ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Man City រកបានជ័យជម្នះក្នុងជើងទី១លើ At.Madrid ខណៈហង្សក្រហម Liverpool បង្កើនក្តីសង្ឃឹមយ៉ាងធំធេង

គ្រាប់បាល់ក្នុងតង់ទី២របស់ខ្សែបម្រើ Kevin de Bruyne បានជួយឱ្យ Manchester City ទទួលជ័យជម្នះដោយយកឈ្នះលើក្រុម Atletico Madrid ដែលជាការប្រកួតដ៏សំខាន់សម្រាប់ការប្រកួត Champions League វគ្គ១/៤ផ្តាច់ព្រ័ត្រជើងទីមួយនៅកីឡដ្ឋាន Etihad។ ... Read More »

Manchester United និង Tottenham ចាប់អារម្មណ៍ Christian Eriksen ពី Brentford

ការត្រឡប់មកវិញយ៉ាងភ្លឺស្វាងរបស់ Christian Eriksen ទៅកាន់ទម្រង់លេងនៅក្រុម Brentford កំពុងទាក់ទាញការចាប់អារម្មណ៍ពីក្លិបធំៗ និងអ្នកមាននៅ Premier League។ ក្លិបមាន់ខ្នាយមាស​Tottenham និងក្លិបបិសាចក្រហម Manchester United ស្ថិតក្នុងចំណោមអ្នកដែលតាមដានគាត់យ៉ាងជិតស្និទ្ធ សម្លឹងមើលគុណភាពរបស់គាត់បន្ទាប់ពីការស៊ុតបញ្ចូលទី ... Read More »

ប្រធានសហព័ន្ធបាល់ទាត់ប្រទេសទួរគីលោក Ozdemir លាលែងពីតំណែង

ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រទេសទួរគីលោក Nihat Ozdemir បានលាលែងពីតំណែងកាលពីថ្ងៃអង្គារ ដោយសហព័ន្ធបានប្រកាសថាជិត២សប្តាហ៍បន្ទាប់ពីប្រទេសទួរគីបរាជ័យក្នុងការទទួលបានកៅអីទៅកាន់World Cup ប្រទេសកាតាឆ្នាំនេះ។ លោក Ozdemir បានគ្រប់គ្រងស្ថាប័នបាល់ទាត់ទួរគីតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយអាណត្តិរយៈពេល២ឆ្នាំរបស់គាត់នឹងបញ្ចប់ក្នុងរយៈពេល២ខែ។ លោកមានវ័យ៧១ឆ្នាំបានរងការរិះគន់ចំពោះការខកខានក្នុងការយល់ព្រមជាមួយអ្នកផ្សាយលើកិច្ចព្រមព្រៀងសម្រាប់រដូវកាលខាងមុខនេះ។ សេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់ទាត់ទួរគីមិនបានបង្ហាញពីហេតុផលសម្រាប់ការលាលែងពីតំណែងរបស់លោកOzdemir នោះទេ។ ... Read More »

ខ្លាំងប៉ះខ្លាំង! មេឃខៀវ Man City ប៉ះ Atletico Madrid​ វគ្គ៨ក្រុមចុងក្រោយនៅ Champions League

ក្រុមជើងឯកអេស្ប៉ាញ Atletico Madrid នឹងត្រូវជួបក្រុមម្ចាស់ផ្ទះជើងឯកអង់គ្លេស មេឃខៀវ Manchester City នៅថ្ងៃរាត្រីអង្គារនេះសម្រាប់ការប្រកួតក្របខ័ណ្ឌ UEFA Champions League វគ្គ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន Etihad ក្នុងជើងទី១។ ក្រុមខ្លាំង ... Read More »

កីឡាករដែលក្លិប Real Madrid អាចយកមកជំនួស Marcelo បាន

ខ្សែការពារស្លាប Marcelo ត្រូវបានគេរំពឹងថា នឹងនាំយករយៈពេល១៥ឆ្នាំកន្លះរបស់គាត់នៅ Real Madrid ឈានដល់ទីបញ្ចប់នៅរដូវក្តៅនេះ ដោយកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ដូច្នេះហើយក្លិប បានចាប់ផ្តើមស្វែងរកកីឡាករដែលអាចដើរតួសំខាន់មកជំនួសសម្រាប់រដូវកាលក្រោយ។ ការមកដល់របស់ខ្សែការពារ Mendy ក្នុងឆ្នាំ២០១៩ឃើញថា Marcelo ... Read More »

គ្រូបង្វឹកជម្រើសជាតិហុល្លង់លោក Van Gaal មាន​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត តែនៅបន្តតួនាទីរបស់គាត់

លោក Louis van Gaal គ្រូបង្វឹកសញ្ជាតិហូឡង់បាននិយាយកាលពីថ្ងៃចន្ទថា គាត់កំពុងមានជំងឺមហារីកក្រពេញប្រូស្តាត។ អតីតអ្នកចាត់ការក្លិបManchester United និង Barcelona វ័យ៧០ឆ្នាំរូបនេះបានបង្ហាញពីរោគវិនិច្ឆ័យរបស់គាត់ ប៉ុន្តែបានប្រកាសថាគាត់គ្រោងនឹងបន្តតួនាទីរបស់គាត់ដដែល។ លោកបានមានប្រសាសន៍ថា “រាល់អំឡុងពេលដែលខ្ញុំធ្វើជាអ្នកគ្រប់គ្រងក្រុមជម្រើសជាតិ ខ្ញុំត្រូវចាកចេញទាំងយប់ដើម្បីទៅមន្ទីរពេទ្យ ... Read More »

Arsenal បាត់បង់ឱកាសឡើង Top 4 ក្រោយចាញ់ Crystal Palace

លោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal បានសុំទោសចំពោះទម្រង់លេងរបស់ក្រុមរបស់គាត់នៅក្នុងការបរាជ័យ ៣ទល់០ ដ៏គួរឱ្យភ្ញាក់ផ្អើលនៅទឹកដីក្រុម Crystal Palace ហើយបានទទួលស្គាល់ថា វាមិនល្អគ្រប់គ្រាន់សម្រាប់ក្លិបភាគខាងជើងទីក្រុងឡុងមួយនេះ។ ក្រុម​ភ្ញៀវ Arsenal ​បាន​ចូល​ទៅ​ក្នុង​ការ​ប្រកួត​ដោយ​សម្លឹង​រក​ការ​វិល​ទៅ​កាន់​ក្រុម​កំពូល​ទាំង៤​វិញ ... Read More »

ម៉ាលី​បណ្ដេញ​គ្រូ​បង្វឹក​ចេញ​ក្រោយដឹកនាំក្រុមបរាជ័យក្នុងការប្រកួតវគ្គជម្រុះ World Cup ក្នុងទ្វីប

ប្រទេសម៉ាលីបានបណ្ដេញគ្រូបង្វឹក លោក Mohamed Magassoubaចេញបន្ទាប់ពីបរាជ័យក្នុងការប្រកួតជម្រុះ World Cup ក្នុងទ្វីបរបស់ខ្លួន ដែលធ្វើឱ្យគាត់ក្លាយជាអ្នកដឹកនាំក្រុមបរាជ័យក្រោយពីការបញ្ចប់នៃការប្រកួតវគ្គជម្រុះកាលពីថ្ងៃអង្គារ។ សហព័ន្ធម៉ាលីបានប្រកាសថា គ្រូបង្វឹកវ័យ៦៤ឆ្នាំដែលបានដឹកនាំក្រុមជម្រើសជាតិរបស់គាត់តាំងពីឆ្នាំ២០១៧ ត្រូវបានបណ្តេញចេញពីការងារជាមួយបុគ្គលិកទាំងអស់របស់គាត់។ ម៉ាលីត្រូវបានក្រុមទុយនីស៊ី យកឈ្នះក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជម្រុះ World ... Read More »

មាន់ខ្នាយមាស Tottenham បំបាក់ Newcastle ៥-១​ ហក់ឡើងឈរលេខ៤បណ្តោះអាសន្ន

ក្រុមម្ចាស់ផ្ទះឡើងជើងមាន់ខ្នាយមាស Tottenham បានយកឈ្នះលើក្រុមNewcastle យ៉ាងស្រួលក្នុងលទ្ធផល ៥ទល់១ ធ្វើឲ្យក្រុមនេះឡើងមកឈរលេខ៤បណ្តោះអាសន្នក្នុងតារាង Premier League សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃទី៣ ខែមេសា។ ក្រុមរបស់លោក Antonio Conte បានហក់ឡើងឈរលើគូប្រជែង Arsenal ... Read More »

គ្រូបង្វឹកប្រេស៊ីលលោក Tite រីករាយនិងត្រៀមខ្លួនការប្រកួតបើកឆាក World Cup 2022

   គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលលោក Tite បាននិយាយថា លោកសប្បាយចិត្តដែលបានជាប់ក្នុងពូល G បន្ទាប់ពីការចាប់ឆ្នោត World Cup ឆ្នាំ២០២២ នៅទីក្រុង Doha កាលពីចុងសប្តាហ៍នេះ ព្រោះនឹងផ្តល់ពេលវេលាបន្ថែមទៀតដល់ក្រុមរបស់គាត់ក្នុងការរៀបចំយុទ្ធសាស្ត្រាក្រុម។ ការប្រកួតបាល់ទាត់ពិភពលោកនឹងចាប់ផ្តើមនៅថ្ងៃទី២១ ... Read More »

Phil Foden នឹងឡើងប្រាក់ឈ្នួលកាន់តែច្រើន ស្របពេល Man City នៅតែតាមប្រម៉ាញ់ខ្សែប្រយុទ្ធ Haaland

   ការ​តាម​ប្រមាញ់​កីឡាករ Erling Haaland របស់ក្លិបមេឃខៀវ Manchester City នឹង​ធ្វើ​ឲ្យខ្សែប្រយុទ្ធ Phil Foden មានការដំឡើង​ប្រាក់ឈ្នួលកាន់តែធំជាងមុន។ កិច្ចសន្យារយៈពេលវែងថ្មីនៅ Man City ដែលមានតម្លៃ៥០,០០០ផោនក្នុងមួយសប្តាហ៍ត្រូវបានយល់ព្រមដោយខ្សែបម្រើស្លាបអង់គ្លេសរូបនេះ ... Read More »

Mohamed Salah យល់ព្រមលើកិច្ចសន្យាថ្មីនៅ Liverpool សម្រាប់អាជីពដែលនៅសល់

ខ្សែប្រយុទ្ធឆ្នើម Mohamed Salah ពេលនេះបានឈានដល់ការយល់ព្រមលើកិច្ចសន្យាថ្មីដែលនឹងរក្សាគាត់នៅក្លិបហង្សក្រហម Liverpool រហូតដល់ចុងបញ្ចប់នៃអាជីពរបស់គាត់។ ការផ្លាស់ប្តូរចិត្តរបស់កីឡាករសញ្ជាតិអេហ្ស៊ីបវ័យ២៩ឆ្នាំរូបនេះបានបង្កើនក្តីសង្ឃឹមរបស់ក្លិបក្នុងការបញ្ចប់រឿងដែលអូសបន្លាយជាយូរមកហើយជុំវិញកិច្ចព្រមព្រៀងថ្មីរបស់គាត់ដែលគ្រោងនឹងផ្តល់ឱ្យគ្រូបង្វឹកក្រុមហង្សក្រហមលោក Jurgen Klopp នូវការជំរុញដ៏ធំមួយ។ បន្ទាប់ពី Salah បានបដិសេធលក្ខខណ្ឌថ្មីដែលនឹងធ្វើឱ្យគាត់រកបាន៤០០,០០០ផោនក្នុងមួយសប្តាហ៍ ម្ចាស់ក្លិប Liverpool ... Read More »

Benzema រកបាន២គ្រាប់ជួយឲ្យ Real Madrid បន្តឈរកំពូលតារាងនៅ La Liga

ខ្សែប្រយុទ្ធឆ្នើម Karim Benzema បានស៊ុតបាល់ប៉េណាល់ទីចំនួន២គ្រាប់ និងបានសង្គ្រោះមួយគ្រាប់ទៀត ជួយឲ្យក្រុម Real Madrid បានផ្តួលក្រុមម្ចាស់ផ្ទះ Celta Vigo ដើម្បីឈានកើនឡើង១២ពិន្ទុដាច់នៅលើកំពូលតារាង La Liga ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ... Read More »

បិសាចក្រហម Man Utd បានត្រឹមស្មើក្នុងទឹកដី បាត់បង់ឱកាសឡើងលេខ៤បណ្តោះអាសន្ន

ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យមួយផ្សេងទៀតនៅក្នុងការប្រកួតដណ្តើមយកកៅអីក្នុងក្របខ័ណ្ឌ Champions League ខណៈដែលក្រុមនេះបានត្រឹមស្មើ១ទល់១ជាមួយក្រុម Leicester នៅកីឡដ្ឋាន Old Trafford កាលពីរាត្រីថ្ងៃទី២ ខែមេសាម្សិលមិញ។ ការបាត់បង់ពិន្ទុអាចកាន់តែអាក្រក់សម្រាប់លោក Ralf ... Read More »

ខ្សែបម្រើភៀសខ្លួនអ៊ុយក្រែន Andrii Kravchuk ត្រូវបានអនុញ្ញាតឱ្យហ្វឹកហាត់ជាមួយក្លិប Manchester City

ក្លិបយក្សមួយនៅលីគកំពូលអង់គ្លេស មេឃខៀវ Manchester City បានទទួលការអនុញ្ញាតដោយ Premier League ឱ្យជនភៀសខ្លួនអ៊ុយក្រែនកីឡាករ Andrii Kravchuk ហ្វឹកហាត់ជាមួយក្លិប។ ការទទួលយក​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​អន្តរាគមន៍​ដោយ​ខ្សែ​ការពារ Man City និង​អ៊ុយក្រែន ... Read More »

Lyon ចុះហត្ថលេខាលើខ្សែបម្រើ Tete ពីក្លិប Shakhtar រហូតដល់ចប់រដូវកាល

ក្លិប Olympique Lyonnais បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិប្រេស៊ីល Tete មកពីក្លិប Shakhtar Donetsk របស់អ៊ុយក្រែន រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ នេះបើយោងតាមក្លិបនៅលីគកំពូលបារាំងLigue 1 បានប្រកាសកាលពីថ្ងៃសុក្រ ទី១ ខែមេសា។ ... Read More »

ក្លិបនៅ Premier League យល់ព្រមឲ្យមានការដូរកីឡាករបម្រុង៥នាក់ចាប់ពីរដូវកាល២០២២-២០២៣

ក្លិបនៅក្របខ័ណ្ឌ Premier League នឹងអាចធ្វើការដូរកីឡាករបាន៥នាក់ក្នុងមួយប្រកួតចាប់ពីរដូវកាលក្រោយ បន្ទាប់ពីម្ចាស់ភាគហ៊ុនយល់ព្រមផ្លាស់ប្តូរច្បាប់ដែលបានកំណត់។ ការប្តូរកីឡាករអាចធ្វើឡើង៣ដងក្នុងអំឡុងពេលប្រកួត បូកបន្ថែមនៅពាក់កណ្តាលតង់ ហើយអ្នកជំនួសសរុបចំនួន៩នាក់អាចត្រូវបានដាក់ឈ្មោះនៅលើបញ្ជីក្រុម។ ការជំនួសចំនួន៥ត្រូវបានណែនាំនៅទូទាំងការប្រកួតក្នុងខែឧសភា ឆ្នាំ២០២០ បន្ទាប់ពីការបិទដែលបណ្តាលមកពីជំងឺរាតត្បាត Covid-19 ។បន្ទាប់មកក្លិបបានបោះឆ្នោតប្រឆាំងនឹងការបន្តច្បាប់សម្រាប់រដូវកាល២០២០–២០២១ដែលបានកែប្រែ។ Premier League ... Read More »

Ndidi របស់ Leicester ត្រូវ​អវត្តមាន​សម្រាប់​​​រដូវ​កាល​នេះ​ដោយ​បញ្ហា​របួស​ជង្គង់

ខ្សែបម្រើ Wilfred Ndidi របស់ក្លិប Leicester City នឹងអវត្តមានពេញមួយរដូវកាល បន្ទាប់ពីរបួសជង្គង់អំឡុងពេលចាញ់ក្រុម Stade Rennais ក្នុងការប្រកួត Europa Conference League មុនពេលសម្រាកអន្តរជាតិ។នេះបើតាមអ្នកចាត់ការទូទៅក្លិបលោក Brendan ... Read More »

អ្វីដែលអ្នកត្រូវដឹងអំពីការចាប់ឆ្នោតថ្ងៃសុក្រនេះសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា

ការចាប់ឆ្នោតសម្រាប់ក្រុមដែលត្រូវប៉ះគ្នាក្នុងពូលនីមួយៗនឹងត្រូវបានបង្ហាញក្នុងកម្មវិធីចាប់ឆ្នោតនៅថ្ងៃសុក្រនេះហើយ បន្ទាប់ពីក្រុមប្រទេសទាំងអស់បានប្រកួតជម្រុះក្នុងទ្វីបរៀងៗខ្លួនរួចមក។ ប្រទេសមួយក្នុងចំនោមប្រទេសវែល, ស្កុតឡេន ឬ អ៊ុយក្រែនក៏នឹងស្ថិតនៅក្នុងប្រទេសប្រទេសក្នុងខែវិច្ឆិកា និងខែធ្នូនេះផងដែរ ប៉ុន្តែនឹងមិនដឹងរហូតដល់ការប្រកួតនៅអឺរ៉ុបដែលនៅសល់ក្នុងខែមិថុនា។ ក្រុមចំនួន២៩ប្រទេសក្នុងចំណោមក្រុមបាល់ទាត់ពិភពលោកទាំង៣២ត្រូវបានគេស្គាល់ ហើយការប្រកួតវគ្គ Play-off អន្តរទ្វីបចំនួន២ក៏ត្រូវបានកំណត់សម្រាប់ខែមិថុនាផងដែរ។ ការចាប់ឆ្នោតសម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកត្រូវបានរៀបចំការចាប់នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និសីទទីក្រុងដូហា ហើយវានឹងផ្សាយផ្ទាល់នៅលើទូរទស្សន៍ ... Read More »

លោក Ancelotti ធ្វើតេស្តវិជ្ជមាន COVID-19 តែអាចបង្ហាញមុខពេល Real Madrid ប៉ះ Chelsea ជើងទី១

លោក Carlo Ancelotti បានធ្វើតេស្តវិជ្ជមាន COVID-19 ដែលក្រុមReal Madrid បានប្រកាសកាលពីថ្ងៃទី៣១ មីនាដោយបុរសសញ្ជាតិអុីតាលីរូបនេះទំនងជានឹងខកខានការប្រកួត La Liga របស់ក្រុមរបស់គាត់ជាមួយ Celta Vigo នៅថ្ងៃសៅរ៍ ... Read More »

សំបុត្រជាង៨០០,០០០សន្លឹកត្រូវបានលក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅប្រទេសកាតាក្នុងដំណាក់កាលដំបូង

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក និងអ្នករៀបចំការប្រកួត FIFA បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៣១ មីនាថា អ្នកគាំទ្របានទិញសំបុត្រចំនួន៨០៤,១៨៦សន្លឹកសម្រាប់ការប្រកួត World Cup នៅប្រទេសកាតានៅចុងឆ្នាំនេះនៅក្នុងដំណាក់កាលដំបូងនៃការលក់។ ការចាប់អារម្មណ៍លើសំបុត្រភាគច្រើនគឺមកពីប្រទេសកាតា សហរដ្ឋអាមេរិក អង់គ្លេស ម៉ិកស៊ិក អេមីរ៉ាតអារ៉ាប់រួម អាល្លឺម៉ង់ ឥណ្ឌា ... Read More »

Man Utd និង Liverpool ប្រជែងគ្នាចង់បាន Kalvin Phillips ពី LeedsUnited

កីឡាករ Kalvin Phillips គឺជាចំណុចកណ្តាលនៃសង្គ្រាមទាក់ទាញនៅពេលដែលក្លិប Leeds United ប្រជែងជាមួយគូប្រជែង Premier League របស់ពួកគេសម្រាប់ការចុះហត្ថលេខារបស់គាត់។ ជាមួយគ្នានោះក្លិប West Ham អះអាងថា ពួកគេបានផ្ដល់ជូន៥០លានផោនសម្រាប់ខ្សែបម្រើជម្រើសជាតិអង់គ្លេសក្នុងទីផ្សារដោះដូរកីឡាករខែមករា ... Read More »

អនាគតរបស់ខ្សែប្រយុទ្ធ Real Madrid កីឡារ Gareth Bale ស្ថិតនៅលើជោគវាសនា World Cup របស់វែល

កីឡាករ Gareth Bale នឹងរង់ចាំរហូតដល់ប្រទេសវែលរបស់លោករកឃើញជោគវាសនាមានកៅអីមួយទៅ World Cup មុនពេលធ្វើការសម្រេចចិត្តលើអនាគតក្លិបរបស់គាត់។ Bale វ័យ៣២ឆ្នាំបានស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យ២គ្រាប់ក្នុងការប្រកួតវគ្គ Playoff នៃការប្រកួត World Cup របស់ជម្រើសជាតិវែលលើប្រទេសអូទ្រីសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដើម្បីរៀបចំការប្រកួតចុងក្រោយជាមួយនឹងស្កុតឡែន ឬអ៊ុយក្រែន។ ... Read More »

ក្លិប PSV តែងតាំងអតីតខ្សែប្រយុទ្ធក្រុម Manchester United លោក Ruud van Nistelrooy ជាគ្រូបង្វឹកសម្រាប់រដូវកាលថ្មី

អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រុម Manchester United លោក Ruud van Nistelrooy នឹងក្លាយជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប PSV Eindhoven នារដូវក្តៅខាងមុខដែលជាតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់ដំបូងរបស់គាត់។ លោក Van Nistelrooy មានវ័យ៤៥ឆ្នាំនឹងជំនួសកន្លែងលោក ... Read More »

ក្លិប Chelsea មិនអាចជាធ្វើអាជីវកម្មដូចធម្មតាបានទេ ក្រោយការដាក់ទណ្ឌកម្មលើលោក Roman Abramovich

រដ្ឋមន្ត្រីកីឡាអង់គ្លេសលោក Nigel Huddleston បាននិយាយថា ក្លិបតោខៀវ Chelsea មិនអាចត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មដូចធម្មតាទេ បន្ទាប់ពីការដាក់ទណ្ឌកម្មត្រូវបានដាក់លើលោក Roman Abramovichមហាសេដ្ឋីរុស្ស៊ីដែលម្ចាស់ក្លិបមួយនេះ។ លោក Abramovich ត្រូវបានបង្កកទ្រព្យសម្បត្តិរបស់គាត់ដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់ខ្លួនចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការលក់សំបុត្រក្នុងទឹកដីក្រុមនេះ ... Read More »

អេហ្ស៊ីបអះអាងថាកីឡាករទទួលរងការរើសអើងជាតិសាសន៍មុនពេលការប្រកួតជម្រុះ World Cup ជាមួយសេណេហ្គាល់

សហព័ន្ធបាល់ទាត់ប្រទេសអេហ្ស៊ីបបានដាក់ពាក្យបណ្តឹងជាផ្លូវការប្រឆាំងនឹងសហព័ន្ធបាល់ទាត់សេណេហ្គាល់ដែលពួកគេអះអាងថា ក្រុមរបស់ពួកគេត្រូវបានទទួលរងនូវការរើសអើងជាតិសាសន៍ ដោយអ្នកគាំទ្ររបស់សេណេហ្គាល់នៅទីក្រុងដាកា។ ការស៊ុតបាល់ប៉េណាល់ទីដែលជាគ្រាប់ជ័យជម្នះពីសំណាក់កីឡាករSadio Mane បានជួយឲ្យសេណេហ្គាល់កក់កៅអី World Cup ទៅកាន់ប្រទេសកាតាឆ្នាំនេះដោយយកឈ្នះក្រុមអេហ្ស៊ីប១ទល់០។ ប្រធានក្រុមអេហ្ស៊ីប Salah គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករមួយចំនួនដែលត្រូវបានគេបាញ់តម្រង់ទិសដោយភ្លើងឡាស៊ែរពណ៌បៃតងអំឡុងពេលប្រកួត។ គេ​ក៏​បាន​អះអាង​ដែរ​ថា ​រថយន្តក្រុង​របស់​ក្រុម​អេហ្ស៊ីប​ត្រូវ​បាន​វាយ​ប្រហារ​បណ្តាល​ឲ្យ​មាន​មនុស្សរងរបួសផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ... Read More »

អេហ្ស៊ីបចាញ់សេណេហ្គាល់ដោយបាល់ប៉េណាល់ទីខណៈMohamed Salah ​ត្រូវ​បាន​អ្នក​គាំទ្រ​បាញ់ lasers ​ដាក់​មុខ

​ក្រុមជម្រើសជាតិសេណេហ្គាល់បានយកឈ្នះលើក្រុមជម្រើសជាតិអេហ្ស៊ីបម្តងទៀតដើម្បីយកកៅអីទៅលេងWorld Cupក្នុងប្រទេសកាតាដោយបាល់ប៉េណាល់ទី។ ​សេណាហ្គាល់បានយកឈ្នះអេហ្ស៊ីបម្តងរួចមកហើយកាលពីកម្មវិធី  Africa Cup of Nations ហើយម្តងនេះអេហ្ស៊ីបបានចាញ់ដោយបាល់ប៉េណាល់ទីខណៈកីឡាករលំដាប់ពិភពលោក Mohamed Salah ​ត្រូវ​បាន​អ្នក​គាំទ្រ​បាញ់ lasers ​ដាក់​មុខធ្វើឲ្យរូបគាត់ស៊ុតបាល់មិនចូល ចំណែកឯមិត្តរួមក្រុមហង្សក្រហមLiverpoolកីឡាករ Sadio Mane ... Read More »

២គ្រាប់របស់កីឡាករBruno Fernandes ជួយព័រទុយហ្គាល់ឡើងទៅកាន់World Cup ក្នុងប្រទេសកាតា

​ក្រុមជម្រើសជាតិព័រទុយហ្គាល់បានឱកាសទៅលេងWorld Cupក្នុងប្រទេសកាតាក្រោយពួកគេយកឈ្នះលើក្រុមជម្រើសជាតិម៉ាស៊ីដូនៀខាងជើងក្នុងលទ្ធផល២-០។ ​ក្នុងការប្រកួតជម្រុះ​ Play-off នេះ ម្ចាស់ផ្ទះបានគ្រប់គ្រងបាល់ស្ទើរតែ៧០ភាគរយទៅហើយតែនៅតែពិបាកយកឈ្នះលើក្រុមភ្ញៀវដែលព្យាយាមលេងការពារច្រើន ប៉ុន្តែពួកគេនៅតែអាចទទួលបានជ័យជម្នះហើយ២គ្រាប់របស់ម្ចាស់ផ្ទះបានមកពីការស៊ុតបាល់បញ្ចូលទីរបស់កីឡាករ Bruno Fernandes របស់ក្លិបបិសាចក្រហម Manchester United។ ​កីឡាករវ័យ២៧ឆ្នាំ Bruno Fernandes បានថ្លែងក្រោយការប្រកួតចប់ថា “ខ្ញុំមិនបានខ្វល់ពីជោគជ័យផ្ទាល់ខ្លួនរបស់ខ្ញុំនៅថ្ងៃនេះទេ ប៉ុន្តែការប្រកួតនេះនឹងធ្វើឲ្យខ្ញុំចងចាំជានិច្ចដោយសារតែវាបានជួយប្រទេសជាតិរបស់ខ្ញុំបានទៅលេងWorld Cup។” ... Read More »

អតីតខ្សែប្រយុទ្ធអង់គ្លេស Jermain Defoe ធ្លាប់លេងឲ្យក្លិប Tottenham, West Ham និង Sunderland ចូលនិវត្តន៍

អតីតខ្សែប្រយុទ្ធអង់គ្លេស, West Ham, Tottenham, Rangers និង Sunderland កីឡាករ Jermain Defoe បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អាជីពនៅវ័យ៣៩ឆ្នាំ។ Defoe ដែលបានចូលរួមជាមួយក្រុម Sunderland ម្តងទៀតកាលពីខែកុម្ភៈស៊ុតបញ្ចូលទីបាន៣០៤គ្រាប់ក្នុង៧៦២ប្រកួតក្នុងក្លិបអាជីព ... Read More »

ជប៉ុន និងកូរ៉េខាងត្បូងកក់កៅអីទៅកាន់ World Cup នៅប្រទេសកាតាឆ្នាំនេះ

ក្រុមជម្រើសជាតិជប៉ុន និងក្រុមជម្រើសជាតិកូរ៉េខាងត្បូងបានកក់កន្លែងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ Word Cup នៅឆ្នាំនេះក្នុងប្រទេសកាតាជាមួយនឹងជ័យជម្នះយ៉ាងត្រចះត្រចង់ដោយជប៉ុនបានយកឈ្នះក្រុមអូស្ត្រាលី២ទល់០ ខណៈដែលកូរ៉េខាងត្បូងយកឈ្នះអុីរ៉ង់២ទល់០ដូចគ្នាក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ គ្រាប់​បាល់​ចុង​ម៉ោង​២​គ្រាប់​របស់​កីឡាករ​បម្រុង Kaoru Mitoma នៅនាទីទី៨៩និងនៅនាទីទី៩០+៤ នៅ​ទឹកដីក្រុមអូស្ត្រាលី នាទីក្រុង​ស៊ីដនី​បានជួយឲ្យជប៉ុន​មានកៅអីគ្រប់គ្រាន់ក្នុង​ប្រទេស​កាតា​ដែលជាម្ចាស់ផ្ទះប្រកួតបាល់ទាត់ពិភពលោកនាឆ្នាំនេះ។ ជ័យជម្នះ​បាន​ធ្វើឲ្យជប៉ុន​ឡើង​ឈរ​កំពូល​តារាង​ពូល ... Read More »