ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Rafael Nadal យកឈ្នះ Andrey Rublev ទទួលបានជោគជ័យនៅ ATP

កីឡាករវាយតឺន្នីសឆ្នើម Rafael Nadal បានចាប់ផ្តើមទទួលជោគជ័យក្នុងព្រឹត្តិការណ៍ ATP Finals នៅទីក្រុងឡុង។ កីឡាករអេស្ប៉ាញរូបនេះបានបំបាក់កីឡាករ Andrey Rublev ដោយលទ្ធផល ៦-៣ និង ៦-៤ ក្នុងរយៈពេល១ម៉ោងនិង១៧នាទី។ មានតែ២ដងគត់គឺនៅឆ្នាំ២០១៣ ... Read More »

Lewis Hamilton គ្រងតំណែងជើងឯក Formula 1 លើកទី៧

កីឡាករប្រណាំងរថយន្ត Lewis Hamilton បានឈ្នះពានរង្វាន់ជើងឯកពិភពលោកលើកទី៧ ហើយបានក្លាយជាអ្នកប្រណាំងដ៏ជោគជ័យបំផុតមិនធ្លាប់មានជាមួយនឹងការទទួលបានជ័យជំនះដ៏អស្ចារ្យនៅក្នុងការប្រណាំងកម្មវិធី Grand Prix នៃ Formula 1 របស់ប្រទេសទួរគីកាលពីថ្ងៃអាទិត្យ។ អ្នកបើកឡាន Mercedes បានឈ្នះពានរង្វាន់នេះជាលើកទី៧គឺស្មើនឹងកំណត់ត្រារបស់កីឡាករ Michael ... Read More »

Sadio Mane ជួយឲ្យសេណេហ្គាល់ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំទ្វីបអាហ្រ្វិក

ខ្សែប្រយុទ្ធ Sadio Mane របស់ក្រុមហង្សក្រហម Liverpool បានរកគ្រាប់បាល់ឈ្នះសម្រាប់សេណេហ្គាល់ទល់នឹងប្រទេស Guinea-Bissau ដើម្បីកក់កៅអីវគ្គផ្តាច់ព្រ័ត្ររបស់ពួកគេនៅឯការប្រកួត Africa Cup of Nations ឆ្នាំ២០២១ ។ Mane ... Read More »

អង់គ្លេសខកខានមិនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ National League ក្រោយចាញ់បែលហ្ស៊ិក

ក្តីសង្ឃឹមរបស់អង់គ្លេសក្នុងការឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Nations League ត្រូវបានបញ្ចប់ដោយការចាញ់ក្រុមបែលហ្ស៊ិកនៅ Leuven ក្នុងលទ្ធផល ២ទល់០។ ក្រុមរបស់លោក Gareth Southgate បានបាត់បង់ឱកាសឡើងវគ្គផ្តាច់ព្រ័ត្រនេះបន្ទាប់ពីត្រូវក្រុមម្ចាស់ផ្ទះបែលហ្ស៊ិកបំបាក់២ទល់០ ដោយកីឡាករ Youri Tielemans របស់ក្រុម ... Read More »

ការប្រកួតបាល់ទាត់លីគកំពូលអាមេរិកគ្រោងចាប់ផ្តើមដើមខែមីនាសម្រាប់រដូវកាលឆ្នាំ២០២១

ប្រធានលីគកំពូលអាមេរិក MLS លោក Mark Abbott បាននិយាយថាការប្រកួតបាល់ទាត់ Major League Soccer កំពុងផ្តោតលើការចាប់ផ្តើមនៅដើមខែមីនារដូវកាលឆ្នាំ២០២១ ទោះបីជាភាពមិនប្រាកដប្រជានៃផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩បានកើតឡើងក៏ដោយ។ លោក Abbott មានប្រសាសន៍ថា “ផ្អែកលើប្រតិទិនអន្តរជាតិដែលមានមនុស្សច្រើននៅឆ្នាំក្រោយ យើងគ្រោងនឹងចាប់ផ្តើមរដូវកាលរបស់យើងនៅដើមខែមីនាជាធម្មតា។ ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្លិបមាន់ខ្នាយមាស Tottenham ត្រូវបានគេផ្តល់ឱកាសឱ្យចុះហត្ថលេខាលើខ្សែបម្រើអន្តរជាតិដាណឺម៉ាក Christian Eriksen អាយុ២៨ ឆ្នាំមកពីក្លិប ... Read More »

Kante ជួយបារាំងឡើងវគ្គផ្តាច់ព្រ័ត្រកម្មវិធី National League ក្រោយយកឈ្នះព័រទុយហ្គាល់

កីឡាករ N’Golo Kante របស់ក្រុមតោខៀវ Chelsea បានរកគ្រាប់បាល់ឈ្នះសម្រាប់ក្រុមជម្រើសជាតិបារាំង ខណៈពួកគេបានផ្តួលក្រុមព័រទុយហ្គាល់ក្នុងក្របខ័ណ្ឌ Nations League កាលពីថ្ងៃសៅរ៍ និងបានកក់កន្លែងរបស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ។ Kante បានត្រឡប់មកវិញនៅក្នុងជម្រើស១១នាក់ បន្ទាប់ពីបានចូលមកជំនួសនៅក្នុងការបរាជ័យកាលពីការប្រកួតមិត្តភាពជាមួយហ្វាំងឡង់ នៅក្នុងពាក់កណ្ដាលតង់ទី២។ ខ្សែប្រយុទ្ធរូបនេះបានរកគ្រាប់បាល់១គ្រាប់នៅនាទីទី៥៣ដែលជាគ្រាប់បាល់នាំឲ្យបារាំងឈ្នះព័រទុយហ្គាល់១ទល់០។ ចំណែកកីឡាករ ... Read More »

ខ្សែប្រយុទ្ធវ័យក្មេង Ansu Fati បានចេញពីមន្ទីរពេទ្យក្រោយវះកាត់របួសជោគជ័យ

ខ្សែប្រយុទ្ធ Ansu Fati របស់ក្រុមBarcelona ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យកាលពីរសៀលថ្ងៃសៅរ៍បន្ទាប់ពីធ្វើការវះកាត់ដោយជោគជ័យកាលពី ថ្ងៃចន្ទដោយវេជ្ជបណ្ឌិត Ramon Cugat ។ កីឡាករវ័យក្មេងរបស់ក្រុម Barcelona រូបនេះបានរងរបួសជង្គង់ខាងឆ្វេងរបស់គាត់ពេលប្រកួតជាមួយក្រុម Real Betis កាលពីចុងសប្តាហ៍មុនហើយគាត់នឹងត្រូវអវត្តមានរយៈពេល៤ខែសម្រាប់ក្រុមBarcelona ... Read More »

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមហង្សក្រហម Mohamed Salah រកឃើញវិជ្ជមានកូវីដ-១៩

ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ក្នុងពេលកំពុងបំពេញកាតព្វកិច្ចប្រកួតអន្តរជាតិជាមួយជម្រើសជាតិអេហ្ស៊ីប។ សមាគមកីឡាបាល់ទាត់អេហ្ស៊ីប (EFA) បាននិយាយកាលពីថ្ងៃសុក្រថាកីឡាករ Mohamed Salah វ័យ២៨ឆ្នាំបានវិលត្រឡប់ទៅរកការធ្វើតេស្តវិជ្ជមាន ប៉ុន្តែមិនបានបង្ហាញរោគសញ្ញាណាមួយឡើយ។ កីឡាករMohamed ... Read More »

ជម្រុះ World Cup តំបន់អាមេរិកខាងត្បូង៖ ឈីលី និងប្រេស៊ីលទទួលបានលទ្ធផលល្អ

ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) នៅតំបន់អាមេរិកខាងត្បូងបានបញ្ចប់ហើយកាលពីព្រឹកមិញ ដោយមាន២ក្រុមទទួលបានលទ្ធផលល្អគឺក្រុមជម្រើសជាតិឈីលី និងក្រុមជម្រើសជាតិប្រេស៊ីល ដែលបានយកឈ្នះក្រុមភ្ញៀវប៉េរូ និងវេណេហ្ស៊ុយអេឡា។ ក្រុមខ្លាំងប្រចាំតំបន់អាមេរិកខាងត្បូងឈីលីបានយកឈ្នះក្រុមភ្ញៀវប៉េរូក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់រកបានដោយកីឡាករ Vidal ទាំង២គ្រាប់គឺនៅនាទីទី២០ និងនាទីទី៣៥។ លទ្ធផលនេះធ្វើក្រុមឈីលីមានឱកាសច្រើនក្នុងការប្រកួតបន្តដោយត្រូវប៉ះក្រុមម្ចាស់ផ្ទះវេណេហ្ស៊ុយអេឡាក្នុងវគ្គជម្រុះបន្តទៀតនៅថ្ងៃទី១៨ ខែវិច្ឆិកាខាងមុខ។ ... Read More »

ខ្លាំងប៉ះខ្លាំង! ព័រទុយហ្គាល់ប៉ះបារាំងក្នុងព្រឹត្តិការណ៍ National League យប់នេះ

ការប្រកួតពានរង្វាន់ UEFA National League ក្នុង League A នៅយប់នេះមានគូសុទ្ធតែខ្លាំងៗប្រកួតគ្នា ដោយមកពីប្រទេសល្បីៗខាងវិស័យបាល់ទាត់។ ជាមួយគ្នានោះគូសត្រូវចាស់ព័រទុយហ្គាល់នឹងបើកទ្វារស្វាគមន៍ក្រុមអតីតម្ចាស់ជើងឯកពិភពលោកបារាំង នៅវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ វិច្ឆិកានេះ។ ក្រុមអតីតម្ចាស់ជើងឯកយូរ៉ូឆ្នាំ២០១៦ធ្វើបានល្អក្នុងប៉ុន្មានប្រកួតកន្លងទៅ ទាំងប្រកួតមិត្តភាពអន្តរជាតិ និងប្រកួតពានរង្វាន់ ... Read More »

Neymar ប្តឹងក្រុម Barcelona ទារសំណង៤៤លានអឺរ៉ូ

មេធាវីរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar ត្រូវបានគេរាយការណ៍ថា កីឡាកររូបនេះបានទាមទារឱ្យក្លិប Barcelona បង់លុយឲ្យរូបគេចំនួន៤៤ លានអឺរ៉ូនៅក្នុងដំណាក់កាលចុងក្រោយនៃជម្លោះផ្លូវច្បាប់រវាងភាគីទាំងពីរ។ កីឡាកររបស់ក្លិប Paris Saint-Germain រូបនេះក៏បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ផងដែរទោះបីជាអ្នកតំណាងរបស់គាត់បានបដិសេធសេចក្តីសម្រេចកាលពីខែមិថុនាដែលបានមើលឃើញថា គាត់ត្រូវបង់ប្រាក់ចំនួន៦,៧ លានអឺរ៉ូដល់ក្លិបចាស់របស់គាត់ក៏ដោយ។ ការអះអាងទាំងនេះដែលត្រូវបានរាយការណ៍ថា Neymar ... Read More »

លោក Ole Gunnar Solskjaer នៅតែជា អាទិភាពបន្តដឹកនាំក្លិបManchester United

លោក Ed Woodward អនុប្រធានប្រតិបត្តិក្លិបបិសាចក្រហមបាននិយាយថា ក្លិប Manchester United នៅតែប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បច្ចុប្បន្ន។ ការអត្ថាធិប្បាយរបស់លោក Woodward នេះគឺមាននៅក្នុងរបាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុត្រីមាសទី១របស់ក្លិបដែលត្រូវបានចេញផ្សាយនៅសប្តាហ៍នេះ ... Read More »

ស្កុតឡេនកក់កៅអីទៅកាន់វគ្គជម្រុះផ្តាច់ព្រ័ត្រព្រឹត្តិការណ៍យូរ៉ូក្រោយខកខានរយៈពេល២៣ឆ្នាំ

ការអវត្តមានរយៈពេល ២៣ ឆ្នាំរបស់ស្កុតឡេនពីការប្រកួតព្រឹត្តិការណ៍យូរ៉ូបានបញ្ចប់ជាស្ថាពរបន្ទាប់ពីទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រលើក្រុមជម្រើសស៊ែប៊ី ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ដែលជ័យជម្នះនេះធ្វើឲ្យក្រុមស្កុតឡេនកក់កៅអីទៅកាន់វគ្គប្រកួតជម្រុះផ្តាច់ព្រ័ត្របន្តទៀត។ អ្នកចាំទី David Marshall បានសង្គ្រោះយ៉ាងអស្ចារ្យពីការស៊ុតបាល់ប៉េណាល់ទីដោយ Aleksandar Mitrovic សម្រាប់ជ័យជម្នះ ៥-៤ ភ្លាមៗបន្ទាប់ពីក្រុមទាំង២ប្រកួតក្នុងលទ្ធផល១-១ នៅទីក្រុងប៊ែលក្រែន ... Read More »

ក្របខ័ណ្ឌ Premier League បានប្តេជ្ញាចិត្តបង្កើតកញ្ចប់ជួយសង្គ្រោះក្លិបនៅអង់គ្លេស ទោះបីជាមានបញ្ហាធនធានក៏ដោយ

នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Mastersបានការពារការផ្តល់ជូនការធានារ៉ាប់រងក្រៅប្រព័ន្ធបច្ចុប្បន្នដែលប៉ះពាល់ដោយសារកូវីដ-១៩ សម្រាប់ក្រុមបាល់ទាត់នៅអង់គ្លេស (EFL) ដោយនិយាយថា ធនធានដែលខ្វះខាតក្នុងចំណោមក្លិបគឺជាហេតុផលមួយសម្រាប់ការជាប់គាំងទាក់ទងនឹងកញ្ចប់ថវិកា។ EFL ដែលតំណាងឱ្យការបែងចែកចំនួន៣នៅក្រោមក្របខ័ណ្ឌ Premier League កាលពីខែមុនបានច្រានចោលនូវការផ្ដល់ជូនចំនួន៥០លានផោន ... Read More »

ប្រធានក្រុមស្តីទីក្រុមប្រណាំងរថយន្តលោក Simon Roberts បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

លោក Simon Roberts ប្រធានក្រុមស្តីទីរបស់ក្រុមប្រណាំងរថយន្តWilliams បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ក្នុងការប្រកួតកម្មវិធី Turkish Grand Prix នៅចុងសប្តាហ៍នេះ។ ក្រុមនេះបាននិយាយថា បុរសអាយុ៥៧ឆ្នាំរូបនេះត្រូវបានធ្វើតេស្តនៅចក្រភពអង់គ្លេសកាលពីថ្ងៃពុធបន្ទាប់ពីបង្ហាញរោគសញ្ញាតិចតួច ហើយឃើញមានភាពវិជ្ជមានកូវីដ-១៩។ គាត់នឹងត្រូវនៅដាច់ពីគេ រយៈពេល ១០ ... Read More »

ក្លិប Flamengo តែងតាំងអតីតអ្នកចាំទីប្រេស៊ីលលោក Ceni ជាគ្រូបង្វឹកថ្មី

ក្រុមម្ចាស់ជើងឯកលីគកំពូលប្រេស៊ីលបានប្រកាសថា ក្លិប Flamengo បានតែងតាំងអតីតអ្នកចាំទីលោក Rogerio Ceni ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ លោក Ceni ដែលកាន់កំណត់ត្រាច្រើនជាងគេដោយអ្នកចាំទីម្នាក់ដែលបានបង្ហាញខ្លួន១៣១ ច្រើនជាងលោក Domenec Torrent នៅប្រកួត Campeonato Brasileiro ... Read More »

ព័រទុយហ្គាល់លុតអង់ដូរ៉ា ៧-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ

ក្រុមខ្លាំង និងជាអតីតម្ចាស់ជើងឯកយូរ៉ូឆ្នាំ២០១៦ បានបំបាក់ក្រុមភ្ញៀវអង់ដូរ៉ា (Andorra) ក្នុងលទ្ធផល៧-០ ក្នុងជំនួបមិត្តភាពអន្តរជាតិ (World Friendlies) កាលពីរាត្រីថ្ងៃទី១១ វិច្ឆិកាម្សិលមិញ។ នៅក្នុងជំនួបនោះក្រុមព័រទុយហ្គាល់បានដាក់សម្ពាធទៅលើក្រុមភ្ញៀវ អង់ដូរ៉ាយ៉ាងខ្លាំង ដោយនៅតង់ទី១ ក្រុមម្ចាស់ផ្ទះរកបាន២គ្រាប់ និងតង់ទី២រកបាន៥គ្រាប់ ... Read More »

អតីតខ្សែបម្រើក្លិប Real Madrid កីឡាករ Gago ចូលនិវត្តន៍ពីបាល់ទាត់

អ្នកចាត់ការក្លិបលោក Velez Sarsfield បាននិយាយថា អតីតកីឡាករខ្សែបម្រើ Fernando Gago បានចូលនិវត្តន៍ពីបាល់ទាត់ក្នុងអាយុ៣៤ឆ្នាំ។ ការប្រកាសនេះបានធ្វើឡើង២ថ្ងៃបន្ទាប់ពីបុរសវ័យ៣៤ឆ្នាំរូបនេះបានវិលត្រឡប់មកប្រកួតចុងក្រោយដោយសាររបួសធ្ងន់ធ្ងរដោយលេងនៅតង់ទី២ នៃលទ្ធផលស្មើ ២-២ របស់ក្រុម Velez នៅ Gimnasia ... Read More »

Hazard ខកខានការប្រកួតឲ្យជម្រើសជាតិក្រោយពេលធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

លោក Roberto Martinez គ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកមានការព្រួយបារម្ភ និងខកចិត្ត សោកស្តាយចំពោះអវត្តមានរបស់តារាឆ្នើមរបស់ក្រុម Real Madrid កីឡាករខ្សែបម្រើប្រយុទ្ធ Eden Hazard ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ Hazard បានអវត្តមានការប្រកួតមិត្តភាពអន្តរជាតិរបស់បែលហ្ស៊ិកប៉ះក្រុមស្វីសនៅថ្ងៃពុធ និងការប្រកួតកម្មវិធី National League ... Read More »

Barthez វិលត្រឡប់មកក្លិប Toulouse វិញក្នុងនាមជាទីប្រឹក្សាអ្នកចាំទី

អតីតអ្នកចាំទី Fabien Barthez របស់បារាំងបានវិលត្រឡប់មកកាន់ក្លិបToulouse របស់បារាំងវិញពេញមួយរដូវកាលនេះក្នុងតួនាទីជាអ្នកប្រឹក្សាយោបល់ផ្នែកអ្នកចាំទី។ លោក Barthez នឹងធ្វើការជាមួយគ្រូបង្វឹកអ្នកចាំទី Patrice Garande និងជានាយកសាលា Denis Zanko សម្រាប់ក្លិបនៅ Ligue ... Read More »

ប្រធាន FA លោក Greg Clarke លាលែងពីតំណែងបន្ទាប់ពីប្រើពាក្យប្រមាថមើលងាយ

ប្រធានសហព័ន្ធ FA លោក Greg Clarke បានលាឈប់ពីមុខតំណែងបន្ទាប់ពីលោកបានប្រើពាក្យថា “កីឡាករបាល់ទាត់ចម្រុះពណ៌” ដែលបង្ហាញពីការប្រមាថមើលងាយ និងរើសអើងជាតិសាសន៍នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការសភាកាលពីដើមសប្តាហ៍នេះ។ លោកបានចេញការសុំអភ័យទោសជាបន្ទាន់ក្រោយពីការជជែកវែកញែកលើការអត្ថាធិប្បាយរបស់គាត់បាននាំឱ្យលោកកំណត់ថា គាត់គួរតែ “ដាក់ផលប្រយោជន៍បាល់ទាត់ជាមុនសិន” ហើយសម្រេចចិត្តចុះចេញពីតំណែង។ លោក Greg ... Read More »

ម្ចាស់ការពារតំណែងជើងឯក Tiger Woods ប៉ះ Shane Lowry ក្នុងថ្ងៃបើកឆាកកម្មវិធី Mastersជុំទី២

ម្ចាស់ការពារតំណែងជើងឯក Tiger Woods នឹងត្រូវប្រកួតជាមួយម្ចាស់ពានរង្វាន់ Open ឆ្នាំ២០១៩ ឈ្មោះ Shane Lowry ក្នុងការប្រកួតបើកឆាកចំនួន២ជុំនៃកម្មវិធី Masters លើកទី៨៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ។ ពួកគេនឹងប្រកួតនៅថ្ងៃទី១០ វេលាម៉ោង១២និង៥៥នាទីជាមួយនឹងម្ចាស់ជើងឯកអាមេរិក Andy ... Read More »

ក្លិប Sheffield Wednesday បណ្តេញអ្នកចាត់ការទូទៅលោក Monk ចេញបន្ទាប់ពីការចាប់ផ្តើមមិនបានល្អ

ក្លិប Sheffield Wednesday បានបណ្តេញអ្នកចាត់ការទូទៅ Garry Monk ចេញហើយ បន្ទាប់ពីក្លិបនេះចាប់ផ្តើមមិនសូវល្អទៅនឹងរដូវកាលថ្មីនៃក្នុងក្របខ័ណ្ឌ Championship ។ Sheffield Wednesday ស្ថិតក្នុងចំណាត់ថ្នាក់ទី២៣ សម្រាប់ការកាត់កង៦ ពិន្ទុចំពោះការបំពានប្រាក់ចំណេញ ... Read More »

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Torrent ត្រូវក្លិប Flamengo បណ្តេញចេញ

ម្ចាស់ជើងឯកលីគកំពូលប្រេស៊ីល ក្រុម Flamengo បានបណ្តេញគ្រូបង្វឹកអេស្ប៉ាញលោក Domenec Torrent ចេញបន្ទាប់ពីបរាជ័យ២លើកក្នុង៣ប្រកួតចុងក្រោយរបស់ពួកគេ។ ក្លិប Flamengo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Torrent និងបុគ្គលិករបស់គាត់លែងទទួលខុសត្រូវលើក្រុមទី១ទៀតហើយ។ ក្រុម Flamengo ឈរនៅលេខ៣ក្នុងតារាង ... Read More »

Fraser របស់ស្កុតឡេននឹងខកខានការប្រកួតវគ្គជម្រុះយូរ៉ូជាមួយស៊ែប៊ីដោយរងរបួសសរសៃពួរ

ជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិស្កុតឡេនលោក Steven Reid បាននិយាយថា កីឡាករ Winger Ryan Fraser និងខ្សែការពារ Grant Hanley នឹងអវត្តមានក្នុងការប្រកួតជម្រុះពានរង្វាន់យូរ៉ូក្នុងការប្រកួតនៅប្រទេសស៊ែប៊ីដោយសារតែរបួសសរសៃពួរ។ ស្កុតឡេននឹងត្រូវជួបស៊ែប៊ីនៅថ្ងៃព្រហស្បតិ៍នេះ ហើយជ័យជម្នះមួយនៅឯកីឡដ្ឋាន Red ... Read More »

Fiorentina បណ្តេញលោក Iachini និងតែងតាំងលោក Prandelli ជាគ្រូបង្វឹកថ្មី

លោក Giuseppe Iachini ត្រូវបានក្លិបបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុម Fiorentina ក្លិបនៅក្របខ័ណ្ឌអុីតាលី Serie A បានតែងតាំងលោក Cesare Prandelli ជំនួសតំណែងរបស់គាត់កាលពីថ្ងៃចន្ទ។ លោក Prandelli បានវិលត្រឡប់មកក្លិបនេះជាលើកទីពីរនៅ ... Read More »

ខ្សែប្រយុទ្ធ Ansu Fati របស់ក្រុម Barcelona ប្រឈមមុខនឹងការសម្រាករយៈពេល៤ ខែបន្ទាប់ពីការវះកាត់ជង្គង់

ខ្សែប្រយុទ្ធរបស់ក្លិប Barcelona កីឡាករវ័យក្មេង Ansu Fati ត្រូវអវត្តមានអស់រយៈពេលប្រហែលជា៤ ខែបន្ទាប់ពីវះកាត់ជង្គង់។ កីឡាករវ័យ១៨ឆ្នាំរូបនេះត្រូវបានវះកាត់បណ្តាលឲ្យរងរបួសផ្នែកខាងក្នុងនៃជង្គង់ឆ្វេងរបស់គាត់ ពេលរូបគេលេងទល់នឹងក្រុម Real Betis កាលពីសប្តាហ៍មុន។ កីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះត្រូវបានប្តូរចេញអំឡុងតង់ទី១នៃជ័យជម្នះ ៥-២ កាលពីថ្ងៃសៅរ៍។ ... Read More »

លោក Sergio Garcia បានដកខ្លួនចេញពីការប្រកួតវាយកូនហ្គោលបន្ទាប់ពីការធ្វើតេស្តរកឃើញកូវីដ-១៩

អតីតជើងឯកវាយកូនហ្គោល Masters លោក Sergio Garcia នឹងខកខានព្រឹត្តិការណ៍ឆ្នាំនេះនៅ Augusta បន្ទាប់ពីបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩។ កីឡាករអេស្ប៉ាញវ័យ៤០ឆ្នាំដែលបានឈ្នះព្រឹត្តិការណ៍នេះកាលពីឆ្នាំ២០១៧ បានខកខានការក្នុងកម្មវិធី Houston Open កាលពីសប្តាហ៍មុនដែរ។ លោក Sergio ... Read More »

គ្រូបង្វឹកបារាំងអះអាងថា Paul Pogba មិនសប្បាយចិត្តនៅ Man Utdទេ

លោក Didier Deschamps អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបារាំងបាននិយាយថា ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហមManchester United មិនសប្បាយចិត្តជាមួយនឹងស្ថានភាពរបស់គាត់នៅក្នុងក្លិបនោះទេ។ Pogba ត្រូវចូលរួមបាន១១ ប្រកួតសម្រាប់ក្រុម Old Trafford ... Read More »