ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Sophal Porn

រន្ធត់ណាស់ ពុទ្ធោអើយ នារី២នាក់ត្រឡប់ពីសិក្សាភ្នំពេញ មកលេងស្រុកកំណើតក្រុងប៉ោយប៉ែតនារដូវចូលឆ្នាំថ្មី ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ សល់តែប៉ុន្មានគីឡូម៉ែត្រសោះដល់ផ្ទះ

ខេត្តបន្ទាយមានជ័យ៖ ពិតជាដំណឹងមរណៈទុក្ខក៏ក្រៀមក្រំបំផុត របស់ក្រុមគ្រួសារ លោក យ៉ុត ម៉ៃយ៉ាន សមាជិក្រុមប្រឹក្សាសង្កាត់និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់ប៉ោយប៉ែត មានទុក្ខជាទំងន់ ដោយកូនស្រីច្បងនិងក្មួយស្រីរបស់លោកជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំង២ ។ លោកសង្ឃឹមថា៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ... Read More »

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារបានរៀបចំរបាំត្រុដិ នៅឯគេហដ្ឋានផ្ទាល់ ដើម្បីបណ្តេញចេញនូវឧបទ្រពក្នុងឆ្នាំចាស់ដើម្បីផ្លាស់មកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មីផង ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាន់ភ្ជាប់ជានិច្ចសិល្បៈប្រពៃណីដ៏ល្អឯករបស់ខ្មែរយើង ក្នុងនោះសម្តេចបានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៣ មេសា នេះ ខ្ញុំ និងភរិយា ព្រមទាំងចៅៗបានទស្សនារបាំត្រុដិ នៅឯគេហដ្ឋានផ្ទាល់ ... Read More »

ពិតជាគួរឱ្យសោកស្ដាយបំផុត ! ការបាត់បង់បុរសជានាយអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ បានស្លាប់ ដោយសារផ្ទុះធុងហ្គាសរថយន្ត នៅក្រុងតាខ្មៅ

ខេត្តកណ្ដាល ៖ លោក ងន គន្ធា មន្ត្រីកងរាជ អាវុធហត្ថលើផ្ទៃប្រទេសបានស្លាប់ហើយ នៅប្រទេសវៀតណាម ដោយសារផ្ទុះធុង ហ្គាសរថយន្ត នៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ... Read More »

ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ សង្ក្រាន្ត ចូលមកនៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៥៖១២នាទី

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ សង្ក្រាន្ត ចូលមកនៅថ្ងៃអាទិត្យ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស.២០១៩ វេលាម៉ោង១៥៖១២នាទី។ ពិធីបុណ្យដ៏ធំរបស់ជាតិខ្មែរនេះ ត្រូវប្រារព្ធឡើង ... Read More »

បែកធ្លាយហើយឈ្មោះ ស្រេន វីរៈ ឬស្រេង វិរៈហៅ ស្រេង ល័ក្ខ ជាមេខ្លោង​ជួញ​ដូរគ្រឿងញៀនខុសច្បាប់ ក្នុងក្លិបម៉ៃអាមី បន្ទាប់ពីលោកស្នងការ ស ​ថេត ចុះបង្ក្រាបឃាត់មនុស្ស៥០នាក់

ភ្នំពេញ ៖ ការគាំទ្រពីមជ្ឈដ្ឋានប្រជា ពលរដ្ឋមានចំនួនច្រើនលើសលប់ចំពោះ ចំណាត់ការរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញដែលបើកប្រតិបត្តិការបង្ក្រាបក្លិបកម្សាន្តយីហោ ម៉ៃអាមី ដែលលួចលាក់ផលិតសារធាតុញៀនខុសច្បាប់ នៅក្នុងទីតាំងក្លិបមួយនេះ ក្នុងបទល្មើសជាក់ស្តែងនិងឃាត់ខ្លួន មនុស្ស៥០នាក់ ក្នុងនោះមានស្រី១២នាក់ ... Read More »

នាយរងការិយាល័យហិរញ្ញវត្ថុអាវុធហត្ថលើផ្ទៃប្រទេស និងបក្ខពួកសរុប៣នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន, ដកហូតថ្នាំញៀនមួយចំនួន

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការជាបន្ដបន្ទាប់ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ក្នុងនោះមានជនសង្ស័យម្នាក់ជានាយរងការិយាល័យហិរញ្ញវត្ថុអាវុធហត្ថលើផ្ទៃប្រទេស។ សមត្ថកិច្ចបានអោយដឹងថា៖ ករណីជនសង្ស័យដែលកម្លាំងជំនាញចាប់ខ្លួនបាន៣នាក់ ស្ថិតក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អគ្គស្នងការរងនគរបាលជាតិ ... Read More »

មុនបន្តិច៖ ក្មួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលមរណភាព ដោយសារគាំងបេះដូង

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបាត់បង់ក្មួយបង្កើតរបស់ គាត់ដែលលាគ្មានថ្ងៃត្រឡប់ ខណៈមុននេះបន្តិចគាត់បានគាំងបេះដូងស្លាប់ នៅព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩។ នេះបើតាមការបញ្ជាក់ពី លោក ផុស ... Read More »

មេគយកែវផុស ហេង សំហៃ តម្រូវអោយឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញបង់លុយជាក្បាលឡាន ពុករលួយដ៏ចំហរបំផុត

ខេត្តព្រះសីហនុ៖ ដោយសារឥទ្ធិពលចំហាយអំណាច លោក បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជា អគ្គនាយក អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ត្រូវបានលោក ហេង សំហៃ ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ព.ស ២៥៦៣

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ ... Read More »

នៅរសៀលម៉ោង៣នេះ សមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសអាចនឹងបញ្ជូនខ្លួនលោក ផែង វណ្ណៈ ទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី

លោក ផែង វណ្ណៈ ដែលត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន ករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ... Read More »

Update ៖លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន ករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី

ភ្នំពេញ៖ អ្នកលេងហ្វេសប៊ុកវ៉ៃឆៅៗដែលជាអ្នកលេង Facebook ម្នាក់បង្កអសន្តិសុខដល់សង្គម គឺលោក ផែង វណ្ណៈ នៅទីបំផុតនៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំថា សម្តេចតេជោ ... Read More »

ចុងសប្តាហ៍នេះ មានករណីសម្ពោធ“ភ្លើងបំភ្លឺ”របស់អង្គការហ្វារនៅភ្នំពេញជាមួយការសម្តែងបីថ្ងៃជាប់គ្នាថ្ងៃព្រហស្បតិ៍ ទី៤-៥-៦ខែមេសា ខាងមុខនេះ

ភ្នំពេញ៖ យើងតាមសេចក្តីប្រកាសព័ត៍មានគឺ អង្គការហ្វារពន្លីសិល្បៈប្រារព្ធខួបលើកទី ២៥ នៃសមាគម! ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃ ទី៦ ខែ មេសា នៅគ្រប់ទីកន្លែងនៃវិទ្យាស្ថានអង្គរហ្វារ ពន្លឺសិល្បៈនឹង បង្ហាញ ពីភាព ... Read More »

សិស្ស-និស្សិតជិត ២៧០០នាក់ ចូលរួមបោះជំរំអន្តរជាតិនៅកម្ពុជា លើកទី៩

ភ្នំពេញ៖ អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) បានសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រៀបចំបោះជំរំអន្តរជាតិ (World Camp) នៅកម្ពុជា ... Read More »

សារឿន ម៉ាប់ ជាមេក្លោងបទល្មើសឈើនៅប៊ូស្រា ,បើ លោក សំរិទ្ធ ណយ មេក្លោងបើកបារ៉ាស់ អោយឈ្មួញដឹកឈើឆ្លងទៅវៀតណាម

ខេត្តមណ្ឌលគិរី៖ មេក្លោងបទល្មើសឈើ និងមេប៉ូលីស បានបើកដៃអោយឈ្មួញដឹកឈើឆ្លងទៅប្រទេសវៀតណាម ពួកគេគឺស្ថិតនៅឆ្ងាយពីក្រសែភ្នែកអាជ្ញាធរខេត្ត-ស្រុក-សមត្ថកិច្ច ,ជំនាញ,អាចស្រាវជ្រាវឈានដល់ចាប់ក្នុងបទល្មើសជាក់ស្តែងបាន ចំពោះជនទាំងនេះ គ្រប់ពេល។ ប្រសិនបើអស់លោកមានឆន្ទះ យកតួនាទីភារកិច្ចទៅបំពេញការងារចំគោលដៅ ឬឃ្លាតឆ្ងាយពីមនោសញ្ចេតនា មិនប៉ះពាល់សំណូកណា១ពីឈ្មួញ ឬពីកូនចៅ..? ឈ្មួញឈ្មោះ សារឿន ... Read More »

ដឹកទៀតហើយព្រហើនណាស់..នៅម៉ោង១២និង១២នាទីមុនបន្តិច ឡានគោយន្តកែច្នៃ៥គ្រឿងកំពុងដឹកឈើសំដៅទៅច្រកទ្វារទ្វេរភាគីប៉ុស្តិ៧-ណាំលៀរ

ខេត្តមណ្ឌលគិរី៖ ព្រហើនមែនឈ្មួញក្រុម លោក សារឿន ម៉ាប់, និងឈ្មោះឆុង ដឹកឈើទាំងថ្ងៃមុននេះបន្តិចចំនួន៥គោយន្តកែច្នៃ បម្រុងឆ្ពោះទៅច្រកប៉ុស្តិ៧-ណាំលៀរ ត្រូវបានអ្នកភូមិរាយការណ៍មក និងប្រម៉ាញ់ថត។ ឈើទាំងនោះដឹកចេញពីភូមិប៊ូលូស ឃុំ ប៊ូស្រាស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជិតការដ្ឋាន ... Read More »

ចៅហ្វាយខេត្ត មេប៉ូលីស មេប៉េអឹម មេបរិស្ថាន មេព្រៃខេត្តមណ្ឌគិរីល ផ្គើនម្លេះអោយឈើឆ្លងទៅវៀតណាមតាមច្រកប៉ុស្តិ៧-ណាំលៀរ…យប់មិញជាង២០គ្រឿងរថយន្តឡង់គ្រឺស័រកែច្នៃ..?

ខេត្តមណ្ឌលគិរី៖ គ្មានការប្តេជ្ញាចិត្តណាមួយត្រូវបាន លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្នុងនាមជាគណៈបញ្ជាការឯកភាពខេត្ត និងជាសមាជិកគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិ មានភាពទទួលខុសត្រូវលើវិធានទប់ស្កាត់ការចរាចរណ៍ឈើឆ្លងដែនទៅប្រទេសជិតខាងឡើយ។ ទោះមានវិធានបកស្រាយជាញឹកញាប់ថាមិនបានជាប់ពាក់ព័ន្ធនូវសំណូកនៃបទល្មើសនេះក៏ដោយ ក៏ការបង្ក្រាបមានកម្រិត ទើបលោក ស្វាយ សំអ៊ាង រងនូវការស្តីបន្ទោសយ៉ាងធ្ងន់ពីសម្តេចក្រឡាហោម ... Read More »

តំណាងអយ្យការចោទប្រកាន់កូនមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ២បទល្មើស គឺបទ៖ ហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោសដោយគំរាមកំហែង ,និងអាវុធ និងប្រើប្រាស់អាវុធខុសច្បាប់

ខេត្តកំពង់ចាម៖ ទីបំផុត..!..នៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ តំណាងអយ្យការនៃសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់ កូនប្រុសមេបញ្ជាការអាវុធខេត្តក្រចេះចំនួន២បទល្មើស ក្នុងនោះមានបទ «ហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោសដោយគំរាមកំហែងនិងអាវុធ និងប្រើប្រាស់អាវុធខុសច្បាប់» ពាក់ព័ន្ធការវាយ និងដកកាំភ្លើងភ្ជង់ទៅលើយុវជន២នាក់ ក្នុងហាងអ៊ីនធឺណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម។ ខណៈឪពុកនាំខ្លួនយកមកប្រគល់អោយសមត្ថកិច្ច ... Read More »

ទីបំផុតកូនប្រុសមេបញ្ជាការកងរាជ អាវុធហត្ថខេត្តក្រចេះចូលខ្លួនបង្ហាញមុខសមត្ថកិច្ចទទួលទោស ករណីវាយភ្ជង់យុវ ជន២នាក់

ខេត្តកំពង់ចាម ៖ ក្រោយពីសម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមានថា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះលោកឧត្តមសេនីយ៍ សាន្ត ប៊ុន ថាន និងប្រឈមមុខបាត់បង់តំណែងតួ នាទីរបស់ខ្លួន ... Read More »

ទីបំផុត ព្រះរាជអាជ្ញាខេត្តកំពង់ចាម ដេញដីកាបញ្ជាឲ្យកូនប្រុស លោក សាន ប៊នថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ចូលខ្លួនមុនថ្ងៃទី១៦ ខែមេសា ករណីវាយ និងដកកាំភ្លើងភ្ជង់គូជម្លោះល្បីពេញហ្វេសប៊ុក

ខេត្តកំពង់ចាម៖ បើយោងតាមដីការបស់ព្រះរាជអាជ្ញា ដែលសារព័ត៍មានទទួលបាននៅមុននេះបន្តិច គឺតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក ហាក់ ហ៊ន់ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ បានចេញដីកាឲ្យកូនប្រុស លោក សាន ប៊ុនថានមេបញ្ជាការអាវុធហត្ថខេត្តក្រចេះឈ្មោះ សាន្ត ... Read More »

ទប់កំហឹងមិនបាន ក្លាយជាជនដៃដល់ គឺមន្រ្តីអាវុធហត្ថ សាន្ត សុខុម ត្រូវបានជនរងគ្រោះ២នាក់ដាក់ពាក្យបណ្តឹង ចំណែកមេបញ្ជាការអាវុធហត្ថខេត្តក្រចេះដែលជាឪពុក ក៏បានប្រាប់អំពីមូលហេតុរឿងនេះថា ដើមហេតុមកពីកូនមួយទៀត ឈ្មោះ សាន សុវិជ្ជា វក់និងល្បែង បំផ្លាញទ្រព្យ

ខេត្តកំពង់ចាម៖ ខឹងខូច ខឹងខាត ការទប់កំហឹងមិនជាប់ គ្រប់អារម្មណ៍ខ្លួនឯងមិនបាន នោះជាកំហុសបង្កើតអោយមានបញ្ហាដល់ខ្លួន ឬយកមេរោគមកដាក់ក្នុងខួរក្បាល តែមួយពព្រិចភ្នែករងនូវភាពអាម៉ាស់ បាក់មុខមាត់យសស័ក្តិ។ ជាក់ស្តែងមានហេតុការណ៏បង្កហិង្សាមួយ ដែលបង្ហោះឡើងដោយ គណនីហ្វេសប៊ុក ឈ្មោះ Makara Meach ... Read More »

មន្ត្រីឧទ្យានុរក្សប្រចាំការនៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន ត្រូវជនល្មើសកាប់ត្រូវចំនួន០៥កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងក និងកដៃ បង្កឱ្យមានរបួសធ្ងន់ធ្ងរ

ខេត្តកំពង់ធំ៖ មន្ត្រីឧទ្យានុរក្សប្រចាំការនៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន ឈ្មោះ ចក់ សុជាតិ អាយុ ៣០ ឆ្នាំ ត្រូវជនល្មើសកាប់ត្រូវចំនួន០៥កាំបិតផ្គាក់ ត្រូវចំក្បាល កញ្ចឹងក និងកដៃ បង្កឱ្យមានរបួសធ្ងន់ធ្ងរនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ... Read More »

លោក ចេង ស្រុង បាន ចូលរួមក្នុងពីធិប្រកាស ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម ... Read More »

អ្នកទិញផ្ទះនៅ(បុរីពិភពថ្មីឈូកវ៉ា៣) ហួសចិត្តភ្លៀងមួយមេ ទឹកលេចហូរចូលពីលើពិដាន អំពូលភ្លើង ស្រក់ពេញបន្ទប់ ដូចងូតទឹកភ្លៀងក្នុងបន្ទប់ដេកបាន

ភ្នំពេញ៖ ការសាងសង់សំណង់ក្នុងបុរី ចេតនាឆ្លៀតកេងចំណេញបច្ចេកទេស ធ្វើចំណាយលុយតិច លក់បានថ្លៃ មានតែសោភ័ណភាព គ្មានគុណភាព ជាហានភ័យខ្ពស់សម្រាប់អតិថិជនជាវធ្វើលំនៅដ្ឋានស្នាក់អាស្រ័យ។ នេះមិនទាន់គិតដល់បញ្ហា ដែលអាចកើតមាន ស្រុត ប្រេះ ស្រាំ ជាដើមផង។ ជាក់ស្តែងគ្រាន់តែភ្លៀងយប់មិញ១មេ ... Read More »

អំពើហិង្សាទាំងឡាយទៅលើស្ត្រី គឺជាការរំលោភលើសិទ្ធិមនុស្ស

ភ្នំពេញ ៖ ក្រោមប្រធានបទ«អំពើហិង្សាមកលើស្ត្រីគឺជាការរំលោភលើសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរដែលមិនអាចអត់អោនឲ្យបាន» កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ«ក្លិបអ្នកកាសែតកម្ពុជា» នៅរសៀលថ្ងៃទី៥ ខែ មីនា ឆ្នាំ២០១៩ ក្នុងគោលបំណងឲ្យអ្នកសារព័ត៍មានទាំងអស់កាន់តែស្វែងយល់យ៉ាងច្បាស់អំពីសិទ្ធិនិងតួនាទីរបស់ស្ត្រីក្នុងសង្គមផ្តួចផ្តើមពីលោក ប់ែន ប៊ុណ្ណា ដែលជាប្រធានក្លិបអ្នកកាសែតកម្ពុជា។ លោក ប៉ែន ប៊ុណ្ណា ... Read More »

លោក ភ័ណ្ឌ សុផល ទីប្រឹក្សា មជ្ឈមណ្ឌលព័ត៍មាន នគរវត្ត និងលោក គុជ សារ៉េន ប្រធានបច្ចេកទេស មជ្ឈមណ្ឌលព័ត៍មាន នគរវត្ត សូមអបអរសាទរ និងគោរពជូនពរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ លោកឧត្តមសេនីយ៍ត្រី ទូច គង្គា

ភ្នំពេញ៖ សូមអបអរសាទរ និងគោរពជូនពរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ លោកឧត្តមសេនីយ៍ត្រី ទូច គង្គា ស្នងការរង ស្នងការដ្ឋាន បច្ចេកទេសសន្តិសុខ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ត្រី ត្រូវបានសម្តេចពិជ័យសេនា ទៀ ... Read More »

លោក ថាំង វីយុទ្ធដា ដឹកនាំមន្ត្រី បច្ចេកទេសសហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះពិនិត្យការដ្ឋាន ស្តារប្រឡាយមេដើមពោធិ (ជំហានទី២)

ខេត្តកំពត៖ នៅថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ... Read More »

បែកធ្លាយស្នងការរង ស្រេង សុខា ធ្វើបំពានច្បាប់ច្រើនករណី មុនភ្ជាប់ពាក្យជាមួយកូនក្រមុំ អោយថ្លៃទឹកដោះ១០មុឺនដុល្លារ និងឡានឡិចសុីស៥៧០ មួយគ្រឿង

ខេត្តកណ្តាល ៖ លោកស្នងការរង ស្រេង សុខា មិនត្រឹមរងការស្តីបន្ទោសពីនាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ អគ្គស្នងការរង នគរបាលជាតិ រឿងភាពមិនត្រឹមត្រូវក្នុងឯកសណ្ឋានជានគរបាលជាតិ ប្រើខ្សែក្រវ៉ាត់មាសដាំពេជ្រ ប៉ុណ្ណោះទេ គាត់បានប្រព្រឹត្តបំពានច្បាប់ច្រើនករណីកន្លងមក។ នេះបើតាមការបែកធ្លាយថ្មីនេះផងដែរថា៖ ... Read More »

ប្រជាជនចោទថា លោកផ្កាយ៣ ជុំ សាវុធ យកកម្លាំងប្រដាប់អាវុធទៅដាក់កាងប្រើប្រាស់លក្ខណះឯកជន រំលោភយកដីរបស់ពួកគាត់ នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ទំហំជាង៨០ហិកតា

ខេត្តព្រះសីហនុ៖ មានតំណាងពលរដ្ឋ៣១គ្រួសារ បានចេញមុខស្វែងរកយុត្តិធម៍ សុំឲ្យសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជួយរកយុត្ដិធម៏ រឿងទំនាស់ដីធ្លីជាង៨០ហិកតា នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ។ ... Read More »

លោករដ្ឋមន្ត្រី លឹម គានហោ បានអញ្ជើញចូលរួមក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ជូនលោក Philippe STEINMETZ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំប្រទេសកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៩ លោក លឹម គានហោ ... Read More »

សម្តេចតេជោ ហ៊ុន សែន៖ ពូសុំអរគុណកូនក្មួយទាំងអស់ ដែលយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ព័ត៌មានមិនពិត (fake news)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការសម្តេចមុននេះ១ម៉ោងថា៖ ពូសុំអរគុណកូនក្មួយទាំងអស់ ដែលយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ព័ត៌មានមិនពិត (fake news) និងបានសួសុខទុក្ខផងដែរថា៖ តើសុខសប្បាយជាទេបងប្អូនជនរួមជាតិ និងក្មួយៗ។ សម្តេចមានប្រសាសន៍បន្តថា៖ ... Read More »