ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សាដោយកាំភ្លើងនៅអាមេរិកបានសម្លាប់មនុស្សច្រើនជាងពេលណាៗទាំងអស់

ចែករំលែក៖

យោងតាមលទ្ធផលស្រាវជ្រាវថ្មីដែលបានចេញផ្សាយនៅក្នុង JAMA Network Open នៅថ្ងៃទី ២៩ ខែវិច្ឆិកា ដោយចាប់ពីឆ្នាំ ១៩៩០ ដល់បច្ចុប្បន្ន មានមនុស្សយ៉ាងហោចណាស់១លាននាក់បានស្លាប់ដោយសារអំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិក។

អ្នកស្រាវជ្រាវបានរកឃើញថា អត្រាស្លាប់ដោយកាំភ្លើងបានកើនឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19។ លោកវេជ្ជបណ្ឌិត Eric Fleegler ដែលជាគ្រូពេទ្យសង្គ្រោះបន្ទាន់ផ្នែកកុមារនៅមន្ទីរពេទ្យកុមារ Boston បាននិយាយថា “អាមេរិកគឺស្ថិតនៅក្នុងចំណុចប្រសព្វថ្មីមួយនៅក្នុងប្រវត្តិសាស្រ្តនៃការស្លាប់ដោយកាំភ្លើង” ។ នៅចំណុចនេះ យើងបានឃើញនិន្នាការកើនឡើងខ្លាំងដែលមិនធ្លាប់មានពីមុនមក។ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ពីឆ្នាំ២០១៩ដល់ឆ្នាំ ២០២១ យើងបានឃើញការស្លាប់កើនឡើងជាង២៥ភាគរយ ដែលជាចំនួនច្រើនមិនធ្លាប់មានពីមុនមកឡើយ។ សរុបមក បុរសមានហានិភ័យខ្ពស់ខ្លាំងដោយអំពើហិង្សាប្រដាប់អាវុធ យោងតាមការស្រាវជ្រាវដោយប្រើទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺ (CDC) ជិត៨៦ភាគរយនៃការស្លាប់ដោយកាំភ្លើងចាប់តាំងពីឆ្នាំ១៩៩០ គឺជាបុរស។ អ្នកស្រាវជ្រាវបានរកឃើញថា អត្រាឃាតកម្មដោយកាំភ្លើងខ្ពស់បំផុតគឺក្នុងចំណោមបុរសស្បែកស និងអត្រាខ្ពស់បំផុតនៃការធ្វើអត្តឃាតដោយកាំភ្លើងក្នុងចំណោមបុរសស្បែកស។
អត្រាមនុស្សឃាតដោយកាំភ្លើងសម្រាប់ទាំងបុរស និងស្ត្រីបានកើនឡើងជិតទ្វេដងនៅចន្លោះឆ្នាំ ២០១៤ និង ២០២១ ប៉ុន្តែបុរសនៅតែទំនងជាស្លាប់ច្រើនជាងស្ត្រី៥ដង។ អត្រានៃការធ្វើអត្តឃាតដោយកាំភ្លើងក្នុងចំណោមបុរសក៏ខ្ពស់ជាងស្ត្រីចំនួន៧ដងក្នុងឆ្នាំ ២០២១។ អត្រានៃការធ្វើអត្តឃាតដោយកាំភ្លើងក្នុងចំណោមស្ត្រីក៏កំពុងកើនឡើងតាមពេលវេលាផងដែរ៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖