ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Khai

​កម្ពុជា-ចិន​ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេច​បាន​ជាង ​៣,៥ ពាន់លានដុល្លារ កើនជាង ៣០%

ភ្នំពេញ​៖​ បើយោងតាម​អគ្គ​នា​យក​ដ្ឋាន​​គយ ​និង​រដ្ឋាករ​កម្ពុជា ​(GDCE)​ បានបង្ហាញថា​ ការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន​សម្រេច​បាននូវទំហំទឹកប្រាក់ជាង​ ៣,៥៧ ពាន់លានដុល្លារ នៅ​ក្នុង​រយៈពេល ២ ខែ (មករា-កុម្ភៈ) ឆ្នាំ ២០២៦ កើនឡើង ... Read More »

សហរដ្ឋអាមេរិក​៖​ រុស្ស៊ីច្រានចោលការចោទប្រកាន់ការចែករំលែកព័ត៌មានចារកម្មជាមួយអ៊ីរ៉ង់អំឡុងលោក​ ពូទីន​-ត្រាំ ជួបគ្នាតាមទូរស័ព្ទ

អន្តរជាតិ​៖​ យោងតាមលោក Steve Witkoff បេសកជនពិសេសអាមេរិក រុស្ស៊ីបានបដិសេធការចោទប្រកាន់ថា ខ្លួនបានចែករំលែកព័ត៌មានចារកម្មសម្ងាត់ជាមួយអ៊ីរ៉ង់អំពីមូលដ្ឋានយោធាអាមេរិកនៅមជ្ឈិមបូព៌ា។ ថ្លែងទៅកាន់ទូរទស្សន៍ CNBC កាលីថ្ងៃទី១០ មីនាសប្ដាហ៍នេះ លោក Witkoff បាននិយាយថា លោកមិនអាចបញ្ជាក់បានទេថាតើទីក្រុងមូស្គូបានផ្តល់ព័ត៌មានចារកម្មសម្ងាត់ដល់ទីក្រុងតេអេរ៉ង់ឬអត់ ... Read More »

នាថ្ងៃពុធទី១១មីនា​នេះ! តម្លៃហាងឆេង​មាស​ បន្តកើន​ឡើងខ្ពស់ ​

ព័ត៌មាន​សេដ្ឋកិច្ច​៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី១១ខែមីនា​ ឆ្នាំ​២០២៦នេះ​ តម្លៃហាង​ឆេង​មាស​ បាន​បន្ត​ហក់​ឡើង​ដល់​ ៦២៨០ ​ដុល្លារ ​ក្នុង​មួយ​តម្លឹង ​បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​ចន្ទថ្មីៗនេះ។  បើតាមប្រធានផ្នែក​ប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​លោក ឡុង ... Read More »

មន្ត្រីជាន់ខ្ពស់​CDC​ ស្នើដល់ TAFTAC ចូលរួមកាត់បន្ថយហានិយភ័យនៃការបំពុលបរិស្ថាន តាមរយៈការសិក្សារៀបចំទីតាំងសមស្របណាមួយសម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌

ភ្នំពេញ​៖​ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ បានស្នើដល់សមាគមគិតគូរលើការចូលរួមកាត់បន្ថយហានិយភ័យនៃការបំពុលបរិស្ថាន តាមរយៈការសិក្សារៀបចំទីតាំងសមស្របណាមួយសម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌។​ ការស្នើសុំនេះ​ ក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ... Read More »

ក្រុមហ៊ុនអន្តរជាតិផ្នែកអាកាសយានដ្ឋាន រួមដៃជាមួយកម្ពុជា បន្តសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក

ភ្នំពេញ៖​ ក្រសួង​ទេសចរណ៍​ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានឱ្យថឹងថា​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន VINCI ... Read More »

កម្លាំងនគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅអគារ Golden One សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ឃាត់មនុស្ស៦៥នាក់ មានជនជាតិចិន៨នាក់

ភ្នំពេញ : នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅអគារ Golden One ដែលមានទីតាំងនៅខុនដូរ ហ្គោលឌិន វ័ន ... Read More »

កម្ពុជា-ចក្រភពអង់គ្លេសដាក់អនុវត្ត MoU ជាផ្លូវការដើម្បីលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈកម្មវិធី TVET លំដាប់ពិភពលោក

ភ្នំពេញ៖ បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី “ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” រវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ភាពជាដៃគូជំនាញរបស់ចក្រភពអង់គ្លេស, លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៦នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ... Read More »

អនុប្រធានទី១នៃរដ្ឋសភាកម្ពុជា បានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) ពិនិត្យឡើងវិញលើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងឱ្យទៅថៃ

ភ្នំពេញ : លោក ជាម យៀប អនុប្រធានទី១នៃរដ្ឋសភាបានស្នើឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ(កូរ៉េខាងត្បូង) ពិនិត្យឡើងវិញលើលក្ខខណ្ឌនៃការលក់យន្តហោះចម្បាំងឱ្យទៅថៃ ដើម្បីជៀសវាងការប្រើប្រាស់អាវុធក្នុងសកម្មភាពឈ្លានពាន និងធានាឱ្យបាននូវសន្តិភាពក្នុងតំបន់។ លោកបានលើកឡើងដូច្នេះ អំឡុងទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក យ៉ូន ហូដុក ... Read More »

សម្តេចប្រធានរដ្ឋសភាស្នើរដ្ឋសភាហុងគ្រី បន្តពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ និងជួយជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យានិងកសិកម្ម បន្ថែមទៀត

ភ្នំពេញ : សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោកបណ្ឌិត ជីយ៉ចជី ស៊ូច (György Such) ... Read More »

នគរបាលស្រុកសំរោងទងឃាត់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធករណីបង្កហិង្សាគប់ទៅលើក្រុមជនរងគ្រោះ

ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការចង្អុលបង្ហាញ ដឹកនាំតម្រង់ទិសដោយផ្ទាល់លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯកឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទង បង្ក្រាបករណីហិង្សាឃាត់ខ្លួនយុវជនបីនាក់។ មន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា នៅថ្ងៃទី២ ... Read More »

ក្រសួងពាណិជ្ជកម្ម​ បន្ដដាក់ចេញវិធានថ្មីៗបន្ថែមទៀត​ ពាក់ព័ន្ធ​ដោះស្រាយបញ្ហាប្រេងឥន្ធនៈ​ ដើម្បីរក្សាប្រភពផ្គត់ផ្គង់ និងការចែកចាយ

ភ្នំពេញ​៖​ ក្រសួងពាណិជ្ជកម្ម​ ដាក់វិធានថ្មីៗបន្ថែមលើបញ្ហាប្រេងឥន្ធនៈ បន្ទាប់ពីការផ្ទុះឡើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដើម្បីរក្សាប្រភពផ្គត់ផ្គង់ សម្រាប់ការចែកចាយទីផ្សារក្នុងស្រុក និងការចេញសេចក្តីណែនាំអនុវត្តតឹងរឹងលើស្ថានីយ៍ឬដេប៉ូនៅទូទាំងប្រទេស មិនឱ្យដំឡើងថ្លៃហួសហេតុ ជាពិសេសការផ្អាកទុកលក់នៅពេលប្រេងឡើងថ្លៃ។ បើតាមលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ធនៈក្នុងទីផ្សារពិភពលោក ... Read More »

នគរបាលស្រុកព្រៃនប់ចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ សារធាតុញៀន និងបទល្មើស នានា

ខេត្តព្រះសីហនុ÷នៅយប់ថ្ងៃទី០៩ ខែមីនា   ឆ្នាំ២០២៦​ ដោយមានការដឹកនាំចង្អុលបង្ហាញដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បានបែងចែកកម្លាំងនគរបាលសហការជាមួយគណបញ្ជាការឯកភាពស្រុកព្រៃនប់ ... Read More »

សមត្ថកិច្ចបង្ក្រាបក្រុងក្មេងទំនើងបានជាច្រើននាក់នៅក្នុងភូមិសាស្ត្រស្រុកថ្ពង

ខេត្តកំពង់ស្ពឺ​ ៖​កាលពីរសៀល ថ្ងៃទី០៩ ខែមិនា ឆ្នាំ ២០២៦ កម្លាំងនគរ​បាល​ នៃអធិការដ្ឋាននគរបាលស្រុកថ្ពង​ ស្រាវជ្រាវនិងឈានទៅឃាត់បា​នក្រុមក្មេងទំនេី​ង​ ដែលបានធ្វេីការបង្ហោះ​ខ្លឹមសារតាមរយៈប​ណ្ដាញសង្គមក្នុងចេតនា​បង្កហេតុ​ដល់គូរភាគីម្ខាងទៀ​ត​៖​  ​    (១)-​ គណនី​ ហ្វេសបុក​ ... Read More »

ករណី Scam Online ឃាត់ខ្លួនជនបរទេសចំនួន៧៧នាក់នៅបុរីស៊ីឡុងប៊េ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ÷អនុវត្តន៍តាមបទបញ្ជារបស់លោកម៉ាងស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត គណៈបញ្ជា ការឯកភាពខេត្តព្រះសីហនុ ដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង អមសាលា ដំបូងខេត្ត ... Read More »

មន្ទីរជំនាញរកឃើញស្ថានីយប្រេង ២០កន្លែង នៅខេត្តកំពត លក់ប្រេងលើសតម្លៃកំណត់

ខេត្តកំពត៖ ដោយអនុវត្តតាមការណែនាំរបស់ក្រសួង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ មន្ត្រីមន្ទីរជំនាញខេត្តកំពត សហការជាមួយមន្ត្រីមន្ទីរពាក់ព័ន្ធចុះតាមបណ្តាស្ថានីយប្រេងឥន្ធនៈ ពិនិត្យឃើញភាពមិនប្រក្រតីកើតឡើងលើទីតាំងមួយចំនួន ពិសេសអំពីតម្លៃលក់ប្រេងលើសពីការកំណត់របស់អន្តរក្រសួង។ លោក ស្រី កុម្ភៈ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី៧ ... Read More »

កម្លាំងនគរបាលខេត្តកណ្ដាល បង្ក្រាបក្រុមចោរប្លន់៣នាក់ ដែលធ្វើសកម្មភាពក្នុងភូមិសាស្ដ្រខេត្តកណ្ដាល,

(កណ្ដាល)៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាដល់កម្លាំងជំនាញរបស់ស្នងការដ្ឋានរួមជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រុកស្អាង ... Read More »

បេក្ខជន និងសកម្មជន១៣៨នាក់ របស់គណបក្សប្រឆាំងនៅខេត្តស្វាយរៀង ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ខេត្តស្វាយរៀង : ពួកគាត់បានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាស បញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ ពួកគេក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយ ... Read More »

លោក​ ទូច​ គង្គា​ ដឹកនាំកិច្ចប្រជុំគណៈពង្រឹងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីត្រួតពិនិត្យ និងកែសម្រួលសេចក្តីសម្រេច ស្ដីពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ

ខេត្ត​ស្ទឹងត្រែង​៖​ លោក​ ទូច​ គង្គា​ សមាជិកគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានយុវជនគណបក្សខេត្ត និងជាអនុប្រធានក្រុមទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ នៅថ្ងៃអាទិត្យ ៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ... Read More »

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បង្រ្កាបក្រុមក្មេងទំនើង ៥នាក់ បង្ហោះម៉ូតូ នៅតាមទីសាធារណៈ បង្កអសន្តិសុខ និងការភ័យខ្លាច ដល់ប្រជាពលរដ្ឋ

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦អនុវត្តបទ បញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ... Read More »

នគរបាលជំនាញស្រុកព្រៃកប្បាសឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់

ខេត្តតាកែវ÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសនៅថ្ងៃទី០៩ខែមីនាឆ្នាំ២០២៦នេះបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២១ និង៤០នាទី លោកវរសេនីយ៍ឯក ឡេង ... Read More »

សមត្ថកិច្ចក្រុងស្ទឹងសែន បំបែកសំណុំរឿងលួចរថយន្តបានយ៉ាងរហ័សក្នុងរយៈពេលមិនដល់ ១ម៉ោង

ខេត្តកំពង់ធំ៖ យោងតាមប្រភពពីមន្ត្រីសមត្ថកិច្ចស្រុក ក្រុងស្ទឹងសែនបានឱ្យដឹងថា ករណីចោរលួចរថយន្ត១ គ្រឿងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបំបែកបានដោយជោគជ័យភ្លាមៗ។ សេចក្ដីរាយការណ៍បានឱ្យដឹងថា សកម្មភាពបង្រ្កាប ក្រោយពីទទួលបានព័ត៌មានអំពីករណីចោរលួចរថយន្ត មួយគ្រឿងលោកអធិការនគរបាលក្រុងស្ទឹងសែន បានដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវភ្លាមៗ រហូតរកឃើញរថយន្តដែលចោរយកទៅផ្លុងចោលនៅក្នុងដីចំការមួយកន្លែង។ រយៈពេលប្រតិបត្តិការ សមត្ថកិច្ចប្រើពេលត្រឹម តែមិនដល់១ម៉ោងផង ... Read More »

ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦

ភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយមសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ៖ របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ... Read More »

រដ្ឋបាលរាជធានីភ្នំពេញបានតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រក្រតីភាពនៃតំលៃប្រេងឥន្ទនៈ​ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ភ្នំពេញ : ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់​ លោក ​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញបានតាមដានយ៉ាងយកចិត្តទុកដាក់នូវប្រក្រតីភាពនៃតំលៃប្រេងឥន្ទនៈ​ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជាក់ស្ដែង​ នាថ្ងៃទី០៨​ ខែមីនា​ ឆ្នាំ២០២៦​ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក ... Read More »

ឆេះទីតាំងរោងស្លរប្រេងមួយកន្លែងយ៉ាងសន្ធោសន្ធៅបន្តរាលដាលដល់រោងជាងជួសជុលអេស្កាវ៉ាទ័រ១ខ្នងរួមទាំងឆេះរុឺម៉កមួយគ្រឿងទាំងស្រុង

ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះទីតាំងស្លរប្រេងមួយកន្លែងយ៉ាងសន្ធោសន្ធៅធ្វើឲ្យរាលដាលទៅដល់រោងជាងជួសជុលអេស្កាវ៉ាទ័រ១ខ្នង រួមទាំងឆេះម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងនិងសម្ភារះក្នុងនោះ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅចំណុចដីឡូគ្មានលេខ ផ្លូវ១៧២៩ ក្រុម៣ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ... Read More »

លោកត្រាំព្រមានវាយអ៊ីរ៉ង់ឲ្យចាស់ដៃ ក្រោយទីក្រុងតេហេរ៉ង់បដិសេធការចុះចាញ់

អន្តរជាតិ : ប្រធានាធិបតីដូណាល់ ត្រាំ បានព្រមានថា អ៊ីរ៉ង់ «នឹងត្រូវរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ» បន្ទាប់ពីទីក្រុងតេហេរ៉ង់បានពិពណ៌នាអំពីការទាមទាររបស់សហរដ្ឋអាមេរិកឲ្យចុះចាញ់ដោយគ្មានលក្ខខណ្ឌថាជា «សុបិនដែលពួកគេគួរតែយកទៅតាមខ្លួនដល់ក្នុងផ្នូរ»។ នេះបើយោងតាមការចុះផ្សាយរបស់ Independent កាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២៦។ ទោះបីជាប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud ... Read More »

ប្រជាធិបតេយ្យតាមបែបផែនចិន៖ ការឆ្លុះបញ្ចាំងតាម​រយៈ​មហាសន្និបាតសភាទាំងពីរ

នៅក្នុងទស្សនវិជ្ជានយោបាយសម័យទំនើប ប្រជាធិបតេយ្យមិនមានគំរូតែមួយសម្រាប់ប្រទេសទាំងអស់នោះទេ។ ប្រទេសនីមួយៗអភិវឌ្ឍប្រព័ន្ធនយោបាយដែលសមស្របនឹងបរិបទប្រវត្តិសាស្ត្រ វប្បធម៌ និងរចនាសម្ព័ន្ធសង្គមរបស់ខ្លួន។ ក្នុងករណីប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន បានបង្កើតគំរូដែលត្រូវបានហៅថា «ប្រជាធិបតេយ្យតាមបែបផែនចិន» ឬ «ប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល»។ គំរូនេះផ្អែកលើការរួមបញ្ចូលប្រព័ន្ធតំណាង និងប្រព័ន្ធពិគ្រោះយោបល់ ដើម្បីធានាថា ការសម្រេចចិត្តនយោបាយឆ្លុះបញ្ចាំងពីមតិ ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ សម្រាប់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​០៨​ ខែមីនា​ ឆ្នាំ​២០២៦នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ... Read More »

អភិបាលខេត្តកំពង់ឆ្នាំង ណែនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយ

ខេត្តកំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានណែនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈ នៅតាមស្ថានីយ។  ... Read More »

អភិបាល​ខេត្តកំពង់ធំ ព្រមានចាត់វិធានការចំពោះជនឆក់ឱកាសមួយក្តាប់តូច ក្រោយដំឡើងថ្លៃប្រេងឥន្ធនៈខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម

ខេត្ត​កំពង់​ធំ​៖​ យោងតាមបណ្តាញសង្គមការងារផ្លូវការរបស់លោក​ នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំមានវិធានការចំពោះជនឆក់ឱកាសមួយក្ដាប់តូចបានដំឡើងថ្លៃប្រេងឥន្ធនៈខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។ អភិបាលខេត្តខាងលើ បានសរសេរថា «ដោយសង្កេតឃើញថា មានជនឆក់ឱកាសមួយក្តាប់តូចបានដំឡើងថ្លៃប្រេងឥន្ទនៈខុសពីការណែនាំរបស់ក្រសួងពាណិជ្ជកម្ម និងជនមួយចំនួនទៀតបានសម្រុកទៅទិញប្រេងឥន្ទនៈដើម្បីស្តុកទុក ... Read More »