ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

U23ប្រេស៊ីលឈ្នះU23អេស្ប៉ាញក្នុងម៉ោងបន្ថែមទទួលបានមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ

ក្រុមបាល់ទាត់ជម្រើសជាតិ U23ប្រេស៊ីលបានយកឈ្នះក្រុមជម្រើសជាតិ U23 អេស្ប៉ាញ ក្នុងលទ្ធផល២ទល់១ក្នុងម៉ោងបន្ថែម ដែលធ្វើឲ្យក្រុមនេះគ្រងជើងឯកទទួលបានមេដាយមាសនៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៨ សីហានេះ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះក្រុមជម្រើសជាតិ U23 អេស្ប៉ាញបានគ្រប់គ្រងបាល់ច្រើនជាងក្រុម U23ប្រេស៊ីលដោយមានរហូតដល់៥៩ភាគរយ ... Read More »

Messi អាចនឹងសម្រេចចិត្តយ៉ាងណាក្រោយពីលេចឮព័ត៌មានមិនបន្តកុងត្រាជាមួយ Barcelona?

ក្រុមអ្នកមានបុណ្យ Barcelona បានប្រកាសថា តារាឆ្នើមនិងម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យកាល Lionel Messi នឹងចាកចេញពីក្លិបបន្ទាប់ពីស្នាក់នៅ១៨ឆ្នាំ។ សារព័ត៌មាន CNA បានផ្សាយថា ក្លិប Barcelona ... Read More »

Roger Federer ដកខ្លួនចេញពីការប្រកួត Toronto និង Cincinnati Masters អាចនឹងខកខានកម្មវិធី US Open

កីឡាករវាយតឺន្នីស Roger Federer បានដកខ្លួនចេញពីព្រឹត្តិការណ៍ Toronto និងCincinnati Masters នៅខែនេះដោយសាររបួសជង្គង់ដែលធ្វើឱ្យការចូលរួមកម្មវិធី US Open របស់គាត់មានការសង្ស័យអាចនឹងខកខានដែរ។ កីឡាករវ័យ៣៩ឆ្នាំរូបនេះបានខកខានការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូដោយសារតែរបួសជង្គង់របស់គាត់ បន្ទាប់ពីត្រូវធ្លាក់ចេញពីការប្រកួតដណ្តើមពានរង្វាន់ Wimbledon វគ្គ១/៤ផ្តាច់ព្រ័ត្រនៅអង់គ្លេស។ ... Read More »

កីឡាការិនីជនជាតិកេនយ៉ា Peres Jepchirchir ឈ្នះមេដាយមាសការរត់ម៉ារ៉ាតុងផ្នែកស្ត្រី

កីឡាការិនី Peres Jepchirchir បានឈ្នះការរត់ម៉ារ៉ាតុងស្ត្រីនៅទីក្រុងតូក្យូ២០២០ក្នុងព្រឹត្តិការណ៍អូឡាំពិក ខណៈប្រទេសកេនយ៉ាបានអះអាងថាកីឡាករម្នាក់ក្នុងចំណោមពីរនាក់ស្ថិតនៅក្នុងស្ថានភាពអាកាសធាតុក្តៅនៅទីក្រុងសាប៉ូរ៉ូភាគខាងជើងប្រទេសជប៉ុន។ Jepchirchir បានផ្តួលម្ចាស់កំណត់ត្រាពិភពលោក Brigid Kosgei ក្នុងវគ្គផ្តាច់ព្រ័ត្រដើម្បីឈ្នះក្នុងរយៈពេលរត់២ម៉ោង២៧នាទីនិង២០វិនាទី។ចំណែកកីឡាការិនីអាមេរិក Molly Seidel ដណ្តើមបានមេដាយសំរឹទ្ធិ បន្ទាប់ពីកីឡាការិនី Lonah Chemtai Salpeter ... Read More »

ក្រុមបាល់ទាត់នារីកាណាដាឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក

ក្រោយពីប្រកួតគ្នាយ៉ាងស្វិតស្វាញអស់រយៈពេលជាយូរ ទីបំផុតបានរកឃើញក្រុមដែលឈ្នះមេដាយមាសក្នុងវិញ្ញាសាប្រកួតបាល់ទាត់ផ្នែកនារីហើយ ដែលការប្រកួតវគ្គផ្តាច់ព្រ័ត្រធ្វើឡើងកាលពីម៉ោង៧យប់ថ្ងៃទី៦ ខែសីហាម្សិលមិញនៅទីក្រុងតូក្យូ ប្រទេសជប៉ុនសម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនេះ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា​ក្រុមជម្រើសជាតិនារីកាណាដាមានឱកាសល្អច្រើនជាងក្រុមជម្រើសជាតិស៊ុយអែត ដោយរកបានគ្រាប់បាល់ស្មើគ្នានៅតង់ទី២។ សម្រាប់ការប្រកួតតង់ទី១ ក្រុមជម្រើសជាតិនារីស៊ុយអែតមានឱកាសរកបាន១គ្រាប់នាំមុខនៅនាទីទី៣៤ ដោយកីឡាការិនី Blackstenius ហើយ១គ្រាប់នេះគឺបន្តរហូតដលចប់តង់ទី១។ ចូលដល់ការប្រកួតតង់ទី២ ក្រុមជម្រើសជាតិនារីស៊ុយអែតបានព្យាយាមសម្រុក និងមានឱកាសស៊ុតបានច្រើនជាងក្រុមជម្រើសជាតិនារីកាណាដា ... Read More »

Juventus សុំអភ័យទោសបន្ទាប់ពីធ្វើកាយវិការប្រកាន់ជាតិសាសន៍

ក្រុមសេះបង្កង់ Juventus បានចេញមុខសុំទោសបន្ទាប់ពីរូបថតរបស់កីឡាការិនីរបស់ពួកគេម្នាក់ធ្វើកាយវិការប្រកាន់ជាតិសាសន៍ត្រូវបានគេបង្ហោះនៅលើគណនី Twitter របស់ក្រុមបាល់ទាត់ស្ត្រីរបស់ក្លិបនេះ។ រូបនេះត្រូវបានគេបង្ហាញថា ជាពាក់មួកហ្វឹកហាត់នៅលើក្បាលរបស់នាងហើយធ្វើកាយវិការរើសអើងដោយភ្នែករបស់នាង។​ ការបង្ហោះនេះមានរយៈពេលប្រហែល២៥នាទី។ Twitter នេះដែលត្រូវបានគេបោះពុម្ពផ្សាយនៅម៉ោង៩និង១៥នាទីយប់ម៉ោងក្នុងតំបន់ ហើយដកចេញ ២៦នាទីក្រោយមក ដោយបានបង្ហាញរូបកីឡាការិនីម្នាក់របស់ពួកគេជាមួយនឹងពាក់មួកនៅលើក្បាល ដោយប្រើម្រាមដៃរបស់ពួកគេដើម្បីបង្រួមភ្នែក និងបញ្ចេញសញ្ញាអារម្មណ៍អមជាមួយ។ ... Read More »

ត្រឹមព្រឹកថ្ងៃសុក្រទី០៦សីហានេះ ប្រទេសចិនបន្តឈ្នះមេដាយមាស៣៤គ្រឿង

គិតត្រឹមព្រឹកថ្ងៃសុក្រ ទី៦ សីហានេះ ប្រទេសចិននៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមេដាយមាសចំនួន៣៤គ្រឿង។ ចំណែកសហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាង ប៉ុន្តែមេដាយមាសតិចជាងចិនកំពុងតាមពីក្រោយដោយឈរចំណាត់ថ្នាក់លេខ២ មានមេដាយមាសសរុប៣០គ្រឿង។ ចិនបានឈ្នះមេដាយមាស៣៤គ្រឿង, ប្រាក់២៤ និងសំរិទ្ធិ១៦គ្រឿងសរុប៧៤គ្រឿង ខណៈដែលអាមេរិកឈរលេខ២ ឈ្នះមេដាយមាស៣០គ្រឿង, ប្រាក់៣៥ និងសំរិទ្ធិ២៧គ្រឿង ... Read More »

ក្រុមបាល់ទាត់នារីអាមេរិកឈ្នះមេដាយសំរិទ្ធិក្រោយយកឈ្នះក្រុមនារីអូស្ត្រាលីដោយលទ្ធផល៤ទល់៣នៅអូឡាំពិក

ក្រុមបាល់ទាត់ជម្រើសជាតិនារីសហរដ្ឋអាមេរិកបានយកឈ្នះក្រុមជម្រើសជាតិនារីអូស្ត្រាលីក្នុងលទ្ធផល៤ទល់៣ ក្នុងការប្រកួតដណ្តើមយកមេដាយសំរិទ្ធិកាលពីរសៀលថ្ងៃទី៥ សីហាម្សិលមិញ ដែលធ្វើឲ្យអាមេរិកទទួលបានមេដាយសំរិទ្ធិ១បន្ថែមទៀតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នាទីក្រុងតូក្យូ ប្រទេសជប៉ុន។ការប្រកួតបើកឆាកក្រុមនារីអាមេរិកបានរកគ្រាប់បាល់នាំមុខមុនដោយកីឡាការិនី Rapinoe នៅនាទីទី៨ ប៉ុន្តែនៅនាទីទី១៧ កីឡាការិនីអូស្ត្រាលី Kerr រកបាន១គ្រាប់តាមស្មើវិញ។ មិនទាន់បានប៉ុន្មាននាទីផង កីឡាការិនី Rapinoe ... Read More »

មនុស្ស១១នាក់ត្រូវបានចាប់ខ្លួនក្នុងបទរំលោភបំពានការប្រកាន់ពូជសាសន៍ពេលព្រឹត្តិការណ៍យូរ៉ូ២០២០

ប៉ូលិសបានចាប់ខ្លួនមនុស្ស១១នាក់ ខណៈដែលពួកគេបន្តការស៊ើបអង្កេតឧក្រិដ្ឋកម្មស្អប់ខ្ពើមចំពោះសារប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានផ្ញើបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៥ សីហាម្សិលមិញនេះ។ អង្គភាពប៉ូលិសបាល់ទាត់អង់គ្លេសទទួលបានបង្ហាញរបាយការណ៍ចំនួន៦០០អំពីការបញ្ចេញមតិប្រកាន់ជាតិសាសន៍ដែលត្រូវបានបញ្ជូនទៅឱ្យកីឡាករស្បែកខ្មៅរបស់អង់គ្លេសបន្ទាប់ពីបរាជ័យហើយបានវិនិច្ឆ័យចំនួន២០៧ករណីថា ជាឧក្រិដ្ឋកម្ម។ ក្នុងចំណោមនោះ១២៣ករណីត្រូវបានបង្ហោះដោយជនបរទេស ខណៈ៣៤ករណីមកពីចក្រភពអង់គ្លេស។ ប៉ូលិសបាននិយាយថា មនុស្សដែលគិតថាពួកគេអាចលាក់ខ្លួននៅពីក្រោយគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមគឺត្រូវគិតឡើងវិញ ពីព្រោះសមត្ថកិច្ចនឹងបន្តស្វែងរក។ ការរំលោភបំពានលើបណ្តាញសង្គមដែលប្រកាន់ពូជសាសន៍ត្រូវបានផ្តោតលើកីឡាករអង់គ្លេស ... Read More »

ជាង៤០ឆ្នាំហើយប្រទេសឥណ្ឌាទើបតែឈ្នះមេដាយលើកដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិក

ប្រទេសឥណ្ឌាបានឈ្នះមេដាយសំរឹទ្ធិលើកីឡាវាយកូនហ្គោលលើទឹកកកហុកគី (Hockey) បន្ទាប់ពីជ័យជម្នះ ៥-៤ លើប្រទេសអាល្លឺម៉ង់ក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី៥ ខែសីហាដោយផ្តល់ឱ្យប្រទេសនេះនូវមេដាយអូឡាំពិកជាលើកដំបូងនៅក្នុងវិស័យកីឡាក្នុងរយៈពេលជាង៤០ឆ្នាំ។ ខ្សែប្រយុទ្ធឥណ្ឌា Simranjeet Singh បានលេចធ្លោជាងកីឡាករដទៃទៀតដោយរកបាន២គ្រាប់សម្រាប់ក្រុមឥណ្ឌារួមទាំងគ្រាប់បាល់ឈ្នះក្នុងការប្រកួត។កីឡាកររូបនេះបាននិយាយថា “វាជាសុបិនក្លាយជាការពិត។ យើងបានធ្វើឱ្យប្រជាជនឥណ្ឌាចំនួន១,៣ពាន់លាននាក់មានមោទនភាពដោយបញ្ចប់នៅលើវេទិកា” ។ ការប្រកួតដែលសំបូរទៅដោយគ្រាប់បាល់មិនមែនជាការប្រកួតងាយស្រួលឡើយសម្រាប់ម្ចាស់ជើងឯកអូឡាំពិក៨សម័យកាល។ អាល្លឺម៉ង់បាននាំមុខមុននៅនាទីទី២ ... Read More »

ក្រុមបាល់ទាត់នារីអូស្ត្រាលីប៉ះក្រុមបាល់ទាត់នារីអាមេរិកដណ្តើមយកមេដាយសំរិទ្ធិក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ

ការប្រកួតបាល់ទាត់ផ្នែកនារីបានឈានមកដល់ការប្រកួតដណ្តើមយកមេដាយមាស, ប្រាក់ និងមេដាយសំរិទ្ធិហើយ។ ក្នុងនោះក្រុមនារីជម្រើសជាតិអូស្ត្រាលីត្រូវប៉ះក្រុមបាល់ទាត់នារីអាមេរិកវេលាម៉ោង៣រសៀលថ្ងៃទី៥ សីហានេះដើម្បីប្រជែងយកចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរិទ្ធិក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ យោងតាមតារាងប្រកួត និងតាមគេហទំព័រអូឡាំពិកបានបង្ហាញថា ក្រុមនារីជម្រើសជាតិអូស្ត្រាលីបានចាញ់ក្រុមជម្រើសជាតិនារីស៊ុយអែតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១ទល់០។ ចំណែកក្រុមនារីជម្រើសជាតិអាមេរិកបានចាញ់ក្រុមនារីជម្រើសជាតិកាណាដានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ១ទល់០ដែរ។ អូស្ត្រាលីក្នុងការប្រកួតកីឡាអូឡាំពិករដូវក្រៅនេះគឺ៥ប្រកួត​​ ឈ្នះ២ប្រកួត, ស្មើ១ប្រកួត និងចាញ់២ប្រកួត។ ... Read More »

ចំនួនមេដាយមាសរបស់ចិនកើនឡើង៣២គ្រឿង គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ទី០៥សីហានេះ

ប្រទេសចិននៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមេដាយមាសចំនួន៣២គ្រឿង។ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ សីហានេះ ខណៈដែលសហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាងគេកំពុងបន្តឈរចំណាត់ថ្នាក់លេខ២ មានមេដាយមាស២៥គ្រឿង។ ប្រទេសចិនបានឈ្នះមេដាយមាស៣២គ្រឿង, ប្រាក់២២ និងសំរិទ្ធិ១៦គ្រឿង សរុប៧០គ្រឿង ខណៈ អាមេរិកឈរលេខ២ ឈ្នះមេដាយមាស២៥គ្រឿង, ប្រាក់៣១ ... Read More »

លោក Louis van Gaal ធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ជាលើកទី៣

លោក Louis van Gaal ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ជាលើកទី៣។ បុរសជនជាតិហូឡង់វ័យ៦៩ឆ្នាំរូបនេះជំនួសលោកFrank de Boer ដែលបានលាឈប់កាលពីខែមុនបន្ទាប់ពីបរាជ័យក្រោមថ្វីជើងសាធារណរដ្ឋឆេកនៅវគ្គ១៦ក្រុមចុងក្រោយនៅព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០២០។ លោក Van Gaal បានដឹកនាំក្រុមជម្រើសជាតិហូឡង់កាលពីឆ្នាំ២០០០-២០០២ និងមកដឹកនាំម្តងទៀតចាប់ពីឆ្នាំ២០១២-២០១៤ មុនពេលគាត់ចូលរួមជាគ្រូបង្វឹកក្រុម ... Read More »

ម្ចាស់ផ្ទះជប៉ុនឈ្នះមេដាយមាស និងប្រាក់បន្ថែមទៀតក្នុងកីឡាជិះស្គីលើទឹកកក

ម្ចាស់ផ្ទះជប៉ុនទទួលបានមេដាយមាស និងប្រាក់នៅក្នុងការប្រកួតកីឡាជិះស្គីលើទឹកកកវគ្គផ្តាច់ព្រ័ត្រនៅឯការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ខណៈដែលកីឡាការិនីដែលឈ្នះគឺ Sakura Yosozumi និងKokonaHiraki វ័យ១២ឆ្នាំបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ ។ Yosozumi វ័យ១៩ឆ្នាំបានឈ្នះមេដាយមាសជាមួយពិន្ទុ៦០.០៩ នៅក្នុងព្រឹត្តិការណ៍ដ៏រំភើបកាលពីថ្ងៃពុធ។ ជាមួយនឹងកីឡាការិនីចក្រភពអង់គ្លេសវ័យ១៣ឆ្នាំ Sky ... Read More »

Sydney McLaughlin បំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ៤០០ម៉ែត្ររបស់នាងក្នុងព្រឹត្តិការណ៍អូឡាំពិក

កីឡាការិនីអត្តពលកម្ម Sydney McLaughlin របស់អាមេរិកបានបំបែកឯតទគ្គកម្មពិភពលោកផ្ទាល់ខ្លួន ជាមួយនឹងការរត់ដ៏គួរឱ្យចាប់អារម្មណ៍នៅពេលនាងដណ្តើមបានមេដាយមាសព្រឹត្តិការណ៍អូឡាំពិកក្នុងការប្រកួតរត់ចម្ងាយ៤០០ម៉ែត្រផ្នែកនារីនៅទីក្រុងតូក្យូ។ McLaughlin មានវ័យ២១ឆ្នាំបានយកឈ្នះម្ចាស់ផ្ទះជប៉ុនដោយបញ្ចប់ដោយប្រើថិរវេលា៥១.៤៦វិនាទី ខណៈដែលនាងឈ្នះ វិនាទីដើម្បីយកឈ្នះគូប្រជែង Dalilah Muhammad ។ ចំណែកម្ចាស់ជើងឯកអូឡាំពិកលោក Muhammad វ័យ៣១ឆ្នាំបានប្រើថិរវេលា៥១.៥៨វិនាទីខណៈដែលកីឡាការិនីហូឡង់ ... Read More »

Inter Milan បដិសេធការដេញថ្លៃរបស់ Chelsea ចំនួន៨៥លានផោនសម្រាប់ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku

ក្លិប Inter Milan បានច្រានចោលការដេញថ្លៃ៨៥លានផោនរបស់ក្រុមតោខៀវ Chelsea សម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku ក្នុងការផ្ទេរទៅកាន់ទឹកដីអង់គ្លេសវិញ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៤ ខែសីហានេះ។ Lukaku ... Read More »

U23ប្រេស៊ីលឡើងប៉ះ U23 អេស្ប៉ាញវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិក

ក្រុមការពារតំណែងជើងឯក U23 ប្រេស៊ីលបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្រោយពីយកឈ្នះក្រុម U23 ម៉ិចស៊ីកូក្នុងលទ្ធផលបាល់កាត់សេចក្តីប៉េណាល់ទី ក្រោយពីប្រកួតស្មើគ្នា០ទល់០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរសៀលថ្ងៃទី៣ សីហាម្សិលមិញនេះ។ ចំណែកក្រុមជម្រើសជាតិ U23 អេស្ប៉ាញបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែរក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះជប៉ុន U23 ក្នុងលទ្ធផល១ទល់០ក្នុងម៉ោងបន្ថែម១៥នាទីពីរដង។ ក្រុមជម្រើសជាតិ U23 ... Read More »

លោក Shevchenko ប្រកាសបញ្ចប់កិច្ចសន្យាជាគ្រូបង្វឹកជម្រើសជាតិអ៊ុយក្រែន

វីរបុរសអ៊ុយក្រែន និងជាអតីតកីឡាករក្លិប AC Milan លោក AndriyShevchenko បានប្រកាសពីការបញ្ចប់ពេលវេលាដឹកនាំក្រុមជម្រើសជាតិអ៊ុយក្រែនហើយកាលពីថ្ងៃទី៣ សីហា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA។ បន្ទាប់ពីដឹកនាំអស់រយៈពេល៥ឆ្នាំក្នុងនាមជាគ្រូបង្វឹករបស់ប្រទេសអ៊ុយក្រែន លោក Shevchenko បានកំណត់ពេលវេលាក្នុងការកាន់តំណែងរបស់គាត់ដោយបានដឹកនាំពួកគេឱ្យទទួលបានជោគជ័យនៅព្រឹត្តិការណ៍យូរ៉ូ២០២០មុនពេលចាញ់អង់គ្លេសនៅរដូវក្តៅនេះ។ លោក ... Read More »

អ្នកចាំទី Manchester United កីឡាករ Dean Henderson ឆ្លង Covid-19 ខណៈ Joe Hart កៀកចេញពីTottenham ទៅ Celtic

អ្នកចាំទី Dean Henderson របស់ក្រុមបិសាចក្រហម Manchester United នឹងខកខានបង្ហាញខ្លួននៅជំរំហ្វឹកហាត់របស់ក្លិបនៅប្រទេសស្កុតឡេននៅសប្តាហ៍នេះដោយសារគាត់បានឆ្លងជំងឺ Covid-19 ត្រូវនៅដាច់ដោយឡែកពីគេ។ កីឡាករអន្តរជាតិអង់គ្លេសវ័យ២៤ឆ្នាំរូបនេះបានធ្វើតេស្តវិជ្ជមានកាលពី៣ សប្តាហ៍មុន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្លិបបានអះអាងថា Dean Henderson កំពុងទទួលរងពីការឆ្លងជំងឺកូវីដ-១៩ដោយអស់កម្លាំងដែលត្រូវជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាព ... Read More »

ប្រធានក្រុម និងជាជម្រើសជាតិអុីតាលី Chiellini បន្តកុងត្រាថ្មីរយៈពេល២ឆ្នាំជាមួយក្លិប Juventus នៅ Serie A

ខ្សែការពារ Giorgio Chiellini របស់ក្រុម Juventus បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល២ឆ្នាំដែលនឹងពង្រីកអាជីពរបស់គាត់ជាមួយក្រុមមានមូលដ្ឋាននៅទីក្រុង Turin ដល់១៨ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣ ខែសីហានេះ ។ កិច្ចសន្យាថ្មីរបស់ ... Read More »

ចិនបន្តឈ្នះមេដាយមាស២៩គ្រឿង គិតត្រឹមព្រឹកថ្ងៃអង្គារទី០៣សីហានេះ

ប្រទេសចិននៅតែឈរនៅលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមេដាយមាសចំនួន២៩គ្រឿង។ គិតត្រឹមព្រឹកថ្ងៃអង្គារ ទី៣ សីហានេះ សហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាង ប៉ុន្តែមេដាយមាសតិចជាងចិនកំពុងឈរចំណាត់ថ្នាក់លេខ២ មានមេដាយមាស២២គ្រឿង។ ចិនបានឈ្នះមេដាយមាស២៩គ្រឿង, ប្រាក់១៧គ្រឿង និងសំរិទ្ធិ១៦គ្រឿង ខណៈដែលអាមេរិកឈរលេខ២ ឈ្នះមេដាយមាស២២គ្រឿង, ប្រាក់២៥គ្រឿង និងសំរិទ្ធិ១៧គ្រឿង។ ... Read More »

កាណាដាឡើងប៉ះស៊ុយអែតវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីនៅអូឡាំពិក ខណៈអូស្ត្រាលីប៉ះអាមេរិកយកលេខ៣

ការប្រកួតបាល់ទាត់នារីក្នុងព្រឹត្តិការណ៍អូឡាំពិកបានបិទបញ្ចប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយកាលពីថ្ងៃទី២ សីហាម្សិលមិញ ដោយបានរកឃើញ២ក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីប្រជែងយកជើងឯកមេដាយមាស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីម្សិលមិញនោះគឺក្រុមនារីជម្រើសជាតិកាណាដាបានយកឈ្នះក្រុមនារីជម្រើសជាតិអាមេរិក ក្នុងលទ្ធផល១ទល់០ ដែល១គ្រាប់នេះគឺជាគ្រាប់បាល់សំណាងក្នុងការពិន័យបាល់១១ម៉ែត្រ ក្រោយពីកីឡាការិនីអាមេរិកធ្វើឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់។ អ្នករ៉ាប់រងបាល់ពិន័យ១១ម៉ែត្រ ស៊ុតដោយកីឡាការិនី Jessie Fleming នៅនាទីទី៧៥ ដែលជាគ្រាប់បាល់ជ័យជម្នះជួយឲ្យកាណាដាឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូឆ្នាំនេះ។ ចំណែកក្រុមនារីជម្រើសជាតិស៊ុយអែតបានយកឈ្នះក្រុមនារីជម្រើសជាតិអូស្ត្រាលីក្នុងលទ្ធផល១ទល់០ដែរ ... Read More »

ក្រោយបញ្ចប់ការប្រកួតអូឡាំពិកហ្គេម ប៉ែន សុគង់ បន្តការហ្វឹកហាត់នៅជប៉ុន៨ខែ មុនស៊ីហ្គេម នៅវៀតណាម ចូលមកដល់

      ភ្នំពេញ៖ នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ប្រភពពី(CAMSOC) បានបញ្ជាក់អោយដឹងថា, កីឡាករជម្រើសជាតិអត្តពលកម្មកម្ពុជា ប៉ែន សុគង់ បន្តស្នាក់នៅប្រទេសជប៉ុនរយៈពេល៨ខែទៀត ដើម្បីហ្វឹកហាត់សម្រួចបច្ចេកទេស ឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ... Read More »

គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ចិនឈ្នះមេដាយមាស២៤ បន្តឈរកំពូលតារាងមេដាយក្នុងព្រឹត្តិការណ៍អូឡាំពិក

ប្រទេសចិននៅតែឈរលើកំពូលតារាងមេដាយអូឡាំពិកឆ្នាំ២០២០ ដោយមានមេដាយមាសចំនួន២៤។ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២ ខែសីហានេះ សហរដ្ឋអាមេរិកដែលមានមេដាយសរុបច្រើនជាង ប៉ុន្តែមេដាយមាសតិចជាងចិនកំពុងឈរចំណាត់ថ្នាក់លេខ២។ មកដល់ថ្ងៃទី២ សីហានេះ ចិនបានឈ្នះមេដាយមាស២៤គ្រឿង, ប្រាក់១៤ និងសំរិទ្ធិ១៣គ្រឿង ខណៈដែលអាមេរិកឈរលេខ២ ឈ្នះមេដាយមាស២០គ្រឿង, ប្រាក់២៤ ... Read More »

Marcell Jacobs មកពីអុីតាលីទទួលបានមេដាយមាសជាលើកដំបូងក្នុងវិញ្ញសារត់ចម្ងាយ១០០ម៉ែត្រ

កីឡាករ Marcell Jacobs ទទួលបានជ័យជម្នះដ៏អស្ចារ្យក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររត់ចម្ងាយ១០០ម៉ែត្រផ្នែកបុរសនៅអូឡាំពិកទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA នៅព្រឹកថ្ងៃចន្ទ ទី២ សីហានេះ។ Marcell Jacobs បានប្រើថេរវេលា៩.៨០វិនាទីដោយបំបែកឯតទគ្គកម្មចម្ងាយ១០០ម៉ែត្ររបស់អឺរ៉ុបដែលខ្លួនគាត់បានកំណត់កាលពីដើមដោយពេលវេលារបស់គាត់គឺ៩.៨៤វិនាទីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គាត់បានយកឈ្នះអត្តពលិកអាមេរិក Fred Kerley ... Read More »

ខ្សែបម្រើក្រុមកាំភ្លើងធំ Thomas Partey នឹងធ្វើការស្កេនរបួសកជើងអាចខកខានបង្ហាញខ្លួននៅដើមរដូវកាលថ្មីនេះ

ខ្សែបម្រើ Thomas Partey របស់ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវការស្កេនរបួសកជើងដែលគាត់បានរងរបួសអំឡុងការប្រកួតចាញ់ក្រុមតោខៀវ Chelsea ២-១ កាលពីថ្ងៃអាទិត្យ ក្នុងជំនួបមិត្តភាព។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២ សីហានេះ។ ... Read More »

កីឡាការិនីវ៉េណេស៊ុយអេឡា Yulimar Rojas បង្កើតឯតទគ្គកម្មពិភពលោកឈ្នះមេដាយមាសការលោតចម្ងាយ

កីឡាការិនីវ៉េណេស៊ុយអេឡា Yulimar Rojas បានបង្កើតឯតទគ្គកម្មពិភពលោកដែលជាកីឡាការីនីដំបូងគេដែលបានបំបែកឯតទគ្គកម្មកីឡាអូឡាំពិកទីក្រុងតូក្យូ ខណៈនាងឈ្នះមេដាយមាសអូឡាំពិកក្នុងការលោតចម្ងាយ។ Rojas ដែលជាម្ចាស់មេដាយប្រាក់កាលពីព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងរីយ៉ូ២០១៦ បានលោតបានចម្ងាយ១៥.៦៧ ម៉ែត្រដើម្បីបំបែកកំណត់ត្រាចម្ងាយ១៥.៥០ម៉ែត្រដែលល្អបំផុតដែលបានកំណត់ដោយកីឡាការិនី Inessa Kravets របស់អ៊ុយក្រែនកាលពីឆ្នាំ១៩៩៥ ពោលគឺពីរខែមុនពេលRojas កើត។ កីឡាការិនីវ័យ២៥ឆ្នាំរូបនេះបាននិយាយថា ... Read More »

Celtic រងបរាជ័យថ្ងៃបើកឆាកលីគកំពូលស្កុតឡេនក្រោមថ្វីជើង Hearts ជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ

ក្រុមខ្លាំង Celtic បានរងបរាជ័យនៅថ្ងៃបើកឆាកជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ ក្នុងថ្ងៃបើកឆាកប្រកួតលីគកំពូលស្កុតឡេនក្រោមការដឹកនាំរបស់លោក Ange Postecoglou ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១ សីហានេះ។ កីឡាករ Mackay-Steven បានស៊ុតបាល់បញ្ចូលទីក្នុងតង់ទី១ ... Read More »

ចិននៅតែឈរកំពូលតារាងក្នុងតារាងមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិក គិតត្រឹមព្រឹកថ្ងៃទី១ សីហានេះ

សាធារណរដ្ឋប្រជាមានិតចិនកំពុងតែឈរលើគេក្នុងតារាងចំណាត់ថ្នាក់មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅដែលប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុននៅឆ្នាំនេះ គិតត្រឹមថ្ងៃទី១ សីហានេះ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ។ គិតត្រឹមព្រឹកថ្ងៃទី១សីហានេះ ចិនទទួលបានមេដាយមាស២២គ្រឿង, មេដាយប្រាក់១៣គ្រឿង និងមេដាយសំរិទ្ធិ១២គ្រឿង សរុប៤៧គ្រឿង ខណៈដែលសហរដ្ឋអាមេរិកឈរចំណាត់ថ្នាក់លេខ២ទទួលបានមេដាយមាស១៩គ្រឿង, ប្រាក់២០គ្រឿង ... Read More »

U23ជប៉ុនមានឱកាសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោយឈ្នះណូវែលហ្សេឡង់ក្នុងបាល់កាត់សេចក្តីប៉េណាល់ទី

ក្រុមជម្រើសជាតិ U23 ជប៉ុនបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ ក្រោយពីក្រុមម្ចាស់ផ្ទះមួយនេះបានយកឈ្នះក្រុមណូវែលហ្សេឡង់ក្នុងលទ្ធផលទាល់បាល់កាត់សេចក្តី១១ម៉ែត្រ។ នេះបើយោងតាមលទ្ធផលរបស់ Olympics.com ដែលបានផ្សាយនៅព្រឹកថ្ងៃអាទិត្យទី១ សីហានេះ។ ការប្រកួតរវាងក្រុមម្ចាស់ផ្ទះជប៉ុន U23 នឹងក្រុមណូវែលហ្សេឡង់ U23 ក្នុងវគ្គ៨ក្រុមចុងក្រោយកាលពីម្សិលមុិញ ក្រុមជប៉ុនបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើក្រុមណូវែលហ្សេងឡង់ ព្រោះជាក្រុមម្ចាស់ផ្ទះ ... Read More »