ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Zouma របស់ West Ham នឹងខកខានការប្រកួត Europa League វគ្គ៨ក្រុមចុងក្រោយដោយសាររបួសកជើង

ខ្សែការពារ Kurt Zouma របស់ក្លិបញញួរធំ West Ham United នឹងអវត្តមានក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ Europa League ទល់នឹងក្រុម Olympique Lyonnais ដោយសាររបួសកជើង។ ... Read More »

គ្រូបង្វឹកជម្រើសជាតិអេហ្ស៊ីបបញ្ជាក់ពីការលាលែងពីតំណែង ក្រោយដឹកនាំក្រុមមិនមានកៅអី World Cup នៅកាតាឆ្នាំនេះ

លោក Carlos Queiroz បានបញ្ជាក់ថា លោកនឹងចាកចេញពីការងារជាគ្រូបង្វឹកជម្រើសជាតិអេហ្ស៊ីប ដោយបញ្ចប់ការរំពឹងទុកថា លោកនឹងនៅបន្តទៀត បើទោះបីជាមិនអាចដឹកនាំពួកគេទៅកាន់ការប្រកួត World Cup នៅប្រទេសកាតាឆ្នាំនេះក៏ដោយ។ បុរសសញ្ជាតិព័រទុយហ្គាល់ Queiroz វ័យ៦៩ឆ្នាំមានកិច្ចសន្យារយៈពេល៦ខែជាមួយក្រុមជម្រើសជាតិអេហ្ស៊ីបដោយបានចូលកាន់តំណែងក្នុងខែកញ្ញាដើម្បីដឹកនាំក្រុមឆ្លងកាត់វគ្គជម្រុះនៃពូលនៃការប្រកួត World ... Read More »

Real Madrid ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ខណៈ Bayern Munich ធ្លាក់ក្រោមថ្វីជើង Villarreal

រជ្ជកាលរបស់ក្រុមតោខៀវ Chelsea ក្នុងនាមជាម្ចាស់ជើងឯកទ្វីបអឺរ៉ុបបានឈានដល់ទីបញ្ចប់ដ៏សោកសៅ បើទោះបីជាបានយកឈ្នះក្រុម Real Madrid ៣ទល់២ ក្នុងជើងទី២ នៅឯកីឡដ្ឋាន Bernabeu ក៏ដោយ។ នៅក្នុងការប្រកួតពានរង្វាន់ Champions League កាលពីរាត្រីថ្ងៃទី១២ឈានចូលថ្ងៃទី១៣ ... Read More »

កំណត់ត្រាមិនធ្លាប់មាន៖ អ្នកគាំទ្រចំនួនជិត៤២ម៉ឺននាក់សម្រុកទៅទស្សនាការប្រណាំងរថយន្ត Australian Grand Prix

អ្នកទស្សនាជិត៤២០,០០០នាក់បានចូលទៅក្នុងទីលានប្រណាំងរថយន្តAlbert Park នៃកម្មវិធី Australian Grand Prix ដើម្បីបង្កើតកំណត់ត្រាថ្មីនៃអ្នកចូលរួមនៅទីលានប្រកួត និងខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្ត្រកីឡាមួយនេះ។ ទីក្រុងមែលប៊នបានត្រលប់មកវិញនៅលើប្រតិទិនប្រណាំងនៅឆ្នាំនេះ បន្ទាប់ពីខកខានក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារការរាតត្បាតនៃមេរោគឆ្លងកូវីដ-១៩ និងការរឹតបន្តឹងការធ្វើដំណើរ។ កម្មវិធីបានត្រឡប់មកវិញជាមួយនឹងសំឡេងកងរំពង ខណៈដែលអ្នកគាំទ្របានសម្រុកទៅកាន់ផ្លូវដើម្បីអបអរសាទរការប្រណាំងរបស់ ... Read More »

Bayern Münich ត្រូវការឈ្នះ Villarreal ជើងទី២នេះដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League

ការទទួលជ័យជម្នះក្នុងជើងទី១បានធ្វើឱ្យក្រុម Villarreal ស្ថិតក្នុងកៅអីខ្ពស់មុនការប្រកួតវគ្គ១/៤ផ្តាច់ព្រ័ត្រជើងទី២ត្រឡប់មកវិញនៅរាត្រីថ្ងៃអង្គារនេះជាមួយនឹងក្រុម Bayern Münich នៅកីឡដ្ឋាន Allianz Arena ខណៈដែលក្រុមទាំង២កំពុងស្វែងរកកន្លែងមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League។ ការ​ប្រកួត​ជើង​ទី១​កាល​ពី​សប្តាហ៍​មុន​បាន​ឃើញ ក្រុម Villarreal ... Read More »

កីឡដ្ឋានក្រុម Atletico Madrid បិទកៅអីចំនួន៥,០០០សម្រាប់ការប្រកួតជាមួយ Man City ជើងទី២

UEFA បានសម្រេចថា ក្លិប Atletico Madrid ត្រូវតែបិទផ្នែកខ្លះនៃកីឡដ្ឋានរបស់ពួកគេសម្រាប់ការប្រកួតជើងទី២វគ្គ៨ក្រុមចុងក្រោយ Champions League ទល់នឹងក្រុម Manchester City នៅរាត្រីថ្ងៃពុធ ទី១៣ ខែមេសានេះ។ ម្ចាស់ជើងឯកអេស្ប៉ាញត្រូវតែបិទយ៉ាងហោចណាស់៥,០០០កៅអីនៅ ... Read More »

RB Leipzig ប្រជែងជាមួយ Manchester United យកលោក Erik ten Hag ជាគ្រូបង្វឹកថ្មី

ក្លិប RB Leipzig កំពុងព្យាយាមប្រជែងជាមួយក្លិបបិសាចក្រហមManchester United ដើម្បីទាក់ទាញលោក Erik ten Hag ជាអ្នកចាត់ការថ្មីបន្ទាប់របស់ពួកគេ។ ទោះបីជាវានឹងក្លាយជាការភ្ញាក់ផ្អើលដ៏ធំប្រសិនបើជា លោក បដិសេធនៅ United ប៉ុន្តែប្រភពខ្លះថា ... Read More »

ប៉ូលិស Merseyside ស៊ើបអង្កេតឧប្បត្តិហេតុ Ronaldo គោះទូរស័ព្ទដៃអ្នកគាំទ្រឲ្យធ្លាក់ ពេល Man Utd បរាជ័យ

ប៉ូលិសតំបន់ Merseyside បាននិយាយកាលពីថ្ងៃអាទិត្យ ទី១០ ខែមេសាថា ពួកគេកំពុងពិនិត្យមើលវីដេអូរបស់ទូរទស្សន៍ដើម្បីកំណត់ថា តើ Cristiano Ronaldo របស់ក្រុម Manchester United បានប្រព្រឹត្តល្មើសដោយការគោះទូរស័ព្ទដៃចេញពីដៃអ្នកគាំទ្របន្ទាប់ពីការបរាជ័យក្រុមរបស់គាត់ ១-០ ក្នុងទឹកដីក្រុម ... Read More »

AC Milan បន្តកាន់កាប់កំពូលតារាង Serie A ក្រោយស្មើ Torino

ក្រុម AC Milan បន្តកាន់កំពូលតារាង Serie A ខណៈដែលក្រុមនេះបានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Torino នៅកីឡដ្ឋាន Stadio OlimpicoGrande កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសានេះ ដោយបានបន្តឈ្នះក្រុមលេខ២ចំនួន២ពិន្ទុ។ Olivier ... Read More »

គូប្រជែង Manchester City និង Liverpool បានត្រឹមស្មើគ្នា២ទល់២ក្នុងសប្តាហ៍ទី៣១នៅ Premier League

ក្រុមម្ចាស់ផ្ទះមេឃខៀវ Manchester City បាន រក្សាបានមួយពិន្ទុឈរកំពូលតារាង Premier League ដដែល ក្រោយពីក្រុមនេះបានប្រកួតស្មើជាមួយនឹងគូប្រជែងជិតបំផុតគឺហង្សក្រហម Liverpool នៅកីឡដ្ឋាន Etihad ក្នុងលទ្ធផល២ទល់២កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសានេះ។ ការជួបគ្នារវាងភាគីក្រុមឆ្នើមទាំងពីរនេះគឺជាការប្រជែងគ្នាដើម្បីដណ្តើមយកកំពូលតារាង ... Read More »

ក្លិប AC Milan អំពាវនាវឱ្យមានការពង្រឹងច្បាប់ហិរញ្ញវត្ថុថ្មី

អតីតម្ចាស់ជើងឯកអុីតាលី AC Milan បានស្វាគមន៍ចំពោះច្បាប់ថ្មីដែលនឹងកំណត់ការចំណាយដោយក្លិបកំពូលៗដែលត្រូវបានយល់ព្រមដោយ UEFA នៅចុងសប្តាហ៍នេះ។ នាយកប្រតិបត្តិក្លិបលោក Ivan Gazidis បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើឱ្យប្រាកដថា បាល់ទាត់មាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ។ លោក Gazidis បានប្រាប់រ៉យទ័រក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសង្ឃឹមថាបន្ទាប់ពីរយៈពេលនៃការផ្លាស់ប្តូរពីប្រព័ន្ធមុន ... Read More »

គ្រូ​បង្វឹក​កូរ៉េ​ខាង​ត្បូង​និយាយ​ថា Ronaldo មិន​មែន​ជា​ខ្សែប្រយុទ្ធខ្លាំង​តែ​មួយ​គត់​របស់​ព័រទុយហ្គាល់​ទេ

គ្រូបង្វឹកកូរ៉េខាងត្បូង លោក Paulo Bento បាននិយាយថា ក្រុមព័រទុយហ្គាល់មានច្រើនជាងក្រុមមនុស្សតែម្នាក់ ហើយការបញ្ឈប់ Cristiano Ronaldo នឹងគ្រាន់តែជាភារកិច្ចរបស់ពួកគេនៅពេលដែលក្រុមកូរ៉េខាងត្បូងជួបគ្នានៅ World Cup នៅចុងឆ្នាំនេះ។ លោក Bento ... Read More »

Man Utd រៀបចំបំបែកកំណត់ត្រាផ្ទេរដើម្បីចុះហត្ថលេខាលើ Declan Rice ពី West Ham

ក្លិបបិសាចក្រហម Manchester United បានត្រៀមខ្លួនរួចជាស្រេចដើម្បីបំបែកកំណត់ត្រាផ្ទេររបស់ពួកគេដើម្បីចុះហត្ថលេខាលើខ្សែបម្រើDeclan Rice និងធ្វើឱ្យគាត់ក្លាយជាកីឡាករដ៏អស្ចារ្យនៃរដូវក្តៅដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Erik ten Hag។ នេះបើយោងតាមការចេញផ្សាយរបស់ 90min ។ Rice បាន​ក្លាយ​ជា​ខ្សែ​បម្រើ​វ័យ​ក្មេង​ដ៏​ល្អ​បំផុត​ម្នាក់​នៅ​អឺរ៉ុប និង​ជា​កម្លាំង​ចិត្ត​របស់​ក្រុម ... Read More »

Liverpool ចាប់អារម្មណ៍ខ្សែបម្រើ Danjuma មកពី Villarrealបើសិនជា Sadio Mane ចាកចេញ

កីឡាករអន្តរជាតិហុល្លង់ Arnaut Danjuma ត្រូវបានចាប់អារម្មណ៍ដោយក្លិបយក្សនៅអង់គ្លេស Liverpool ដែលកីឡាកររូបនេះបានបង្ហាញខ្លួនដំបូង នៅក្នុងប្រទេសអេស្ប៉ាញ ហើយក៏អាចជំនួសកន្លែង Sadio Mane នៅទឹកដី Anfield ផងដែរ។ ក្លិប Liverpool ... Read More »

លោក Koeman នឹងឡើង​ជំនួស​លោក Van Gaal ជា​គ្រូ​បង្វឹក​ក្រុមហុល្លង់​បន្ទាប់​ពី World Cup ឆ្នាំនេះរួច

កាសែត De Telegraaf របស់ប្រទេសហុល្លង់ដែលត្រូវបាន CNA ដកស្រង់យកមកផ្សាយបានរាយការណ៍ថា លោក Ronald Koeman នឹងត្រឡប់មកធ្វើជាគ្រូបង្វឹកវិញនៅពេលដែលលោក Louis van Gaalចាកចេញពីតួនាទីបន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតានៅឆ្នាំនេះរួច។ លោក Van ... Read More »

Man City នឹងបង្ហាញរូបសំណាក Aguero ក្នុងខួប១០ឆ្នាំក្នុងនាមជាអ្នករកគ្រាប់បាល់ច្រើនជាងគេរបស់ក្លិប

ក្លិបមេឃខៀវ Manchester City នឹងគោរពដល់អ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ក្លិបគ្រប់ពេលរបស់ខ្លួន Sergio Aguero ដោយបង្ហាញរូបសំណាកគាត់នៅខាងក្រៅកីឡដ្ឋាន Etihad នៅខែក្រោយក្នុងឱកាសគម្រប់ខួប១០ឆ្នាំនៃការស៊ុតបញ្ចូលទីរបស់គាត់ដែលបានបញ្ចប់ការរង់ចាំរយៈពេល៤៤ឆ្នាំរបស់ក្លិបសម្រាប់ការឈ្នះពានលីគ។ Man City បានផ្លាស់ប្តូរការចាញ់ ២ទល់១ ដើម្បីផ្តួល Queens ... Read More »

ក្លិប Man Utd កាន់តែខិតជិតក្នុងការតែងតាំងគ្រូបង្វឹក Ajax ជាអ្នកចាត់ការទូទៅថ្មី

ក្លិបបិសាចក្រហម Manchester United បានខិតកាន់តែកៀកក្នុងការតែងតាំងគ្រូបង្វឹកក្លិប Ajax លោក Erik ten Hag ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ។ មន្ត្រីនៅ Old Trafford បន្តទទូចថា ដំណើរការនៃការតែងតាំងអ្នកស្នងតំណែងជាអចិន្ត្រៃយ៍របស់លោក ... Read More »

Benzema រកបាន៣គ្រាប់ជួយឲ្យ Real Madrid ឈ្នះ Chelsea ជើងទី១ ខណៈ Bayern Munich ចាញ់ Villarreal

ការរក្សាតំណែងជើងឯករបស់ក្រុមតោខៀវ Chelsea នៅក្របខ័ណ្ឌ Champions League រដូវកាលនេះហាក់មិនសូវសង្ឃឹម បន្ទាប់ពីខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងជួយឱ្យក្រុម Real Madrid យកឈ្នះ Chelsea ក្នុងលទ្ធផល៣ទល់១ក្នុងការប្រកួតជើងទី១ ... Read More »

សហព័ន្ធ​បាល់ទាត់​រុស្ស៊ី​ទម្លាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​បម្រាម​របស់ FIFA ករណីព្យួរការប្រកួត World Cup 2022

សហព័ន្ធកីឡាបាល់ទាត់រុស្ស៊ីបានទម្លាក់ចោលបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការព្យួរការប្រកួតបាល់ទាត់ពិភពលោករបស់ FIFA ដែលត្រូវបានដាក់ទណ្ឌកម្មបន្ទាប់ពីការលុកលុយចូលប្រទេសអ៊ុយក្រែន។ សហព័ន្ធបាល់ទាត់នៃប្រទេសរុស្ស៊ីបានតវ៉ាប្រឆាំងនឹងការហាមឃាត់នេះ ប៉ុន្តែតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) អះអាងថា សហព័ន្ធបាល់ទាត់រុស្ស៊ី ឥឡូវនេះបានដកបណ្តឹងឧទ្ធរណ៍នោះហើយ។ រុស្សីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការជួបជាមួយប៉ូឡូញក្នុងវគ្គជម្រុះPlay-off ប៉ុន្តែប៉ូឡូញបានជំនួសដោយត្រូវប៉ះក្រុមស៊ុយអែត។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីនឹងបន្តប្រឆាំងនឹងការហាមប្រាមពីការប្រកួតកីឡាផ្សេងទៀត។ ទាំងនោះរាប់បញ្ចូលទាំងការហាមប្រាមរបស់ UEFA ... Read More »

វគ្គជម្រុះ៨ក្រុមចុងក្រោយ ៖ តោខៀវ Chelsea ត្រូវធ្វើការធ្ងន់ប៉ះក្រុមយក្ស Real Madrid ក្នុងជើងទី១ នៅ Champions League

ក្រុមអធិរាជស Real Madrid នឹងធ្វើដំណើរទៅជួបក្រុមការពារតំណែងជើងឯកតោខៀវ Chelsea នៅកីឡដ្ឋាន Stamford Bridge នៅរាត្រីថ្ងៃពុធនេះ ក្នុងការប្រកួតជើងទី១នៃការប្រកួត UEFA Champions League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ។ Chelsea ... Read More »

Man City រកបានជ័យជម្នះក្នុងជើងទី១លើ At.Madrid ខណៈហង្សក្រហម Liverpool បង្កើនក្តីសង្ឃឹមយ៉ាងធំធេង

គ្រាប់បាល់ក្នុងតង់ទី២របស់ខ្សែបម្រើ Kevin de Bruyne បានជួយឱ្យ Manchester City ទទួលជ័យជម្នះដោយយកឈ្នះលើក្រុម Atletico Madrid ដែលជាការប្រកួតដ៏សំខាន់សម្រាប់ការប្រកួត Champions League វគ្គ១/៤ផ្តាច់ព្រ័ត្រជើងទីមួយនៅកីឡដ្ឋាន Etihad។ ... Read More »

Manchester United និង Tottenham ចាប់អារម្មណ៍ Christian Eriksen ពី Brentford

ការត្រឡប់មកវិញយ៉ាងភ្លឺស្វាងរបស់ Christian Eriksen ទៅកាន់ទម្រង់លេងនៅក្រុម Brentford កំពុងទាក់ទាញការចាប់អារម្មណ៍ពីក្លិបធំៗ និងអ្នកមាននៅ Premier League។ ក្លិបមាន់ខ្នាយមាស​Tottenham និងក្លិបបិសាចក្រហម Manchester United ស្ថិតក្នុងចំណោមអ្នកដែលតាមដានគាត់យ៉ាងជិតស្និទ្ធ សម្លឹងមើលគុណភាពរបស់គាត់បន្ទាប់ពីការស៊ុតបញ្ចូលទី ... Read More »

ប្រធានសហព័ន្ធបាល់ទាត់ប្រទេសទួរគីលោក Ozdemir លាលែងពីតំណែង

ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រទេសទួរគីលោក Nihat Ozdemir បានលាលែងពីតំណែងកាលពីថ្ងៃអង្គារ ដោយសហព័ន្ធបានប្រកាសថាជិត២សប្តាហ៍បន្ទាប់ពីប្រទេសទួរគីបរាជ័យក្នុងការទទួលបានកៅអីទៅកាន់World Cup ប្រទេសកាតាឆ្នាំនេះ។ លោក Ozdemir បានគ្រប់គ្រងស្ថាប័នបាល់ទាត់ទួរគីតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយអាណត្តិរយៈពេល២ឆ្នាំរបស់គាត់នឹងបញ្ចប់ក្នុងរយៈពេល២ខែ។ លោកមានវ័យ៧១ឆ្នាំបានរងការរិះគន់ចំពោះការខកខានក្នុងការយល់ព្រមជាមួយអ្នកផ្សាយលើកិច្ចព្រមព្រៀងសម្រាប់រដូវកាលខាងមុខនេះ។ សេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ទួរគីមិនបានបង្ហាញពីហេតុផលសម្រាប់ការលាលែងពីតំណែងរបស់លោកOzdemir នោះទេ។ ... Read More »

ខ្លាំងប៉ះខ្លាំង! មេឃខៀវ Man City ប៉ះ Atletico Madrid​ វគ្គ៨ក្រុមចុងក្រោយនៅ Champions League

ក្រុមជើងឯកអេស្ប៉ាញ Atletico Madrid នឹងត្រូវជួបក្រុមម្ចាស់ផ្ទះជើងឯកអង់គ្លេស មេឃខៀវ Manchester City នៅថ្ងៃរាត្រីអង្គារនេះសម្រាប់ការប្រកួតក្របខ័ណ្ឌ UEFA Champions League វគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Etihad ក្នុងជើងទី១។ ក្រុមខ្លាំង ... Read More »

កីឡាករដែលក្លិប Real Madrid អាចយកមកជំនួស Marcelo បាន

ខ្សែការពារស្លាប Marcelo ត្រូវបានគេរំពឹងថា នឹងនាំយករយៈពេល១៥ឆ្នាំកន្លះរបស់គាត់នៅ Real Madrid ឈានដល់ទីបញ្ចប់នៅរដូវក្តៅនេះ ដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ដូច្នេះហើយក្លិប បានចាប់ផ្តើមស្វែងរកកីឡាករដែលអាចដើរតួសំខាន់មកជំនួសសម្រាប់រដូវកាលក្រោយ។ ការមកដល់របស់ខ្សែការពារ Mendy ក្នុងឆ្នាំ២០១៩ឃើញថា Marcelo ... Read More »

គ្រូបង្វឹកជម្រើសជាតិហុល្លង់លោក Van Gaal មាន​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត តែនៅបន្តតួនាទីរបស់គាត់

លោក Louis van Gaal គ្រូបង្វឹកសញ្ជាតិហូឡង់បាននិយាយកាលពីថ្ងៃចន្ទថា គាត់កំពុងមានជំងឺមហារីកក្រពេញប្រូស្តាត។ អតីតអ្នកចាត់ការក្លិបManchester United និង Barcelona វ័យ៧០ឆ្នាំរូបនេះបានបង្ហាញពីរោគវិនិច្ឆ័យរបស់គាត់ ប៉ុន្តែបានប្រកាសថាគាត់គ្រោងនឹងបន្តតួនាទីរបស់គាត់ដដែល។ លោកបានមានប្រសាសន៍ថា “រាល់អំឡុងពេលដែលខ្ញុំធ្វើជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិ ខ្ញុំត្រូវចាកចេញទាំងយប់ដើម្បីទៅមន្ទីរពេទ្យ ... Read More »

Arsenal បាត់បង់ឱកាសឡើង Top 4 ក្រោយចាញ់ Crystal Palace

លោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal បានសុំទោសចំពោះទម្រង់លេងរបស់ក្រុមរបស់គាត់នៅក្នុងការបរាជ័យ ៣ទល់០ ដ៏គួរឱ្យភ្ញាក់ផ្អើលនៅទឹកដីក្រុម Crystal Palace ហើយបានទទួលស្គាល់ថា វាមិនល្អគ្រប់គ្រាន់សម្រាប់ក្លិបភាគខាងជើងទីក្រុងឡុងមួយនេះ។ ក្រុម​ភ្ញៀវ Arsenal ​បាន​ចូល​ទៅ​ក្នុង​ការ​ប្រកួត​ដោយ​សម្លឹង​រក​ការ​វិល​ទៅ​កាន់​ក្រុម​កំពូល​ទាំង៤​វិញ ... Read More »

ម៉ាលី​បណ្ដេញ​គ្រូ​បង្វឹក​ចេញ​ក្រោយដឹកនាំក្រុមបរាជ័យក្នុងការប្រកួតវគ្គជម្រុះ World Cup ក្នុងទ្វីប

ប្រទេសម៉ាលីបានបណ្ដេញគ្រូបង្វឹក លោក Mohamed Magassoubaចេញបន្ទាប់ពីបរាជ័យក្នុងការប្រកួតជម្រុះ World Cup ក្នុងទ្វីបរបស់ខ្លួន ដែលធ្វើឱ្យគាត់ក្លាយជាអ្នកដឹកនាំក្រុមបរាជ័យក្រោយពីការបញ្ចប់នៃការប្រកួតវគ្គជម្រុះកាលពីថ្ងៃអង្គារ។ សហព័ន្ធម៉ាលីបានប្រកាសថា គ្រូបង្វឹកវ័យ៦៤ឆ្នាំដែលបានដឹកនាំក្រុមជម្រើសជាតិរបស់គាត់តាំងពីឆ្នាំ២០១៧ ត្រូវបានបណ្តេញចេញពីការងារជាមួយបុគ្គលិកទាំងអស់របស់គាត់។ ម៉ាលីត្រូវបានក្រុមទុយនីស៊ី យកឈ្នះក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជម្រុះ World ... Read More »

មាន់ខ្នាយមាស Tottenham បំបាក់ Newcastle ៥-១​ ហក់ឡើងឈរលេខ៤បណ្តោះអាសន្ន

ក្រុមម្ចាស់ផ្ទះឡើងជើងមាន់ខ្នាយមាស Tottenham បានយកឈ្នះលើក្រុមNewcastle យ៉ាងស្រួលក្នុងលទ្ធផល ៥ទល់១ ធ្វើឲ្យក្រុមនេះឡើងមកឈរលេខ៤បណ្តោះអាសន្នក្នុងតារាង Premier League សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃទី៣ ខែមេសា។ ក្រុមរបស់លោក Antonio Conte បានហក់ឡើងឈរលើគូប្រជែង Arsenal ... Read More »

គ្រូបង្វឹកប្រេស៊ីលលោក Tite រីករាយនិងត្រៀមខ្លួនការប្រកួតបើកឆាក World Cup 2022

   គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Tite បាននិយាយថា លោកសប្បាយចិត្តដែលបានជាប់ក្នុងពូល G បន្ទាប់ពីការចាប់ឆ្នោត World Cup ឆ្នាំ២០២២ នៅទីក្រុង Doha កាលពីចុងសប្តាហ៍នេះ ព្រោះនឹងផ្តល់ពេលវេលាបន្ថែមទៀតដល់ក្រុមរបស់គាត់ក្នុងការរៀបចំយុទ្ធសាស្ត្រាក្រុម។ ការប្រកួតបាល់ទាត់ពិភពលោកនឹងចាប់ផ្តើមនៅថ្ងៃទី២១ ... Read More »