ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់ និងបានកើតឡើងចំនួន ១៥លើក។ ដូច្នេះ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ពាក់មួកសុវត្ថិភាពម្នាក់ ... Read More »
Author Archives: sopha kol
សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរតាមទូកកម្សាន្ត ឬទូកនេសោទ តូចៗនៅតំបន់ឆ្នេរនាពេលនេះ
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ និងបានអំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរតាមទូកកម្សាន្ត ឬទូកនេសោទ តូចៗនៅតំបន់ឆ្នេរនាពេលនេះ។ ក្រសួង បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ... Read More »
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធឆ្លង “ធម្មចេតិយទី១ តម្កល់ ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ និងសមិទ្ធផលនានា ក្នុងមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា”
ខេត្តកំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ឧសភា ២០២៤នេះ បានអញ្ជើញជាអធិបតី សម្ពោធឆ្លង “ធម្មចេតិយទី១ តម្កល់ ព្រះត្រៃបិដកចម្លាក់ថ្មម៉ាប ... Read More »
អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ
ថ្ងៃនេះ (២៩ ឧសភា) មន្ត្រីថៃបានប្រកាសថា អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ដែលបង្កើតឱ្យមានការអភិវឌ្ឍថ្មីមួយនៅក្នុងបញ្ហានយោបាយជាច្រើនទសវត្សរ៍នៅក្នុងប្រទេសនេះ។ ប៉ូលិសបានចោទប្រកាន់លោកថាក់ ស៊ីន ថាបានរំលោភលើច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដ៏ឃោរឃៅដ៏ល្បីល្បាញនៅក្នុងបទសម្ភាសន៍ឆ្នាំ 2015 ជាមួយកាសែត Chosun Ilbo ... Read More »
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ យុវជនតបស្នងគុណឪពុកម្តាយ តាមរយៈការចេះរកលុយជាជាងសុំលុយពីឪពុកម្តាយ
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា «ក្នុងនាមជាកូនម្នាក់ យើងមិនគួរណាសុំលុយពីឪពុកម្តាយនោះទេ» ក្នុងឃ្លាដែលជាន័យប្រៀបធៀបនេះ គឺលោករដ្ឋមន្រ្តីចង់បង្រៀនឱ្យយុវជនខ្មែរ ដែលមានចំណេះ ជំនាញ និងសមត្ថភាព ចូលរួមចំណែកក្នុងកិច្ចការពារបរិស្ថាន ... Read More »
អ្នកស្រុកបាន ប្រទះឃើញខ្លា ទៀតហើយ នៅជើងភ្នំ ពង្រ កងវ៉ា ក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ ៖ អ្នកស្រុកបាន ប្រទះឃើញខ្លា ទៀត ហើយនៅ ជើងភ្នំ ពង្រ កងវ៉ា រហូត មន្ត្រី អាជ្ញាធរ ចុះ ពិនិត្យស្នាមជើង ទាំងម៉ោង ... Read More »
កូរ៉េខាងជើងបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់កូរ៉េខាងត្បូង
កូរ៉េខាងត្បូងបានជំរុញឱ្យប្រជាជនដែលរស់នៅក្បែរព្រំដែនជាមួយប្រទេសកូរ៉េខាងជើងឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះបានរាយការណ៍ថា ប៉េងប៉ោងខ្យល់ក្តៅជាង 90 ដែលផ្ទុកសំរាម និងកាកសំណល់ត្រូវបានរកឃើញនៅក្នុងតំបន់កាលពីថ្ងៃពុធ។ យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួនបានឃើញវត្ថុមិនស្គាល់អត្តសញ្ញាណ ដែលគេជឿថាបានមកពីប្រទេសកូរ៉េខាងជើង នៅតំបន់ព្រំដែនជាមួយប្រទេសនេះ។ ពួកគាត់សុំឱ្យប្រជាពលរដ្ឋនៅឱ្យឆ្ងាយ ហើយរាយការណ៍ទៅអាជ្ញាធរភ្លាមៗ។ ព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានផ្សាយថា ... Read More »
សិក្ខាកាម៦០នាក់ចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលតួនាទីអ្នកគ្រប់គ្រងប្រាសាទ ជំនាន់ទី៣
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ សិក្ខាកាមដែលជាមន្រ្តី បុគ្គលិក និងពលករនៅតាមប្រាសាទ ក្នុងរមណីយដ្ឋានអង្គរសរុប ៦០នាក់ បានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្តីពី «តួនាទីអ្នកគ្រប់គ្រងប្រាសាទ» ជំនាន់ទី៣ ដែលធ្វើឡើងនៅនាយកដ្ឋានសណ្ដាប់ធ្នាប់។ វគ្គបណ្ដុះបណ្ដាលខាងលើនេះធ្វើឡើងរយៈពេល៣ថ្ងៃ ... Read More »
វត្តមានសត្វព្រៃជាច្រើនប្រភេទ នៅតំបន់ទេសភាពភ្នំថ្មកំបោរ ខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា(FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្ត ចំនួនជាង៣០គ្រឿងកាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះនៅតំបន់ទេសភាពភ្នំថ្មកំបោរក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការអភិរក្សការការពារភ្នំថ្មកំបោរ។ នេះបើយោងតាមការបញ្ជាក់លើផេកផ្លូវការ របស់ក្រសួងព័ត៌មាន ... Read More »
លួចថតរូបសង្សារពេលអាក្រាតកាយទុកក្នុងទូរស័ព្ទត្រូវជនរងគ្រោះប្តឹងឱ្យសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្រោយពីទាក់ទងគ្នាជាមួយនារីម្នាក់ធ្វេីជាសង្សារអស់រយៈពេលជិត២ខែនិងបានរួមរ័កមេត្រីជាមួយគ្នាជាច្រេីនលេីកច្រេីនសារមកបែរជាលួចថតរូបនារីជាសង្សារទុកក្នុងទូរស័ព្ទខណៈនាងដេកលក់ទាំងអាក្រាតកាយ រហូតនាងឆែកឃេីញក៏ប្តឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនកាលពីវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ជនសង្ស័យឈ្មោះ ផាន រ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ... Read More »
ក្រុមយុវជនសង្គមស៊ីវិល ប្រកាសថ្កោលទោសចំពោះក្រុមប្រឆាំងដែលបន្តយករឿងបោះឆ្នោតនៅកម្ពុជា ទៅបង្កើតវិទ្ធង្សនានយោបាយ
ភ្នំពេញ ៖ ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានប្រកាសថ្កោលទោសចំពោះក្រុមប្រឆាំង ពិសេសបណ្ដាញព័ត៌មានបរទេសនៅក្រៅស្រុកមួយចំនួនតូច ដែលនៅតែបន្តយករឿងបោះឆ្នោតនៅកម្ពុជា ជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នេះ ... Read More »
បទវិភាគអន្តរជាតិ ៖ “ការប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការពឹងផ្អែកទៅលើបរទេស”មុខជានឹងទទួលបរាជ័យជាមិនខាន
អន្តរជាតិ ៖ អាជ្ញាធរតៃវ៉ាន់ត្រូវបានបដិសេធដោយមហាសន្និបាតអង្គការសុខភាពពិភពលោកម្តងទៀត គឺបានបញ្ជាក់ថា “ការប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការពឹងផ្អែកទៅលើបរទេស”មុខជានឹងទទួលបរាជ័យជាមិនខាន។ នេះជាផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ... Read More »
កម្តៅកើនឡើងជិតដល់៥០អង្សាសេ ហើយនៅក្នុងប្រទេសឥណ្ឌា
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ ២០២៤ បានផ្សាយថា សីតុណ្ហភាពនៅក្នុងរដ្ឋធានីញូវដេលី បានឡើងដល់កម្រិតខ្ពស់បំផុតគឺ ៤៩.៩អង្សាសេ ខណៈដែលអាជ្ញាធរព្រមានអំពីការខ្វះខាតទឹកនៅក្នុងទីក្រុងដ៏ធំរបស់ប្រទេសឥណ្ឌាមួយនេះ។ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) ដែលរាយការណ៍ពី ... Read More »
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលបានបណ្តឹងចំនួន៧ដែលគណបក្សនយោបាយស្នើសុំរាប់សន្លឹកឆ្នោតឡើងវិញ
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់សារព័ត៍មាននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រោយការបិទផ្សាយការប្រកាសលទ្ធបណ្តោះអាសន្នការ បោះឆ្នោតជ្រើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ ... Read More »
ក្រុមអ្នកសារព័ត៌មានបន្តចុះទស្សនៈកិច្ចទីតាំងសាសនា សំណង់ទំបន់ទឹកថ្មី និងគម្រោងសំណង់បុរីលើភ្នំបូកគោ
ក្រុងបូកគោ៖ ពេញមួយព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃទី២ ក្នុងដំណើរបេសកកម្មព័ត៌មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍន៍ទីក្រុងបូកគោ បានបន្តចុះទស្សនៈកិច្ចទីតាំងទេសចរប្រវត្តិសាស្ត្រ សំណង់ទំនប់ទឹកថ្មី និងគំរោងសាងសង់សំណង់បុរីដែលកំពុងអភិវឌ្ឍន៍នៅលើភ្នំបូកគោ ។ ... Read More »
លោកZhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនជួបពិភាក្សាជាមួយលោកស្រីPuan Maharaniប្រធានសភាឥណ្ឌូណេស៊ី
ប្រទេសចិន ៖ នៅរសៀលថ្ងៃនេះ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២៤ ម្សិលមុិញ ... Read More »
មូលនិធិគន្ធបុប្ផាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមិថុនា
ភ្នំពេញ ៖ មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជន សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ មេត្តាជ្រាបថា៖ ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា, ... Read More »
ខ្យល់ព្យុះសម្លាប់មនុស្ស ២១នាក់ក្នុងរដ្ឋមួយចំនួននៅអាមេរិក សូម្បីតែយន្តហោះទម្ងន់៤០តោនក៏ត្រូវខ្យល់រុញប៉ើងដែរ
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិចមួយត្រូវបានរុញទៅឆ្ងាយនៅឯអាកាសយានដ្ឋាន Dallas Fort Worth (D-FW) សហរដ្ឋអាមេរិកចំពេលមានខ្យល់ព្យុះដែលមានកម្លំាងខ្យល់ខ្លាំង ។ យន្តហោះ American Airlines 737-800 ដែលមានទម្ងន់ 40 តោនត្រូវបានរុញតាមបណ្តោយផ្លូវរត់។ ខ្យល់ខ្លាំងក៏បានបំផ្លាញឃ្លាំងពាណិជ្ជកម្មដ៏ធំមួយនៅជិតព្រលានយន្តហោះផងដែរ ... Read More »
លទ្ធផលល្អប្រសើររបស់នាយទាហាន ក្នុងវគ្គសិក្សា ជាមោទនភាពរបស់ជាតិនិងប្រជាជន
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឯល វាន់សារ៉ាត់ រដ្ឋលេខាធិការ ក្រសួងការពារ ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ... Read More »
លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)
ភ្នំពេញ ៖ លោក សុខ ឥសាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ ... Read More »
សាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន៦នាក់ ពាក់ព័ន្ធបទល្មើសចំនួន៤
ខេត្តកណ្ដាល៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទចំនួន៦នាក់ ឈ្មោះ ជា វណ្ណាត់ ហៅ សេក ឈ្មោះ ជា សុខលីន ឈ្មោះ ជា សុខនីន ហៅ ... Read More »
🔴ហួសនឹងថ្លែង! ខណៈទូកទេសចរណ៍មួយត្រូវបានថតជាប់ «កំពុងចាក់សំរាមចូលទន្លេ»
ភ្នំពេញ ៖ ទង្វើបំផ្លាញបរិស្ថាន តើអាជ្ញាធរ និងសមត្ថកិច្ចអាចមានលទ្ធភាព រកឃើញដើម្បីចាត់វិធានការទេ ? «ទីក្រុងស្អាត បរិស្ថានល្អ ប្រកបដោយ ផាសុកភាព កើតចេញពីយើងម្នាក់ៗ »។ ក្នុងករណីនេះ អាជ្ញាធរ ខណ្ឌដូនពេញចាត់វិធានការហើយ ... Read More »
រដ្ឋមន្រ្ដីក្រសួងសុខាភិបាលកម្ពុជា អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយបរិយាបន្នដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាពជាសកល
ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងអង្គការសុខភាពពិភពលោក សូមឱ្យពង្រឹងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ប្រកបដោយបរិយាបន្ន សាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមសុខភាពជាសកល។ ការអំពាវនាវរបស់ ... Read More »
ចោរវ័យចំណាស់០៤នាក់ជិះម៉ូតូចូលលួចគ្រាប់ស្វាយចន្ទីរបស់ពលរដ្ឋនៅក្នុងចម្ការជិតភ្នំដំបង ម្ចាស់តាមទាន់ឃាត់ខ្លួនជូនសមត្ថកិច្ចក្រុង
ខេត្តប៉ៃលិន៖ បើតាមប្រភពព័ត៌មានពីម្ចាស់ចម្ការស្វាយចន្ទីបានឱ្យដឹងថា កាលពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤ នៅវេលាម៉ោង១០និង៣០នាទីមានករណីចោរលួចគ្រាប់ស្វាយចន្ទីរបស់ពលរដ្ឋនៅក្នុងចម្ការជិតភ្នំដំបង។ បន្ទាប់មកកម្លាំងផែននគរបាលយុត្តិធម៌នៃអធិការដ្ឋានក្រុងប៉ៃលិនបានទទួលការរាយការណ៍ពីពលរដ្ឋភ្លាមៗថា មានករណីលួចគ្រាប់ស្វាយចន្ទីក្នុងចម្ការជនរងគ្រោះនៅចំណុចជិតភ្នំដំបង ភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុង/ខេត្តប៉ៃលិន ហើយត្រូវម្ចាស់ចម្ការឃាត់បានជនសង្ស័យនៅនឹងកន្លែងម្នាក់ឈ្មោះ ញ៉ សារឿន ភេទប្រុស អាយុ៣៦ឆ្នាំ ... Read More »
អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីសម្រេចស្តីពី ការប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ទាំង២៤រូប
ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ សម្រេច ៖ ប្រការ ១..សេចក្តីសម្រេចនេះកំណត់អំពីការបែងចែក និងប្រគល់ភារកិច្ចជូនអគ្គស្នងការ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីធានាការដឹកនាំប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ប្រការ២..អគ្គស្នងការ ទទួលខុសត្រូវដឹកនាំការងាររួមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ... Read More »
លោក Zelensky បាននិយាយថា ប្រសិនបើលោក Biden មិនចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែនទេ វានឹងជាការអបអរសាទរសម្រាប់រុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រសិនបើប្រធានាធិបតីអាមេរិកលោក Joe Biden ខកខានកិច្ចប្រជុំកំពូលសន្តិភាពដែលរៀបចំដោយ Kiev ក្នុងប្រទេសស្វីសនៅខែក្រោយនោះវានឹងដូចជា “ការអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin” ។ នៅពេលនេះប្រធានាធិបតីអ៊ុយក្រែនលោក ... Read More »
តុលាការខេត្តបាត់ដំបង សម្រេចចោទប្រកាន់ជនសង្ស័យ ៥នាក់ ពីបទល្មើសធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស
ខេត្តបាត់ដំបង៖ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់ជនសង្ស័យ ៥នាក់ ពីបទល្មើសធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ... Read More »
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ បណ្តាញសង្គម បានធ្វើឱ្យប្រជាជនកម្ពុជា និងពិភពលោកស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជាក្រោមម្លប់សន្តិភាព
ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ជ័យលាភីការប្រកួតថតរូបដោយស្មាតហ្វូន “SEE CAMBODIA 2024” រៀបចំឡើងដោយក្រសួងព័ត៌មាន សហការដោយក្រុមហ៊ុន OPPO នៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នាសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ លោក នេត្រ ... Read More »
លោកMacronប្រធានាធិបតីបារាំង ទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ កន្លងមក
អន្តរជាតិ ៖ ប្រធានាធិបតីបារាំងទៅបំពេញទស្សនកិច្ចនៅអាល្លឺម៉ង់ជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ កន្លងមក និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន រវាងប្រទេសទាំងពីរ កាលពីម្សិមុិញ ។ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled ... Read More »
រថយន្ត FORTUNER ពាក់ស្លាកលេខនគរបាល សង្ស័យខឹងគេស៉ីផ្លេសុំផ្លូវដកកាំភ្លើងបាញ់ទាំងកណ្តាលថ្ងៃរបួសម្នាក់នៅខណ្ឌកំបូល
ភ្នំពេញ ៖ រថយន្ត Fortuner ពាក់ស្លាកលេខនគរបាលមួយគ្រឿងបើកបរដោយបុរសម្នាក់ សង្ស័យខឹងរថយន្តPrius សុីផ្លេសុំផ្លូវ បានដកកាំភ្លើងបាញ់មួយគ្រាប់ទៅត្រូវចំដៃស្ត្រីជនជាតិចិនម្នាក់ជិះក្នុងរថយន្ត ហើយជនបង្កបើករថយន្តបត់ត្រឡប់ក្រោយគេចខ្លួនបាត់កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវាត់ក្រុងទី៣ ក្នុងភូមិតាំងរនាម ... Read More »
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច