ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Bora Menh

Update៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទ០៩ នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ខេត្តមណ្ឌលគិរី៖ អ្នកនាំពាក្យនៃសាលាដំបូងខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សាលាដំបូងខេត្តមណ្ឌលគិរី បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤១៨ ចុះថ្ងៃទី២១ ខែសីហា ... Read More »

ពេលនេះសមត្ថកិច្ចបញ្ជូនខ្លួននារីជើងខ្លាំងដែលបាញ់កាំភ្លើងគំរាមប្តី ឈ្មោះ Yubee Ly ទៅតុលាការហើយ

ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានញឮបញ្ជូនខ្លួន នារីម្នាក់ឈ្មោះ Meng Lihor ហៅ Yubee Ly ដែលបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ» ... Read More »

ខណ្ឌរដ្ឋបាលជលផលភ្នំស្រុក បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទស្ថិតនៅភូមិត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ 

ខេត្តបន្ទាយមានជ័យ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោកនាយសង្កាត់រដ្ឋបាលជលផលភ្នំស្រុក បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ... Read More »

អភិបាលខេត្តព្រះសីហនុ ប្រាប់សិស្សសាលា មិនត្រូវជឿលើការញុះញង់ជនអគតិមួយចំនួនតូច ដែលបង្កឱ្យអសន្តិសុខនៅក្នុងសង្គម និងត្រូវជឿលើរាជរដ្ឋាភិបាល  

ខេត្តព្រះសីហនុ ៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអំពាវនាវឱ្យសិស្សានុសិស្ស មិនត្រូវជឿលើការញុះញង់ជនអគតិមួយចំនួនតូច ដែលបង្កឲ្យអសន្តិសុខនៅក្នុងសង្គម ត្រូវជឿលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ... Read More »

សេចក្តីប្រកាសថ្កោលទោស របស់អ្នកនាំពាក្យ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា!

ភ្នំពេញ ៖ សេចក្តីប្រកាសថ្កោលទោស អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា សូមប្រកាសថ្កោល ទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះជនអនាមិក ដែលថ្មីៗនេះបានក្លែងឯកសារ និងបញ្ចូលសម្លេងផ្សព្វផ្សាយតាម បណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង ... Read More »

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្រសួងទេសចរណ៍ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដល់មន្រ្តីរាជការ និងប្រតិបត្តិការទេសចរណ៍

ខេត្តកោះកុង៖ គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលសាលាខេត្ត កោះកុង និងមន្ទីរទេសចរណ៍ខេត្តកោះកុង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់មន្រ្តីរាជការ និងប្រតិបត្តិករ បុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ ដើម្បីចូលរួមទប់ស្កាត់ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ... Read More »

ជិះរថយន្តភ្ញៀវយកទៅជួសជុលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយទុកចោលកណ្ដាលផ្លូវត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ÷ជាងជួសជុលរថយន្តម្នាក់បានយករថយន្តម៉ាក Tundra ពាក់ផ្លាកលេខ ន-ប របស់ភ្ញៀវដែលយកទៅជួសជុល ជិះបង្កគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវព្រះសុីសុវត្ថិ ខណ្ឌដូនពេញ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ បើកបររថយន្តម៉ាក ... Read More »

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងនិងសម្ភារៈទាំងស្រុង នៅសង្កាត់ស្ទឹងមានជ័យទី៣

ភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះលក់ភេសជ្ជៈបោះមួយកន្លែងយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យរងការខូចខាតសម្ភារៈទាំងស្រុង បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ អ្នកធ្វេីដំណេីររាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍នេះបង្កមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៩ នឹង ២០នាទីព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ... Read More »

លោក ប្រាក់ សំអឿន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២២ ខែសីហា ឆ្នាំ២០២៤ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ... Read More »

ក្រសួងសុខាភិបាលប្រកាសលទ្ធផលស្តីពីករណីស្លាប់បណ្តាលមកពីការពុលស្រា នៅស្រុកទ្រាំង ខេត្តតាកែវ

ភ្នំពេញ÷ក្រសួងសុខាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានទទួលព័ត៌មានពីការស្លាប់ មនុស្ស៣នាក់ជាបន្តបន្ទាប់ កើតនៅភូមិត្នោត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ និង៣នាក់ទៀតកំពុងទទួល ការព្យាបាលនៅមន្ទីរពេទ្យ ... Read More »

ស្លាប់២នាក់របួសធ្ងន់ម្នាក់ខណៈបើកម៉ូតូលឿនវ៉ាជែងជ្រុលទៅបុករថយន្តក្រឡុកសុីម៉ងត៍

ខេត្តស្វាយរៀង ៖ យុវជន៣នាក់ជិះម៉ូតូឌុបគ្នាដើរលេងដោយបើកជែងលឿន ជ្រុលទៅបុកចូលរថយន្តក្រឡុកសុីម៉ងត៍ ដែលកំពុងបើកច្រាសទិសគ្នាបណ្តាលឱ្យស្លាប់២នាក់ ម្នាក់របួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ (ចន្លោះគីឡូម៉ែត្រលេខ១៣៧-១៣៨) ចំណុចភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ... Read More »

អភិបាលខណ្ឌច្បារអំពៅទទួលអំណោយអំពូលភ្លើងប្រើពន្លឺព្រះអាទិត្យនិងចែកអំណោយជូនប្រជាពលរដ្ឋ១៣២គ្រួសារនៅព្រែកឯង

ភ្នំពេញៈដោយមានកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរខណ្ឌ-សង្កាត់ និងវិស័យឯកជននៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំពូលភ្លើងប្រើពន្លឺព្រះអាទិត្យ ដែលជាទូទៅគេថា អំពូលភ្លើងសូឡា និងចែកអំណោយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៣២គ្រួសារ មកពីភូមិ របោះអង្កាញ់ និងភូមិរបោះអង្កាញ់១ ... Read More »

មន្ត្រីកីឡាចិនជំរុញឱ្យប្រុងប្រយ័ត្នចំពោះថ្នាំបំប៉នបន្ទាប់ពីការត្រួតពិនិត្យអត្តពលិកហែលទឹកនៅអូឡាំពិក២០២៤

មន្ត្រីកីឡាកំពូលរបស់ចិនបានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងរបបអាហារ ឱសថ និងអាហារបំប៉ន ដើម្បីធានាថាមិនមានការត្រួតពិនិត្យបន្ទាប់ពីក្រុមអត្តពលិកហែលទឹករបស់ប្រទេសចិនស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ជុំវិញការកត់ត្រាសារធាតុញៀនរបស់ប្រទេសនេះ។ លោក Liu Guoyong អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាប្រទេសចិនបាននិយាយថា កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងសារធាតុញៀនមានសារៈសំខាន់ណាស់ ហើយបានជំរុញឱ្យអត្តពលិកចិនទទួលបានការគោរពតាមរយៈកម្លាំង និងភាពស្មោះត្រង់។ នេះបើយោងតាមសារព័ត៌មាន China ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល១ឆ្នាំមកនេះ រាជរដ្ឋាភិបាលអាចរក្សាបាននូវស្ថិរភាព សន្តិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋទូទាំងប្រទេស

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ «ខួប១ឆ្នាំ» របស់រាជរដ្ឋាភិបាល គឺយើងអាចរក្សាបាននូវស្ថិរភាព សន្តិភាព និងសេចក្តីសុខជូនប្រជាពលរដ្ឋ ពោលគឺយើងអាចប្រារព្ធពិធីទទួលវត្ថុបុរាណបានយ៉ាងរលូន ព្រោះននៅទូទាំងប្រទេសមិនមានភ្លើងសង្រ្គាម ... Read More »

លិខិតមិត្តអ្នកអាន៖ តើអាជ្ញាធរឃាត់ខ្លួនក្រុមប៉ុនប៉ងធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលជាការបំពានច្បាប់ឬ?

ភ្នំពេញ ៖ ការប៉ុនប៉ងប្រមូលផ្តុំធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈការធ្វើបដិវត្តន៍ពណ៌របស់ក្រុមជនជ្រុលនិយម ក្រោមលេសតវ៉ាឲ្យរាជរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) កាលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានបរាជ័យទាំងស្រុង ពោលគឺមិនអាចអនុវត្តន៍តាមផែនការទុច្ចរិតដែលក្រុមខ្លួនបានគ្រោងទុកនោះឡើយ។ នៅមុនព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្រុមជនជ្រុលនិយមបានប្រកូកប្រកាសកៀរគរអន្ទងហៅឲ្យប្រជាជន ពិសេសយុវជនគ្រប់ទិសទីចូលរួមធ្វើមហាបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈបណ្តាញសង្គមតេឡេក្រាម និងតិកតុក។ ... Read More »

សេចក្ដីប្រកាសព័ត៌មានស្ដីពីការចោទប្រកាន់ក្រុមក្មេងទំនើងចំនួន០៩នាក់ បង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស របស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានទទួលសំណុំរឿងពី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ពាក់ព័ន្ធករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស ដែលបង្កឡើងដោយក្រុមជនសង្ស័យជាក្មេងទំនើងសិស្សសាលាចំនួន០៩នាក់។ ក្រុមក្មេងទំនើងបានវាយតបជនរងគ្រោះចំនួន០២នាក់ ... Read More »

សេចក្តីប្រកាសព័ត៌មាន ស្តីពី “ការរៀបចំពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ”

ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការរៀបចំពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹកថ្ងៃទី២២ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់។   សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »

សម្តេចតេជោ ហ៊ុន សែន ៖ (ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ)

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ បានបង្ហោះប្រព័ន្ធតេឡេក្រាមថា ៖ (ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ)។ ឯទ្រឹស្តី (ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ) ហាក់លេងស្របជាមួយ សភាពការបច្ចុប្បន្នហើយដែលអាចកែទៅជា ... Read More »

ឯកអគ្គរដ្ឋទូតអុយរ៉ាហ្គាយ ដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ប្តេជ្ញានឹងចូលរួមជំរុញវិស័យពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោកស្រី Valeria Csukasi Cabrera ឯកអគ្គរដ្ឋទូតវិសាមញ្ញ ... Read More »

ក្រុមស្ត្រី១០នាក់ញៀនល្បែងសុីសងត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូង

ខេត្តព្រះវិហារ៖ ក្រុមស្ត្រីញៀនល្បែងស៊ីសងចំនួន១០នាក់នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការខេត្តបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការបន្ត។ សូបញ្ជាក់ផងដែរថា នៅថ្ងៃទី២០សីហាឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញនឹងបញ្ជាដឹកនាំ ដោយលោក ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ស្តីពីការ រក្សាសន្តិសុខសណ្តាប់ធ្នាប់នឹងបង្ក្រាបអោយបានរាល់បទល្មើសពិសេសបទល្មើសលេងល្បែងស៊ីសងដោយខុសច្បាប់។ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រះសិរនៃបដិមាព្រះលោកេស្វរៈ ត្រូវបានផ្គុំភ្ជាប់ឡើងវិញជាមួយដងខ្លួន ក្រោយពីបានព្រាត់ចាកឆ្ងាយពីគ្នាអស់រយៈពេលរាប់សិបឆ្នាំដោយសារសង្រ្គាម 

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី «ទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ» នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ... Read More »

កុំចេះតែហ៊ាន.! ឆក់កាបូបលុយពលរដ្ឋមួយថ្ងៃបានសម្រេច០២ដង ត្រូវនគរបាលជំនាញតាមចាប់ឃាត់ខ្លួនបានពីរនាក់  

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការដេញចាប់ឃាត់ខ្លួន បានកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ស្ថិតក្នុងមូលដ្ឋានខណ្ឌដង្កោបន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាធ្វើសកម្មភាពឆក់កាបូបលុយពីប្រជាពលរដ្ឋចំនួនពីរលើកបានសម្រេចត្រឹមតែរយៈពេលមួយថ្ងៃ ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន រួមមាន ៖ ... Read More »

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមានដកតួនាទីនិងក្របខ័ណ្ឌ ចំពោះមន្រ្តីអសកម្មមិនបានបំពេញតួនាទី ភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាពនិងជីវិតរបស់ប្រជាពលរដ្ឋ 

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានព្រមានដកតួនាទីនិងបញ្ចប់ក្របខ័ណ្ឌ ចំពោះមន្រ្តីដែលមិនបានបំពេញតួនាទី ភារកិច្ចនិងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបង្រ្កាបបទល្មើសបរិស្ថាន ដែលធ្វើឱ្យមានបញ្ហាបរិស្ថាន ប៉ះពាល់សុខភាពនិងអាយុជីវិត របស់ប្រជាពលរដ្ឋ។ ការព្រមានខាងលើធ្វើឡើង កាលពីរសៀលថ្ងៃពុធ ... Read More »

ក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ស្ថានទូតកូរ៉េប្រចាំនៅកម្ពុជា ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) បើកទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ «កម្ពុជាស្អាត ខ្មែរធ្វើបាន» 

ភ្នំពេញ ៖ លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ព្រមទាំងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) ... Read More »

រាជរដ្ឋាភិបាល តែងតាំង លោក ភូថង សេរីវុឌ្ឍី ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការតែងតាំង លោក ភូថង សេរីវុឌ្ឍី ឲ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ សូមបញ្ជាក់ថា ... Read More »

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ៖ កម្ពុជា គឺជាគម្រូនៃបទពិសោធន៍រវាងសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ... Read More »

ជនជាតិចិនម្នាក់! បានធ្លាក់ពីលើអគារជាន់ទី៣ស្លាប់ភ្លាមៗ សង្ស័យអាចមានវិបត្តិផ្លូវចិត្ត

ខេត្តពោធិ៍សាត់ ៖ ជនជាតិចិនម្នាក់បានធ្លាក់ពីលើអាគារជាន់ទី៣ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ករណីនេះសមត្ថកិច្ចសនិ្នដ្ឋានជាបឋម អាចលោតសម្លាប់ខ្លួនដែលគេសង្ស័យបណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត នេះបើតាមការបញ្ជាក់ពីលោក អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែង នាព្រលប់ថ្ងៃពុធ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ... Read More »

ការអភិវឌ្ឍបៃតងរបស់ប្រទេសចិននឹងរួមចំណែកកាន់តែច្រើនដល់ការរីកចម្រើនរបស់មនុស្សជាតិ

អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ គោរពធម្មជាតិ ធ្វើតាមធម្មជាតិ ... Read More »

ការបាញ់ប្រហារនៅសាលាមួយក្នុងប្រទេស Bosnia និង Herzegovina មនុស្ស៣នាក់ស្លាប់

បុរសម្នាក់កាន់កាំភ្លើងស្វ័យប្រវត្តិបានបាញ់ប្រហារនៅសាលាមួយក្នុងក្រុង Sanski Most ដោយបានសម្លាប់នាយកសាលា គ្រូ និងលេខាសាលាម្នាក់។ ប៉ូលិសក្នុងប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណាបាននិយាយថា យ៉ាងហោចណាស់បុគ្គលិកបីនាក់នៅវិទ្យាល័យក្នុងទីប្រជុំជន Sanski Most ភាគខាងលិចប្រទេសត្រូវបានសម្លាប់ក្នុងការបាញ់ប្រហារដែលបានកើតឡើងកាលពីថ្ងៃទី ២១ ខែសីហា។ ប៉ូលិសមូលដ្ឋានបាននិយាយថា ... Read More »