ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

បិសាចក្រហម Man United ស្តារមុខមាត់នៅក្រៅទឹកដី ខណៈដែល Chelsea ធ្វើបានល្អ

ក្រុមបិសាចក្រហម Manchester United បានស្តារមុខមាត់របស់ខ្លួនឡើងវិញ ក្រោយពី៣ប្រកួតមិនទាន់ស្គាល់រសជាតិថាឈ្នះ ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះស្ករគ្រាប់ Everton ក្នុងលទ្ធផល ៣ទល់១ កាលពីយប់មិញ ក្នុងជំនួបក្របខ័ណ្ឌ Premier League សប្តាហ៍ទី៨។ ក្រុមម្ចាស់ផ្ទះ ... Read More »

ការវិលត្រឡប់របស់ Ibrahimovic ចូលជម្រើសជាតិស៊ុយអែតត្រូវគ្រូបង្វឹកបដិសេធ

ពាក្យចចាមអារ៉ាមរបស់កីឡាករវ័យជ្រេ Zlatan Ibrahimovic ដែលថារូបគាត់វិលត្រឡប់មកកាន់ក្រុមជម្រើសជាតិស៊ុយអែតវិញនោះ ត្រូវបានគ្រូបង្វឹកលោក Janne Andersson បដិសេធ និងច្រានចោលដោយលើកឡើងថា មិនមែនជាការពិតនោះទេ។ ខ្សែប្រយុទ្ធក្រុម AC Milan បានបង្ហើបប្រាប់កាលពីដើមសប្តាហ៍នេះថាគាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីការចូលនិវត្តន៍ដែលមានរយៈពេលជាង៤ឆ្នាំចាប់តាំងពីការបង្ហាញខ្លួនចុងក្រោយសម្រាប់ប្រទេសរបស់គាត់។ មួយថ្ងៃបន្ទាប់ពីការស៊ុតបាល់បញ្ចូលទីគ្រាប់ទី៨របស់គាត់ឲ្យ ... Read More »

Phil Foden ត្រូវបានកោះហៅឲ្យចូលជម្រើសជាតិអង់គ្លេស ប៉ុន្តែគ្មានកន្លែងសម្រាប់ Mason Greenwood ទេ

ខ្សែការពារ Phil Foden របស់ក្រុម Manchester City ត្រូវបានគ្រូបង្វឹកជម្រើសជាតិអង់គ្លេសហៅឲ្យចូលប្រកួតវិញនាពាក់កណ្តាលខែវិច្ឆិកាខាងមុខ ដោយប្រកួតជាមួយសាធារណរដ្ឋអៀរឡង់, បែលហ្ស៊ិក និងអ៊ីស្លង់។ ជាមួយគ្នានោះមិនមានកន្លែងសម្រាប់ខ្សែប្រយុទ្ធ Mason Greenwood ទេដែលនៅជាមួយ Foden ... Read More »

Nadal និង Zverev ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅ ATP Paris Masters

កីឡាករវាយតឺន្នីសលំដាប់កំពូល Rafael Nadal បានបន្តការឈ្នះកម្មវិធីParis Masters ជាលើកទី១ ដោយទទួលបានជ័យជម្នះក្នុងជុំទី៣ ក្នុងលទ្ធផល ៦-១ ៧-៦ (៣) ទៅលើកីឡាករសញ្ជាតិហ្សកដានី Thompson ខណៈដែលកីឡាករ Alexander ... Read More »

Southampton ធ្វើបានល្អក្នុងទឹកដី ឡើងឈរលេខ១ បណ្តោះអាសន្ន

ការប្រកួតក្របខ័ណ្ឌកំពូលអង់គ្លេស Premier League សប្តាហ៍ទី៨កាលពីយប់មិញបានបញ្ចប់ដោយមានការប្រកួតចំនួន២គូ គឺក្រុម Brighton ស្មើជាមួយក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល០ទល់០។ ចំណែកក្រុមឡើងជើង Southampton បានយកឈ្នះក្រុមភ្ញៀវ Newcastle United ក្នុងលទ្ធផល២ទល់០។ ... Read More »

ក្រុមខ្លាំងៗទាំង៣នៅអង់គ្លេសទទួលបានលទ្ធផលល្អដូចគ្នាបន្តឈរលេខ១ក្នុងពូល

ក្រុមខ្លាំងៗទាំង៣នៅលីគកំពូលអង់គ្លេសសុទ្ធតែទទួលបានលទ្ធផលល្អដូចគ្នា ដោយបន្តឈរលេខ១ក្នុងពូលរៀងៗខ្លួនក្នុងក្របខ័ណ្ឌ Europa League រដូវកាលនេះសម្រាប់៣ប្រកួតក្នុងវគ្គជម្រុះតាមពូលកាលពីរាត្រីថ្ងៃទី៥ ខែវិច្ឆិកាម្សិលមិញ។ ក្រុមចចកកំណាច Leicester City បានបំបាក់ក្រុមភ្ញៀវ Sporting Braga ក្នុងលទ្ធផល៤ទល់០ ដែលធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តឈរលេខ១ក្នុងពូលG មាន៩ពិន្ទុក្នុង៣ប្រកួតកន្លងទៅ ... Read More »

CONCACAF Champions League នឹងចាប់ផ្តើមឡើងវិញនៅខែធ្នូ

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់តំបន់អាមេរិកកណ្តាល(CONCACAF Champions League) នឹងត្រូវធ្វើឡើងនៅខែធ្នូក្នុងរយៈពេល៩ខែបន្ទាប់ពីការប្រកួតត្រូវបានបញ្ឈប់ដោយសារតែការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សហព័ន្ធកីឡាបាល់ទាត់តំបន់អាមេរិកកណ្តាល (CONCACAF) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថាការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែធ្នូនៅទីលានតែមួយរបស់សហរដ្ឋអាមេរិកដែលនឹងត្រូវបញ្ជាក់នៅថ្ងៃខាងមុខ។ លោក Victor ប្រធាន ... Read More »

លោក Diego Maradona នៅតែជាអ្នកចាត់ទូទៅក្លិប Gimnasia ទោះបីសម្រាកនៅមន្ទីរពេទ្យ

មេធាវីរបស់លោកបាននិយាយថា លោក Diego Maradona ស្ថិតក្នុងស្ថានភាពល្អប្រសើរហើយនឹងនៅតែជាគ្រូបង្វឹករបស់ក្លិប Gimnasia y Esgrima បន្ទាប់ពីទទួលការវះកាត់ខួរក្បាលដោយជោគជ័យ។ មេធាវីលោក Matias Morla បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅគ្លីនិក Olivos ក្នុងតំបន់ Buenos ... Read More »

Rafael Nadal ឈ្នះការប្រកួត ATP Tour លើកទី១០០០ ជាមួយនឹងជ័យជំនះក្នុងកម្មវិធី Paris Masters

កីឡាករវាយតឺន្នីស Rafael Nadal បានក្លាយជាកីឡាករទី៤ក្នុងការឈ្នះពានរង្វាន់ ATP Tour ចំនួន១០០០ ដោយឈ្នះលើកីឡាករអេស្ប៉ាញ Feliciano Lopez នៅឯកម្មវិធី Paris Masters ។ លទ្ធផលនេះកើតឡើងមួយខែបន្ទាប់ពី ... Read More »

PSG និង Man United បរាជ័យដូចគ្នា ខណៈ Juventus, Barcelona, Chelsea, Dortmund, Sevilla ទទួលបាន៣ពិន្ទុ

ការប្រកួតក្របខ័ណ្ឌ Champions League វគ្គជម្រុះតាមពូលកាលពីយប់មិញក្រុមខ្លាំង២ បានទទួលបរាជ័យនៅក្រៅទឹកដីរបស់ខ្លួនគឺក្រុមខ្លាំងមកពីបារាំង PSG និងក្រុមខ្លាំងមកពីអង់គ្លេស Manchester United ។ ក្រុម PSG បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះមកពីអាល្លឺម៉ង់ RB Leipzig ... Read More »

Atletico Madrid ចុះហត្ថលេខាទិញបានខ្សែបម្រើ Geoffrey Kondogbia ពីក្លិប Valencia

ក្លិប Ateltico Madrid បានចុះហត្ថលេខាទិញបានខ្សែបម្រើកណ្តាលសាធារណរដ្ឋអាហ្វ្រិកកណ្តាល Geoffrey Kondogbia ពីគូប្រជែងក្លិបអេស្ប៉ាញ Valencia ។ Kondogbia វ័យ២៧ឆ្នាំបានចូលរួមជាមួយ AtleticoMadird ក្នុងកិច្ចសន្យា៤ឆ្នាំសម្រាប់ថ្លៃឈ្នួលដែលមិនបានបង្ហាញ។ កីឡាកររូបនេះត្រូវបានគេមើលឃើញថាជាអ្នកជំនួសកីឡាករអន្តរជាតិហ្គាណា Thomas ... Read More »

Neymar នឹងចុះកុងត្រាថ្មីនៅ PSG ដោយបញ្ចប់ការសង្ស័យមកBarcelona វិញ

ក្តីសុបិនចង់ឃើញ Neymar ក្នុងការពាក់អាវរបស់ក្រុម Barcelona គឺជិតចប់ហើយ ព្រោះខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានបញ្ជាក់យ៉ាងច្បាស់ដល់ក្លិប Paris Saint-Germain ថា គាត់ចង់បន្តកុងត្រាថ្មី។ Neymar យល់ថា វាស្ទើរតែមិនអាចទៅរួចទេសម្រាប់គាត់ក្នុងការវិលត្រឡប់ទៅកាន់ទឹកដីចាស់ Camp Nou ... Read More »

Salisbury និង Ram ត្រូវបានដកចេញពីកម្មវិធី Paris Mastersដោយសារប៉ះពាល់ជាមួយអ្នកផ្ទុកកូវីដ-១៩

ស្ថាប័នវាយតឺន្នីស ATP ផ្នែកបុរសបានចេញសេចក្តីថ្លែងការណ៍ថា ម្ចាស់ជើងឯកនៃការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ Australian Open កីឡាករ Joe Salisbury និង Rajeev Ram ត្រូវបានដកចេញពីកម្មវិធីParis Masters នៅសប្តាហ៍នេះបន្ទាប់ពីកីឡាករ Salisbury ... Read More »

Real Madrid មានសង្ឃឹមឡើងវិញក្រោយឈ្នះ Inter Milan ក្នុងវគ្គជម្រុះតាមពូល Champions League

ក្រុមម្ចាស់ផ្ទះស្តេចស Real Madrid បានយកឈ្នះក្រុមភ្ញៀវ Inter Milan ទាំងលំបាកក្នុងលទ្ធផល៣ទល់២ ក្នុងការប្រកួតវគ្គជម្រុះតាមពូល កាលពីយប់មិញ ដែលការឈ្នះនេះគឺជាលើកទី១ក្នុងវគ្គជម្រុះ Champions League រដូវកាលនេះ។ ការប្រកួតកាលពីយប់មិញ ការគ្រប់គ្រងបាល់របស់ក្រុមម្ចាស់ផ្ទះ ... Read More »

Maguire ចង់ឲ្យ Man Utd វិលទៅរកភាពខ្លាំងឡើងវិញដើម្បីកែលម្អទម្រង់លេងក្នុងទឹកដី

ប្រធានក្រុម កីឡាករ Harry Maguire បាននិយាយបន្ទាប់ពីក្រុមManchester United ចាញ់ក្រុម Arsenal ១-០ កាលពីថ្ងៃអាទិត្យថា ក្រុមManchester United ត្រូវតែធ្វើឱ្យទឹកដី Old Trafford ... Read More »

ខ្សែការពារ Militao របស់ក្រុម Real Madrid ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

ក្លិបអធិរាជស Real Madrid បានបញ្ជាក់ថា ខ្សែការពារកណ្តាលសញ្ជាតិប្រេស៊ីល Eder Militao បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ មុនពេលដែលក្រុមប្រកួតជាមួយនឹងក្រុម Inter Milan ក្នុងការប្រកួតដណ្តើមពានរង្វាន់ Champions League កាលពីថ្ងៃម្សិលមិញ។ ... Read More »

លោកម៉ារ៉ាដូណាត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយជំងឺកូវីដ-១៩ក្នុងខ្លួនលោកធ្វើទុក្ខ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក Diego Maradonaត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងប្រទេសអាហ្សង់ទីន ក្រោយពីសុខភាពរបស់លោកមិនថមថយ ដោយសារអាការជំងឺឆ្លងកូវីដ-១៩ក្នុងខ្លួនលោកធ្វើទុក្ខ ព្រោះតែវ័យរបស់លោកចាស់អាចប្រឈមកាន់តែខ្លាំងពីជំងឺមួយនេះ។ លោកម៉ារ៉ាដូណាដែលមានវ័យ៦០ឆ្នាំត្រូវបានគេរាយការណ៍ថា ត្រូវបានគេនាំទៅកាន់គ្លីនិក Ipensa ក្នុងតំបន់ La Plata ចម្ងាយប្រហែលមួយម៉ោងពីទីក្រុង Buenos Aires ... Read More »

Lukaku អវត្តមានពេល Inter Milan ប៉ះជាមួយ Real Madrid ក្នុងការប្រកួតក្របខ័ណ្ឌ Champions League យប់នេះ

ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្រុម Inter Milan នឹងអវត្តមានក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយក្រុម Real Madrid ដោយសារបញ្ហារបួសភ្លៅ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ុិកវ័យ២៧ឆ្នាំរូបនេះស៊ុតបាល់បញ្ចូលទីបាន៧គ្រាប់ក្នុងការប្រកួតជាច្រើនសម្រាប់ក្រុមនៅអុីតាលីនៅរដូវកាលនេះ។ ក្រុម ... Read More »

Leicester City បំបាក់ម្ចាស់ផ្ទះ Leeds United ឡើងឈរលេខ២លីគកំពូលអង់គ្លេស

ក្រុមភ្ញៀវចចកកំណាច Leicester City បានបំបាក់ក្រុមម្ចាស់ផ្ទះ Leeds United ក្នុងលទ្ធផល៤ទល់១ ក្នុងការប្រកួតសម្រាប់សប្តាហ៍ទី៧ ក្របខ័ណ្ឌអង់គ្លេស​ Premier League កាលពីរាត្រីថ្ងៃទី២ឈានចូលថ្ងៃទី៣ ខែវិច្ឆិកានេះ។ ក្រុមភ្ញៀវ Leicester ... Read More »

Jamie Murray និង Neal Skupski ចាញ់នៅវគ្គផ្តាច់ព្រ័ត្រកម្មវិធីវាយតឺន្នីស Vienna Open

កីឡាករវាយតឺន្នីសល្បីល្បាយមួយគូសញ្ជាតិអង់គ្លេស Jamie Murray និងNeal Skupski បានចាញ់គូប្រកួតនៅជុំទី៣ គឺកីឡាករ Lukasz Kubotនិង Marcelo Melo ក្នុងវគ្គផ្តាច់ព្រ័ត្រផ្នែកបុរសនៅក្នុងកម្មវិធីប្រកួតកីឡាវាយតឺន្នីស Vienna Open ។ ... Read More »

លោក Pep Guardiola រំពឹងថាខ្សែប្រយុទ្ធ Sergio Aguero នឹងវិលត្រឡប់ទៅកាន់ Man City វិញបន្ទាប់ពីប្រកួតអន្តរជាតិរួច

អ្នកចាត់ការក្លិបលោក Pep Guardiola បាននិយាយថា ខ្សែប្រយុទ្ធរបស់ក្លិប Manchester City កីឡាករ Sergio Aguero ត្រូវបានគេរំពឹងថានឹងមានភាពរឹងមាំភ្លាមៗបន្ទាប់ពីការសម្រាកប្រកួតជម្រុះអន្តរជាតិក្នុងខែវិច្ឆិការួចរាល់។ Aguero មានវ័យ៣២ឆ្នាំបានរងរបួសសរសៃពួរពេលប្រកួតជាមួយក្រុមWest Ham កាលពីខែតុលាដែលបានរារាំងរូបគេមិនឱ្យប្រកួត២លើកកន្លងមក។ ... Read More »

កាំភ្លើងធំ Arsenal និងមាន់ខ្នាយមាស Tottenham ទទួលបាន៣ពិន្ទុក្នុងការប្រកួតសប្តាហ៍ទី៧ ក្របខ័ណ្ឌ Premier League

ក្រុមកាំភ្លើងធំ Arsenal និងក្រុមមាន់ខ្នាយមាស Tottenham បានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងការប្រកួតក្របខ័ណ្ឌអង់គ្លេស​ Premier League សប្តាហ៍ទី៧ កាលពីយប់មិញ ដោយក្រុម Arsenal បានយកឈ្នះក្រុមខ្លាំងម្ចាស់ផ្ទះបិសាចក្រហម Manchester United ក្នុងលទ្ធផល១ទល់០។ ... Read More »

ខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Ayew បានបន្តការហ្វឹកហាត់បន្ទាប់ពីជាពីCOVID-19

ខ្សែប្រយុទ្ធហ្គាណា និងជាកីឡាកររបស់ក្រុម Crystal Palace កីឡាករAyeww បានបន្តការហ្វឹកហាត់ជាមួយក្លិបអង់គ្លេសរបស់គាត់កាលពីថ្ងៃសុក្រនេះបន្ទាប់ពីបានជាសះស្បើយពីជំងឺ Covid-19 ។ លោក Roy Hodgson អ្នកចាត់ការទូទៅក្លិប Crystal Palace បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ... Read More »

ទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកសំខាន់ៗនៅតំបន់អឺរ៉ុបក្នុងសប្តាហ៍នេះ

តាមការចេញផ្សាយរបស់ BBC Sport បានបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកមួយចំនួនដែលអាចកើតមាន ឬក៏អាចជាពាក្យចចាមអារ៉ាម។ យោងតាមការចេញផ្សាយខាងលើ “គេហទំព័រនគរវត្ត” សូមធ្វើការបង្ហាញពីទីផ្សារដោះដូរកីឡាករ-គ្រូបង្វឹកនៅតំបន់អឺរ៉ុបសម្រាប់សប្តាហ៍នេះដូចខាងក្រោម៖ ១-ខ្សែប្រយុទ្ធក្រុម Juventus និងអាហ្សង់ទីន Paulo Dybala វ័យ២៦ឆ្នាំដែលមានទំនាក់ទំនងជាមួយ Tottenham ... Read More »

Alexander Zverev បដិសេធការចោទប្រកាន់ពីអំពើហិង្សាក្នុងគ្រួសារដោយអតីតសង្សារ

កីឡាករវាយតឺន្នីសដែលចូលរួមប្រកួតផ្តាច់ព្រ័ត្រកម្មវិធី US Open គឺកីឡាករ Alexander Zverev បានបដិសេធការចោទប្រកាន់របស់អតីតមិត្តស្រីរបស់គាត់ថា គាត់បានប្រើអំពើហិង្សាទៅលើនាង។ នាង Olya Sharypova បានអះអាងថា កីឡាករ Zverev បានព្យាយាមច្របាច់កនាង ... Read More »

Leicester City និង Arsenal ឡើងឈរលេខ១ក្នុងពូល ខណៈ Tottenham បរាជ័យក្រៅទឹកដី

ក្រុមខ្លាំង២មកពីអង់គ្លេសគឺក្រុមចចកកំណាច Leicester City និងក្រុមកាំភ្លើងធំ Arsenal បានបន្តទទួលបានជ័យជម្នះរបស់ខ្លួនទៅលើក្រុមម្ចាស់ផ្ទះ និងក្រុមភ្ញៀវក្នុងការប្រកួតក្របខ័ណ្ឌ Europa League សប្តាហ៍ទី២ វគ្គជម្រុះតាមពូលកាលពីយប់មិញ។ ក្រុមចចកកំណាច Leicester ទទួលបាន៣ពិន្ទុទៅលើក្រុមម្ចាស់ផ្ទះមកពីក្រិក AEK ... Read More »

៤ឆ្នាំចាប់តាំងពីការចុះហត្ថលេខាតួនាទីរបស់ Pogba នៅ Man Utdនៅតែមិនទាន់ច្បាស់

រយៈពេល៤ឆ្នាំចាប់តាំងពីក្លាយជាកីឡាករថ្លៃជាងគេបំផុតនៅលើពិភពលោក កីឡាករ Paul Pogba នៅតែមិនច្បាស់លាស់ក្នុងកិច្ចសន្យារបស់គាត់នៅ Manchester United ដោយមានមនុស្សជាច្រើននៅតែចោទជាសំណួរថា តើគាត់សមនឹងទទួលបានកន្លែងមួយក្នុងជម្រើស១១នាក់ដែរឬទេ? ដោយចំណាយពេល៣ឆ្នាំក្នុងនាមជាកីឡាករវ័យក្មេងម្នាក់នៅក្រុមបិសាចក្រហមមុនពេលចាកចេញទៅក្លិបសេះបង្កង់ Juventus ក្នុងឆ្នាំ២០១២ កីឡាករ Pogba បានវិលត្រឡប់ទៅទឹកដី ... Read More »

បិសាចក្រហម Man United បំបាក់ក្រុមខ្លាំង RB Leipzig ខណៈBarcelona និង Chelsea ធ្វើបានល្អក្រៅទឹកដី

ការប្រកួតក្របខ័ណ្ឌ Champions League វគ្គជម្រុះតាមពូលសប្តាហ៍ទី២បានបញ្ចប់ហើយកាលពីយប់មិញ ដោយក្រុមខ្លាំងមកពីអង់គ្លេស បិសាចក្រហម Manchester United បានបំបាក់ក្រុមភ្ញៀវមកពីអាល្លឺម៉ង RB Leipzig ក្នុងលទ្ធផល ៥ទល់០ ។ ក្រុមបិសាចក្រហម ... Read More »

ប្រធាន FIFA លោក Infantino ឆ្លងជំងឺកូវីដ-១៩

សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានប្រកាសថា លោក Gianni Infantino បានឆ្លងជំងឺកូវីដ-១៩។ បុរសវ័យ៥០ឆ្នាំ មានរោគសញ្ញាស្រាលហើយនឹងនៅដាច់ដោយឡែកពីគេរយៈពេល១០ថ្ងៃ។ ស្ថាប័ននេះបានអះអាងថា មនុស្សទាំងអស់ដែលបានទាក់ទងជាមួយប្រធាន FIFA អំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះត្រូវបានជូនដំណឹងហើយពួកគេកំពុងត្រូវបានស្នើសុំឱ្យចាត់វិធានការចាំបាច់ ។ ការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់លោក ... Read More »

Christian Coleman បានហាមឃាត់រយៈពេល២ឆ្នាំចំពោះការខកខានធ្វើតេស្តរកសារធាតុញៀន

ម្ចាស់ជើងឯកអត្តពលកម្មពិភពលោករត់ចម្ងាយ១០០ម៉ែត្រ កីឡាករChristian Coleman ត្រូវបានហាមឃាត់អស់រយៈពេល២ឆ្នាំបន្ទាប់ពីខកខានការធ្វើតេស្តរកសារធាតុញៀនចំនួន៣លើក។ កីឡាករសញ្ជាតិអាមេរិកវ័យ២៤ឆ្នាំដែលត្រូវបានព្យួរពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នឹងខកខានការពន្យារពេលចូលរួមប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូដែលត្រូវបានពន្យារពេលនៅឆ្នាំ ក្រោយ ។ Christian Coleman បានឈ្នះមេដាយមាសក្នុងការរត់ចម្ងាយ១០០ ម៉ែតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនៅដូហា ក្នុងឆ្នាំ២០១៩ ... Read More »