ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ កម្រិតស្រាលបានឃាត់ខ្លួនប្តីប្រពន្ធ២នាក់តាមសាលក្រមតុលាការ ចោទពីបទ «ឆបោក»

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ កម្រិតស្រាល រាជធានី បានចាប់ខ្លួនប្ដីប្រពន្ធ២នាក់ យកទៅឃុំខ្លួនក្រោមការចោទប្រកាន់ពីបទ «ឆបោក» តាមអំណាចសាលក្រមតុលាការកាលពី ល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

សមត្ថកិច្ចបានឲ្យដឹងថា ជនត្រូវចោទជាប្តីឈ្មោះ អឿន គា អាយុ ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ សេង ណាំង អាយុ ៥៣ឆ្នាំ ។ទាំងពីរនាក់មានទីលំនៅ ភូមិ ចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលបានឲ្យដឹងថា ការចាប់ខ្លួន និងឃុំខ្លួនប្តីប្រពន្ធ២នាក់នេះ គឺជាការអនុវត្តតាមអំណាចសាលក្រមរបស់ចៅក្រម សាលាដំបូងរាជធានីភ្នំពេញ ឈ្មោះ រ័ត្ន ស៊ីថា ដែលមានខ្លឹមសារ ផ្តន្ទាទោសឈ្មោះ អឿន គា និងឈ្មោះ សេង ណាំង ដាក់ ពន្ធនាគារកំណត់២ឆ្នាំ និងបង្គាប់ឱ្យសងសំណងរដ្ឋប្បវេណីដល់ ដើមបណ្តឹងចំនួន២នាក់ ទឹកប្រាក់សរុបចំនួន ៩៤.០០០ ដុល្លារ និង សំណងជំងឺចិត្ត សរុបចំនួន៤៥លានរៀល ក្រោមការចោទប្រកាន់ពីបទ «ឆបោក» តាមមាត្រា ៣៧៧ មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖