ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

រកឃើញ២ក្រុមទៀតឡើងវគ្គ១៦ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League

ការប្រកួតកាលពីយប់មិញនៃក្របខ័ណ្ឌ UEFA Champions League វគ្គជម្រុះតាមពូលបានរកឃើញក្រុមចំនួន២ទៀតឡើងវគ្គ១៦ក្រុមចុងក្រោយ គឺក្រុមខ្លាំងមកពីអង់គ្លេសហង្សក្រហម Liverpool និងក្រុមខ្លាំងមកពីព័រទុយហ្គាល់ Porto។ នេះបើយោងតាមលទ្ធផលដែលចេញផ្សាយដោយsoccerway, livescore និងតាមការផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២ ខែធ្នូ ... Read More »

រកឃើញគូប្រកួតសម្រាប់វគ្គជម្រុះ FA Cup ជុំទី៣ហើយ

ការប្រកួតវគ្គជម្រុះ FA Cup បានបញ្ចប់ក្នុងជុំទី២ហើយ ដោយមានក្រុមខ្លាំងៗមួយចំនួនក្នុងក្របខ័ណ្ឌ Premier League, Championship, League 1, League 2 និង National League ... Read More »

ខ្សែបម្រើ Curtis Jones ជួយហង្សក្រហម Liverpool ឡើងវគ្គ១៦ នៅ Champions League

ក្រុមហង្សក្រហមបានឡើងទៅវគ្គ១៦ក្រុមនៃកម្មវិធី UEFA Champions League ដោយស្វ័យប្រវត្តិ ក្រោយពេលយកឈ្នះក្រុមភ្ញៀវ Ajax កាលពីរាត្រីរំលងអធ្រាត្រឈានចូលថ្ងៃទី២ ធ្នូនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២ ធ្នូ ឆ្នាំ២០២០។ ... Read More »

ការចំណាយសម្រាប់កម្មវិធីប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនៅឆ្នាំក្រោយគ្រោងចំណាយ៩៦០លានដុល្លារអាមេរិក

សារព័ត៌មាន CNA បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី៣០ វិច្ឆិកាថា អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកបានប៉ាន់ប្រមាណថាការចំណាយកម្មវិធីព្រឹត្តិការណ៍អូឡាំពិកដែលត្រូវបានរៀបចំឡើងនៅឆ្នាំក្រោយអំឡុងពេលវិបត្តិកូវីដ-១៩នឹងមានទឹកប្រាក់ប្រមាណ១០០ពាន់លានផោន (៩៦០លានដុល្លារ) ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ការចំណាយសរុបក្នុងការពន្យារពេលព្រឹត្តិការណ៍កីឡាសម្រាប់មួយឆ្នាំនឹងកើនឡើងដល់២០០ពាន់លានអឺរ៉ូ។ អ្នកនាំពាក្យរបស់អ្នករៀបចំកម្មវិធីបានប្រាប់សារព័ត៌មានរ៉យទ័រថា សេចក្តីប្រកាសមួយនឹងត្រូវធ្វើឡើងលើរបាយការណ៍បណ្តោះអាសន្នបន្ទាប់ពីមានកិច្ចពិភាក្សារវាងទីក្រុងតូក្យូឆ្នាំ២០២០ រដ្ឋាភិបាលទីក្រុងតូក្យូ និងរដ្ឋាភិបាលជប៉ុននៅថ្ងៃពុធ។ ថវិកាផ្លូវការចុងក្រោយដែលផ្តល់ដោយគណៈកម្មាធិការរៀបចំនៅខែធ្នូឆ្នាំ២០១៩ មុនពេលព្រឹត្តិការណ៍កីឡាត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ–១៩ ... Read More »

Grosjean បើករថយន្តបុកនឹងរបាំងផ្ទុះឆេះខ្លួនប្រាណក្នុងការប្រណាំង F1 នៅប្រទេសបារ៉ែន

អន្តរជាតិ៖ Grosjean ដែលបើកបរឲ្យក្រុម Haas-Ferrari ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដោយសារត្រូវភ្លើងឆេះខ្លួន បន្ទាប់ពីបើករថយន្តបុកនឹងរបាំងហើយផ្ទុះឆេះនាការប្រណាំង F1 នៅថ្ងៃទី២៩ ខែវិច្ឆិកា។ ក្នុងករណីគ្រោះថ្នាក់នេះដែលបណ្តាលឲ្យរថយន្តឆេះដាច់ជាពីរនេះកើតឡើងត្រឹម២៦នាទីក្រោយចាប់ផ្តើមប្រណាំងប៉ុណ្ណោះ។ ជាក់ស្តែងអ្នកប្រណាំង F1 សញ្ជាតិបារាំងរូបនេះ ត្រូវភ្លើងឆេះ ហើយជាប់នៅក្នុងរថយន្តជិត៣០វិនាទីមុនពេលអាចចេញផុតពីអណ្ដាតភ្លើងខណៈក្រុមជួយសង្គ្រោះ ... Read More »

Fulham និង West Ham ទទួលបាន៣ពិន្ទុពីក្រុមខ្លាំងសម្រាប់សប្តាហ៍ទី១០

ការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សម្រាប់សប្តាហ៍ទី១០ បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ដោយមាន២គូ គឺក្រុមភ្ញៀវ Fulham យកឈ្នះក្រុមម្ចាស់ផ្ទះ Leicester City  និងក្រុម West Ham ... Read More »

De Gea អាចនឹងមិនបានបង្ហាញខ្លួនពេលប្រកួត Champions League ទល់នឹង PSG

អ្នកចាត់ការក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer មិនច្បាស់ទេថា តើអ្នកចាំទី David de Gea នឹងជាសះស្បើយទាន់ពេលវេលាសម្រាប់ការប្រកួត Champions League នៅថ្ងៃពុធនេះទល់នឹងក្រុម Paris St ... Read More »

ការព្រួយបារម្ភចំពោះក្រុម Barcelona ដោយខ្សែការពារ Clement Lenglet ការរងរបួសម្នាក់ទៀត

សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា ជ័យជម្នះ ៤-០ របស់ក្រុម Barcelona ទៅលើ Osasuna កាលពីថ្ងៃអាទិត្យកន្លងទៅគឺជាបុព្វហេតុសម្រាប់ការអបអរសាទរ ប៉ុន្តែក៏មានការព្រួយបារម្ភចំពោះក្រុមនេះដែរនៅពេលដែលខ្សែការពារ Clement Lenglet បានរងរបួសនៅតង់ទី២ ។ កីឡាករសញ្ជាតិបារាំងរូបនេះបានរងរបួសកជើងហើយនេះគឺជាបញ្ហាធំមួយសម្រាប់លោក ... Read More »

កម្មវិធីរត់ម៉ារ៉ាតុងនៅសៀងហៃក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩មានអ្នកចូលរួម៩.០០០នាក់

ប្រព័ន្ធផ្សព្វផ្សាយចិនបាននិយាយថា អ្នករត់ប្រណាំងប្រមាណ៩.០០០នាក់ដែលខ្លះពាក់ម៉ាសផងបានចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិម៉ារ៉ាតុងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដែលជាព្រឹត្តិការណ៍ដ៏កម្រមួយក្នុងមួយឆ្នាំនៅពេលដែលមានជំងឺកូវីដ-១៩ ដោយប្រទេសចិនបានបោះបង់ចោលកីឡាប្រភេទនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ វិច្ឆិកា។ មុនពេលការប្រកួតមន្ត្រីបាននិយាយថា វាជាឱកាសមួយដើម្បីបង្ហាញពីរបៀបដែលប្រទេសចិនបានធ្វើឡើងវិញ មុនពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩កំពុងឈានទៅមុខទោះបីជាមានវិបត្ដិសុខភាពសកលកំពុងបន្តក៏ដោយ។ ការរត់ម៉ារ៉ាតុងធំៗជាច្រើនដូចជានៅញូវយ៉ក, ប៊ែកឡាំង, បូស្តុន ... Read More »

Messi រកបានគ្រាប់បាល់ដូចទៅនឹង Maradona រកបានឲ្យក្រុមNewell កាលពីឆ្នាំ១៩៩៣

វាហាក់ដូចជាមិនគួរឱ្យជឿ ប៉ុន្តែការស៊ុតបាល់របស់ខ្សែប្រយុទ្ធ Messiកាលពីថ្ងៃអាទិត្យទល់នឹងក្រុម Osasuna គឺប្រហាក់ប្រហែលនឹងគ្រាប់បាល់មួយដែលលោក Diego Maradona រកបានសម្រាប់ក្រុម Newell’s Old Boys កាលពីឆ្នាំ១៩៩៣ ។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca ... Read More »

អតីតខ្សែបម្រើសញ្ជាតិសេណេហ្គាល់លេងនៅ Fulham និងPortsmouth បានទទួលមរណភាពក្នុងអាយុ៤២ឆ្នាំ

អតីតខ្សែបម្រើសញ្ជាតិសេណេហ្គាល់ ធ្លាប់ធ្វើការនៅ Fulham និងក្លិបPortsmouth គឺកីឡាករ Papa Bouba Diop បានទទួលមរណភាពក្នុងអាយុ៤២ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ។ កីឡាករ Papa Bouba ... Read More »

ក្រុមវេជ្ជបណ្ឌិតព្រមានពីការប្រារព្ធពិធីរត់ពាក់កណ្តាលម៉ារ៉ាតុងនៅឥណ្ឌាដោយសារកូវីដ-១៩ និងការបំពុលបរិយាកាស

សារព័ត៌មាន CNA បានចេញផ្សាយនៅកាលពីល្ងាចថ្ងៃសៅរ៍​ទី២៨ វិច្ឆិកាថា ក្រុមវេជ្ជបណ្ឌិតល្បីៗបានព្រមានអ្នករត់ប្រណាំងកំពុងប្រថុយនឹងគ្រោះថ្នាក់ ដោយចូលរួមការប្រកួតពាក់កណ្តាលម៉ារ៉ាតុងកាលពីថ្ងៃអាទិត្យនេះ នៅទីក្រុង New Delhi ប្រទេសឥណ្ឌាចំពេលនៃការផ្ទុះវីរុសកូវីដ-១៩ និងការបំពុលបរិយាកាស។ ម្ចាស់កំណត់ត្រាពិភពលោកផ្នែករត់ម៉ារ៉ាតុងស្ត្រីឈ្មោះ Brigid Kosgeiមកពីប្រទេសកេនយ៉ា និងអ្នកឈ្នះពានរង្វាន់បុរសពីរសម័យកាល ... Read More »

បិសាចក្រហមវាយបកយកឈ្នះ Southampton ឡើងឈរលេខ៨នៅលីគកំពូលអង់គ្លេស

យោងតាមលទ្ធផលនៃការប្រកួតដែលចេញផ្សាយដោយ soccerway និង livescore បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United បានវាយសម្រុកយកឈ្នះក្រុមម្ចាស់ផ្ទះ Southampton ៣ទល់២ កាលពីរាត្រីថ្ងៃទី២៩ វិច្ឆិកាម្សិលមិញនេះ។ ចាប់ផ្តើមប្រកួតនៅតង់ទី១ ក្រុមម្ចាស់ផ្ទះ ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-អ្នកចាំទី Dean Henderson វ័យ២៣ឆ្នាំរបស់ក្រុមបិសាចក្រហម Manchester United នឹងបន្តខ្ចីជើងដើម្បីបង្កើនការទាមទាររបស់អង់គ្លេសសម្រាប់ការឈ្នះជើងឯកអឺរ៉ុបនៅឆ្នាំក្រោយដោយក្លិប ... Read More »

ប្រទេសម៉ារ៉ុករំកិលឡើង៤លេខក្នុងតារាងចំណាត់ថ្នាក់ FIFA

យោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីថ្ងៃទី២៨ វិច្ឆិកា និងយោងតាមគេហទំព័រផ្ទាល់របស់FIFA បានបង្ហាញថា ប្រទេសម៉ារ៉ុកបានឡើងដល់តំណែងទី៣៥ ក្នុងតារាងចំណាត់ថ្នាក់ចុងក្រោយរបស់ FIFA សម្រាប់ខែតុលា ឆ្នាំ២០២០ ដោយប្រទេសនេះបានរំកិលរហួតដល់៤លេខក្នុងតារាងចំណាត់ថ្នាក់នេះ ពោលគឺពីលេខ៣៩ មកនៅលេខ៣៥។ ប្រទេសម៉ារ៉ុកកំពុងឈរចំណាត់ថ្នាក់លេខ៤នៅក្នុងតារាងFIFA ប្រចាំទ្វីបដែលប្រទេសនេះនៅ ដោយឈរពីក្រោយប្រទេសសេណេហ្គាល់ (ទី២០) ទុយនីស៊ី ... Read More »

FIFA នឹងរៀបចំព្រឹត្តិការណ៍ Arab Cup ចំនួន២២ក្រុមនៅប្រទេសកាតា

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបញ្ជាក់ថា ប្រទេសកាតានឹងរៀបចំការប្រកួតកម្មវីធី Arab Cup នៅខែធ្នូ ឆ្នាំក្រោយដែលនឹងមានក្រុមចំនួន២២មកពីជុំវិញតំបន់ ហើយដើរតួជាការហាត់សមសម្លៀកបំពាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅឆ្នាំបន្ទាប់។ នេះបើតាមការចុះផ្សាយរបស់ CNA និង news.cgtn កាលពីថ្ងៃទី២៦ វិច្ឆិកា។ ... Read More »

ក្លិប Barcelona ទទួលបានប្រាក់សន្សំ១២២លានអឺរ៉ូ ខណៈដែលកីឡាករទាំងអស់យល់ព្រមកាត់បន្ថយប្រាក់ឈ្នួល

កីឡាកររបស់ក្លិបBarcelona បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលដែលនឹងជួយសន្សំសំចៃប្រាក់ឲ្យក្លិបយក្សនៅអេស្ប៉ាញមួយនេះបានប្រមាណ១២២លានអឺរ៉ូ (១១០លានផោន) ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២៨ វិច្ឆិកានេះ។ ក្លិបម្ចាស់ជើងឯក La Liga ២៦សម័យកាលមួយនេះក៏បានយល់ព្រមជាមួយកីឡាកររបស់ពួកគេផងដែរនូវការទូទាត់ប្រាក់ប្រហែល៥០អឺរ៉ូ(៤៥ផោន) ដោយត្រូវពន្យារពេលក្នុងរយៈពេល៣ឆ្នាំ។ បើទោះបីប្រាក់នេះតិចក៏ដោយ ប៉ុន្តែការទូទាត់រយៈពេលយូរ ... Read More »

ក្លិប Dortmund អះអាងថាមិនមានផែនការចាកចេញរបស់Haaland ពីអាល្លឺម៉ង់ឡើយ

ក្លិប Borussia Dortmund គ្រោងនឹងមានអនាគតវែងឆ្ងាយជាមួយតារាឆ្នើម Erling Haaland ខណៈនាយកកីឡាលោក Michael Zorc បានច្រានចោលការរំពឹងទុកនៃការចាកចេញរបស់ខ្សែប្រយុទ្ធរូបនេះដែលអាចកើតមាននៅទីផ្សារដោះដូរកីឡាករខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ livescore.com កាលពីម្សិលមិញ។ Erling Haaland រីករាយនឹងការលេងយ៉ាងខ្លាំងនៅក្លិប ... Read More »

សំណើចុងក្រោយគួរឱ្យចាប់អារម្មណ៍របស់លោកម៉ារ៉ាដូណា ត្រូវបានបង្ហាញ

តាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca និងសារព័ត៌មានlivescore.com កាលពីថ្ងៃទី២៧ វិច្ឆិកាបានឲ្យដឹងថា លោក ម៉ារ៉ាដូណាអាចក្លាយជាមនុស្សទី៤ក្នុងប្រវត្ដិសាស្ដ្រអាហ្សង់ទីនដែលបានផ្តល់កិត្តិយសដោយរដ្ឋាភិបាល និងបានធ្វើបុណ្យយ៉ាងគគ្រឹកគគ្រេងក្រោយពេលស្លាប់។ អតីតកីឡាករបាល់ទាត់អាហ្សង់ទីនរូបនេះបានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ៦០ឆ្នាំបន្ទាប់ពីមានជំងឺគាំងបេះដូង ហើយសពរបស់គាត់ត្រូវបានគេដាក់នៅរដ្ឋ Casa Rosada ក្នុងទីក្រុង Buenos Aires ... Read More »

ក្រុមខ្លាំង២នៅអង់គ្លេសទទួលបានលទ្ធផល្អនៅ UEFA Europa League ខណៈ Leicester ឡើងវគ្គបន្តដោយស្វ័យប្រវត្តិ

តាមការចេញផ្សាយរបស់ soccerway និង soccer news បានចេញលទ្ធផលបង្ហាញថា ការប្រកួតក្របខ័ណ្ឌ UEFA Europa League វគ្គជម្រុះតាមពូលកាលពីរាត្រីថ្ងៃម្សិលមិញ ក្រុមខ្លាំងៗចំនួន២មកពីអង់គ្លេសបានទទួលជ័យជម្នះដូចគ្នាគឺក្រុមកាំភ្លើងធំ Arsenal និងក្រុមមាន់ខ្នាយមាស Tottenham។ ... Read More »

កីឡាករ Andy Murray គាំទ្រកម្មវិធីចាក់វ៉ាក់សាំងជាកាតព្វកិច្ចសម្រាប់ការប្រកួតកីឡាវាយតឺន្នីស

កីឡាករវាយតឺន្នីសឆ្នើម Andy Murray បាននិយាយថា អ្នកលេងកីឡាវាយកូនបាល់គួរតែត្រូវបានគេតម្រូវឱ្យចាក់វ៉ាក់សាំងការពារមេរោគមុនពេលពួកគេត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការប្រកួត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃពុធ ទី២៥ វិច្ឆិកា។ ជាមួយនឹងកាលវិភាគសម្រាប់ការប្រកួតកីឡាវាយតឺន្នីសឆ្នាំ២០២១ កំពុងប្រឈមនឹងបញ្ហាដែលមិនអាចចៀសផុតបានដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ម្ចាស់ពានរង្វាន់ Grand Slam ... Read More »

រកឃើញ៦ក្រុមឡើងវគ្គ១៦ក្រុមស្វ័យប្រវត្តិនៅ UEFA Champions League

យោងតាមលទ្ធផលដែលចេញផ្សាយដោយ Soccer News កាលពីព្រឹកថ្ងៃ២៦ វិច្ឆិកា និងយោងតាមការចេញផ្សាយរបស់ UEFA បានឲ្យដឹងថា ការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ UEFA Champions League បានរកឃើញ៦ក្រុមឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ។ សម្រាប់ការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌខាងលើមិនទាន់បញ្ចប់នៅឡើយទេ គឺនៅសល់២ប្រកួតទៀតទើបចប់ការប្រកួតវគ្គជម្រុះនេះ។ ... Read More »

ក្លិប Napoli គ្រោងនឹងប្តូរឈ្មោះពហុកីឡដ្ឋានបន្ទាប់ពី Maradonaទទួលមរណភាព

សារព័ត៌មាន livescore.com បានផ្សាយថា ប្រធានក្លិប Napoli លោក Aurelio De Laurentiis បានបង្ហើបឱ្យដឹងថា កីឡដ្ឋានរបស់ក្លិបអាចប្តូរឈ្មោះទៅជាកិត្តិយសរបស់លោក Diego Maradona បន្ទាប់ពីលោកបានទទួលមរណភាពកាលពីថ្ងៃពុធ។ សមាគមបាល់ទាត់អាហ្សង់ទីន ... Read More »

វៀតណាម ព្រមដាក់កីឡាជឺជិតស៊ូក្នុង SEA Games 2021 តាមសំណើកម្ពុជា

ភ្នំពេញ៖ ទីបំផុតកីឡាជឺជិតស៊ូ ដែលជាប្រភេទកីឡាដ៏មានសក្ដានុពលរបស់កម្ពុជា នឹងបន្ដមានវត្តមានក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នាឆ្នាំ២០២១ នៅប្រទេសវៀតណាម បន្ទាប់ពីម្ចាស់ផ្ទះបានយល់ព្រមតាមសំណើកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ លោក វ៉ាត់ ចំរើន ... Read More »

Update៖ ប្រទេសអាហ្សង់ទីនកាន់ទុក្ខរយៈពេល៣ថ្ងៃបន្ទាប់ពីវីរបុរសបាល់ទាត់លោកម៉ារ៉ាដូណា ទទួលមរណភាព

សារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃទី២៦ វិច្ឆិកានេះថា ប្រទេសអាហ្សង់ទីនបានធ្វើពិធីកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃបន្ទាប់ពីវីរបុរសបាល់ទាត់ប្រទេសនេះគឺលោក​ឌីហ្គោ ម៉ារ៉ាដូណា (Diego Maradona ) បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ៦០ ឆ្នាំ។ សពរបស់គាត់នឹងតម្កល់នៅរដ្ឋ Casa Rosada ... Read More »

Johanna Konta បានជួបជុំជាមួយអតីតគ្រូបង្វឹកលោក Dimitri Zavialoff បន្ទាប់ពីចែកផ្លូវគ្នាមួយរយៈ

កីឡាការិនីវាយតឺន្នីសលេខ១របស់អង់គ្លេស Johanna Konta បានជួបជុំជាមួយអតីតគ្រូបង្វឹករបស់នាងម្តងទៀតគឺលោក Dimitri Zavialoffបន្ទាប់ពីគាត់បានចែកផ្លូវគ្នារយៈពេលខ្លីកាលពីឆ្នាំ២០១៩។ នេះបើយោងតាម BBC Sport ចេញផ្សាយកាលពីថ្ងៃ២៥ វិច្ឆិកានេះ។ កីឡាការិនីវ័យ២៩ឆ្នាំ Johanna Konta បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ French ... Read More »

ហង្សក្រហម Liverpool ចាញ់ Atalanta ក្នុងទឹកដី បាត់បង់៣ពិន្ទុ

ក្រុមហង្សក្រហម Liverpool បានប្រកួតចាញ់ក្រុមខ្លាំងមកពីអុីតាលី Atalanta កាលពីរាត្រីថ្ងៃទី២៥ឈានចូលថ្ងៃទី២៦ វិច្ឆិកានេះ ក្នុងវគ្គជម្រុះ UEFA Champions League តាមពូល ដែលធ្វើឲ្យក្រុមមួយនេះបាត់បង់៣ពិន្ទុដ៏សំខាន់។ យោងតាមការចុះផ្សាយរបស់ BBC Sport និងតាមលទ្ធផលរបស់ ... Read More »

ប្រធានក្លិប Inter Milan លោក Steven Zhang ទទួលបានរង្វាន់ពីរដ្ឋាភិបាលអុីតាលី

អគ្គកុងស៊ុលអុីតាលីប្រចាំទីក្រុងស៊ាងហៃកាលពីថ្ងៃអង្គារបានឲ្យដឹងថាលោក Steven Zhang អាយុ ២៩ឆ្នាំជាពាណិជ្ជករជនជាតិចិនត្រូវបានទទួលរង្វាន់ជាដៃគូនាំមុខគេ។ នេះបើយោងតាមសារព័ត៌មានចិន ស៊ីនហួរចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន។ ឆ្នាំនេះគឺជាខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងសាធារណរដ្ឋប្រជាមានិតចិននិងអុីតាលី។ នេះគឺជាពានរង្វាន់តែមួយគត់ដែលត្រូវបានផ្តល់ដោយរដ្ឋាភិបាលអុីតាលីតាមរយៈអគ្គកុងស៊ុលរបស់ខ្លួននៅក្នុងទីក្រុងសៀងហៃនៅឯការប្រគំតន្ត្រីអបអរខួបលើកទី៥០កាលពីថ្ងៃអង្គារដែលបានទទួល ស្គាល់ការរួមចំណែករបស់លោក Steven Zhang ក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចិន–អុីតាលី។ លោក ... Read More »

លោក Maradona អតីតស្តេចបាល់ទាត់ដ៏ឆ្នើមរបស់អាហ្សង់ទីន បានទទួលមរណភាព ក្នុងវ័យ៦០ឆ្នាំ

ប្រទេសអាហ្សង់ទីន៖ បើយោងតាមសារព័ត៌មានអន្តរជាតិជាច្រើន បានចេញផ្សាយមុននេះបន្តិច បញ្ជាក់ថា៖ លោក Diego Maradona អតីតស្តេចបាល់ទាត់ដ៏ឆ្នើមរបស់អាហ្សង់ទីនទទួលមរណភាព ក្នុងវ័យ៦០ឆ្នាំ ដោយសារបញ្ហាបេះដូង នៅគេហដ្ឋានរបស់លោក ។ សូមរំឮកថា៖ នាពេលកន្លងទៅ អតីតស្តេចបាល់ទាត់ឆ្នើមរបស់អាហ្សង់ទីនរូបនេះ ... Read More »

Barcelona បង្ហាញភាពខ្លាំងមិនដែលចាញ់ក្នុងវគ្គជម្រុះ ខណៈ Ronaldo ជួយ Juventus បាន៣ពិន្ទុ

ក្រុមខ្លាំងមកពីអេស្ប៉ាញ Barcelona បានបំបាក់ក្រុមម្ចាស់ផ្ទះមកពីក្រិច Dynamo Kyiv ក្នុងលទ្ធផល៤ទល់០ សម្រាប់ការប្រកួតក្របខ័ណ្ឌ Champion League វគ្គជម្រុះតាមពូល បើទោះបីការប្រកួតកាលពីរាត្រី២៤ឈានចូលថ្ងៃទី២៥ វិច្ឆិកានេះគ្មានខ្សែប្រយុទ្ធឆ្នើម Messiក៏ដោយ។ ៤គ្រាប់ដែលក្រុមភ្ញៀវ Barcelona ... Read More »