ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

អគ្គិភ័យឆាបឆេះផ្ទះអាជីវករលក់ហ្គាស មួយកន្លែងនៅសង្កាត់បឹងត្របែក​

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យដឹងថា​ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះអាជីវករលក់ហ្គាសមួយកន្លែង​បង្កការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចុះ​ជួយ​អន្ដគមន៍​កាលពីយប់ថ្ងៃទី០១ ខែមិថុនាឆ្នាំ២០២៤ ស្ថិត​នៅចំណុចផ្លូវ១២៣ កែងផ្លូវ៤២៨ ភូមិ២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហេតុការណ៍អគ្គិភ័យនេះមិនទាន់ដឹងពីមូលហេតុនៅឡើយទេ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវកំពុងស្រាវ។ អគ្គីភ័យនេះធ្វើឱ្យឆេះប្រភេទសំណង់: ... Read More »

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមកាត់បន្ថយសំណល់ប្លាស្ទិកក្នុងតំបន់អង្គរ តាមរយៈការចែកដបទឹកដល់មន្ត្រី-បុគ្គលិកប្រចាំការនៅប្រាសាទបន្ទាយស្រី

ខេត្តសៀមរាប ៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាធរជាតិអប្សរា នាំយកដបទឹកចំនួន៥០ ចែកជូនដល់ភ្នាក់ងារទេសចរ ភ្នាក់ងារសណ្តាប់ធ្នាប់ បុគ្គលិកនិងកម្មករនៃមណ្ឌលបដិសណ្ឋារកិច្ចចំនួន៥០នាក់ នៅប្រាសាទបន្ទាយស្រីសម្រាប់ច្រកទឹកពិសារប្រចាំថ្ងៃ ក្នុងបំណងរួមគ្នាកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិកផ្សេងៗ និងលើកកម្ពស់បរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរឱ្យកាន់តែប្រសើរ។ នេះជាការបញ្ជាក់ពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី២ ... Read More »

កងរាជអាវុធហត្ថខេត្តកំពង់ចាម​ ឃាត់ខ្លួន​អ្នកលេងល្បែងបញ្ជល់មាន់​ ០៩នាក់​ រួម​និង​វត្ថុ​តាង​ជាក់ស្ដែង​

ខេត្ត​កំពង់ចាម៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកងមាស ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិអង្គរបានទី១  ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ និងចាប់យកវត្ថុតាងជាក់ស្ដែង។ ក្នុងប្រតិបត្តិការនោះ​ ... Read More »

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ យើងរួមគ្នាគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផលប្រយោជន៍កុមារកម្ពុជា !

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានថ្លែង​ថា​ យើងរួមគ្នាគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផលប្រយោជន៍កុមារកម្ពុជា ... Read More »

ប្រទេសចិនពង្រឹងឥទ្ធិពលនិងជំហររបស់ខ្លួននៅមជ្ឈិមបូព៌ា

ចាប់ពីថ្ងៃទី 28 ឧសភា ដល់ថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2024 វេទិកាសហប្រតិបត្តិការរវាងចិននឹងបណ្តាប្រទេសអារ៉ាប់នឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង។ នេះគឺជាឱកាសមួយសម្រាប់ប្រទេសចិនក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអារ៉ាប់ ទន្ទឹមនឹងការពង្រឹងឥទ្ធិពលនិងជំហររបស់ខ្លួននៅមជ្ឈិមបូព៌ា។ ថ្លែងក្នុងពិធីបើក លោកប្រធានាធិបតីចិន Xi Jinping ... Read More »

សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា​ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ។  ក្រសួង​ បានបញ្ជាក់ថា​ សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ... Read More »

មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ មនុស្ស​៤នាក់ស្លាប់​ និងរបួសធ្ងន់ស្រាល ០៩នាក់​

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី០១ ខែមិថុនា ​ឆ្នាំ២០២៤ម្សិលមិញនេះ​ បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរបួសធ្ងន់ស្រាល ០៩នាក់​ និងបានកើតឡើង០៩លើក។ ... Read More »

តម្លៃអង្ករវៀតណាមដែលធ្លាប់តែថ្លៃជាងគេលើលោកធ្លាក់មកលេខ៦វិញ

តម្លៃអង្ករវៀតណាមដែលធ្លាប់មានតម្លៃខ្ពស់បំផុតក្នុងទីផ្សារពិភពលោកបានធ្លាក់ចុះមកនៅលេខរៀងទី៦។ យោងតាមសមាគមស្បៀងអាហារវៀតណាម បានឱ្យដឹងថា អង្ករបាក់ 5% របស់ប្រទេសនេះ ទទួលបានតម្លៃត្រឹម 574 ដុល្លារអាមេរិកក្នុងមួយតោន កាលពីថ្ងៃទី 30 ខែឧសភា ដែលតម្លៃទាបជាងតម្លៃអង្ករ របស់សហរដ្ឋអាមេរិក ថៃ ... Read More »

សមត្ថកិច្ច បញ្ជូនជនជាតិវៀតណាម៧នាក់ បញ្ជូនទៅតុលាការសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុកដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ច បញ្ជូនជនជាតិវៀតណាម៧នាក់ បញ្ជូនទៅតុលាការសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ រក្សាទុកដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្រុងបាវិត នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោកឧត្តមសេនីយ៍ត្រិី កែវ សុថា បានប្រាប់អ្នកសារព័ត៌មាន ... Read More »

នាវាផ្ទុកយន្តហោះអាមេរិកគ្របដណ្តប់ដោយអណ្តាតភ្លើង ខណៈក្រុម Houthi ទទួលបានអាវុធថ្មីពីអុីរ៉ង់

អ្នកនាំពាក្យយោធារបស់កងកម្លាំង Houthi បានប្រកាសពីការវាយប្រហារដោយមីស៊ីលផ្លោង និងនាវានៅលើនាវាផ្ទុកយន្តហោះអាមេរិក Dwight Eisenhower នៅសមុទ្រក្រហម។ យោងតាមអ្នកនាំពាក្យរបស់ Houthi ពួកគេបានបើកការវាយប្រហារដោយផ្ទាល់ និងត្រឹមត្រូវ ហើយជាលទ្ធផលនៃការវាយប្រហារនោះ ផ្នែកខ្លះនៃនាវាផ្ទុកយន្តហោះត្រូវបានឆាបឆេះដោយអណ្តាតភ្លើង។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នមិនមានភស្តុតាងណាមួយដើម្បីបញ្ជាក់ការអះអាងទាំងនេះនោះទេ ... Read More »

Real Madrid ក្លាយទៅជាអធិរាជបាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០២៤ក្រោយឈ្នះDortmund វគ្គផ្តាច់ព្រ័ត្ត Champions League

ក្រុមបាល់ទាត់របស់អេស្ប៉ាញReal Madrid បានក្លាយទៅជាអធិរាជបាល់ទាត់ទ្វីបអឺរ៉ុប ឆ្នាំ២០២៤និងបន្តកំណត់ត្រាឈ្នះជើងឯក Champions League ជាលើកទី១៥របស់ខ្លួន ក្រោយផ្តួលក្រុមអាល្លឺម៉ង់ Dortmund វគ្គផ្តាច់ព្រ័ត្តដោយលទ្ធផល  2-0  ។ ក្នុងការប្រកួតដែលធ្វើឡើងនៅក្នុងប្រទេសអង់គ្លេសកីឡាដ្ឋាន Wembly ក្រុម ... Read More »

Courtois នឹងចាប់ផ្តើមលេងឱ្យ Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League

អ្នកចាត់ការក្លិប Real Madrid លោក Carlo Ancelotti បានបញ្ចប់ការជជែកដេញដោលរបស់អ្នកចាំទីក្រុមរបស់គាត់កាលពីថ្ងៃសុក្រដោយប្រកាសថា កីឡាករបែលហ្ស៊ិក Thibaut Courtois នឹងចាប់ផ្តើមជំនួសកីឡាករ Andriy Lunin របស់អ៊ុយក្រែនក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions ... Read More »

ឥណ្ឌា ការបោះឆ្នោតសកលឈានចូលដល់ជុំផ្ដាច់ព្រ័ត្រ

សារព័ត៌មាន Reuters បានផ្សាយថា ការបោះឆ្នោតសកលនៅក្នុងប្រទេសឥណ្ឌា ដែលជាការបោះឆ្នោតធំជាងគេបំផុតនៅលើពិភពលោក បានឈានចូលដល់ដំណាក់កាលចុងក្រោយហើយ នៅថ្ងៃសៅរ៍ ទី១ ខែមិថុនានេះ ក្នុងពេលដែលរលកកម្ដៅកំពុងលុកលុយនៅតាមផ្នែកជាច្រើននៃប្រទេស ខណៈនាយករដ្ឋមន្ត្រីលោក Narendra Modi និងគូប្រជែងរបស់លោក គឺលោក ... Read More »

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី ព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ... Read More »

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ ស្នាមញញឹមរបស់កុមារាកុមារីជាស្នាមញញឹមរបស់មាតាបិតានិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់

ភ្នំពេញ​៖​ នៅក្នុងឱកាសនៃការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា នាឱកាសឆ្នាំ ២០២៤ នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ... Read More »

កងទ័ពមួកខៀវកម្ពុជា ៦នាក់ បំពេញបេសកកម្មនៅសាធារណរដ្ឋម៉ាលី បានមកដល់កម្ពុជាវិញហើយ

ភ្នំពេញ៖ ល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ កងម្លាំងមួកខៀវកម្ពុជា៦នាក់បន្ថែម បានធ្វើមាតុភូមិនិវត្តន៍មក ដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាព។ ពិធីទទួលកង កម្លាំងមួកខៀវកម្ពុជា បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងនាយឧត្តមសេនីយ៍ សែម ... Read More »

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញជួយព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងររបស់តារាកំប្លែងម្នាក់

ភ្នំពេញ៖ ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ជួយព្យាបាលលោក ធន ... Read More »

ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០១​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ មុខសញ្ញាចោរលួចម៉ូតូរបស់ប្រជាពលរដ្ឋ​យ៉ាងសកម្ម​ម្នាក់​ ត្រូវបានសមត្ថកិច្ច​នគរបាល​ខណ្ឌ​ចំការមន​ ឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស(លួចម៉ូតូ)​ និងបង្ហាញ​មុខជា​សាធារណៈ​ មុននិងបញ្ជូនខ្លួនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​។  ប្រភពដដែលបន្តថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ កាលពីយប់ថ្ងៃទី៣០ ... Read More »

សូមប្រុងប្រយ័ត្ន​ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០៧នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០៥នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា​​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០៧នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០៥នាក់​ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី៣១ ... Read More »

នៅរាជធានីភ្នំពេញ មាន ១២ កន្លែង ឱ្យតែទេសចរបរទេសមកកម្ពុជាម្ដងៗ ពួកគេចង់មកស្គាល់បំផុត !

ភ្នំពេញ ៖ រាជធានីភ្នំពេញ ជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងអាចនិយាយបានថា ជាមជ្ឈមណ្ឌលដ៏ធំបំផុតប្រជុំដោយ អគារពាណិជ្ជកម្មខ្ពស់ៗកប់ពពក ជាទីតាំងទេសចរណ៍ដ៏ល្អបំផុតសម្រាប់បរទេស ហើយជាមជ្ឈមណ្ឌលអប់រំដ៏ធំជាងគេ នៅប្រទេសកម្ពុជា មានសកលវិទ្យាល័យធំៗ ល្បីៗជាច្រើន។ យ៉ាងណាមិញបើយើង ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា​ និងម៉ាស៊ូត​ (តម្លៃ​ដដែល​) ចាប់ពីថ្ងៃទី០១-១០ ខែ​មិថុនា​ ឆ្នាំ​២០២៤នេះ!

  ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២៤នេះ​ ​សាំង​  និងប្រេងម៉ាស៊ូត ... Read More »

នាវាកងទ័ព​ជើង​ទឹក​ចិន បានត្រឡប់ទៅចិនវិញដោយសុវត្ថិភាព​ ក្រោយបញ្ចប់ជោគជ័យសមយុទ្ធនាគមាស

ខេត្ត​ព្រះសីហនុ៖ លោកឧត្តមនាវី ស្វាយ សុន្ធី មេបញ្ជាការរងទីបញ្ជាការជួបមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ​ បានថ្លែង​ឱ្យ​ដឹង​ថា៖​ នាវាកងទ័ព​ជើង​ទឹក​រំដោះប្រជាជនចិន ១គ្រឿង​ ជាប្រភេទនាវាពហុមុខងារ Type 071 ឈ្មោះ QILIAN ... Read More »

គយកម្ពុជា ៖ មុខទំនិញទូរសព្ទមានពន្ធនិងអាករនាំចូល ១៥,៥% ហើយកន្លងមក ការប្រកាសនាំចូល មានតម្លៃ ៥ USD/គ្រឿង

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញ សេចក្ដីបំភ្លឺបន្ថែម!!! នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដោយបញ្ជាក់ថា ៖  ទន្ទឹមនឹងមតិយោបល់ចម្រុះរបស់សាធារណជនលើករណីការចុះចាប់និងដកហូតទូរសព្ទគ្មានពន្ធនាំចូលពីទីតាំងអាជីវកម្មមួយចំនួនដែលស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ... Read More »

ខ្លឹមសារនៃជំនួប រវាង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា

ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបសម្តែងការគួរសម និងជម្រាបលារវាង លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក វ៉ាង វិនធាន ... Read More »

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖​ អយ្យការរាជធានី-ខេត្ត​ បានទទួលចាត់ការលើសំណុំរឿងក្មេងទំនើងចំនួន ៩ករណី ដែលមានជនសង្ស័យ ៥០នាក់ ហើយឃាត់ខ្លួនជនសង្ស័យបាន ២៩នាក់ និងរត់គេចខ្លួន ២១នាក់

ភ្នំពេញ​៖​ អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៩ ករណី ដែលមានជនសង្ស័យចំនួន ៥០ នាក់ ... Read More »

សមាគមយុវជនពន្លឺព្រះចន្ទ ប្រកាសគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់បើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅខែសីហា ឆ្នាំ២០២៤

ភ្នំពេញ ៖ សមាគមយុវជនពន្លឺព្រះចន្ទ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ បានចេញថ្លែងការណ៍គាំទ្រ ចំពោះប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកំណត់បើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ មូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាព បានធ្វើឱ្យវិស័យសិល្បៈខ្មែរកាន់តែមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ មូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព គឺជាកត្តាចម្បងបំផុតដែលបានផ្តល់ឱកាសឱ្យប្រជាជនខ្មែរគ្រប់រូបអាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ រួមជាធ្លុងមួយជាមហាគ្រួសារខ្មែរតែមួយនៅលើទឹកដីមាតុភូមិដ៏បវរជាទីស្នេហា ក្នុងសេចក្តីក្សេមក្សាន្ត មហាកិត្តិយស ... Read More »

លោកត្រាំប្រកាសថា នឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងករណីបង់ប្រាក់បិទមាត់

សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃសុក្រ ទី៣១ ខែឧសភា (ម៉ោងនៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាវាគឺជារឿងដ៏គ្រោះថ្នាក់បំផុតសម្រាប់ មនុស្សម្នា ក្នុងការចោទសួរពីសុចរិតភាពនៃសាលក្រមសម្រេចឱ្យលោក ដូណាល់ ... Read More »

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកកំចាយមារ ខេត្តព្រៃវែង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង រួមជាមួយតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សិល្បករខ្មែរច្រើនជំនាន់បានលះបង់កម្លាំងកាយចិត្ត ដើម្បីថែរក្សា ការពារកេរ្តិ៍មរតកដូនតា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សិល្បករខ្មែរច្រើនរាប់មិនអស់ គ្រប់ជំនាន់ បានបូជាកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ... Read More »