ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

ប្រទេសមីយ៉ាន់ម៉ាប្រឈមនឹងវិបត្តិសុខភាព បន្ទាប់ពីគ្រោះរញ្ជួយដី

សីតុណ្ហភាពខ្ពស់ និងភ្លៀងធ្លាក់ខ្លាំងបានគំរាមកំហែងដល់អាយុជីវិតអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលក្រុមជំនួយព្រមានពីហានិភ័យនៃការផ្ទុះជំងឺ។កាលពីថ្ងៃទី 3 ខែមេសា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត 7.7 រិចទ័រ ដល់ 3,085 នាក់ ដោយមនុស្សជាង 4,715 នាក់បានរងរបួស និង ... Read More »

រដ្ឋមន្ត្រីជំរុញឱ្យមន្ទីរពេទ្យ ត្រូវបង្កើនការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ ដែលជាគោលការណ៍ ក្នុងការបំពេញភារកិច្ច

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានជំរុញឱ្យគ្រប់មន្ទីរពេទ្យទាំងអស់ថាត្រូវបង្កើនការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ ដែលជាគោលការណ៍ ជាអាយុជីវិត ជាជម្រៅនៃជំនឿជឿជាក់ ក្នុងការបំពេញភារកិច្ច ដោយការតាំងចិត្តជាមួយឆន្ទៈខ្ពស់ និងសេចក្តីអាណិតស្រឡាញ់ចំពោះកុមារ ផ្សារភ្ជាប់ជាមួយក្រុមគ្រួសារអ្នកជំងឺ។ ការជំរុញបែបនេះក្នុងឱកាស ដែល ... Read More »

តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងសម្រេចចោទប្រកាន់ប្រធានាធិបតី Yoon

តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងនឹងសម្រេចលើការចោទប្រកាន់ប្រធានាធិបតី Yoon Suk-yeol នៅថ្ងៃនេះ ទី៤ខែមេសា ដោយកំណត់ថាតើគាត់នឹងត្រូវចូលនិវត្តន៍ឬក៏ដកចេញពីតំណែង។ តុលាការធម្មនុញ្ញកូរ៉េខាងត្បូងនឹងប្រកាសសាលក្រមចោទប្រកាន់ប្រធានាធិបតី Yoon Suk-yeol នៅម៉ោង 11:00 ព្រឹក ថ្ងៃទី 4 ខែមេសា ... Read More »

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! មនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១២នាក់

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី0៣ ខែមេសាម្សិលមិញនេះ​ បានកើតឡើងចំនួន ៧លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១២នាក់។ ... Read More »

លោក អ៊ុន ចាន់ដា អញ្ជើញប្រគល់ទូកល្បឿនលឿន ២គ្រឿងជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ ដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសពង្រឹងការអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញប្រគល់ទូកល្បឿនលឿន (អូប័រ) ចំនួន ២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ... Read More »

សហរដ្ឋអាមេរិកដាក់ពន្ធ មូលធននីយកម្មរបស់ Apple បាត់បង់ 300 ពាន់លានដុល្លារ ភាគហ៊ុនបច្ចេកវិជ្ជាប្រែប្រួល

ភាគហ៊ុន Apple បានធ្លាក់ចុះជិត 9% នៅព្រឹកថ្ងៃទី 3 ខែមេសា (ម៉ោងនៅអាមេរិក) ដោយសារតែផលប៉ះពាល់នៃពន្ធអាម៉េរិក ដែលបង្ហាញពីការធ្លាក់ចុះមួយថ្ងៃខ្លាំងបំផុតចាប់តាំងពីឆ្នាំ 2019 មក។ យោងតាម CNN ប្រហែល ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ២០២៥

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ ទិវាអន្តរជាតិយល់ដឹងពីមីនឆ្នាំ២០២៥នេះ រៀបចំឡើងក្រោមប្រធានបទ “ការពារជីវិត ... Read More »

ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ន្ត្រាក់ គ្របគ្របដណ្តប់លើផ្ទៃដី១០%

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​របបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ ... Read More »

នគរបាលខណ្ឌទួលគោកឃាត់ខ្លួនបុរសម្នាក់ធាក់បំបាក់ក ម៉ូតូដើម្បីលួច

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ ទួលគោកឃាត់ខ្លួនបុរសម្នាក់ដែលធាក់បំបាក់ក ម៉ូតូដើម្បីលួច ប៉ុន្តែមិនបានសម្រេច។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ មន្ត្រីនគរបាលខណ្ឌទួលគោកឲ្យដឹងថា កម្លាំងមាន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចមានស្ថានទម្ងន់ទោស(ប្រេីជើងធាក់បំបាក់កម៉ូតូដើម្បីលួច)កើតហេតុនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ប្រភពខាងលើបានឲ្យដឹងថា នៅថ្ងៃទី០៣ ... Read More »

តាមបន្ទាត់កំណត់WTO«ពន្ធខ្ពស់បំផុត»កម្ពុជាយកពីអាមេរិកត្រឹម ២៩,៤ភាគរយប៉ុណ្ណោះ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានពន្យល់ថា កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលមានសមាជិកប្រមាណ ១៦៦ប្រទេស គឺមានការកំណត់បន្ទាត់ពន្ធគយរួមគ្នា ដោយក្នុងនោះកម្ពុជា កំណត់បន្ទាត់ពន្ធគយលើទំនិញទាំងអស់មិនថា ទំនិញអាមេរិក ... Read More »

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ៖ កម្ពុជាមិនបានយកពន្ធនាំចូលពីអាមេរិក៩៧%នោះទេ គឺកម្ពុជាជាសមាជិកWTO គឺយកត្រឹមចន្លោះពី០រហូតខ្ពស់បំផុត៣៥%

ភ្នំពេញ ៖ កម្ពុជាបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០០៤។ ក្នុងដំណើរការចូលជាសមាជិកនេះ កម្ពុជាបានព្រមព្រៀងធ្វើការបរិវត្តន៍តាមតម្រូវការរបស់ WTO រួមទាំងការកំណត់អត្រាពន្ធគយ (Tariff Binding) ... Read More »

លោក Xi Jinping ប្រធានរដ្ឋចិន ផ្ញើសារ ជូន លោក Thongloun Sisoulith ប្រធានរដ្ឋ ឡាវ ដើម្បី ចូលរួម រំលែក ទុក្ខ ចំពោះ មរណភាព របស់លោក Khamtay Siphandone អតីត ប្រធានរដ្ឋ ឡាវ

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២ ខែមេសា ... Read More »

មន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ លូកដៃសង្ស័យយកលុយពីអ្នកបើកបររថយន្តធុនធំដឹកអុស ត្រូវអង្គភាពហៅមកសួរនាំ

ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ លូកដៃសង្ស័យយកលុយពីអ្នកបើកបររថយន្តធុនធំដឹកអុសនោះភ្លាម។ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ... Read More »

រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រុមហ៊ុនមិត្តហ្វូនបន្តពង្រឹងកិច្ចសហការលើការផ្សព្វផ្សាយពិសេសរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងាររវាង លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក Nguyen Hoang Trung អគ្គនាយករងទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនមិត្តហ្វូន( Metfone )នៅព្រឹកថ្ងៃទី៣ ខែមេសា ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៤នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេស នៅថ្ងៃទី ៣ ខែមេសា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៣៤នាក់ (ស្រី ៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេសនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ។ ... Read More »

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​៖​ ប្រសិនមន្រ្តីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុ​ រកឃើញមានកំហុសបំពេញភារកិច្ចមិនគោរពច្បាប់ និងមិនគោរពវិន័យនគរបាលជាតិនិងប្រឈមសម្រេចអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម ជុំវិញករណីមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅស្តុបស្ពានអាកាសផ្សារដីហុយ លូកដៃសង្ស័យយកលុយពីអ្នកបើកបររថយន្តធុនធំដឹកអុសនោះភ្លាម។ នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ... Read More »

ចិនបាញ់បង្ហោះផ្កាយរណប Tianping3A-02 ដោយជោគជ័យ

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី ៣ ... Read More »

រាជរដ្ឋាភិបាល ៖ ឯកអគ្គរាជ ទូតខ្មែរនៅប្រទេសប្រភេទ «ក» ឡើងបៀវត្សដល់ ៣៨០០ដុល្លារ, អ្នកបើកបរ និងដាំស្លបាន ១៦០០ដុល្លារ

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី៣រូប និងជា រដ្ឋមន្ត្រី នៃក្រសួងពាក់ព័ន្ធ រួមមាន លោក អូន ព័ន្ធមុនីរ័ត្ន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប្រាក់ សុខុន ... Read More »

ទីបំផុត​! ស្នងការខេត្តកណ្ដាល៖ ព្រមាន និងពិន័យ៣ខែ លើមន្រ្តីនគរបាល​ចរាចរណ៍​ ដែលឃាត់ឡានពលរដ្ឋបណ្ដាលឱ្យខូចខាតនៅផ្លូវជាតិលេខ៣

ខេត្ត​កណ្ដាល​៖​ យោងតាម​សេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀល​ថ្ងៃ​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ ជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបថា ការផ្សាយក្នុងគណនីហ្វេសប៊ុកឈ្មោះ Lay Kongkea ដែលបានបង្ហោះវីដេអូ សកម្មភាពមន្រ្តីនគរបាលចរាចរណ៍ដាក់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០២ ... Read More »

«បើគ្មានការសិក្សាស្រាវជ្រាវទេ នឹងគ្មានសិទ្ធិបញ្ចេញមតិ រឹតតែគ្មានសិទ្ធិសម្រេចចិត្ត»

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “បើ មិន ... Read More »

លោក វ៉ី សំណាង នាំយកស្បៀង និងថវិកា ឧបត្ថម្ភកងកម្លាំងការពារព្រំដែននៅព្រំដែនកម្ពុជា-ថៃ (ទិសប្រាសាទតាមាន់)

ខេត្ត​ឧត្ដរមានជ័យ​៖​ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកសម្ភារៈថវិកា ប្រគល់ជូន កងកម្លាំង ... Read More »

សម្ភារៈជំនួយមនុស្សធម៌បន្ទាន់លើកទី២សម្រាប់ជួយសង្គ្រោះគ្រោះរញ្ជួយដីដែលរដ្ឋាភិបាលចិនផ្តល់ជូនមីយ៉ាន់ម៉ាបានដឹកជញ្ជូនចេញទៅ

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹកថ្ងៃទី ៣ ... Read More »

ក្រសួងការបរទេសចិន៖បើ “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”មិនបញ្ឈប់ការបង្ករឿងនោះ ការដាក់ទណ្ឌកម្មក៏មិនបញ្ឈប់

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ទាក់ទិននឹង ការលើកឡើង ... Read More »

លោក កែ គឹមយ៉ាន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអភិរក្ស អភិវឌ្ឍ គាំទ្រ លើកស្ទួយសុខដុមនីយ៍កម្មសាសនា ប្រឆាំងដាច់ខាតការរើសអើងជំនឿសាសនា

ខេត្តបន្ទាយមានជ័យ៖ លោក កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្លែងបែបនេះក្នុងឱកាសដែល​ លោក និងលោកស្រី​ ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមការងារគ្រប់ថ្នាក់និងអាជ្ញាធរដែនដីអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានិងសម្ពោធឆ្លងព្រះវិហារថ្មី នៅវត្តរតននិមិត្តសំពៅផល ដែលមានតម្លៃសរុប ៣២៨ពាន់៤៤១ដុល្លាអាមេរិក ... Read More »

មន្ទីរប្រឆាំងគ្រឿងញៀន​ បញ្ជូនខ្លួន​ជនជាតិចិនម្នាក់ រួមនឹង​គ្រឿងញៀន​ជិត ៦គីឡូក្រាម ទៅតុលាការ​

ភ្នំពេញ​​៖​ កម្លាំង​នគរបាល​មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ​ នៅថ្ងៃព្រហស្បតិ៍​ទី​០៣​ ខែមេសា​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញមុខ​បុរស​ជនជាតិចិនម្នាក់ រួមនឹង​វត្ថុតាង​ជាគ្រឿងញៀន​ប្រមាណ​ជិត ៦គីឡូក្រាម​ ជាសាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូងខេត្តកណ្ដាល ដេីម្បីចាត់ការតាមច្បាប់​ ក្រោយបង្ក្រាបបានក្នុងករណីជួញដូរគ្រឿងញៀន នៅភូមិសាស្ត្រខេត្តកណ្តាល ។  ... Read More »

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសេចក្តីថ្លែងអំណរព្រះរាជគុណ អំណរព្រះគុណ និងគោរពអរគុណ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្ញើសារលិខិតថ្លែងអំណរព្រះរាជគុណ ថ្លែងអំណរព្រះគុណ និងអរគុណ ព្រះមហាក្សត្រ សម្តេចម៉ែ សម្តេចព្រះសង្ឃរាជ ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ... Read More »

ការដំឡើងពន្ធរបស់លោកប្រធានាធិបតី ត្រាំ មានផលប៉ះពាល់តិចតួចបំផុតដល់កម្ពុជា

ភ្នំពេញ ៖ ជាការឆ្លើយតបចំពោះការញុះញង់របស់ក្រុមប្រឆាំងក្រៅប្រទេសមួយចំនួនជុំវិញបញ្ហាការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកនោះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈបណ្ដាញសង្គម បានគូសបញ្ជាក់ថា ការដំឡើងពន្ធរបស់លោកប្រធានាធិបតី ត្រាំ អាចមានផលប៉ះពាល់ខ្លះសម្រាប់ប្រទេសកម្ពុជា ប៉ុន្តែយើងអាចគ្រប់គ្រងបាន។  លោករដ្ឋមន្ត្រីក្រសួងការងារ ... Read More »

Update៖ ឆ្លងចរន្តអគ្គីសនីឆេះផ្ទះពលរដ្ឋផ្ទះ​ មួយកន្លែង នៅខណ្ឌ៧មករា, សមត្ថកិច្ចប្រើប្រាស់ទឹក០១ឡាន ទើបពន្លត់បានទាំងស្រុង

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋ​ មួយកន្លែង​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង០៥នាទីព្រឹក ថ្ងៃទី០៣​ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះលេខ៧១E1 ផ្លូវលេខ៦៦ ភូមិ០១ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា ... Read More »

សម្តេច ម៉ែន សំអន ទទួលជួបសម្ដែងការគួរសមជាមួយ ឧត្តមសេនីយ៍ឯក Nguyen Van Nam

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស ប្រជាជន បានទទួលជួបសម្ដែងការគួរសមជាមួយ  ឧត្តមសេនីយ៍ឯក Nguyen Van Nam សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ អតីតមេបញ្ជាការបញ្ជាការយោធាទីក្រុង និងជាប្រធានសមាគមមិត្តភាពវៀតណាម- ... Read More »

ថ្នាក់ដឹកនាំខេត្តសៀមរាប៖ ជំរុញដល់អាជ្ញាធរក្រុង ស្រុកលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និងចាត់វិធានការតឹងរ៉ឹងបំផុតចំពោះការគ្រប់គ្រងតំបន់៣បឹងទន្លេសាប

ខេត្ត​សៀមរាប​៖​ នៅសាលប្រជុំសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ បានដំណៀរការកិច្ចប្រជុំសាមញ្ញលៀកទី១១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ក្រោមអធិបតីភាពលោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ប្រាក់ សោភ័ណ អភិបាល ... Read More »