ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ១នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។    សមត្ថកិច្ចបន្តថាៈនៅវេលាម៉ោង១៩និង០៣នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលសេចក្ដីរាយការណ៍បន្ទាន់របស់ឈ្មោះ ... Read More »

កូរ៉េខាងត្បូង ចិន តៃវ៉ាន់ និងប្រទេសអាស៊ីបូព៌ាដទៃទៀតកំពុងប្រឈមមុខនឹងព្យុះទីហ្វុងបាវី

រដ្ឋាភិបាលអាស៊ីបូព៌ាកំពុងដាក់ពង្រាយវិធានការឆ្លើយតបជាបន្ទាន់ ខណៈដែលព្យុះទីហ្វុងបាវីកំពុងខិតជិតតៃវ៉ាន់ និងភាគខាងកើតប្រទេសចិន។ យោងតាមរដ្ឋបាលឧតុនិយមចិននៅថ្ងៃទី 9 ខែកក្កដា ព្យុះទីហ្វុងបាវីកំពុងធ្វើដំណើរក្នុងសមុទ្រភាគអាគ្នេយ៍នៃតៃវ៉ាន់ ជាមួយនឹងល្បឿនខ្យល់ឡើងដល់ 200 គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះទីហ្វុងនេះត្រូវបានគេព្យាករណ៍ថានឹងបោកបក់ឆ្លងកាត់ភាគខាងជើងតៃវ៉ាន់ មុនពេលទៅដល់ខេត្តហ្វូជាន ប្រទេសចិននៅល្ងាចថ្ងៃទី 11 ខែកក្កដា។ ... Read More »

បុរស​២​នាក់​​ស្នាក់​នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ​ឈ្លោះ​​គ្នា​រឿង​លេងបៀរ រហូតផ្ទុះហិង្សា​ស្លាប់ម្នាក់​

ភ្នំពេញ ៖ បុរស​២​នាក់​នាំ​គ្នា​មក​ស្នាក់​នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ​សង្ស័យ​​ឈ្លោះ​គ្នា​រឿង​លេងបៀរ​ រហូត​កើតជា​ហិង្សា​យក​ដំបង​វាយ​គ្នា ​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ ​ចំណែក​​ម្នាក់​ជា​ជន​ដៃដល់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៩​ ខែកក្កដា ​ឆ្នាំ​២០២៦ នៅ​ក្រោម​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ... Read More »

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា

ភ្នំពេញ ៖ បេីតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ... Read More »

ក្តៅខ្លាំងបង្កអោយមានភ្លើងឆេះព្រៃផ្ដាច់យកជីវិតមនុស្ស១២នាក់ នៅភាគខាងត្បូងអេស្ប៉ាញ

ក្រុមមន្ត្រីនៅក្នុងប្រទេសអេស្ប៉ាញ បានឱ្យដឹងនៅថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ថា មនុស្ស ១២នាក់បានស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃ ក្នុងទីក្រុង Almeria ស្ថិតនៅភាគខាងត្បូងនៃប្រទេស ខណៈក្រុមពន្លត់អគ្គិភ័យ១៥០នាក់កំពុងតស៊ូប្រយុទ្ធពន្លត់អណ្ដាតភ្លើង។ ក្រុមមន្ត្រីអេស្ប៉ាញបានចាត់ទុកថា ភ្លើងឆេះព្រៃនេះមានវិសាលភាពបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដែលបង្កជាសោកនាដកម្មមួយមិនធ្លាប់មានពីមុនមក ... Read More »

លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា

ភ្នំពេញ ៖ លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន សន្យាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា ដែលលោកបានទទួលបទពិសោធដោយផ្ទាល់ពីការធ្វើដំណើរគ្រប់ខេត្តក្រុងនៃកម្ពុជាដល់ប្រជាជនជប៉ុន និងបានលើកជាសំណើពិនិត្យលទ្ធភាពផ្តល់ការលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរជប៉ុន ។  លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក ... Read More »

សមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ជនបរទេស ១៣នាក់ ករណីបង្ក្រាបទីតាំង SCAM ONLINE នៅបុរីវិមានភ្នំពេញ

ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងស្នាក់នៅមួយកន្លែងក្នុងបុរីវិមានភ្នំពេញ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ដោយបានរកឃើញជនបរទេសសរុបចំនួន ១៣នាក់ ក្នុងនោះមានស្ត្រីម្នាក់ និងបានបញ្ជាក់ថា ទីតាំងនេះពាក់ព័ន្ធនឹងសកម្មភាព SCAM ONLINE ពិតប្រាកដ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៩ ... Read More »

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា វឌ្ឍនភាព ភាគីទាំងពីរ បានផ្តោតលើការគាំទ្រសន្តិភាពយូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសថៃ

ភ្នំពេញ ៖ ក្នុងជំនួបណែនាំខ្លួនជាលើកដំបូង ជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស លោក ប្រាក់ សុខុន លោកស្រីភារធារី Aleks Zittle បានពិភាក្សាអំពីការរីកចម្រើនជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា វឌ្ឍនភាពដែលប្រទេសយើងទាំងពីរសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក និងឱកាសក្នុងការបន្តពង្រឹងសន្ទុះវិជ្ជមានបន្ថែម។ ... Read More »

ពិភពលោកគួរតែដឹងពីការវិវត្តនៃសង្គ្រាមកម្ពុជា-ថៃ៖ បន្ទាប់ពីបទឈប់បាញ់ចុងឆ្នាំ២០២៥ ភាគីទាំងពីរកំពុងធ្វើអ្វីខ្លះដើម្បីបិទបញ្ចប់សង្គ្រាមនេះ?

ភ្នំពេញ ៖ អ្នកតាមដានស្ថានការណ៍សង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសមិត្តអន្តរជាតិដែលបានចូលរួមយ៉ាងសកម្មក្នុងការជំរុញឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ជាបន្ទាន់នៅតាមបណ្តោយព្រំដែនប្រវែងជាង ៨០០ គីឡូម៉ែត្រ អាចនឹងយល់ថា បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់ចុងក្រោយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា និងថៃបាននិងកំពុងឈានទៅរកដំណោះស្រាយដោយសន្តិវិធី និងអាចមើលឃើញពន្លឺខ្លះនៃការបញ្ចប់ជម្លោះ។ ប៉ុន្តែការពិតនៅលើដីជាក់ស្តែង គឺផ្ទុយពីការរំពឹងទុកនោះទាំងស្រុង។ ... Read More »

សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ និងកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿង ញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួនដែលជាហានិភ័យបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនៅលើដងផ្លូវ។ ការរកឃើញនេះ បន្ទាប់ ពីសមត្ថកិច្ចបានចុះត្រួតពិនិត្យជាតិស្រវឹង និងធ្វើតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្តធុនធ្ងន់តាមបណ្តោយផ្លូវតិរៈវិថីសម្តចហ៊ុនសែន ត្រង់ចំណុច ឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ... Read More »

ប្រធានាធិបតីតួកគី អេដូហ្គាន់​ ជូនកាដូ «កាំភ្លើងខ្លី» ដល់មេដឹកនាំណាតូ ក្រោយបញ្ចប់កិច្ចប្រជុំកំពូល

ទីក្រុង​ម៉ាឌ្រីដ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters​ បានចុះផ្សាយថា​ នាយករដ្ឋមន្ត្រីបែលហ្ស៊ិក (Belgium) បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលធ្វើដំណើរទៅដល់ប្រទេសកំណើតវិញ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) កាលពីថ្ងៃពុធ​សប្ដាហ៍​នេះ ដោយលោកបានប្រទះឃើញកាំភ្លើងខ្លី និងគ្រាប់ពិត នៅក្នុងវ៉ាលិសឥវ៉ាន់របស់លោក។ កាដូដ៏ចម្លែកនេះ គឺជាការរៀបចំដោយប្រធានាធិបតីតួកគី ... Read More »

មនុស្សយ៉ាងហោចណាស់ ២៨នាក់បានស្លាប់​ ក្នុងគ្រោះអគ្គិភ័យឆាបឆេះរោងចក្រស្បែកជើង​ នៅប្រទេសចិន

ទីក្រុង​ប៉េកាំង៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ​ បាននិយាយថា​ គ្រោះអគ្គិភ័យដ៏សាហាវមួយបានឆាបឆេះរោងចក្រផលិតស្បែកជើងមួយកន្លែង នៅភាគខាងកើតប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៨នាក់បាត់បង់ជីវិត។ យោងតាម​ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន​ បានរាយការណ៍ថា អគ្គិភ័យនេះបានឆាបឆេះរោងចក្រស្បែកជើងឈ្មោះ ហួយតេង (Huiteng Shoes) នៅក្នុងទីក្រុងជិនជាំង ... Read More »

ក្រសួងធនធានទឹក​ ចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ សម្រាប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦​ ខណៈ​ព្យុះទី៩ ឈ្មោះ បាវី(Bavi)T2609 ដែលបានវិវត្តទៅជាព្យុះសង្ឃរា នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ... Read More »

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ឧត្តមសេនីយ៍ ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៥ ខែកក្កដា ... Read More »

កម្លាំងកងរាជអាវុធហត្ថខេត្តកំពត ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តកំពត៖ អនុវត្តតាមបទបញ្ជាលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីដោយ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង១១:១៥នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអង្គភាពយុត្តិធម៌ ដឹកនាំដោយអនុសេនីយ៍ទោ ធឹង ... Read More »

អាសូរណាស់លោកអើយ!បុរស ម្នាក់ស្លាប់ និង នារី ម្នាក់ រងរបួសធ្ងន់ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ បុរស ម្នាក់ និង នារី ម្នាក់ បន្ទាប់ ពី ជិះ ម៉ូតូ មួយគ្រឿង ជិះ ឌុប គ្នា ត្រូវ ... Read More »

Kylian Mbappe ស៊ុតបញ្ចូលទីគ្រាប់ទីប្រាំបីជួយបារាំងទម្លាក់ម៉ារ៉ុកឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup

ខ្សែប្រយុទ្ធ Kylian Mbappe រកបានគ្រាប់បាល់ទីប្រាំបីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup លើកនេះ ដើម្បីប៉ះប៉ូវកំហុសនៃការទាត់បាល់ប៉េណាល់ទីមិនចូលនៅដើមការប្រកួត ខណៈដែលបារាំងបានបង្ហាញទម្រង់លេងល្អលើសលប់ទៅលើម៉ារ៉ុក និងបានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ Mbappe បានរកចំណូលបាល់ប៉េណាល់ទីឱ្យក្រុមនៅវគ្គទីមួយ បន្ទាប់ពីរូបគេត្រូវបានខ្សែការពាររបស់ក្លិប Manchester United ... Read More »

🔥ឆេះរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅផ្អើលដល់សមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់

ភ្នំពេញ​ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈមានគ្រោះអគ្គិភ័យមួយបានឆាបឆេះរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅហេីយត្រូវបានអាជ្ញាធរ​និងសមត្ថកិច្ចជំនាញចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ជាច្រើនគ្រឿង​កាលពីវេលាម៉ោង១០:២០នាទីយប់ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៦ស្ថិតនៅផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។ ​     តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុពួកគាត់បានឃើញផ្សែងលាយឡំនឹងអណ្តាតភ្លើងឆេះចេញពីកន្លែងទុកក្រណាត់យ៉ាងសន្ធោសន្ធៅ​ ភ្លាមៗនោះដែរក៏មានសន្តិសុខនិងកម្មករស្នាក់នៅក្នុងនោះនាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យនិងទុយយោទឹកដើម្បីបាញ់ពន្លត់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចរាយការណ៍ទៅសមត្ថកិច្ចជំនាញសុំរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។  ​   ក្រោយមកខាងកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ... Read More »

សម្ដេចតេជោ ហ៊ុន​ សែន​ បញ្ជាក់ជំហរ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាចំនួន៥ចំណុច ជូនជនរួមជាតិ ក្នុងឱកាសខួប៧៥នៃការបង្កើតគណបក្ស

ភ្នំពេញ៖ ក្នុងនាមប្រមុខបក្សសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជំហរ និងការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៥ចំណុចជូនជនរួមជាតិក្នុងឱកាសខួប៧៥ នៃការបង្កើតគណបក្ស។​ នេះបេីយោង​តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី ៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា​ ... Read More »

យុវជនម្នាក់សង្ស័យ​នាំ​សង្សារ​ទៅ​លេង​ទឹកធ្លាក់​ជ្រាវ ខណៈមេឃ​ភ្លៀង​ធ្លាក់ ទឹក​ហូរ​យ៉ាង​គំហុក កួចបោក​ផ្ទប់​ផ្ទាំងថ្ម​ស្លាប់

ខេត្តកំពង់ស្ពឺ​៖ យុវជន​ម្នាក់​ដែល​ជា និស្សិត​ជំនាញ​អាយ​ធី​(IT) បាន​បោក​ក្បាល​ជាមួយ​ថ្ម​ស្លាប់​ភ្លាម​ៗ សង្ស័យ​និស្សិត​រូប​នោះ​នាំ​សង្សារ​ដើរ​លេង​រមណីយដ្ឋាន​ទឹកធ្លាក់​ជ្រាវ ហើយ​មេឃ​ធ្លាក់ភ្លៀង​ខ្លាំង​ទឹក​ហូរ​យ៉ាង​គំហុក គួ​ច​បោកផ្ទប់​ជាមួយ​ផ្ទាំង​ថ្ម​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​។ ហេតុការណ៍​យុវជន​ជា​និស្សិត​ទឹក​ហូរ​គួ​ច​បោក​ផ្ទប់​ផ្ទាំង​ថ្ម​បោក​ក្បាល​ស្លាប់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៦ ​នៅ​ចំណុច​ទឹកធ្លាក់​ជ្រាវ​ជាន់​ទី​៦ ស្ថិត​នៅ​ភូមិ​តាំង​សំរោង ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។ សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​ឱ្យ​ដឹង​ថា ... Read More »

ជិត 1,500 នាក់ស្លាប់ និង 50,000 នាក់បាត់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីពីរដងនៅវេណេស៊ុយអេឡា

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡាបន្តកើនឡើងយ៉ាងឆាប់រហ័ស ខណៈដែលក្រុមជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីស្វែងរកមនុស្សរាប់ម៉ឺននាក់ដែលនៅតែបាត់ខ្លួន។លោក Jorge Rodriguez ប្រធានរដ្ឋសភាវេណេស៊ុយអេឡា បាននិយាយនៅថ្ងៃទី 27 ខែមិថុនាថា មនុស្ស 1,430 នាក់បានស្លាប់ និងជាង 3,000 នាក់បានរងរបួស ... Read More »

ព្រះ​សង្ឃ​១អង្គ​បើករថយន្តក្នុង​ល្បឿន​លឿន បុក​រះ​ម៉ូតូ​ និង​ត្រាក់​ទ័រ ​ក្រឡាប់​រថយន្ត​ចូល​ស្រែ​ ​របួសធ្ងន់ស្រាល ៥​អង្គ​/នាក់

ខេត្តកំពង់ឆ្នាំង ៖ ​ព្រះសង្ឃ និងគ្រហស្ត​៥​អង្គ/នា​ក់បាន​រង​របួសធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ៥ និង ៥០ នាទី​ព្រឹក ថ្ងៃ​ទី ២៨ ខែមិថុនា ឆ្នាំ ២០២៦ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ... Read More »

ការប្រកួតវគ្គ 32 ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក 2026 ត្រូវបានកំណត់រួចរាល់

ការប្រកួតវគ្គជម្រុះចាញ់ធ្លាក់ (Knockout Stage) នៃព្រឹត្តិការណ៍ FIFA World Cup 2026 ត្រូវបានកំណត់គូប្រកួតជាផ្លូវការហើយ ខណៈក្រុមទាំងអស់បានបញ្ចប់ការប្រកួតក្នុងវគ្គចែកពូល។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក វគ្គ Knockout នឹងមាន 32 ... Read More »

អុីរ៉ង់បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកទៅលើប្រទេសគុយវ៉ែត និងបារ៉ែន ដើម្បីសងសឹកអាមេរិក

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បាននិយាយថា ខ្លួនបានបើកការវាយប្រហារប្រឆាំងគោលដៅនៅក្នុងប្រទេសគុយវ៉ែតនិងបារ៉ែន ជាការសងសឹកសម្រាប់ការវាយប្រហាររបស់អាមេរិកមកលើទឹកដីប្រទេសអ៉ីរ៉ង់ ហើយបានព្រមានថា បើអាមេរិកនៅតែបន្តសកម្មភាពបែបនេះ ទីក្រុងតេហេរ៉ង់នឹងឆ្លើយតបកាន់តែធ្ងន់ថែមទៀត។ ... Read More »

រយៈពេល ​៥ខែឆ្នាំនេះ! កម្ពុជា​ស្វាគមន៍ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ១,៥ ​លាននាក់ ​ធ្លាក់ចុះជិត ៥០%

ភ្នំពេញ​៖​ បើ​យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ទេសចរណ៍​ បានបង្ហាញថា​ កម្ពុជាស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​ ១,៥ ​លាននាក់​ នៅក្នុង​រយៈពេល ៥ ​ខែ ២០២៦ ​មានការធ្លាក់ចុះ ​៤៧% ​ធៀប​នឹង​រយៈពេល​ដូចគ្នា ​នៅ​ឆ្នាំ​ ២០២៥។ ... Read More »

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ែន ង៉ុយ ... Read More »

រាជរដ្ឋាភិបាល​ជប៉ុន បន្តផ្ដល់កម្ចីប្រមាណ ១៦២.៧ លានដុល្លារដល់កម្ពុជា ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ... Read More »

ភ្ជួរដីស្រែ ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កសិករម្នាក់បានភ្ញាក់ផ្អើល ខណៈកំពុងភ្ជួរដីស្រែរបស់ខ្លួន នៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ កប់នៅក្នុងដី កាលពីរសៀលម្សិលមិញ។ ភ្លាមៗក្រោយពេលរកឃើញ គាត់បានរាយការណ៍ទៅក្រុមស្រាវជ្រាវ និងកម្ទេចគ្រាប់របស់អង្គការ HALO Trust ដោយក្រុមជំនាញបានចុះពិនិត្យ ... Read More »

ឯកអគ្គរដ្ឋទូតតួកគីយ៉េថ្មី​ ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី តួកគីយ៉េ-កម្ពុជា​ ឱ្យកាន់តែស៊ីជម្រៅ

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦​ បានអនុញ្ញាតឱ្យ ឯកឧត្តម Mesut Özcan ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ... Read More »

គ្រូបង្វឹកអាល់ហ្សេរី៖ ជោគវាសនានៅ World Cup ស្ថិតក្នុងដៃខ្លួនឯង មុនជំនួបសំខាន់ជាមួយហ្ស៊កដានី

ក្រុមជម្រើសជាតិអាល់ហ្សេរី នៅតែមានឱកាសកំណត់ជោគវាសនារបស់ខ្លួនឯងក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 ខណៈពួកគេត្រៀមជួបក្រុមជម្រើសជាតិហ្ស៊កដានី នៅថ្ងៃចន្ទនេះ ក្នុងការប្រកួតដ៏សំខាន់មួយនៃពូល J ដែលអាចកំណត់ការបន្តដំណើរឬធ្លាក់ចេញពីការប្រកួតរបស់ក្រុមទាំងពីរ។ គ្រូបង្វឹកអាល់ហ្សេរី លោក Vladimir Petkovic ... Read More »