ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

Yamalដាក់គោលដៅធំសំខាន់បំផុតជាងគេគឺឈ្នះ Champions League ក្រោយបានតួរនាទីមួយក្នុងក្រុម

ខ្សែប្រយុទ្ធរបស់ Barcelona គឺ Lamine Yamal បាននិយាយកាលពីថ្ងៃអង្គារថា ការឈ្នះ UEFA Champions League គឺជាកម្លាំងចិត្តដ៏សំខាន់បំផុតរបស់គេនៅរដូវកាលនេះ ហើយគេមានមោទនភាពដែលត្រូវបានជ្រើសរើសឱ្យស្ថិតក្នុងក្រុម ប្រធានក្រុមរបស់ Barcelona ទាំងក្នុងវ័យក្មេងបែបនេះ។ ... Read More »

តើសកម្មភាពដែលថៃបានអនុវត្តក្រោយពីមានសេចក្ដីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងនោះដែរឬទេ?

ភ្នំពេញ ៖ ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានលើកឡើងពន្យល់យ៉ាងច្បាស់ថា សកម្មភាពដែលភាគីថៃបានអនុវត្តនៅតាមតំបន់ព្រំដែនក្រោយពីមានសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានមើលឃើញថា មិនស្របទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នានោះឡើយ។ ... Read More »

តើកម្ពុជាកំពុងធ្វើអ្វីខ្លះដើម្បីឆ្លើយតបទៅនឹងការបន្តឈ្លានពានឥតឈប់ឈររបស់យោធាថៃ មកលើអធិបតេយ្យភាពរបស់កម្ពុជា?

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងការបន្តឈ្លានពានឥតឈប់ឈររបស់យោធាថៃ កម្ពុជាបានប្រកាសជំហរច្បាស់ៗថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ហើយបន្តការពារ យ៉ាងម៉ឺងម៉ាត់នូវខ្សែព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរ។ ... Read More »

Mbappé ឡើងទៅឈររួមចំណាត់ថ្នាក់លេខ៥ ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុង Champions League

Kylian Mbappé បានឡើងមកឈររួមចំណាត់ថ្នាក់លេខ៥ ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីច្រើនបំផុតគ្រប់សម័យកាលក្នុង UEFA Champions League និង European Cup បន្ទាប់ពី Real Madrid យកឈ្នះ Inter ... Read More »

កុមារមិនគួរត្រូវរៀនរស់នៅជាជនភៀសសឹកទេ៖ តើពេលណាទើបកុមារជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ទៅផ្ទះនិងសាលារៀនរបស់ពួកគេបាន?

ភ្នំពេញ​៖​ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា «ជំនួយមនុស្សធម៌អាចសម្រាលការឈឺចាប់ ប៉ុន្តែមិនអាចជំនួសផ្ទះ សាលារៀន និងសិទ្ធិរបស់កុមារក្នុងការវិលត្រឡប់ទៅរកជីវិតធម្មតាបានវិញឡើយ។ រូបភាពកុមារជនភៀសសឹកកម្ពុជាទទួលអាហារពេលព្រឹក និងបន្តការសិក្សាក្នុងលក្ខខណ្ឌបណ្តោះអាសន្ន នៅខេត្តព្រះវិហារ ... Read More »

កម្ពុជាតវ៉ាដាច់អហង្ការចំពោះទង្វើយោធាថៃបន្តកម្ទេចផ្ទះខ្មែរ២ខ្នងនៅបឹងត្រកួន បំផ្លាញសំណង់ស៊ីវិលនៅភូមិព្រៃចាន់​ និងតំបន់មួយចំនួនដែលកាន់កាប់ដោយខុសច្បាប់

ខេត្តបន្ទាយមានជ័យ​៖​ យោធាថៃបានបន្តវាយកម្ទេចផ្ទះពលរដ្ឋខ្មែរ២ខ្នង នៅភូមិត្រពាំងសំរោង ក្នុងតំបន់បឹងត្រកួន ដើម្បីលើកទំនប់ ត្រៀមសាងសង់សំណង់យោធាអចិន្ត្រៃយ៍ និងជីកអណ្ដូងទឹកមួយកន្លែងនៅភូមិជោគជ័យ និងវាយកម្ទេចសំណង់ស៊ីវិលកម្ពុជា នៅក្នុងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ នៅលើដីកម្ពុជា ដែលពួកយោធាថៃឈ្លានពានកាន់កាប់ដោយខុសច្បាប់តាំងពីចុងខែធ្នូ ឆ្នាំ២០២៥ មក។ យោង​តាម​អនុសញ្ញា​ទី​ក្រុង​ហ្សឺណែវ ... Read More »

លោក ប៉ែន បូណា លើកទឹកចិត្តនិស្សិតជ័យលាភី ឱ្យចែករំលែកចំណេះដឹងអំពីគោលនយោបាយជាតិដល់យុវជនរួមសាកលវិទ្យាល័យ

ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងជំនួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ សាស្រ្តាចារ្យ និងនិស្សិតជ័យលាភីលេខ១ ដល់លេខ៥ស្ទួន នៃកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈក្រោមប្រធានបទ ... Read More »

ថ្ងៃនេះ ! តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៦០%ដល់៧០%

ភ្នំពេញ : ថ្ងៃនេះ ! តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៦០%ដល់៧០%។ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នា ... Read More »

សមត្ថកិច្ចចម្រុះស្រុកម៉ាឡៃ ទប់ស្កាត់គ្រឿងសំអាងជាង ១,០០០ ប្រអប់ សង្ស័យលួចនាំចូលពីប្រទេសសៀម

ខេត្តបន្ទាយមានជ័យ÷ឧត្តមសេនីយ៍ទោសេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគ ៥បានឲ្យដឹងថា នាយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះប្រចាំស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានទប់ស្កាត់ទំនិញប្រភេទគ្រឿងសំអាងម៉ាក Elracle ចំនួន ០៧ កេសធំ ស្មើនឹង ... Read More »

បំបែកសំណុំរឿង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនពីខេត្តបាត់ដំបង ទៅដល់ខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់

ខេត្តបាត់ដំបង៖ យោងតាមការផ្សាយរបស់ផេកបញ្ជាការដ្ឋានកងរាជរដ្ឋខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញានេះបានឲ្យដឹងថា នៅវេលាម៉ោង ២០:២០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ... Read More »

បង្ក្រាប Online Scams ៣ទីតាំងនៅភ្នំពេញ ឃាត់ខ្លួន ៣២នាក់

ភ្នំពេញ៖ កាលពីថ្ងៃទី ៨ កញ្ញា ២០២៦ សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួន ៣ទីតាំង។ ក្នុងប្រតិបត្តិការ សមត្ថកិច្ចបាន ឃាត់ខ្លួនមនុស្ស ... Read More »

ស្ត្រីម្នាក់នៅមានជីវិតបន្ទាប់ពីកប់ក្នុងទឹកជំនន់នៅប្រទេសនេប៉ាល់អស់រយៈពេល ១០ ថ្ងៃ

ក្រុមអ្នកជួយសង្គ្រោះនេប៉ាល់បានជួយសង្គ្រោះស្ត្រីម្នាក់ដោយជោគជ័យពីផ្ទះដែលកប់នៅក្រោមភក់ ១០ ថ្ងៃបន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ភ្លាមៗ។លោកស្រី Chandrika Shrestha អាយុ ៦៤ ឆ្នាំត្រូវបានទាញចេញពីផ្ទះដែលកប់របស់គាត់នៅក្នុងស្រុក Nuwakot នៅថ្ងៃទី ៥ ខែកញ្ញា ក្រោមការអបអរសាទរពីប៉ូលីសនេប៉ាល់។ លោក Iqbal ... Read More »

ឯកឧត្តម វង្ស ពិសេន ដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែកញ្ញា ឆ្នាំ២០២៦

ស្រុកពារាំង ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ពិសេន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សស្រុកពារាំង ប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២៦។ បន្ទាប់ពីស្ដាប់របាយការណ៍របស់ប្រធានគណៈកម្មាធិការគណបក្សស្រុកពារាំង ... Read More »

ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន

បន្ទាប់ពីបានទទួលបេសកជនពីប្រធានាធិបតីអាមេរិក លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តការសន្ទនាប្រកបដោយស្ថាបនាជាមួយសហរដ្ឋអាមេរិក ដើម្បីស្វែងរកដំណោះស្រាយនយោបាយ និងការទូតចំពោះបញ្ហាអ៊ុយក្រែន។ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានជួបពិភាក្សាអស់រយៈពេលជាង ៣ម៉ោង ជាមួយប្រេសិតអាមេរិក២រូប កាលពីថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ... Read More »

រាជរដ្ឋាភិបាលកម្ពុជា​ បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ខេត្តកោះកុង​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំងធ្លាប់មានការប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តកោះកុង បន្ទាប់ពីកងកម្លាំងអនុវត្តច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចបានបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃយុទ្ធនាការជាតិស្តារសន្តិសុខ និងកិត្តិយសជូនជាតិ ... Read More »

ឪពុកបង្កើតចាប់រំលោភកូនខ្លួនឯងត្រូវអាវុធហត្តបញ្ជូនទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងពីឈ្មោះ ស.ន .យ ... Read More »

អ្នកនាំពាក្យរាជរដ្ឋាភិបាល​ សង្ខេបឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន

ភ្នំពេញ​៖​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានថ្លែងនៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦នេះថា៖​ ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូនឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ... Read More »

ថ្នាំញៀនទម្ងន់១៨០,៣១ក្រាមនិងអ្នកប្រព្រឹត្តិត្រូវបានសមត្ថកិច្ចបង្រ្កាបនៅសង្កាត់ស្លាកែត ក្រុងបាត់ដំបង

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០៥នាទីនៅចំណុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងនិងខេត្តបាត់ដំបងតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ... Read More »

កម្លាំងអាវុធហត្ថខេត្តបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ៖ ក្រោម​ការដឹកនាំ​បញ្ជា​ដោយផ្ទាល់យ៉ាងមុឺងម៉ាត់របស់​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់‌‎ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១:០០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ... Read More »

បង្ក្រាបករណីហិង្សាយកកាំបិតផ្គាក់កាប់ផុងលលាដ៏ក្បាល នឹងជក់គ្រឿងញៀននៅស្រុកអង្គស្នួល

ខេត្ដកណ្ដាល៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០ និង២០នាទីភូមិត្រពាំងអណ្ដែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាលមានករណីហិង្សាយកកាំបិតផ្គាក់កាប់ផុងលលាដ៏ក្បាល នឹងជក់គ្រឿងញៀននៅបណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់។ ជនរងគ្រោះ០១នាក់ឈ្មោះ ប៉ិច សារី ភេទប្រុស ... Read More »

នគរបាលស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនបុរសម្នាក់លួចទូរស័ព្ទគេដែលកំពុងសាកថ្ម

ខេត្តកណ្ដាល៖ នគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងករណីអំពើលួចទូរស័ព្ទ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនហើយត្រូវសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ វេលាម៉ោង ០៥និង៣០នាទីនៅចំណុចក្នុងវត្តក្រាំងគន្ធរ: ភូមិព្រៃកន្រ្ទា ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។  ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះមឹក ... Read More »

គណៈអភិបាលស្រុកចិត្របុរី ដឹកនាំក្រុមការងារ និងអាជ្ញាធរឃុំបុសលាវ បានចុះជួបសំណេះសំណាលផ្ទាល់តាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់

ខេត្តក្រចេះ ៖ លោក យិន វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកចិត្របុរី បានបន្តដឹកនាំក្រុមការងារ និងអាជ្ញាធរឃុំបុសលាវ បានចុះជួបសំណេះសំណាលផ្ទាល់តាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ និងបានបន្តពិនិត្យស្ថានភាពទឹកជំនន់ប៉ះពាល់លើសាលារៀន នៅក្នុងមូលដ្ឋានឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ... Read More »

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ជនដៃដល់ឈ្មោះ ឆេង ភារុណ ដែលវាយក្បាលជនរងគ្រោះនិងដបវេលាយប់មិញបានរត់គេចខ្លួនឆ្លងដែនតាមច្រកបាវិតចូលប្រទេសវៀតណាមហើយ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ៖ ជនដៃដល់ឈ្មោះ ... Read More »

លោក ថូ សំណាង និងបក្ខពួក២នាក់ទៀត ត្រូវ អង្គភាព​ ACU បញ្ជូនខ្លួន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ!

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានបញ្ជូនលោក ថូ សំណាង ដែលជាមេក្លោង និងគូកន ២នាក់ទៀត គឺលោក ណុប រដ្ឋា ... Read More »

អនុក្រឹត្យស្តីពី ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់អតីតយុទ្ធជនជាយោធិននៃកងយោធពលខេមរភូមិន្ទដែលមានឋានន្តរសិក្ក័ថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី

ភ្នំពេញ​៖​ រាជរដ្ឋាភិបាល ពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់អតីតយុទ្ធជន ជាយោធិននៃកងយោធពលខេមរភូមិន្ទ ដែលមានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ និងឧត្តមនាវី ដើម្បីផ្តល់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ។ ពីមុនអតីតយុទ្ធជនជាយោធិននៃកងយោធពលខេមរភូមិន្ទ ទទួលបានកិច្ចគាំពាររបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ត្រឹមស័ក្តិ៥ចុះក្រោម។ ដោយឡែកអតីតយុទ្ធជនជាយោធិនចាប់ពីផ្កាយ១ឡើង មិនទទួលបានកិច្ចគាំពារនោះឡើយ។ ក្រោយទទួលបានលើកឡើងពីផលលំបាករបស់អតីតយុទ្ធជនជាយោធិនថ្នាក់ផ្កាយ រឿងរកសេវាផ្នែកសុខាភិបាល ... Read More »

ថៃរឹតបន្តឹងសន្តិសុខនិងទទូចឱ្យប្រជាជនកុំចេញក្រៅផ្ទះ នៅបណ្តាខេត្តភាគខាងត្បូង ដែលបានផ្ទុះករណីវាយប្រហារជាច្រើន

ទីក្រុងបាងកក ៖ បើតាមការចេញផ្សាយដោយ សារព័ត៌មាន Khaosod បានឱ្យដឹងថា ៖ អាជ្ញាធរថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តព្រំដែនភាគខាងត្បូងទាំងបីរបស់ប្រទេសថៃ ឱ្យស្នាក់នៅក្នុងផ្ទះកុំចេញទៅក្រៅបើមិនចាំបាច់ និងចៀសវាងទៅកាន់តំបន់ដែលរងផលប៉ះពាល់ បន្ទាប់ពីមានឧប្បត្តិហេតុវាយប្រហារជាច្រើនករណីកើនឡើងព្រមគ្នា កាលពីវេលាយប់ថ្ងៃទី ២២ ខែសីហា ... Read More »

សមត្ថកិច្ចនគរបាល បញ្ជូនជន​សង្ស័យ​ចំនួន​ ០២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណី ជួញដូរ​ រក្សា​ទុក​ ប្រេីប្រាស់​ លួច​លាក់​កែច្នៃ​ ខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​គ្រាប់​រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​នៅស្រុកចន្ទ្រា

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល បញ្ជូនជន​សង្ស័យ​ចំនួន​ ០២នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណី ជួញដូរ​ រក្សា​ទុក​ ប្រេីប្រាស់​ លួច​លាក់​កែច្នៃ​ ខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​អាវុធ​គ្រាប់​រំសេវ​ ដោយ​គ្មាន​ការ​អនុញ្ញាត​នៅស្រុកចន្ទ្រា ។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនៅថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៦នេះថា ... Read More »

ស្ត្រី២នាក់​ ស្លាប់ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រវាងរថយន្តបើកដោយជនជាតិចិន បុកជាមួយម៉ូតូ១គ្រឿង​

ខេត្តព្រះសីហនុ ៖ មន្ត្រីជំនាញ​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ហាវ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​៤៩​នាទី​ថ្ងៃ​ទី​២២ ខែសីហា ឆ្ឆ្នាំ​២០២៦  មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៍​រន្ធត់​មួយ​បាន​ឆក់​យក​ជីវិត​ស្ត្រី​ពីរ​នាក់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​បាន​បើករថយន្ត​បុក​និង​ម៉ូតូ​ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ចំនួន​ពីរ​នាក់​ប៉ើង​ធ្លាក់​ចេញពី​ផ្លូវស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ​។ ​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ហេតុ​ការ​ណ៍ គ្រោះថ្នាក់​ដ៍​រន្ធត់​ខាងលើ​បាន​កើតឡើង​តាម​បណ្ដោយ​វិ​ថី សុវត្ថិភាព​សម្តេច​ទេព​វង្ស​ឬ​ផ្លូវ​លេខ​(១៤៦B) ត្រង់​គី​ទ្បូ​ម៉ែត្រ​លេខ (១២-១៣-) ស្ថិត​នៅ​ក្នុងភូមិ​០១ ... Read More »

នគរបាលស្រុកកណ្ដាលស្ទឹង ឃាត់បានជនសង្ស័យដែលសកម្មលួចរបស់របរ ប្រជាពលរដ្ឋបាន៤នាក់ក្នុងចំណោមបក្សពួក៧នាក់

ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់បានជនសង្ស័យដែលសកម្មលួចរបស់របរ ប្រជាពលរដ្ឋបាន៤នាក់ក្នុងចំណោមបក្សពួក៧នាក់និង៣នាក់ទៀតបានគេចខ្លួនបាត់។ ពួកគេលួច(អង្ករ ម៉ូទ័រ ស្រាបៀរ និងភេសជ្ជៈ)និង រក្សាទុក,ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ករណីលួចបានកើតនៅថ្ងៃ​ទី​ ០៥ ខែ​ សីហា ឆ្នាំ ២០២៦ វេលា ... Read More »

តារាកំប្លែង នាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលជំងឺប្រចាំកាយ នៅមន្ទីរពេទ្យព្រះកុសុមៈទទួលអំណោយមនុស្សធម៌ព្រមទាំងថវិកាពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន …!

ភ្នំពេញ ៖ អ្នកម្តាយមនុស្សធម៌  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីបានដំណឹងថា តារាកំប្លែង នាយ តាក់ស៊ី កំពុងសម្រាកព្យាបាលជំងឺប្រចាំកាយធ្ងន់ធ្ងរ និងជួបប្រទះបញ្ហាជីវភាពផងនោះ នៅព្រឹកថ្ងៃទី៩ ... Read More »