ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: Khai

ក្រសួងធនធានទឹក៖​ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាច អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ១៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ... Read More »

ពងអណ្តើកហ្លួងចំនួន២៥គ្រាប់ត្រូវបានរកឃើញនៅឆ្នេរខ្សាច់នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង

ខេត្តកោះកុង÷នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ មន្រ្តីជំនាញអភិរក្សនៃរដ្ឋបាលជលផលនិងអង្គការ WCS បានរកឃើញសំបុកអណ្តើកហ្លួង២ទីតាំង ដែលមានគ្រាប់ពងសរុប២៥គ្រាប់ នៅឆ្នេរខ្សាច់ចំណុចឈើទាល នៃព្រែកកំពង់លើ ក្នុងប្រព័ន្ធព្រែកស្រែអំបិល។ បច្ចុប្បន្ន ក្រុមការងារកំពុងការពារសំបុកទាំងនោះនិងតាមដានការញាស់ ដើម្បីធានាអត្រាគង់វង្សខ្ពស់។ អណ្តើកហ្លួង ត្រូវបានចាត់ជាប្រភេទឧរង្គសត្វនិមិ្មតរូប ... Read More »

រយៈពេល​ ៥ថ្ងៃ​! សមត្ថកិច្ច​កម្ពុជា​ បានបណ្ដេញជន​ជាតិចិន១៣៧៩នាក់​ ចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មើស Online Scam

ភ្នំពេញ៖​ ក្នុងរយៈពេល ៥ ថ្ងៃជាប់ៗគ្នា​ កម្លាំងសមត្ថកិច្ច​ជំនាញ​របស់កម្ពុជា​ បានបញ្ជូនជនជាតិចិនសរុប ១៣៧៩ នាក់ ដែលសង្ស័យពាក់ព័ន្ធនឹងបទល្មើស Online Scam បន្ទាប់ពី​ធ្វើការបង្រ្កាប​ និងឃាត់ខ្លួន​យ៉ាង​សកម្ម​ បន្ដ​ពី​រាជរដ្ឋាភិបាល​តឹងរឹងលើបទល្មើស Online ... Read More »

ឆក់ទូរសព្ទបានយកទៅលក់ ប៉ះចំអ្នកទិញចិត្តល្អ ថតរូបរាយការណ៍ជូនលោកអធិការតាមចាប់បានភ្លាមៗ

ខេត្តកណ្តាល÷ជនសង្ស័យម្នាក់ដែលញៀនថ្នាំយ៉ាងខ្លាំង ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយ ឃាត់ ខ្លួនបានសម្រេច បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់នៅតាមដងផ្លូវ រួចយកទៅលក់តែត្រូវម្ចាស់ហាងសង្ស័យ លួចថតរូបរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យតាមចាប់។ ហេតុការណ៍ឆក់នេះបានកើតឡើងកាលពីថ្ងៃទី១១ កុម្ភៈ ២០២៦ វេលាម៉ោង ១៣ និង៣០នាទី នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកណ្តាលលើ ... Read More »

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី៣នាក់ ចេញពីកន្លែងធ្វើការនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជួយជនជាតិឥណ្ឌូនេស៊ី ចំនួន៣នាក់ ចេញពីកន្លែងបំពេញការងារក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីពួកគេបានអះអាងថា ម្ចាស់ទីតាំងមិនបានប្រព្រឹត្តអំពើហិង្សា ប៉ុន្តែបានបដិសេធមិនអនុញ្ញាតឱ្យពួកគេចាកចេញ ក្នុងគោលដៅវិលត្រឡប់ទៅប្រទេសកំណើតវិញ។ កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ ... Read More »

លោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី ជួបសន្ទនា​ជាមួយលោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន

អន្តរជាតិ : នាថ្ងៃទី១១ ខែ​កុម្ភៈលោក Viktor Orban នាយករដ្ឋមន្ត្រីហុងគ្រី បានជួបពិភាក្សា​ការងារ​ជាមួយ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិននៅទីក្រុង Budapest ។ លោក ... Read More »

បទវិភាគ៖​ហេតុអ្វីបាន​ជា​ពាក្យ​”Chinamaxxing”​(មានលក្ខណៈពិសេស​បំផុត​របស់​ចិន)កំពុង​ទទួល​ប្រជាប្រិយភាព​នៅទូទាំង​ពិភពលោក?​

អន្តរជាតិ :     “ផឹកទឹកក្តៅឧណ្ហៗ ​ញ៉ាំផ្លែប៉ោមស្ងោរ ​ស្លៀកខោរក្សា​កម្តៅ​និងត្រាំផ្លែ​ប៊ឺរីហ្គោជី ​។ល។” ​បន្ទា​ប់​ពី​ពាក្យ​”China ​Travel”(ការ​ដើរកម្សាន្ត​នៅប្រទេសចិន​)និង​ពាក្យ​”Becoming ​Chin​ese​”​(ការ​ក្លាយ​ទៅជា​ជនជាតិ​ចិន)មាន​ប្រជាប្រិយភាព​យ៉ាងឆាប់រហ័ស​នៅតាម​បណ្តាញ​ទំនាក់​ទំនង​សង្គម ​TikTok ​និង​កម្មវិធី​ផ្សេងទៀត ​ពាក្យ​”Chinamaxxing”​(មាន​លក្ខណៈ​ពិសេស​បំផុត​របស់​ចិន)​ក៏​បាន​ទទួល​ប្រជាប្រិយភាព​ខ្លាំងផងដែរ ​។ ... Read More »

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយក្រុមអតីតមិត្តភក្តិរួមជំនាន់សាលាបាក់ទូក រួមគ្នាជួយរៀបចំពិធីបុណ្យសពអតីតមិត្តរួមជំនាន់!

ភ្នំពេញ : ឧបាសិកា សុទ្ធោ បុប្ផានី គឺជាអតីតមិត្តរួមជំនាន់សាលាបាក់ទូកនាទសវត្សឆ្នាំ១៩៨០ បានទទួលមរណៈភាព កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ៧និង០០នាទីព្រឹក ក្នុងជន្មាយុ៥៤ ឆ្នាំដោយរោគាពាធ ហើយជាស្ត្រីមេម៉ាយមានកូន០២នាក់ ... Read More »

ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ... Read More »

ជន​ជាតិចិន ៣១៩នាក់ ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា ពាក់​ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)

ភ្នំពេញ​៖​ អនុវត្តតាម​អនុសាសន៍​​របស់អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ... Read More »

ឃាត់ខ្លួនបានហើយបុរសជនជាតិចិនដែលផ្ទុះអាវុធបណ្ដាលឲ្យនារីម្នាក់រងរបួសនៅសង្កាត់ទន្លេបាសាក់

ភ្នំពេញ÷អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទ បញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បង្រ្កាបឃាត់ខ្លួនជនសង្ស័យជនជាតិចិន១ នាក់ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ... Read More »

លោកគន់ គីម ស្នើឱ្យជំនាញធ្វើជម្រកបណ្ដោះអាសន្ន រួមជាមួយហេដ្ឋារចនាសម្ព័ន្ធស្អាត សុវត្ថិភាព ជូនជនភៀសសឹកឱ្យបានលឿនបំផុត នោខេត្ដបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ លោកគន់ គីម បានស្នើឱ្យជំនាញ និងអាជ្ញាធរខេត្ដ ត្រូវពន្លឿនធ្វើជម្រកបណ្ដោះអាសន្ន រួមជាមួយហេដ្ឋារចនាសម្ព័ន្ធឱ្យបានស្អាត សុវត្ថិភាព ជូនជនភៀសសឹកខេត្ដបន្ទាយមានជ័យ ឱ្យបានលឿនបំផុត ខណៈសរុបរួមជនភៀសសឹកនៅខេត្ដបន្ទាយមានជ័យចំនួន ៤២ ម៉ឹននាក់ ពួកគាតបានចូលទៅលំនៅដ្ឋានវិញបានតែ២០ភាគរយប៉ុណ្ណោះ ។ ... Read More »

អាជ្ញាធរពាក់ព័ន្ធចុះសម្របសម្រួលការបើកប្រាក់ឈ្នួល កម្មករសំណង់ របស់ក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក សាងសង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) ក្រុងបាវិត

ខេត្តស្វាយរៀង:អាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី១០ខែកុម្ភះឆ្នាំ២០២៦នេះ បានចុះសម្របសម្រួលការបើកប្រាក់ឈ្នួល កម្មករសំណង់ របស់ក្រុមហ៊ុន ឃ្យូ.អេស ដេខ័ររេសិន អេនជឺនារីង ឯ.ក សាងសង់អគារក្រុមហ៊ុន រេឌាន ភើល អិនវេសមេន លីមីធីត (ឡឹហ្សឹង) ... Read More »

សូមប្រយ័ត្នៗ ! នគរបាល​វៀតណាមបង្ក្រាបការជួញដូរសាច់ជ្រូកកើតជំងឺប៉េស្តអាហ្វ្រិករាប់សិបតោន មុនចូលឆ្នាំចិន

វៀតណាម ៖ នគរបាល​ខេត្ត​ក្វា​ង​ង៉ា​យ ប្រទេស​វៀតណាម បាន​បង្ក្រាប និង​រឹបអូស​សាច់​ជ្រូក​ងាប់​ដោយសារ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​រាប់​សិប​តោន ដែល​ឈ្មួញ​ត្រៀម​បោះ​ដុំ​តាម​ទីផ្សារ និង​ផ្គត់ផ្គង់​ដល់​រោងចក្រ​កែ​ច្នៃ​សាច់ក្រក​-​សាច់​ប៉ា​តេ ក្នុង​ខេត្ត​មួយ​ដែល​ជាប់​ព្រំដែន​ខេត្តរតនគិរី​នៃ​ប្រទេស​កម្ពុជា ។ នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៦ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្វា​ង​ង៉ា​យ បាន​ប្រកាស​ពី​ការ​ចាត់វិធានការ​ច្បាប់​លើ​ករណី​ចំនួន ... Read More »

តូបលក់គ្រឿងក្រអូបចំនួន២តូប នៅផ្សារសុភក្រ្តមង្គល ក្បែរផ្សារសាំហាន់សង្កាត់ទួលសង្កែទី១ត្រូវបានអគ្គិភ័យឆាបឆេះ

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះតូបលក់គ្រឿងក្រអូបចំនួន២តូបនៅផ្សារសុភក្រ្តមង្គល ក្បែរផ្សារសាំហាន់ តែសំណាងល្អមិនបណ្ដាលឲ្យរងរបួសដល់មនុស្សឡើយ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ... Read More »

នគរបាលស្រុកព្រៃនប់ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយធ្វើសកម្មភាព១សប្តាហ៍ ករណីគាស់ចម្រឹងបង្អួចចូលលួចទ្រព្យសម្បត្តិ

ខេត្តព្រះសីហនុ÷មន្ត្រីនគរបាលស្រុកព្រៃនប់បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពកាត់ចម្រើងផ្ទះដើម្បីចូលយកទ្រព្យសម្បត្តិ។ មន្ត្រីនគរបាលខាងលើបានរំលឹកថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២៦ វេលាម៉ោង ៥:៣០នាទីទាបភ្លឺ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិវាមាស ឃុំវាលរេញ ... Read More »

នគរបាលក្រុងបាត់ដំបងបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់សារធាតុញៀនក្នុងបទល្មើសជាក់ស្ដែង ឃាត់ខ្លួនជនសង្ស័យ ៥នាក់

ខេត្តបាត់ដំបង÷នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៤:០០នាទី នៅចំនុច ក្រុមទី១០ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានចុះប្រតិបត្តិការក្នុងភូមិសាស្រ្តខាងលើ បង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្ដែង ... Read More »

ថ្ងៃនេះ! នៅតាមបណ្ដាខេត្តមួយចំនួន​ និងរាជធានីភ្នំពេញ​ អាចមានភ្លៀងធ្លាក់ជាមួយ ខ្យល់កន្ត្រាក់រហូតដល់​ ១៥%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ... Read More »

ករណីលួចក្លែងបន្លំយកលុយចំនួន១០០០ដុល្លារ ពីភ្ងៀវជាជនជាតិបរទេស ដោយដាក់ជំនួសលុយដុល្លារសែនជូនភ្ងៀវវិញ នៅក្នុងហាងម៉ាស្សាមួយកន្លែងពេលនេះ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ កំពុងតែធ្វើការស្រាវជ្រាវស៊ើបអង្កេត ស្រាវស្រាវរកជនរងគ្រោះដើម្បីមកដាក់ពាក្យបណ្តឹងហើយ!

ភ្នំពេញ÷ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះយោងតាមផេកផ្លូវការរបស់ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញដែលអង្គភាពយើងទទួលបាន បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម មានករណីលួចក្លែងបន្លំយកលុយចំនួន១០០០ដុល្លារ ពីភ្ងៀវជាជនជាតិបរទេស ដោយដាក់ជំនួសលុយដុល្លារសែនជូនភ្ងៀវវិញ នៅក្នុងហាងម៉ាស្សាមួយកន្លែង ចំណុចផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​៖​ គោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា គឺទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាលទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត​ និងជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ​៖​ គោលការណ៍របស់រាជរដ្ឋាភិបាល គឺ ទី១. ទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និង ទី២. ជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទឹកដី និងប្រជាជន គឺជាអាទិភាពដ៏ចម្បងបំផុតរបស់រាជរដ្ឋាភិបាល

ភ្នំពេញ : សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា  ប្រជាពលរដ្ឋគ្រប់រូបទាំងព្រះមហាក្សត្រ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋសាមញ្ញ សុទ្ធតែកំពុងបារម្ភពីបញ្ហាទឹកដី តែសម្រាប់រាជរដ្ឋាភិបាលរាល់ការសម្រេចចិត្ត គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរខ្ពស់ និងគ្រប់ជ្រុងជ្រោយទាំងទឹកដី ... Read More »

បទវិភាគ៖កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនគឺជា”អ្នករួមចំណែក”និងជា”យុថ្កាសម្រាប់លំនឹង”នៃកំណើនសេដ្ឋកិច្ចសកល

ភ្នំពេញ÷  ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក សេដ្ឋកិច្ចចិនបានប្រែក្លាយពីដំណាក់កាលកើនឡើងដោយល្បឿនលឿនទៅជាដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៤ អត្រារួមចំណែកគិតជាមធ្យមរបស់ប្រទេសចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានរក្សាប្រហែល ៣០ ភាគរយដែលជា”អ្នករួមចំណែក”ដ៏ធំបំផុតនិងជា”យុថ្កាសម្រាប់លំនឹង”ដ៏ខ្លាំងក្លាបំផុតសម្រាប់កំណើនសេដ្ឋកិច្ចសកល ។ ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ... Read More »

Update៖​ សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣

រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃអង្គារ ទី១០ កុម្ភៈ ២០២៦​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត ... Read More »

កម្ពុជា-ចិន បើកកិច្ចសន្ទនាលើកដំបូង ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងធ្វើឱ្យប្រសើរឡើងបរិយាកាសវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា

ភ្នំពេញ​៖​ លោក​ឧបនាយករដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី៩កុម្ភៈបានដឹកនាំកិច្ចសន្ទនាដំបូង រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-ចិន ដើម្បីពិនិត្យដោះស្រាយបញ្ហាប្រឈម និងធ្វើឱ្យប្រសើរឡើងបរិយាកាសវិនិយោគ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A​ នាព្រឹកថ្ងៃទី១០​ កុម្ភៈ​នេះ!

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា នៅព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ សម្រាប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ទី​១០​ ខែកុម្ភៈ​ ឆ្នាំ​២០២៦នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា មានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ ​បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ... Read More »

អ្នកទេសចរជាតិនិងអន្តរជាតិរាប់ពាន់នាក់ ទៅទស្សនាទំនៀមចាប់ត្រីរួមគ្នា នៅសហគមន៍ភូមិបង្កោងនៅស្រុកប្រាសាទបាគង

ខេត្តសៀមរាប÷ប្រជាពលរដ្ឋភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមពិធីឡើងមាឃ(ឬឡើងអ្នកតា)ជារៀងរាល់ឆ្នាំ មិនដែលខកខានឡើយ។ ឆ្នាំ២០២៦នេះ បងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិមកពីទីជិតឆ្ងាយរាប់ពាន់នាក់ កុះករ លើសពីបណ្តាឆ្នាំមុនៗ បានមកមើលពិធីនេះ និងបានចូលរួមកម្សាន្តសប្បាយយ៉ាងរីករាយ។ ... Read More »

អ្នកនាំពាក្យក្រសួងការងារ៖​ អតីតពលករ និងពលរដ្ឋខ្មែរជិត ៤ពាន់នាក់ចូលរួម និងទទួលបានការងារក្នុងវេទិកាការងារនៅខេត្តប៉ៃលិន និងបាតដំបង

ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០២៦នេះថា អតីតពលករមកពីប្រទេសថៃ យុវជន និងអ្នកស្វែងរកការងារសរុបជិត ៤ពាន់នាក់ បានចូលរួម និងទទួលបានឱកាសការងារពី ... Read More »

Update ៖ កម្ពុជា-ចិនបើកវេទិកាសន្ទនារដ្ឋ-ឯកជនជាលើកដំបូង ខណៈទុនវិនិយោគចិនក្នុងឆ្នាំ២០២៥ មានទំហំលើសពី ៥០ភាគរយ

ភ្នំពេញ៖ វេទិកាសន្ទនារដ្ឋ-ឯកជនរវាងកម្ពុជា និងចិនជាលើកដំបូង» រៀបំឡើងដើម្បីបើកឱកាសឱ្យវិនិយោគិនចិនបានស្វែងយល់ផ្ទាល់ពីសក្ដានុពលវិនិយោគ និងលើកឡើងពីបញ្ហាប្រឈមនានា ដើម្បីដោះស្រាយជាមួយរដ្ឋាភិបាលកម្ពុជា។ វេទិកាសន្ទនានេះរៀបចំឡើងនាព្រឹកថ្ងៃទី៩កុម្ភៈ ឆ្នាំ២០២៦ នៅនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយ ភាគីកម្ពុជាដឹកនាំដោយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ... Read More »

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចណែនាំឲ្យអនុវត្តកម្មវិធីជាតិគាំពារសង្គមឲ្យមានប្រសិទ្ធភាពដើម្បីជួយពលរដ្ឋក្រីក្រ

ខេត្តកំពត÷រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បានមានប្រសាសន៍ថា ថ្មីៗនេះរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវអនុក្រឹត្យស្តីពីការអនុវត្តកម្មវិធីជាតិគាំពារសង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពន្លឿនការចាកចេញពីភាពក្រីក្រប្រកបដោយចីរភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ដូច្នេះមន្ត្រីជំនាញពាក់ព័ន្ធត្រូវអនុវត្តកម្មវិធីនេះឲ្យមានប្រសិទ្ធភាពខ្ពស់។  ថ្លែងក្នុងពិធីប្រកាស លោក ស៊ុយ សុភ័ក្ត្រវិបុល ចូលកាន់តំណែងជាប្រធានមន្ទីរសង្គមកិច្ច ... Read More »