ព័ត៌មានទាន់ហេតុការណ៍៖

តោះស្វែងយល់បន្តិចអំពីអ្វីទៅហៅថា «ការលួចក្លែងបន្លំតាមទូរស័ព្ទ ឬ Phone Fraud »?

ចែករំលែក៖

ភ្នំពេញ ៖ «ការលួចក្លែងបន្លំតាមទូរស័ព្ទ» ឬក៏ហៅថា ការលួចក្លែងបន្លំតាមទូរគមនាគមន៍ សំដៅដល់ការប្រើប្រាស់ផលិតផលនិងសេវាកម្មទូរគមនាគមន៍ ជាមួយនឹងការប្រព្រឹត្តខុសច្បាប់ដោយចេតនា ដើម្បីលួចក្លែងបន្លំយកលុយ ឬបញ្ចៀសការបង់លុយទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍ ឬអតិថិជនរបស់ពួកគេ។

ប្រតិបត្តិករជាច្រើន បានបង្កើនវិធានការណ៍ ដើម្បីកាត់បន្ថយការក្លែងបន្លំនេះជាអប្បបរមា និងកាត់បន្ថយការបាត់បង់ប្រាក់ចំណូលរបស់ពួកគេ ដោយសារតែក្លែងបន្លំនេះ។

ប្រតិបត្តិករទូរគមនាគមន៍ មាននិន្នាការដើម្បីរក្សាទុកនូវតួលេខនិងផែនការនៃការបាត់បង់ជាក់ស្តែងរបស់ពួកគេ សម្រាប់កែតម្រូវនូវភាពសម្ងាត់នៃវិធានការណ៍នេះ។

យោងតាមការស្រាវជ្រាវនៅក្នុងឆ្នាំ២០១១ ដោយភ្នាក់ងារ CFCA = សហគមន៍ត្រួតពិនិត្យការលួចក្លែងបន្លំតាមប្រព័ន្ធទូរគមនាគមន៍ ដែលជាសហគមន៍មួយក្នុងវិស័យនេះ បានបង្កើតឡើងមកដោយប្រតិបត្តិករទូរគមនាគមន៍ ដើម្បីពិនិត្យតាមដាននិងកាត់បន្ថយការក្លែងបន្លំ ប្រឆាំងនឹងអ្នកប្រព្រឹត្តការលួចក្លែងបន្លំទាំងនោះ។ ប្រភេទនៃការបាត់បង់ការលួចក្លែងបន្លំនៃក្រុមលួចក្លែងបន្លំកំពូលៗចំនួន៥ ដែលបានផ្តល់របាយការណ៍នៃការប៉ាន់ស្មានបាត់បង់ ដោយប្រតិបត្តិករទូរគមនាគមន៍ គឺ៖

១) ចំនួន ៤,៩៦ ប៊ីលីយន់ ដុល្លារអាមេរិក ដោយសារតែការក្លែងបន្លំតាមប្រព័ន្ធសំឡេងតាមម៉ែល (Voicemail) ឬ PBX។

២) ចំនួន ៤,៣២ ប៊ីលីយន់ ដុល្លារអាមេរិក ដោយសារតែការលួចការជួលជាវឬអត្តសញ្ញាណកម្ម។

៣) ៣,៨៤ ប៊ីលីយន់ ដុល្លារអាមេរិក ដោយសារតែការក្លែងបន្លំនៃការបែងចែកចំណូលអន្តរជាតិ។

៤) ២,៨៨ ប៊ីលីយន់ ដុល្លារអាមេរិក ដោយសារតែការក្លែងបន្លំមិនឆ្លងកាត់បណ្តាញរបស់ប្រតិបត្តិករ។

៥) ២,៤០ ប៊ីលីយន់ ដុល្លារអាមេរិក ដោយសារតែក្លែងបន្លំសាច់ប្រាក់សុទ្ធ។

🩸 ចុះអ្វីទៅជា «គ្រោងការណ៍ទុច្ចរឹតលួចតាមទូរស័ព្ទ ឬ Telephone Scam»?

«គ្រោងការណ៍ទុច្ចរឹតលួចតាមទូរស័ព្ទ» សំដៅដល់អំពើទុច្ចរឹតណាមួយដែលប៉ុនប៉ងសាកល្បងរៀបចំលួចលុយរបស់អ្នក ឬព័ត៌មានឯកជនភាពរបស់អ្នក។

គ្រោងការណ៍ទុច្ចរឹតលួចនេះ គឺកើតឡើងតាមរយៈការហៅ/សន្ទនាទូរស័ព្ទពីមនុស្សពិត ពីយន្ត ឬសារជាអត្ថបទ។ អ្នកហៅទូរស័ព្ទ ជានិច្ចជាកាលធ្វើការសន្យាមិនពិត ដូចជា ផ្តល់ឱកាសឲ្យទិញផលិតផល ផ្តល់ការវិនិយោគដល់អ្នក ឬផ្តល់ការទទួលបានរង្វាន់ឬផលិតផលសាកល្បងដល់អ្នកដោយឥតបង់ប្រាក់ ។ល។ ពួកគេនឹងស្នើសុំអ្នកជាលុយក្រៅ តាមរយៈអំណោយ ឬរង្វាន់ឆ្នោតដោយឥតគិតថ្លៃទាំងតែអ្នកមិនបានទិញឆ្នោត ឬចូលជាសមាគមមូលនិធិណាមួយឡើយ។ ខ្លះទៀត អ្នករឿបចំគ្រោងការណ៍ឆបោក អាចហៅទូរស័ព្ទគម្រាមអ្នកនូវការជាប់ទោសទណ្ឌ ឬការជាប់ពាក់ព័ន្ធនឹងផ្លូវច្បាប់ ទាំងអ្នកមិនបានប្រព្រឹត្តខុសអ្វីឡើយនោះ បើសិនអ្នកមិនបាចំណាយលុយឲ្យគេ៕

ដោយ :  អ៉ឹម វុត្ថា ទីប្រឹក្សាក្រសួងប្រៃសណីយ៍


ចែករំលែក៖