ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃអង្គារទី២១ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ សម្អាតសម្ភារសឹកសំរាប់ធ្វេីសង្គ្រាមជាមួយសំណល់យុទ្ធោបករណ៍ពីសង្គ្រាម! បងប្អូនបានឡេីងទៅសំរាកតាមផ្ទះជួបជុំក្រុមគ្រួសារបន្ទាប់ពីប្រតិបត្តិការជាប់ជាប្រចាំអស់រយៈពេលជាច្រេីនខែដោយសារការគំរាមកំហែងដោយសារកូវីដ។
លោក ហេង រតនា បានបញ្ជាក់ទៀតថា សម័យកូវីដនេះចងចាំនិងអនុវត្តតាមលេខ៣ដែលជាលេខនាំមកនូវសំណាងល្អប្រឆាំងជាមួយកូវីដហ្នង! គឺថា “ចាក់វ៉ាក់សាំងដុសទី៣រួចហេីយមែន! តែកុំភ្លេចឱ្យសោះវិធានការ៣កុំ៣ការពារ!” ។
After months of operations without breaks to go home due to COVID 19 pandemics, now it’s time to take a break! thus all team members take care their demining toolboxes! Although all experts have already got the 3rd vaccination, they must strictly adhere to a measure of 3 Do’s and 3 Dont’s!
សូមជម្រាបថា លោកអគ្គនាយកស៉ីម៉ាក់រូបនេះ ក៏បានបញ្ជាក់កាលពីម្សិលមិញនេះថា៖ ផ្លូវនិងទំនប់ដែលធ្វេីជាប់ជាងគេគឺនៅមណ្ឌលអភិវឌ្ឍន៍សុីម៉ាក់មរតកតេជោស្រុកគាល់ក្រឡ! ធ្វេីរាល់ឆ្នាំជួនកាលមួយឆ្នាំធ្វេី២ដង ដោយទឹកជន់បាក់ទំនប់និងដាច់ផ្លូវហ្នង! ។
លោក ហេង រតនា បានសង្កត់ធ្ងន់ថា តំបន់នេះបេីរដូវប្រាំងរកទឹកឱ្យគោផឹកគ្មាន តែរដូវវស្សាគឺងាកទឹកជន់លិចដាច់ផ្លូវៗហ្នង! មិនបន្ទោសធម្មជាតិ និងមនុស្សលោកនោះទេ មូលហេតុពិតប្រាកដដឹងអស់ហេីយគឺមកពីអភិវឌ្ឍន៍តាមលទ្ធភាព មិនតាមបច្ចេកទេសនោះទេ ហេីយតំបន់ភ្នំគឺទឹកជន់លឿនស្រកក៏លឿនណាស់ដែរហេីយស្រកលឿនបំផុតព្រោះបាក់ទំនប់!៕
ដោយ៖សហការី