ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Jesse Lingard បានត្រៀមខ្លួនចាកចេញពី Manchester United ប្រសិនបើមិនបានលេងទៀងទាត់

ខ្សែបម្រើប្រយុទ្ធ Jesse Lingard នឹងសម្លឹងរកការចាកចេញពីក្លិបបិសាចក្រហម Manchester United មុនពេលទីផ្សារដោះដូរកីឡាករបិទ លុះត្រាតែរូបគេជឿជាក់ថា នឹងលេងជាទៀងទាត់នៅក្នុងក្រុមរបស់លោក Ole Gunnar Solskjaer នៅរដូវកាលនេះ។ ខ្សែបម្រើប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះគឺជាកីឡាករឆ្នើមម្នាក់របស់ក្រុមបិសាចក្រហមនៅមុនបើករដូវកាលដោយស៊ុតបញ្ចូលទីលើក្រុម QPR ... Read More »

យុវជនបាល់ទាត់អាហ្វហ្គានីស្ថានម្នាក់បានធ្លាក់ពីលើយន្តហោះអាមេរិកស្លាប់នៅទីក្រុងកាប៊ុល

អាជ្ញាធរអាហ្វហ្គានីស្ថានបានបញ្ជាក់ថា កីឡាករបាល់ទាត់វ័យក្មេងម្នាក់បានធ្លាក់ស្លាប់បន្ទាប់ពីឡើងនៅលើយន្តហោះពេលកំពុងហោះរបស់យោធាអាមេរិកចាកចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល។ កីឡាករយុវជននោះឈ្មោះ Zaki Anwari វ័យ១៩ឆ្នាំធ្លាប់លេងឱ្យក្រុមយុវជនជម្រើសជាតិអាហ្វហ្គានីស្ថាន ប៉ុន្តែព័ត៌មានលម្អិតបន្ថែមអំពីពេលដែលគាត់ស្លាប់មិនត្រូវបានបង្ហាញនោះទេ។ ចាប់តាំងពីក្រុមតាលីបង់ដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានមកវិញ មនុស្សរាប់ពាន់នាក់បានសម្រុកទៅព្រលានយន្តហោះទីក្រុងកាប៊ុល ខណៈប្រទេសលោកខាងលិចប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋ និងសហការីអាហ្វហ្គានីស្ថានរបស់ពួកគេ។ រូបភាពបានលេចចេញកាលពីថ្ងៃចន្ទដែលបង្ហាញពីមនុស្សរាប់រយនាក់កំពុងរត់តាមយន្ដហោះកងទ័ពអាកាសអាមេរិក ខណៈដែលកំពុងចុះពីលើផ្លូវអាកាស។ មនុស្សមួយចំនួនត្រូវបានគេឃើញតោងជាប់នឹងយន្តហោះផងដែរ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ... Read More »

PSG មិនបានសម្រេចចិត្តអំពីការបង្ហាញខ្លួនលើកដំបូងរបស់ Messi នៅថ្ងៃសុក្រនេះទេ

ក្រុម Paris St-Germain មិនទាន់សម្រេចចិត្តថា តើខ្សែប្រយុទ្ធ Lionel Messi នឹងបង្ហាញខ្លួនលើកដំបូងនៅក្នុងការប្រកួតលីគកំពូលបារាំង Ligue1 ថ្ងៃសុក្រជាមួយក្រុមម្ចាស់ផ្ទះ Brest ទេ។ ម្ចាស់ពានរង្វាន់ Ballon d’Or ... Read More »

អតីតប្រធានក្រុមបាល់ទាត់ស្រ្តីអាហ្វហ្គានីស្ថានប្រាប់កីឡាករឱ្យលុបបណ្តាញសង្គម, លុបអត្តសញ្ញាណ និងលុបរូបថតដើម្បីសុវត្ថិភាព

   អតីតប្រធានក្រុមកីឡាបាល់ទាត់ស្ត្រីអាហ្វហ្គានីស្ថានបានជម្រុញឱ្យកីឡាការិនីទាំងអស់លុបបណ្តាញសង្គម, លុបអត្តសញ្ញាណសាធារណៈនិងដុតសំភារៈរបស់ពួកគេដើម្បីសុវត្ថិភាពនាពេលនេះ ព្រោះប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់ម្តងទៀត។ អតីតកីឡាការិនី Khalida Popal ដែលកំពុងស្នាក់នៅទីក្រុងកូប៉ិនហាកបានប្រាប់សារព័ត៌មានរ៉យទ័រនៅក្នុងបទសម្ភាសន៍វីដេអូមួយនៅថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហាថា ពួកសកម្មប្រយុទ្ធបានសម្លាប់ រំលោភ​និងគប់ដុំថ្មលើស្ត្រីកាលពីអតីតកាល ហើយកីឡាបាល់ទាត់ស្ត្រីភ័យខ្លាចថាអនាគតនឹងមានអ្វីកើតឡើងម្តងទៀត។ សហស្ថាបនិកនៃលីគបាល់ទាត់ស្ត្រីអាហ្វហ្គានីស្ថានបាននិយាយថា នាងតែងតែប្រើសំលេងរបស់នាងដើម្បីលើកទឹកចិត្តដល់យុវនារីឱ្យឈររឹងមាំ ក្លាហាន ... Read More »

ក្លិប Fiorentina គ្រោងរក្សាទុក Vlahovic ចំពេលមានពាក្យចចាមអារ៉ាមចង់បានពី Tottenham និង Man City

ប្រធានក្លិប Fiorentina លោក Rocco Commisso បានគូសបញ្ជាក់ពីបំណងចង់រក្សាកីឡាករ Dusan Vlahovic ចំពេលមានការចាប់អារម្មណ៍ពីក្លិប២នៅអង់គ្លេសគឺ មាន់ខ្នាយមាស Tottenham និងមេឃខៀវ Manchester City ។ ... Read More »

មានករណីឆ្លងជំងឺកូវីដ-១៩ដំបូងក្នុងព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនៅប្រទេសជប៉ុន

អ្នករៀបចំកម្មវិធីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែសីហាថា ករណីដំបូងនៃជំងឺកូវីដ-១៩ ត្រូវបានគេរកឃើញនៅកន្លែងស្នាក់នៅរបស់កីឡាករចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកប៉ុន្មានថ្ងៃមុនការប្រកួតបើកឆាក ខណៈដែលប្រទេសជប៉ុនកំពុងប្រយុទ្ធនឹងរលកនៃការឆ្លង។ ករណីនេះពាក់ព័ន្ធនឹងបុគ្គលិកទាក់ទងនឹងការប្រកួតខាងលើដែលមិនមានទីលំនៅក្នុងប្រទេសជប៉ុន ។ រហូតមកដល់ពេលនេះអ្នករៀបចំបានរាយការណ៍ពីករណីចំនួន៧៤ដែលទាក់ទងទៅនឹងកីឡាប៉ារ៉ាឡាំពិកដែលភាគច្រើនស្ថិតក្នុងចំណោមអ្នកម៉ៅការ និងបុគ្គលិកក្នុងការប្រកួតដែលរស់នៅក្នុងប្រទេសជប៉ុន។ ករណីចំនួន៦ផ្សេងទៀតត្រូវបានរាយការណ៍ដោយរកឃើញក្នុងតំបន់ដែលរៀបចំក្រុមសម្រាប់ជំរុំហ្វឹកហាត់។ មិនទាន់មានករណីឆ្លងនៅឡើយទេ ក្នុងចំណោមអត្តពលិកដែលបានចូលមកស្នាក់នៅកាលពីថ្ងៃអង្គារ។ កីឡាប៉ារ៉ាឡាំពិកនឹងបើកនៅថ្ងៃទី២៤ ខែសីហាដោយមានអត្តពលិកប្រហែល៤.៤០០នាក់មកពីក្រុមប្រហែល១៦០ដែលនឹងចូលរួម។ ពួកគេចាប់ផ្តើមប្រហែលពីរសប្តាហ៍បន្ទាប់ពីការប្រកួតកីឡាអូឡាំពិកបានបញ្ចប់ដោយអ្នករៀបចំកម្មវិធីបាននិយាយថា ... Read More »

Harry Kane ខកខានការបង្ហាញខ្លួនឲ្យ Tottenham ក្នុងការប្រកួតEuropa Conference League រាត្រីនេះ

ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane នឹងមិនលេងឱ្យក្រុម Tottenham ក្នុងការប្រកួតវគ្គជម្រុះ Europa Conference League នៅរាត្រីថ្ងៃព្រហស្បតិ៍នេះទល់នឹងក្រុម Pacos de Ferreira ឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »

ការប្រណាំងរថយន្ត Japanese Grand Prix ខែតុលាត្រូវបានលុបចោលចំពេលមានករណីឆ្លងជំងឺកូវីដ-១៩កើនឡើង

ការប្រណាំងរថយន្តនៅប្រទេសជប៉ុន Grand Prix នៅរដូវកាលនេះដែលគ្រោងធ្វើនៅថ្ងៃទី៨-១០ ខែតុលាត្រូវបានលុបចោលដោយសារតែករណីឆ្លងជំងឺកូវីដ-១៩កើនឡើងនៅក្នុងប្រទេស។ ស្ថាប័នប្រណាំងរថយន្តកំពូល Formula 1 បានឲ្យដឹងថា “ការសម្រេចចិត្តត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលជប៉ុនក្នុងការលុបចោលការប្រណាំងនៅរដូវនេះ ដោយសារតែភាពស្មុគស្មាញនៃជំងឺរាតត្បាតកំពុងបន្ត។ ស្ថាប័នកំពុងធ្វើការលើព័ត៌មានលម្អិតនៃប្រតិទិនដែលបានកែប្រែ ហើយនឹងប្រកាសព័ត៌មានលម្អិតចុងក្រោយនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ” ។ ប្រទេសជប៉ុននឹងក្លាយជាការប្រកួតលើកទី១៧ ... Read More »

អ្នកចាំទី Thibaut Courtois បន្តកុងត្រាថ្មីនៅ Real Madrid ដល់ឆ្នាំ២០២៦

អ្នកចាំទីអន្តរជាតិបែលហ្ស៊ិក Thibaut Courtois បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៥ឆ្នាំថ្មីនៅឯក្លិប Real Madrid ដោយបន្តស្នាក់នៅកីឡដ្ឋាន Bernabeu រហូតដល់ខែមិថុនា ឆ្នាំ២០២៦។ Courtois មានវ័យ២៩ឆ្នាំបាននៅជាមួយក្លិបអេស្ប៉ាញ Real Madrid តាំងពីឆ្នាំ២០១៨ ... Read More »

Roma ទិញខ្សែប្រយុទ្ធ Tammy Abraham ពី Chelsea ជាផ្លូវការក្នុងតម្លៃ៣៤លានផោន លើកិច្ចសន្យា៥ឆ្នាំ

ខ្សែប្រយុទ្ធ Tammy Abraham បានបញ្ចប់ការផ្ទេរ៤០លានអឺរ៉ូ (៣៤លានផោន) ពីក្រុមតោខៀវ Chelsea ពីទៅក្លិបអុីតាលី Roma។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១៨ សីហា ២០២១។ ... Read More »

PSG មានបំណងផ្តល់ប្រាក់ខែដ៏ច្រើនលើខ្សែបម្រើ Paul Pogba ដើម្បីចូលរួមជាមួយក្រុមរដូវកាលក្រោយ

ក្លិប Paris Saint-Germain មានឆន្ទៈក្នុងការផ្តល់ប្រាក់ឱ្យខ្សែបម្រើ Paul Pogba ចំនួន៦០០.០០០អឺរ៉ូក្នុងមួយសប្តាហ៍ (៥១០.០០០ផោន) សម្រាប់ការចាប់ផ្តើមរដូវកាលឆ្នាំ ២០២២-២០២៣ ខណៈដែលពួកគេព្យាយាមធានាការចុះហត្ថលេខាលើកីឡាកររូបនេះដាច់គូប្រជែងក្លិបផ្សេងៗ។ មនុស្សជាច្រើនដែលជិតស្និទ្ធនឹងកីឡាកររូបនេះរំពឹងថា ក្លិបយក្សបារាំងនឹងមកដេញថ្លៃរដូវក្តៅនេះដោយបង្ហាញពីក្តីកង្វល់ដល់ក្លិប Manchester United ... Read More »

ប្រធានក្លិប Barcelona លោក Joan Laporta បានបង្ហាញពីបំណុលរបស់ក្លិបដែលមានចំនួន១,១៥ពាន់លានផោន

ប្រធានក្លិប Barcelona លោក Joan Laporta បានបង្ហើបឱ្យដឹងថា ក្លិបអេស្ប៉ាញមានបំណុលចំនួន១.៣៥ពាន់លានអឺរ៉ូ (១.១៥ពាន់លានផោន) ឬប្រមាណ១.៣៥ពាន់លានដុល្លារ ដោយពណ៌នាស្ថានភាពនេះថា គួរឱ្យព្រួយបារម្ភខ្លាំងណាស់។ វិក័យប័ត្រប្រាក់ឈ្នួលរបស់ក្លិបបច្ចុប្បន្នមានចំនួន១០៣% នៃប្រាក់ចំណូលសរុប។ លោក Laporta ... Read More »

Bayern Munich គ្រងជើងឯកអាល្លឺម៉ង់ Super Cup ជាលើកទី៩

ក្រុមយក្ស Bayern Munich បានឈ្នះពានរង្វាន់អាល្លឺមង់ Super Cup ឬ German Super Cup ជាលើកទី៩ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះBorussia Dortmund ក្នុងលទ្ធផល៣ទល់១ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ... Read More »

ខ្សែបម្រើជើងចាស់របស់អាមេរិកកីឡាការិនី Carli Lloyd ប្រកាសចូលនិវត្តន៍

ខ្សែបម្រើអាមេរិក កីឡាការិនី Carli Lloyd បានប្រកាសថា នាងនឹងចូលនិវត្តន៍នៅចុងឆ្នាំនេះបន្ទាប់ពីអាជីពបាល់ទាត់ដ៏អស្ចារ្យមួយនេះ។ កីឡាការិនីវ័យ៣៩ឆ្នាំរូបនេះបានបង្ហាញខ្លួនជាអន្តរជាតិចំនួន៣១២ប្រកួតដោយស៊ុតបញ្ចូលទីបាន១២៨គ្រាប់សម្រាប់ក្រុមបាល់ទាត់នារីអាមេរិក (USWNT) ។ Lloyd ដែលធ្លាប់ខ្ចីជើងលេងនៅក្លិបនារី Manchester City ក្នុងឆ្នាំ២០១៧ បានឈ្នះពានរង្វាន់ ... Read More »

ក្លិប Sheffield United យល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើង១រដូវសម្រាប់ខ្សែការពារកណ្តាល​Ben Davies របស់ Liverpool

ខ្សែការពារកណ្តាល Ben Davies របស់ក្រុមហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល១រដូវកាលជាមួយក្រុម Sheffield United។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៧ សីហានេះ។ Ben Davies ... Read More »

ក្លិបចំនួន៩ដែលបោះបង់ការប្រកួត​ European Super League នៅរក្សាជាសមាជិកភាព ECA

ក្លិបនៅក្របខ័ណ្ឌ Premier League ទាំង៦ដែលជាប់ពាក់ព័ន្ធក្នុងការប្រកួតក្របខ័ណ្ឌ European Super League ដែលបរាជ័យត្រូវបានអនុញ្ញាតឱ្យមានលីគមួយនេះ ត្រូវបានរក្សាជាសមាជិកភាពសមាគមក្លិបអឺរ៉ុប (European Club Association – ECA) ។ ... Read More »

ទីក្រុង Brisbane ប្រទេសអូស្ត្រាលីត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០៣២

ទីក្រុង Brisbane ត្រូវបានជ្រើសរើសដើម្បីធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣២ ដែលជាបេក្ខភាពជៀសមិនរួចនៃការប្រណាំងទីក្រុងតែមួយដែលដឹកនាំដោយគណៈកម្មការអូឡាំពិក IOC ដោយគ្មានការដេញថ្លៃពីគូប្រជែងប្រទេសផ្សេងៗនោះទេ។ កីឡាអូឡាំពិកនឹងត្រឡប់ទៅអូស្ត្រាលីវិញ៣២ឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍អូឡាំពិកស៊ីដនីឆ្នាំ២០០០ដ៏ពេញនិយម ហើយទីក្រុងមែលប៊នធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ១៩៥៦ ។ នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison បានប្រាប់សមាជិកគណៈកម្មាធិការអូឡាំពិកអន្តរជាតិតាមរយៈវីដេអូផ្សាយផ្ទាល់រយៈពេល១១នាទីពីការិយាល័យរបស់លោកថា “យើងដឹងថាវាត្រូវការអ្វីខ្លះដើម្បីផ្តល់នូវការប្រកួតដ៏ជោគជ័យនៅអូស្ត្រាលី”។ នៅពេលដែលប្រទេសមួយនេះត្រូវបានបញ្ជាក់នៅពេលក្រោយដោយទីក្រុង ... Read More »

កីឡាកររត់ប្រណាំងសញ្ជាតិអាមេរិក Cameron Burrell ស្លាប់នៅអាយុ២៦ឆ្នាំ

កីឡាករ Cameron Burrell ដែលជាកូនប្រុសរបស់អតីតអ្នកកាន់កំណត់ត្រាពិភពលោករត់ចម្ងាយ១០០ម៉ែត្រឈ្មោះ Leroy Burrell បានទទួលមរណភាពនៅអាយុ២៦ឆ្នាំ ដែលមូលហេតុនៃការស្លាប់មិនត្រូវបានគេដឹងនៅឡើយទេ។ អ្នករត់ប្រណាំងល្បឿនលឿនបានឈ្នះមេដាយមាសជាច្រើនរួមទាំងជ័យជម្នះរបស់កម្មវិធី NCAA ជាប់ៗគ្នាក្នុងការរត់ចម្ងាយ១០០ ម៉ែត្រគុណនឹង៤ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨។ ដំណឹងនៃការស្លាប់នេះត្រូវបានប្រកាសដោយក្រុមគ្រួសាររបស់ Burrell ... Read More »

កីឡាករវាយតឺន្នីសលេខ៩ពិភពលោក Roger Federer នឹងត្រូវអវត្តមានអស់រយៈពេលជាច្រើនខែ ដោយត្រូវវះកាត់ជង្គង់បន្ថែមទៀត

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Roger Federer និយាយថា គាត់នឹងត្រូវសម្រាករយៈពេលជាច្រើនខែដោយសារគាត់ត្រៀមវះកាត់ជង្គង់បន្ថែមទៀត។ កីឡាករស្វីសវ័យ៤០ឆ្នាំដែលជាម្ចាស់ជើងឯក Grand Slam ២០សម័យកាលនេះបានវះកាត់ជង្គង់ពីរដងកាលពីឆ្នាំមុន។ នៅក្នុងវីដេអូបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក លោក Roger Federer បាននិយាយថា គាត់សង្ឃឹមថាការវះកាត់នេះនឹងផ្តល់ឱ្យគាត់នូវក្តីសង្ឃឹមដ៏ត្រចះត្រចង់ដើម្បីត្រលប់ទៅរកសកម្មភាពវិញ។ ... Read More »

វីរបុរសក្រុមជម្រើសជាតិអាល្លឺម៉ង់ និងលេងឲ្យក្លិប Bayern Munich លោក Gerd Muller ទទួលមរណភាពក្នុងវ័យ៧៥ឆ្នាំ

វីរបុរសក្រុម Bayern Munich និងជាអតីតក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Gerd Muller បានទទួលមរណភាពក្នុងអាយុ៧៥ឆ្នាំ។ ខ្សែប្រយុទ្ធឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្រលោក Muller រកបាន៦៨គ្រាប់ក្នុងការបង្ហាញខ្លួន៦២លើកសម្រាប់អាល្លឺម៉ង់ខាងលិចរួមទាំងជាអ្នករកគ្រាប់បាល់ឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ១៩៧៤ទល់នឹងហូឡង់ផងដែរ។ យោងតាមការចេញផ្សាយរបស់ ... Read More »

Barcelona យកឈ្នះក្រុម Real Sociedad នៅក្នុងការប្រកួតដំបូងដោយគ្មាន Messi

ក្រុម Barcelona បានចាប់ផ្តើមរជ្ជកាលថ្មីដោយគ្មានខ្សែប្រយុទ្ធ Lionel Messi តាមរយៈការផ្តួលក្រុម Real Sociedad ក្នុងការប្រកួតបើកឆាក La Liga ក្នុងលទ្ធផល៤ទល់២កាលពីរាត្រីថ្ងៃអាទិត្យ ទី១៥ សីហា។ កីឡាករ ... Read More »

មាន់ខ្នាយមាស Tottenham យកឈ្នះអតីតម្ចាស់ជើងឯក Premier League ក្នុងថ្ងៃបើកឆាករដូវកាលថ្មី

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានទទួលជ័យជម្នះទៅលើក្រុមអតីតម្ចាស់ជើងឯកលីគកំពូលអង់គ្លេស Manchester City ក្នុងលទ្ធផល១ទល់០ ក្នុងថ្ងៃប្រកួតបើកឆាកដំបូងរវាងក្រុមទាំង២ក្នុងរដូវកាលថ្មី២០២១-២០២២។ ១គ្រាប់របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur រកបានដោយខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូង Son Heung-min នៅនាទីទី៥០ ... Read More »

តារាវាយតឺន្នីសឆ្នើម Osaka នឹងបរិច្ចាគប្រាក់រង្វាន់ដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះការរញ្ជួយដីនៅហៃទី

កីឡាការិនីវាយតឺន្នីស Naomi Osaka បានសន្យាថានឹងបរិច្ចាគប្រាក់ចំណូលរបស់នាងពីកម្មវិធី Western & Southern Open នៅសប្តាហ៍ក្រោយដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះការរញ្ជួយដីនៅប្រទេសហៃទី រដ្ឋការាបៀនដែលឪពុកនាងធ្លាប់ទទួលរងនៅទីនោះ។ ម្ចាស់ជើងឯក Grand Slam ៤សម័យរូបនេះបានប្រកាសការសន្យារបស់នាងដើម្បីឆ្លើយតបទៅនឹងគ្រោះរញ្ជួយដីកម្រិត៧.២រ៉ិចទ័រដែលបានវាយប្រហារប្រទេសក្រីក្រមួយកាលពីថ្ងៃសៅរ៍ ទី១៤ ... Read More »

Inter Milan ចុះហត្ថលេខាយក Edin Dzeko ពី Roma និង Denzel Dumfries ពី PSV Eindhoven

ក្លិប Inter Milan បានស្វែងរកអ្នកជំនួសចំពោះការលក់ខ្សែប្រយុទ្ធឆ្នើម Romelu Lukaku ដោយចុះហត្ថលេខាជាមួយអតីតខ្សែប្រយុទ្ធរបស់ក្រុម Manchester City គឺកីឡាករ Edin Dzeko ពីក្លិប Roma ។ ... Read More »

Messi បានបង្ហាញមុខដល់អ្នកគាំទ្រនៅពេលដែលក្រុម PGS ឈ្នះStrasbourg

ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានបង្ហាញមុខដល់អ្នកគាំទ្រក្រុម Paris St-Germain ក្នុងកីឡដ្ឋានមុនពេលជ័យជម្នះកាលពីរាត្រីថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យលើក្រុម Strasbourg ក្នុងលទ្ធផល៤ទល់២។ អតីតតារាឆ្នើមក្រុម Barcelona រូបនេះត្រូវបានបង្ហាញជាមួយការចុះហត្ថលេខាជាមួយខ្សែការពារ Sergio Ramos, កីឡាករ ... Read More »

បិសាចក្រហម Manchester United បំបាក់ Leeds United ៥-១ ថ្ងៃបើកឆាក Premier League រដូវកាលថ្មី

ក្រុមបិសាចក្រហម Manchester United បានស្វែងរកជ័យជម្នះយ៉ាងល្អក្នុងថ្ងៃបើកឆាករដូវកាលថ្មី២០២១–២០២២ ដោយបានយកឈ្នះទៅលើក្រុមភ្ញៀវ Leeds United ក្នុងលទ្ធផល៥ទល់១ កាលរាត្រីថ្ងៃទី១៤ សីហាម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៥ សីហានេះ។ ការប្រកួតបើកឆាកដំបូងក្រុមម្ចាស់ផ្ទះបិសាចក្រហម ... Read More »

ការប្រកួតបាល់ទាត់ក្រុម Real Madridនឹងវិលត្រឡប់មកកាន់កីឡដ្ឋាន Bernabeu វិញក្នុងរយៈពេលមួយខែទៀត

ការអភិវឌ្ឍន៍ឡើងវិញនូវកីឡដ្ឋាន Estadio Santiago Bernabeu ជិតបញ្ចប់ហើយដោយការប្រកួតបាល់ទាត់នឹងវិលត្រឡប់មកកាន់កីឡដ្ឋាននេះវិញក្នុងរយៈពេលមួយខែ។ ដោយបានចាប់ផ្តើមសាងសង់យ៉ាងឆាប់រហ័សនៅពេលដែលជំងឺរាតត្បាតកូវីដ-១៩បានផ្ទុះឡើងនៅឆ្នាំ២០២០ ក្រុម Real Madrid បានឃើញគម្រោងកីឡដ្ឋានរបស់ពួកគេដំណើរការលឿនជាងកាលវិភាគ ហើយឥឡូវនេះពួកគេកំពុងផ្តោតការយកចិត្តទុកដាក់លើការងារសាងសង់សម្រាប់ការបើកឡើងវិញនៅថ្ងៃទី១២ ខែកញ្ញាខាងមុខ។ ទោះយ៉ាងណាក៏ដោយនៅតែមានការងារជាច្រើនដែលត្រូវធ្វើមុនពេលការប្រកួតបាល់ទាត់ចាប់ផ្តើមលេងនៅទឹកដី Los Blancos ... Read More »

ក្រុម Bayern Munich ជួបការលំបាកក្នុងការបើករដូវកាលក្រោមការដឹកនាំរបស់លោក Nagelsmann

ក្លិប Bayern Munich កំពុងត្រៀមខ្លួនសម្រាប់រដូវកាលថ្មីនៃក្របខ័ណ្ឌ Bundesliga ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Julian Nagelsmann ប៉ុន្តែអ្វីៗមិនមែនសុទ្ធតែមានភាពរីករាយដូចអ្វីដែលរំពឹងទុកនៅក្លិបនោះទេ។ ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់កំពុងចាប់ផ្តើមយុទ្ធនាការមុនរដូវកាលដ៏អាក្រក់មួយ ខណៈដែលក្រុម Bayern Munich ធ្វើដំណើរទៅប្រកួតក្របខ័ណ្ឌ Bundesliga ... Read More »

ការប្រកួតជម្រុះកម្មវិធី US Open ឆ្នាំ២០២១ នឹងត្រូវលេងដោយបិទទ្វារ

អ្នកគាំទ្រនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតវាយតឺន្នីសវគ្គជម្រុះកម្មវិធី US Open ឡើយ ដើម្បីធានាសុខភាព និងសុវត្ថិភាពទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ដែលការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែសីហាខាងមុខ។ សប្តាហ៍ក្នុងវគ្គជម្រុះនឹងឃើញចំនួនដ៏ច្រើនបំផុតនៃកីឡាករ និងបុគ្គលិកគាំទ្រនៅនឹងកន្លែងដោយអ្នករៀបចំបានប៉ាន់ប្រមាណថា មានមនុស្សជាង២.៥០០នាក់។ អ្នករៀបចំកម្មវិធីបាននិយាយថា “នេះគឺជាការសម្រេចចិត្តដ៏តឹងតែង ជាពិសេសសម្រាប់ស្ថាប័ន USTA ... Read More »

រដូវកាលថ្មី២០២១-២០២២ចាប់ផ្តើមហើយ៖ លីគធំៗ៣ចាប់ផ្តើមប្រកួតនៅរាត្រីនេះ

ការប្រកួតបាល់ទាត់សម្រាប់រដូវកាលថ្មី២០២១-២០២២ បានចាប់ផ្តើមឡើងវិញហើយ ដោយមានក្លិបធំៗចំនួន៣បើកការប្រកួតនៅថ្ងៃនេះជាមួយគ្នា។ ក្នុងនោះក្របខ័ណ្ឌអង់គ្លេស Premier League, ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga និងក្របខ័ណ្ឌអេស្ប៉ាញ La Liga បានប្រកួតក្នុងថ្ងៃសុក្រនេះជាមួយគ្នា។ ក្របខ័ណ្ឌអង់គ្លេស Premier League ... Read More »