ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Bora Menh

ក្រសួងបរិស្ថាន បានចែកកូនឈើចម្រុះជិត ៤ម៉ឺនដើម ជូនប្រជាពលរដ្ឋ ថ្ងៃទី១ នៃពិព័រណ៍ «ពន្លកបៃតង»

ភ្នំពេញ ៖ នៅថ្ងៃទី១ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ក្រសួងបរិស្ថាន រួមជាអង្គការដៃគូ បានចែកកូនឈើចម្រុះចំនួន ៣៥,០០០ដើម ជូនប្រជាពលរដ្ឋយកទៅដាំដោយឥតគិតថ្លៃ។ បើតាម លោក ខ្វៃ ... Read More »

លក់ដូរក្បែរគ្នាឈ្លោះប្រកែកពាក្យសម្តីវាយគ្នាទៅវិញទៅមកបណ្តាលឲ្យរងរបួសទាំងសងខាងត្រូវបានសមត្ថកិច្ចឃាត់មនុស្ស៦នាក់បញ្ជូនទៅតុលាការ

ភ្នំពេញ: អ្នកលក់ដូរក្បែរគ្នាបានឈ្លោះប្រកែកពាក្យសម្តីគ្នាកើតទៅជាអំពើហិង្សាវាយប្រតាយប្រតប់គ្នាទៅវិញទៅមកបណ្តាលឱ្យរងរបួសទាំងសងខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៩យប់ នៅចំណុចក្បែរក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ផ្លូវលេខ១០០៣ ក្រុមទី៦ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវដែលបានឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែកក្កដា ... Read More »

តំណាងអយ្យការកំពុងបើកការស៊ើបសួរ លើជនសង្ស័យ១៥នាក់ ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធនិងទម្លាក់យោងឆបោកលុយ មាស

ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនក្រុមជនសង្ស័យ១៥នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងអំពើប្លន់ប្រដាប់អាវុធ , កាច់កម៉ូតូប្រដាប់អាវុធ និងករណីទម្លាក់យោងបោកយកទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។ សូមបញ្ជាក់ថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើសន្និសីទសារព័ត៌មានកាលពីវេលាព្រឹកថ្ងៃទី០៨ ... Read More »

សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្តីពីការចោទប្រកាន់ក្រុមក្មេងទំនើងដែលជាជនសង្ស័យចំនួន ២នាក់ និងបក្ខពួក

ខេត្តបន្ទាយមានជ័យ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជនទាំងអស់មេត្តាជ្រាបថា៖ អយ្យការអមសាលាដំបូងខេត្ត បន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១០៤០ ចុះថ្ងៃទី១០ ... Read More »

តើបណ្ណអនុញ្ញាតបើកបរអន្តរជាតិ មានសុពលភាពប៉ុន្មានឆ្នាំ? អាចប្រើប្រាស់បានប៉ុន្មានប្រទេស?

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តើបណ្ណអនុញ្ញាតបើកបរអន្តរជាតិ មានសុពលភាពប៉ុន្មានឆ្នាំ? អាចប្រើប្រាស់បានប៉ុន្មានប្រទេស? ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ដូចខាងក្រោម៖ – សុពលភាពបណ្ណអនុញ្ញាតបើកបរអន្តរជាតិ ... Read More »

មូលធនមនុស្ស គឺជាទ្រព្យដែលមិនអាចកាត់ថ្លៃបានសម្រាប់អភិវឌ្ឍន៍ជាតិ

ភ្នំពេញ៖ ក្នុងកិច្ចសំណេះសំណាលជាមួយជ័យលាភីទាំងប្រាំរូបដែលនឹងត្រូវបន្តការសិក្សាថ្ឋាក់បណ្ឌិតរងនៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ ប្រទេសសឹង្ហបូរី លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា តំណាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍អភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការអបអរសាទរ និងកោតសរសើរអស់ពីដួងចិត្តជាមួយនឹងមនោសញ្ចេតនាកោតស្ងប់ស្ងែងពីទេពកោសល្យនិងពុទ្ធិដែលយុវនិស្សិតកម្ពុជាទាំងប្រាំរូបបានដណ្តើមជ័យលាភីដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិដោយទទួលបាននូវអាហារូបករណ៍ទៅបន្តការសិក្សានៅសាលាដ៏ល្បីល្បាញ និងមានកិត្យានុភាពល្បីរន្ទឺពេញពិភពលោកកាលពីរសៀលថ្ងៃទី១០ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤០នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២១ករណីទូទាំងប្រទេសម្សិលមិញ! 

ភ្នំពេញ៖ យុវជន និងយុវតីគ្រប់រូបគួរជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈកម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៤០នាក់ (ស្រី ៥នាក់) ក្នុងបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេសនៅថ្ងៃទី១០ ... Read More »

សង្ស័យស្រវឹងជិះម៉ូតូលឿនជ្រុលបុកលូដួលរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានជិះម៉ូតូហុងដាក្នុងល្បឿនលឿនមិនប្រយ័ត្នបានជ្រុលទៅបុកលូពេញទំហឹងបណ្តាលឱ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះបានកើតឡេីងកាលពីវេលាម៉ោង២២និង០១នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុងក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូហុងដា ពណ៌ខ្មៅ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងល្បឿនលឿនទាំងស្ថានភាពផ្លូវងងឹតផងនោះ ស្រាប់តែជ្រុលទៅបុកលូមួយកង់ដែលគេដាក់ប្របចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឱ្យដួលបោកទៅលើថ្នល់រងរបួសធ្ងន់បាត់បង់ស្មារតី។ បន្ទាប់មកប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋាភិបាលជប៉ុន (JDS-២០២៣) ចំនួន ២៥នាក់ និង ជ័យលាភីអាហារូបករណ៍ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាល នៅវិមាន៧មករា

ភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ៦ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន ... Read More »

កូឡុំប៊ីឡើងប៉ះអាហ្សង់ទីនវគ្គផ្តាច់ព្រ័ត្រ Copa America

កូឡុំប៊ីបានយកឈ្នះអ៊ុយរ៉ាហ្គាយ ១-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America របស់ពួកគេនៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ កក្កដានេះ បើទោះបីជាត្រូវបានកាត់បន្ថយមកត្រឹម១០នាក់សម្រាប់ការប្រកួតរយៈពេល៤៥នាទីក៏ដោយ ដោយក្រុមនេះបានកក់កៅអីសម្រាប់ការប្រកួតជាមួយក្រុមការពារជើងឯកអាហ្សង់ទីនពីការតែតបាល់បញ្ចូលទីក្នុងតង់ទីមួយរបស់ Jefferson Lerma ដែលជាគ្រាប់បាល់ជ័យជម្នះ។ ខ្សែប្រយុទ្ធ Darwin ... Read More »

សត្វស្លាបជាច្រើនប្រភេទបាននិងកំពុងរស់នៅតំបន់អភិរក្សមួយកន្លែងនៅក្នុងស្រុកពារាំង ខេត្តព្រៃវែង 

ព្រៃវែង៖ សត្វស្លាប ជាច្រើនប្រភេទមានទាំង ននាលខ្យង សត្វកុក សំបកទំពាំង និងសត្វផ្សេងៗជាច្រើនប្រភេទផ្សេងទៀត បានពពាក់ពពូនគ្នាមកសំងំរស់នៅ តំបន់ព្រៃអភិរក្សមួយកន្លែង ដែលមានឈ្មោះថាតំបន់អភិរក្សទំនប់ ចាំក្កាន់ ស្ថិតនៅក្នុងភូមិអង្គារដី ឃុំព្រៃព្នៅ ស្រុកពារាំងខេត្តព្រៃវែង បានធ្វើឲ្យតំបន់មួយនេះក្លាយ ... Read More »

លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖ ១- ការប្រកាសនឹងកម្ទេចរបស់ដែលហៅថារដ្ឋាភិបាលក្រៅប្រទេសបើសិនណាជាមានការបង្កើត ... Read More »

អង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រយូរ៉ូជាលើកទី២ជាប់ៗគ្នាក្រោយទម្លាក់ហុល្លង់ក្នុងវគ្គ៤ក្រុម

អង់គ្លេសនឹងត្រូវប៉ះជាមួយអេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រ Euro 2024 នៅទីក្រុងប៊ែកឡាំង នៅថ្ងៃអាទិត្យ បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីនៅនាទីចុងក្រោយពីសំណាក់កីឡាករបម្រុង Ollie Watkins បានជួយអង់គ្លេសយកជ័យជម្នះលើហុល្លង់ក្នុងលទ្ធផ២ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ កក្កដានេះ។ ក្រុមរបស់លោក Gareth Southgate មើលទៅត្រូវបានគេរំពឹងថា ... Read More »

បុរសវ័យចំណាស់ម្នាក់ចូលមកផឹកខ្យល់គរស្លាប់នៅលើកៅអី

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើកម៉ូតូមកអង្គុយផឹកកាហ្វេនៅក្នុងហាងមួយកន្លែងយីហោគឹមលី១ ស្រាប់តែខ្យល់គរស្លាប់នៅលើកៅអី។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ហាងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកទីតាំងកើតហេតុភ្លាមៗកាលពីម៉ោង៧:៣០នាទីយប់ថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DP-0990 ... Read More »

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសថៃ រយៈពេលពីរថ្ងៃ

ភ្នំពេញ ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព ... Read More »

កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បាន លួចម៉ូតូរបស់គេ រួចព្យាយាមជិះរត់ តែជនរងគ្រោះស្រែកចោរៗ គាប់ជួនកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ កំពុងល្បាតបានឃើញ ក៏ស្ទាក់ចាប់ខ្លួនបានភ្លាមៗតែម្តង ដកហូតបានម៉ូតូប្រគល់ឲ្យជនរងគ្រោះវិញ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី១០ ... Read More »

អ្នកនាំពាក្យក្រសួងកសិកម្ម ៖ ប្រជាជនចិនកំពុងត្រូវមាត់ ផ្លែមៀនស្រស់កម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កាលពីថ្ងៃពុធកន្លងមកនេះបាននិយាយថា ទីផ្សារការនាំចេញមៀនស្រស់របស់កម្ពុជាគឺប្រទេសចិន ហើយចាប់តាំងពីការនាំចេញមៀនស្រស់ទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២២ មក គឺផ្លែមៀនស្រស់របស់កម្ពុជាត្រូវមាត់ប្រជាជនចិន។ ព្រមជាមួយយគ្នាការកុម្មង់នាំចេញបានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកស្រី អុឹម រចនា ... Read More »

លោកបណ្ឌិត អ៊ាង សុផល្លែត៖ ការដាំដើមឈើនៅពេលនេះ គឺការវិនិយោគ ទុនទុកជូនមនុស្សជំនាន់ក្រោយ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បើកសម្ពោធ «ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ បានថ្លែងថា ... Read More »

ទៀតហើយ ! សាច់បង្កកចម្រុះខូចគុណភាពនាំចូលជាង១៧តោនដែលឈ្មួញនាំពីប្រទេសជិតខាងត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន 

ខេត្តកណ្តាល ៖ មិនអស់ម៉ង …ទៀតហើយ ! សាច់បង្កកចម្រុះខូចគុណភាពនាំចូលជាង១៧តោនដែលឈ្មួញនាំចូលពីប្រទេសជិតខាងត្រូវបានមន្រ្តីជំនាញឃាត់ចាប់បាន និងដកហូតនាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ ដោយមានការដឹកនាំ សម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ... Read More »

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញក្នុងកម្មវិធីដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ ” ពន្លកបៃតង “

ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមកម្មវិធីដាក់តាំងបង្ហាញ ក្នុងពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើក្រោមមូលបទ ” ពន្លកបៃតង ” និងវេទិកាកេសរកូលជាតិលើកទី៤។ លោកស្រីបណ្ឌិត ពេជ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ ស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបានដើរតាមគន្លងរបស់លោកឪពុក គឺលោកតា គង់ ណៃ 

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានមានប្រសាសន៍លើប្រព័ន្ធ តេឡេក្រាម ឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ ... Read More »

សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ៖ «សកម្មជនបរិស្ថានដែលប្រកាសដោយខ្លួនឯងត្រូវអនុវត្តសិទ្ធិរបស់ខ្លួនក្នុងដែនកំណត់ នៃច្បាប់»

ភ្នំពេញ ៖ «សកម្មជនបរិស្ថានដែលប្រកាសដោយខ្លួនឯង ត្រូវអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងដែនកំណត់នៃច្បាប់» ។ ទីក្រុងហ្សឺណែវ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ សូមធ្វើការបដិសេធចំពោះការអត្ថាធិប្បាយដែលគ្មានមូលដ្ឋាន និងដោយបំភ័ន្ត ដោយអ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ... Read More »

កម្ពុជា បានទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ក្នុងទំហំទឹកប្រាក់ ១.៥៩៥លានដុល្លារអាម៉េរិក នៅឆមាសទី ១ឆ្នាំ ២០២៤

ភ្នំពេញ៖ បើទោះបីជាស្ថានភាពសេដ្ឋកិច្ចនៅលើសាកល លោក កំពុងស្ថិតក្នុងភាពស្មុគស្មាញលំបាកយ៉ាងណាក៏ ដោយ ប៉ុន្តែកម្ពុជា បានបង្ហាញភាពលេចធ្លោក្នុងការទាក់ ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស(FDI) ដោយ មានអត្រា កំណើនដ៏ខ្ពស់មួយក្នុងពិភពលោក បន្ទាប់ពីប្រទេសកម្ពុជាយើង សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីជាមួយបណ្តាប្រទេសដែលមានសក្តានុពលសេដ្ឋកិច្ចមួយចំនួន និងផ្គួបផ្សំប្រសិទ្ធភាពនៃការដាក់ ... Read More »

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបើកវគ្គបំប៉នការងារដឹកនាំជូនដល់លោកលោកស្រីស្នងការរងរាជធានី-ខេត្ត ជាសិក្ខាកាមសរុប១៣០នាក់

ភ្នំពេញ ៖ អនុវត្តតាមគោលការណ៍ដឹកនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ បានបើកវគ្គបំប៉នការងារដឹកនាំជូនដល់លោកលោកស្រីស្នងការរងមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន០៥ សរុបចំនួន១៣០នាក់ ដើម្បីពង្រឹងសមត្ថភាពជូនដល់នាយនគរបាលឱ្យមានចំណេះជំនាញកាន់តែច្បាស់លាស់ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងការងារដឹកនាំក្នុងអង្គភាពអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ វគ្គបំប៉នបានធ្វើឡើងក្រោមអធិបតីភាព ... Read More »

លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន១០ ដូចខាងក្រោម ៖ ១- ចង់បង្កើតរដ្ឋាភិបាលណាមួយត្រូវតែឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រជាមុនសិន ... Read More »

ក្មេងស្រី ម្នាក់ស្លាប់ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៌

ខេត្តបន្ទាយមានជ័យៈគ្រោះថ្នាក់ចរាចរណពីរករណីផ្សេងគ្នាក្នុងថ្ងៃតែមួយឋិតក្នុងភូមិមិត្តភាពសង្កាត់ក្រុងប៉ោយប៉ែត។ អាជ្ញាធរមូលដ្ឋានប្រាប់ថាៈក្មេងស្រីម្នាក់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ នៅព្រឹកថ្ងៃទី ៩ខែកក្កដាឆ្នាំ ២០២៤ មានរថយន្តធន់ត្រាមួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2BS 4100 បានកិនក្មេងស្រី ម្នាក់ បណ្ដាល ឱ្យស្លាប់ភ្លាមៗ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ មានអ្នកឆ្លងថ្មី ០១នាក់, មានអ្នកជាសះស្បើយ ០១នាក់ និងគ្មានអ្នកជំងឺស្លាប់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី មានអ្នកឆ្លងថ្មី ០១នាក់, មានអ្នកជាសះស្បើយ ០១នាក់ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» នៅខេត្តតាកែវ 

ខេត្តតាកែវ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ... Read More »

សាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនជនជាតិនីហ្សេរីយ៉ាម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជិត ១០គីឡូក្រាម

ខេត្តស្វាយរៀង៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តស្វាយរៀង នៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញ ស្ដីពីចំណាត់ការលើសំណុំរឿងជនជាតិនីហ្សេរីយ៉ាម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀនជិត ១០គីឡូក្រាម។ អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តស្វាយរៀង ... Read More »

ទាស់ពាក្យសម្តីក្លាយជាហិង្សា ប្តីទាញកាំបិតប៉័ងតោកាប់ប្រពន្ធរបួស រួចយកខ្សែរភ្លើងចងកស្លាប់

ខេត្តកំពង់ស្ពឺ៖ ទាស់ពាក្យសម្តីក្លាយជាហិង្សាទាញកាំបិតកាប់ប្រហារ ប្រពន្ធរងរបួសធ្ងន់ធ្ងរ សាច់ញាតិដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅឯរាជធានីភ្នំពេញ។ រីឯប្តីចិត្តដាច់យកខ្សែរភ្លើងចងកជាប់ចំរឹងបង្អួចស្លាប់បាត់ បង្កឱ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍កាប់ប្រពន្ធរងរបួសធ្ងន់ធ្ងរ ហើយប្តីចងកសម្លាប់ខ្លួននេះបានកើតឡើងកាលពីយប់រំលងអាធ្រាត្រថ្ងៃទី៧ ឈានចូលទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្នុងផ្ទះខ្លួនឯងក្នុងភូមិត្រពាំងវែង១ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ... Read More »