ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្រ្តីចំនួន៨នាក់ នាំគ្នាលេងល្បែងស៊ីសងមិនខ្លាចឆ្លងរាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញាម្សិលមិញ បានដឹកនាំកម្លាំងក្នុងអង្គភាព បង្រ្កាប អ្នកប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង ១កន្លែង នៅចំណុចភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ដោយឃាត់អ្នកប្រព្រឹត្តចំនួន០៨នាក់សុទ្ធតែស្រីៗទាំងអស់ ព្រមទាំងរឹបអូសបៀ២ហ៊ូនិងលុយមួយចំនួន។

សមត្ថកិច្ចនគរបាលស្រុកសំឡូត បានឲ្យដឹងថា ក្រោយឃាត់ខ្លួនស្រ្តីញៀនល្បែងចំនួន០៨នាក់នេះសមត្ថកិច្ចបានឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់លេងល្បែងស៊ីសងបន្តទៀត ព្រមទាំងអប់រំណែនាំឲ្យយល់ពីការប្រមូលផ្តុំគ្នានាំឲ្យឆ្លងជំងឺកូវីដ-១៩ ខណ: ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ទប់ស្កាត់នៅឡើយ ដូចជាប្រមូលផ្តុំគ្នាលេងល្បែងបែបនេះឯង។ បន្ទាប់មកទើបអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖