ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណជាង ៥០០ គ្រួសារ រស់នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ត្រូវបានរងផលប៉ះពាល់ដោយសារតែជំនន់ទឹកភ្លៀង និងជម្លៀសទៅរកទីទួលសុវត្ថិភាពចំនួន ១៧ គ្រួសារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀត។ នេះបេីយោងតាមការបញ្ជាក់ពីអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី ... Read More »
Author Archives: sopha kol
យន្តហោះរបស់ Bangkok Airways ក្លាយជាជើងហោះហើរពាណិជ្ជកម្មដំបូងគេ ដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
ខេត្តសៀមរាប ៖ យន្តហោះរបស់ Bangkok Airways ក្លាយជាជើងហោះហើរពាណិជ្ជកម្មដំបូងគេ ដែលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ, អ្នកដំណើរទាំងអស់ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ បំពាក់ក្រមាខ្មែរ និងផ្កាកុលាបមួយទង ! សូមបញ្ជាក់ថា ៖ ក្រុមហ៊ុនអាកាសចរណ៍ ... Read More »
ទេសរដ្ឋមន្រ្តី លី ធុជ ៖ កម្ពុជាប្រកាសស្វាគមន៍ប្រទេសលើពិភពលោកជួយដល់កម្ពុជា លើការសង្រ្គោះរងគ្រោះថ្នាក់ដោយសារមីន
ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្វាគមន៍ចំពោះការជួយឧបត្ថម្ភគាំទ្រប្រកបដោយទឹកចិត្តសប្បុរសពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ដល់ការប្រព្រឹត្តិទៅនិងដំណើរការរៀបចំសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលស្តីពីពិភពលោកដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ... Read More »
នាយករដ្ឋមន្ត្រីប្រទេសនូវែលសេឡង់ជាប់ឆ្នោត ចាប់ផ្តើមបង្កើតរដ្ឋាភិបាលចម្រុះ
លោក Christopher Luxon ដែលជានាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់ប្រទេសនូវែលសេឡង់បាននិយាយនៅថ្ងៃចន្ទ (ទី16 ខែតុលា) ថា លោកកំពុងធ្វើការដើម្បីកសាងរដ្ឋាភិបាលចម្រុះ។ គណបក្សជាតិនិយមកណ្តាលរបស់លោក Luxon និងគណបក្សចម្រុះ ACT បានទទួលជ័យជម្នះប្រកៀកប្រកិតកាលពីថ្ងៃទី 14 ខែតុលា ... Read More »
រដ្ឋមន្ត្រីអាកាសចរស៉ីវិល៖ វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ស្តារឡើងវិញបានជិត ៥០%ហើយ និងរំពឹងថា ព្រលានយន្ត ហោះសៀមរាបអង្គរថ្មី នឹងជួយទាក់ទាញជើងហោះហើរកាន់តែច្រើន
ភ្នំពេញ ៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានគូសបញ្ជាក់ថា មកទល់ពេលនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬស្តារឡើងវិញ បានជិត៥០%ហើយ បើធៀបឆ្នាំ២០១៩ មុនពេលមានវិបត្តិជំងឺកូវីដ-១៩។ នេះបើយោងតាមប្រភព ... Read More »
ព្រឹកស្អែកនេះ! ព្រឹទ្ធសភា នឹងប្រជុំពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា នៅព្រឹកថ្ងៃចន្ទទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៨៖០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១១ ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈចំនួន១ គឺពិនិត្យ ... Read More »
កូដកម្មរបស់កម្មករឧស្សាហកម្មរថយន្តអាមេរិកមានភាពស្មុគស្មាញ
សហភាពកម្មកររថយន្តអាមេរិក (UAW) បានកាត់បន្ថយការពង្រីកកូដកម្មនៅក្រុមហ៊ុន FORD, GENERAL MOTORS និង STELLANTIS ប៉ុន្តែបាននិយាយថា អាចកើនឡើងនូវកូដកម្មបានគ្រប់ពេល។ បួនសប្តាហ៍បន្ទាប់ពីការចាប់ផ្តើមនៃកូដកម្មមានកំណត់ប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តធំជាងគេទាំងបីរបស់អាមេរិក UAW កំពុងផ្លាស់ប្តូរទៅរកយុទ្ធសាស្រ្តកាន់តែទូលំទូលាយ ដោយបង្ហាញថាការបញ្ឈប់ការងារអាចរីករាលដាលដល់រោងចក្រកាន់តែច្រើន ហើយអាចបន្តសម្រាប់ពេលខ្លះ។ ... Read More »
ករណីគ្រោះថ្នាក់អគ្គិភ័យពីកាន់បិណ្ឌទី១ ដល់បិណ្ឌ១៥ កើតឡើង២៤លើក ថយចុះចំនួន ០៦លើក ,បើធៀបទៅឆ្នាំ២០២២
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅរសៀលថ្ងៃចន្ទ០២កើត ខែអស្សុជ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានបូកសរុបករណីគ្រោះថ្នាក់អគ្គិភ័យកើតឡើងពីកាន់បិណ្ឌទី១ដល់ បិណ្ឌទី១៥ និងថ្ងៃបុណ្យភ្ជុំបិណ្ឌបីថ្ងៃ(១៣-១៤-១៥ខែតុលាឆ្នាំ២០២៣ ... Read More »
រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំអនុគណៈកម្មការរៀបចំសោភ័ណភាព សុខាភិបាល អនាម័យ និងបរិស្ថាន នៃគណៈកម្មការរៀបចំ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលដឹកនាំដោយលោក ... Read More »
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពង្រីកវិសាលភាពនៃការដាក់ឱ្យដំណើរការ “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” ជំនួសឱ្យការចុះហត្ថលេខាដោយដៃ
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពង្រីកវិសាលភាពនៃការដាក់ឱ្យដំណើរការ “ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ” ជំនួសឱ្យការចុះហត្ថលេខាដោយដៃ។ នេះបេីយោងតាមប្រភពព័ត៍មានពីសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ជាក់ស្ដែងនៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូន ឯកឧត្តម ... Read More »
រញ្ជួយដីមួយទៀតហើយនៅអាហ្វហ្គានីស្ថាន មនុស្សរាប់សិបនាក់រងរបួស
យោងតាម AFP គ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ បានអង្រួនភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ១៥ ខែតុលា ដោយបានសម្លាប់មនុស្សម្នាក់និងរាប់សិបនាក់ផ្សេងទៀតរងរបួស។ នៅក្នុងតំបន់ដូចគ្នា ដែលមនុស្សជាង ១០០០នាក់បានស្លាប់ក្នុងការរញ្ជួយដីកាលពីថ្ងៃទី ៧ ខែតុលា។ ការរញ្ជួយដីបានកើតឡើងនៅម៉ោង ... Read More »
អ្នកគ្រប់គ្រងបញ្ជាក់បែបនេះច្បាស់ៗ ក្រោយមានអ្នករិះគន់ ភឹម ស្រីណូ ថាឡើងឆាកច្រៀងបទថៃមិនច្រៀងបទខ្មែរលើឆាកអន្តរជាតិ
វៀតណាម៖ ព្រឹត្តិការណ៍ប្រគួតសម្រស់អន្តរជាតិ Miss Grand International 2023 បាននិងកំពុងតែស្ថិតក្នុងក្រសែភ្នែកអ្នកតាមដាន ក្រោយពីកម្មវិធីបានចាប់ផ្តើមសកម្មភាពមួយចំនួនជាបន្តបន្ទាប់មុនការប្រគួតផ្លូវការបានមកដល់។ ឆ្នាំនេះ Grand Voice Award ត្រូវបានដាក់បញ្ចូលថ្មីសម្រាប់កម្មវិធីប្រកួតកញ្ញាឯកមួយ នេះ ដោយអាចឲ្យបេក្ខភាពប្រមាណជាង៧០ប្រទេសដែលចូលរួមឡើងបង្ហាញសមត្ថភាពច្រៀងរបស់ខ្លួននៅលើឆាកតន្ត្រីបាន។ ... Read More »
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមរយៈរថយន្តក្រុង៖ រដ្ឋាភិបាលកម្ពុជា បានជួយគាត់ក្នុងការចំណាយលើការធ្វើដំណើរ និងប្រកបដោយសុខសុវត្ថិភាព
ខេត្តកំពង់ឆ្នាំង៖ យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមរយៈរថយន្តក្រុង ពីខេត្តកំពង់ឆ្នាំង ត្រឡប់ទៅទីក្រុងភ្នំពេញវិញ ក្រោយបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់កាលពីម្សិលមិញនេះ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា ដោយមានការយកចិត្តទុកដាក់ និងគិតគូរយ៉ាងធំធេងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់រថយន្តក្រុង១០គ្រឿង ជូនពួកគាត់ទាំងមកលេងស្រុកកំណើតទាំងទៅវិញទៅមក ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់ទីក្រុងប៉េកាំង ប្រទេសចិនប្រកបដោយសុវត្ថិភាព
ប្រទេសចិន៖ នៅរសៀលថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ... Read More »
រដ្ឋមន្ត្រីអាកាសចរស៉ីវិល៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលយន្តហោះលំដាប់ប្រភេទធុនធំកម្រិតឆ្លងទ្វីប 4E,4F និងAirbus 350, Boeing 787
ខេត្តសៀមរាប៖ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា៖ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្តង់ដាអន្តរជាតិ លំដាប់ប្រភេទ ... Read More »
ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖ គ្មានអ្នកឆ្លងថ្មី , គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់
ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី គ្មានអ្នកឆ្លងថ្មី , គ្មានឣ្នកជាសះស្បើយ ខណៈអ្នកជំងឺស្លាប់គ្មាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនាំគ្នាអនុវត្តវិធានការ បីកុំបីការពារទាំងអស់គ្នា ។ សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ... Read More »
នគរបាលស្រុកសង្កែ ឃាត់ខ្លួនមុខសញ្ញារក្សាទុកគ្រឿងញៀនខុសច្បាប់ម្នាក់
ខេត្តបាត់ដំបង៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម នៃអធិការដ្ឋាននគរបាលស្រុកសង្កែ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង២១និង៤០នាទី ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង ... Read More »
អគ្គលេខាធិការអង្គការសហប្រជាជាតិព្រមានតំបន់មជ្ឈិមបូព៌ា «ស្ថិតនៅមាត់រណ្តៅនៃវិនាសកម្ម»
នៅថ្ងៃទី១៥ខែតុលាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវដល់ក្រុមអ៊ិស្លាម ហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់។ ទន្ទឹមនឹងនោះក៏បានស្នើដល់អុីស្រាអែល អនុញ្ញាតឱ្យបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់កាហ្សា។ តាមការប្រកាសរបស់លោក Antonio Guterres នៅថ្ងៃទី ១៥ខែតុលា ពលរដ្ឋនៅក្នុងតំបន់កាហ្សា កំពុងប្រឈមកង្វះទឹក ... Read More »
ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរ ជាង៦ម៉ឺននាក់ ភ្ញៀវមានការថយចុះជាងឆ្នាំមុន ៣៣.១៥% ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌ
ខេត្តពោធិ៍សាត់៖ បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានឱ្យដឹងនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា៖ ក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៥ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេល នៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តពោធិ៍សាត់ ទទួលបានភ្ញៀវទេសចរណ៍ សរុបចំនួន៦៤,៤៧១នាក់ ... Read More »
ខេត្តព្រះសីហនុ ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ១៦ម៉ឺននាក់ ទៅសម្រាកកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌ
ខេត្តព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានថ្លែងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា៖ នៅក្រុងព្រះសីហនុ នាឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល ០៣ថ្ងៃ (ថ្ងៃទី១៣-១៥ ខែតុលា ... Read More »
ថ្ងៃឆ្លងភ្ជុំបិណ្ឌឆេះផ្ទះគ្រូថ្នាំខ្មែរផ្អើលអ្នកភូមិនៅក្រុងបាវិតសង្ស័យឆ្លងចរន្តអគ្គិសនី
ខេត្តស្វាយរៀង៖ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍យករថយន្តពន្លត់អគ្គិភ័យជួយបាញ់ទឹកពន្លត់បន្ទាប់ពីមានភ្លើងនិងផ្សែងឆេះចេញពីផ្ទះគ្រូថ្នាំខ្មែរ នៅក្រុងបាវិត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ... Read More »
មេដឹកនាំបក្សប្រឆាំងប៉ូឡូញប្រកាសជ័យជម្នះ និងព្រួយបារម្ភសម្រាប់អ៊ុយក្រែន
លោក Donald Tusk មេដឹកនាំគណបក្សប្រឆាំងទើបតែបានប្រកាសពីការចាប់ផ្តើមនៃសករាជថ្មីសម្រាប់ប្រទេសនេះ បន្ទាប់ពីគណបក្សប្រឆាំងហាក់ដូចជាទទួលបានសំឡេងគ្រប់គ្រាន់ក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី១៥ ខែតុលា ដើម្បីផ្តួលរំលំគណបក្សអភិរក្សជាតិនិយមដែលកំពុងកាន់អំណាច។ គណបក្សច្បាប់និងយុត្តិធម៌មានជម្លោះជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ហើយប្រឈមមុខនឹងការចោទប្រកាន់ពីបទបំផ្លាញនីតិរដ្ឋក្នុងអំឡុងពេលកាន់អំណាចរយៈពេលប្រាំបីឆ្នាំរបស់ខ្លួន។ វាហាក់ដូចជាអ្នកបោះឆ្នោតត្រូវបានគេកៀរគរច្រើនជាងរាល់ដង។ នៅកន្លែងខ្លះ មនុស្សនៅតែឈរតម្រង់ជួរនៅពេលការិយាល័យបោះឆ្នោតបិទ ប៉ុន្តែគ្រប់គ្នាត្រូវបានអនុញ្ញាតឱ្យបោះឆ្នោត។ បើលទ្ធផលផ្លូវការ ត្រឹមត្រូវតាមលទ្ធផលការិយាល័យបោះឆ្នោត ... Read More »
ភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រមាណ ៩៦,៥៦៥នាក់ នាំគ្នាទៅកម្សាន្តនៅខេត្តកំពត ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ
ខេត្តកំពត៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានថ្លែងឱ្យដឹងថា៖ ក្នុងរយ:ពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ... Read More »
ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង១៣ម៉ឺននាក់ដើរកម្សាន្ត នាឱកាសបុណ្យភ្ជុំបិណ្ឌ ៣ថ្ងៃ
ខេត្តសៀមរាប៖ យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋខេត្តសៀមរាប ប្រមាណ ១៣២ ០៥១ នាក់ ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែតុលា ឆ្នាំ២០២៣ ... Read More »
ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកកម្សាន្តតាមរមណីយដ្ឋាន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌនៅខេត្តស្វាយរៀងរយៈពេល៣ថ្ងៃសរុប ៦៣៥៤នាក់
ខេត្តស្វាយរៀង៖ ដោយសារកត្តាប្រទេសជាតិមានសុខសន្តិភាព ទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តស្វាយរៀង ទើបធ្វើអោយ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានមកកម្សាន្តតាមរមណីយដ្ឋាន នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ មានចំនួនសរុប៦៣៥៤នាក់ ។ យោងតាមលោកវ៉ាន់សារ៉ាត ប្រធាន មន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានអោយដឹងនៅព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣នេះថា ... Read More »
ភ្ញៀវទេសចរជិត១៧ម៉ឺននាក់មកលេងកម្សាន្តនៅខេត្តកំពង់ឆ្នាំងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះនៅតាមទីអារាមនិង គោលដៅទេសចរណ៍ក្នុងខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ភ្ញៀវទេសចរប្រមាណជាជិត១៧ម៉ឺននាក់បានមកលេងកម្សាន្ត តាមរមណីយដ្ឋាន តំបន់ទេសចរណ៍និងទីអារាមដែលមានលក្ខណៈជាទេសចរណ៍នានាក្នុងខេត្តកំពង់ឆ្នាំង ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ។ នេះបើតាមការបញ្ជាក់ពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក សេង សាលី នាព្រឹកថ្ងៃទី១៦ខែតុលា ឆ្នាំ២០២៣នេះ។ ... Read More »
បុគ្គលិកកាស៊ីណូហេងហេងថ្មីចងកសម្លាប់ខ្លួនសង្ស័យមានវិបត្តិផ្លូវចិត្ត
ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់បុគ្គលិកកាស៊ីណូនិងសន្តិសុខហើយរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានបន្ទាប់ពីប្រទះឃើញបុរសជាបុគ្គលិកកាស៊ីណូហេងហេងថ្មីចងកសម្លាប់ខ្លួនសង្ស័យមានវិបត្តិផ្លូវចិត្ត។ យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹងនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣នេះថា បុរសខាងលើមានឈ្មោះ នុង វ៉ាន់ហ្វា (NONG VAN HOA) ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូហេងហេងថ្មី ... Read More »
ខេត្តបាត់ដំបង ទទួលភ្ញៀវទេសចរមកកម្សាន្តជាង ២០ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ នារដូវបុណ្យភ្ជុំបិណ្ឌ
ខេត្តបាត់ដំបង៖ យោងតាមការបញ្ជាក់ពីលោក អ៊ុច អ៊ុំភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលមកកម្សាន្តតាមតំបន់រមណីយដ្ឋាន និងតំបន់អេកូទេសចរណ៍នានាក្នុងខេត្តបាត់ដំបង រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាប្រពៃណីជាតិខ្មែរ សរុបប្រមាណជាង ២០ម៉ឺននាក់ ... Read More »
មនុស្សចំនួន ៦នាក់ស្លាប់ និងរបួសធ្ងន់ស្រាល ៣១នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៥ តុលា
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា៖ សូមបេីកបរពាក់មួកសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៥ តុលាម្សិលមិញនេះ បណ្តាលឱ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី ០នាក់), ... Read More »
រកឃើញយានយន្តល្មើសចំនួន ១២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសម្សិលមិញនេះ!
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះថា៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៥ ខែតុលាម្សិលមិញនេះ រកឃើញយានយន្តល្មើសចំនួន ១២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ នាយកដ្ឋាននគរបាលចរាចរណ៍ ... Read More »