ខេត្តឧត្ដរមានជ័យ៖ បើយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តឧត្ដរមានជ័យ នៅរសៀលថ្ងៃពុធទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច បិទខ្ទប់បណ្ដោះអាសន្នទីតាំងផ្ទះ ០៩ ខ្នង ស្ថិតក្នុងស្រុកចុងកាល់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាសហគមន៍។
ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុ ទីតាំងមានការពាក់ព័ន្ធនឹងករជាអ្នកជំងឺកូវីដ-១៩ ដូចខាងក្រោម៖
*១. ផ្ទះរបស់ឈ្មោះ ឈិត ឈាក់ អាយុ ៤០ឆ្នាំ ស្ថិតនៅភូមិបន្ទាយថ្មី ឃុំចុងកាល់ ។
*២. ផ្ទះរបស់ឈ្មោះ ទៀប គឹមឡាង អាយុ ១៩ឆ្នាំ ស្ថិតនៅភូមិក ឃុំចុងកាល់ ។
*៣. ផ្ទះរបស់ឈ្មោះ ឡេ អូស្ត្រាលី អាយុ ១៨ឆ្នាំ ស្ថិតនៅភូមិចុងកាល់ ឃុំចុងកាល់ ។
*៤. ផ្ទះរបស់ឈ្មោះ បៀយ ស្រីណាត់ អាយុ ១៨ឆ្នាំ ស្ថិតនៅភូមិចុងកាល់ ឃុំចុងកាល់ ។
*៥. ផ្ទះរបស់ឈ្មោះ សុំ សៀ អាយុ ១៨ឆ្នាំ ស្ថិតនៅភូមិគោកវត្ត ឃុំចុងកាល់ ។
*៦. ផ្ទះរបស់ឈ្មោះ តើយ តាម អាយុ ២០ឆ្នាំ ស្ថិតនៅភូមិគោកវត្ត ឃុំចុងកាល់ ។
*៧. ផ្ទះរបស់ឈ្មោះ វ៉េ ភូថង អាយុ ២២ឆ្នាំ ស្ថិតនៅភូមិព្រៃនគរ ឃុំពង ។
*៨. ផ្ទះរបស់ឈ្មោះ ឃឹម ហ៊ីវ៉ាន អាយុ ១៨ឆ្នាំ ស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន។
*៩. ផ្ទះរបស់ឈ្មោះ ជូ ឆោន អាយុ ៧១ឆ្នាំ ស្ថិតនៅភូមិគោកវត្ត ឃុំចុងកាល់។
ជាមួយគ្នានេះ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ»៕
ដោយ៖សហការី