ព័ត៌មានទាន់ហេតុការណ៍៖

Author Archives: sopha kol

រថយន្តឡិចសុីសបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវម៉ូតូបើកបញ្ច្រាសបុករងរបួសធ្ងន់ម្នាក់ផ្អើលទាំងយប់

ខេត្តស្វាយរៀង ៖ បុរសជាកម្មកររោងចក្រម្នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីស បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ននៅលើផ្លូវបំបែកជាបួន ក៏បុកម៉ូតូដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លើផ្លូវបំបែកលេខ១១៤ ស្ថិតក្នុងភូមិរោងបន្លែ  សង្កាត់ ស្វាយរៀង ... Read More »

កម្លាំងនគរបាលអន្តរាគមន៍ក្នុងអង្គភាពនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១បន្តចុះធ្វើការជួយរុះរើទុកដាក់សាលាវិទ្យាល័យថ្មពួកនិងផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារផ្គររន្ទះ ខ្យល់កន្ត្រាក់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងនគរបាលអន្តរាគមន៍ក្នុងអង្គភាពនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១សរុប៥០នាក់ បន្តចុះធ្វើការជួយរុះរើទុកដាក់សាលាវិទ្យាល័យថ្មពួកនិងផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារផ្គររន្ទះ ខ្យល់កន្ត្រាក់នៅក្នុងស្រុកថ្មពួកនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ។ នគរបាលបានប្រាប់ថា ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ ... Read More »

ជ្រុងមួយ នៃការងារប្រចាំថ្ងៃរបស់នគរបាលខេត្តព្រៃវែង បន្តអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព

ខេត្តព្រៃវែង ៖ ក្នុងតួនាទីភារកិច្ចជាកងកម្លាំងប្រដាប់អាវុធ និងក៏ជាអាជ្ញាធរដែនដីរក្សាសណ្ដាប់ធ្នាប់ សុខសុវត្ថិភាពរបស់ប្រជាជន ជាពិសេសក្រោមការលើកទឹកចិត្តពីថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង បានជំរុញឲ្យនគរបាលនៅតាមតំបន់មូលដ្ឋាននីមួយៗខិតខំប្រឹងប្រែង ប្រើអស់កម្លាំងកាយចិត្ត ដើម្បីបន្តសម្រេចឲ្យបាននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ។តួយ៉ាង នៅថ្ងៃសៅរ៍ ទី ... Read More »

រថយន្តកាមរីបាឡែនបុករថយន្តស្តារិចដាច់កង់ខ្លួនឯងម្ចាស់រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ

ខេត្តបន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកាមរីបាឡែនបុកជាមួយរថយន្តស្តារិចដាច់កង់កាមរីបាឡែន រីឯម្ចាស់រងរបួសធ្ងន់នៅព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២៣តាមបណ្ដោយផ្លូវជាតិលេខ៥ឋិតក្នុងភូមិអញ្ចាញ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។     អ្នកឃើញហេតុការណ៍ប្រាប់ថា រថយន្តកាមរីបាឡែនមិនស្គាល់អត្តសញ្ញាណអ្នកបើកបរម្នាក់ឯង ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2L-7921 ធ្វើដំណើរពីក្រុងប៉ោយប៉ែតឆ្ពោះទៅខេត្តបន្ទាយមានជ័យក្នុងដំណើរបញ្ច្រាសទិសជាមួយរថយន្តស្តារិច ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ2AB-8913ដឹកថ្នាំពេទ្យមានគ្នាពីរនាក់ទាំងតៃកុង(មិនស្គាល់អត្តសញ្ញាណ) លុះមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តកាមរីបាឡែនងងុយដេកបានរេចង្កូតទៅបុករថយន្តស្តារិចដាច់កង់ខ្លួនឯងនិងរងការខូចខាតផ្នែកមុខ ... Read More »

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោក ... Read More »

លោក ហ៊ុុយ វណ្ណៈ ៖ ជារឿងដ៏គួរឱ្យអស់សំណើច នៅពេលស្តាប់ការបកស្រាយរបស់ អគ្គនាយក (CEO)TikTok នៅសភាអាមេរិក !

ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានលើកឡើងតាមរយៈ Facebookផ្លូវការរបស់លោកថា ... Read More »

លោកស្រី ហ៊ុន ម៉ាណា អញ្ជើញប្រគល់អំណោយផ្ទះទេវតា០២ខ្នង ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តតាកែវ

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនាឆ្នាំ២០២២នេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយការវិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា ព្រមទាំងក្រុមការងារ បានអញ្ជើញប្រគល់អំណោយផ្ទះទេវតា២ខ្នង ជូនពលរដ្ឋខ្វះខាតជីវភាពនៅស្រុកសំរោង ខេត្តតាកែវ។  ... Read More »

🔴តើអាជ្ញាធរខណ្ឌជ្រោយចង្វាដឹងឬធ្វើមិនដឹង ខណៈទុកឱ្យលោកឡាន ពីវិន ចាក់ដីចូលជ្រៅទៅក្នុងទន្លេពង្រីកទំហំ ១១.២៤៦ម៉ែត្រការ៉េ នៅសង្កាត់កោះដាច់ !

ភ្នំពេញ ៖ រឿងចាក់ដីរំលោភយកច្រាំងទន្លេរហូតដល់មានទំហំចាក់ដីចូលជ្រៅទៅក្នុងទន្លេពង្រីកបានដល់ ១១.២៤៦ម៉ែត្រការ៉េ មិនមែនជារឿងធម្មតា នោះទេ ហើយមេត្តាអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ តិចច្រឡំមាត់ថា មិនដឹង មិនហ៊ានហាមឃាត់ មិនមានសមត្ថភាពផ្អាកសកម្មភាពឱ្យសោះ ខណៈដែលអស់លោកមានអំណាចតាមរយៈថ្នាក់លើ បានប្រតិភូកម្មអំណាចឱ្យពេញដៃហើយ ... Read More »

បញ្ជូន​ខ្លួន​មុខសញ្ញា​ចោរប្លន់យកម៉ូតូ ទៅតុលាការ​

ភ្នំពេញ​៖​ មុខសញ្ញា​ចោរប្លន់ចំនួន​ ០២នាក់​ ត្រូវ​កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូន​ខ្លួន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។  តាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីម៉ោង​ ១១​ ... Read More »

ជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាលួចយកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ ​កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលូ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចយកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំនួន០៤ករណី​ ... Read More »

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៥នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២២ករណីទូទាំងប្រទេសថ្ងៃទី២៤ មីនាម្សិលមិញ

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៤៥នាក់ (ស្រី ៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ​២០២៣ម្សិលមិញនេះ​។ ក្នុងចំណោមជនសង្ស័យចំនួន ... Read More »

តេីបុគ្គលឈ្មោះ ងួន ប្រាក់ធី ហៅឌី​ ជាអ្នកណា? ​បានជាថ្លេីមធំហ៊ានបើករថយន្តដើរដឹកសាកសពយ៉ាងអនាធិបតេយ្យពេញទីក្រុងទាំងថ្ងៃទាំងយប់​ ផ្គេីន​នឹងប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល

ភ្នំពេញ​៖​ តេីបុគ្គលឈ្មោះ ងួន ប្រាក់ធី ហៅឌី​ ជាអ្នកណា? ​បានជាថ្លេីមធំហ៊ានបើករថយន្តដើរដឹកសាកសពនិងយកលុយប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យពេញរាជធានីភ្នំពេញទាំងថ្ងៃទាំងយប់​ ផ្គេីន​នឹងប្រសាសន៍លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល​កន្លងទៅ​ថ្មីៗ​នេះ​ ដែលស្នើឱ្យអភិបាលរាជធានីភ្នំពេញចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះម្ចាស់គ្លីនិកឯកជនដែលតែង​តែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវមកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះត្រឹមត្រូវច្បាស់លាស់ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឬសាកសពនៅតាមដងផ្លូវ។​ មិនតែប៉ុណ្ណោះ​បុគ្គលឈ្មោះ ងួន ប្រាក់ធី ហៅឌីរូបនេះ ... Read More »

លោក ហែម ពិសិដ្ឋ ៖ មានគណបក្សប្រជាជន គឺមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅក្នុងជីវភាពល្អប្រសើរ

ខេត្តស្វាយរៀង ៖ លោក ហែម ពិសិដ្ឋ ប្រធានក្រុមការងារចុះជួយឃុំអង្គប្រស្រែ ស្រុករមាសហែក ថ្លែងថាមានគណបក្សប្រជាជន គឺមានការអភិវឌ្ឍលើគ្រប់វិស័យនិងមានសុខសន្តិភាព ប្រជាពលរដ្ឋ រស់នៅក្នុង ជីវភាពល្អប្រសើរ។ ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលរបស់ក្រុមការងារចុះជួយមូលដ្ឋានឃុំ ជាមួយមេក្រុមគណបក្សប្រជាជនកម្ពុជាឃុំអង្គប្រស្រែចំនួន៣ភូមិ ... Read More »

រថយន្តធុនធំដឹកលូមួយគ្រឿងបើកបរ មកដល់ផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្នបុកបុរសវ័យចំណាស់ជិះម៉ូតូរងរបួសធ្ងន់

ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូម៉ាកហុងដាសេ១២៥ មកដល់ផ្លូវបំបែកជាបួនត្រូវរថយន្តដឹកលូបុកបណ្ដាលឲ្យរងរបួសធ្ងន់នៅវេលាម៉ោង ០៩និង១០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ចំណុចផ្លូវបំបែកជាបួនកែងKTVអេផ្លាស់ឋិតនៅភូមិក្បាលស្ពានមួយសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។  សមត្ថកិច្ចជំនាញប្រាប់ថាៈ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំដឹកលូពាក់ផ្លាកលេខ-ភ្នំពេញ-3A-8678បើកបរពីកើតទៅលិច រីឯម៉ូតូហុងដាសេ១២៥ពាក់ផ្លាកលេខកំពង់ស្ពឺ- 2527 បើកបរដោយបុរសវ័យចំណាស់ម្នាក់មិនស្គាល់អត្តសញ្ញាណពីជើងទៅត្បូងមកដល់ចំណុចផ្លូវបំបែកជាបួនកែងKTVអេផ្លាស់ ក៏បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូ បុរសម្នាក់ ... Read More »

🔴Update ៖ កុំចេះតែព្រហើន ទីបំផុត ! នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ច​ចាត់ការមន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ ប្រើហិង្សាលើភរិយា

ភ្នំពេញ ៖ អំពើហិង្សា ជាវិធានការដែលត្រូវបានអនុវត្តតាមផ្លូវច្បាប់ ជាពិសេស ជនប្រព្រឹត្តជាបុរស ជាមន្ត្រីនគរបាលជាតិ ជាមន្ត្រីអនុវត្តច្បាប់ លើស្ត្រីជាភរិយាទន់ខ្សោយ កាន់តែមានស្ថានទម្ងន់នៃបទល្មើសដែលត្រូវអង្គភាពនិងស្ថាប័នតុលាការចាត់វិធានការ។  សូមបញ្ជាក់ថា, ក្រោយពីបែកធ្លាយវីដេអូ អំពីសកម្មភាពប្តីដែលគេដឹងច្បាស់ថា ជាមន្រ្តីនគរបាលពាក់ស័ក្តិ២ ក្រសួងមហាផ្ទៃមួយរូប ... Read More »

រដ្ឋបាលរាជធានីភ្នំពេញ បើកការរដ្ឋាន សាងសង់ស្ពានថ្មី ២កន្លែងមានប្រវែងសរុប១៨០ម៉ែត្រ ស្ថិតនៅមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ

ភ្នំពេញ៖ ស្ពានបេតុង២ កន្លែង ដែលមាន បណ្ដោយសរុប១៨០ម៉ែត្រ ទទឺង ២៨.៥ម៉ែត្រ ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ នាភូមិសាស្ត្រ ខណ្ឌមានជ័យត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីសម្រួលចរាចរណ៍និងដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញឲ្យ កាន់តែស្រស់ស្អាត សមជាទីក្រុងស៊ីវីល័យ ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩ ៖​​ អ្នកឆ្លងថ្មី​​ ០១នាក់,​ គ្មានអ្នក​ជាសះស្បើយ​​ និងគ្មាន​អ្នកជំងឺស្លាប់​

​ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​២៥​ ខែមីនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ អ្នកឆ្លងថ្មី​ ០១នាក់,​ គ្មានឣ្នកជាសះស្បើយ​​​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ស្តេច Charles III ពន្យារពេលបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងទៅកាន់ប្រទេសបារាំង

ស្តេច Charles III របស់ចក្រភពអង់គ្លេសបានពន្យារពេលព្រះរាជដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសបារាំង ជាកន្លែងដែលរលកនៃការតវ៉ាកំពុងកើនឡើងប្រឆាំងនឹងផែនការកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់ប្រធានាធិបតី Emmanuel Macron ។ ការិយាល័យប្រធានាធិបតីបារាំង និងវិមាន Buckingham បានធ្វើសេចក្តីប្រកាសនេះនៅថ្ងៃទី ២៤ ខែមីនា។ កន្លងមក ... Read More »

«កម្ពុជា និងដូមីនីក ប្តេជ្ញារិះរកកិច្ចសហប្រតិបត្តិការទ្វេភាគី»

ភ្នំពេញ ៖ លោកបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្ត្រីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេស កុំមិនដែលដូមីនីក បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២២-២៤ ... Read More »

ផ្លូវហុយពិបាករស់នៅប្រជាពលរដ្ឋជាច្រើនក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ស្នើអាជ្ញាធរជួសជុលផ្លូវ១ខ្សែប្រវែងជិត១០០០ម៉ែត្រ

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋប្រមាណជាង៣០នាក់ក្នុងចំណោម១០០គ្រួសាររស់នៅភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣បានប្រមូលផ្តុំគ្នាធ្វើការទទូចស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តជួយស្ថាបនាជួសជុលផ្លូវមួយខ្សែដែលមានប្រវែងជិតមួយគីឡូម៉ែត្រដែលរងការខូចខាតធ្ងន់ធ្ងរក្រោយពីរថយន្តធំៗបើកឆ្លងកាត់រាល់ថ្ងៃបង្កជាសំឡេងរំខាននិងហុយយ៉ាងខ្លាំងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅនិងសុខភាពសាធារណៈយ៉ាងខ្លាំង។      ប្រជាពលរដ្ឋបានលើកឡើងថា ការរស់នៅសព្វថ្ងៃគឺមានផលប៉ះពាល់យ៉ាងខ្លាំង បើខែវស្សាវិញគឺមានទឹកហូរជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិហើយបើខែប្រាំងគឺមានជង្ហុកធំៗដីហុយទាំងយប់ទាំងថ្ងៃដោយសារតែរថយន្តរបស់ក្រុបហ៊ុនដឹកថ្មបើកឆ្លងកាត់។ មិនតែប៉ុណ្ណោះនៅពេលយប់រថយន្តធំៗបានបើកបង្កសំឡេងលាន់ឮស្ទើរបែកក្រដាសត្រចៀករំខានមិនអាចសម្រាកសម្រាន្តបានឡើយ។    ... Read More »

Mbappe រកបាន២គ្រាប់ជួយបារាំងឈ្នះហុល្លង់ក្នុងវគ្គជម្រុះ Euro 2024

ខ្សែប្រយុទ្ធ Kylian Mbappe បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់ក្នុងនាមជាប្រធានក្រុមជម្រើសជាតិបារាំងក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ដោយចាប់ផ្តើមយុទ្ធនាការជម្រុះ Euro 2024 របស់ពួកគេជាមួយនឹងជ័យជម្នះយ៉ាងស្រួលលើក្រុមភ្ញៀវហូឡង់ក្នុងលទ្ធផល៤ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ មីនា។ ក្រុមម្ចាស់ផ្ទះនាំមុខមុនត្រឹមតែ២នាទី នៅពេលដែល Antoine ... Read More »

ប្រទេសចំនួន ១០ មិនចូលរួមក្នុងផែនការផ្គត់ផ្គង់គ្រាប់កាំភ្លើងដល់អ៊ុយក្រែនទេ

ប្រធានាធិបតី ប៊ុលហ្គារី បាននិយាយថា ប្រទេសរបស់លោក និងសមាជិកសហភាពអឺរ៉ុបចំនួន៩ផ្សេងទៀតមិនចូលរួមក្នុងផែនការរួមក្នុងការផ្តល់គ្រាប់កាំភ្លើងធំដល់អ៊ុយក្រែននោះទេ។ ប្រធានាធិបតីប៊ុលហ្គារី លោក Rumen Radev បានប្រកាសជាថ្មីថា ការប្រឆាំងរបស់លោកក្នុងការបញ្ជូនគ្រាប់រំសេវប៊ុលហ្គារីទៅអ៊ុយក្រែនក្នុងបរិបទដែលសហភាពអឺរ៉ុប (EU) យល់ព្រមលើការផ្គត់ផ្គង់គ្រាប់រំសេវជាបន្ទាន់ដល់អ៊ុយក្រែន។ លោក Radev ... Read More »

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi រកបាន៨០០គ្រាប់ហើយសម្រាប់អាជីព

Lionel Messi បានស៊ុតបញ្ចូលទីគ្រាប់ទី៨០០របស់គាត់ក្នុងកម្រិតកំពូល ខណៈដែលអាហ្សង់ទីនបានយកឈ្នះលើក្រុមប៉ាណាម៉ា ២-០ កាលពីព្រឹកថ្ងៃទី២៤ មីនា ក្នុងការប្រកួតដំបូងរបស់ខ្លួនចាប់តាំងពីឈ្នះ World Cup។ខ្សែប្រយុទ្ធ Paris St-Germain វ័យ៣៥ឆ្នាំរូបនេះក្លាយជាកីឡាករទី២ដែលឈានដល់ចំណុចកំពូលបន្ទាប់ពី Cristiano Ronaldo។ ... Read More »

Mark Selby គ្រងជើងឯកស្នូកឃើ WST Classic នៅ Leicester

កីឡាករ Mark Selby ដែលជាម្ចាស់ជើងឯកពិភពលោក៤សម័យកាលបានឈ្នះការប្រកួតចំនួន៣លើកក្នុងមួយថ្ងៃ ដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ២២នៃអាជីពរបស់គាត់នៅក្នុងព្រឹត្តិការណ៍ World Snooker Tour Classic ក្នុងទីក្រុង Leicester របស់គាត់។ Selby បាន​រក្សាការឈ្នះ៣សិតជាប់គ្នា ​ខណៈ​ដែល​គាត់បាន​យក​ឈ្នះ​កីឡាករ​ចិន​វ័យ២៣ឆ្នាំ ... Read More »

នគរបាលខណ្ឌឫស្សីកែវ ឃាត់ក្មេងទំនើង ៣នាក់ ជិះម៉ូតូដុតផាវតាមផ្លូវ យកមកអប់រំ

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២១:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ សហការជាមួយកម្លាំងជំនាញខណ្ឌ បានធ្វើការបង្ក្រាបជាក់ស្តែងលើករណីក្មេងទំនើង បង្កភាពអនាធិបតេយ្យរំខានដោយសម្លេងលើផ្លូវសាធារណៈ ជិះម៉ូតូដុតផាវ នៅចំណុចលើផ្លូវបេតុង ក្រុមទី៦ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ... Read More »

មហាសេដ្ឋី Sir Jim Ratcliffe និង Sheikh Jassim ដាក់សំណើដេញថ្លៃទិញក្លិប Man Utd ជាថ្មី

ម្ចាស់ក្រុមហ៊ុន Ineos លោក Sir Jim Ratcliffe និងធនាគារកាតា Sheikh Jassim គ្រោងនឹងដាក់សំណើជាថ្មីដើម្បីទិញក្លិបបិសាចក្រហមManchester United បន្ទាប់ពីថ្ងៃផុតកំណត់ត្រូវបានពន្យារពេលតាមការស្នើសុំរបស់ពួកគេ។ អ្នកដេញថ្លៃត្រូវបានប្រាប់ថា មានពេលរហូតដល់ថ្ងៃម៉ោង៩យប់ដើម្បីដាក់សំណើដេញថ្លៃលើកទី២ដែលបានកែសម្រួលឡើងវិញ ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​កាល​បរិច្ឆេទ​ថ្មី​នឹង​ដល់​ពេល​ណានោះទេ។ ... Read More »

បុរសម្នាក់បើករថយន្តតាក់ស៊ីម៉ាក camry បាឡែនមួយគ្រឿងដឹកភ្ញៀវនារីជនជាតិចិនម្នាក់បត់ឆ្លងផ្លូវចូលការាសសាំង ត្រូវម៉ូតូជិះបុកពីចំហៀងពេញទំហឹងបណ្តាលឱ្យបុរសពីរនាក់រងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តតាក់សុីឯកជន ម៉ាកCamry បាឡែន មួយគ្រឿងដឹកភ្ញៀវនារីជនជាតិចិនម្នាក់បត់ឆ្លងផ្លូវចូលម៉ាតការាសសាំងតូតាល់មិនប្រយ័ត្ន ត្រូវបានម៉ូតូមួយគ្រឿងជិះដោយបុរសពីរនាក់ចាប់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកពីចំហៀងពេញទំហឹងបណ្ដាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់។ ​    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៣  នៅត្រង់ចំណុចមុខការាសសាំង តូតាល់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់អូរបែកក្អម ... Read More »

រថយន្តទំនើប LEXUS ES300h បុកទម្លុះជញ្ចាំងផ្ទះប្រជាពរដ្ឋរងការខូចខាតយ៉ាងដំណំ​ និងមានម្នាក់របួសបាក់ជើង​ បីនាក់របួសស្រាល

ភ្នំពេញ​ ៖​ បុរសម្នាក់​រួមនឹងស្រ្តី២នាក់និងប្រុសម្នាក់ទៀត​បានធ្វេីដំណើរដោយរថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនហើយបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋយ៉ាងពេញទំហឹងបណ្ដាលឱ្យជញ្ចាំងផ្ទះនោះរងការខូចខាតយ៉ាងដំណំនិងមានមនុស្សប្រុសស្រីបួននាក់រងរបួសធ្ងន់ស្រាល ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧កែងនឹងផ្លូវលេខ៥៩២ ត្រង់ចំណុចមុខវិទ្យាល័យឥន្ទ្រទេវី​ ក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក។ ​     តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញមនុស្សប្រុសស្រី៤នាក់ជិះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសES 300hពណ៌ស្ករពាក់ផ្លាកលេខភ្នំពេញ2AJ ... Read More »

លោក ឡ​ន វ​ណ្ណា ភ្នាក់ងារ​ឆ្លង​ឆ្លើយ​ព័ត៌មានទូរទស្សន៍ ភី​អិន​អិនប្រចាំ​តំបន់ ឦសានធ្លាក់អណ្តូងរងរបួសបញ្ជូនទៅប្រទេសវៀតណាមពេលនេះបញ្ជូនមកវិញហើយ

ខេត្តស្ទឹងត្រែង៖ លោក ឡ​ន វ​ណ្ណា ភ្នាក់ងារ​ឆ្លង​ឆ្លើយ​ព័ត៌មានទូរទស្សន៍ ភី​អិន​អិន ប្រចាំ​តំបន់​ឦសានដែលបានជួបឧបទ្ទវហេតុ​ដើរ​ធ្លាក់​រណ្តៅ​អណ្តូងទឹក​មួយ​កនកន្លែងដោយចៃដន្យបណ្តាលឱ្យរង​របួសយ៉ាងធ្ងន់ធ្ងរ នា​ល្ងាច​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ហើយត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​បន្តទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាមនោះពេលនេះបានបញ្ជូនមកលំនៅឋានឯក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងវិញហើយ។ ... Read More »

សត្វដំរីព្រៃញីមួយក្បាលសង្ស័យឈឺពោះកើតកូន ក៏រអិលជើងធ្លាក់ចម្រាំងភ្នំងាប់

ខេត្តមណ្ឌលគិរី ៖ ពលរដ្ឋប្រទះឃើញខ្មោចសត្វដំរីមួយក្បាលត្រង់ចំណុចក្រុមចុងរ៉ាង ភូមិ ពូហ្យាម ឃុំ សែន មនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរីនៅគ្រាដែរស្ថាប័នជំនាញព្យាយាមលាក់បាំងករណីសត្វដំរីងាប់នេះ។ សមត្ថកិច្ចឱ្យដឹងថា ក្រោយពីពលរដ្ឋប្រទះឃើញសាក សពសត្វដំរីហើយរាយការណ៍ដល់សមត្ថកិច្ចជំនាញ ក៏ចុះទៅដល់កន្លែងកើតហេតុ នៅវេលាម៉ោង១០ ... Read More »