ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

Everton ទិញបានខ្សែបម្រើ Andros Townsend និងអ្នកចាំទី AsmirBegovic ត្រៀមប្រជែងពានរដូវកាលខាងមុខ

ក្លិបស្ករគ្រាប់ Everton បានចុះកុងត្រាជាមួយអតីតខ្សែបម្រើស្លាបអង់គ្លេស Andros Townsend និងអ្នកចាំទី Asmir Begovic ដែលមានបទពិសោធន៍។ BBC Sport បានផ្សាយថា ខ្សែបម្រើ Townsend មានវ័យ៣០ឆ្នាំបានចូលរួមក្នុងការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីចប់កិច្ចសន្យានៅក្លិប ... Read More »

ស្ត្រីអារ៉ាប៊ី សាអ៊ូឌីត ទទួលបានសិទ្ធិបន្ថែមទៀតក្នុងសង្គមដ៏តឹងតែងសម្រាប់ស្ត្រី

ស្ត្រីអារ៉ាប៊ី សាអ៊ូឌីតកាន់តែទទួលបានសិទ្ធិទូលំទូលាយជាងមុន។ ជាលើកដំបូងប្រទេសអារ៉ាប៊ី សាអ៊ូឌីតបានអនុញ្ញាតឲ្យទាហានស្រី ចូលរួមការពារសន្តិសុខនៅព្រះវិហារ Mecca និង Medina ។ ទាហានស្រីអារ៉ាប៊ី សាអ៊ូឌីតរាប់សិបនាក់បានឈរយាមល្បាតនិងណែនាំសាសនិកអ៊ិស្លាមរាប់សិបពាន់នាក់ដែលបានមកចូលរួមពិធីព្យុហយាត្រា Haji នៅព្រះវិហារ Mecca ជារៀងរាល់ឆ្នាំ។ ... Read More »

ប្រធានាធិបតីបារាំងប្តូរទូរស័ព្ទ ក្រោយរងការវាយលុកពីចារកិច្ច Pegasus

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានសម្រេចប្តូរទូរស័ព្ទ និងលេខទូរស័ព្ទរបស់ខ្លួន ក្រោយត្រូវផ្នែកទន់ចារកិច្ច Pegasus របស់អុីស្រាអែលតាមដាន ។ ជាមួយគ្នានេះក៏មានប្រទេសជាច្រើនបើកការស៊ើបអង្កេតពីបញ្ហានេះដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក Gabriel Attal បានឱ្យដឹងថា ... Read More »

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២១ សម្រាប់ឆមាសទី២ ជាមូលប្បទានបត្រចំនួន ១៥លានរៀល ដល់អង្គការអាហ្វេស៊ីបកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសប្រគល់ថវិកានាថ្ងៃសុក្រ ទី ២៣ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ... Read More »

ពលរដ្ឋក្នុងក្រុងបានលុងជិត៩០%បានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ដូសទី១ ហើយផែនការបន្ទាប់គឺចុះចាក់នៅតាមបណ្តាស្រុកនានា

ខេត្តរតនគិរី៖ លោក នាង សំអាត នាយករដ្ឋបាលសាលាខេត្តរតនគិរីបានឱ្យដឹងតាមសារតេឡេក្រាមនាថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ថា ពលរដ្ឋក្នុងក្រុងបានលុងជិត៩០% ពោលគឺ៨៩%បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី១ហើយៗផែនការបន្ទាប់គឺចុះចាក់តាមបណ្តាស្រុកនានា។ លោកបន្តថា ដោយមើលឃើញសន្ទុះនៃប្រជាពលរដ្ឋក្នុងក្រុងបានលុងដែលបានមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី១ចាប់ពីថ្ងៃទី១៣រហូតមកដល់ថ្ងៃទី ២២ ខែកក្កដាឆ្នាំ២០២១នេះគឺមានការថយចុះចំនួននៃអ្នកមកទទួលចាក់សាំង ហើយអាជ្ញាធរគ្រោងនឹងបញ្ចប់ការផ្ដល់វ៉ាក់សាំងដូសទី១ជូនពលរដ្ឋក្នុងក្រុងបានលុងមុនផែនការកំណត់។ លោក នាង សំអាត ... Read More »

រថយន្តបាឡែនមួយគ្រឿងពាក់ព័ន្ធនឹងការដឹកឈើខុសច្បាប់ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវបង្ក្រាបបាន

ខេត្តរតនគិរី៖ រថយន្តកាមរីបាឡែនមួយគ្រឿងដឹកឈើបម្រុងឆ្លងដែនទៅប្រទេសវៀតណាមហើយកំពុងតែឈប់អែបលាក់នៅក្បែរព្រៃនោះត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវចុះបង្ក្រាបយកមកប្រគល់ឱ្យជំនាញចាត់ការបន្ត។ ការបង្ក្រាបចាប់រថយន្តកាមរីបាឡែនដឹកឈើនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង១៥ៈ០០នាទីថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ ការបង្រ្កាបនោះសមត្ថកិច្ចបានចុះស្រាវជ្រាវរុករកឃើញរថយន្តដែលប្រព្រឹត្តបទល្មើសមួយគ្រឿងនោះត្រូវបានជនសង្ស័យយកមកលាក់ទុកនៅចំណុចភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ហើយម្ចាស់ឈើបានរត់គេចខ្លួនបាត់ភ្លាមៗដែរ។  សមត្ថកិច្ចបានឱ្យដឹងទៀតថា រថយន្តខាងលើនេះ គឺមានការជាប់ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតនៅថ្ងៃទី២១ខែកក្កដា ... Read More »

ក្រុមហ៊ុន Smart បានព្យួរការងារបុគ្គលិកត្រឹមតែម្នាក់ បន្ទាប់រងការព្រមានពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ យកលេខអតិថិជនទៅលក់ !

ភ្នំពេញ៖ ដំណឹងបានបញ្ជាក់ថា, ក្រុមហ៊ុន Smart បានព្យួរការងារបុគ្គលិកម្នាក់ បន្ទាប់ពី ផ្ទុះការរិះគន់ រឿងកាត់ផ្ដាច់លេខទូរស័ព្ទរបស់អតិថិជនដែលកំពុងប្រើប្រាស់រាល់ថ្ងៃ។ និយាយរួមធ្លាប់មានអតិថិជនច្រើនណាស់លើកយកបញ្ហានេះមកពិភាក្សា និងរិះគន់ ទើបឈានដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានចំណាត់ការ កាលពីម្សិលមុិញ។  សូមបញ្ជាក់ថា, ... Read More »

ក្រសួងសុខាភិបាល ប្រកាសដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិអន្តរជាតិភ្នំពេញ

ភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការដាក់ឱ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចតាឡីស័ក សម្រាប់អ្នកដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។  គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានកិត្តិយសសូមជម្រាបជូនសាធារណជន ទាំងអស់ មេត្តាជ្រាបថា ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ករបស់អ្នកដំណើរជាតិ និងអន្តរជាតិ ដែលបាន ចូលមកក្នុងប្រទេសកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ... Read More »

កម្ពុជា!​ ថ្ងៃ​នេះ​ ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៨២៥នាក់ និង​​អ្នក​ជាសះស្បើយ​ ៨៩៧នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ៣៤នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រទី២៣ ខែកក្កដា​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៨២៥នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៨៩៧នាក់ និងករណីស្លាប់​ ៣៤នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី២២ ខែកក្កដា​​​ ... Read More »

វីតវីត ប្តូររសជាតិសម្តែងភ្លាមទទួលបានការគាំទ្រភ្លែតក្នុងបទ”បើប្រពន្ធមានប្រុសវិញប្តីមានអារម្មណ៍បែបណា”(មានបទចម្រៀង)

ភ្នំពេញ៖ បាត់មុខពីការងារសិល្បៈមួយរយៈពេលស្រាប់តែពេលនេះតារាសម្តែង និងពិធីការិនីស្រស់សោភា កញ្ញា វីតវីត លេខមុខជាថ្មីនៅក្នុងការសម្តែងបទចម្រៀងថ្មីរបស់ផលិតកម្មហង្សមាសគឺបទ”បើប្រពន្ធមានប្រុសវិញប្តីមានអារម្មណ៍បែបណា” ដែលច្រៀងដោយកញ្ញា សុផា ឡែននោះ។ ចេញសម្តែងដោយប្តូររស់ជាតិមកជាកាចឆ្នាសឆ្នើមភ្លាមនាងទទួលបានការពេញចិត្តច្រើនពីទស្សនិកជនតែម្តង។  ទើបនឹងបញ្ចេញភ្លាមបទចម្រៀងនេះហាក់ត្រូវចិត្តអ្នកស្តាប់ និងទស្សនាភ្លែត ដែលមិនត្រឹមតែអត្ថន័យនៃបទចម្រៀងដែលកំពុងតែចាក់ចំបេះដូងស្ត្រីមួយចំនួននោះទេ គឺការសម្តែងវិញបានដៅចំកន្លែង និងធ្វើឲ្យនារីៗជាច្រើនដែលធ្លាប់បានជួបរឿងរ៉ាវប្តីផិតក្បត់លាន់មាត់សរសើរនាងថាសម្តែងបានល្អ សាកសមទៅនឹងអត្ថន័យសាច់រឿងនេះ។  ... Read More »

អ្នកតំណាងរាស្រ្ត ហ៊ុន​ ម៉ានី​ ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់ជីវិត និងទ្រព្យសម្បត្តិ​ ដោយសារ​ជំនន់​ទឹក​ភ្លៀង​នៅប្រទេស​ចិន

 ភ្នំពេញ៖ លោក ហ៊ុន​  ម៉ានី​​ កាលពីពេលថ្មីៗនេះ ទឹកភ្លៀងដែលបាន និងកំពុងបន្តបង្អោរខ្លាំងជោគជាំ បានឆក់យកជីវិតមនុស្ស និងបណ្តាលឲ្យខូចខាតយ៉ាងដំណំដល់ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាទ្រព្យសម្បត្តិឯកជនជាច្រើន នៅភាគកណ្តាលនៃខេត្ត Henan ប្រទេសចិន។  ស្ថិតក្នុងវេលាលំបាកនេះ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ... Read More »

សមត្ថកិច្ចបំផ្លាញឧបករណ៍ចាប់ត្រីជិត១០គីឡូម៉ែត្រ និងឃាត់ខ្លួនមនុស្ស២នាក់ នៅស្រុកបាកាន

      ខេត្តពោធិ៍សាត់ ៖ ម្សិលមិញថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ ... Read More »

លោក ដួង តារា ៖ «នេះជាពេលវេលាល្អសមស្របហើយ ដែល GFX ត្រូវមានដំណោះស្រាយជូនអតិថិជន»

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងលើfacebook ផ្លូវការរបស់លោកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ថា ... Read More »

ក្រសួងបរិស្ថានលើកពីឱកាសបង្កើនចំណូលសហគមន៍មូលដ្ឋានពីការចិញ្ចឹមគោ ! ជីវភាពសហគមន៍យើង !

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងបរិស្ថាន បានបញ្ជាក់ថា,លោកម៉ាត់ មីន ជាសមាជិកសហគមន៍តំបន់ការពារធម្មជាតិភ្នំជើងលាង ឃុំជាប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមចិញ្ចឹមគោចំនួន ២ក្បាល នៅឆ្នាំ ២០១១ តែបច្ចុប្បន្នគាត់មានគោសរុបចំនួន ៤២ក្បាល។ ... Read More »

រដ្ឋាភិបាលជប៉ុន នឹងផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​មាន​ទឹក​ប្រាក់​សរុប​ចំនួន ៣៦២ លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»​​

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ... Read More »

និយាយមិនស្តាប់ ! ទៅចូលបុណ្យសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ បង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ គិតត្រឹមម៉ោងនេះមានចំនួន ៦០នាក់ហើយ !

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, ប្រជាពលរដ្ឋរស់នៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ ដែលបានទៅចូលបុណ្យសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ បង្កឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ គិតត្រឹមម៉ោងនេះមានចំនួន ៦០នាក់ហើយ។  សូមបញ្ជាក់ផងដែរថា ... Read More »

ឃាត់ខ្លួនកូនប្រុសប្រធានភូមិសាក់សំពៅ៣នាក់ក្នុងករណីរារាំងអាជ្ញាធរដែលចុះទៅទប់ស្កាត់ការកាយខ្សាច់លុបស្ទឹងព្រែកត្នោត​

ភ្នំពេញ៖ តាមប្រភពព័ត៌មានបានឱ្យដឹងថាកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោបានចុះទៅឃាត់ខ្លួនកូនប្រុសប្រធានភូមិសាក់សំពៅ​ចំនួន៣​នាក់​នាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌ​ កាលពីព្រឹកថ្ងៃទី២២​ ខែ​កក្កដា​ ឆ្នាំ​ ២០២១​ ជុំវិញករណីដែលអ្នកទាំង៣នាក់នោះបេីកគ្រឿងចក្រទៅរារាំងការងាររបស់អាជ្ញាធរខណ្ឌដង្កោដែលចុះទៅទប់ស្កាត់ឈ្មួញចាក់ដីលុបស្ទឹងព្រែកត្នោត​ ស្ថិតនៅក្នុងសង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។    មន្ត្រីនគរបាលខណ្ឌដង្កោបានឱ្យដឹងថា​មុនឈានដល់ការឃាត់ខ្លួនជនទាំងបីនាក់ខាងលេី​ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដង្កោបានដាក់គ្រឿងចក្រ​ទៅកាយខ្សាច់ដែលឈ្មួញទុច្ចរិតបានលួចបូមពីក្នុងស្ទឹងមកស្តុកលេីមាត់ច្រាំងស្ទឹងព្រែកត្នោត​ ក្បែរស្ពានសាក់សំពៅ​ ... Read More »

ជនខិលខូចកំពុងតែប្រើ URL shortener ដើម្បីវាយលុកជាមួយកម្មវិធីមេរោគ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនៅក្បាច់ជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញ ពីការកើនឡើងក្នុងការប្រើប្រាស់ URL shortener ដើម្បីចែកចាយកម្មវិធីមេរោគសម្រាប់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android។អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ... Read More »

បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន២នាក់ រកឃើញថ្មី ចំនួន៧៩នាក់ស្រី៥១នាក់ និងជាសះស្បើយ៦៨នាក់ស្រី៣៣នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន២នាក់ រកឃើញថ្មីចំនួន៧៩នាក់ ស្រី៥១នាក់ និងជាសះស្បើយ៦៨នាក់ស្រី៣៣នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១។ ក្នុងការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះផងដែរ រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយបើមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា ... Read More »

រថយន្ត​ទំនេីបFord Ranger បុកស្លាកប៉ាណូនៅផ្លូវជាតិលេខ១​ រងការខូចខាត​យ៉ាងដំណំ

​     ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្ត​ស៊េរីទំនេីបម៉ាក Ford Ranger មួយគ្រឿង ក្នុងល្បឿនលឿន បានរ៉េចង្កូតបុកបង្គោលស្លាកប៉ាណូពេញទំហឹងបាក់ដាច់អស់មួយដើមរងការខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ... Read More »

រថយន្ត Ford Rangerមួយគ្រឿងត្រូវម្ចាស់បើកបុកបង្គោលភ្លើងនៅរង្វង់មូលវត្តភ្នំ​ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ​ ៖​ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក​Ford​ Ranger​ មួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុកខឿនផ្លូវរួចបន្តទៅបុកបង្គោលភ្លើងថ្មមួយដើមទៀតយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ នៅចំណុចរង្វង់មូលវត្តភ្នំ ផ្នែកខាងលិច ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ​  ... Read More »

បុកទៀតហើយ! បុរសម្នាក់បេីករថយន្តស៊េរីទំនេីបបុកបង្គោលភ្លើងរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តយន្តស៊េរីទំនើបម៉ាកRange Rover ក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកបង្គោលភ្លើងថ្មពេញទំហឹងបណ្តាលឱ្យប្រេះបែកនិងធ្លាក់គម្របប្រអប់ភ្លើង រីឯរថយន្តខ្ទេចមួយកំណាត់មុខទៅលែងរួច តែសំណាងដែរដែលមិនមានអ្នករងរបួស។  ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០២១ នៅតាមបណ្តោយលេខ៩២ កែងនឹងផ្លូវលេខ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ... Read More »

រដ្ឋបាលខេត្តក្រចេះ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន០៨នាក់ និងជាសះស្បើយចំនួន០៣នាក់ បន្ថែមទៀត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១

ខេត្តក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមលទ្ធផលវិភាគសំណាកតេស្តរហ័សរបស់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត បានរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៨នាក់ និងជាសះស្បើយចំនួន ០៣នាក់ ដូចខាងក្រោម៖សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានពាក់ព័ន្ធដោយផ្ទាល់អ្នកវិជ្ជមានទាំង ... Read More »

រថយន្តឡិចស៊ីសLX470បុកសួនច្បារពុះចែកទ្រូងផ្លូវហើយបន្តទៅបុកបង្គោលប៉ាណូគាបជាប់ទៅមុខលែងរួច

ភ្នំពេញ​៖​ បុរសជាជនជាតិចិនម្នាក់បេីករថយន្តឡិចស៊ីសLX470ក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលចង្កូតឡេីងសួនច្បារពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលស្លាកប៉ាណូមួយដេីមទៀតរងការខូចខាតនិងគាបរថយន្តជាប់ទៅមុខលែងរួច តែសំណាងដែរដែលមិនមានមនុស្សរងរបួស។  ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ថ្ងៃទី២២​ ខែកក្កដា​ ឆ្នាំ២០២១​ នៅចំណុចជញ្ជីងថ្លឹងឡានចាស់​ តាមបណ្តោយផ្លូវលេខ២០០៤​ ក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។  តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីសLX470 ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2R-1288 ... Read More »

ថ្ងៃទី២៣ ខែកក្កដានេះ ! វ៉ាក់សាំងជំនួយរបស់ជប៉ុន! នឹងមកដល់កម្ពុជា, សម្តេចតេជោ នឹងអញ្ជើញទទួលដោយផ្ទាល់ នៅព្រលានយន្តហោះ

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ចំនួន ១លានដូស នឹងដឹកមកដល់ព្រលានយន្តហោះភ្នំពេញ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ... Read More »

អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជាបញ្ចេញមតិស្តីអំពីការផ្សព្វផ្សាយមិនពិតរបស់សារព័ត៌មាន Reuters ដោយបានលើកអំពីទំនាក់ទំនងរវាងចិននិងកម្ពុជា !

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា, នាថ្ងៃទី២២ ខែកក្កដា សារព័ត៌មាន Reuters របស់អង់គ្លេសបានដកស្រង់ការចោទប្រកាន់មិនសមហេតុផលរបស់ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិក ដោយនិយាយបំផ្លើសបំភ្លៃពីការពិតថា “ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។ ស្ថានទូតចិនប្រចាំកម្ពុជាសម្តែងការព្រួយបារម្ភខ្លាំងនិងប្រឆាំងជាដាច់ខាតចំពោះការលើកឡើងខាងលើនេះ។ ភាគីចិនប្រឆាំងជាដាច់ខាតនិងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្ត ... Read More »

សង្ស័យមានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារ ទើបយុវជនរូបនេះគិតខ្លីមកលោតទឹកសម្លាប់ខ្លួនឯងបែបនេះ

ខេត្តត្បូងឃ្មុំ​ ៖ យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូមកឈប់នៅត្រង់ចំណុចលើស្ពាន រួចឡើងលើបង្កាន់ដៃស្ពានលោតចុះទៅក្រោមលិចបាត់បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកនៅម្តុំនោះនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ។ ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ... Read More »

រដ្ឋបាលខេត្តព្រៃវែង ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៧នាក់, ជាសះស្បើយចំនួន ១៩០នាក់

ខេត្តព្រៃវែង៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៧នាក់, ជាសះស្បើយចំនួន ១៩០នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ មកពីខេត្តកណ្ដាល ... Read More »

រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៣២នាក់ ជាសះស្បើយចំនួន ០១នាក់ និងស្លាប់ចំនួន ០២នាក់ នៅថ្ងៃទី២២ ខែកក្កដា នៅខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ៣២នាក់ ជាសះស្បើយចំនួន ០១នាក់ និងស្លាប់ចំនួន ០២នាក់  នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ រដ្ឋបាលខេត្តកំពង់ធំ – សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា យោងតាមលទ្ធផលនៃការធ្វើតេស្ត ... Read More »

ប្រជាពលរដ្ឋ២ភូមិនៅឃុំកំពង់ត្រាចដែលមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួន ៣២៥នាក់ ជាលទ្ធផល រកឃើញវិជ្ជមាន ចំនួន ១០នាក់

ខេត្តស្វាយរៀង៖ លោកស៊ូម៉ុលអភិបាលស្រុករមាសហែកបានថ្លែងថាគិតត្រឹមម៉ោង៣រសៀលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ប្រជាពលរដ្ឋ២ភូមិក្នុងឃុំកំពង់ត្រាចដែលបានមកយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួន ៣២៥នាក់ ស្រី ១២៤នាក់ជាលទ្ធផល រកឃើញវិជ្ជមាន ចំនួន ១០នាក់ ស្រី ០៦នាក់។ ការថ្លែងបែបនេះនារសៀលថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១ក្នុងចុះពិនិត្យការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋ ភូមិតាត្រាវ និងភូមិកំពង់ត្រាច ... Read More »