ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

លោក Solskjaer អះអាងថា Romero និង Rojo អាចចាកចេញពី Man United នៅខែនេះ

អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាននិយាយថា អ្នកចាំទី Sergio Romero និងខ្សែការពារ Marcos Rojo មានសេរីភាពក្នុងការចាកចេញពីក្លិបនៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ។ ... Read More »

អ្នកលេងស្នូកឃ័រ Judd Trump និង Jack Lisowski មិនបានចូលរួមកម្មវិធី Masters 2021 បន្ទាប់ពីធ្វើតេស្តវិជ្ជមាន Covid-19

អ្នកលេងស្នូកឃ័រលេខ១ក្នុងពិភពលោកគឺកីឡាករ Judd Trump និងកីឡាករ Jack Lisowski បានធ្វើតេស្តវិជ្ជមាន Covid-19 ក៏បានខកខានមិនទទួលបានពានរង្វាន់ Masters 2021។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី១០ ខែមករា ... Read More »

ក្រុមក្រសួងការពារជាតិដណ្តើមបានលេខ១ ជើងឯកថ្នាក់ជាតិកីឡាសីដក់

ភ្នំពេញ៖ ក្រុមក្រសួងការពារជាតិដណ្តើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ នៅក្នុងការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បន្ទាប់ពីបានយកឈ្នះលើគូប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាបុរស ៣នាក់ទល់៣នាក់នេះ ក្រុមក្រសួងការពារជាតិ បានយកឈ្នះលើក្រុមមជ្ឈមណ្ឌល ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្រុមបិសាចក្រហម Manchester United នឹងលក់ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba អាយុ២៧ឆ្នាំនៅរដូវក្តៅបន្ទាប់ពីទទួលយកថាគាត់នឹងមិនចុះកុងត្រាថ្មីទេ។ ... Read More »

ខ្សែការពារ De Ligt របស់ក្រុម Juventus បានធ្វើតេស្តិវិជ្ជមានកូវីដ-១៩

ក្រុម Juventus បានចេញសេចក្តីបញ្ជាក់ថា កីឡាករ Matthijs de Ligtបានធ្វើតេស្តវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer News កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។ កីឡាករ Juventus ... Read More »

ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Kubo ចូលរួមជាមួយក្រុម Getafe ក្នុងលក្ខខណ្ឌខ្ចីជើង

កីឡាករសញ្ជាតិជប៉ុន Takefusa Kubo កំពុងស្វែងរកការចាប់ផ្តើមដ៏លំបាករបស់គេនៅរដូវកាលនេះជាមួយក្រុម Villarreal ដោយត្រូវទៅចូលរួមជាមួយក្រុម Getafe រហូតដល់ចុងបញ្ចប់រដូវកាល២០២០-២០២១ ក្នុងលក្ខខណ្ឌខ្ចីជើង។ កីឡាករវ័យក្មេងរបស់ក្រុម Real Madrid រូបនេះបានរកឃើញថាបានចូលលេងក្រោមការដឹកនាំរបស់លោក Unai Emery ... Read More »

ម្ចាស់មេដាយប្រាក់អត្តពលិក Luvo Manyonga របស់អាហ្វ្រិកខាងត្បូងត្រូវហាមឃាត់មិនឲ្យចូលរួមប្រកួតដោយសារប្រើប្រាស់គ្រឿងញៀន

សារព័ត៌មាន BBC Sport បានឲ្យដឹងនៅព្រឹកថ្ងៃទី៩ មករា ២០២១ថា ម្ចាស់មេដាយប្រាក់លោតចម្ងាយអូឡាំពិក Luvo Manyonga ត្រូវបានព្យួរជាបណ្តោះអាសន្នចំពោះការរំលោភច្បាប់ប្រឆាំងគ្រឿងញៀនចំនួន៣លើកក្នុងរយៈពេល ១២ ខែ។ កីឡាករអត្តពលិកសញ្ជាតិអាហ្រ្វិកខាងត្បូងវ័យ៣០ឆ្នាំរូបនដែលបានរំលោភច្បាប់ប្រឆាំងញៀនគ្រឿងញៀនរូបនេះ អាចត្រូវបានហាមឃាត់រយៈពេល២ឆ្នាំចំពោះការបរាជ័យក្នុងការមិនបង្ហាញខ្លួន ដើម្បីឆែកសុខភាពមុនពេលប្រកួត។ ... Read More »

ហង្សក្រហម Liverpool និង Wolverhampton កក់កៅអីទៅកាន់ជុំទី៤ ពានរង្វាន់ FA Cup

ការប្រកួតជម្រុះពានរង្វាន់អង់គ្លេស FA Cup សម្រាប់ជុំទី៣ បានរកឃើញ២ក្រុមហើយឡើងទៅប្រកួតជុំទៅ៤ បន្តទៀត ដោយក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមម្ចាស់ផ្ទះ Aston Villa ក្នុងលទ្ធផល ៤ទល់១ និងក្រុម Wolverhampton ... Read More »

ក្លិប Independiente នៅអាហ្សង់ទីនចែកផ្លូវជាមួយគ្រូបង្វឹកលោកPusineri

ក្លិប Independiente នៅលីគកំពូលអាហ្សង់ទីនបានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Lucas Pusineri បន្ទាប់ពីដឹកនាំទទួលបានលទ្ធផលមិនល្អនៅក្នុងក្របខ័ណ្ឌ Primera Division របស់ប្រទេសអាហ្សង់ទីន។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយដែលមានការចូលរួមពីលោក Pusineri និងមន្រ្តីក្លិបកាលពីថ្ងៃព្រហស្បតិ៍ ... Read More »

លោក Zidane បង្ខំចិត្តនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមានទំនាក់ទំនងជាមួយអ្នកឆ្លងកូវីដ-១៩

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍កាលពីថ្ងៃសុក្រថា លោកZinedine Zidane ជាគ្រូបង្វឹករបស់ក្រុម Real Madrid ត្រូវបានបង្ខំឱ្យនៅដាច់ដោយឡែកពីគេ បន្ទាប់ពីមានទំនាក់ទំនងជាមួយមនុស្សម្នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ គ្រូបង្វឹករូបនេះមិនបានចូលរួមវគ្គហ្វឹកហាត់ពេលព្រឹករបស់ក្រុមគាត់ទេហើយគាត់បានធ្វើតេស្តទាំងអង់ទីហ្សែន និងតេស្ត PCR ដើម្បីពិនិត្យមើលថាតើគាត់ឆ្លងវីរុសនេះឬអត់។ យោងតាមពិធីសារនៅលីកអេស្ប៉ាញ La Liga ... Read More »

កីឡាការិនីលំដាប់លេខ២៩ពិភពលោក Dayana Yastremska ត្រូវហាមឃាត់ជាបណ្តោះអាសន្នចំពោះការធ្វើតេស្តសាកល្បងរកសារធាតុញៀន

កីឡាការិនីវាយតឺន្នីស Dayana Yastremska លេខ២៩ពិភពលោកនិយាយថា នាងមានអារម្មណ៍តក់ស្លុតបន្ទាប់ពីមានការហាមឃាត់ជាបណ្តោះអាសន្នចំពោះការខកខានមិនបានធ្វើតេស្តសាកល្បងរកសារធាតុញៀន។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១។ កីឡាការិនីជនជាតិអ៊ុយក្រែនវ័យ២០ឆ្នាំរូបនេះបាននិយាយថា នាងត្រូវបានប្រាប់ដោយសហព័ន្ធកីឡាវាយតឺន្នីសអន្តរជាតិ (ITF) ថា ... Read More »

Man United ទិញបានខ្សែប្រយុទ្ធស្លាប Amad Diallo មកពី Atalanta

សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី៨ មករា ២០២១នេះបានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើស្លាបស្លាប Amad Diallo ពីប្រទេសអុីតាលីហើយ ។ កិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យ១៨ឆ្នាំរូបនេះរួមបញ្ចូលទាំងការបន្ថែមប្រាក់ចំនួន១៨,២លានផោនបន្ថែមទៀត ... Read More »

កីឡាករ សុខ លឹមហេង ឈ្នះជើងឯកថ្នាក់ជាតិកីឡាអុកចត្រង្គ

ភ្នំពេញ៖ កីឡាករ សុខ លឹមហេង ដណ្តើមបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតកីឡា អុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បន្ទាប់ពី បានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ ជាមួយកីឡាករ ជើងខ្លាំង និងជា អតីតស្តេចអុក ... Read More »

FA នឹងធ្វើការសំរេចចិត្តលើការប្រកួតរវាង Aston Villa ជាមួយ Liverpool បន្ទាប់ពីមានករណីឆ្លងកូវីដ-១៩បន្ថែមទៀត

សមាគមកីឡាបាល់ទាត់អង់គ្លេស (FA) នៅតែសង្ឃឹមថា ការប្រកួតរបស់ក្រុម Aston Villa ជាមួយក្រុមហង្សក្រហម Liverpool អាចធ្វើទៅបានដូចការគ្រោងទុកនៅថ្ងៃសុក្រនេះជាមួយនឹងការសម្រេចចុងក្រោយដែលនឹងត្រូវធ្វើឡើងបន្ទាប់ពីការធ្វើតេស្តរកកូវីដ-១៩បន្ថែមទៀត។ តាម BBC Sport បានឲ្យដឹងថា ក្លិប Aston ... Read More »

Dortmund មិនទាន់ទទួលបានការផ្តល់ជូនសម្រាប់ខ្សែបម្រើ Brandt ចំពេលមានទំនាក់ទំនងពី Arsenal

លោក Michael Zorc នាយកកីឡារបស់ក្រុម Borussia Dortmund បានអះអាងថា “គ្មានការផ្តល់ជូនអ្វីទាំងអស់សំរាប់គោលដៅរបស់ក្រុម Arsenal ចំពោះកីឡាករ Julian Brandt ឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Soccer ... Read More »

ក្របខ័ណ្ឌ Premier League រកឃើញករណីឆ្លងកូវីដ-១៩កើនឡើងទ្វេដង

ក្របខ័ណ្ឌបាល់ទាត់នៅអង់គ្លេស Premier League បានឲ្យដឹងថាកីឡាករនិងបុគ្គលិកក្លិបចំនួន៤០ នាក់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូវីដ-១៩កាលពីសប្តាហ៍មុន ពោលគឺច្រើនជាងទ្វេដងខ្ពស់ជាងសប្តាហ៍មុន។នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ បន្ទាប់ពីបានធ្វើតេស្តម្តងក្នុងមួយសប្តាហ៍ ក្របខ័ណ្ឌ Premier League ... Read More »

កម្មវិធីបើករដូវកាល Formula 1 អាចពន្យារពេលដោយសារតែការរឹតបន្តឹងករណីឆ្លង Covid-19

កម្មវិធីប្រណាំងរថយន្ត Australian Grand Prix លំដាប់កំពូលរបស់ Formula 1 សម្រាប់រដូវកាលនេះអាចត្រូវបានពន្យារពេលដោយសារការរឹតបន្តឹងពីករណីឆ្លងវីរុស Covid-19 នៅអូស្ត្រាលីកំពុងកើតមានមិនទាន់ធូរស្រាលនៅឡើយ។ កម្មវិធីប្រកួត Australian Grand Prix នឹងត្រូវធ្វើឡើងនៅទីក្រុងមែលប៊ន ... Read More »

អតីតកីឡាករ Manchester City លោក Colin Bell ទទួលមរណភាពក្នុងវ័យ៧៤ឆ្នាំ

ក្លិបបាល់ទាត់នៃលីគកំពូលរបស់អង់គ្លេស Manchester City បានប្រកាសថា អតីតកីឡាករ Colin Bell បានទទួលមរណភាពហើយក្នុងជន្មាយុ៧៤ឆ្នាំ ដោយសារជំងឺប្រចាំកាយរុំារ៉ៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC Sport កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ ... Read More »

ខ្សែការពារ Alex Sandro របស់ក្រុមសេះបង្កង់ Juventus ធ្វើតេស្តវិជ្ជមានកូវីដ-១៩មុនពេលប៉ះក្រុម AC Milan

ក្រុមសេះបង្កង់ Juventus បានបញ្ជាក់ថា ខ្សែការពារ Alex Sandro បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ប៉ុន្តែខ្សែការពាររូបនេះមានអាការធម្មតា ហើយពេលនេះកំពុងញែកខ្លួនចេញដាច់ដោយឡែកពីគេបន្ទាប់ពីការធ្វើតេស្តវិជ្ជមាន។ មានការព្រួយបារម្ភនៅក្នុងជំរុំហ្វឹកហាត់ក្លិប Juventus ដោយមិត្តរួមក្រុមខ្លះទៀតកំពុងធ្វើតេស្តអ្នកប៉ះពាល់ជាមួយ Sandro ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចាប់ផ្តើមនិងលេងបាន៨៣នាទីក្នុងអំឡុងពេលជ័យជម្នះរបស់ ... Read More »

មាន់ខ្នាយមាស Tottenham កក់កៅអីឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ក្រោយឈ្នះ Brentford

ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានកក់កៅអីឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ League Cup ឬ EFL Cup រដូវកាល២០២០-២០២១ ក្រោយយកឈ្នះក្រុមភ្ញៀវក្នុងលទ្ធផល២ទល់០ កាលពីរាត្រីថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ សារព័ត៌មាន ... Read More »

Real Madrid ចាប់អារម្មណ៍ចង់នាំយកកីឡាករ Pau Torres ពីVillarreal

ក្លិប Real Madrid មានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរសម្រាប់កីឡាករ David Alaba ក្នុងរយៈពេល២-៣សប្តាហ៍ចុងក្រោយនេះ ប៉ុន្តែ Pau Torres ក៏ត្រូវការតម្លៃខ្លួនច្រើននៅឯក្លិបផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca កាលពីថ្ងៃទី៥ មករា ... Read More »

ការប្រកួត ATP Cup ២០២១ មានប្រទេសតែ១២ប៉ុណ្ណោះចូលរួម

យោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ថា កីឡាករឆ្នើម២រូប គឺ Novak Djokovic និង Rafael Nadalនឹងធ្វើជាប្រធាននៅឯព្រឹត្តិការណ៍ ATP Cup ... Read More »

អ្នកចាំទី McCarthy របស់ក្លិប Southampton ធ្វើតេស្តវិជ្ជមានកូវីដ-១៩

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា អ្នកចាំទី Alex McCarthy របស់ក្រុម Southampton បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ ហើយបានខកខានការប្រកួតកាលពីថ្ងៃចន្ទ ក្នុងការទទួលស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool ។ កីឡាករ McCarthy ... Read More »

ម្ចាស់ជើងឯកកីឡាវាយសីលេខ១ពិភពលោក Momota ខកខានការប្រកួតថ្ងៃកម្មវិធី Thailand Open

សមាគមវាយសី វាយោរបស់ជប៉ុនបានអះអាងថា កីឡាករវាយកូនបាល់លេខ១ពិភពលោក Kento Momota បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃអាទិត្យទី៣ ខែមករា២០២១ ដែលជំរុញឱ្យកីឡាករជប៉ុនទាំងអស់ដកខ្លួនចេញពីការប្រកួតកម្មវិធី Thailand Open នៅខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃទី៤ ... Read More »

ក្លិប Athletic Bilbao តែងតាំងលោក Marcelino ជាគ្រូបង្វឹករហូតដល់ឆ្នាំ២០២២បន្ទាប់ពីបណ្តេញលោក Garitano ចេញ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Soccer News បានឲ្យដឹងកាលពីថ្ងៃទី៤ ខែមករាថា ក្លិប Athletic Bilbao បានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីតែងតាំងលោក Marcelino ជាគ្រូបង្វឹកថ្មីរហូតដល់ឆ្នាំ២០២២ បន្ទាប់ពីបណ្តេញលោក Gaizka Garitano ចេញពីតំណែង។ ... Read More »

ខ្សែបម្រើ Rafinha របស់ក្រុម Paris Saint-Germain ធ្វើតេស្តវិជ្ជមានជំងឺCOVID-19

ក្លិប Paris Saint-Germain បានប្រកាសថា កីឡាកររបស់ពួកគេម្នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 នៅពេលពួកគេវិលត្រឡប់ទៅហ្វឹកហាត់វិញបន្ទាប់ពីឈប់សម្រាកបុណ្យចូលឆ្នាំសកល។ នេះបើយោងតាមសារព័ត៌មាន Marca ផ្សាយកាលពីថ្ងៃទី៣ មករា។ ក្លិបម្ចាស់ជើងឯកបារាំង Paris Saint-Germain មិនបានបង្ហាញឈ្មោះកីឡាកររូបនេះទេ ... Read More »

Cristiano Ronaldo បំបែកកំណត់ត្រារបស់លោក Pele ក្នុងការស៊ុតបាល់បញ្ចូលទី

ការស៊ុតបាល់បញ្ចូលទី២គ្រាប់របស់កីឡាករ Cristiano Ronaldo ក្នុងជ័យជម្នះ ៤-១ របស់ក្រុម Juventus លើក្រុម Udinese កាលពីថ្ងៃអាទិត្យបាន ធ្វើឲ្យ រូបគេវ៉ាដាច់កំណត់ត្រាមួយក្នុងចំណោមកំណត់ត្រាស៊ុតបាល់បញ្ចូលទីជាច្រើនរបស់អតីតស្តេចបាល់ទាត់ប្រេស៊ីលលោក Pele ។ នេះបើយោងតាមការចេញផ្សាយរបស់ ... Read More »

Leicester និង Man City ធ្វើបានល្អក្រៅទឹកដី ខណៈកៅអីលោក Frank Lampard កាន់តែក្តៅ

តាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៤ មករានេះបានឲ្យដឹងថា ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៦ កាលពីរាត្រីថ្ងៃទី៣ឈានចូលថ្ងៃទី៤ មករានេះ ក្រុមភ្ញៀវខ្លាំងៗចំនួន២ទទួលបានលទ្ធផល្អ ដោយបន្តយកឈ្នះក្រុមម្ចាស់ផ្ទះទទួលបាន៣ពិន្ទុរៀងៗខ្លួន។ ក្រុមភ្ញៀវ Leicester ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបដើមសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់ដើមសប្តាហ៍នេះដូចខាងក្រោម៖ ១-ក្លិបកាំភ្លើងធំ Arsenal បានផ្តល់ជូនកីឡាករឆ្នើមជនជាតិអាឡឺម៉ង់ Mesut Ozil អាយុ៣២ឆ្នាំឲ្យទៅក្លិប Juventus ... Read More »

លោក វ៉ាត់ ចំរើន៖ ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី២៥ គ្រោងរៀបចំសាជាថ្មី

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសគ្រោងរៀបចំសាជាថ្មី នៃទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិអង្គរលើកទី២៥ ឆ្នាំ២០២០នៅខេត្តសៀមរាបដែលត្រូវបានពន្យារពេលកាលពីថ្មីៗមករៀបចំនៅអំឡុងដើមឆ្នាំ២០២១ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ដោយជោគជ័យ ... Read More »