ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ប្រជាជនរាប់លាននាក់ចូលរួមដង្ហែពានរង្វាន់ World Cup 2022ក្នុងក្រុង Buenos Aires ប្រទេសអាហ្សង់ទីន

ម្ចាស់ជ័យលាភី World Cup របស់ប្រទេសអាហ្សង់ទីនត្រូវរៀបចំក្បួនដង្ហែរពានតាមរថយន្តក្រុង ក្នុងទីក្រុង Buenos Aires និងបានជិះឧទ្ធម្ភាគចក្រផង ដែលមានអ្នកគាំទ្ររាប់លាននាក់ ចូលរួមពិធីជប់លៀងនៅតាមផ្លូវ។ ក្រុមបានបង្ហាញពានរង្វាន់នៅពេលចាប់ផ្តើមនៃការធ្វើដំណើររយៈពេល៨ម៉ោងដែលបានគ្រោងទុក ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​នៅ​លើ​ផ្លូវ​ដែល​មាន​មនុស្ស​កកកុញ​កាន់​តែ​ច្របូកច្របល់ បង្ខំ​ឱ្យ​មាន​ការ​គិត​ឡើងវិញ។ អ្នកនាំពាក្យប្រធានាធិបតី Gabriela ... Read More »

កីឡាករបារាំង២រូបរងការបំពានរើសអើងជាតិសាសន៍ក្រោយស៊ុតបាល់ប៉េណាល់ទីមិនចូលវគ្គផ្តាច់ព្រ័ត្រនៅ World Cup 2022

កីឡាករជម្រើសជាតិបារាំង២រូបគឺ Kingsley Coman និង AurelienTchouameni ត្រូវបានទទួលរងនូវការបំពានលើការរើសអើងជាតិសាសន៍តាមអុីនធើណេត បន្ទាប់ពីខកខានការស៊ុតបាល់ប៉េណាល់ទីរបស់ពួកគេក្នុងការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃទី១៨ ខែធ្នូ។ ក្រុមអាហ្សង់ទីន​បានទទួលជ័យជម្នះលើបារាំងក្នុង​លទ្ធផល ៤-២ នៃ​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ ​កាល​ពី​ថ្ងៃ​អាទិត្យ ... Read More »

ការប្រកួតដំបូងរបស់យើងក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 រវាង កម្ពុជា v ហ្វីលីពីន វេលាម៉ោង ៥:០០នាទីល្ងាច

ភ្នំពេញ ៖ ការប្រកួតដំបូងរបស់យើងក្នុងពានរង្វាន់ AFF Mitsubishi Electric Cup រវាង 2022 រវាង កម្ពុជា v ហ្វីលីពីន នៅថ្ងៃទី២០/១២/២០២២ | វេលាម៉ោង ... Read More »

ក្រោយជួយក្រុមយកលេខ៣នៅ World Cup ខ្សែបម្រើ Modric របស់ក្រូអាតចង់លេង Nations League តែមិនប្រាកដនៅយូរ៉ូ២០២៤

ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric បាននិយាយថា គាត់មានបំណងលេងឱ្យប្រទេសក្រូអាតរហូតដល់វគ្គផ្តាច់ព្រ័ត្រ Nations League នៅខែមិថុនាឆ្នាំក្រោយ ប៉ុន្តែមិនទាន់សម្រេចចិត្តអំពីការចូលរួមរបស់គាត់នៅក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុប ឬ Euro 2024 នៅឡើយទេ។ Modric បានជួយក្រូអាតឈ្នះមេដាយសំរឹទ្ធ ... Read More »

Frenkie de Jong នៅតែជាគោលដៅសម្រាប់លោក Erik ten Hagសម្រាប់ Manchester United

ក្រុមបិសាចក្រហម Manchester United មិនបានបោះបង់ចោលក្តីសង្ឃឹមទាំងអស់ក្នុងការចុះហត្ថលេខាលើកីឡាករ Frenkie de Jong ឡើយ បើទោះបីជាពួកគេបរាជ័យក្នុងការស្វែងរកខ្សែបម្រើសញ្ជាតិហូឡង់នៅរដូវក្តៅនេះក៏ដោយ។ លោក Erik ten Hag គ្រូបង្វឹករបស់ក្រុម Man ... Read More »

លោក Gareth Southgate នឹង​នៅ​ជា​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រហូត​ដល់​ក្រោយយូរ៉ួ២០២៤

លោក Gareth Southgate នឹង​នៅ​ជា​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រហូត​ដល់​ក្រោយ​ការ​ប្រកួត​ពាន​រង្វាន់​អឺរ៉ុប​ (យូរ៉ូ) ក្នុង​ឆ្នាំ​២០២៤។គាត់បាននិយាយថា គាត់បានគិតអំពីអនាគតរបស់គាត់នៅក្នុងតួនាទីបន្ទាប់ពីការចាកចេញរបស់អង់គ្លេសក្នុងវគ្គ 1/4 ចុងក្រោយនៅ World Cup ។ បុរសវ័យ៥២ឆ្នាំដែលត្រូវបានតែងតាំងនៅឆ្នាំ២០១៦បានដឹកនាំក្រុមតោកំណាចអង់គ្លេសទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ... Read More »

Karim Benzema ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិ​បារាំងក្នុងវ័យ៣៥ឆ្នាំ

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​បារាំង Karim Benzema បាន​សរសេរ​លើ Twitter ថា ​ដំណើរ​របស់​គាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិបារាំង​គឺ​ចប់​ហើយ។Benzema ដែល​មាន​អាយុ៣៥ឆ្នាំ​ ​បាន​ខកខាន​ការ​ប្រកួត World Cup ដោយសារ​របួស ខណៈក្រុមមាន់គកបារាំងបាន​ចាញ់​អាហ្សង់ទីន ៤-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រដោយបាល់ប៉េណាល់ទី។ ... Read More »

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២នៅកាតាបានបញ្ចប់ដោយជោគជ័យក្នុង៦៣ប្រកួត និង៣២ក្រុមចូលរួម

អ្នកគាំទ្របាល់ទាត់រាប់ម៉ឺននាក់ដែលពាក់អាវបារាំង និងអាហ្សង់ទីនបានប្រមូលផ្តុំគ្នានៅកីឡដ្ឋាន Lusail ទីក្រុង Doha កាលពីថ្ងៃអាទិត្យ ជាកន្លែងដែលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ បញ្ចប់ជាមួយនឹងជ័យជម្នះបានលើក្រុមអាហ្សង់ទីន ដែលប្រទេសកាតាជាម្ចាស់ផ្ទះនៅឆ្នាំនេះ ដែលជាការប្រគួតរវាង Kylian Mbappe និង Lionel Messi ... Read More »

Lionel Messi ចង់បន្តលេងឱ្យអាហ្សង់ទីនទៀតក្រោយឈ្នះពាន World Cup

ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថា គាត់នឹងមិនចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិទេ បន្ទាប់ពីដឹកនាំអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup លើកដំបូងក្នុងរយៈពេល៣៦ឆ្នាំ។ ខ្សែប្រយុទ្ធលេងឲ្យក្រុម Paris St-Germain ត្រូវបានសួរអំពីអនាគតរបស់គាត់ដោយស្ថានីយ៍ទូរទស្សន៍អាហ្សង់ទីន TyC Sports ... Read More »

ការ​ឈ្នះ​របស់​អាហ្សង់ទីន​លើ​បារាំង​ជាវគ្គ​ផ្តាច់ព្រ័ត្រ World Cup 2022 ​ល្អ​បំផុត​មិន​ធ្លាប់​មាន

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2022 នៅកាតាគឺជាការប្រកួតដ៏ជក់ចិត្តមួយដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការវិភាគ និងការចេញផ្សាយរបស់ BBC Sport នៅថ្ងៃទី១៩ ខែធ្នូនេះ។ អតីតខ្សែការពារជម្រើសជាតិអង់គ្លេស Rio Ferdinand បានសង្ខេបនូវអ្វីដែលយើងភាគច្រើនកំពុងគិត ... Read More »

Lionel Messi ជាប់ឈ្មោះជាកីឡាករល្អបំផុត ខណៈដែល Kylian Mbappe ឈ្នះស្បែកជើងមាសនៅ World Cup 2022

ខ្សែប្រយុទ្ធ Lionel Messi របស់អាហ្សង់ទីនត្រូវបានជ្រើសរើសជាកីឡាករល្អបំផុត (Golden Ball) ហើយ Kylian Mbappe របស់បារាំងបានឈ្នះពានរង្វាន់ស្បែកជើងមាស (Golden Boot) បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ... Read More »

អាហ្សង់ទីនគ្រងជើងឯក World Cup ជាលើកទី៣ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនទទួលបានទឹកប្រាក់៤២លានដុល្លារ

ក្រុមជម្រើជាតិអាហ្សង់ទីនបានយកឈ្នះបារាំងដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-២ ក្រោយលទ្ធផលប្រកួត១២០នាទីស្មើគ្នា ៣ទល់៣ ដើម្បីគ្រងជើងឯក FIFA World Cup 2022 នៅប្រទេសកាតាកាលពីរាត្រីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ។ ក្នុងការប្រកួតតង់ទី១ អាហ្សង់ទីនមានការគ្រប់គ្រងបាល់បានច្រើនជា ហើយ ... Read More »

ប្រាក់រង្វាន់ដែលក្រុមទទួលបានក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២នេះ

World Cup គឺជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតនៅក្នុងកីឡាបាល់ទាត់ វាជាពានរង្វាន់ដែលកីឡាករគ្រប់រូបសុបិនចង់លើកស្ទួយប្រទេសរបស់ពួកគេដើម្បីពានរង្វាន់មួយនេះ។ កិត្តិយសនៃការកាន់ពានមាសដ៏អស្ចារ្យនេះគឺគ្រប់គ្រាន់ដើម្បីជំរុញមហិច្ឆិតារបស់កីឡាករ ហើយជាមួយនឹងកេរឈ្មោះទាំងកីឡាករ ទាំងប្រទេសរបស់ខ្លួននោះ ប្រាក់រង្វាន់ក៏ជាចំណែកមួយដ៏ធំធេងដែលកីឡាករ និងប្រទេសទាំងនោះផងដែរ។ តើ​ប្រាក់​រង្វាន់ World Cup ត្រូវ​សម្រេច​ដោយ​របៀប​ណា?ដូចដែលយើងបានរំពឹងទុកប្រាក់រង្វាន់ World Cup ... Read More »

ប្រធាន FIFA ៖ ការ​ប្រកួត​បាល់ទាត់​ពិភពលោកឡូកឡំជាមួយ​នយោបាយ គឺអ្នក​គាំទ្រ​អាច​រីករាយ​ជាមួយ​នឹង​បាល់ទាត់

ប្រធាន FIFA លោក Gianni Infantino បាននិយាយកាលពីថ្ងៃសុក្រថា ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាឆ្នាំនេះបានរក្សាការផ្ញើសារនយោបាយនៅឆ្ងាយពីបាល់ទាត់ ដូច្នេះអ្នកគាំទ្រអាចរីករាយនឹងពេលវេលាដ៏រំភើបដើម្បីទស្សនា។ ថ្លែងពីរថ្ងៃមុនការប្រកួតផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងបារាំង លោក Infantino បានការពារការសម្រេចចិត្តរបស់ FIFA ក្នុងការមិនអនុញ្ញាតឱ្យក្រុមបង្ហាញសារណាមួយនៅលើអាវរបស់ពួកគេ ... Read More »

តើបារាំងអាចគ្រងជើងឯកពីរដងជាប់គ្នា ឬក៏ អាហ្សង់ទីនជាម្ចាស់ពានរង្វាន់ឆ្នាំ ២០២២នេះ?

​ឆ្លងកាត់៦៣ប្រកួតរួចមកហើយ ការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភលោកនៅក្នុងប្រទេសកាតាឆ្នាំ២០២២នេះបានឈានចូលមកដល់វគ្គផ្តាច់ព្រ័ត្រ ហើយជាការប្រកួតចុងក្រោយនៃកម្មវិធីគឺការប្រកួតរវាងក្រុមជម្រើសជាតិបារាំងម្ចាស់ជើងឯកឆ្នាំ២០១៨ និងក្រុមជម្រើសជាតិអាហ្សង់ទីន។ ​ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះនឹងធ្វើឡើងនៅក្នុងកីឡាដ្ឋាន Lusailនៅវេលាម៉ោង១០យប់ម៉ោងនៅក្នុងប្រទេសកម្ពុជាថ្ងៃនេះ។ ក្រុមជម្រើសជាតិទាំងពីរធ្លាប់បានប៉ះគ្នាម្តងរួចមកហើយកាលពីព្រឹត្តការណ៏World Cupឆ្នាំ២០១៨ នៅក្នុងវគ្គ១៦ក្រុមចុងក្រោយដោយ បារាំងបានយកឈ្នះលើក្រុមអាហ្សង់ទីនដោយលទ្ធផល 4-3នៅក្នុងប្រទេសរុស្ស៊ី។ ​ចំណែកការប្រកួតនៅក្នុងឆ្នាំ២០២២នេះ កីឡាករល្បី២រូបរបស់ប្រទេសទាំងពីរគឺជាចំណាប់អារម្មណ៏ខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់លើពិភពលោក ថាតើពួកគេអាចជួយក្រុមរបស់ពួគគេលើកពានរង្វាន់ពិភពលោកដែរឬទេ? ​កីឡាករទាំងពីរនោះគឺ ... Read More »

ក្រូអាតឈ្នះមេដាយសំរិទ្ធWorld Cup 2022 ក្រោយផ្តួលម៉ារ៉ុកដោយលទ្ធផល2-1

​ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតបានក្លាយទៅជាម្ចាស់មេដាយសំរិទ្ធដោយទទួលចំណាត់ថ្នាក់ទី៣ក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២(World Cup 2022) ក្រោយពីពួកគេយកឈ្នះលើក្រុមជម្រើសជាតិម៉ារ៉ុកដោយលទ្ធផល2-1នៅក្នុងកីឡាដ្ឋាន Khalifa International។ ​គ្រាប់ទាំងបីរបស់ក្រុមទាំង២បានកើតឡើងនៅក្នុងតង់ទី១ទាំងអស់ដោយ កីឡាករ  Josko Gvardiol បានជួយក្រុមជម្រើសជាតិក្រូអាតនាំមុខមុននៅនាទីទី៧ ប៉ុន្តែ ក្រុមជម្រើសជាតិម៉ារ៉ុកបានធ្វើឲ្យក្រុមអ្នកគាំទ្រសប្បាយចិត្តឡើងវិញត្រឹមតែ២នាទីក្រោយពេលក្រូអាតនាំមុខ ដែលតាមស្មើដោយកីឡាករ Achraf ... Read More »

ក្រូអាតប៉ះម៉ារ៉ុកម្តងទៀតក្នុងជំនួបដណ្តើមយកចំណាត់ថ្នាក់លេខ៣នៅ World Cup 2022

ការប្រកួត World Cup ឆ្នាំ២០២២ នៅកាតាបានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយមាន២ក្រុមដែលត្រូវប៉ះគ្នាដណ្តើមយកជើងឯកគឺបារាំង និងអាហ្សង់ទីន។ ចំណែក២ក្រុមទៀតគឺក្រូអាត និងម៉ារ៉ុកត្រូវប៉ះគ្នានៅម៉ោង១០យប់ថ្ងៃទី១៧ ធ្នូនេះដើម្បីដណ្តើមយកលេខ៣ និងលេខ៤ ដែលក្រុមទាំង២បានបរាជ័យក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ ក្រូអាតបានបង្ហាញខ្លួននៅ World Cup ... Read More »

តម្លៃកីឡាករផ្ទេរអន្តរជាតិលើសពី៥០០លានផោនដែលមានក្នុងឆ្នាំ២០២២នេះ

ក្លិបបាល់ទាត់បានចំណាយ៦២២.៨លានដុល្លារ (៥១២លានផោន) លើថ្លៃភ្នាក់ងារសម្រាប់ការផ្ទេរកីឡាករអន្តរជាតិផ្នែកបុរសក្នុងឆ្នាំ២០២២ នេះបើយោងតាម ​​FIFA ។ នោះគឺជាការកើនឡើង២៤.៣% លើតួលេខឆ្នាំ២០២១ ប៉ុន្តែទាបជាងកំណត់ត្រា៦៥៤.៧លានដុល្លារ (៥៣៨.២លានផោន) ដែលបានកំណត់ក្នុងឆ្នាំ២០១៩។ ក្លឹបនានាក្នុងប្រទេសអង់គ្លេសបានចំណាយច្រើនបំផុតលើថ្លៃសេវាបែបនេះដោយមាន២០៣.២លានដុល្លារ (១៦៧លានផោន) ខណៈអ៊ីតាលីស្ថិតនៅលំដាប់ទី២ជាមួយនឹងតួលេខ៨៨.៥លានដុល្លារ​​ (៧២.៨លានផោន)។ ... Read More »

Real Madrid ចុះហត្ថលេខាលើកីឡាករប្រេស៊ីល Endrick វ័យ១៦ឆ្នាំពី Palmeiras

ក្លិនអធិរាជស Real Madrid បានចុះហត្ថលេខាលើកីឡាករវ័យជំទង់សញ្ជាតិប្រេស៊ីល Endrick ពីក្លិប Palmeiras។ ខ្សែប្រយុទ្ធវ័យ១៦ឆ្នាំដែលត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានទេពកោសល្យល្អបំផុតរបស់ប្រេស៊ីលនឹងចូលរួមជាមួយជើងឯកអឺរ៉ុប និងអេស្ប៉ាញនៅខែកក្កដា ឆ្នាំ២០២៤។ នេះគឺដោយសារតែច្បាប់របស់ FIFA ហាមប្រាមកីឡាករដែលមានអាយុក្រោម១៨ឆ្នាំពីការផ្ទេរទៅក្រៅប្រទេស។ Palmeiras ... Read More »

អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ Fernando Santos ចាក​ចេញ​ពី​តួនាទី​បន្ទាប់​ពី​ការ​ខក​ចិត្ត World Cup ឆ្នាំ២០២២

លោក Fernando Santos បានលាលែងពីដំណែងជាគ្រូបង្វឹករបស់ព័រទុយហ្គាល់ហើយ។ បុរសវ័យ៦៨ឆ្នាំរូបនេះបានចាកចេញបន្ទាប់ពីព័រទុយហ្គាល់បានរងបរាជ័យក្នុងលទ្ធផល ១-០ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងក្រុមម៉ារ៉ុកក្នុងព្រឹត្តិការណ៍ World Cup ។ លោក Santos បានចំណាយពេល៨ឆ្នាំក្នុងការដឹកនាំប្រទេសព័រទុយហ្គាល់ដោយដឹកនាំក្រុមឱ្យទទួលបានជ័យជម្នះនៅ Euro 2016 ... Read More »

Pablo Mari ត្រឡប់​មក​ហ្វឹកហាត់​វិញ​បន្ទាប់​ពីជនសង្ស័យ​ចាក់ឱ្យរបួសនៅផ្សារទំនើប

ខ្សែការពារ Pablo Mari របស់ក្លិបកាំភ្លើងធំ Arsenal បានត្រឡប់មកហ្វឹកហាត់វិញជាមួយក្លិបខ្ចីជើង Monza គឺពីរខែបន្ទាប់ពីត្រូវបានជនសង្ស័យចាក់ឲ្យរបួសក្នុងផ្សារទំនើបនៃប្រទេសអ៊ីតាលី។ កីឡាករ​វ័យ២៩ឆ្នាំ​រូបនេះ​បាន​វះកាត់​ដើម្បី​បង្កើត​ឡើងវិញ​នូវ​សាច់ដុំ​ដែល​រងរបួស​២កន្លែង​នៅ​ខ្នង​របស់គាត់​នៅឯ​មន្ទីរពេទ្យ Niguarda ក្នុង​ទីក្រុង Milan ។ បន្ទាប់ពីការប៉ុនប៉ងចាក់សម្លាប់ Mari ... Read More »

អ្នកចាត់ការ Manchester United ថា ការលក់ក្លិបនឹងក្លាយជារឿងល្អ

គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag ជឿជាក់ថា ការលក់ក្លិបនឹងក្លាយជា “រឿងល្អ” ខណៈដែលគាត់ចង់ប្រកួតប្រជែងជាមួយ Manchester City និង Newcastle ... Read More »

Messi ​ថា​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រនៅ​កាតា​នឹង​ក្លាយ​ជា​ការ​ប្រកួត World Cup ចុង​ក្រោយ​របស់គាត់

ខ្សែប្រយុទ្ធ Lionel Messi បាន​បញ្ជាក់​ថា ​គាត់​នឹង​លេង​ការ​ប្រកួត World Cup ជា​លើក​ចុង​ក្រោយ​របស់​ខ្លួន​នៅ​ពេល​ដែល​អាហ្សង់ទីន​ប៉ះ​បារាំង​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ ទី១៨ ធ្នូនេះនៅ​ប្រទេស​កាតា។ Messi បានដឹកនាំអាហ្សង់ទីនឈ្នះ ៣–០ លើក្រូអាតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេកាលពីរំលងអធ្រាត្រឈានចូលថ្ងៃពុធទី១៤ធ្នូ ហើយនឹងរកបានគ្រាប់បាល់ទី១៧២របស់គាត់នៅចុងសប្តាហ៍ ... Read More »

លោក Vialli ចាក​ចេញ​ពី​កាតព្វកិច្ចសហព័ន្ធបាល់ទាត់​អ៊ីតាលីដោយសារ​ហេតុផល​សុខភាព

អតីតខ្សែប្រយុទ្ធអ៊ីតាលីលោក Gianluca Vialli កំពុងដើរចេញពីតួនាទីរបស់គាត់ជាមួយសហព័ន្ធជាតិ ដោយសារហេតុផលសុខភាព។ នេះបើយោងតាមការឲ្យដឹងរបស់បុរសវ័យ៥៨ឆ្នាំរូបនេះដែលមានជំងឺមហារីកលំពែងបាននិយាយកាលពីថ្ងៃពុធ។ លោក Vialli ប្រធានគណៈប្រតិភូនៃសហព័ន្ធបាល់ទាត់អ៊ីតាលីបាននិយាយថា “នៅចុងបញ្ចប់នៃការចរចាដ៏វែងឆ្ងាយ និងលំបាកជាមួយក្រុមគ្រូពេទ្យជំនាញខាងជំងឺមហារីករបស់ខ្ញុំ ខ្ញុំបានសម្រេចចិត្តផ្អាក សង្ឃឹមថាជាបណ្តោះអាសន្ននូវការប្តេជ្ញាចិត្តវិជ្ជាជីវៈនាពេលបច្ចុប្បន្ន និងអនាគតរបស់ខ្ញុំ”។ លោកបន្តថា ... Read More »

គ្រូបង្វឹកជម្រើសជាតិក្រូអាត​មិន​មាន​ការ​ត្អូញត្អែរ​បន្ទាប់​ពី​ការ​ធ្លាក់​ចេញ​ពី World Cup

គ្រូបង្វឹកក្រុមជម្រើសជាតិក្រូអាតលោក Zlatko Dalic បាននិយាយថា ក្រូអាតនឹងចាកចេញពីការប្រកួត World Cup ដោយមិនមានការត្អូញត្អែរ ហើយកីឡាករទាំងអស់ត្រូវបានផ្តល់ការលើកទឹកចិត្តខ្ពស់បន្ទាប់ពីត្រូវបានក្រុមអាហ្សង់ទីនយកឈ្នះ ៣–០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ការស៊ុតបាល់ពិន័យប៉េណាល់ទីរបស់ Lionel Messi និង២គ្រាប់ដោយ Julian ... Read More »

ខ្សែប្រយុទ្ធ Richarlison របស់ក្លិបមាន់ខ្នាយមាស Tottenham ត្រូវអវត្តមានដោយសាររបួសសរសៃពួរ

ខ្សែប្រយុទ្ធប្រេស៊ីល និងកំពុងលេងឲ្យក្រុមមាន់ខ្នាយមាស Tottenhamកីឡាករ Richarlison នឹងត្រូវសម្រាកនៅក្រៅទីលាន បន្ទាប់ពីបានរងរបួសសរសៃពួរក្នុងការចាញ់ក្រូអាតក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ World Cup នៅកាតាឆ្នាំនេះ។ ក្លិប Tottenham រំពឹងថា ខ្សែប្រយុទ្ធរូបនេះនឹងអវត្តមានជាច្រើនសប្តាហ៍ ... Read More »

បារាំង​​ក្លាយជាក្រុមឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ២រដូវកាលជាប់ៗគ្នានៅ World Cup

ប្រទេស​បារាំង​បានក្លាយជាក្រុមដែលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ​ World Cup ២លើកជាប់ៗគ្នាក្រោយពីយកឈ្នះម៉ារ៉ុក២ទល់០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូនេះដោយក្រុមមាន់គកបារាមងនឹងត្រូវប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រនៅ​ថ្ងៃ​អាទិត្យ​ទល់​នឹង​អាហ្សង់ទីន។ ក្រុមមកពីអាហ្រ្វិកគឺជាក្រុមដំបូងគេដែលឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup បាន បាត់បង់ខ្សែការពារសំខាន់ Nayef Aguerdដោយសាររបួស បន្ទាប់ពីគាត់ត្រូវបានគេដាក់ឈ្មោះក្នុងជម្រើសដំបូង ... Read More »

បារាំង និងម៉ារ៉ុកស្វែងរកកំណត់ត្រាដូចគ្នាក្នុងជំនួបនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 រាត្រីនេះ

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានរកឃើញមួយក្រុមហើយដែលកំពុងរង់ចាំទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត World Cup 2022 នៅប្រទេសកាតា នោះគឺក្រុមជម្រើសជាតិអាហ្សង់ទីនដែលបានយកឈ្នះក្រូអាតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូនេះ។ ចំណែកការប្រកួតនៅរាត្រីនេះវិញគឺក្រុមជម្រើសជាតិមាន់គកបារាំងត្រូវប៉ះជាមួយក្រុមជម្រើសជាតិម៉ារ៉ុកនៅវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូនេះ។ក្នុងជំនួបនេះក្រុមជម្រើសជាតិទាំងពីរសុទ្ធតែចង់បង្កើតកំណត់ត្រារៀងៗខ្លួន ដោយក្រុមជម្រើសជាតិបារាំងចង់បំបែកកំណត់ត្រាដែលក្លាយជាក្រុមនៅអឺរ៉ុបដំបូងគេដែលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ២ដងជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ World Cup។ រីឯម៉ារ៉ុកគឺជាក្រុមឡើងជើងខ្លាំងដែលជាប្រវត្តិសាស្ត្ររបស់ប្រទេសនេះបានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង ហើយចង់បានកំណត់ត្រាល្អបំផុតរបស់ខ្លួនក្នុងការឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រផងដែរសម្រាប់ក្រុមដំបូងគេមកពីតំបន់អាហ្វ្រិកក្នុងឆ្នាំនេះ។ ក្រុមជម្រើសជាតិបារាំងធ្លាប់បង្ហាញខ្លួននៅ ... Read More »

Messi ជាប់កីឡាករឆ្នើមក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2022 ពេលយកឈ្នះក្រូអាត

ប្រធានក្រុម និងជាខ្សែប្រយុទ្ធ Lionel Messi ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួតនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រូអាត នៅពេលដែលគាត់បានជួយអាហ្សង់ទីនទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup ២០២២ជាមួយនឹងជ័យជម្នះលើក្រូអាត៣ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូនេះ ។ កីឡាករ Messi ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​៨.៤៦ បាន​រក​គ្រាប់​បាល់​បើក​ឆាក​នៅនាទីទី៣៤ ... Read More »

ទង់ជាតិ​ម៉ារ៉ុកកំពុងបង្ហាញ​ជុំវិញ​ពិភព​អារ៉ាប់ដើម្បី​ជា​សញ្ញា​នៃ​មោទនភាព​ការ​ប្រកួត World Cup ឆ្នាំនេះ

ទង់ជាតិពណ៌ក្រុមឆ្អិនឆ្អៅ និងផ្ទាំងប៉ាណូដែលមានកីឡាករដាក់តាំងពេញនៅតំបន់ Rabat មុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup របស់ម៉ារ៉ុកទល់នឹងបារាំងនៅរាត្រីថ្ងៃពុធនេះ ប៉ុន្តែក្រុមនឹងមានការគាំទ្រច្រើននៅឯឆ្ងាយ ដូចជាក្រុមប្រទេសនៅអារ៉ាប់ ឬអាហ្រ្វិកដំបូងគេដែលបានគាំទ្រ។ នៅក្នុងប្រទេសអារ៉ាប់ ការធ្វើល្អរបស់ក្រុមម៉ារ៉ុក ជាពិសេសបានចាប់យកការស្រមើស្រមៃរបស់ប្រជាជនក្នុងអំឡុងពេលការប្រកួត World Cup ... Read More »