ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

ខ្សែការពារ Militao របស់ក្រុម Real Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិបអធិរាជស Real Madrid បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Eder Militao បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ មុនពេលដែលក្រុមប្រកួតជាមួយនឹងក្រុម Inter Milan ក្នុងការប្រកួតដណ្តើមពានរង្វាន់ Champions League កាលពីថ្ងៃម្សិលមិញ។ ... Read More »

លោកម៉ារ៉ាដូណាត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយជំងឺកូវីដ-១៩ក្នុងខ្លួនលោកធ្វើទុក្ខ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Diego Maradonaត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអាហ្សង់ទីន ក្រោយពីសុខភាពរបស់លោកមិនថមថយ ដោយសារអាការជំងឺឆ្លងកូវីដ-១៩ក្នុងខ្លួនលោកធ្វើទុក្ខ ព្រោះតែវ័យរបស់លោកចាស់អាចប្រឈមកាន់តែខ្លាំងពីជំងឺមួយនេះ។ លោកម៉ារ៉ាដូណាដែលមានវ័យ៦០ឆ្នាំត្រូវបានគេរាយការណ៍ថា ត្រូវបានគេនាំទៅកាន់គ្លីនិក Ipensa ក្នុងតំបន់ La Plata ចម្ងាយប្រហែលមួយម៉ោងពីទីក្រុង Buenos Aires ... Read More »

Lukaku អវត្តមានពេល Inter Milan ប៉ះជាមួយ Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League យប់នេះ

ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុម Inter Milan នឹងអវត្តមានក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយក្រុម Real Madrid ដោយសារបញ្ហារបួសភ្លៅ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ុិកវ័យ២៧ឆ្នាំរូបនេះស៊ុតបាល់បញ្ចូលទីបាន៧គ្រាប់ក្នុងការប្រកួតជាច្រើនសម្រាប់ក្រុមនៅអុីតាលីនៅរដូវកាលនេះ។ ក្រុម ... Read More »

Leicester City បំបាក់ម្ចាស់ផ្ទះ Leeds United ឡើងឈរលេខ២លីគកំពូលអង់គ្លេស

ក្រុមភ្ញៀវចចកកំណាច Leicester City បានបំបាក់ក្រុមម្ចាស់ផ្ទះ Leeds United ក្នុងលទ្ធផល៤ទល់១ ក្នុងការប្រកួតសម្រាប់សប្តាហ៍ទី៧ ក្របខ័ណ្ឌអង់គ្លេស​ Premier League កាលពីរាត្រីថ្ងៃទី២ឈានចូលថ្ងៃទី៣ ខែវិច្ឆិកានេះ។ ក្រុមភ្ញៀវ Leicester ... Read More »

Jamie Murray និង Neal Skupski ចាញ់នៅវគ្គផ្តាច់ព្រ័ត្រកម្មវិធីវាយតឺន្នីស Vienna Open

កីឡាករវាយតឺន្នីសល្បីល្បាយមួយគូសញ្ជាតិអង់គ្លេស Jamie Murray និងNeal Skupski បានចាញ់គូប្រកួតនៅជុំទី៣ គឺកីឡាករ Lukasz Kubotនិង Marcelo Melo ក្នុងវគ្គផ្តាច់ព្រ័ត្រផ្នែកបុរសនៅក្នុងកម្មវិធីប្រកួតកីឡាវាយតឺន្នីស Vienna Open ។ ... Read More »

លោក Pep Guardiola រំពឹងថាខ្សែប្រយុទ្ធ Sergio Aguero នឹងវិលត្រឡប់ទៅកាន់ Man City វិញបន្ទាប់ពីប្រកួតអន្តរជាតិរួច

អ្នកចាត់ការក្លិបលោក Pep Guardiola បាននិយាយថា ខ្សែប្រយុទ្ធរបស់ក្លិប Manchester City កីឡាករ Sergio Aguero ត្រូវបានគេរំពឹងថានឹងមានភាពរឹងមាំភ្លាមៗបន្ទាប់ពីការសម្រាកប្រកួតជម្រុះអន្តរជាតិក្នុងខែវិច្ឆិការួចរាល់។ Aguero មានវ័យ៣២ឆ្នាំបានរងរបួសសរសៃពួរពេលប្រកួតជាមួយក្រុមWest Ham កាលពីខែតុលាដែលបានរារាំងរូបគេមិនឱ្យប្រកួត២លើកកន្លងមក។ ... Read More »

កាំភ្លើងធំ Arsenal និងមាន់ខ្នាយមាស Tottenham ទទួលបាន៣ពិន្ទុក្នុងការប្រកួតសប្តាហ៍ទី៧ ក្របខ័ណ្ឌ Premier League

ក្រុមកាំភ្លើងធំ Arsenal និងក្រុមមាន់ខ្នាយមាស Tottenham បានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតក្របខ័ណ្ឌអង់គ្លេស​ Premier League សប្តាហ៍ទី៧ កាលពីយប់មិញ ដោយក្រុម Arsenal បានយកឈ្នះក្រុមខ្លាំងម្ចាស់ផ្ទះបិសាចក្រហម Manchester United ក្នុងលទ្ធផល១ទល់០។ ... Read More »

ខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Ayew បានបន្តការហ្វឹកហាត់បន្ទាប់ពីជាពីCOVID-19

ខ្សែប្រយុទ្ធហ្គាណា និងជាកីឡាកររបស់ក្រុម Crystal Palace កីឡាករAyeww បានបន្តការហ្វឹកហាត់ជាមួយក្លិបអង់គ្លេសរបស់គាត់កាលពីថ្ងៃសុក្រនេះបន្ទាប់ពីបានជាសះស្បើយពីជំងឺ Covid-19 ។ លោក Roy Hodgson អ្នកចាត់ការទូទៅក្លិប Crystal Palace បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ខ្សែប្រយុទ្ធក្រុម Juventus និងអាហ្សង់ទីន Paulo Dybala វ័យ២៦ឆ្នាំដែលមានទំនាក់ទំនងជាមួយ Tottenham ... Read More »

Alexander Zverev បដិសេធការចោទប្រកាន់ពីអំពើហិង្សាក្នុងគ្រួសារដោយអតីតសង្សារ

កីឡាករវាយតឺន្នីសដែលចូលរួមប្រកួតផ្តាច់ព្រ័ត្រកម្មវិធី US Open គឺកីឡាករ Alexander Zverev បានបដិសេធការចោទប្រកាន់របស់អតីតមិត្តស្រីរបស់គាត់ថា គាត់បានប្រើអំពើហិង្សាទៅលើនាង។ នាង Olya Sharypova បានអះអាងថា កីឡាករ Zverev បានព្យាយាមច្របាច់កនាង ... Read More »

Leicester City និង Arsenal ឡើងឈរលេខ១ក្នុងពូល ខណៈ Tottenham បរាជ័យក្រៅទឹកដី

ក្រុមខ្លាំង២មកពីអង់គ្លេសគឺក្រុមចចកកំណាច Leicester City និងក្រុមកាំភ្លើងធំ Arsenal បានបន្តទទួលបានជ័យជម្នះរបស់ខ្លួនទៅលើក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀវក្នុងការប្រកួតក្របខ័ណ្ឌ Europa League សប្តាហ៍ទី២ វគ្គជម្រុះតាមពូលកាលពីយប់មិញ។ ក្រុមចចកកំណាច Leicester ទទួលបាន៣ពិន្ទុទៅលើក្រុមម្ចាស់ផ្ទះមកពីក្រិក AEK ... Read More »

៤ឆ្នាំចាប់តាំងពីការចុះហត្ថលេខាតួនាទីរបស់ Pogba នៅ Man Utdនៅតែមិនទាន់ច្បាស់

រយៈពេល៤ឆ្នាំចាប់តាំងពីក្លាយជាកីឡាករថ្លៃជាងគេបំផុតនៅលើពិភពលោក កីឡាករ Paul Pogba នៅតែមិនច្បាស់លាស់ក្នុងកិច្ចសន្យារបស់គាត់នៅ Manchester United ដោយមានមនុស្សជាច្រើននៅតែចោទជាសំណួរថា តើគាត់សមនឹងទទួលបានកន្លែងមួយក្នុងជម្រើស១១នាក់ដែរឬទេ? ដោយចំណាយពេល៣ឆ្នាំក្នុងនាមជាកីឡាករវ័យក្មេងម្នាក់នៅក្រុមបិសាចក្រហមមុនពេលចាកចេញទៅក្លិបសេះបង្កង់ Juventus ក្នុងឆ្នាំ២០១២ កីឡាករ Pogba បានវិលត្រឡប់ទៅទឹកដី ... Read More »

បិសាចក្រហម Man United បំបាក់ក្រុមខ្លាំង RB Leipzig ខណៈBarcelona និង Chelsea ធ្វើបានល្អក្រៅទឹកដី

ការប្រកួតក្របខ័ណ្ឌ Champions League វគ្គជម្រុះតាមពូលសប្តាហ៍ទី២បានបញ្ចប់ហើយកាលពីយប់មិញ ដោយក្រុមខ្លាំងមកពីអង់គ្លេស បិសាចក្រហម Manchester United បានបំបាក់ក្រុមភ្ញៀវមកពីអាល្លឺម៉ង RB Leipzig ក្នុងលទ្ធផល ៥ទល់០ ។ ក្រុមបិសាចក្រហម ... Read More »

ប្រធាន FIFA លោក Infantino ឆ្លងជំងឺកូវីដ-១៩

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសថា លោក Gianni Infantino បានឆ្លងជំងឺកូវីដ-១៩។ បុរសវ័យ៥០ឆ្នាំ មានរោគសញ្ញាស្រាលហើយនឹងនៅដាច់ដោយឡែកពីគេរយៈពេល១០ថ្ងៃ។ ស្ថាប័ននេះបានអះអាងថា មនុស្សទាំងអស់ដែលបានទាក់ទងជាមួយប្រធាន FIFA អំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានជូនដំណឹងហើយពួកគេកំពុងត្រូវបានស្នើសុំឱ្យចាត់វិធានការចាំបាច់ ។ ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់លោក ... Read More »

Christian Coleman បានហាមឃាត់រយៈពេល២ឆ្នាំចំពោះការខកខានធ្វើតេស្តរកសារធាតុញៀន

ម្ចាស់ជើងឯកអត្តពលកម្មពិភពលោករត់ចម្ងាយ១០០ម៉ែត្រ កីឡាករChristian Coleman ត្រូវបានហាមឃាត់អស់រយៈពេល២ឆ្នាំបន្ទាប់ពីខកខានការធ្វើតេស្តរកសារធាតុញៀនចំនួន៣លើក។ កីឡាករសញ្ជាតិអាមេរិកវ័យ២៤ឆ្នាំដែលត្រូវបានព្យួរពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នឹងខកខានការពន្យារពេលចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូដែលត្រូវបានពន្យារពេលនៅឆ្នាំ ក្រោយ ។ Christian Coleman បានឈ្នះមេដាយមាសក្នុងការរត់ចម្ងាយ១០០ ម៉ែតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនៅដូហា ក្នុងឆ្នាំ២០១៩ ... Read More »

Maradona ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកបន្ទាប់ពីអង្គរក្សរបស់គាត់ឆ្លងកូវីដ-១៩

យោងតាមភ្នាក់ងារសារព័ត៌មានអាហ្សង់ទីន Sebastian Sanchi បានឲ្យដឹងថា វីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេកាលពីថ្ងៃពុធនៅឯគេហដ្ឋានរបស់គាត់ក្នុងប្រទេសអាហ្សង់ទីនបន្ទាប់ពីអង្គរក្សម្នាក់របស់គាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ អង្គរក្សរបស់អតីតកីឡាករបាល់ទាត់រូបនេះបច្ចុប្បន្នជាគ្រូបង្វឹកក្លិបបបាល់ទាត់អាហ្សង់ទីន Gimnasia y Esgrima La Plata នឹងត្រូវឆ្លងកាត់ការធ្វើតេស្តមួយនៅថ្ងៃព្រហស្បតិ៍នេះដើម្បីកំណត់ថា ... Read More »

Liverpool, Man City, Porto, Atletico Madrid និង Bayern Munich ទទួលបាន៣ពិន្ទុក្នុងវគ្គជម្រុះ

ក្រុមខ្លាំងៗទាំង៥ទទួលបានជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតវគ្គជម្រុះតាមពូលក្របខ័ណ្ឌ Champions League កាលពីយប់មិញនៅក្នុងពូល សម្រាប់សប្តាហ៍ទី២នេះ។ ក្នុងនោះ៣ក្រុមឈ្នះក្នុងទឹកដី និង២ក្រុមឈ្នះក្រៅទឹកដី ខណៈដែលក្រុមធ្លាប់តែលេចធ្លោខ្លាំង Real Madrid បានត្រឹមស្មើប៉ុណ្ណោះ។ ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុមភ្ញៀវមកពីដាណឺម៉ាក Midtjylland ... Read More »

អតីតអ្នកចាំទីក្រុម Tottenham និងជម្រើសជាតិហូឡង់ប្រកាសចូលនិវត្តន៍

អតីតអ្នកចាំទីក្រុម Tottenham និងជាអតីតកីឡាករក្រុមជម្រើសជាតិហូឡង់ កីឡាករ Michael Vorm បានប្រកាសចូលនិវត្តន៍ហើយ។ កីឡាករវ័យ៣៧ឆ្នាំរូបនេះបានចាកចេញពី Tottenham កាលពីខែកក្កដានៅពេលដែលកិច្ចសន្យារយៈពេលខ្លីបានផុតកំណត់ ហើយកាលពីថ្ងៃចន្ទលោកបានបញ្ជាក់ថា អាជីពជាកីឡាកររបស់លោកត្រូវបានបញ្ចប់ជាផ្លូវការហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍អមដោយវីដេអូមួយដែលត្រូវបានគេបង្ហោះចូលក្នុងគណនី Instagram លោក ... Read More »

លោក Bartomeu នឹងមិនលាលែងពីតំណែងទេ ខណៈក្រុម Barcelona រៀបចំការបោះឆ្នោតនៅដើមខែវិច្ឆិកានេះ

ប្រធានក្លិប Barcelona លោក Josep Maria Bartomeu មិនទាន់ចុះចេញពីតំណែងនៅឡើយទេ ប៉ុន្តែលោកនិយាយថា មានផែនការជាច្រើនដើម្បីបោះឆ្នោតត្រូវធ្វើឡើងនៅថ្ងៃទី១-២ ខែវិច្ឆិកាខាងមុខ។ ចលនាប្រឆាំងនឹងលោកប្រធានក្លិបដែលកំពុងកាន់អំណាចបានអនុម័តលើការបោះឆ្នោតជ្រើសរើសសមាជិកចំនួន១៦,២៥០នាក់កាលពីថ្ងៃទី៨ ខែតុលាដែលបង្ខំឲ្យ ក្រុមប្រឹក្សាភិបាលរបស់ក្លិបកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោត។ លោក Bartomeu ... Read More »

Modric នៅតែបង្ហាញពីមូលហេតុដែលគាត់សមនឹងទទួលបានកិច្ចព្រមព្រៀងថ្មី

ក្លិប Real Madrid ត្រូវសម្រេចចិត្តនៅរដូវកាលនេះលើអនាគតរបស់កីឡាករឆ្នើមពីររូបគឺ Sergio Ramos និង Luka Modric បើគ្មានពួកគេនៅទឹកដី Camp Nou នៅថ្ងៃសៅរ៍អាចមើលទៅខុសគ្នាខ្លាំងណាស់។ បន្ទាប់ពីការប្រកួតនេះកីឡាករសញ្ជាតិក្រូអាតរូបនេះ ប្រធានក្លិបលោក ... Read More »

ខ្សែបម្រើ Paul Pogba នឹងចាត់វិធានការតាមផ្លូវច្បាប់ជុំវិញរបាយការណ៍ក្លែងក្លាយដែលថាខ្លួនបានលាឈប់ពីក្រុមជម្រើសជាតិបារាំង

ខ្សែបម្រើក្រុមបិសាចក្រហម Manchester United និងជាសមាជិកក្រុមជម្រើសជាតិបារាំង កីឡាករ Paul Pogba បានឲ្យដឹងថា គាត់នឹងចាត់វិធានការតាមផ្លូវច្បាប់បន្ទាប់ពីមានរបាយការណ៍“ក្លែងក្លាយ” មួយបាននិយាយថាគាត់នឹងឈប់ពីបាល់ទាត់អន្តរជាតិ។ កីឡាករ Pogba មានវ័យ២៧ឆ្នាំត្រូវបានគេរាយការណ៍ថា បានលាឈប់ពីក្រុមជម្រើសជាតិបារាំងជុំវិញការធ្វើអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំងលោក Emmanuel ... Read More »

Ronaldinho ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

កីឡាករបាល់ទាត់ដ៏ឆ្នើមប្រេស៊ីល និងអតីតកីឡាករក្រុម Barcelona បានធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍ថា គាត់មានអារម្មណ៍ល្អទោះបីជាមានការធ្វើតេស្តវិជ្ជមានពីជំងឺកូវីដ-១៩ ។ បុរសវ័យ៤០ឆ្នាំរូបនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកជំងឺកូវីដ-១៩នេះបន្ទាប់ពីការធ្វើតេស្តជាប្រចាំមួយនៅភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល ក្នុងទីក្រុង Belo Horizonte ជាកន្លែងដែលគាត់ត្រូវបានគេគ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយ។ លោក Ronaldinho បាននិយាយនៅក្នុងវីដេអូ ... Read More »

Sabalenka ឈ្នះការបើកឆាកកម្មវិធី Ostrava Open

កីឡាការិនីវាយតឺន្នីសលំដាប់ទី៣ Aryna Sabalenka បានយកឈ្នះកីឡាការិនីមិត្តរួមជាតិ Victoria Azarenka ក្នុងលទ្ធផល ៦-២ និង ៦-២ ដើម្បីឈ្នះការបើកឆាកកម្មវិធី J&T Banka Ostrava Open ... Read More »

Hazard មានឈ្មោះក្នុងក្រុមដើម្បីធ្វើដំណើរទៅប៉ះក្រុម Monchengladbach ថ្ងៃនេះ

ក្រុមអធិរាជស Real Madrid បានដាក់ឈ្មោះកីឡាកររួចហើយដើម្បីធ្វើដំណើរទៅទឹកដីអាល្លឺម៉ង់សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃអង្គារនេះជាមួយក្រុម Borussia Monchengladbach ខណៈដែលខ្សែបម្រើប្រយុទ្ធ Eden Hazard ត្រូវបានកោះហៅសម្រាប់ការប្រកួតនៅប្រទេសអាល្លឺម៉ង់មួយនេះ។ កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះមិនទាន់បានលេងនៅឡើយទេនៅរដូវកាលនេះបន្ទាប់ពីរងរបួសសាជាថ្មី។ ការរងរបួសគឺជាបញ្ហាមួយចាប់តាំងពីគាត់បានមកដល់ ... Read More »

Alexander Zverev ឈ្នះពានរង្វាន់ ATP នៅទីក្រុង Cologne

កីឡាករវាយកូនហ្គោល Alexander Zverev បានឈ្នះពានរង្វាន់ក្នុងផ្ទះទី២ របស់គាត់សម្រាប់កម្មវិធី ATP ក្នុងរយៈពេលមួយសប្តាហ៍ជាមួយនឹងជ័យជម្នះ ៦-២ និង ៦-១ លើកីឡាករសញ្ជាតិអាហ្សង់ទីន Diego Schwartzman នៅទីក្រុង Cologne ... Read More »

លោក Lewis Hamilton បំបែកកំណត់ត្រារបស់ Formula 1 ដែលមិនធ្លាប់មានពីមុនមក

លោក Lewis Hamilton បានបំបែកកំណត់ត្រាឈ្នះពានរង្វាន់គ្រប់កម្មវិធីFormula 1 របស់លោក Michael Schumacher ជាមួយនឹងការប្រកួតដែលបង្ហាញពីស្ថានភាពដែលគាត់ធ្វើបានដោយខ្លួនឯងក្នុងរយៈពេល១៤ ឆ្នាំចុងក្រោយនេះ។ Lewis Hamilton បានប្រកួតឆ្លងកាត់កម្មវិធីនៅព័រទុយហ្គាល់ Grand Prix ច្រើនជាង២៥ ... Read More »

David Silva ជួយ Real Sociedad ឲ្យឈរកំពូលតារាង La Ligaក្រោយឈ្នះ Huesca

David Silva បង្កើតឱកាសដោយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន២គ្រាប់ម្នាក់ឯង ខណៈដែលរូបគេបានជួយឲ្យក្រុម Real Sociedadឡើងឈរកំពូលតារាង La Liga ដោយទទួលបានជ័យជំនះលើក្រុមភ្ញៀវHuesca ក្នុងលទ្ធផល៤ទល់១។ Silva ដែលមានវ័យ៣៤ឆ្នាំទៅហើយបានចូលរួមជាមួយក្រុម Real Sociedad ក្នុងការផ្ទេរដោយឥតគិតថ្លៃបន្ទាប់ពីចាកចេញពីក្រុមManchester ... Read More »

Southampton ធ្វើបានល្អខណៈកាំភ្លើងធំ Arsenal បាត់បង់៣ពិន្ទុនៅក្នុងទឹកដីរបស់ខ្លួន

ក្រុមម្ចាស់ផ្ទះ Southampton បន្តធ្វើបានល្អដោយបានយកឈ្នះក្រុមភ្ញៀវស្ករគ្រាប់ Everton ក្នុងលទ្ធផល ២ទល់០ នៅក្នុងការប្រកួតក្របខ័ណ្ឌអង់គ្លេស Premier League សប្តាហ៍ទី៦ រដូវកាល២០២០-២០២១កាលពីយប់មិញ។ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Southampton រកបានដោយកីឡាករ Ward-Prowse  ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ក្រុមបិសាចក្រហម Manchester United ត្រូវបានគេផ្តល់ក្តីសង្ឃឹមលើកិច្ចព្រមព្រៀងមួយសម្រាប់ Borussia Dortmund និងខ្សែការពារស្លាបអង់គ្លេស Jadon ... Read More »

កើតមកគ្មានដៃ ប៉ុន្តែបុរសប៉ាគីស្ថាន Ikram មានជំនាញលេងស្នូកឃ័រយ៉ាងអស្ចារ្យ

លោក Muhammad Ikram អាយុ៣២ឆ្នាំ បានតម្រង់ក និងចង្ការបស់លោកដោយបញ្ចោញកូនស្នូកឃ័រនៅលើតុ ហើយទម្លាក់កូនស្នូកឃ័រចូលក្នុងរន្ធតាបស្នូកឃ័រយ៉ាងជំនាញ ព្រោះតែលោកកើតមក គ្មានដៃប៉ុន្តែលោកស្ទាត់ជំនាញខាងល្បែងស្នូកឃ័រ។ នៅ Samundri ជាទីប្រជុំជនមានហុយដីមួយក្នុងខេត្ត Punjab លោក Ikram បានចំណាយពេល៨ឆ្នាំរុញកូនស្នូកឃ័រមួយនៅជាប់នឹងចង្ការបស់គាត់ ... Read More »