ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

សម្ដេចតេជោ​ ហ៊ុន​ សែន ៖​ ថ្ងៃទី៧ ខែសីហានេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំប្រទេស បន្ទាប់ពីខ្ញុំសម្រេចដកខ្លួនចេញ

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានថ្លែង​បញ្ជាក់តាមបណ្ដាញ​សង្គម​តេឡេ​ក្រាម​របស់សម្តេចតេជោ​ យ៉ាងដូច្នេះ​ថា៖​ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មីសម្រាប់ដឹកនាំប្រទេស បន្ទាប់ពីខ្ញុំសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា ខ្ញុំជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) ... Read More »

លោក ឃួង ស្រេង ចូលរួមអបអរសាទរ និងជូនពរឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបឥតឧបមាគោរពជូនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនជាប់ឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ នៃរដ្ឋសភា ... Read More »

នាយឧត្ដមសេនីយ៍ វង្ស ពិសេន សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា

ភ្នំពេញ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ... Read More »

កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង១២លាននាក់​ ក្នុងរយៈពេល៧ខែនេះ

ភ្នំពេញ៖ រយៈពេល៧ខែក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង១២លាននាក់ ខណៈក្នុងខែកក្កដាកន្លងទៅមានភ្ញៀវទេសចរផ្ទៃក្នុងដើរទស្សនាប្រមាណ១លាន១សែននាក់។​ នេះបេីយោង​តាមការបញ្ជាក់ពី​ក្រសួង​ទេសចរណ៍​។  ក្រសួងទេសចរណ៍​ បានឱ្យដឹងទៀតថា​ សរុបរយៈពេល៧ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ១២.១៨លាននាក់។ ជាធម្មតាខែកក្កដា និងខែសីហាជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង។ ម្យ៉ាងវិញទៀត ខែទាំង២នេះមិនមានថ្ងៃឈប់សម្រាកជាតិទេ។ ... Read More »

ការប្រើប្រាស់បន្ទាបង់ ឬ Bandwidth Utilization

ភ្នំពេញ ៖ ជាដំបូងយើងត្រូវស្គាល់ថាអ្វីទៅជា “ការប្រើប្រាស់បន្ទាបង់ ឬ Bandwidth Utilization”? ជាមុនសិន ការប្រើប្រាស់បន្ទាបង់ គឺជាការប្រើប្រាស់ដ៏វៃឆ្លាតនៃបន្ទាបង់ ដែលអាចរកបាន ដើម្បីទទួលបានជោគជ័យលើគោលដៅជាក់លាក់មួយ។ ប្រសិទ្ធភាព អាចនាំឱ្យទទួលបានជោគជ័យ តាមរយៈការទ្វេគុណ ... Read More »

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ថ្មី​ បង្ហាញ​គោលដៅយុទ្ធសាស្រ្តទាំង ៥ របស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ​៖​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីថ្មី​នៃកម្ពុជា​ អាណត្តិទី៧​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​ឱ្យ​ដឹង​តាមរយៈប្រព័ន្ធ​សង្គម​តេឡេ​ក្រាម​ផ្លូវការ​របស់​លោក​ ដោយបង្ហាញពីគោលដៅយុទ្ធសាស្រ្តទាំង ៥ របស់គណបក្សប្រជាជនកម្ពុជា​ មានដូចខាងក្រោម​៖ ១,​ ... Read More »

ក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់១៧ក្បាល ដោយសារម្ចាស់ក្របីបានប្រើទូកជ័រមានរចនារូបភ្នែក ជាច្រើនគ្រឿងសម្រាប់កៀងក្របី

ខេត្តកំពង់ចាម ៖ ប្រភពព័ត៌មានដែលផ្សព្វផ្សាយដោយមន្ទីរព័ត៌មានខេត្តកំពង់ចាមឲ្យដឹងថា នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទី មានករណីក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ចំនួន ១៧ក្បាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ប្រភពព័ត៌មានបានឲ្យដឹងថា ... Read More »

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ... Read More »

ចរាចរណ៍នៅខេត្តមណ្ឌលគិរីអាចដំណើរការឡើងវិញបានតាមផ្លូវវាងនៅចំណុចអូរងើយ

ខេត្តមណ្ឌលគិរី ៖ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី សូមជូនដំណឹង ដល់សាធារណៈជន និងភ្ញៀវទេសចរជាតិនិង អន្តរជាតិ ដែលមកលេងកំសាន្តនៅខេត្តមណ្ឌលគិរី អាចធ្វើចរាចរណ៍តាមផ្លូវវាង នៅចំណុចអូរងើយ បានហើយ បន្ទាប់ពីក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានយកចិត្តទុកដាក់ឈូសឆាយផ្លូវវាងថ្មី ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន។  ... Read More »

សង្ស័យប្រើថ្នាំញៀនលើសកម្រិតជនសង្ស័យម្នាក់កាន់កណ្ដៀវនិងស្នគំរាមព្រះសង្ឃនៅក្នុងវត្ត

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់សង្ស័យប្រើថ្នាំញៀនលើសកម្រិតបានកាន់ស្ននិងកណ្ដៀវខ្វាងជិះកង់ចូលទៅក្នុងវត្ត រួចគំរាមកំហែងព្រះសង្ឃ ជាហេតុធ្វើឱ្យព្រះសង្ឃមានការភិតភ័យក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួន។ ករណីនេះបានកើតឡើងនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៦និង៣០នាទី នៅចំណុចភូមិ ព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។  មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថាជនសង្ស័យឈ្មោះ ទិន ... Read More »

អកុសល..! បុរសម្នាក់ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកចំពីក្រោយ​ បោកក្បាលស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តមួយគ្រឿងមិនចាំម៉ាកចំពីក្រោយពេញទំហឹង បណ្ដាលឱ្យបោកក្បាលស្លាប់ភ្លាមៗមួយរំពេច​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ​    សមត្ថកិច្ចបានឱ្យដឹងថា​ សពជនរងគ្រោះមានឈ្មោះជា សុខលេង ភេទប្រុស ... Read More »

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងប៉ៃលិនឃាត់ខ្លួនករណីជួញដូរសាធាតុញៀនខុសច្បាប់

ខេត្តប៉ៃលិន៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ វេលា​ម៉ោង ១៧និង០០នាទី កម្លាំងផែនប្រឆាំងគ្រឿងញៀន ​​នៃអធិការដ្ឋាននគរបាល​ក្រុងប៉ៃលិន បានចុះល្បាតនៅក្នុងភូមិសាស្រ្ត ដល់ចំណុចភ្នំដំបង ស្ថិតនៅភូមិក្រចាប់ ​សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ បានប្រទះឃើញមុខសញ្ញាគួរឱ្យសង្ស័យក៏បានធ្វើការឃាត់ខ្លួន ... Read More »

តើការដាំបង្គោលធ្មេញក្នុងឆ្អឹង ( Dental Implant) អាចបង្ករជាជំងឺមហារីកមាត់ធ្មេញដែរឬទេ?

ភ្នំពេញ ៖ តើការដាំបង្គោលធ្មេញក្នុងឆ្អឹង ( Dental Implant) អាចបង្ករជាជំងឺមហារីកមាត់ធ្មេញដែរឬទេ? នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital នៅយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។  ១. អាចបង្ករជាជំងឺមហារីកដោយសារជាបង្គោលដែកធម្មតា ... Read More »

ភាពខុសគ្នារវាង បន្ទាបង់ (Bandwidth) និង ល្បឿន (Speed)

ភ្នំពេញ ៖ ភាពខុសគ្នារវាង បន្ទាបង់ (Bandwidth) និង ល្បឿន (Speed)។  ភាពខុសគ្នាគន្លឹះរវាង Bandwidth និង Speed គឺ៖ Bandwidth គឺជាទំហំ ... Read More »

ការប្រើប្រាស់ទូរស័ព្ទ និងបណ្តាញខ្សែកាប្លិ៍ សម្រាប់ការបញ្ជូនស៊ីញ៉ាល់ទិន្នន័យ

ភ្នំពេញ ៖ ការប្រើប្រាស់ទូរស័ព្ទ និងបណ្តាញខ្សែកាប្លិ៍ សម្រាប់ការបញ្ជូនស៊ីញ៉ាល់ទិន្នន័យ៖ នេះជាការលើកឡើងពី លោក អុឹម វត្ថា ទីប្រឹក្សា ក្រសួង ប្រៃសណីយ៍ និង ទូរគមនាគមន៍។  ក) ... Read More »

រថយន្តដឹកដីបើកលឿនជ្រុលទៅបុកម៉ូតូ ២គ្រឿងបណ្តាលឱ្យមនុស្ស៣នាក់ បានរងរបួសធ្ងន់ធ្ងរ ចំណែកតៃកុងរថយន្តបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្តដឹកដី បុកជាមួយម៉ូតូពីរគ្រឿង ខណៈមកដល់ផ្លូវបំបែកជា៣ មិនបង្អង់ល្បឿនបណ្ដាលរថយន្តបុកម៉ូតូនិងផ្លោងហោះពីលើស្ពានធ្លាក់ចូលទៅក្នុងប្រឡាយ កប់តៃកុងរថយន្តលិចទាំងរថយន្តនិងមនុស្ស បណ្ដាលឲ្យ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកអ្នកបើកម៉ូតូប្រុសស្រីបីនាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដូចគ្នា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២៣ ... Read More »

បើកត្រាក់ទ័រមិនប្រុងប្រយ័ត្នបត់ឆ្លងផ្លូវទៅបុករថយន្តតាក់ស៉ីពេញទំហឹងរងរបួសធ្ងន់និងស្រាល៣នាក់ អ្នកបើកត្រាក់ទ័រគេចខ្លួនបាត់

    ខេត្តប៉ៃលិន ៖ យោងតាមប្រភពពីនគរបាលជំនាញចរាចរណ៍ស្រុកសាលាក្រៅបានឱ្យដឹងថា នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន​០១ករណី (រវាងត្រាក់ទ័រ​នឹងរថយន្ត)បើកបរច្រាសទិសគ្នា បណ្ដាលឱ្យមនុស្សរងរបួសចំនួន០៣ នាក់ ស្រាល ០២នាក់ ... Read More »

រុស្ស៊ីនិងអ៊ុយក្រែនចោទប្រកាន់គ្នាទៅវិញទៅមកស្តីពីការវាយប្រហារនៅពេលយប់

នៅថ្ងៃទី៦ខែសីហា អ៊ុយក្រែនបានប្រកាសថា រុស្ស៊ីបានបើកការវាយប្រហារទៅលើទីតាំងជាច្រើននៅពេលយប់ ដោយប្រើប្រាស់មីស៊ីលនិងយន្តហោះគ្មានមនុស្សបើក។ ជាមួយគ្នានោះរុស្ស៊ីក៏បានចោទប្រកាន់អ៊ុយក្រែនអំពី ការវាយប្រហារនៅពេលយប់ផងដែរ។ ព័ត៌មាន AFP នៅថ្ងៃអាទិត្យទី៦ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថាជាមួយគ្នានេះដែរ កងកម្លាំងទ័ពអាកាសអ៊ុយក្រែននៅថ្ងៃអាទិត្យនេះបានអះអាងពីការបាញ់ទម្លាក់មីស៊ីលគ្រូស៣០គ្រាប់ក្នុងចំណោម ៤០គ្រាប់ ព្រមទាំងបាញ់ទម្លាក់យន្ដហោះដ្រូន ... Read More »

Update ៖ គួរឱ្យអាសូរ​ណាស់​លោកអើយ​! គ្រូបង្រៀនម្នាក់ចេញពីហូបការស្រវឹងស្រឿងៗបើករថយន្តជ្រុលទៅបុកកូនក្រមុំ​ជាជនជាតិ​បរទេស​ កំពុងឈរទទួលភ្ញៀវមុខរោងការបណ្ដាលឱ្យរងរបួសធ្ងន់​( មាន​វីដេអូ​ )

ខេត្ត​សៀមរាប​៖​ បុរសជាគ្រូបង្រៀនម្នាក់​ បើករថយន្ត​បង្ក​ម៉ាក​តាកូម៉ា​ ពណ៌ទឹកប្រាក់​ បានចេញពីហូបការស្រវឹងស្រឿងៗបើករថយន្តជាន់ហ្គែរ ស្មានថាហ្វ្រាំងជ្រុលទៅ បុកកូនក្រមុំឈរកំពុងចាំទទួលភ្ញៀវ មុខរោងការ បណ្ដាលឱ្យរងរបួសធ្ងន់​ និងអ្នកផ្សេងទៀតរងរបួសធ្ងន់ស្រាល។ យោង​តាម​វីដេអូ​ឃ្លីប​ចំនួន​២​ឃ្លីប​ បានបង្ហាញ​​ថា​ ហេតុការណ៍នេះ​ បាន​កើតឡើងនៅវេលាម៉ោង​ ២​ ... Read More »

Sustainable Circular Bioeconomy គឺជាយុទ្ធសាស្រ្តដ៏ល្អមួយ ដើម្បីចិញ្ចឹមជីវិត និងការរស់របស់ពលរដ្ឋដែលមានចំនួនច្រើនលើភពផែនដីតែមួយ

សុខភាព​៖​ ក្រសួងបរិស្ថាន​ នៅថ្ងៃទី​០៦​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ការកើនឡើងនូវភាពអត់ឃ្លាន ការប្រែប្រួលអាកាសធាតុ ការខ្ជះខ្ជាយម្ហូបអាហារ ការបំពុលសមុទ្រ។ រឿងទាំងអស់នេះមិនអាចបន្តទៀតបានទេ។ ជាមួយនឹងការកើនឡើងនៃចំនួនប្រជាជន ដែលមិនធ្លាប់មាននៅលើភពផែនដីតែមួយ  គេត្រូវចាប់ផ្តើមអនុវត្តន៍កម្មវិធី Sustainable ... Read More »

មនុស្ស​ចំនួន​ ២០នាក់ស្លាប់​ និងរបួសធ្ងន់ស្រាល​ ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៦ សីហានេះ!

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​បានឱ្យដឹងថា​ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នេះ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់ របួសធ្ងន់ ១១នាក់ និងស្រាល ៤នាក់ ។ដូច្នេះ​គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ... Read More »

កប៉ាល់ដឹករថយន្ត៤.០០០គ្រឿងត្រូវភ្លើងឆេះ មានទាំងរថក្រោះអុីស្រាអែល១.០០០គ្រឿងផងដែរ

អគ្គិភ័យដ៏គួរឱ្យភ័យខ្លាចនៅលើ កប៉ាល់ Fremantle ដែលផ្ទុករថយន្តជិត 4.000គ្រឿងនិងរថក្រោះអុីស្រាអែល១ពាន់គ្រឿងផងដែរ។ យោងតាមអ្នកនិពន្ធ Stephen Bryen នៅក្នុងកាសែត Asian Times មិនថាវាជារថក្រោះដ៏ធំ ឬរថយន្តទំនើបៗដែលដឹកជញ្ជូនតាមកប៉ាល់សុទ្ធតែអាចឆេះបានដោយភ្លើង។ អគ្គិភ័យដែលបានកើតឡើងចំពោះកប៉ាល់កុងតឺន័រ Fremantle ... Read More »

ព័ត៌មាន​បឋម៖ ភ្ញៀវចេញពីហូបការស្រវឹងស្រឿងៗបើករថយន្តជាន់ហ្គែរ ស្មានថា​ហ្វ្រាំង​ ជ្រុលទៅបុកកូនក្រមុំឈរកំពុងចាំទទួលភ្ញៀវ មុខរោងការ បណ្តាលឱ្យរងរបួសធ្ងន់

ខេត្ត​សៀមរាប​៖​ បុរសជាគ្រូបង្រៀនម្នាក់​ បើករថយន្ត​បង្ក​ម៉ាក​តាកូម៉ា​ ពណ៍ទឹកប្រាក់​ បានចេញពីហូបការស្រវឹងស្រឿងៗបើករថយន្តជាន់ហ្គែរ ស្មានថាប្រាំង ជ្រុលទៅ បុកកូនក្រមុំឈរកំពុងចាំទទួលភ្ញៀវ មុខរោងការ បណ្ដាលឱ្យរងរបួសធ្ងន់​ និងអ្នកផ្សេងទៀតរងរបួសធ្ងន់ស្រាល។  យោង​តាម​វិដេអូ​ឃ្លីប​ចំនួន​២​ឃ្លីប​ បានបង្ហាញនៅថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ​២០២៣នេះ​​ថា​ ... Read More »

បុរសម្នាក់ស្រវឹងស្រាជាប្រចាំខឹងប្រពន្ធប្រើហិង្សាកាប់ក្បាលខ្លួនឯងជាច្រើនកាំបិតដោយភ្លើងប្រចណ្ឌ

ខេត្តប៉ៃលិន៖ តាមប្រភពពីលោកមេភូមិអូរកន្ធៀងវ៉ាបានឱ្យដឹងថា នៅវេលាម៉ោង១០និង០០នាទីថ្ងៃទី០៦ខែសីហាឆ្នាំ២០២៣ មានករណីប្រើហិង្សាដោយបុរសម្នាក់ខឹងប្រពន្ធនិងប្រចណ្ឌប្រពន្ធក៏យកកាំបិតមកកាប់ក្បាលខ្លួនឯងជាច្រើនកាំបិត នៅចំណុចភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។     ជនបង្កហេតុឈ្មោះ បូ ទូច ភេទប្រុស អាយុ២៨ឆ្នាំ ... Read More »

មនុស្ស​ ១៣៧នាក់​ ត្រូវ​បានឃាត់ខ្លួន​បទល្មើសគ្រឿងញៀនចំនួន ៣៨ករណីទូទាំងប្រទេសថ្ងៃទី៦ សីហានេះ

ភ្នំពេញ៖ ជនសង្ស័យចំនួន ១៣៧នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៨ករណី ទូទាំងប្រទេសនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣នេះ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក !  ក្នុងចំណោមជនសង្ស័យចំនួន ... Read More »

នាំគ្នាហូបសត្វកំភេមខ្មោច បណ្ដាលឱ្យ​ពុលស្លាប់ប្រពន្ធ​ ខណៈបុរសជាប្ដីកំពុងសង្គ្រោះបន្ទាន់ នៅស្រុកជាំក្សាន្ដ

ខេត្តព្រះវិហារ ៖​ បើតាមសេចក្តីរាយការណ៍របស់នគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ​ បានឱ្យដឹងនៅថ្ងៃទី០៦​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ មានករណី​ពុលសត្វល្អិត(សត្វកំភេមខ្មោច)​ បណ្ដាលឱ្យ​ស្រ្តី​ម្នាក់ស្លាប់​ ខណៈ​បុរស​ជាប្តី​កំពុងត្រូវបានសង្គ្រោះបន្ទាន់ បន្ទាប់ពី​ពួគាត់នាំគ្នាហូបសត្វដែលគេនាំគ្មាហៅថាកំភេមខ្មោចបណ្តាលឱ្យពុល។ មន្រ្តីនគរបាលស្រុកជាំក្សាន្ត  បានឱ្យដឹងទៀតថា​ បានកើតឡើងនៅវេលាម៉ោង៥​ និង៣០នាទីល្ងាចថ្ងៃទី៤ ... Read More »

អត្តពលិកជាតិ និងអន្តរជាតិជាង ២,៥០០នាក់ មកពី៤៥ប្រទេស ចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍ ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨ ក្នុងតំបន់រមណីយដ្ឋានអង្គរ !

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣នេះ នៅ មុខប្រាសាទអង្គរវត្ត គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំការរត់ប្រណាំងម៉ារ៉ាតុង ដែលមានអត្តពលិកជាតិ និងអន្តរជាតិ ចំនួន ២,៥១១នាក់ មកពី៤៥ប្រទេស បានចូលរួម។ ... Read More »

ស្នងការនគរបាលខេត្តកណ្តាល ៖ ការបង្ហោះវីដេអូ សកម្មភាពជល់មាន់របស់ គេហទំព័រ ទូរទស្សន៍ ព្រះនរាយណ៍ គឺមិនមានមូលដ្ឋានច្បាស់លាស់

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា , ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ ទូរទស្សន៍ ព្រះនរាយណ៍ បានបង្ហោះវីដេអូ និងខ្លឹមសារថា៖ ... Read More »

ទោះជា លោក​ ទេព​ ពិសិដ្ឋ​ ម្ចាស់ប្រេនS88​ Beauty​ បានចូលខ្លួនមកដោះស្រាយបញ្ចប់ហេីយ​ ជាមួយលោក ពាក់មី ប៉ុន្តែបទល្មើសព្រហ្មទណ្ឌនៅតែមាន !

ភ្នំពេញ ៖ លោក​ ទេព​ ពិសិដ្ឋ​  ម្ចាស់ប្រេនS88​ Beauty ដែលបើកហាងកែសម្ផស្ស រហូតដល់ ១៣ទីតាំងគ្មានច្បាប់ អនុញ្ញាតពីក្រសួងសុខាភិបាល ហើយដាក់សេរ៉ូមអោយសាច់ស ស្អាត រហូតដល់ភរិយា លោក ... Read More »

បង្រ្កាបបទល្មើសនេសាទនៅក្នុងបឹងធម្មជាតិឧបករណ៍នេសាទត្រូវកម្លាំងចម្រុះបំផ្លាញចោល

ខេត្តក្រចេះ ៖ បទល្មើសនេសាទនៅក្នុងបឹងធម្មជាតិត្រូវបានលោកស្រី សុខ សុផាត អភិបាលរងស្រុកព្រែកប្រសព្វដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងបង្រ្កាបរឹបអូសវត្ថុតាងមកបំផ្លាញចោល។ ការចុះបង្រ្កាបបទល្មើសនេសាទនៅក្នុងបឹងធម្មជាតិនោះកម្លាំងចម្រុះបានធ្វើឡើងនៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ក.ព្រែកបឹងធំ (ក.ព្រែកយួន)ជាប់ព្រំប្រទល់រវាងឃុំកំពង់គរ នឹងឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ... Read More »