ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ការធ្វើកោសល្យវិច័យលើសាកសពលោកម៉ារ៉ាដូណាបង្ហាញថាគ្មានដានជាតិអាល់កុល ឬគ្រឿងញៀនទេ

ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការធ្វើកោសល្យវិច័យលើកទី២បានបង្ហាញថា វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona មិនបានទទួលទានស្រា ឬគ្រឿងញៀននៅក្នុងប៉ុន្មានថ្ងៃមុនពេលគាត់ស្លាប់ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport និងសារព័ត៌មានស៊ីនហួរ។ អតីតតារាឆ្នើមជួយឲ្យអាហ្សង់ទីនឈ្នះ World Cup ឆ្នាំ១៩៨៦ ... Read More »

Conor McGregor ត្រូវតស៊ូជាមួយ Dustin Poirier នៅសង្វៀន UFC

សារព័ត៌មាន Marca បានចេញផ្សាយកាលពីដើមសប្តាហ៍នេះថា ប្រធានស្ថាប័ន UFC លោក Dana White បានបញ្ជាក់ថា អ្នកប្រយុទ្ធក្នុងទ្រុង Conor McGregor នឹងវិលត្រឡប់ចូលវិស័យកីឡាវិញដោយត្រូវប្រកួតជាមួយ Dustin Poirier ... Read More »

អតីតអ្នកចាំទី Iker Casillas ត្រឡប់មក Real Madrid វិញក្នុងនាមជាជំនួយការអគ្គនាយករង

ក្លិប Real Madrid បានបញ្ជាក់ថា លោក Iker Casillas បានវិលត្រឡប់មកកាន់ក្លិបវិញដើម្បីចូលរួមជាមួយមូលនិធិ Real Madrid ក្នុងនាមជាជំនួយការអគ្គនាយករង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីដើមសប្តាហ៍នេះ។ ព័ត៌មានអំពីការវិលត្រឡប់របស់អតីតអ្នកចាំទីរូបនេះទៅកាន់ទឹកដី ... Read More »

កម្មវិធីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ពន្យារពេលរហូតដល់ខែមេសា

ការប្រកួតដណ្តើមពានរង្វាន់អង់គ្លេស League Cup ត្រូវបានដាក់ឱ្យដំណើរការវិញ ក្រោយខកខានរយៈពេល២ខែ ហើយការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែមេសាដោយសង្ឃឹមថានៅថ្ងៃនោះនឹងអនុញ្ញាតឱ្យអ្នកគាំទ្រចូលរួមទស្សនា។ នេះបើយោងតាមការចុះផ្សាយរបស់ CNA ចេញផ្សាយកាលពីដើមសប្តាហ៍នេះ។ ការប្រកួតចុងក្រោយដែលត្រូវបានគេស្គាល់ថា ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រជ្រើសរើសជើងឯងរដូវកាល ២០២០-២០២១ គ្រោងធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈនៅកីឡដ្ឋាន ... Read More »

រកឃើញ៤ក្រុមចុងក្រោយឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ League Cup

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ EFL ឬ League Cup បានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២៣ ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះក្រុម Tottenham បានយកឈ្នះក្រុម Stock City និងក្រុមបិសាចក្រហម ... Read More »

ការធ្វើតេស្តកូវីដ-១៩ចុងក្រោយរកឃើញវិជ្ជមាន៧នាក់នៅក្របខ័ណ្ឌ Premier League

លីគកំពូលអង់គ្លេស (Premier League) បានចេញសេចក្តីថ្លែងការណ៍កាលពីដើមសប្តាហ៍នេះថា បុគ្គលចំនួន៧នាក់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងការធ្វើតេស្តចុងក្រោយដែលធ្វើឡើងចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូលើកីឡាករ និងបុគ្គលិក១.៥៦៩នាក់នៃក្របខ័ណ្ឌ Premier League ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA ដែលដកស្រង់ចេញពី ... Read More »

FIFA ដាក់បណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធានលោក Sepp Blatter

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងអតីតប្រធាន FIFAលោក Sepp Blatter ជុំវិញបញ្ហាហិរញ្ញវត្ថុនៃការកសាងសារមន្ទីរមួយនៅទីក្រុង Zurich ប្រទេសស្វ៊ីស។ ពាក្យបណ្តឹងទាក់ទងនឹងការចូលរួមរបស់លោក Blatter និងអតីតមន្រ្តីដទៃទៀតនៅក្នុងគម្រោងសាងសង់សារមន្ទីររបស់ Fifa ។ នេះគឺជាការចោទប្រកាន់ចុងក្រោយអំពីការមិនសមហេតុផលផ្នែកហិរញ្ញវត្ថុប្រឆាំងនឹងលោក ... Read More »

កីឡាការិនីហែលទឹកអាយុ១៤ឆ្នាំម្នាក់ស្លាប់ដោយសារជំងឺកូវីដ-១៩នៅប្រេស៊ីល

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ថា ពិភពកីឡាកំពុងកាន់ទុក្ខបន្ទាប់ពីក្មេងស្រីជាកីឡាការិនីអ្នកហែលទឹកឈ្មោះ Mariana Franklin Ferreira អាយុ១៤ឆ្នាំបានស្លាប់ដោយសារជំងឺឆ្លងកូវីដ-១៩។ ក្មេងស្រីហែលទឹកសញ្ជាតិប្រេស៊ីលរូបនេះបានជាសះស្បើយពីជំងឺកូវីដ-១៩កាលពីមួយខែមុន ប៉ុន្តែនាងបានចាប់ផ្តើមបង្ហាញរោគសញ្ញាជាថ្មីម្តងទៀតមុនពេលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯ Presidente Prudente។ យោងតាមសហព័ន្ធហែលទឹកនៃទីក្រុងសៅប៉ូឡូបានឲ្យដឹងថា ... Read More »

Man City កក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup ក្រោយបំបាក់ Arsenal ៤-១

ក្រុមមេឃខៀវ Manchester City បានកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EFL ឬ ពានរង្វាន់ League Cup ក្រោយពីបានយកឈ្នះក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ក្នុងលទ្ធផល៤ទល់១។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ... Read More »

ម្តាយរបស់អតីតតារាឆ្នើម Ronaldinho ឆ្លងកូវីដ-១៩កំពុងព្យាបាលនៅមន្ទីរពេទ្យ

ម្ដាយរបស់អតីតកីឡាករបាល់ទាត់ឆ្នើមសញ្ជាតិប្រេស៊ីល Ronaldinho បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសនេះដោយសារគាត់បានឆ្លងជំងឺកូវីដ-១៩កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca កាលពីរសៀលថ្ងៃទី២២ ធ្នូ ២០២០នេះ។ អតីតកីឡាករ Barcelona រូបនេះក៏បានអធិដ្ឋាន និងសរសេរសារលើកទឹកចិត្តម្តាយរបស់គាត់នៅពេលដែលអតីតកីឡាកររូបនេះបានប្រកាសនូវព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលថា ម្តាយគាត់អាយុ៧១ឆ្នាំកំពុងប្រឈមមុខនឹងការប្រយុទ្ធជាមួយវីរុសនេះ។ លោក Ronaldinho ... Read More »

ក្លិប Genoa នៅអុីតាលីបណ្តេញគ្រូបង្វឹកចេញពីតំណែងក្រោយដឹកនាំមិនបានជោគជ័យ

ក្លិបGenoa ស្ថិតក្នុងក្របខ័ណ្ឌអុីតាលី Serie A បានបណ្តេញគ្រូបង្វឹកលោកRolando Maran ចេញហើយជំនួសលោក Davide Ballardini ឲ្យដឹកនាំបន្ត។ នេះបើយោងតាមការចេញផ្សាយរបស់ Soccer News កាលពីថ្ងៃទី២២ ខែធ្នូ ... Read More »

Abraham រកបាន២គ្រាប់ជួយ Chelsea បាន៣ពិន្ទុឡើងឈរលេខ៥

តាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវ West Ham ក្នុងលទ្ធផល ៣ទល់០។ ជ័យជម្នះនេះគឺជាជោគជ័យដ៏សំខាន់សម្រាប់ក្រុមតោខៀវដែលទទួលបាន៣ពិន្ទុឡើងឈរលេខ៥បណ្តោះអាសន្ន។ ខ្សែប្រយុទ្ធ ... Read More »

កីឡាករប្រណាំងរថយន្ត Lewis Hamilton ឈ្នះពានរង្វាន់បុគ្គលិកលក្ខណៈកីឡាករល្អប្រចាំឆ្នាំ២០២០

ម្ចាស់ជើងឯកប្រណាំងរថយន្តពិភពលោក Formula 1 កីឡាករ Lewis Hamilton ត្រូវបានបោះឆ្នោតជាកីឡាករមានបុគ្គលិកលក្ខណៈល្អបំផុតប្រចាំឆ្នាំ២០២០(Sports Personality of the Year 2020) ។ អ្នកបើកបរដ៏ឆ្នើមម្នាក់របស់ Formula ... Read More »

Tiger Woods និងកូនប្រុសបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ក្នុងព្រឹត្តិការណ៍ពិព័រណ៍ PNC Championship

កីឡាករវាយកូនហ្គោលល្បី Tiger Woods និងកូនប្រុសរបស់លោកអាយុ១១ឆ្នាំឈ្មោះ Charlie បានបញ្ចប់ការតាមពីក្រោយអ្នកឈ្នះរង្វាន់Justin Thomas និងឪពុករបស់គេចំនួន៥លើកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍វាយកូនហ្គោលរយៈពេល២ថ្ងៃនៅរដ្ឋផ្លរីដា។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០។ លោក ... Read More »

Real Madrid ប្រឈមនឹងវិបត្តិដោយអនុម័តថវិកាត្រឹមតែ៦១៧លានអឺរ៉ូទាបជាងឆ្នាំមុន

យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា សន្និបាតសមាជិកប្រចាំឆ្នាំសម្រាប់ក្លិប Real Madrid នៅឆ្នាំនេះគឺខុសគ្នាខ្លាំងណាស់ ព្រោះការអនុម័តឲ្យប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ក្លិបគឺទាបជាងឆ្នាំមុន។ វាគឺជាកិច្ចប្រជុំដ៏សំខាន់មួយព្រោះថាថវិកាដែលត្រូវបានអនុម័តត្រូវបានកាត់បន្ថយចំនួន៣០០ លានអឺរ៉ូបើប្រៀបធៀបនឹងតួលេខព្យាករបើប្រៀបធៀបនឹងឆ្នាំមុន។ ការកាត់បន្ថយថវិកាដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-៩ ដែលបានរាលដាលចាប់តាំងពីខែមីនាត្រូវបានបោះឆ្នោតចាប់តាំងពីថ្ងៃសុក្រ ខណៈសមាជិកគាំទ្រលោក Florentino Perez និងក្រុមប្រឹក្សាភិបាលរបស់គាត់ជាអ្នកដឹកនាំបន្តទៀតនៅឆ្នាំក្រោយ។ ... Read More »

ក្លិបព្រះខ័នរាជស្វាយរៀង ពន្យល់ពីការចែកផ្លូវជាមួយកីឡាកររបស់ខ្លួន

ភ្នំពេញ៖ នៅ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ លោក Christopher Grant អ្នកចាត់ការទូទៅក្លឹបព្រះខ័នរាជស្វាយរៀងលើកឡើងថា កីឡាករសំខាន់ៗមួយចំនួនរបស់ខ្លួនបានចាកចេញទៅបន្តអាជីពបាល់ទាត់នៅក្លឹបផ្សេងៗ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា គឺជាការផ្តល់ឱកាសឱ្យពួកគេមានបទពិសោធន៍ថ្មីៗ និងការប្រកួតឱ្យកាន់តែច្រើនជាងមុន។ អ្នកចាត់ការរូបនេះពន្យល់ថា កីឡាករកើតចេញពីថ្នាលយុវជន ... Read More »

វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele អបអរសាទរ Messi ចំពោះការតាមស្មើកំណត់ត្រា

លោក Pele ជាវីរបុរសបាល់ទាត់ប្រទេសប្រេស៊ីលបានផ្តល់កិត្តិយសដល់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្លិប Barcelona រូបនេះបានបង្កើតកំណត់ត្រារបស់លោកដែលរកគ្រាប់បាល់បានច្រើនជាងគេជាមួយក្លិបតែមួយ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយនៅចុងសប្តាហ៍កន្លងទៅនេះ។ Messi បានរកគ្រាប់បាល់បញ្ចូលទីសរុបចំនួន៦៤៣គ្រាប់ដែលស្មើគ្រាប់បាល់របស់អតីតកីឡាករ Pele ពេលលេងនៅក្រុម ... Read More »

Federer និងកីឡាករកំពូលៗផ្សេងទៀតត្រូវបានគេរំពឹងនឹងបង្ហាញខ្លួនក្នុងកម្មវិធី Australian Open

អ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកមានជំនឿចិត្តថា ពួកគេនឹងឃើញតារាវាយតឺន្នីសឆ្នើមៗ របស់ពិភពលោករួមទាំងម្ចាស់ជើងឯកចំនួន៦ដងគឺកីឡាករ Roger Federer ក្នុងការបើកការប្រកួត Australian Open នៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ចេញផ្សាយកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។ សហព័ន្ធកីឡាវាយតឺន្នីសអូស្រ្តាលី ... Read More »

ក្លិប Schalke បណ្តេញអ្នកចាត់ការលោក Manuel Baum បន្ទាប់ពីដឹកនាំមិនបានល្អក្របខ័ណ្ឌ Bundesliga

យោងតាមការចេញផ្សាយរបស់សារព័ត៌មានChannel News Asia កាលពីចុងសប្តាហ៍នេះបានឲ្យដឹងថា ក្លិប Schalke 04 ដែលបានធា្លក់ដល់ឈរបាតតារាងក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga បានបណ្តេញគ្រូបង្វឹកលោក Manuel Baum ចេញពីតំណែងកាលពីចុងសប្តាហ៍នេះបន្ទាប់ពីដឹកនាំ២៨ប្រកួតមិនសូវបានល្អ គឺចាញ់និងស្មើ។ ក្លិបបានតែងតាំងលោកSteve ... Read More »

បិសាចក្រហម Man United បំបាក់ Leeds United ៦-២ ខណៈ Leicester និង Aston Villa ធ្វើបានល្អក្រៅទឹកដី

ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United បានបង្ហាញទម្រង់លេងល្អឡើងវិញ ក្រោយពីបានបំបាក់ក្រុមភ្ញៀវ Leeds United ក្នុងលទ្ធផល៦ទល់២ ក្នុងការប្រកួតសប្តាហ៍ទី១២របស់ខ្លួន។ ចំណែកក្រុមភ្ញៀវ២ក្រុមធ្វើបានល្អនៅក្រៅទឹកដីរបស់ខ្លួន ដោយបានយកឈ្នះក្រុមម្ចាស់ផ្ទះរៀងៗខ្លួនគឺក្រុម Leicester City បានយកឈ្នះក្រុមខ្លាំង Tottanham ... Read More »

Serie A មានគោលបំណងរៃអង្គាសប្រាក់ចំនួន៣,៥ពាន់លានអឺរ៉ូពីការលក់សិទ្ធិការផ្សាយក្នុងស្រុក

លីគបាល់ទាត់កំពូលរបស់អុីតាលី Serie A បានចេញសេចក្តីថ្លែងការណ៍ ហើយសារព័ត៌មានរ៉យទ័របានដកស្រង់មកផ្សាយថា លីគកំពូលមួយនេះមានគោលបំណងរៃអង្គាសប្រាក់យ៉ាងហោចណាស់ ១.១៥ពាន់លានអឺរ៉ូ (១,៤ពាន់លានដុល្លារអាមេរិក) ក្នុងមួយរដូវកាលក្នុងរយៈពេល៣ឆ្នាំខាងមុខពីការលក់សិទ្ធិផ្សាយតាមទូរទស្សន៍សម្រាប់ទីផ្សារក្នុងស្រុករបស់ខ្លួន។ ប្រភពបាននិយាយថា នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចុងសប្តាហ៍មុនក្លិបនៅលីគកំពូលអុីតាលីបានអនុម័តលក្ខខណ្ឌនៃការដេញថ្លៃដែលទំនងជានឹងត្រូវចាប់ផ្តើមនៅខែមករាខាងមុខ។ ក្រោមកិច្ចសន្យារយៈពេល៣ឆ្នាំកន្លងទៅ ដែលនឹងផុតកំណត់នៅឆ្នាំ២០២១ លីគកំពូលអុីតាលី Serie ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្រុម Everton បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនខ្សែបម្រើ Dele Alli នូវផ្លូវចាកចេញពី Tottenham ... Read More »

Real Sociedad ប៉ះ Barcelona ខណៈ Real Madrid ប៉ះ Athletic Bilbao ក្នុងពាន Supercopa វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

សារព័ត៌មានអេស្ប៉ាញ Marca បានចេញផ្សាយថា ការចាប់ឆ្នោតប្រកួតពានរង្វាន់ Supercopa de Espana ឆ្នាំ២០២០ ត្រូវបានធ្វើឡើងស្របពេលដែលក្រុម Real Sociedad នឹងត្រូវជួបជាមួយក្រុម Barcelona ខណៈដែល Real ... Read More »

មកស្គាល់ម្ចាស់ក្លិបកីឡាដែលមានជាងគេបំផុតទាំង១០នៅលើពិភពលោក

អ្នកជំនួយធំៗមួយចំនួននៅលើពិភពលោកបានកាន់កាប់ក្លិបកីឡាធំៗនៅតំបន់អឺរ៉ុប និងជុំវិញពិភពលោកដែលសុទ្ធសឹងជាអ្នកមានទ្រព្យសម្បត្តិមហាសាល។ តាមការចុះផ្សាយរបស់សារព័ត៌មាន The Sun ដែលជាអ្នកចាត់ចំណាត់ថ្នាក់ម្ចាស់ក្លិបធំៗទាំង១០ដែលមានទ្រព្យសម្បត្តិច្រើនជាងគេសុទ្ធសឹងជាមហាសេដ្ឋីល្បីៗជាច្រើនដូចជាម្ចាស់ក្លិប Manchester City គឺលោក Sheikh Mansour ជាដើម។ ខាងក្រោមនេះគឺជាឈ្មោះម្ចាស់ក្លិបកីឡាដែលមានជាងគេទាំង១០នៅលើពិភពលោក៖ ១០–លោក Joseph ... Read More »

RB Leipzig ចុះហត្ថលេខាទិញបានខ្សែបម្រើហុងគ្រី Szoboszlai ពីក្លិបSalzburg

ក្លិបនៅលីគកំពូលអាឡឺម៉ង់ Bundesliga បានប្រកាសថា ក្រុម RB Leipzig បានចុះហត្ថលេខាលើកុងត្រារបស់កីឡាករសញ្ជាតិហុងគ្រី Dominik Szoboszlai ពីក្លិប RB Salzburg ក្នុងកិច្ចសន្យា៤ឆ្នាំកន្លះ។ព័ត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ ដែល CNA ... Read More »

ក្របខ័ណ្ឌ Premier League យល់ព្រមឲ្យក្លិបអាចដូរបានពេលកីឡាករប៉ះទង្គិចមិនអាចលេងកើត

ក្របខ័ណ្ឌ Premier League បានប្រកាសពីការយល់ព្រមអនុញ្ញាតឱ្យមានការផ្លាស់ប្តូរកីឡាករបានភ្លាមៗក្រោយការប៉ះទង្គិចធ្ងន់ធ្ងរក្នុងទីលានប្រកួតចាប់ពីខែក្រោយបន្ទាប់ពីសមាជិកសភាបាល់ទាត់បានអនុញ្ញាតឱ្យមានការព្រមព្រៀងគ្នារួចរាល់ ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA ដែលយកប្រភពពី AFP កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះ។ ទោះយ៉ាងណានៅក្នុងការប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ប្រធានក្លិបលីគកំពូលរបស់អង់គ្លេសបានបោះឆ្នោតជាលើកទី៣ប្រឆាំងនឹងការបង្កើនចំនួនកីឡាករជំនួសដែលអនុញ្ញាតពី៣ទៅ៥នាក់ទោះបីក្រុមប្រឹក្សាភិបាលសមាគមបាល់ទាត់អន្តរជាតិ (IFAB) ចង់ពង្រីកច្បាប់ក៏ដោយ។ ... Read More »

កូនប្រុសរបស់ Wayne Rooney ចុះកុងត្រាជាមួយក្លិប Manchester United

កូនប្រុសរបស់អតីតខ្សែប្រយុទ្ធ Wayne Rooney កំពុងដើរតាមគន្លងឪពុករបស់គេដោយបានចុះហត្ថលេខាជាមួយក្រុមក្លិប Manchester United ដែលឪពុកធ្លាប់លេងនៅក្លិបមួយនេះជាច្រើនឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១៨ធ្នូ។ កុមារា Kai អាយុ១១ឆ្នាំត្រូវបានគេថតរូបរួមជាមួយឪពុកនិងម្តាយរបស់គេឈ្មោះ Colleen ... Read More »

ប្រទេសរុស្ស៊ីត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ និងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២

តាមការចេញផ្សាយរបស់សារព័ត៌មានកីឡា BBC Sport កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញបានឲ្យដឹងថា ការហាមឃាត់របស់ប្រទេសរុស្ស៊ីពីព្រឹត្តិការណ៍កីឡាសំខាន់ៗទាំងអស់បន្ទាប់ពីរឿងអាស្រូវគ្រឿងញៀនត្រូវបានតុលាការកាត់ឈ្មោះប្រទេសមិនឲ្យចូលរួមព្រឹត្តិការណ៍កីឡារយៈពេល២ ឆ្នាំ។ ការហាមឃាត់នេះបានរារាំងរុស្ស៊ីមិនឱ្យចូលរួមប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំក្រោយ និងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា។ ដំបូងឡើយប្រទេសរុស្ស៊ីត្រូវបានហាមឃាត់ដោយទីភ្នាក់ងារប្រឆាំងគ្រឿងញៀនពិភពលោក។ តុលាការអាជ្ញាកណ្តាលផ្នែកកីឡា (CAS= ... Read More »

បិសាចក្រហម Manchester United ឡើងឈរលេខ៦ក្រោយឈ្នះ Sheffield United

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Sheffield United ក្នុងលទ្ធផល ៣ទល់២ ធ្វើឲ្យក្រុមមួយនេះទទួលបាន៣ពិន្ទុ ឡើងឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្ននៅក្របខ័ណ្ឌ Premier League រដូវកាលនេះ។ នេះបើយោងតាមការលទ្ធផលរបស់ soccerway ... Read More »

ឥណ្ឌាដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៧

ប្រទេសឥណ្ឌាបានចូលរួមការប្រណាំងជាមួយប្រទេស៥ទៀតដើម្បីធ្វើជាម្ចាស់ផ្ទះនៃការប្រកួត Asian Cup ឆ្នាំ២០២៧ ដែលជាការប្រកួតបាល់ទាត់ដ៏ធំបំផុតរបស់ទ្វីបអាស៊ី ខណៈដែលខ្លួនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាដល់ការទទួលស្គាល់កីឡាអន្តរជាតិ។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន AFP ដែលសារព័ត៌មាន CNA បានផ្សាយបញ្ជាក់បន្ថែមកាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២០។ អារ៉ាប៊ីសាអ៊ូឌីត និងកាតាបានឈានដល់ភាពបរាជ័យជាផ្លូវការ ... Read More »