ព័ត៌មានទាន់ហេតុការណ៍៖

គួរស្វែងយល់ អំពី ទម្រង់ លិខិតបទដ្ឋានគតិយុត្តិសំខាន់ៗចំនួន ០៨

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងនាមមន្ត្រីរាជការរដ្ឋបាលមុខងារសាធារណៈ និងបណ្តាក្រុមហ៊ុន អង្គភាពផ្សេងៗ មិនជាលំបាកអីទេ គួរចំណាយពេលស្វែងយល់ ពី ទម្រង់ លិខិតបទដ្ឋានគតិយុត្តិសំខាន់ៗចំនួន ០៨ ខាងក្រោមរួមមាន គឺ :

-១.ព្រះរាជក្រម គឺជាលិខិតបទដ្ឋានគតិយុត្តិដែលចេញដោយព្រះមហាក្សត្រសម្រាប់ប្រកាសឱ្យប្រើច្បាប់។

-២. ព្រះរាជក្រឹត្យ គឺជាលិខិតបទដ្ឋានគតិយុត្តិដែលចេញដោយអង្គព្រះមហាក្សត្រ សម្រាប់តែងតាំង ឧកញ្ញា និងចាប់ពីឧត្តមមន្រ្ដីឡើងទៅ។

៣. អនុក្រឹត្យ គឺជាសេចក្ដីសម្រេចខ្ពស់បំផុតរបស់អង្គការ នីតិប្រតិបត្តិ សម្រាប់អនុវត្តច្បាប់ ឬបង្កើតស្ថាប័ន។

៤. ប្រកាស គឺជាសេចក្ដីសម្រេចរបស់ក្រសួង អន្តរក្រសួងដែលជាអង្គការនីតិប្រតិបត្តិដូចជាឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ជាដើម។

៥. ដីកា គឺជាសេចក្ដីសម្រេចរបស់អំណាចតុលាការដែលចេញដោយចៅក្រម អគ្គព្រះរាជអាជ្ញា ព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារង។

៦. សារាចរ គឺជាបទបញ្ញត្តិ ឬបទបញ្ជាមួយដែលអង្គការថ្នាក់លើបានលើកគោលការណ៍ឬវិធានការ ឬបកស្រាយលិខិតបទដ្ឋានអ្វីមួយដើម្បីជាប្រយោជន៍ឱ្យអង្គភាពថ្នាក់ក្រោមឳវាទ។

៧. សារាចរណែនាំ គឺជាអត្ថបទគតិយុត្តមួយប្រភេទ សម្រាប់បញ្ជាឱ្យអនុវត្តនូវអត្ថបទច្បាប់ណាមួយ ឱ្យចំទិសដៅ និងខ្លឹមសារដែលចែងក្នុងអត្ថបទនោះ ឬជាបញ្ជាពីនាយករដ្ឋមន្ដ្រីដាក់ចុះមកឱ្យក្រសួង ស្ថាប័ននានា និងខេត្ត រាជធានី ក្រុង ជាដើម។

៨. សេចក្ដីប្រកាស គឺជាអត្ថបទច្បាប់មួយប្រភេទមានលក្ខណៈទម្រង់ និងវិសាលភាពគតិយុត្តិ លំនាំប្រហាក់ប្រហែលនិងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖