ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ព័ត៌មានច្បាស់ការ! លីកកំពូលអង់គ្លេសបញ្ចប់​​ចុង​ខែកក្កដា

ពានរង្វាន់​បាល់ទាត់អង់គ្លេស Premier League នឹង​ត្រូវ​គេ​បញ្ចប់ត្រឹម​ចុងខែ​កក្កដា។ ចំណែកក្របខ័ណ្ឌ ​ Champions League និង Europa League នឹង​ចាប់​ផ្ដើម​លេង​នៅ​ខែ​សីហា ឆ្នាំ​២០២០។ ការប្រកួតប្រជែងពានរង្វាន់ Champions ... Read More »

Harry Kane ជាគោលដៅរបស់ Juventus ដើម្បីចាប់ដៃគូជាមួយ Ronaldo

ក្លិបសេះបង្កង់ Juventus មានផែនការដ៏សំងាត់មួយហើយក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kaneមកកាន់ទឹកដីអុីតាលីទោះបីជាត្រូវចំណាយលុយច្រើនក្តីដើម្បីដោះស្រាយបញ្ហាចំពោះមុខ មួយនេះ។ នេះបើយោងតាមកាសែតអង់គ្លេសThe Sun sports ។ ការចង់បានកីឡាករសញ្ជាតិអង់គ្លេសរូបនេះ ខណៈដែលកីឡាករ ខ្សែប្រយុទ្ធជួរមុខ របស់ក្លឹបបច្ចុប្បន្នគឺGonzalo Higuian ... Read More »

ការប្រកួតយូរ៉ូផ្នែកនារីផ្លាស់ទៅលេងនៅខែកក្កដា ឆ្នាំ២០២២

សហព័ន្ធបាល់ទាត់អឺរ៉ុបបានប្រកាសថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបផ្នែកនារី (យូរ៉ូនារី) ដែលគ្រោងធ្វើនៅឆ្នាំ២០២១ ត្រូវបានពន្យារពេល និងប្រកាសប្រកួតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ។ ការប្រកួតដែលនឹងត្រូវធ្វើឡើងនៅប្រទេសអង់គ្លេសជាម្ចាស់ផ្ទះនៅឆ្នាំ២០២១ត្រូវបានផ្អាក បន្ទាប់ពីព្រឹត្តិការណ៍ជើងឯកបាល់ទាត់អឺរ៉ុបផ្នែកបុរស និងព្រឹត្តិការណ៍ប្រកួតអូឡាំពិក ដែលគ្រោងធ្វើនៅទីក្រុងតូក្យូត្រូវបានពន្យារពេលរហូតដល់ឆ្នាំ២០២១ ដោយសារតែជំងឺរាតត្បាតជាសកល ... Read More »

ក្លិប Barcelona ​គ្រោង​ដូរ​ឈ្មោះ​កីឡដ្ឋានរបស់​ខ្លួន​

​កីឡដ្ឋាន​ Camp Nou ​របស់ក្លិបអ្នកមានបុណ្យ Barcelonaមានគម្រោងដូរឈ្មោះចេញនៅរដូវកាលក្រោយ ដោយបាន​ប្រកាស​ស្វែង​រកអ្នកឧបត្ថម្ភដើម្បី​មក​ដាក់​នៅ​លើកីឡដ្ឋាននេះ ។ កីឡដ្ឋាន Camp Nou ​ជា​ឈ្មោះ​កីឡដ្ឋានរបស់ក្លិប Barcelona ​តាំង​ពី​សាងសង់​រួច​រាល់​នៅ​ឆ្នាំ​១៩៥៧។ ​ពួកគេ​មិន​ដែល​ប្ដូរ​ឈ្មោះ​នោះ​ទេ ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ ... Read More »

លីកកំពូលអាល្លឺម៉ង់គ្រោងដំណើរការប្រកួតឡើងវិញនៅថ្ងៃទី៩ ខែឧសភា

លីកកំពូលអាល្លឺម៉ង់ Bunesliga ទំនងជាបានសម្រេចចិត្តរួមគ្នាមួយ ហើយថា នឹងអាចដំណើរការប្រកួតរបស់ខ្លួនឡើងវិញ យ៉ាងយូរបំផុត៣សប្តាហ៍ទៀត ក្រោយមានការប្រកាសគាំទ្រ ពីសំណាក់អ្នកនយោបាយ ជាច្រើនរូបក្នុងប្រទេសរួចមក។ ដំណើរការប្រកួតទំនងជាអាចចាប់ផ្តើមឡើងវិញនៅថ្ងៃទី៩ ខែឧសភា។ ក្រុមអ្នកនយោបាយជាច្រើន បានបង្ហាញពីសារសំខាន់ នៃដំណើរការប្រកួតបាល់ទាត់ ដោយពួកគេបានទទួលសំណើពីសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ ... Read More »

កីឡាករ​របស់ក្លិបហង្សក្រហម៣នាក់ស្ថិតក្នុងបញ្ជីតារា​ឆ្នើម​ប្រចាំ​ Premier League

អង់គ្លេស៖ ក្លិបហង្សក្រហម ​ Liverpoo បាន​ក្ដោបក្ដាប់​ទាំង​ស្រុង​ក្នុង​ការ​ឈ្នះ​ Premier League សម្រាប់រដូវកាល២០១៩-២០២០ និង​ឱកាស​ប្រជែង​ពាន​កីឡាករឆ្នើមប្រចាំរដូវកាលទៀតផង។ ក្រុមហង្ស​ក្រហម​ត្រូវ​ការ​ឈ្នះ​ត្រឹម​២​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​ក្លាយ​ជា​ជើង​ឯក​លីក​កំពូល​អង់គ្លេស​រដូវកាលនេះក្នុង​នោះ​មាន​២៥​ពិន្ទុ​ដាច់​ក្រុម​លេខ​ពីរ​  Manchester City ។​ ​ពាន​ Premier League ... Read More »

សុភ័ក្រ កុសុម៉ា យំហើមភ្នែកព្រោះបាត់ឆ្កែជាទីស្រលាញ់

ភ្នំពេញ៖ តារាចម្រៀង និងពិធីការិនីកញ្ញា សុភ័ក្រ កុសុម៉ា​បានយំ យ៉ាងសស្រាក់រៀបរាប់ស្វែងរកឆ្កែជាទីស្រលាញ់ដែលបាត់ចេញពីផ្ទះកាលពីថ្ងៃសុក្រសប្តាហ៍មុនម្ល៉េះ។ នាងប្រកាសនឹងជូនសាគុណសម្រាប់អ្នកដែលផ្តល់ដំណឹងនិងបានរកឃើញឆ្កែដែលនាងស្រលាញ់ខ្លាំងបំផុតនេះ។ ​សុភ័ក្រ កុសុម៉ា បានយំរៀបរាប់ថាឆ្កែដែលនាងហៅថាកូនពេញៗមាត់បានបាត់ពីផ្ទះនាតំបន់គីឡូម៉ែត្រលេខ៦កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ក្រោយពីបងស្រីនាងភ្លេចបិទរបងទ្វារ។ នាងថាឆ្កែនាងឈ្មោះ ជេម ... Read More »

ក្លិប Real Madrid ​ ​ត្រៀមលក់កីឡាករ៧នាក់​នៅ​រដូវ​ក្ដៅ​ខាងមុខ​

អេស្ប៉ាញ៖ កីឡាករ​ចំនួន៧​នាក់ ​ត្រូវក្លិប Real Madrid ​កំណត់​ត្រៀម​លក់​ចេញ​នៅ​រដូវ​ក្ដៅ​ខាង​មុខ ​ដោយ​រំពឹង​ថា ​នឹង​ទទួល​បាន​ប្រាក់​ជាង​១០០​លាន​ផោន​។ ក្លិប Real Madrid ​ហាក់​ដូចជា​ចង់​នាំ​យក​កីឡាករ​ក្មេង​ៗ​របស់​ខ្លួន ដែល​ទើប​ចេញ​ចូល​និង​ដាក់​ឱ្យ​ក្លិប​ដ៏ទៃ​ខ្ចី​ជើង​ឱ្យ​ចូល​ក្រុម​វិញ ក្រោយ​ពី​ឃើញ​ពួកគេ​បង្ហាញ​ទម្រង់​លេង​ល្អ។ ​ ​ការ​នាំ​យក​កីឡាករ​ក្មេង​ៗ​របស់​ខ្លួន​មក​ជួយ​ក្រុម ... Read More »

ខ្សែបម្រើអាល្លឺម៉ង់ម្នាក់នៅក្រុមកាំភ្លើងធំ Arsenal មិន​ព្រម​កាត់​ប្រាក់​ឈ្នួលតាម​ការ​ស្នើ​របស់ក្លិប ​

អំឡុង​ពេលវិបត្តិវីរុស Covid-19 ខ្សែ​បម្រើ Mesut Ozil ​និង​កីឡាករ​២​នាក់​ទៀត​ក្នុង​ក្រុម Arsenal​បាន​បដិសេធ​មិន​យល់​ព្រម​ក្នុង​ការ​កាត់​ប្រាក់​ឈ្នួល​១២,៥​% នោះទេ។ ​Arsenal ​នឹង​ណាត់​កីឡាករ​ទាំង​៣​នាក់​ដែល​មិន​ព្រម​យល់​ស្រប ​ដើម្បី​ចរចា​បន្ដ​ទៀត។ ​ការ​កាត់​ប្រាក់​ឈ្នួល​នេះ គឺ​ក្លឹប​ទាំង​អស់​នៅ​អង់គ្លេស ​កំពុង​ចរចា​ជាមួយ​កីឡាករ​របស់​ពួកគេ។ វា​ជា​ចំណែក​មួយ​ក្នុង​ការ​ជួយ​ក្លិប​អំឡុង​ពេល ... Read More »

ខ្សែប្រយុទ្ធម្នាក់នឹងបំបែក​កំណត់​ត្រា​គ្រាប់​របស់​ខ្លួន​នៅ​ជម្រើស​ជាតិ​អង់គ្លេស

អង់គ្លេស៖ ខ្សែប្រយុទ្ធ Wayne Rooney បាន​បំបែក​កំណត់​ត្រារបស់អតីតវីរបុរសអង់គ្លេស Bobby Charlton ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ Man United និង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស។ ប៉ុន្តែ​កីឡាករ​វ័យ​៣៤​ឆ្នាំ ជឿជាក់​ថា​កំណត់​ត្រា​​របស់​គេនេះ មិន​យូរ​មិន​ឆាប់ខ្សែយុទ្ធបច្ចុប្បន្ន​ Harry Kane ... Read More »

កីឡាករក្លិបកាំភ្លើងធំ Arsenal ទាំងអស់យល់ព្រមកាត់ប្រាក់កម្រៃ

អង់គ្លេស៖ក្រោយពីកិច្ចប្រជុំរួមគ្នាអស់រយៈពេលជាច្រើនសប្តាហ៍មក កីឡាករទាំងអស់ របស់ក្លិបកាំភ្លើងធំ Arsenal បានយល់ព្រមសំណើសុំកាត់ប្រាក់ខែ ប្រមាណជា១២,៥ភាគរយ ប៉ុន្តែក្នុងលក្ខណ្ឌមួយ បើក្លិបអាចមានឈ្មោះលេងនៅ Champion League រដូវកាលក្រោយនោះកីឡាករទាំងអស់នឹងស្នើសុំវិញចំនួន២ករណីដែលទាមទារ។ សំណើទី១ កីឡាករទាំងអស់ នឹងអាចទទួលបាននូវប្រាក់កម្រៃ ដែលពួកគេយល់ព្រម ... Read More »

ក្លិបយក្ស Man City ទិញបាន​ខ្សែ​ការពារ​​វ័យក្មេងមានសមត្ថភាពខ្លាំងក្លា

ខ្សែ​ការពារ​ស្ដាំ​​កីឡាករ​វ័យ​១៦​ឆ្នាំ Kluiverth Aguilar មកពី​ក្លិបAlianza Lima នៃ​ប្រទេស​ប៉េរ៉ូ ត្រូវបានក្លិបយក្ស Manchester City យល់​ព្រម​កិច្ចសន្យា​ទិញយកហើយ ។ កីឡាកររូបនេះបាន​​បង្ហាញ​ខ្លួន​ប្រកួត​អាជីព​ដំបូង​កាល​ពី​៥​ខែ​​មុន​ និង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​​កីឡាករ​មាន​ទេពកោសល្យ​​ម្នាក់​របស់​ប្រទេស បាន​ចុះ​កុងត្រា​ក្នុង​តម្លៃ​ខ្លួន​១,៥​លាន​ផោន។ យ៉ាងណា ... Read More »

គម្រោងសាងសង់កីឡដ្ឋាន​ “ផ្កាឈូក” របស់លីកកំពូលចិនអាចផ្ទុកអ្នកទស្សនាបាន១០ម៉ឺននាក់

ចិន៖ ក្រុម​ Guangzhou Evergrande ដែលការពារ​តំណែងជើងឯកលីកកំពូលចិន Chinese Super League បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង សាងសង់កីឡដ្ឋាន​ដែល​មានចំណុះ​ដល់ទៅ១០០.០០០នាក់ឯណោះ ដោយគម្រោងនេះគឺធ្វើនៅកីឡដ្ឋានចាស់របស់ខ្លួនបច្ចុប្បន្នតែម្តង ។ កីឡដ្ឋាន​ដ៏​ធំ​សម្បើម និង​មាន​រាង​ជាក្រពុំ​ផ្កាឈូក​មួយ​នេះគ្រោង​នឹង​បញ្ចប់ការសាងសង់​ឲ្យ​បាន​រួចរាល់នៅ​ចុង​ឆ្នាំ២០២២ ខាង​មុខ។ ការសាងសង់កីឡដ្ឋានដ៏ធំមហិមានេះគឺបានប្រជែងដាច់កីឡដ្ឋាន ... Read More »

ខ្សែប្រយុទ្ធ Leroy Sane ផ្ទេរពី Man City ទៅលេងប្រទេសកំណើតក្នុងតម្លៃ៧០លានផោន

អង់គ្លេស៖ កាសែតអង់គ្លេស The Mirror បានសរសេរថា ខ្សែប្រយុទ្ធស្លាប Leroy Sane ដែលកំពុងលេងឲ្យក្លិបមេឃខៀវ Man City បានឈានមួយដំណាក់កាលទៀតហើយក្នុង ការធ្វើយ៉ាងណាឲ្យដំណើរការផ្ទេរកីឡាកររូបនេះទៅលេង នៅឯប្រទេសកំណើតវិញជាមួយនឹងក្លិបយក្ស Bayern Munich ... Read More »

វីរៈបុរស​បាល់ទាត់​អង់គ្លេសម្នាក់ស្លាប់ដោយសារ​កូវីដ-១៩

អង់គ្លេស៖ លោក Norman Hunter ដែលជាវីរៈបុរស​បាល់ទាត់​អង់គ្លេសបាន​បាត់បង់​ជីវិត​ក្នុង​វ័យ៧៦ឆ្នាំ ដោយសារ​តែ​ជំងឺ​កូវីដ–១៩ ក្រោយ​ពី​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យព្យាបាលជាច្រើនថ្ងៃ។ លោក Norman Hunter ​បាន​ចាប់​ផ្ដើម​អាជីព​បាល់ទាត់​ជា​ខ្សែការពារ​របស់​ក្លិប ​ Leed កាល​ពី​ឆ្នាំ១៩៦២ ហើយ​ចំណាយ​ពេល​ជាង១៥ឆ្នាំ​ មុន​នឹង​លោក​មក​ប្រកប​អាជីព​នៅ​ក្លិប​ ... Read More »

ក្លិប Tottenham Hotspur ក្លាយជាទីតាំងដំបូងគេនៅអង់គ្លេសសម្រាប់ការងារប្រឆាំងមេរោគកូវីដ-១៩

អង់គ្លេស ៖ កីឡដ្ឋានរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur បានក្លាយទៅជាទីតាំងធ្វើតេស្តរកវីរុសកូរ៉ូណាផង និងប្រើប្រាស់សម្រាប់ការងារច្រើនផ្សេងទៀត ដែលក្រុមការងារសេវាកម្មសុខាភិបាលនឹងប្រើប្រាស់តាមដែលអាចធ្វើបាន។ នេះបើតាមការចុះផ្សាយរបស់ការសែតអង់គ្លេស។ រហូតមកដល់ពេលនេះក្លិប Tottenham Hotspur បានក្លាយទៅជាក្លិបទី១ នៅអង់គ្លេសដែលអាចអនុញ្ញាតឲ្យកីឡដ្ឋាន របស់ខ្លួនសម្រាប់ការងារនេះ។ ការធ្វើតេស្ត ... Read More »

វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League គ្រោងកំណត់ការប្រកួតថ្ងៃទី២៩ ខែសីហា

សហព័ន្ធបាល់ទាត់ទ្វីបអឺរូប UEFA កំពុងធ្វើផែនការពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បញ្ចប់រដូវកាល២០១៩-២០២០ នៅថ្ងៃទី២៩ ខែសីហា ខាងមុខ។ គណៈគ្រប់គ្រងបាល់ទាត់អឺរ៉ុបនឹងជួបប្រជុំគ្នានៅថ្ងៃទី២៣ ខែមេសាសម្រាប់ការពិភាក្សាបន្ថែមទៀតអំពីផែនការបញ្ចប់ការប្រកួតក្របខ័ណ្ឌកំពូលអឺរ៉ុបមួយនេះ ដោយសារតែការរីករាលនៃវីរុសកូរ៉ូណាកំពុងវាយលុកខ្លាំងក្នុងប្រទេសនៅទ្វីបអឺរ៉ុប។ ការសម្រេចចិត្តនេះក៏បានលើកពីបញ្ហាលីកផ្សេងៗនៅអឺរ៉ុបដែលអាចប៉ះពាល់ និងការបញ្ចប់រដូវកាលរៀងៗខ្លួននៅខែចុងសីហាខាងមុខផងដែរ ។ ... Read More »

លីកកំពូលអង់គ្លេសប្រកាសកំណត់ថ្ងៃបញ្ចប់ការប្រកួតរដូវកាលនេះ

អង់គ្លេស៖ ក្របខ័ណ្ឌបាល់ទាត់លីកកំពូលអង់គ្លេស Premier League បានបើក​កិច្ច​ប្រជុំ​ពិសេស​មួយ​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​​លេង​ការ​ប្រកួត​ដែល​នៅ​សល់​ឲ្យ​ចប់​សព្វ​គ្រប់​ត្រឹម​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​ខាង​មុខ។ ការអូសបន្លាយនេះគឺដោយសារតែវិបត្តិវីរុសកូរ៉ូណា ហើយការប្រកួតអាចនឹងធ្វើឡើងដោយបិទទ្វារ។ កិច្ច​ប្រជុំ​នេះធ្វើឡើង​រវាង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ និង​មន្ត្រី​នៃ​ក្លិប​នីមួយ​ៗ។​ ការ​ពន្យារ​ពេល​ខុស​ប្រក្រតី​របស់​ Premier League ដោយ​សារ​មេរោគ​កូវីដ-១៩​ ឬ​កូរ៉ូណា​ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ ... Read More »

អតីត​កីឡាករបិសាចក្រហម Fellaini ជាសះស្បើយ​ពី Covid-19

អតីត​ខ្សែ​បម្រើ​របស់ក្លិបបិសាចក្រហម Man Utd កីឡាករ MarouaneFellaini ដែលកំពុងលេងឲ្យ​ក្លិប​ Shandong Luneng ប្រទេស​ចិន បាន​ជា​សះស្បើយ​ពី​ជំងឺ Covid-19 ហើយ ក្រោយ​សម្រាក​ព្យាបាល​អស់​ជាច្រើន​សប្ដាហ៍។ សេចក្ដី​ប្រកាស​មួយ​របស់​ក្លិប Shandong ... Read More »

ក្លិបយក្ស២នៅអេស្ប៉ាញប្រជែងគ្នាទិញ Aubameyangក្នុងតម្លៃ៤៤លានផោន

ក្លិបយក្សអេស្បាញ Real Madrid បានដាក់ជាសំណើរផ្លូវការមួយ ហើយក្នុងការសុំចចារទិញកីឡាករខ្សែប្រយុទ្ធ Aubameyang ពីក្លិប Arsenal ដែលមានគូប្រជែងក្លិប Barcelona ក្នុងប្រទេសអេស្ប៉ាញតែមួយដែរក៏ចង់បានកីឡាកររូបនេះដូចគ្នា។ គិតចាប់តាំងតែពីបានលក់កីឡាករ Cristiano Ronaldoទៅឲ្យ Juventus ... Read More »

កម្មវិធីប្រណាំងកង់នៅប្រទេសបារាំងគ្រោងពន្យារពេលដោយសារករណីឆ្លងរាលដាលនៃវីរុសកូរ៉ូណា

បារាំង៖កម្មវិធីប្រណាំងកង់ដ៏ធំមួយនៅប្រទេសបារាំងត្រូវបានពន្យារពេលបន្ទាប់ពីមានការហាមឃាត់របស់រដ្ឋាភិបាលបារាំងក្នុងការប្រមូលផ្តុំគ្នាព្រោះតែទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។ ប្រធានាធិបតីបារាំងលោកEmmanuel Macron បានថ្លែងថា ការរឹតត្បិតលើព្រឹត្តិការណ៍សាធារណៈនឹងបន្តរហូតដល់ពាក់កណ្តាលខែកក្កដា។ ការប្រណាំងកង់ដ៏ធំបំផុតនៅប្រទេសបារាំងគ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី១៩ ខែកក្កដា ខាងមុខ។ ម្ចាស់ជើងឯកប្រណាំងកង់របស់ចក្រភពអង់គ្លេសលោក Chris Froomeដែលជាមិត្តរួមក្រុមរបស់លោក Bernal គ្រោងនឹងចូលរួមប្រកួតនៅក្នុងឆ្នាំនេះដែលនឹងចាប់ផ្តើមនៅទីក្រុង Nice ... Read More »

លីកកំពូលអុីតាលី Serie A ​គ្រោង​ប្រកួតឡើងវិញ​ដោយ​លេង​បិទ​ទ្វារ​

អុីតាលី៖ លីកកំពូលប្រទេសអុីតាលី Serie A ​អាច​នឹង​បើក​ដំណើរ​ការ​លីគកវិញ​នៅ​ចុង​ខែ​ឧសភា​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ការ​ប្រកួត​ត្បិត​តែ​បើក​ឡើង​វិញ​មែនប៉ុន្តែ​មិន​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ ​ពួកគេ​​អាច​នឹង​ត្រូវ​លេង​ដោយ​បិទ​ទ្វា ​រហូត​ដល់​ឆ្នាំ​២០២១​ឯ​ណោះ ​ពោល​គឺ​ទាល់​តែ​អាច​ទប់​ស្កាត់​មេរោគ Covid-19 ​បាន​១០០ភាគរយសិន ទើប​អាច​ឱ្យ​អ្នក​គាំទ្រ​ចូល​មើល​បាន។ លីក​កំពូល​អុីតាលី Serie A ​គ្រោង​នឹង​បើក​រដូវ​កាល​វិញ​នៅ​ចុង​ខែ​ឧសភា​ឆ្នាំ​២០២០​ខាង​មុខ​នេះ ... Read More »

លោក Luiz Felipe Scloari ចង់ត្រឡប់ទៅធ្វើជាគ្រូបង្វឹកនៅទ្វីបអាស៊ីវិញ

អតីតគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលលោក Luiz Felipe Scloariបានបញ្ជាក់យ៉ាងច្បាស់ថា លោកកំពុងពិចារណាក្នុងការ ចាប់យកការងារជាគ្រូបង្វឹកនៅតំបន់អាស៊ីម្តងទៀតហើយកំពុងមាន សំណើរជាច្រើននៅលើតុរួចជាស្រេចហើយផងដែរ។ លោក Scolari ធ្លាប់បានបញ្ជាក់ថា មានសំណើរពីក្លិបយ៉ាងហោចណាស់៣ ឬ៤ពីប្រទេស ក្នុងតំបន់មជ្ឈឹមបូព៍ាក្នុងចំណោមសំណើរទាំងអស់ហើយលោកបន្តថាមិនទាន់បានសម្រេចចិត្តណាមួយនៅឡើយ ប៉ុន្តែលោកនឹងប្រកាសចុងក្រោយយ៉ាងហោចណាស់ក្នុងរយៈពេលកន្លះឬមួយខែទៀត។ បុរសវ័យ៧១ឆ្នាំរូបនេះមិនបានធ្វើអ្វីឡើយ ... Read More »

ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Cavani អាចទៅលេង​នៅ Premier League

ខ្សែ​ប្រយុទ្ធ​កំពូល​ Edinson Cavani ​ដែល​ធ្លាប់បាន​ជួយ​ Paris Saint Germain លើក​ពាន​ក្នុង​ស្រុក​ស្ទើរ​ទាំង​អស់​នៅ​រៀងរាល់​រដូវ​កាល។​ ទោះបីក្នុង​វ័យ​៣៣​ឆ្នាំ​មែន តែសមត្ថភាព​​ Cavani អាច​មាន​ហាង​ឆេង​នៅ​ឡើយ​សម្រាប់​ក្លឹប​ធំៗ នៅ​អឺរ៉ុប​ពិសេស​ក្លឹប​អង់គ្លេស​ដូចជា​ Chelsea ដែល​ចាប់​អារម្មណ៍​ចង់​បាន​រូប​គេ។ ... Read More »

អតីត​អ្នក​ប្រណាំង​រថយន្ត F1 របស់ Mercedes ស្លាប់​នៅ​អាយុ​៩០

អង់គ្លេស៖លោក Sir Stirling Moss វីរៈបុរស​ប្រណាំង​រថយន្ត Formula One របស់​អង់គ្លេស ស្លាប់​ក្នុង​អាយុ​៩០​ឆ្នាំ ដោយសារ​ជំងឺ​ប្រចាំកាយ​ដែល​ញាំញី​រយៈពេល​យូរ​មកហើយ​។ លោកជា​កីឡាករ​ចក្រភព​អង់គ្លេស​ដំបូង​គេ​បង្អស់​ដែល​ឈ្នះ​ការប្រណាំង​នៅ​ទីលាន​ក្នុង​ទឹកដី​ខ្លួនឯង British Grand Prix​។​ លោក ... Read More »

ផែនការក្លិបឆ្នាំ២០២១របស់ Real Madrid យក Mbappe និង ErlingHaaland

ក្លិប Real Madrid បាន​ដាក់​ឆន្ទៈ​រួច​ជា​ស្រេច លើ​ទីផ្សារ​ដោះដូរ​ដោយ​នៅ​ឆ្នាំ ២០២០ នេះ នឹង​នាំ​យកខ្សែប្រយុទ្ធវ័យក្មេងទាំងពីរគឺ ErlingHaaland និង​ Kylian Mbappe ឲ្យ​បាននៅ​ឆ្នាំ​២០២១ខាងមុខ។ នេះតាម​របាយការណ៍​ពី​សារព័ត៌មាន Marca ... Read More »

កីឡាករទាំងអស់របស់ក្លិប West Ham យល់ព្រមកាត់ប្រាក់ខែក្នុងវិបត្តិកូរ៉ូណា

អង់គ្លេស៖ ការចចារគ្នា រវាងក្លិបនិងកីឡាករ បានសម្រេចចេញជាលទ្ធផលចុងក្រោយហើយថា កីឡាករទាំងអស់ របស់ក្លិបញញួរធំ West Ham នឹងយល់ព្រម ទទួលយក ការកាត់ប្រាក់ខែ មួយចំនួនរបស់ខ្លួន ដើម្បីជាចំណែកចូលរួម ក្នុងការប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណា (កូវីដ–១៩ ) ... Read More »

វីរៈបុរស Man United ថាត្រូវការកីឡាករចំណូលថ្មី៤នាក់ទៀតដើម្បីប្រជែងលីកកំពូលអង់គ្លេស

ប្រទេសអង់គ្លេស៖ វិរៈបុរសរបស់ក្លិបបិសាចក្រហម លោកPaul Scholes បាននិយាយទាំងជឿជាក់ថា Bruno Fernandes នឹងពិតជាមានអនាគត់ល្អបំផុតនៅ Old Trafford នេះប៉ុន្តែលោកបានបញ្ជាក់ថា ក្លិបនៅតែត្រូវការកីឡាករចំណូលថ្មី យ៉ាងហោចណាស់៤នាក់ទៀត ដើម្បីប្រជែងជាមួយ នឹងក្លិបជើងឯកបាន ... Read More »

អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេស និងក្រុមតោខៀវលោក Peter Bonetti ទទួលមរណភាពក្នុងអាយុ៧៨ឆ្នាំ

អតីតអ្នកចាំទីក្រុមតោខៀវនិងជាអតីតអ្នកចាំទីក្រុងជម្រើសជាតិអង់គ្លេសលោក Peter Bonetti បានទទួលមរណភាពក្នុងអាយុ ៧៨ ឆ្នាំបន្ទាប់ពីមានជំងឺប្រចាំកាយយូរហើយ។ លោក Bonetti ត្រូវបានក្រុមតោខៀវ Chelsea អះអាងថា លោកជាកំពូលអ្នកចាំទីនាទសវត្សឆ្នាំ ១៩៦០ និង ១៩៧០ ... Read More »

ក្លិបយក្ស Man City ​ចង់បាន Martinez ​ពី Inter Milan ក្នុងតម្លៃជិត​១០០​លាន​ផោន ​ ​

កញ្ចប់​ប្រាក់​រហូត​ដល់​ទៅ ៩៧,៥​លាន​ផោនរបស់ក្លិប Manchester City ​បាន​ត្រៀមរួចជាស្រេច​ដើម្បី​ទិញ​ផ្ដាច់កុងត្រា​របស់​ខ្សែ​ប្រយុទ្ធLautaro Martinez ​ពី​ក្រុម Inter Milan ​ នៅលីកកំពូលអុីតាលី ។ ​​ក្លិប Man City ... Read More »