ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ក្របខ័ណ្ឌកំពូលអេស្ប៉ាញ La Liga ប្រកាសជាថ្មីអំពីការផ្អាកការប្រកួតបាល់ទាត់

អេស្ប៉ាញ៖ ស្របពេលដែលវីរុសកូរ៉ូណាវាយលុកខ្លាំងនៅតំបន់អឺរ៉ុបលីកបាល់ទាត់កំពូលអេស្ប៉ាញបានសម្រេចចិត្តចេញសេចក្តីប្រកាសពីការផ្អាកការប្រកួតជាថ្មី។ សម្រាប់ការការផ្អាកនេះគឺដោយមិនមានកាលបរិច្ឆេទជាក់លាក់រហូតដល់ពេលរដ្ឋាភិបាលប្រកាសថា ប្រទេសមានសុវត្ថិភាពក្នុងការរៀបចំសកម្មភាពបាល់ទាត់ឡើងវិញ។  មកទល់ពេលនេះ ក្រុមការពារជើងឯកក្រុមអ្នកមានបុណ្យ Barcelona ឈរកំពូលតារាង ដោយនាំមុខ២ពិន្ទុលើក្លិបស្តេចស Real Madrid។ នៅអេស្ប៉ាញ រហូតមកដល់ពេលនេះ មានអ្នកឆ្លងកូរ៉ូណាចំនួន៣៣,០៨៩នាក់ និងមានអ្នកស្លាប់រហូតដល់២១៨២នាក់ហើយ៕ ដោយ៖ ... Read More »

បិសាចក្រហមចង់ទិញ Ighalo ដាច់ក្នុងតម្លៃ១៥លានផោន

កីឡាករខ្សែប្រយុទ្ធមាឌធំ Ighalo ត្រូវបានក្រុម​បិសាច​ក្រហមManchester United ​ចង់​ទិញ​យកដាច់តែ​ម្ដង​ពី​ក្រុម​នៅ​ប្រទេស​ចិន ​ក្នុង​តម្លៃ​១៥​លាន​ផោន​​ដោយសារ​កីឡាកររូបនេះ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ជា​ខ្លាំង។ ​ ​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំរូប​នេះ ​បាន​បង្ហាញ​ថា​ខ្លួន​ពិត​ជា​ចង់​លេង​នៅ Old Trafford ​ ​ខ្លាំង​មែនទែន។ ​ពេ​លដែលក្លិបបិសាចក្រហមខ្ចីជើងក្នុងរដូវកាលនេះ Ighalo ... Read More »

អតីតប្រធានក្លិបReal Madrid ម្នាក់ទៀតហើយកំពុងផ្ទុកវីរុស Covid-19

លោក Fernando Martin អតីត​ប្រធាន​ក្លិប Real Madrid ​កំពុងស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរដោយវីរុសកូរ៉ូណា ​លោក Fernando Martin អតីត​ប្រធាន​ក្លិប Real Madrid ដែល​ធ្លាប់​ជា​អ្នក​គ្រប់គ្រង​ក្លិបស្តេចស Real ... Read More »

ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០នៅជប៉ុន ត្រូវបានលើកពេលទៅឆ្នាំ២០២១

ជប៉ុន៖ ទីបំផុតព្រឹត្តការណ៏កីឡាអូឡាំពិកឆ្នាំ២០២០ដែលគ្រោងធ្វើឡើងថ្ងៃទី២កក្កដានៅក្នុងទីក្រុងតូក្យូប្រទេសជប៉ុន ត្រូវបានពន្យាពេលប្រកួតរយះពេលមួយឆ្នាំរហូតដល់ឆ្នាំ២០២១ ដោយសារតែការរីករាលដាលនៃជំងឺកូវីឌ១៩យ៉ាងខ្លាំងខ្លាលើសកលលោក។ ​នាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe បានបញ្ជាក់ថាគណកម្មការកីឡាអូឡាំពិកពិភពលោកបានយល់ព្រមសំណើរសុំពន្យាពេលការប្រកួតហើយ។ លោកបានថ្លែងថា “ខ្ញុំបានដាក់សំណើរសុំពន្យារពេលរយះពេល១ឆ្នាំ ហើយប្រធានគណកម្មការអូឡាំពិក លោក Thomas Bach បានឆ្លើយថាគាត់យល់ព្រម១០០%លើសំណើរនេះ។” ... Read More »

វីរុសកូរ៉ូណាផ្ទុះខ្លាំងនៅអេស្ប៉ាញ កីឡាករក្លិប Barcelona យល់​ព្រម​កាត់​ប្រាក់​ខែ​របស់​ខ្លួន​

ប្រធាន​ក្លិប Barcelona លោក Josep Bartomeu បាន​លើក​ការ​ប្រជុំ​បន្ទាន់​មួយ កាល​ពី​ពេល​ថ្មីៗនិយាយ​ពី ដំណោះស្រាយនានាជុំវិញ​រឿង​រ៉ាវវីរុស​ ក្នុងនោះ​ក៏​បាន​លើក​ឡើង​ពី​ប្រាក់​ឈ្នួល​ពលកម្ម​របស់​បុគ្គលិក​ក្លឹប។ រវាង​ថ្នាក់​ដឹក​នាំ​ និង​កីឡាករ​ឈុត​ធំ​ ទាំង​អស់ក៏​បាន​យល់​ព្រម​ទៅ​លើ​សំណើរកាត់​ប្រាក់​ខែ​របស់​ខ្លួន​ផងដែរ អំឡុង​​ផ្ទុះ​វីរុសកូរ៉ូណា​​​​ខ្លាំង​ឡើង​​​នៅ​អេស្ប៉ាញ​។ កីឡាករ​ទាំង​អស់​​នៅក្លិប Barcelona ... Read More »

អតីតប្រធានក្លិប Real Madridបាត់បង់ជីវិតដោយសារវីរុសកូរ៉ូណា

អតីតប្រធានក្លិប Real Madrid លោក Lorenzo Sanz បានបាត់បង់ជីវិតក្រោយពេលរកឃើញថា លោកមានផ្ទុកជំងឺកូរ៉ូណា។ ស្ថិតក្នុងវ័យ៧៦ឆ្នាំលោក Sanz ដែលត្រូវបានស្គាល់ថា ជាមនុស្សដ៏សំខាន់ម្នាក់របស់ក្លិប Real Madrid ដោយលោកធ្លាប់ជា ... Read More »

លីកបាល់ទាត់នៅប៊ែលឡារូសបន្តប្រកួតទោះបីផ្ទុះវីរុសកូរ៉ូណាទូទាំងអឺរ៉ុប

លីកកំពូលបាល់ទាត់ប្រទេសប៊ែលឡារូស (Belarus Premier League) បាន​បើក​រដូវកាលថ្មីដោយ​ប្រកួត​បាន​២គូ​ហើយ បើទោះបីប្រទេសនៅអឺរ៉ុបភាគច្រើនកំពុងព្រួយបារម្ភ និងមានកីឡាករ មួយចំនួន​បានឆ្លងវីរុសកូរ៉ូណាក៏ដោយ។ ប្រធាន​សហព័ន្ធបាល់ទាត់ប៊ែលឡារូស លោក Vladimir Bazanov បានបញ្ជាក់​ថា ទោះជាប្រទេសផ្សេងៗបាន​ផ្អាក ឬលើកពេលក៏ដោយ ... Read More »

នាយកផ្នែកបច្ចេកទេសក្លិប AC Milan និងកូនប្រុសគាត់មាន​ផ្ទុក​វីរុស​កូវីដ ១៩

ប្រទេសអ៊ីតាលី ៖ លោក Paolo Maldini នាយកផ្នែកបច្ចេកទេសរបស់ក្លិប AC Milan ដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលី និង​កូន​ប្រុស​របស់​គាត់កីឡាករ Daniel ដែល​លេង​តួនាទី​ខ្សែប្រយុទ្ធ​នៅ​ក្លិប AC Milan ដែរនោះត្រូវបានធ្វើ​តេស្ដ​វិជ្ជមាន​ផ្ទុកវីរុស​កូរ៉ូណា។ ... Read More »

អតីតខ្សែបម្រើក្រុមបិសាចក្រហម Fellaini ឆ្លងCovid-19

ប្រទេសអង់គ្លេស៖ ខ្សែបម្រើសក់សំពោង Fellaini ត្រូវបាន គេ រកឃើញថា មានផ្ទុកមេរោគ Covid-19 ក្រោយពីរូបគេ បានធ្វើដំណើរ ដល់ខេត្ត Jina ប្រទេសចិនកាលពីថ្ងៃទី២០ ខែមីនា ។ ... Read More »

កីឡាករ Whittingham របស់ក្លិប Cardiff City ស្លាប់ក្នុងវ័យ៣៥ឆ្នាំ

ក្លិប Cardiff City បាន​បញ្ជាក់ពីការ​មរណភាព​របស់អតីត​កីឡាករ​ខ្សែ​បម្រើPeter Whittingham នៅវ័យ ៣៥ឆ្នាំ​ ដោយសារ​ការដួល​របួស​ក្បាល​កាលពីសប្ដាហ៍មុន ។ លោក Solskjaer គ្រូបង្វឹកក្លិបបិសាចក្រហមដែល​បានចំណាយ​ពេលជិត៩ខែ​ធ្វើការ​ជាមួយ​ ខ្សែររូបនេះបាន​និយាយ​ក្នុងគេហទំព័រ​ផ្លូវការ​របស់​ក្លិបMan United ថា ... Read More »

សរុបកីឡាករ​និង​គ្រូ​បង្វឹកដែល​ឆ្លងវីរុសកូរ៉ូណានៅលីកកំពូល​អឺរ៉ុប

ស្របពេលដែលលីកកំពូលៗនៅអឺរ៉ុបបានសម្រេចចិត្តផ្អាកការប្រកួតនោះស្ថានភាពនៃការរីក រាលដាលវីរុសកូរ៉ូណាមិនទាន់មានភាពធូរស្រាលនៅឡើយទេ។ ក្នុងនោះប្រទេសអ៊ីតាលីមាន ទិន្នន័យឆ្លង និងស្លាប់ច្រើនជាងគេនៅអឺរ៉ុប។ ការសម្រាច​ចិត្ត​ផ្អាក​ការ​ប្រកួតបាល់ទាត់នៅក្នុងប្រទេសនៅអឺរ៉ុបក៏ដូច​ជា​កម្មវិធី​មួយ​ចំនួន​ដូចជា​ Euro 2020 និង Copa America បានពន្យារ​ពេល​ទាំង​អស់។ ជាមួយ​នេះវីរុសកូរ៉ូណា ឬ​ Covid-19 ... Read More »

លីកកំពូល​កម្ពុជា ​និងពានរង្វាន់ Hun Sen Cup ​សម្រេច​ផ្អាក​ការប្រកួត

ពាន​រង្វាន់​លីក​កំពូល​កម្ពុជា ​និង​ពាន​រង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) ​ត្រូវ​ផ្អាកបណ្តោះអាសន្ន ​ដើម្បី​ការពារ​ការឆ្លងវីរុស Covid-19 ​។ នេះបើយោងតាមលិខិតជូនដំណឹងរបស់​គណៈកម្មការ​ការប្រកួត​បាល់ទាត់​ជាតិកម្ពុជា ​នៅថ្ងៃទី១៩ ខែមីនា។ ​ការប្រកាសផ្អាកការប្រកួតនេះជា​វិធានការ​សមស្របរបស់សហព័ន្ធ​បាល់ទាត់​កម្ពុជាដើម្បី​ការពារ ... Read More »

ក្លិបនៅលីកកំពូលអង់គ្លេសប្រឈមនឹងការសងប្រាក់ដល់ទូរទស្សន៍៧៥០លានដុល្លារមិនបានលេងប្រកួតនៅសល់

គេហទំព័រ Dailymail បានផ្សាយថា ក្លិបក្នុងក្របខ័ណ្ឌកំពូលអង់គ្លេសPremier League ប្រឈមនឹងការពិន័យជាប្រាក់៧៥០លានផោន(៨៨៨លានដុល្លារអាមេរិក) ពី ក្រុមហ៊ុនដែលបានទិញសិទ្ធិផ្សាយរួមទាំងទូរទស្សន៍ Sky Sports និងទូរទស្សន៍ BT Sport ប្រសិនលីកមួយនេះគេមិនអាចលេងបង្ហើយការប្រកួតនៅសល់ក្នុងរដូវកាល២០១៩–២០២០មុនថ្ងៃទី៣១ ខែកក្កដា ទេនោះ។ ក្នុងនោះ ... Read More »

ដោយសារតែកូរ៉ូណាកម្មវិធីកីឡាតឺន្នីស French Open បានផ្លាស់ទៅខែកញ្ញា

កម្មវិធីប្រកួតកីឡាវាយតឺន្នីស French Open ឆ្នាំនេះគឺជាកម្មវិធី Grand Slam លើកទី២ប្រចាំឆ្នាំ ត្រូវបានផ្លាស់ប្តូរការប្រកួតទៅខែកញ្ញា និងខែតុលាវិញដោយសារការឆ្លងរាលដាលនៃវីរុសកូរ៉ូណា។ ព្រឹត្តិការណ៍នេះគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី២៤ ខែឧសភាដល់ថ្ងៃទី៧ខែមិថុនា ប៉ុន្តែផ្ទុយទៅវិញសហព័ន្ធតឺន្នីសអន្តរជាតិបានសម្រេចលើកពេលដល់ថ្ងៃទី ២០ ខែកញ្ញា រហូតដល់ថ្ងៃទី ... Read More »

ព្រឹត្តិការណ៍យូរ៉ូឆ្នាំ២០២០ត្រូវបានលើកពេលដើម្បី​ទុក​ពេល​ឲ្យលីកផ្សេងៗនៅអឺរ៉ុបលេងចប់

ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០២០ (Euro 2020) ត្រូវបានលើកពេលរហូតដល់ឆ្នាំ២០២១ ដោយសារតែការរាតត្បាតរបស់មេរោគកូវីដ១៩។ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បានធ្វើការសម្រេចចិត្តលើកពេលនេះធ្វើឡើងក្នុងកិច្ចប្រជុំបន្ទាន់តាមវីដេអូខន់ហ្វើរិន (Video Conference) ជាមួយភាគីពាក់ព័ន្ធទាំងអស់កាលពីថ្ងៃទី១៧ ខែមីនា ។ ការផ្អាកនេះដើម្បីទុកឱកាសដល់បណ្ដាលីកនានាក្នុងទ្វីបអឺរ៉ុបឱ្យបានលេងចប់រដូវកាល២០១៩–២០២០។ ការប្រកួត play-off ... Read More »

ក្លិបហង្សក្រហមLiverpoolបរិច្ចាគទឹកប្រាក់​៤​ម៉ឺន​ផោន​សម្រាប់ប្រឆាំង​វីរុស​កូរ៉ូណា

ប្រាក់ចំនួន​៤០០០០​ផោនត្រូវបានក្លិបហង្សក្រហម​ Liverpool ​បរិច្ចាគដល់​អង្គការ​មួយ​ឈ្មោះ​ Fans Supporting Foodbanks (FSF) ដើម្បី​បន្ត​សកម្មភាព​សប្បុរសធម៌របស់​ខ្លួន​អំឡុង​ពេល​ Premier League ផ្អាកដើម្បីយកទៅជួយក្នុងការងារប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។​ ក្រៅ​ពី​នោះ​ក្លិបហង្ស​ក្រហម​នឹង​បើក​ឲ្យ​មាន​ការ​រៃ​អង្គាស​នៅ​មុខ​ហាង​លក់​សម្ភារកីឡា​របស់ខ្លួន​នៅកីឡដ្ឋាន​ Anfield និង​ការ​រៃអង្គាស​តាម​រយៈអនឡាញ​ផង​ដែរ​ ដើម្បី​ចូលរួម​ដោះ​ស្រាយ​បញ្ហា​របស់អង្គការមនុស្សធម៌FSF។​​ ... Read More »

ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កំពុង​ពិចារណា​គួរផ្អាក ឬ​បន្ត​ឲ្យ​មានការ​រៀបចំ​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍

ភ្នំពេញ៖ បញ្ហារីរាលដាលជំងឺកូវីដ-១៩ជាសកល ធ្វើឲ្យលោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កំពុង​ពិចារណា​ក្នុងការ​ផ្អាក ឬ​បន្ត​ឲ្យ​មានការ​រៀបចំ​សង្វៀន​ប្រដាល់​តាម​ស្ថានីយទូរទស្សន៍ ក្រោយ​កម្ពុជា​រកឃើញ​ក​រ​ណី​ឆ្លង​មេរោគ​ប្រភេទ​ថ្មី COVID-19 ជា​បន្តបន្ទាប់​ចំនួន៣៥ករណី គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២០ នេះ ... Read More »

កូរ៉ូណារាលដាលដល់បាល់ទាត់ជប៉ុន ៖ ប្រធាន​សមាគម​បាល់ទាត់​ជប៉ុន​ឆ្លង​វីរុសកូវីដ ១៩

ប្រធាន​សមាគម​បាល់ទាត់​ជប៉ុន​ លោក​ Kozo Tajima កំពុង​ផ្ទុក​នៅ​ជំងឺ​កូរ៉ូណា​។ នេះបើ​យោង​តាម​ការ​ចុះផ្សាយ​របស់គេហទំព័រ​ Yahoo។ កាល​ពីដើមខែមីនាកន្លង​ទៅ​លោក​ Tajima បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មួយ​ចំនួន​ដូច​ជា​ ប្រទេស​អង់គ្លេស​ ប្រទេស​ហុល្លង់​ និង​​សហរដ្ឋអាមេរិក​ ដើម្បី​ចូល​រួម​បើក​កម្មវិធីប្រកួតបាល់ទាត់ World ... Read More »

ពិតទេ ៖ Ronaldo ព្រមព្រៀង​ដើរ​ចូល​ក្លិប​របស់ David Beckham

កីឡាករ Cristiano Ronaldo ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លិប Juventus ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​សម្រេច​ចិត្ត​រួច​ជា​ស្រេច​ថា​នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ​ក្លិប Inter Maimi របស់​វីរបុរសអង់គ្លេសគឺលោក David Beckham នៅ​រដូវ​កាលក្រោយ​ ។ ខ្សែប្រយុទ្ធ​វ័យ៣៥ ... Read More »

គ្រូបង្វឹកសញ្ជាតិ​អេ​ស្ប៉ា​ញម្នាក់ស្លាប់​ដោយសារ COVID-19 ក្នុង​វ័យ​២១​ឆ្នាំ​

គ្រូបង្វឹក​យុវជន​របស់ក្លិប​បាល់ទាត់ Atletico Portada Alta លោក Francisco Garcia បានស្លាប់ដោយសារវីរុស COVID-19 ក្នុងវ័យ២១ឆ្នាំ។ ក្លិប Atletico Portada Alta បានតែងតាំង​ ... Read More »

Bruno Fernandes ឈ្នះ បានពាន ២ ក្រោយចូលរួមជាមួយ Man Utd បាន០១ខែ

ប្រទេសអង់គ្លេស៖ ខ្សែបម្រើ សញ្ជាតិព័រទុយហ្គាល់ Bruno Fernandes ត្រូវបានក្របខ័ណ្ឌបាល់ទាត់អង់គ្លេស Premier League ប្រកាស ជាកីឡាករ ឈ្នះពាន កីឡាករ ឆ្នើម Premier League ... Read More »

Ronaldinho ​ទទួលបានសាច់​ជ្រូក​១៦​គីឡូក្រាម​ ក្រោយឈ្នះពានរង្វាន់ក្នុងពន្ធនាគារ

អតីតកីឡាករឆ្នើមប្រេស៊ីស Ronaldinho ​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ប្រទេស​ប៉ារ៉ាហ្គាយ ​បាន​ជួយ​ក្រុម​ក្នុងការប្រកួតក្នុងពន្ធនាគារនោះ ឈ្នះ​ពាន​រង្វាន់​មួយ​ប្រចាំ​គុក ​និង​ទទួល​បាន​រង្វាន់​សាច់​ជ្រូក​១៦​គីឡូក្រាម។ ​អាជ្ញាធរ​ប្រទេស​ប៉ារ៉ាហ្គាយបានឃាត់ខ្លួនអតីតវីរបុរស​បាល់ទាត់​ប្រេស៊ីល​រូបនេះ​ ដោយសារ​តែ​រូបគេ​និង​ប្អូន​ប្រុស ​បាន​ប្រើ​ប្រាស់លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​។ ​ការ​ឃាត់ខ្លួន​នេះត្រូវ ​បញ្ជូន​ឱ្យ Ronaldinho ​ចូល​ពន្ធនាគារ​សិន ដើម្បី​រង់ចាំ​មេធាវី​ត​វ៉ា​ក្ដី។ ​ស្ថិត​នៅ​ក្នុងពន្ធនាគារ​នោះ ... Read More »

ខ្សែប្រយុទ្ធ Dybala ចេញមុខបញ្ជាក់ទាក់ទង រឿងឆ្លងវីរុសកូរ៉ូណា

កីឡាករ Paulo Dybala ខ្សែប្រយុទ្ធ សញ្ជាតិអាហ្សង់ទីន បានចេញមុខ បញ្ជាក់ពី ស្ថានភាពសុខភាព របស់ខ្លួនក្រោយមាន ព័ត៌មានចុះ ផ្សាយព្រោងព្រាតថាខ្លួន មានឆ្លង វីរុសកូរ៉ូណាកាលពីពាក់កណ្តាលខែមីនានេះ។ កីឡាកររូបនេះបានបង្ហោះ សារ ... Read More »

ខ្សែបម្រើ Pogba កំពុងពិចារណាចង់បន្តកុងត្រាជាមួយនឹង Man United

សារព័ត៌មានអង់គ្លេស The Mirror បានចុះផ្សាយថា កីឡាករសញ្ជាតិបារាំង Paul Pogba កំពុងតែធ្វើការពិចារណា ក្នុងការបន្តកុងត្រាថ្មីជាមួយនឹងក្លិបបិសាចក្រហម Man United។ ការចង់បន្តកុងត្រានេះគឺដោយសារតែការមកដល់របស់កីឡាករ Bruno Fernandes មកកាន់ទឹកដីរបស់Old ... Read More »

កម្មវិធីប្រកួតកីឡាវាយតឺន្នីសទាំងអស់ត្រូវបានផ្អាករហូតដល់ថ្ងៃទី២០ ខែមេសា

សមាគមវាយកូនបាល់ពិភពលោក(តឺន្នីស) WTA បានពន្យារពេលការប្រកួតកីឡាវាយតឺន្នីសដោយសារតែ បញ្ហាសុខភាព និងសុវត្ថិភាពនៃការឆ្លងវីរុសកូរ៉ូណាកាន់តែកើនឡើង។ រាល់ការប្រកួតទាំងអស់ដូចជា ATP Tour និង ATP Challenger Tour ត្រូវបានលុបចោលរហូតដល់ថ្ងៃទី២០ ខែមេសា។ WTA ... Read More »

កីឡាករនៅលីកកំពូលៗដែលមានរោគសញ្ញាវីរុសកូរ៉ូណា

គិតមកដល់ពេលនេះមានកីឡាករមួយចំនួនកំពុងលេងឲ្យក្លិបល្បីៗនៅអឺរ៉ុបបានចេញរោគ និងធ្វើតេស្តឃើញមានវីរុសកូរ៉ូណា។ កីឡាករទាំងនោះសុទ្ធសឹងតែបានបង្ហាញខ្លួននៅក្លិប ល្បីៗទូទាំងទ្វីបអឺរ៉ុបដោយមាននៅអ៊ីតាលី, អាល្លឺម៉ង់, អង់គ្លេសជាដើម។ គ្រូបង្វឹកក្រុមក្លិប Leicester City លោក Brendan Rodgers បានឲ្យដឹងថា កីឡាករ របស់ ... Read More »

ឥណ្ឌូនេស៊ីមានគម្រោងដេញថ្លៃធ្វើម្ចាស់ផ្ទះអូឡាំពិក

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ីកំពុងថ្លឹងថ្លែងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ ២០៣២ ដោយកំពុងពិភាក្សាជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Soft​ Bank លោក Masayoshi Son និងវិនិយោគិនដទៃទៀត សម្រាប់ការគាំទ្រ ដែលផ្តោតលើរដ្ឋធានីថ្មីដែលកំពុងសាងសង់ដ៏ធំមហិមា។ ប្រធានក្រុមប្រឹក្សា ... Read More »

ខ្សែ​ការពារ Daniele Rugani របស់ Juventus ​រកឃើញមានវីរុសCovid-19

អុីតាលី៖ ក្លិប Juventus ​បានបញ្ជាក់​ថា ខ្សែ​ការពារ Daniele Rugani ត្រូវបានធ្វើ​តេស្ត​វិជ្ជមាន​​មេរោគកូរ៉ូណា ឬ Covid-19 ​បាត់​ហើយ ខណៈ​ដែល​រូបគេ​ផ្ទាល់​ក៏​បាន​ថត​ជាមួយ​សមាជិក​ក្រុម​ក្រោយ​ពេល​ឈ្នះក្រុមInter Milan ​ផង​ដែរ។ ​ក្លិបដែលមានមូលដ្ឋាននៅប្រទេសអ៊ីតាលីមួយនេះបាន​បញ្ជាក់ទៀត​ថា ​អ្នក​ដែល​ធ្លាប់ជិត​ស្និទ្ធ​ជាមួយ​កីឡាករ​ Daniele ... Read More »

លីកកំពូលធំៗនៅអឺរ៉ុបមានចំណាត់​ការ​តឹងរឹងព្រោះតែវីរុស​កូរ៉ូណា

ដោយសារការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណាបានធ្វើឲ្យពិភពលោកព្រួយបារម្ភស្ទើរគ្រប់វិស័យ។ ក្នុងនោះវា​ក៏​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ក្លា​ដែរ​ដល់​ការ​ប្រកួត​កីឡា​បាល់ទាត់ស្ទើរគ្រប់ប្រទេស។ ​នៅ​អឺរ៉ុប​វិញ​អ៊ីតាលី​កំពុងឈរ​លេខ​១​មាន​អ្នក​ឆ្លង​ជាង​១​ម៉ឺន​ករណី​ និង​អត្រា​អ្នក​ស្លាប់​៦៣១​នាក់​​។​ បណ្ដា​ប្រទេស​ជា​មហា​អំណាច​បាល់ទាត់​លីកកំពូលៗនៅ​អឺរ៉ុប​មាន​ដូចជា​ បារាំង, អាល្លឺម៉ង់​ និង​អេស្ប៉ាញ​សុទ្ធ​​មាន​អ្នក​កើត​ជាង​១​ពាន់​ករណី​ទាំង​អស់​មាន​តែ​លីកកំពូលអង់គ្លេស​ប៉ុណ្ណោះ​ដែល​ធូរ​ស្រាល​ជាង​គេ​។ យ៉ាង​ណា​ក្របខ័ណ្ឌ​ធំៗ​ទាំង​នោះ​បាន​ចេញ​វិធានការ​រួច​ស្រេច​ហើយ​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាលនៃវីរុស​កូរ៉ូណា​៖ ១. លីកកំពូលអង់គ្លេស (Premier League) ៖ ហាម​មិនឲ្យកីឡាករ​ ... Read More »

ការប្រកួតវាយតឺន្នីពានរង្វាន់ Davis Cup ត្រូវលេងដោយគ្មានអ្នកចូលទស្សនា

យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនបានឲ្យដឹងថា អ្នករៀបចំការប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់(តឺន្នីស) )ដណ្តើមពានរង្វាន់ Davis Cup រវាងប្រទេសជប៉ុននឹងអេក្វាឌ័រ នៅសប្តាហ៍ក្រោយនឹងត្រូវលេងដោយបិទទ្វារមិនមានអ្នកទស្សនាចូលរួមឡើយ ដោយសារតែអាជ្ញាធរជប៉ុនការពារករណីឆ្លងរាលដាលនៃមេរោគកូរ៉ូណា ។ អាជ្ញាធរប្រទេសជប៉ុនបានប្រកាសថា ខ្លួននឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយដើម្បីសម្រេចថា តើត្រូវបន្តការប្រកួតដ៏ធំមួយនៅអូសាកា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែមីនា រហូតដល់ថ្ងៃទី១៥ ... Read More »