ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយ លោកតាដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៥នាក់ បន្ថែមទៀត រស់នៅក្នុងខេត្តពោធិ៍សាត់ ទទួលបានរង្វាន់លើកទឹកចិត្តពី សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ម្សិលមុិញ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបន្តនាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនលោកយាយ លោកតាដែលបានស្មគ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ-១៩ ចំនួន ៥នាក់មន្ថែមទៀត ដែលរស់នៅទីតាំងផ្សេងគ្នាក្នុងខេត្តពោធិ៍សាត់។

១-លោកយាយ ម៉ូវ សុីម ព្រះជន្ម ១០៧ឆ្នាំរស់នៅភូមិត្រពាំងស្មាច់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់

២-លោកយាយ អ៊ុយ យាន់ ព្រះជន្ម ១០០ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ស្រុកក្រគរ ខេត្តពោធិ៍សាត់

៣-លោកយាយ ឯក សាន ព្រះជន្ម ១០២ឆ្នាំ រស់នៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់

៤-លោកយាយ សុឹម វ៉ាន់ ព្រះជន្ម ១០០ឆ្នាំ រស់នៅភូមិអូរអាចម៍កុក ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍

៥-លោកយាយ ណម សូត្រ ព្រះជន្ម ១០០ឆ្នាំ រស់នៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់

សូមបញ្ជាក់ថា លោកយាយ លោកតា ទាំង ៥នាក់ ដែលទទួលរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាពេលនេះ ម្នាក់ៗ ទទួលបានថវិកាចំនួន ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន។
សូមជម្រាបជូនថា, រហូតដល់ ថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦៥៨នាក់​ (ឆ្លងសហគមន៌​:​ ​​៤៩៨ និង​ នាំចូល:​ ១៦០) និងមានជាសះស្បេីយ​ ៤៩៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ៩៨៨៤២ នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៩៣៤១១នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ៩នាក់​ សរុប​ស្លាប់ ២០២៨នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងចាក់វ៉ាក់សាំងការពារ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 2296391 ស្មេីនឹង​ 135161 ក្នុង១លាន នាក់​ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៧,០៣%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៦,៦២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់៕

ដោយ៖ សិលា


ចែករំលែក៖