ភ្នំពេញ៖ ស្ត្រីម្នាក់បានសម្រេចចិត្តយកខ្សែចងកសម្លាប់ខ្លួនក្នុងបន្ទប់របស់ខ្លួនដោយមិនដឹងពីមូលហេតុ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលេខ៤៥៥ ផ្លូវបេតុងភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហុង សុខខឿន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរធ្វើការរោងចក្រ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។ ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ តាមសម្ដីរបស់ឈ្មោះ វ៉ា សុគន្ធធារី ភេទស្រីអាយុ៣៧ឆ្នាំ ត្រូវជាបងថ្លៃសពបានឱ្យដឹងថា ជនរងគ្រោះមិនស្រួលខ្លួន ហើយក៏មិនបានទៅធ្វើការដែរ។
នៅពេលវេលាកេីតហេតុ កូនស្រីរបស់គាត់ឈ្មោះស្រីនូ អាយុ៩ឆ្នាំបានទៅបើកទ្វារហៅជនរងគ្រោះមកពិសាបាយស្រាប់តែឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយទេីបបង្កការភ្ញាក់ផ្អេីលនិងរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះមកពិនិត្យជាក់ស្តែង។ បច្ចុប្បន្ន សពរង់ចាំក្រុមគ្រួពេទ្យមកយកសំណាក និងប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ