ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

កីឡាករវាយតឺន្នីសសញ្ជាតិអេហ្ស៊ីប Youssef Hossam និងបងប្រុសត្រូវបានហាមមិនឲ្យចូលរួមប្រកួតអស់មួយជីវិត

កីឡាករ Youssef Hossam ជនជាតិអេហ្ស៊ីប ត្រូវបានអង្គភាពសុចរិតភាពកីឡាវាយតឺន្នីសអន្តរជាតិហាមប្រាមមិនឲ្យលេងអស់មួយជីវិតបន្ទាប់ពីរកឃើញថា មានពិរុទ្ធពីបទប្រកួតច្រើនដង ការរៀបចំលទ្ធផលទុកមុន និងបទល្មើសពុករលួយផ្សេងទៀត។ បងប្រុសរបស់ Hossam គឺលោក Karim Hossam ក៏ត្រូវបានហាមប្រាមមិនឱ្យលេងកីឡាវាយតឺន្នីសអស់មួយជីវិតដែរចំពោះបទល្មើសកំណត់លទ្ធផលនៃការប្រកួតជាច្រើនលើកកាលពីអំឡុងឆ្នាំ២០១៨ ។ ... Read More »

លីកកំពូល និង​លីក​ទី២របស់អាល្លឺម៉ង់រក​ឃើញ​កីឡាករ​១០​នាក់​ផ្ទុក Covid-19

អាល្លឺម៉ង់៖Bundesliga ដែលជាលីកកំពូល​របស់​អាល្លឺម៉ង់ និង​លីក​លំដាប់​ទី​២ Bundesliga 2 បាន​រក​ឃើញ​កីឡាករ​១០​នាក់ធ្វើ​​តេស្ដ​វិជ្ជមាន​ Covid-19 បន្ទាប់​ពី​ធ្វើ​តេស្ដ​លើ​​៣៦​ក្លិប​ដែល​ត្រៀម​បន្ត​រដូវ​កាល​ឡើង​វិញក្នុងពេលឆាប់ៗខាងមុខ ។ ការ​ធ្វើ​តេស្ដ​នេះ​ជា​ផ្នែក​មួយ​នៃ​​ការ​រក្សា​អនាម័យ​សម្រាប់​​លីក​កំពូល​ទាំង២ក្នុង​ការ​ចាប់​ផ្ដើម​បន្ត​រដូវ​កាល​អាចថ្ងៃទី១៦ ឬថ្ងៃទី២៣ ខែ​ឧសភា​នេះ។ ​ការ​បាត់​បង់ហិរញ្ញវត្ថុជាក្តីបារម្ភរបស់ក្លិបនៅអាល្លឺម៉ង់ ប្រសិន​បើ​​លីករំសាយចោលដូចលីកបារាំងដែរនោះ។ កីឡាករ​និង​បុគ្គលិក​ចំនួន១៧២៤​នាក់​​ត្រូវបាន​ធ្វើ​តេស្ដ​​ចំនួន​២​ជុំ ... Read More »

កីឡាករមានសិទ្ធិបដិសេធមិនប្រកួតបានដោយសារកូវីដ-១៩នៅលីកកំពូលអង់គ្លេស

អង់គ្លេស៖ជាការវិលត្រឡប់ប្រកួតឡើងវិញនៅលីកកំពូលអង់គ្លេសបានកំណត់ថា នឹងចាប់ផ្តើមនៅខែមិថុនាហើយក៏ដោយ ប៉ុន្តែយោងតាមការបញ្ជាក់ របស់ប្រធានក្លិបភាគច្រើនកីឡាករ អាចមានសិទ្ធិបដិសេធមិនព្រមប្រកួតបានតាម ការចង់បានរបស់គេគឺមិន មានការបង្ខិតបង្ខំឡើយប្រសិនបើពួកគេនៅតែបារម្ភអំពីជំងឺកូវីដ-១៩។ ក្នុងនោះក្លិបជាច្រើនរួម ទាំងតោខៀវChelseaផងកោះហៅកីឡាករបរទេស របស់ខ្លួនត្រឡប់មកវិញហើយដើម្បីចាប់ផ្តើមហ្វឹកហាត់ សាជាថ្មី។ ការប្រកួតដើម្បីបញ្ចប់ រដូវកាលនេះនឹងធ្វើឡើងដោយមិនមានទស្សនិកជនទស្សនា ប៉ុន្តែនឹងមានការចាក់ផ្សាយផ្ទាល់ដោយឥតគិតថ្លៃតាមបណ្តាទូរទស្សន៍ធំៗក្នុងប្រទេសអង់គ្លេស ។ ... Read More »

អតីតវីរបុរសហង្សក្រហម Alonso មានឈ្មោះក្នុងតំណែងជំនួយការគ្រូបង្វឹកនៅ Man City

វីរបុរសរបស់ក្លិបហង្សក្រហម Liverpool លោក Xabi Alonson ត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅក្នុងបញ្ជី សម្រាប់តំណែងជាជំនួយការគ្រូបង្វឹក របស់ក្លិបមេឃខៀវ Man City ។ នេះបើយោងតាមកាសែត The Sunsports ... Read More »

អតីតម្ចាស់ជើងឯកប្រណាំងកង់ Tour de France ព្រួយបារម្ភអំពីការប្រមូលផ្តុំហ្វូងមនុស្សក្នុងពេលប្រកួត

កីឡាករសញ្ជាតិអង់គ្លេស Chris Froome គិតថា ការប្រកួតប្រណាំងកង់កម្មវិធី Tour de France នៅប្រទេសបារាំងអាចធ្វើឡើងដោយគ្មានអ្នកទស្សនា ប៉ុន្តែមិនដឹងថាតើអ្នករៀបចំអាចបញ្ឈប់ហ្វូងមនុស្សយ៉ាងច្រើនពីការចូលរួមបានយ៉ាងដូចម្តេចនោះទេ។ ការប្រកួតប្រណាំងកង់កម្មវិធី Tour de France គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ... Read More »

Barcelona ត្រៀមលក់កីឡាករ៨​រូបរដូវកាលក្រោយ

អេស្ប៉ាញ៖ កីឡាករ​ចំនួន៨​​នាក់​នឹងត្រូវក្លិប Barcelona ត្រៀម​លក់​​ក្នុង​រដូវ​ក្ដៅ​នេះ ហើយខ្សែប្រយុទ្ធដែលទើបទិញមិនទាន់បានប៉ុន្មានផងគឺ Antoine Griezmann ដែល​ផ្ទេរ​ពី Atletico Madrid កាល​ពី​រដូវ​កាល​មុន​ក្នុង​តម្លៃ​៨៩​លាន​ផោន អាចនឹងត្រូវលក់ចេញដែរ។ ​ចំណែកខ្សែប្រយុទ្ធ Demberle មិន​សូវ​ បាន​លេង​ប៉ុន្មាន​ទេ ... Read More »

ក្លិបលោក David Beckham ចង់បាន Vidal ពី Barcelona

ក្លិបរបស់លោកDavid Beckham ឈ្មោះ Inter Miami បានចូលរួមប្រជែងការចរចានាំយកកីឡាករ ខ្សែបម្រើArturo Vidalជាមួយក្លិប ផ្សេងទៀតដូចជា NewcastleនិងInter Milan សម្រាប់រដូវក្តៅខាងមុខ។ កីឡាករសញ្ជាតិឈីលីArturo Vidal របស់ ... Read More »

វិបត្តិ​កូរ៉ូណា​អាច​ប៉ះ​ពាល់​ប្រកួត World Cup ឆ្នាំ២០២២

វិបត្តិ​​កូរ៉ូណា​ ឬ​កូវីដ​-១៩ អាច​បង្ក​​ផល​ប៉ះ​ពាល់ដល់​កម្មវិធី​​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​ និង​​អាច​ជះ​ឥទ្ធិពល​រហូត​២​ទៅ​៣​ឆ្នាំជាពិសេសអាចប៉ះពាល់ដល់ការប្រកួត World Cup នៅឆ្នាំ២០២២ផងដែរ ។ ​កម្មវិធី​ប្រកួត​របស់​ជម្រើស​ជាតិ​ធំ​ៗ​តួ​យ៉ាង​ Euro Cup របស់​ទ្វីប​អឺរ៉ុប, Copa America របស់​ទ្វីប​អាមេរិក​ខាង​ត្បូង​ដែល​ត្រូវ​លេង​នៅ​ឆ្នាំ​២០២០​នេះ​សុទ្ធ​តែ​ត្រូវ​លើក​ពាន​ទាំង​អស់​។​ ... Read More »

អាជ្ញាធរអង់គ្លេសត្រៀមខ្លួន ប្រសិនបើ Liverpool ត្រូវប្រកាសលើកពាន

ប្រទេសអង់គ្លេស៖ប្រធានបទដ៏សំខាន់មួយ សម្រាប់ប៉ូលីស និងអាជ្ញាធរអង់គ្លេសជាពិសេសនៅ ទីក្រុងLiverpoolនោះគឺ ការរារាំងការប្រមូលផ្តុំគ្នាដ៏ច្រើនសន្ធឹកនៃអ្នកគាំទ្រ បាល់ទាត់របស់ក្លិបហង្សក្រហម Liverpool នៅពេលដែលមានការប្រកាសជាផ្លូវការថា ក្លឹបនេះជាម្ចាស់ពានរង្វាន់លីក កំពូលអង់គ្លេស Premier League ជាផ្លូវការ ។ ការត្រៀមខ្លួននេះគឺលីកកំពូលអង់គ្លេសអាចធ្វើដូចលីកកំពូលបារាំងដោយឲ្យក្រុមឈរកំពូលតារាងលើកពានដោយស្វ័យប្រវត្តិ ... Read More »

ក្រុម PSG ​លើក​ពាន​ Ligue 1 ដោយស្វ័យ​ប្រវត្តិ​ក្រោយលីកកំពូលបារាំងរំសាយ

បារាំង៖ ក្រោយ​ពី​ថ្នាក់​ដឹក​នាំ​បាន​ប្រកាស​រំសាយ​ការ​ប្រកួត​ដែល​នៅ​សល់​ចោល​ទាំង​ អស់​នា​រដូវ​កាល​នេះ ក្រុម PSG ​បាន​ក្លាយ​ជា​ជើង​ឯក​លីកកំពូល​បារាំង​ដោយស្វ័យប្រវត្តិ ព្រោះមានពិន្ទុខ្ពស់ជាងគេឈរកំពូលតារាងរដូវកាលនេះ ។ ក្រុម PSG ​នៅចំណាត់ថ្នាក់​លេខ​១​ក្នុង​តារាង ដោយ​មាន​១២​និង​សល់១​ប្រកួត​ក្នុង​ដៃ​ទៀត។ ​ស្រប​ពេល​រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​ការ​ប្រកួត​កីឡា​ទាំង​អស់ ​លីក Ligue1 ​ក៏​សម្រេច​រំសាយ​ចោល​តែ​ម្ដង​ទៅ ... Read More »

លីកកំពូលអុីតាលី​ Serie A ប្រឈមនឹងបិទរដូវកាលនេះ

អុីតាលី៖លីកកំពូលអុីតាលី Serie A អាចប្រឈមនឹងការបិទរដូវកាលនេះដូចទៅនឹងលីកកំពូលបារាំងដែរដោយសារតែថ្នាក់ដឹកនាំលីក មន្ត្រីសុខាភិបាលនិងក្លិបមិនចុះសម្រុងនឹងគ្នា។ ​ប្រសិន​បើ​ក្លិប​ និង​ខាង​សុខភាព​ព្រមព្រៀង​លើ​លក្ខខណ្ឌ​គ្នា​ទៅ​វិញ​ទៅ​មក​ រដ្ឋាភិបាល​អាច​នឹង​បើក​ឲ្យ​មាន​ហ្វឹកហាត់​វិញ​ ហើយ​ការ​ប្រកួត​នឹង​អាច​មាន​។ លោក​ Vincenzo Spadafora រដ្ឋមន្ត្រីកីឡាអុីតាលីបានអះអាងថារដ្ឋាភិបាល​ប្រទេស​អុីតាលី​នឹង​បញ្ចប់​រដូវកាល​ Serie A ... Read More »

កូវីដ-១៩អាចជះឥទ្ធិពលដល់វិស័យបាល់ទាត់អន្តរជាតិរយៈពេល២ ឬ៣ឆ្នាំទៅមុខ

សមាជិកគណៈកម្មាធិការប្រតិបត្តិរបស់យូហ្វា (UEFA)បាននិយាយថា វិបវត្តិជំងឺកូរ៉ូណា ឬ កូវីដ-១៩ អាចជះឥទ្ធិពលលើដំណើរការទាំងឡាយក្នុងវិស័យបាល់ទាត់អន្តរជាតិសម្រាប់រយៈ២ ឬ៣ឆ្នាំទៅមុខទៀត ។ លោក Lars-Christer Olsson ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុបបាននិយាយថា វានឹងជាករណី “រង់ចាំមើល” ដើម្បីវាយតម្លៃពីការរំខាននៃជំងឺរាតត្បាតកូវីដ-១៩រួមទាំងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកាតាឆ្នាំ២០២២ ... Read More »

Tottenham Hotspur វ៉ាដាច់ Man City ក្លាយជាក្លិបថ្លៃបំផុតនៅអង់គ្លេស

អង់គ្លេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur បាន សាងសង់កីឡាដ្ឋាន ថ្មីដែលមានតម្លៃដល់ ទៅជាង១ពាន់លាន ដុល្លារបាននិងការអភិវឌ្ឍក្រុមឲ្យមាន កម្រិតលេងខ្លាំងជាងមុនបានធ្វើឲ្យក្លិបមួយនេះមានតម្លៃថ្លៃជាងគេបំផុតនៅលីក កំពូលអង់គ្លេស។ អ្នកជំនាញរបស់សកលវិទ្យាល័យ Liverpool Management School បានរកឃើញថា ... Read More »

ប្រធានវេជ្ជសាស្ត្រ FIFA មិនចង់ឲ្យមានការប្រកួតបន្តនៅរដូវកាលនេះឡើងវិញទេ

ប្រធានវេជ្ជសាស្ត្ររបស់ FIFA បានព្រមានប្រឆាំងនឹងការចាប់ផ្តើមឡើងវិញនូវការប្រកួតបាល់ទាត់បញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ទេ និងស្នើឱ្យស្ថាប័នគ្រប់គ្រងរៀបចំសម្រាប់សកម្មភាពនៅរដូវកាលក្រោយជំនួសវិញ។ លោក Michel D‘Hooghe ដែលជាប្រធានវេជ្ជសាស្ត្រ FIFA បាននិយាយថា “ក្នុងនាមជាវេជ្ជបណ្ឌិត ខ្ញុំមានការសង្ស័យអំពីការបន្តការប្រកួតក្នុងលីកចំពេលមានជំងឺកូវីដ-១៩កំពុងរាតត្បាតយ៉ាងខ្លាំងនៅអឺរ៉ុប“ ។ ប្រធានគណៈកម្មាធិការវេជ្ជសាស្រ្តរបស់ FIFA ... Read More »

ក្របខ័ណ្ឌ Premier League បង្កើនផែនការសម្រាប់រដូវកាលបន្ត

អង់គ្លេស៖ផែនការដើម្បីបន្តរដូវកាលនៃក្របខ័ណ្ឌបាល់ទាត់ Premier League នឹងកើតឡើងនៅសប្តាហ៍នេះក្នុងអ្វីដែលត្រូវបានគេដាក់ឈ្មោះថា “ការចាប់ផ្តើមគម្រោងឡើងវិញ” ។ ក្រុម Arsenal, Brighton និង West Ham បានបើកមូលដ្ឋានហ្វឹកហាត់របស់ខ្លួនដល់កីឡាករសម្រាប់ការងារផ្ទាល់ខ្លួនកាលពីថ្ងៃចន្ទរួចទៅហើយ ដើម្បីត្រៀមខ្លួនបន្តការប្រកួតនៅរដូវកាលនេះ។ ក្របខ័ណ្ឌកំពូលអង់គ្លេសមួយនេះសង្ឃឹមថា ... Read More »

Formula 1 គ្រោងចាប់ផ្តើមរដូវកាលថ្មីនៅប្រទេសអូទ្រីស

ប្រធានសហព័ន្ធប្រណាំងរថយន្តលំដាប់ពិភពលោក Formula 1 លោក Chase Carey មានប្រសាសន៍ថាលោកគ្រោងនឹងចាប់ផ្តើមរដូវកាលថ្មីនៅប្រទេសអូទ្រីស នាខែកក្កដាបន្ទាប់ពីប្រទេសបារាំងក្លាយជាប្រទេសចុងក្រោយដែលបានពន្យារពេលការប្រណាំងរបស់ខ្លួន។ អ្នករៀបចំកម្មវិធី French Grand Prix បាននិយាយកាលពីថ្ងៃចន្ទថា ការប្រណាំងរថយន្តនៅឯ Paul ... Read More »

ទឹកប្រាក់១៥០លានដុល្លាររបស់ FIFA គ្រោងជួយសម្រាប់មូលនិធិសង្គ្រោះដល់សមាជិកក្នុងវិបត្តិកូវីដ-១៩

គេហទំព័រឆៃណាឌៀលីបានផ្សាយថា គណៈកម្មាធិការជាតិនីមួយៗនឹងទទួលបានថវិកាចំនួន៥០០,០០០ដុល្លារដែលសហព័ន្ធបាល់ទាត់ពិភពលោក FIFA នឹងត្រូវប្រគល់ជូន នៅពេលបំពេញលក្ខន្តិកៈ ជាក់លាក់ ប៉ុន្តែនឹងបញ្ចេញថវិកាទាំងនោះ និងសិទ្ធិដែលនៅសល់ សម្រាប់ឆ្នាំ២០១៩ និង២០២០ ។ លោក Gianni Infantino ប្រធាន ... Read More »

De Gea ​និយាយ​ពី​អនាគត​ខ្លួន​នៅ​ Man United

អ្នកចាំទីសញ្ជាតិអេស្ប៉ាញកីឡាករ​ David de Gea របស់ក្លិបបិសាចក្រហម​ Manhester United បាន​​ថា​ គាត់សង្ឃឹម​នឹង​អាច​នៅ​ក្លិប​បិសាច​ក្រហម​នេះ​ ច្រើន​ឆ្នាំ​      ត​ទៅ​មុខ​ទៀត​។ អ្នកចាំទីដៃស្អិតរូបនេះបន្ត​ថា​ ” ... Read More »

Rafael Nadal, Andy Murray និង Johanna Konta ចូលរួមប្រកួតកម្មវិធី Virtual Madrid Open

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Rafael Nadal បានអះអាងអំឡុងពេលជជែកតាមកម្មវិធី Instagram ជាមួយកីឡាករ Andy Murray ថា គាត់បានចាប់ផ្តើមរៀបចំខ្លួនរួចជាស្រេចសំរាប់ការប្រកួតកម្មវិធី Madrid Madrid ដែលជិតមកដល់ក្នុងពេលឆាប់ៗ។ Murray និយាយបែបកំប្លែងថា ... Read More »

ក្របខ័ណ្ឌអុីតាលី Serie A៖ ក្លិបទាំងអស់ត្រៀមវិលត្រឡប់ចូលហ្វឹកហាត់ទីលានផ្ទាល់ខ្លួននៅថ្ងៃទី៤ ខែឧសភា

អុីតាលី៖ ក្របខ័ណ្ឌបាល់ទាត់កំពូលរបស់ប្រទេសអុីតាលី Serie A នឹងត្រូវបានអនុញ្ញាតឱ្យក្លិបទាំងអស់វិលត្រឡប់ទៅហ្វឹកហាត់ជាលក្ខណៈបុគ្គលនៅថ្ងៃទី៤ ខែឧសភា និងជាក្រុមនៅថ្ងៃទី១៨ ខែឧសភាបន្ទាប់ពីនាយករដ្ឋមន្រ្តីអុីតាលីបានប្រកាសពីជំហានដំបូងក្នុងការលុបចោល បំរាមទាំងឡាយក្នុងវិស័យបាល់ទាត់ដោយសារការរីករាយរាល់ដាលវីរុសកូរ៉ូណា ។ ការប្រកួតដណ្តើមពានរង្វាន់ Serie A អាចនឹងចាប់ផ្តើមឡើងវិញនៅចន្លោះថ្ងៃទី២៧ ខែឧសភាដល់ថ្ងៃទី២ ខែមិថុនាដោយមានកាលបរិច្ឆេទបញ្ចប់សម្រាប់រដូវកាលនៅដើមខែសីហាឆ្នាំនេះ ។ ... Read More »

លីកកំពូលអេស្ប៉ាញLa Liga កំពុងប្រឈមក្រោយរដ្ឋាភិបាលដាក់បំរាមដល់ឆ្នាំ២០២១

អេស្ប៉ាញ៖លីកកំពូលអេស្ប៉ាញ La Liga ត្រូវបានផ្អាកជាបណ្តោះអាសន្ន រហូតមកដល់បច្ចុប្បន្នដោយសារតែ ការវាយប្រហារដោយកូវីដ១៩។ អេស្ប៉ាញជាប្រទេសដែលទទួលរងការវាយប្រហារខ្លាំងជាងគេមួយដែរក្នុងតំបន់អឺរ៉ុបបន្ទាប់ពីអុីតាលី និងអង់គ្លេស។ ប្រធាន សហ័ពន្ធបាល់ទាត់អេស្ប៉ាញលោក Javier Tebas បានអះអាងថា ការប្រកួតនៅចំពោះមុខ ទស្សនិកជនទស្សនាផ្ទាល់ ... Read More »

Rakitic ស្ថិតក្នុងក្រសែភ្នែកគ្រូបង្វឹក Tottenham Hotspurហើយ

ខ្សែបម្រើ Ivan Rakiticរបស់ក្លឹបអ្នកមានបុណ្យ Barcelona ត្រូវបានក្លិប Tottenham Hotspur កំពុង​ពិចារណា​ទិញយករូបគេនៅរដូវកាលក្រោយ។ Rakitic ជា​ផ្នែក​ជោគជ័យ​មួយ​​របស់​ក្លឹប​អ្នក​មានបុណ្យ បន្ទាប់ចេញ​ពី​ក្លឹប​ Sevilla ក្នុង​ឆ្នាំ​២០១៤ ប៉ុន្តែ​រដូវ​កាល​នេះ គេ​មិន​សូវ​បាន​លេង​ឡើយ ... Read More »

ក្រុមហ៊ុនប្រណាំងរថយន្ត Ferrari ខកខានការដំឡើងកញ្ចប់ថវិកាដោយសារវីរុសកូរ៉ូណា

នាយកប្រតិបត្តិក្រុម Ferrari លោក McLaren បាននិយាយថា ក្រុមហ៊ុន Ferrari កំពុងរស់ជួបវិបត្តិថវិកា ដោយសារតែផែនការប្រឆាំងនឹងជំងឺរាតត្បាតកូរ៉ូណាមានទំហំធំ ហើយមិនបានកើនថវិកាក្នុងអំឡុងពេល៥ខែចុងក្រោយនេះ។ ស្ថិតក្នុងស្ថានការណ៍នេះក្រុមហ៊ុនចាំបាច់ត្រូវការកាត់បន្ថយចំណាយដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ល្បីល្បាញមួយគឺ Formula 1 មិនបាន។ សហនាយកប្រតិបត្តិក្រុមហ៊ុនមួយទៀតគឺលោក ... Read More »

អតីតអ្នកចាំទីក្លិបហង្សក្រហមដាក់ពាក្យប្តឹង FIFA សុំបញ្ចប់កុងត្រានៅទួរគី

អតីតអ្នកចាំទីរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Loris Kariusបានដាក់ពាក្យបណ្តឹងទៅកាន់ សហព័ន្ធបាល់ទាត់ពិភពលោក FIFA ករណីដែលមិនបានទទួលបាន ប្រាក់កម្រៃតាមកុងត្រាដែលខ្លួន មានជាមួយក្លិប Besiktasមានមូលដ្ឋាននៅប្រទេសទួរគី និងចង់បញ្ចប់កុងត្រាខ្ចីជើងរបស់ខ្លួនផងដែរ ។ កីឡាករអ្នកចាំទី ២៦ឆ្នាំ ... Read More »

គណៈកម្មាធិការអូឡាំពិកអន្តរជាតិមិនចង់ឲ្យប្រទេសជប៉ុនពន្យារពេលព្រឹត្តិការណ៍កីឡាអូឡាំពិក

យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលីបានឲ្យដឹងថាគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានពន្យល់ដល់ជប៉ុនថា ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ២០២០ ត្រូវបានគ្រោងធ្វើនៅឆ្នាំ២០២១ ជំនួសឲ្យឆ្នាំ ២០២២ ពីព្រោះប្រទេសម្ចាស់ផ្ទះ មិនអាចគ្រប់គ្រងការពន្យារពេល ហួសរដូវក្តៅខាងមុខ ។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានបន្តថា ដៃគូជប៉ុន និងនាយករដ្ឋមន្រ្តីរបស់យើង ... Read More »

សហព័ន្ធ​​បាល់ទាត់​ទ្វីប​អឺរ៉ុប ៖ លីកទាំងអស់ត្រូវលេងបញ្ចប់រដូវកាលនេះ

សហព័ន្ធ​​បាល់ទាត់​ទ្វីប​អឺរ៉ុប​ (UEFA) បាន​ព្រមាន​សមាជិក​ទាំង៥៥ឲ្យលេងបញ្ចប់​រដូវ​កាល​អំឡុង​ពេល​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩ បើមិនដូច្នោះទេ UEFA នឹង​លុប​ឈ្មោះ​ចេញ​ពី​កម្មវិធី​បាល់ទាត់​ ។ គណៈ​ប្រតិបត្តិ​ UEFA បាន​សរសេរ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​សមាជិក​ទាំង​អស់ថា ខ្លួន​រក្សា​សិទ្ធិ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ដក​ឈ្មោះ​សមាជិក​ ដែល​ជា​សមាគម​បាល់ទាត់​តាម​ប្រទេស ឬ ដែនដី​ណា​មួយ​នៅ​អឺរ៉ុប ចេញ​ពី​កម្មវិធី​ ... Read More »

សេដ្ឋី​ អារ៉ាប់ចង់បង្កើតក្លិបយក្សមួយទៀតនៅ​​លីក​អង់គ្លេស​

ក្របខ័ណ្ឌ Premier League​ដ៏​មាន​ប្រជាប្រិយ​ភាព​នេះ​មាន​ក្រុម​ខ្លាំង​ៗ​ប្រជែង​ពាន​ជា​ច្រើន​ដូចជា Manchester City, Liverpool, Chelsea, Tottenham, Arsenal, Leicester និង​ Manchester United ជា​ដើម។​ ក្រៅ​ពី​នោះ​ក្រុម​តូច​ៗ​វិញ​ក៏​មិន​ងាយ​​បំបាក់​ដែរ​ ... Read More »

Andy Murray ត្រៀមប្រកួតកម្មវិធី French Open នៅខែកញ្ញាក្រោយការផ្អាកដោយសារកូវីដ-១៩

កីឡាករវាយតឺន្នីសលំដាប់ពិភពលោក Andy Murray បាននិយាយថា គាត់ពិតជាចូលរួមប្រកួត នៅក្នុងខែកញ្ញាប្រសិនបើការប្រកួតកម្មវិធី French Open ត្រូវបានរៀបចំឡើងវិញ ក្រោយពីផ្អាកកាលពីខែមីនា ដោយសារតែការរីករាលដាលវីរុសកូវីត-១៩។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Murray ... Read More »

តារាបាល់ទាត់Gareth Baleរបស់ក្លិបReal Madridបរិចាកប្រាក់ជិត១លានផោនដើម្បីប្រយុទ្ធប្រឆាំងមេរោគ​ កូវីដ-១៩

តារាបាល់ទាត់សញ្ជាតិវេលនេះបានសម្រេចចិត្តបរិចាកប្រាក់៥០ម៉ឺនផោនទៅកាន់មន្ទីពេទ្យនៅក្នុងស្រុកកំណើតរបស់ខ្លួន ហើយ៤៤ម៉ឺនផោនទៅកាន់មន្ទីពេទ្យនៅក្នុងប្រទេសអេស្ប៉ាញដើម្បីបន្តយុទ្ធនាការណ៏ប្រយុទ្ធប្រឆាំនឹងមេរោគ​ កូវីដ-១៩។ មិនត្រឹមតែប៉ុណ្ណោះ អតីតកីឡាកររបស់ក្លិបមាន់ខ្នាយមាសរបស់អង់គ្លេសនេះក៏បានចេញវីដេអូថ្លែងអំណរគុណដល់បុគ្គលិកមន្ទីពេទ្យទាំងអស់ដែលខិតខំប្រឹងប្រែងយ៉ាងសកម្មនិងការលះបង់ខ្ពស់របស់ពួកគេក្នុងកំឡុងពេលមានវិបត្តិ​ កូវីដ-១៩។ មូលិធីThe Cardiff & Vale Health Charity របស់ប្រទេសវេល ក៏បានថ្លែងអំណរគុណដល់ កីឡាករGareth ... Read More »

ព័ត៌មានច្បាស់ការ! លីកកំពូលអង់គ្លេសបញ្ចប់​​ចុង​ខែកក្កដា

ពានរង្វាន់​បាល់ទាត់អង់គ្លេស Premier League នឹង​ត្រូវ​គេ​បញ្ចប់ត្រឹម​ចុងខែ​កក្កដា។ ចំណែកក្របខ័ណ្ឌ ​ Champions League និង Europa League នឹង​ចាប់​ផ្ដើម​លេង​នៅ​ខែ​សីហា ឆ្នាំ​២០២០។ ការប្រកួតប្រជែងពានរង្វាន់ Champions ... Read More »