ភ្នំពេញ៖ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, អ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ០១នាក់ បានធ្វើដំណើរ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ តាមរថយន្ត VIP ក្រុមហ៊ុន ឡារីតា ចេញពីខេត្តសៀមរាប វេលាម៉ោង១៤:០០នាទី មកដល់រាជធានីភ្នំពេញ ម៉ោង២០:៣០នាទី ឈប់នៅបេនឡាន ឡារីតា សាខាសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមបញ្ជាក់ថា៖ អ្នកជំងឺចេញរោគសញ្ញា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ រួចបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមមធ្យោបាយខាងលើយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន។
សូមចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ និងវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕
ដោយ ៖ សិលា