ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

នគរបាលខណ្ឌសែនសុខ បានបន្តចុះត្រួតពិនិត្យរដ្ឋបាល និងផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងផលប៉ះពាល់នៃគ្រឿងញៀន តាមមូលដ្ឋាន

ភ្នំពេញ ៖ ដោយអនុវត្តតាមទិសដៅការងាររបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបន្តចុះត្រួតពិនិត្យរដ្ឋបាល និងផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ ... Read More »

គ្រឹះស្ថានអង្គរប្រកាសថា ៥ខែដើមឆ្នាំ២០២៤នេះ ចំណូលពីការចូលទស្សនារមណីយដ្ឋានអង្គរមានជាង ២២លានដុល្លារ

ភ្នំពេញ៖ គ្រឹះស្ថានអង្គរបានប្រកាសថា រយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សរុបមានជាង ២២លានដុល្លារអាមេរិក កើនឡើងជិត៤០ភាគរយ បើធៀបនឹងឆ្នាំមុន។ សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបង្ហាញថា រយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ ចំណូលពីការលក់សំបុត្រចូលតំបន់អង្គរ សរុបមានចំនួន ... Read More »

ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់ គណៈប្រតិភូក្រសួងសុខាភិបាល ក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់អង្គការសុខភាពពិភពលោក និងទទួលបានសិទ្ធិប្រទានដ៏ខ្ពង់ខ្ពស់ពី សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ... Read More »

៤ខែដើមឆ្នាំ២០២៤ កំពង់ផែព្រះសីហនុ រកចំណូលបានជាង ៣៥លានដុល្លារអាមេរិក កើនឡើងជាង ២៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣

ខេត្តព្រះសីហនុ៖ ទំនិញនាំចូល និងនាំចេញចំនួន ៣ លានតោន បានឆ្លងកាត់ផែកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយទទួលបានចំណូលទឹកប្រាក់សរុបចំនួនប្រមាណ ៣៥ លានដុល្លារ សហរដ្ឋអាមេរិកអាមេរិក សម្រាប់៤ខែដើមឆ្នាំ២០២៤ ។ នេះបើតាមលោក ថៃ ឬទ្ធី ... Read More »

រថយន្ត JEEPពាក់ផ្លាកលេខខេមរៈភូមិន្ទ​ បើកបុកខឿនឡើងសួនពុះចែកផ្លូវរួចទៅបុកបង្គោលភ្លើងបាក់មួយដើមនិងប៉ះរថយន្តដឹករថយន្តជាច្រេីនគ្រឿងរងការខូចខាត

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនើបម៉ាកJEEP​ ពាក់ស្លាកលេខ ខេមរៈភូមិន្ទមួយគ្រឿង​ ដែលបេីកបរដោយបុរសម្នាក់​ បានធ្វេីដំណេីរក្នុងល្បឿនលឿនស្រាប់តែរេចង្កូតទៅបុកខឿនឡើងសួនពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រាបដល់ដី ហើយរថយន្តបង្កបានប៉ះត្រូវរថយន្តធន់ធំមួយគ្រឿងកំពុងដឹករថយន្តជាច្រើនគ្រឿងបើកទិសដៅបញ្រ្ចាស់គ្នារងការខូចខាតយ៉ាងដំណំ។ ​    ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី០២​ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវភ្នំពេញហាណូយ សង្កាត់ឃ្មួញ ... Read More »

បាតុកម្មធំនៅទីក្រុងប៊ែរឡាំង តវ៉ាប្រឆាំងនឹងជំនួយដល់អ៊ុយក្រែន និងប្រឆាំងរុស្ស៊ី

បាតុកររាប់រយនាក់នៅទីក្រុងប៊ែរឡាំងបានតវ៉ាចំពោះជំនួយយោធារបស់រដ្ឋាភិបាលអាល្លឺម៉ង់ដល់អ៊ុយក្រែន និងការឃោសនាប្រឆាំងរុស្ស៊ី។ សារព័ត៌មាន RT បានរាយការណ៍កាលពីថ្ងៃទី 2 ខែមិថុនាថា ក្រុមបាតុកររាប់រយនាក់បានដើរដង្ហែក្នុងរដ្ឋធានីប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់) ដើម្បីទាមទារឱ្យរដ្ឋាភិបាលអាល្លឺម៉ង់បញ្ឈប់ជំនួយយោធាដល់អ៊ុយក្រែន ក៏ដូចជាបញ្ឈប់វោហាសាស្ត្រប្រឆាំងរុស្ស៊ី។ ការតវ៉ានេះបានធ្វើឡើងនៅថ្ងៃទី ២ ខែមិថុនា បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង់បានគាំទ្រអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្តល់ដោយលោកខាងលិចដើម្បីវាយប្រហារយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី។ ... Read More »

ប្រជាពលរដ្ឋចំនួន៥ភូមិទទូចសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តកំពង់ស្ពឺដោយសារក្លិនស្អុយចេញពីរោងចក្រផលិតដំណាប់ស្វាយ

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទួចសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ដោយសារពួកគេរងគ្រោះយូរឆ្នាំដោយក្លិនស្អុយចេញពីរោងចក្រផលិតដំណាប់មួយកន្លែង យីហោ សាន់ផ្លាស់អ៉ីង អ៉ិនធើណេសិនណល ឯ.ក ។ លោក ... Read More »

ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ យូ គឹមលី ប្រធានមន្ទីរភស្តុភារ ... Read More »

Mbappe ចុះកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៩

ខ្សែប្រយុទ្ធ Kylian Mbappe បានចុះកិច្ចសន្យាចូលរួមជាមួយ Real Madrid លើការផ្ទេរនៅពេលដែលកិច្ចព្រមព្រៀង Paris St-Germain របស់គាត់ផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានយល់ព្រមផ្ទេរទៅកាន់កីឡដ្ឋាន Bernabeu ក្នុងខែកុម្ភៈ ហើយបន្ទាប់មកបានប្រកាសក្នុងខែឧសភាថា ... Read More »

ករណីស្រ្តីម្នាក់តែងតែធ្វើការរំខានរករឿងដល់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៅតាមគោលដៅរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផ្សេងៗជាច្រើនលើកច្រើនសារ

ខេត្តព្រះសីហនុ ៖ នៅថ្ងៃអាទិត្យ ១១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូនថា ... Read More »

គណៈប្រតិភូព្រះសង្ឃអន្តរជាតិមកពី១២ប្រទេស បាននិមន្ត និងអញ្ជើញចូលរួមពិធីបុណ្យថ្វាយព្រះភ្លើងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ ៖ គណៈប្រតិភូព្រះសង្ឃអន្តរជាតិមកពីប្រទេសចំនួនន ១២ប្រទេស បាននិមន្តនិងអញ្ជើញដល់ប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងពិធីព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃចន្ទទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ។ ប្រតិភូព្រះសង្ឃអន្តរជាតិមកពី១២ប្រទេស ដើម្បីនិមន្តចូលរួមព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ថ្វាយព្រះភ្លើងព្រះបរមសព ... Read More »

ក្បួនដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ចាប់​ផ្ដើ​​មចេញដំណើរពីវត្តឧណ្ណាលោមឆ្ពោះ ទៅកាន់ព្រះមេរុមុខវត្តបទុមវតី

ភ្នំពេញ​៖​ នាព្រឹកថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២៤នេះក្បួនដង្ហែព្រះបរមសព សម្តេចព្រះអគ្គ​មហា​ស​ង្ឃ​រា​ជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានចេញដំណើរពីវត្តឧណ្ណា​លោម​ ​ទៅតាមបណ្តោ​យ​ម​ហា​វិ​ថី​ព្រះស៊ីសុវត្ថិទៅវត្តភ្នំ​ បន្តតា​ម​ប​ណ្តោ​យមហាវិថីព្រះនរោត្តម​ ឆ្ពោះមកកាន់វិមានឯករាជ្យ​ និ​ង​ប​ន្តទៅកាន់ព្រះមេរុ នៅមុខ​វត្ត​ប​ទុ​​មវ​តី ​​ដើ​​ម្បី​ធ្វើពិធីថ្វាយ​ព្រះ​ភ្លើ​ង។ សូមរម្លឹកជូនថា ... Read More »

សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា​ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។  ក្រសួង​ បានបញ្ជាក់ថា​ សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ... Read More »

រូបសំណាកត្រីសេះសមុទ្របាញ់ទឹក បានធ្វើឱ្យជីវភាពរបស់អាជីវករ ខេត្តកំពត មានភាពល្អប្រសើរជាងមុន និងជាការចាប់អារម្មណ៍បំផុតរបស់ភ្ញៀវ

ខេត្តកំពត៖ ក្រោយពេលមានរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ការលក់ដូររបស់ពួកគាត់ដាច់ជាងមុខឆ្ងាយហើយបានធ្វើឱ្យជីវភាពមានភាពល្អប្រសើរ។ នេះជាការលើកឡើងពី ក្រុមអាជីវករដែលលក់ដូរនៅតំបន់ត្រីសេះសមុទ្របាញ់ទឹក មុខសាលាខេត្តចាស់។  អាជីវករទាំងនោះបានថ្លែងអំណរគុណដល់អភិបាលខេត្តកំពត ដែលបានសាងសង់រូបសំណាកត្រីសេះសមុទ្រនេះឡើង ធ្វើឱ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តច្រើន ហើយជួយដល់ជីវភាពរបស់ពួកគាត់។  រូបសំណាកត្រីសេះសមុទ្របាញ់ទឹក បានធ្វើឱ្យកំណើនភ្ញៀវទេសចរមកលេងកម្សាន្តក្នុងខេត្តកំពតមានការកើនឡើងគួរឱ្យកត់សម្គាល់ ក្រោយទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ អន្តរជាតិ។ ទន្ទឹមនឹងនោះ ... Read More »

បុគ្គលិកបោះឆ្នោតឥណ្ឌា៣៣នាក់ បានស្លាប់នៅថ្ងៃចុងក្រោយនៃដំណើរការបោះឆ្នោត ដោយអាកាសធាតុក្តៅខ្លាំង

សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤បានផ្សាយថា មន្រ្តីបោះឆ្នោតជាន់ខ្ពស់ម្នាក់នៅប្រទេសឥណ្ឌា បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា បុគ្គលិករៀបចំការបោះឆ្នោត៣៣នាក់បានស្លាប់ នៅថ្ងៃចុងក្រោយ នៃដំណើរការបោះឆ្នោតសកល ដោយសារអាការសន្លប់ព្រោះតែកម្តៅក្តៅខ្លាំង ឬហៅថា heatstroke ហើយនេះគឺក្នុង​រដ្ឋតែមួយប៉ុណ្ណោះ។ ... Read More »

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕   សមត្ថកិច្ចប្រាប់ថាៈនៅវេលាម៉ោង២១និង០០នាទី  ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី ... Read More »

បាល់ឡុងសំរាម ៦០០ថែមទៀត បានបង្ហោះចូលទឹកដីកូរ៉េខាងត្បូង

សារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ទីក្រុងសេអ៊ូលនៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា កូរ៉េខាងជើងបានបង្ហោះបាល់ឡុងប្រមាណ ៦០០បាល់ឡុងថែមទៀត ដែលផ្ទុកទៅដោយ​សំរាម ឆ្លងព្រំដែនចូលមកកាន់កូរ៉េខាងត្បូង កាលពីវេលាយប់កន្លងទៅ។ យោធាកូរ៉េខាងត្បូងបានប្រាប់ថា បាល់ឡុងរាប់រយខាងលើ ... Read More »

កងរាជអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូង

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃ ទី០២ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕  សមត្ថកិច្ចប្រាប់ថាៈ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ... Read More »

ដើម្បីសុខភាព ត្រូវស្វែងយល់អំពី ការផ្លុំខ្យល់វិភាគមេរោគក្រពះ !

ភ្នំពេញ ៖ ការផ្លុំខ្យល់វិភាគមេរោគក្រពះ Helicobacter Pylori (H. Pylori)! ក) អ្វីជាការផ្លុំខ្យល់រកមេរោគក្រពះ (H. Pylori)? ជាវិធីសាស្ត្រមួយដែលអាចអោយយើងធ្វើរោគវិនិច្ឆ័យបានថា អ្នកជំងឺមានមេរោគក្រពះឬទេ ដោយមិនចាំបាច់តំរូវអោយអ្នកជំងឺធ្វើការឆ្លុះក្រពះនោះទេ។ ខ) ... Read More »

បទវិភាគអន្តរជាតិ ៖ ការដែលអាមេរិកអនុវត្ត”អនុត្តរភាពនាវាចរណ៍”ដោយយក”សេរីភាពនាវាចរណ៍”ធ្វើជាលេស ទើបជាប្រភពដែលបណ្តាលឱ្យមានហានិភ័យខាងសន្តិសុខលើដែនសមុទ្រនិងអាកាស

 អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖   “ការធ្វើនាវាចរណ៍មិនមែនជាការអនុវត្តអនុត្តរភាពនោះទេ ... Read More »

លោក ទិត សុធា និងក្រុមការងារអញ្ជើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ លោក ទិត សុធា សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណបក្សប្រជាជនចុះមូលដ្ឋានខេត្តកំពង់ធំ និងជាអនុប្រធាន គណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោក បួន លឹមហេង ... Read More »

លទ្ធផលបោះឆ្នោតឥណ្ឌានឹងប្រកាសនៅថ្ងៃទី៤ មិថុនា លោក Narendra Modi សង្ឃឹមឈ្នះបន្តក្នុងអាណត្តិថ្មី

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤ បានដកស្រង់សេចក្តីសង្ខេបនៃការបោះឆ្នោតចេញផ្សាយដោយប៉ុស្តិ៍ព័ត៌មាន NDTV របស់ឥណ្ឌា បានឱ្យដឹងថា សម្ព័ន្ធភាពដឹកនាំដោយគណបក្ស Bharatiya Janata របស់នាយករដ្ឋមន្ត្រី លោក ... Read More »

ប្រាសាទអង្គរវត្តជាប់លេខ១លើពិភពលោកជាកន្លែងទស្សនាព្រះអាទិត្យរះល្អបំផុត

ខេត្តសៀមរាប ៖ «ប្រាសាទអង្គរវត្ត» ជាប់ជាទីតាំងដ៏ល្អបំផុតលេខ១លើពិភពលោក សម្រាប់ទស្សនាព្រះអាទិត្យរះ។  យោងតាមគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២ប្រទេសនៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ» ... Read More »

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំក្រុមការងារនៃអនុគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយនៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសពសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំក្រុមការងារនៃអនុគណៈកម្មការព័ត៌មាននិងផ្សព្វផ្សាយនៃគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសពសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាដើម្បីត្រៀមការផ្សាយផ្ទាល់ពីព្រះរាជពិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសពសម្តេចអគ្គមហាសង្ឃរាជាធិបតីនៅមេរុនៅមុខវត្តបទុមវតី នាព្រឹកថ្ងៃទី៣ ... Read More »

រដ្ឋមន្ត្រីការពារជាតិចិន៖ នឹងមិនមានសង្រ្គាមក្តៅ ឬត្រជាក់ទេ នៅអាស៊ីប៉ាស៊ីហ្វិក

ថ្លែងមតិក្នុងកិច្ចសន្ទនា Shangri-La រដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Dong Jun បានលើកឡើងអំពីបញ្ហាជាច្រើនដូចជា តៃវ៉ាន់ សមុទ្រចិនខាងត្បូង …។ ថ្លែងក្នុងកិច្ចសន្ទនា Shangri-La (សិង្ហបុរី) នាថ្ងៃទី ២ ... Read More »

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមអនុវត្តយោគៈ និងសមាធិ នៅបរិវេណប្រាសាទអង្គរវត្ត

ខេត្តសៀមរាប៖ ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិគន្ធបុប្ផាកម្ពុជាបានរៀបចំកម្មវិធីធ្វើយោគៈ និងសមាធិនៅបរិវេណប្រាសាទអង្គរវត្ត ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជាប្រធាននៃមូលនិធិ ព្រមទាំងសមាជិក សមាជិកាប្រមាណ១០០នាក់។  លោកជំទាវបណ្ឌិត ពេជ ... Read More »

Chelsea នាំយកខ្សែការពារ Adarabioyo ពី Fulham

ក្លិបតោខៀវ Chelsea ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខានាំយកខ្សែការពារ Tosin Adarabioyo របស់ Fulham លើការផ្ទេរដោយឥតគិតថ្លៃ។ ក្រុមតោខៀវជឿថា ពួកគេជិតឈានដល់កិច្ចព្រមព្រៀងរយៈពេលវែងជាមួយកីឡាករវ័យ២៦ឆ្នាំដែលត្រូវពិនិត្យសុខភាពនៅសប្តាហ៍ក្រោយ។ Adarabioyo ត្រូវបានគេយល់ថានឹងធ្វើការផ្លាស់ប្តូរដើម្បីទៅលេងនៅអឺរ៉ុប។ Newcastle និង ... Read More »

សង្ស័យ​ទុស្សេខ្សែភ្លើង​ បង្កជា​អគ្គិភ័យឆាបឆេះ​ផ្ទះប្រជាពលរដ្ឋ​មួយខ្នងនៅសង្កាត់ចោមចៅទី១

ភ្នំពេញ​៖​ មន្រ្តី​អធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ​ នៅព្រឹក​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុច ផ្ទះលេខ ៤B ផ្លូវបេតុង ក្រុមទី២ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ កាលពីព្រលប់ថ្ងៃទី០១ ... Read More »

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖  ១- ... Read More »

ខ្សែប្រយុទ្ធស្កុតឡេន Dykes អវត្តមានសម្រាប់ព្រឹត្តិការណ៍ Euro 2024 ដោយសាររបួស

ខ្សែប្រយុទ្ធស្កុតឡេន Lyndon Dykes នឹងខកខានការប្រកួតក្នុងព្រឹត្តិការណ៍ Euro 2024 បន្ទាប់ពីរបួសនៅទីលានហ្វឹកហាត់កាលពីថ្ងៃសៅរ៍។ កីឡាករវ័យ២៨ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីបាន៩ដងក្នុង៣៦ប្រកួត ហើយបានលេងក្នុងវគ្គជម្រុះ Euro ទាំង៨ដោយចាប់ផ្តើម៥ដង និងស៊ុតបញ្ចូលទីបាន១គ្រាប់។ ខ្សែបម្រើ Ryan Christie ... Read More »