ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលថ្មីមួយនៃការផ្ទុះរាលដាលជំងឺ កូវីដ-១៩ ដែលចំនួនករណីមានការថយចុះ ការគ្របដណ្តប់នៃការចាក់ វ៉ាក់សាំងខ្ពស់ និងចរាចរនៃមេរោគបំប្លែងថ្មីដែលងាយឆ្លងជាងមុន គំរាម កំហែងដល់ការកើនឡើងជាគំហុកនៃករណីជំងឺកូវីដ-១៩ដែលយើងពិបាក ដឹង។
ដូច្នេះ រាជរដ្ឋាភិបាល បានកែសម្រួលវិធីសាស្ត្ររបស់ខ្លួនជាមួយនឹង យុទ្ធសាស្ត្រផ្អែកលើភស្តុតាង និងផ្ដោតលើគោលដៅជាក់លាក់បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដល់សង្គម និងការពារប្រជាពលរដ្ឋរបស់ខ្លួន។
គិតត្រឹមថ្ងៃទី ៥ខែកញ្ញា ឆ្នាំ២០២១ ចំនួនករណីជំងឺកូវីដ-១៩ ជាង ៩៥.០០០ ករណី និងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ជាង ១.៩០០ករណីត្រូវបាន រាយការណ៍។ តួរលេខប្រចាំថ្ងៃដែលបានរាយការណ៍ទាំងករណីថ្មី និងករណី ស្លាប់ បានថយចុះជាច្រើនសប្តាហ៍មកហើយ។ ការធ្លាក់ចុះនេះ ត្រូវបានគេ រាយការណ៍នៅក្នុងខេត្តភាគច្រើន។
ខណៈដែលចំនួនករណីបានធ្លាក់ចុះ អត្រាចាក់វ៉ាក់សាំងបានកើនឡើង។ គិត ត្រឹមថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២១ ជាង៩៥ភាគរយនៃប្រជាជនគោលដៅ ១០លាននាក់នៅកម្ពុជា បានចាក់វ៉ាក់សាំងកូវីដ-១៩យ៉ាងហោចណាស់មួយ ដួស។៩៨ភាគរយនៃបុគ្គលិកសុខាភិបាល បានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ ពីរដួស។ ៩៥ភាគរយនៃមនុស្សដែលមានវ័យចំណាស់ បានចាក់វ៉ាក់សាំង បានមួយដួស ហើយ៧៧ភាគរយនៃមនុស្សដែលមានវ័យចំណាស់ បានចាក់វ៉ាក់សាំងបានគ្រប់ពីរដូសរួចហើយ។ ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតាម តំបន់ដាច់ស្រយ៉ាល និងប្រជាពលរដ្ឋដែលមានជំងឺប្រចាំកាយ ក៏បាន ចាក់វ៉ាក់សាំងកូវីដ-១៩ផងដែរ។ ការចាក់វ៉ាក់សាំងជួយកុំឲ្យឈឺជំងឺធ្ងន់ធ្ងរ កាត់បន្ថយការចូលសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់ដោយជំងឺកូវីដ-១៩។
ទោះជាទិន្នន័យបង្ហាញពីស្ថានភាពប្រសើរឡើងក៏ដោយ ក៏ហានិភ័យនៃការ កើនឡើងជាគំហុកនករណីជំងឺកូវីដ-១៩ មានកម្រិតខ្ពស់។ នៅក្នុងឆ្នាំ២០២១ នេះ កម្ពុជាក៏ដូចជាប្រទេសទេសជាច្រើនទៀតដែរ បាននិងកំពុងប្រណាំង ប្រជែងជាមួយនឹងមេរោគកូវីដ-១៩បំប្លែងថ្មីដែលងាយឆ្លងជាងមុន។ មេរោគ បំប្លែងថ្មីប្រភេទអាល់ហ្វា ត្រូវបានរកឃើញនៅដើមឆ្នាំ ហើយគ្របដណ្តប់ភាគ ច្រើននៅក្នុងករណីនៃជំងឺកូវីដ-១៩ដែលបានផ្ទុះឡើង។ នាពេលថ្មីនេះមេរោគ កូវីដ-១៩បំប្លែងថ្មីប្រភេទដែលតា ត្រូវបានរកឃើញក្នុងចំណោមពលករ ចំណាកស្រុកវិលត្រលប់មកកម្ពុជាវិញតាមច្រកព្រំដែនគោក ហើយឥឡូវនេះ ត្រូវបានរកឃើញក្នុងចំណោមប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនៅក្នុងខេត្ត ជាច្រើន។
ការអនុវត្តប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតនៃវិធានការសុខភាព សាធារណៈ និងវិធានការសង្គម និងដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងបាន លឿន បានកាត់បន្ថយការចម្លង។ ក៏ប៉ុន្តែប្រជាពលរដ្ឋមានភាពនឿយណាយ ក្រោយពីឆ្លងកាត់ការផ្ទុះរាតត្បាតនៃជំងឺកូវីដ-១៩ រយៈពេលជិត២០ខែមក។ ពួកគាត់ ហាក់មានភាពលំបាកក្នុងការអនុវត្តតាមការរឹតបន្តឹងការធ្វើបំលាស់ទី សម្រាប់សកម្មភាពនានា។ មនុស្សជាច្រើនបានដាក់ក្ដីសង្ឃឹមរបស់ពួកគេទៅ លើការឆាប់មកដល់នៃវ៉ាក់សាំងកូវីដ-១៩ និងដំណើរការយុទ្ធនាការចាក់ វ៉ាក់សាំងបានលឿន។ ជោគជ័យនៃវ៉ាក់សាំងក្នុងការពារមិនឲ្យឈឺជំងឺធ្ងន់ធ្ងរ អាចមានន័យថាការចម្លងនៅតែបន្តដោយស្ងៀមស្ងាត់។ កត្តាទាំងនេះ ទំនង ជាអាចធ្វើឲ្យប្រជាពលរដ្ឋលែងសូវប្រុងប្រយ័ត្នការពារខ្លួន ហើយត្រលប់ទៅ កាន់ការប្រាស្រ័យទាក់ទងគ្នាដូចកាលពីពេលមុនមានការរាតត្បាតនៃជំងឺ។
សូមអាននូវខ្លឹមសារទាំងស្រុង នៃ(កម្ពុជាកែសម្រួលយុទ្ធសាស្ត្រ និងវិធានការឆ្លើយតបចំពោះការផ្ទុះរាតត្បាត ជំងឺកូវីដ-១៩របស់ខ្លួនជាថ្មី)ដូចខាងក្រោម: ៕
ដោយ៖ សុខ ខេមរា