ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ ចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ ដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ សម្រាប់ដូសទី១ ចាប់ផ្ដើមពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ផ្ដើមពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ដែលមានទីតាំងចំនួន ០៥ទីតាំង បានកំណត់ជូនដូចមានក្នុងឧបសម្ព័ន្ធនៃសេចក្ដីជូនដំណឹងនេះ។
នៅព្រលប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌសែនសុខ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឲ្យ បានជ្រាបថា ផ្អែកតាមផែនការសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារទាំងអស់ដែលមានអាយុចាប់ពី ០៦ ឆ្នាំ ដល់ អាយុក្រោម ១២) ឆ្នាំ ក្នុងរាជធានីភ្នំពេញ និងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នាទៅតាមជំហ៊ានកម្មវិធីការងារ ក្នុងនោះដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស (គ.វ.ក-១៩) ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានី ភ្នំពេញ និងដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារក្នុងមូលដ្ឋានខណ្ឌសែនសុខ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ ចាប់ពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ១១:០០ នាទីថ្ងៃត្រង់ និងម៉ោង ១៤:០០ នាទីរសៀល ដល់ម៉ោង ១៧:០០ នាទីល្ងាច តាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន (ត្រូវ ទំនាក់ទំនងជាមួយលោកមេភូមិ និងលោកចៅសង្កាត់ក្នុងមូលដ្ឋានដែលបងប្អូនរស់នៅដើម្បីទទួលបានលិខិតអញ្ជើញ ចាក់វ៉ាក់សាំងដូចមានក្នុងតារាងឧបសម្ព័ន្ធនៃសេចក្ដីជូនដំណឹងនេះ”) ដែលមានទីតាំងកំណត់ជូនដូចខាងក្រោម៖
ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌសែនសុខ សូមក្រើនរំលឹក និងអំពាវនាវជាថ្មីម្តងទៀត ចំពោះប្រជាពលរដ្ឋដែល ត្រូវទៅទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ត្រូវរក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ដោយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវវិធាន ការសុខាភិបាល និងវិធានការ “៣កុំ និង៣ការពារ” របស់ សម្តេចអគ្គមហាសេនាបតីរតជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈរលើស្មារតីស្រលាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួន ក្នុង ឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្ដាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១” នៅរាជធានីភ្នំពេញ ឲ្យបានឆាប់ៗនាពេលខាងមុខនេះ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋ ទាំងអស់ ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការអនុវត្ត ការងារនេះ ឲ្យមានប្រសិទ្ធភាព និងលទ្ធផលល្អ ៕
ដោយ ៖ សិលា