ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ជាង៤០ឆ្នាំហើយប្រទេសឥណ្ឌាទើបតែឈ្នះមេដាយលើកដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិក

ប្រទេសឥណ្ឌាបានឈ្នះមេដាយសំរឹទ្ធិលើកីឡាវាយកូនហ្គោលលើទឹកកកហុកគី (Hockey) បន្ទាប់ពីជ័យជម្នះ ៥-៤ លើប្រទេសអាល្លឺម៉ង់ក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី៥ ខែសីហាដោយផ្តល់ឱ្យប្រទេសនេះនូវមេដាយអូឡាំពិកជាលើកដំបូងនៅក្នុងវិស័យកីឡាក្នុងរយៈពេលជាង៤០ឆ្នាំ។ ខ្សែប្រយុទ្ធឥណ្ឌា Simranjeet Singh បានលេចធ្លោជាងកីឡាករដទៃទៀតដោយរកបាន២គ្រាប់សម្រាប់ក្រុមឥណ្ឌារួមទាំងគ្រាប់បាល់ឈ្នះក្នុងការប្រកួត។កីឡាកររូបនេះបាននិយាយថា “វាជាសុបិនក្លាយជាការពិត។ យើងបានធ្វើឱ្យប្រជាជនឥណ្ឌាចំនួន១,៣ពាន់លាននាក់មានមោទនភាពដោយបញ្ចប់នៅលើវេទិកា” ។ ការប្រកួតដែលសំបូរទៅដោយគ្រាប់បាល់មិនមែនជាការប្រកួតងាយស្រួលឡើយសម្រាប់ម្ចាស់ជើងឯកអូឡាំពិក៨សម័យកាល។ អាល្លឺម៉ង់បាននាំមុខមុននៅនាទីទី២ ... Read More »

ក្រុមបាល់ទាត់នារីអូស្ត្រាលីប៉ះក្រុមបាល់ទាត់នារីអាមេរិកដណ្តើមយកមេដាយសំរិទ្ធិក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ

ការប្រកួតបាល់ទាត់ផ្នែកនារីបានឈានមកដល់ការប្រកួតដណ្តើមយកមេដាយមាស, ប្រាក់ និងមេដាយសំរិទ្ធិហើយ។ ក្នុងនោះក្រុមនារីជម្រើសជាតិអូស្ត្រាលីត្រូវប៉ះក្រុមបាល់ទាត់នារីអាមេរិកវេលាម៉ោង៣រសៀលថ្ងៃទី៥ សីហានេះដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធិក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ យោងតាមតារាងប្រកួត និងតាមគេហទំព័រអូឡាំពិកបានបង្ហាញថា ក្រុមនារីជម្រើសជាតិអូស្ត្រាលីបានចាញ់ក្រុមជម្រើសជាតិនារីស៊ុយអែតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១ទល់០។ ចំណែកក្រុមនារីជម្រើសជាតិអាមេរិកបានចាញ់ក្រុមនារីជម្រើសជាតិកាណាដានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១ទល់០ដែរ។ អូស្ត្រាលីក្នុងការប្រកួតកីឡាអូឡាំពិករដូវក្រៅនេះគឺ៥ប្រកួត​​ ឈ្នះ២ប្រកួត, ស្មើ១ប្រកួត និងចាញ់២ប្រកួត។ ... Read More »

ចំនួនមេដាយមាសរបស់ចិនកើនឡើង៣២គ្រឿង គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី០៥សីហានេះ

ប្រទេសចិននៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមេដាយមាសចំនួន៣២គ្រឿង។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ សីហានេះ ខណៈដែលសហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាងគេកំពុងបន្តឈរចំណាត់ថ្នាក់លេខ២ មានមេដាយមាស២៥គ្រឿង។ ប្រទេសចិនបានឈ្នះមេដាយមាស៣២គ្រឿង, ប្រាក់២២ និងសំរិទ្ធិ១៦គ្រឿង សរុប៧០គ្រឿង ខណៈ អាមេរិកឈរលេខ២ ឈ្នះមេដាយមាស២៥គ្រឿង, ប្រាក់៣១ ... Read More »

លោក Louis van Gaal ធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ជាលើកទី៣

លោក Louis van Gaal ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ជាលើកទី៣។ បុរសជនជាតិហូឡង់វ័យ៦៩ឆ្នាំរូបនេះជំនួសលោកFrank de Boer ដែលបានលាឈប់កាលពីខែមុនបន្ទាប់ពីបរាជ័យក្រោមថ្វីជើងសាធារណរដ្ឋឆេកនៅវគ្គ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០២០។ លោក Van Gaal បានដឹកនាំក្រុមជម្រើសជាតិហូឡង់កាលពីឆ្នាំ២០០០-២០០២ និងមកដឹកនាំម្តងទៀតចាប់ពីឆ្នាំ២០១២-២០១៤ មុនពេលគាត់ចូលរួមជាគ្រូបង្វឹកក្រុម ... Read More »

ម្ចាស់ផ្ទះជប៉ុនឈ្នះមេដាយមាស និងប្រាក់បន្ថែមទៀតក្នុងកីឡាជិះស្គីលើទឹកកក

ម្ចាស់ផ្ទះជប៉ុនទទួលបានមេដាយមាស និងប្រាក់នៅក្នុងការប្រកួតកីឡាជិះស្គីលើទឹកកកវគ្គផ្តាច់ព្រ័ត្រនៅឯការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ខណៈដែលកីឡាការិនីដែលឈ្នះគឺ Sakura Yosozumi និងKokonaHiraki វ័យ១២ឆ្នាំបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ ។ Yosozumi វ័យ១៩ឆ្នាំបានឈ្នះមេដាយមាសជាមួយពិន្ទុ៦០.០៩ នៅក្នុងព្រឹត្តិការណ៍ដ៏រំភើបកាលពីថ្ងៃពុធ។ ជាមួយនឹងកីឡាការិនីចក្រភពអង់គ្លេសវ័យ១៣ឆ្នាំ Sky ... Read More »

Sydney McLaughlin បំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ៤០០ម៉ែត្ររបស់នាងក្នុងព្រឹត្តិការណ៍អូឡាំពិក

កីឡាការិនីអត្តពលកម្ម Sydney McLaughlin របស់អាមេរិកបានបំបែកឯតទគ្គកម្មពិភពលោកផ្ទាល់ខ្លួន ជាមួយនឹងការរត់ដ៏គួរឱ្យចាប់អារម្មណ៍នៅពេលនាងដណ្តើមបានមេដាយមាសព្រឹត្តិការណ៍អូឡាំពិកក្នុងការប្រកួតរត់ចម្ងាយ៤០០ម៉ែត្រផ្នែកនារីនៅទីក្រុងតូក្យូ។ McLaughlin មានវ័យ២១ឆ្នាំបានយកឈ្នះម្ចាស់ផ្ទះជប៉ុនដោយបញ្ចប់ដោយប្រើថិរវេលា៥១.៤៦វិនាទី ខណៈដែលនាងឈ្នះ វិនាទីដើម្បីយកឈ្នះគូប្រជែង Dalilah Muhammad ។ ចំណែកម្ចាស់ជើងឯកអូឡាំពិកលោក Muhammad វ័យ៣១ឆ្នាំបានប្រើថិរវេលា៥១.៥៨វិនាទីខណៈដែលកីឡាការិនីហូឡង់ ... Read More »

Inter Milan បដិសេធការដេញថ្លៃរបស់ Chelsea ចំនួន៨៥លានផោនសម្រាប់ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku

ក្លិប Inter Milan បានច្រានចោលការដេញថ្លៃ៨៥លានផោនរបស់ក្រុមតោខៀវ Chelsea សម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku ក្នុងការផ្ទេរទៅកាន់ទឹកដីអង់គ្លេសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៤ ខែសីហានេះ។ Lukaku ... Read More »

U23ប្រេស៊ីលឡើងប៉ះ U23 អេស្ប៉ាញវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិក

ក្រុមការពារតំណែងជើងឯក U23 ប្រេស៊ីលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្រោយពីយកឈ្នះក្រុម U23 ម៉ិចស៊ីកូក្នុងលទ្ធផលបាល់កាត់សេចក្តីប៉េណាល់ទី ក្រោយពីប្រកួតស្មើគ្នា០ទល់០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរសៀលថ្ងៃទី៣ សីហាម្សិលមិញនេះ។ ចំណែកក្រុមជម្រើសជាតិ U23 អេស្ប៉ាញបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែរក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះជប៉ុន U23 ក្នុងលទ្ធផល១ទល់០ក្នុងម៉ោងបន្ថែម១៥នាទីពីរដង។ ក្រុមជម្រើសជាតិ U23 ... Read More »

លោក Shevchenko ប្រកាសបញ្ចប់កិច្ចសន្យាជាគ្រូបង្វឹកជម្រើសជាតិអ៊ុយក្រែន

វីរបុរសអ៊ុយក្រែន និងជាអតីតកីឡាករក្លិប AC Milan លោក AndriyShevchenko បានប្រកាសពីការបញ្ចប់ពេលវេលាដឹកនាំក្រុមជម្រើសជាតិអ៊ុយក្រែនហើយកាលពីថ្ងៃទី៣ សីហា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA។ បន្ទាប់ពីដឹកនាំអស់រយៈពេល៥ឆ្នាំក្នុងនាមជាគ្រូបង្វឹករបស់ប្រទេសអ៊ុយក្រែន លោក Shevchenko បានកំណត់ពេលវេលាក្នុងការកាន់តំណែងរបស់គាត់ដោយបានដឹកនាំពួកគេឱ្យទទួលបានជោគជ័យនៅព្រឹត្តិការណ៍យូរ៉ូ២០២០មុនពេលចាញ់អង់គ្លេសនៅរដូវក្តៅនេះ។ លោក ... Read More »

អ្នកចាំទី Manchester United កីឡាករ Dean Henderson ឆ្លង Covid-19 ខណៈ Joe Hart កៀកចេញពីTottenham ទៅ Celtic

អ្នកចាំទី Dean Henderson របស់ក្រុមបិសាចក្រហម Manchester United នឹងខកខានបង្ហាញខ្លួននៅជំរំហ្វឹកហាត់របស់ក្លិបនៅប្រទេសស្កុតឡេននៅសប្តាហ៍នេះដោយសារគាត់បានឆ្លងជំងឺ Covid-19 ត្រូវនៅដាច់ដោយឡែកពីគេ។ កីឡាករអន្តរជាតិអង់គ្លេសវ័យ២៤ឆ្នាំរូបនេះបានធ្វើតេស្តវិជ្ជមានកាលពី៣ សប្តាហ៍មុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្លិបបានអះអាងថា Dean Henderson កំពុងទទួលរងពីការឆ្លងជំងឺកូវីដ-១៩ដោយអស់កម្លាំងដែលត្រូវជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព ... Read More »

ប្រធានក្រុម និងជាជម្រើសជាតិអុីតាលី Chiellini បន្តកុងត្រាថ្មីរយៈពេល២ឆ្នាំជាមួយក្លិប Juventus នៅ Serie A

ខ្សែការពារ Giorgio Chiellini របស់ក្រុម Juventus បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំដែលនឹងពង្រីកអាជីពរបស់គាត់ជាមួយក្រុមមានមូលដ្ឋាននៅទីក្រុង Turin ដល់១៨ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣ ខែសីហានេះ ។ កិច្ចសន្យាថ្មីរបស់ ... Read More »

ចិនបន្តឈ្នះមេដាយមាស២៩គ្រឿង គិតត្រឹមព្រឹកថ្ងៃអង្គារទី០៣សីហានេះ

ប្រទេសចិននៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមេដាយមាសចំនួន២៩គ្រឿង។ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៣ សីហានេះ សហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាង ប៉ុន្តែមេដាយមាសតិចជាងចិនកំពុងឈរចំណាត់ថ្នាក់លេខ២ មានមេដាយមាស២២គ្រឿង។ ចិនបានឈ្នះមេដាយមាស២៩គ្រឿង, ប្រាក់១៧គ្រឿង និងសំរិទ្ធិ១៦គ្រឿង ខណៈដែលអាមេរិកឈរលេខ២ ឈ្នះមេដាយមាស២២គ្រឿង, ប្រាក់២៥គ្រឿង និងសំរិទ្ធិ១៧គ្រឿង។ ... Read More »

កាណាដាឡើងប៉ះស៊ុយអែតវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីនៅអូឡាំពិក ខណៈអូស្ត្រាលីប៉ះអាមេរិកយកលេខ៣

ការប្រកួតបាល់ទាត់នារីក្នុងព្រឹត្តិការណ៍អូឡាំពិកបានបិទបញ្ចប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយកាលពីថ្ងៃទី២ សីហាម្សិលមិញ ដោយបានរកឃើញ២ក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីប្រជែងយកជើងឯកមេដាយមាស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីម្សិលមិញនោះគឺក្រុមនារីជម្រើសជាតិកាណាដាបានយកឈ្នះក្រុមនារីជម្រើសជាតិអាមេរិក ក្នុងលទ្ធផល១ទល់០ ដែល១គ្រាប់នេះគឺជាគ្រាប់បាល់សំណាងក្នុងការពិន័យបាល់១១ម៉ែត្រ ក្រោយពីកីឡាការិនីអាមេរិកធ្វើឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់។ អ្នករ៉ាប់រងបាល់ពិន័យ១១ម៉ែត្រ ស៊ុតដោយកីឡាការិនី Jessie Fleming នៅនាទីទី៧៥ ដែលជាគ្រាប់បាល់ជ័យជម្នះជួយឲ្យកាណាដាឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូឆ្នាំនេះ។ ចំណែកក្រុមនារីជម្រើសជាតិស៊ុយអែតបានយកឈ្នះក្រុមនារីជម្រើសជាតិអូស្ត្រាលីក្នុងលទ្ធផល១ទល់០ដែរ ... Read More »

ក្រោយបញ្ចប់ការប្រកួតអូឡាំពិកហ្គេម ប៉ែន សុគង់ បន្តការហ្វឹកហាត់នៅជប៉ុន៨ខែ មុនស៊ីហ្គេម នៅវៀតណាម ចូលមកដល់

      ភ្នំពេញ៖ នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ប្រភពពី(CAMSOC) បានបញ្ជាក់អោយដឹងថា, កីឡាករជម្រើសជាតិអត្តពលកម្មកម្ពុជា ប៉ែន សុគង់ បន្តស្នាក់នៅប្រទេសជប៉ុនរយៈពេល៨ខែទៀត ដើម្បីហ្វឹកហាត់សម្រួចបច្ចេកទេស ឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ... Read More »

គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ចិនឈ្នះមេដាយមាស២៤ បន្តឈរកំពូលតារាងមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិក

ប្រទេសចិននៅតែឈរលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមេដាយមាសចំនួន២៤។ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២ ខែសីហានេះ សហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាង ប៉ុន្តែមេដាយមាសតិចជាងចិនកំពុងឈរចំណាត់ថ្នាក់លេខ២។ មកដល់ថ្ងៃទី២ សីហានេះ ចិនបានឈ្នះមេដាយមាស២៤គ្រឿង, ប្រាក់១៤ និងសំរិទ្ធិ១៣គ្រឿង ខណៈដែលអាមេរិកឈរលេខ២ ឈ្នះមេដាយមាស២០គ្រឿង, ប្រាក់២៤ ... Read More »

Marcell Jacobs មកពីអុីតាលីទទួលបានមេដាយមាសជាលើកដំបូងក្នុងវិញ្ញសារត់ចម្ងាយ១០០ម៉ែត្រ

កីឡាករ Marcell Jacobs ទទួលបានជ័យជម្នះដ៏អស្ចារ្យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររត់ចម្ងាយ១០០ម៉ែត្រផ្នែកបុរសនៅអូឡាំពិកទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA នៅព្រឹកថ្ងៃចន្ទ ទី២ សីហានេះ។ Marcell Jacobs បានប្រើថេរវេលា៩.៨០វិនាទីដោយបំបែកឯតទគ្គកម្មចម្ងាយ១០០ម៉ែត្ររបស់អឺរ៉ុបដែលខ្លួនគាត់បានកំណត់កាលពីដើមដោយពេលវេលារបស់គាត់គឺ៩.៨៤វិនាទីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គាត់បានយកឈ្នះអត្តពលិកអាមេរិក Fred Kerley ... Read More »

ខ្សែបម្រើក្រុមកាំភ្លើងធំ Thomas Partey នឹងធ្វើការស្កេនរបួសកជើងអាចខកខានបង្ហាញខ្លួននៅដើមរដូវកាលថ្មីនេះ

ខ្សែបម្រើ Thomas Partey របស់ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវការស្កេនរបួសកជើងដែលគាត់បានរងរបួសអំឡុងការប្រកួតចាញ់ក្រុមតោខៀវ Chelsea ២-១ កាលពីថ្ងៃអាទិត្យ ក្នុងជំនួបមិត្តភាព។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២ សីហានេះ។ ... Read More »

កីឡាការិនីវ៉េណេស៊ុយអេឡា Yulimar Rojas បង្កើតឯតទគ្គកម្មពិភពលោកឈ្នះមេដាយមាសការលោតចម្ងាយ

កីឡាការិនីវ៉េណេស៊ុយអេឡា Yulimar Rojas បានបង្កើតឯតទគ្គកម្មពិភពលោកដែលជាកីឡាការីនីដំបូងគេដែលបានបំបែកឯតទគ្គកម្មកីឡាអូឡាំពិកទីក្រុងតូក្យូ ខណៈនាងឈ្នះមេដាយមាសអូឡាំពិកក្នុងការលោតចម្ងាយ។ Rojas ដែលជាម្ចាស់មេដាយប្រាក់កាលពីព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងរីយ៉ូ២០១៦ បានលោតបានចម្ងាយ១៥.៦៧ ម៉ែត្រដើម្បីបំបែកកំណត់ត្រាចម្ងាយ១៥.៥០ម៉ែត្រដែលល្អបំផុតដែលបានកំណត់ដោយកីឡាការិនី Inessa Kravets របស់អ៊ុយក្រែនកាលពីឆ្នាំ១៩៩៥ ពោលគឺពីរខែមុនពេលRojas កើត។ កីឡាការិនីវ័យ២៥ឆ្នាំរូបនេះបាននិយាយថា ... Read More »

Celtic រងបរាជ័យថ្ងៃបើកឆាកលីគកំពូលស្កុតឡេនក្រោមថ្វីជើង Hearts ជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ

ក្រុមខ្លាំង Celtic បានរងបរាជ័យនៅថ្ងៃបើកឆាកជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ ក្នុងថ្ងៃបើកឆាកប្រកួតលីគកំពូលស្កុតឡេនក្រោមការដឹកនាំរបស់លោក Ange Postecoglou ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១ សីហានេះ។ កីឡាករ Mackay-Steven បានស៊ុតបាល់បញ្ចូលទីក្នុងតង់ទី១ ... Read More »

ចិននៅតែឈរកំពូលតារាងក្នុងតារាងមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក គិតត្រឹមព្រឹកថ្ងៃទី១ សីហានេះ

សាធារណរដ្ឋប្រជាមានិតចិនកំពុងតែឈរលើគេក្នុងតារាងចំណាត់ថ្នាក់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅដែលប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុននៅឆ្នាំនេះ គិតត្រឹមថ្ងៃទី១ សីហានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ គិតត្រឹមព្រឹកថ្ងៃទី១សីហានេះ ចិនទទួលបានមេដាយមាស២២គ្រឿង, មេដាយប្រាក់១៣គ្រឿង និងមេដាយសំរិទ្ធិ១២គ្រឿង សរុប៤៧គ្រឿង ខណៈដែលសហរដ្ឋអាមេរិកឈរចំណាត់ថ្នាក់លេខ២ទទួលបានមេដាយមាស១៩គ្រឿង, ប្រាក់២០គ្រឿង ... Read More »

U23ជប៉ុនមានឱកាសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយឈ្នះណូវែលហ្សេឡង់ក្នុងបាល់កាត់សេចក្តីប៉េណាល់ទី

ក្រុមជម្រើសជាតិ U23 ជប៉ុនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ ក្រោយពីក្រុមម្ចាស់ផ្ទះមួយនេះបានយកឈ្នះក្រុមណូវែលហ្សេឡង់ក្នុងលទ្ធផលទាល់បាល់កាត់សេចក្តី១១ម៉ែត្រ។ នេះបើយោងតាមលទ្ធផលរបស់ Olympics.com ដែលបានផ្សាយនៅព្រឹកថ្ងៃអាទិត្យទី១ សីហានេះ។ ការប្រកួតរវាងក្រុមម្ចាស់ផ្ទះជប៉ុន U23 នឹងក្រុមណូវែលហ្សេឡង់ U23 ក្នុងវគ្គ៨ក្រុមចុងក្រោយកាលពីម្សិលមុិញ ក្រុមជប៉ុនបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមណូវែលហ្សេងឡង់ ព្រោះជាក្រុមម្ចាស់ផ្ទះ ... Read More »

ការប្រកួតមិត្តភាពរបស់ Man Utd នៅ Preston ត្រូវបានបញ្ឈប់បន្ទាប់ពីការផ្ទុះឡើងនៃ Covid-19

ការប្រកួតមិត្តភាពមុនបើករដូវកាលរបស់ក្រុមបិសាចក្រហម Manchester United នៅទីក្រុង Preston កាលពីថ្ងៃសៅរ៍ត្រូវបានលុបចោលបន្ទាប់ពីមានករណីវិជ្ជមាន Covid-19 តិចតួចត្រូវបានរកឃើញនៅក្លឹបនៅ Premier League ។ ក្រុមបិសាចក្រហមបានប្រកួតស្មើ ២-២ ទល់នឹងក្រុម Brentford ... Read More »

ក្លិប Chelsea កំណត់ឲ្យអ្នកគាំទ្រត្រូវបង្ហាញភស្តុតាងពីការចាក់វ៉ាក់សាំងរួចរាល់ ឬតេស្តអវិជ្ជមាន Covid-19 ជាមុនទើបអាចចូលទស្សនាបាន

ក្លិបតោខៀវ Chelsea បានចេញសេចក្តីប្រកាសថា អ្នកគាំទ្រដែលចូលទស្សនាការប្រកួតនៅក្នុងទឹកដី របស់ខ្លួននឹងចាំបាច់ត្រូវបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងពេញលេញ ឬបង្ហាញភស្តុតាងនៃការធ្វើតេស្ត Covid-19 អវិជ្ជមានជាមុនសិន។ លក្ខណៈវិនិច្ឆ័យនេះនឹងអនុវត្តចំពោះការប្រកួតផ្នែកបុរស និងនារីដែលក្លិបកំពុងអនុវត្ត។ ការប្រកាសផ្លាស់ប្តូរនេះនឹងអនុវត្តសម្រាប់ការប្រកួតមិត្តភាពផ្នែកបុរសទល់នឹងក្រុម Tottenham នៅថ្ងៃទី៤ ខែសីហាខាងមុខ។ បច្ចុប្បន្ននេះរដ្ឋាភិបាលអង់គ្លេសកំពុងពិចារណាលើផែនការសម្រាប់អ្នកគាំទ្រដែលចូលរួមព្រឹត្តិការណ៍កីឡាដែលមានសមត្ថភាពប្រហែល២ម៉ឺននាក់ ... Read More »

Alexander Zverev ផ្តួលជើងខ្លាំង Novak Djokovic ឈានទៅវគ្គផ្តាច់ព្រ័ត្រនៅអូឡាំពិក

ក្តីសង្ឃឹមរបស់ Novak Djokovic ក្នុងការឈ្នះពានរង្វាន់ Golden Slam បានបញ្ចប់ហើយបន្ទាប់ពីរូបគាត់បានចាញ់កីឡាករ Alexander Zverevក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកីឡាអូឡាំពិកអូឡាំពិក។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣១ កក្កដានេះ។ កីឡាករវាយតឺន្នីសសញ្ជាតិសែប៊ី ... Read More »

Selemon Barega ជនជាតិអេត្យូពីឈ្នះមេដាយមាសដំបូងក្នុងវិញ្ញាសារត់ចម្ងាយ

កីឡាករ Selemon Barega របស់ប្រទេសអេត្យូពីបានធ្វើឱ្យម្ចាស់ជើងឯកពិភពលោក និងអ្នកកាន់កំណត់ត្រាពិភពលោក Joshua Cheptegei ធ្លាក់ ដោយដណ្តើមបានមេដាយមាសក្នុងការប្រកួតរត់ចម្ងាយ១០គីឡូម៉ែត្រ(១០.០០០ម៉ែត្រ)នៅក្នុងការប្រកួតកីឡាអត្តពលកម្មលើកដំបូងនៅទីក្រុងតូក្យូ។ ម្ចាស់មេដាយប្រាក់ចម្ងាយ៥.០០០ម៉ែត្រពិភពលោក Selemon Baregaបានឈ្នះការរត់ចុងក្រោយក្នុងការប្រើរយៈពេល២៧នាទីនិង៤៣.២២ វិនាទី។ ចំណែកអតីតម្ចាស់ជើងឯកភពលោក Cheptegei ... Read More »

សូមជូនពរកីឡាករ ប៉ែន សុខគង់ ក្នុងការប្រកួត Tokyo Olympic Games 2020 ព្រឹកនេះ !

ភ្នំពេញ៖ Tokyo_Olympic_Game_2020 #យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា កីឡារស់ក្នុងសន្ដិភាព។  ជនរួមជាតិ សូមជូនពរកីឡាករ ប៉ែន សុខគង់ ក្នុងការប្រកួត Tokyo Olympic Games 2020 ព្រឹកនេះ ។ សូមបញ្ជាក់ថា,លោក ប៉ែន ... Read More »

សូមគាំទ្រ ! TOKYO 2020៖ ឃឺន ប៊ុនពេជ្រមរកត ឈរលេខ៣ ក្នុងស៊េរី និង​បំ​បែក​សិទ្ធ​ផល​ចាស់​របស់​ខ្លួន !

ភ្នំពេញ៖ ចង់និយាយទិសស្លោកថាTokyo_Olympic_Game_2020 យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា ! កីឡារស់ក្នុងសន្ដិភាពកីឡាការិនីហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រមរកត បាន​បញ្ចប់ការប្រកួតរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍អូឡាំពិកហ្គេម ទីក្រុងតូក្យ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ... Read More »

ក្រុមបាល់ទាត់នារីម្ចាស់ផ្ទះជប៉ុនត្រូវប៉ះក្រុមខ្លាំស៊ុយអែតល្ងាចនេះប្រជែងកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិក

ការប្រកួតបាល់ទាត់ផ្នែកនារីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកបានឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ក្នុងនោះក្រុមម្ចាស់ផ្ទះជប៉ុននឹងត្រូវតទល់ជាមួយក្រុមខ្លាំងស៊ុយអែតនៅវេលាម៉ោង៥ល្ងាចនេះ ដើម្បីប្រជែងយកកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។ យោងតាមការចេញផ្សាយរបស់គេហទំព័រអូឡាំពិកបានឲ្យដឹងថា ក្រុមម្ចាស់ផ្ទះបាល់ទាត់នារីជប៉ុននឹងត្រូវប៉ះក្រុម​នារីស៊ុយអែតនៅវេលាម៉ោង៧ល្ងាចម៉ោងនៅកម្ពុជា។ ក្រុមនារីជប៉ុនមុននឹងឡើងមកកាន់វគ្គ៨ក្រុម បានឆ្លងកាត់ការប្រកួតវគ្គជម្រុះតាមពូល៣ប្រកួត ដោយឈ្នះ១ ស្មើ១ និងចាញ់មួយ ប្រកួតវគ្គជម្រុះតាមពូលចុងក្រោយបានបំបាក់ក្រុមខ្លាំងឈីលីក្នុងលទ្ធផល១ទល់០ ដែលធ្វើឲ្យក្រុមនេះក្លាយជាក្រុមលេខ៣ល្អ ក្នុងពូលបានឡើងវគ្គ៨ក្រុមបន្តទៀត។ ចំណែកក្រុមនារីស៊ុយអែតធ្វើបានល្អ ដោយការប្រកួតក្នុងវគ្គជម្រុះតាមពូលមិនដែលស្គាល់រសជាតិចាញ់នោះទេក្នុង៣ប្រកួតគឺឈ្នះទាំង៣ប្រកួត។ ... Read More »

តារាឆ្នើមDjokovic ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិក

កីឡាករវាយតឺន្នីសលំដាប់លេខ១ពិភពលោក Novak Djokovic មានភាពមមាញឹក និងជោគជ័យកាលពីថ្ងៃព្រហស្បតិ៍នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកដោយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្នែកបុរស និងការប្រកួតចម្រុះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA បានឲ្យដឹងថា ការប្រកួតដំបូងរបស់គាត់ គឺនៅក្នុងការប្រកួតទោល ខណៈដែលគាត់បន្តបេសកកម្មរបស់គាត់ដើម្បីបន្ថែមមេដាយមាសអូឡាំពិកដល់ការប្រកួត Grand Slams ចំនួន៣ដែលគាត់បានឈ្នះរួចទៅហើយនៅឆ្នាំ២០២១ ... Read More »

ចិនបន្តកាន់កាប់កំពូលតារាងមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកគិតត្រឹមព្រឹកថ្ងៃទី៣០ កក្កដានេះ

ប្រទេសចិនបានវ៉ាម្ចាស់ផ្ទះជប៉ុនឈរលើគេក្នុងចំណោមប្រទេសដែលចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងតូក្យូ គិតត្រឹមថ្ងៃទី៣០ កក្កដា ឆ្នាំ២០២១នេះ ដោយទទួលបានមេដាយមាសរហូតដល់១៥, ប្រាក់៧គ្រឿង និងសំរិទ្ធិ១០គ្រឿង។ ចំណែកប្រទេសដែលកំពុងឈរលេខ២នោះគឺម្ចាស់ផ្ទះជប៉ុន ដោយទទួលបានមេដាយមាស១៥គ្រឿង, ប្រាក់៤គ្រឿង និងសំរិទ្ធិ៦គ្រឿង ខណៈដែលសហរដ្ឋអាមេរិកឈរលំដាប់លេខ៣ ទទួលបានមេដាយមាស១៤គ្រឿង, ប្រាក់១៥គ្រឿង និងសំរិទ្ធិ១១គ្រឿង។ ... Read More »