ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ប្រធានាធិបតីចិនបានផ្ញើសារលិខិតអបអរសាទរ លោក Li Keqiang នាយករដ្ឋមន្រ្តីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក ពិព័រណ៍នាំចូលនិងនាំចេញផលិតផលចិនលើកទី១៣០

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការថា , នាថ្ងៃទី១៤ខែតុលា ពិធីបើកនៃពិព័រណ៍នាំចូលនិងនាំចេញផលិតផលចិនលើកទី១៣០(The 130th China Import and Export Fair)ត្រូវបានរៀបចំឡើងនៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន ដែលកម្មវិធីពិព័រណ៍ខាងលើនេះក្រោមប្រធានបទ“លើកកម្ពស់វដ្តទ្វេក្នុងក្នុងប្រទេសនិងអន្តរជាតិ”។ លោក Xi Jinping ប្រធានាធិបតីចិនបានផ្ញើសារលិខិតអបអរសាទរ លោក Li Keqiang នាយករដ្ឋមន្រ្តីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកខាងលើ។ ថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិមានដូចជា ប្រទេសប៉េរូ រ៉ុស្ស៊ី ហុងគ្រី ម៉ាឡេស៊ី កូតឌីវ័រ និងសន្និសីទពាណិជ្ជកម្មនិងការអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិបានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធVideo Conference។

លោក Xi Jinping បានបង្ហាញក្នុងសារលិខិតរបស់លោកថា ចាប់តាំងពីបង្កើតពិព័រណ៍នាំចូលនិងនាំចេញផលិតផលចិនអស់រយៈពេល៦៥ឆ្នាំកន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើពាណិជ្ជកម្មអន្តរជាតិ លើកកម្ពស់ការតភ្ជាប់រវាងក្នុងនិងក្រៅ និងបានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។ នាពេលបច្ចុប្បន្ននេះ ក្រោមការផ្លាស់ប្តូរនៃពិភពលោកនិងក្រោមការគំរាមកំហែងនៃជំងឺវីរុសកូវីដ១៩ដែលពុំធ្លាប់មានពីមុនមកអស់រយៈពេលមួយរយឆ្នាំ ពាណិជ្ជកម្មសេដ្ឋកិច្ចលើពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងខ្លាំង។ ពិព័រណ៍ខាងលើបានដើរតួនាទីសម្រាប់ការកសាងលំនាំអភិវឌ្ឍថ្មី ច្នៃប្រឌិតថ្មីនូវយន្តការ លើកកម្ពស់ប្រភេទសេវាកម្មកាន់តែសម្បូរបែប ពង្រីកមុខងារ និងខិតខំបង្កើតវេទិកាដ៏សំខាន់សម្រាប់ប្រទេសចិនយ៉ាងពេញលេញដើម្បីបើកចំហសម្រាប់ក្រៅប្រទេស ជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្មអន្តរជាតិដែលមានគុណភាពខ្ពស់ និងវដ្តទ្វេដែលតភ្ជាប់រវាងក្នុងប្រទេសនិងអន្តរជាតិ។ ភាគីចិនរីករាយសហការជាមួយបណ្តាប្រទេសលើពិភពលោក ប្រកាន់ខ្ជាប់ពហុភាគីនិយមពិតប្រាកដ ជំរុញការកសាងសេដ្ឋកិច្ចពិភពលោកកម្រិតខ្ពស់និងប្រកបដោយលក្ខណៈបើកចំហ។

លោក Li Keqiang មានប្រសាសន៍ថា ចាប់តាំងពីបង្កើតពិព័រណ៍នាំចូលនិងនាំចេញផលិតផលចិនអស់រយៈពេល៦៥ឆ្នាំកន្លងមក បានឆ្លងកាត់ពុះពារព្យុះភ្លៀងយ៉ាងច្រើន ទទួលបានសមិទ្ធផលផ្លែផ្កាអនេកគួរឱ្យកត់សម្គាល់។ លោក Xi Jinping បានផ្ញើសារលិខិតអបអរសាទរក្នុងពិធីខាងលើ នេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនដែលតែងគោរពយកការបើកចំហយ៉ាងទូលំទូលាយនិងជំរុញពាណិជ្ជកម្មសេរី។ ប្រវត្តិសាស្រ្តនៃពិព័រណ៍ខាងលើ គឺជាប្រវត្តិសាស្ត្រនៃការបើកចំហយ៉ាងទូលំទូលាយនិងការបញ្ចូលគ្នានៃសេដ្ឋកិច្ចពិភពលោក។ ក៏ជាប្រវត្តិសាស្រ្តនៃឱកាសអភិវឌ្ឍចិនដែលមានការចែករំលែករួមពីសហគ្រាសនៃបណ្ដាប្រទេសនិងសម្រេចបានអត្ថប្រយោជន៍និងជោគជ័យរួម។ កំណែទម្រង់បើកចំហជាគោលនយោបាយជាតិមូលដ្ឋានរបស់ចិន និងក៏ជាកម្លាំងចលករមូលដ្ឋានសម្រាប់ជំរុញការអភិវឌ្ឍន៍ចិននាថ្ងៃមុខ។ ការអភិវឌ្ឍន៍ចិននឹងជំរុញទៅមុខក្នុងកំណែទម្រង់និងបោះជំហានទៅមុខក្នុងការបើកចំហ។ យើងរីករាយចែករំលែករួមនូវឱកាសអភិវឌ្ឍរួមនិងគំនូរប្លង់អភិវឌ្ឍន៍ដែលគូសរួមគ្នាជាមួយបណ្ដាប្រទេសលើពិភពលោក ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍កាន់តែល្អប្រសើរ។

ពិព័រណ៍នាំចូលនិងនាំចេញផលិតផលចិនលើកនេះ ត្រូវបានរៀបចំឡើងលើកដំបូងក្រោមទម្រង់OnlineនិងOffline មានក្រុមហ៊ុនសហគ្រាសជាង៧៨០០កន្លែងបានចូលរួមពិព័រណ៍ដោយផ្ទាល់ និងមានក្រុមហ៊ុនសហគ្រាសនិងក្រុមហ៊ុនបញ្ជាទិញលើពិភពលោកជាង២៦០០០កន្លែងបានចូលរួមពិព័រណ៍ខាងលើដោយតាមរយៈOnline។ អ្នកតំណាងរដ្ឋាភិបាលបរទេស អង្គការអន្តរជាតិ និងប្រធានក្រុមហ៊ុនក្រៅប្រទេសជាង១០០រូបបានអញ្ជើញចូលរួមតាមរយៈOnlineផងដែរ៕

10月14日,主题为“促进国内国际双循环”的第130届中国进出口商品交易会在广东省广州市开幕。中国国家主席习近平致贺信,国务院总理李克强出席开幕式并发表主旨演讲。秘鲁、俄罗斯、匈牙利、马来西亚、科特迪瓦以及联合国贸易和发展会议等国家和国际组织领导人以视频方式致辞。

习近平在贺信中指出,广交会创办65年来,为服务国际贸易、促进内外联通、推动经济发展作出了重要贡献。当前,世界百年变局和世纪疫情交织叠加,世界经济贸易面临深刻变革。广交会要服务构建新发展格局,创新机制,丰富业态,拓展功能,努力打造成为中国全方位对外开放、促进国际贸易高质量发展、联通国内国际双循环的重要平台。中国愿同世界各国携起手来,秉持真正的多边主义,推动建设高水平开放型世界经济。

李克强表示,广交会创立65年来历经风雨却从未间断,取得了令人瞩目的成绩。习近平主席为此次广交会发来贺信,表明了中国始终坚持扩大开放、促进自由贸易的坚定决心。一部广交会的历史,就是中国不断扩大对外开放、融入世界经济的历史,也是各国企业共享中国发展机遇、实现互利共赢的历史。改革开放是中国的基本国策,也是今后推动中国发展的根本动力。中国的发展将始终在改革中推进、在开放中前行。我们愿与世界各国共享发展机遇、共绘发展蓝图,实现更好发展。

本届广交会首次线上线下融合举办,约7800家企业参加线下展览,2.6万家企业和全球采购商线上参展。100多位外国政府和国际组织代表、跨国公司负责人线上参会。៕


ដោយ ៖ សិលា


ចែករំលែក៖