ព័ត៌មានទាន់ហេតុការណ៍៖

កីឡា

Barcelona ហក់ឡើងឈរចំណាត់ថ្នាក់លេខ៣នៅ La Liga ក្រោយបំបាក់ Osasuna ៤ទល់០

ខ្សែប្រយុទ្ធ Ferran Torres បានស៊ុតបញ្ចូលទីបាន២គ្រាប់ ជួយឲ្យក្រុមអ្នកមានបុណ្យ Barcelona បន្តទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍របស់ពួកគេតាមរយៈការផ្តួលក្រុម Osasuna ក្នុងលទ្ធផល៤ទល់០ សម្រាប់ជ័យជម្នះនៅក្របខ័ណ្ឌ La Liga ជាលើកទី៤ជាប់ៗគ្នា។ អតីតខ្សែប្រយុទ្ធក្រុម Manchester ... Read More »

តោខៀវ Chelsea និងកាំភ្លើងធំ Arsenal ដណ្តើមបានជ័យជម្នះក្នុងទឹកដីដូចគ្នា

ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ដណ្តើមបានជ័យជម្នះដ៏សំខាន់មួយពីក្រុមភ្ញៀវ Newcastle ក្នុងការប្រកួតដំបូងនៅកីឡដ្ឋាន Stamford Bridge ជាមួយនឹងលទ្ធផល១ទល់០ ចាប់តាំងពីម្ចាស់ក្លិបតោខៀវសញ្ជាតិរុស្ស៊ីលោក Roman Abramovich ត្រូវបានពិន័យដោយរដ្ឋាភិបាលចក្រភពអង់គ្លេស។ ការ​ប្រកួត​នេះ​ហាក់​កំពុង​ឈាន​ទៅ​លទ្ធផល​ស្មើ​ដោយ​គ្មាន​គ្រាប់​បាល់ មុន​ពេលខ្សែប្រយុទ្ធ Kai ... Read More »

Andy Murray ផ្តួល Taro Daniel នៅ Indian Wells ឈ្នះពានរង្វាន់ ATP Tour ជាលើកទី៧០០

កីឡាករវាយតឺន្នីសឆ្នើម Andy Murray បានយកឈ្នះកីឡាករ Taro Daniel ក្នុងលទ្ធផល 1-6 6-2 6-4 ក្នុង​ជុំទីមួយកម្មវិធី Indian Wells ខណៈដែល​គាត់​បាន​ទទួល​ជ័យជម្នះ​ជា​លើក​ទី៧០០ នៅ​លើ ... Read More »

ក្រុមប្រឹក្សាភិបាលប្រដាល់សកលអាជីពអង់គ្លេសហាមអ្នកប្រដាល់មកពីរុស្ស៊ី និងបេឡារូស

ស្ថាប័នគ្រប់គ្រងកីឡាប្រដាល់អាជីពរបស់ចក្រភពអង់គ្លេសបានប្រកាសកាលពីថ្ងៃសុក្រ ទី១១ ខែមីនាថា ខ្លួននឹងមិនអនុញ្ញាតឱ្យអ្នកប្រដាល់ដែលបានចុះឈ្មោះ ឬមានអាជ្ញាប័ណ្ណនៅក្នុងប្រទេសរុស្ស៊ី និងប្រទេសបេឡារូសដើម្បីប្រយុទ្ធនៅចក្រភពអង់គ្លេសនោះទេ។ សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាគ្រប់គ្រងកីឡាប្រដាល់របស់អង់គ្លេសធ្វើឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មកីឡាជាសាកលក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីមកលើប្រទេសអ៊ុយក្រែន។ មិនមានការប្រកួតអាជីពធំណាមួយក្នុងប្រទេសអង់គ្លេសទេ ដែលគ្រោងនឹងចូលរួមជាមួយអ្នកប្រដាល់មកពីរុស្ស៊ី ឬបេឡារូស។ ម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ស្រាលជនជាតិរុស្ស៊ី កីឡាករ Dmitry Bivol នឹងត្រូវប្រកួតជាមួយកីឡាករម៉ិកស៊ិក ... Read More »

លោក Mauricio Pochettino នៅតែជាគោលដៅរបស់ក្លិប Manchester United ធ្វើជាគ្រូបង្វឹក

ក្លិបបាល់ទាត់បិសាចក្រហម Manchester United កំពុងបញ្ចុះបញ្ចូលលោក Mauricio Pochettino ដែលគាត់គឺជាជម្រើសទី១ ក្នុងការចូលកាន់តំណែងជាអ្នកចាត់ការទូទៅនៅចុងបញ្ចប់នៃរដូវកាលនេះ។ លោក Pochettino និងគ្រូបង្វឹកក្លិប Ajax លោក Erik ten ... Read More »

ប្រធានក្លិប PSG លោក Nasser Al-Khelaifi និងនាយកកីឡាលោក Leonardo ត្រូវបានស៊ើបអង្កេតដោយ UEFA

ប្រធានក្លិបយក្សនៅបារាំង Paris St-Germain លោក Nasser Al-Khelaifi និងនាយកកីឡាលោក Leonardo កំពុងត្រូវបានស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បន្ទាប់ពីមានការចោទប្រកាន់ថាបានប្រឈមមុខនឹងមន្ត្រីរៀបចំការប្រកួតបន្ទាប់ពីការបរាជ័យក្នុងវគ្គ១៦ក្រុមចុងក្រោយកាលពីថ្ងៃពុធក្រោមថ្វីជើងក្លិប Real Madrid ។ លោក ... Read More »

កីឡាករវាយតឺន្នីសសញ្ជាតិរុស្ស៊ី និងបេឡារូសអំពាវនាវរកសន្តិភាព ខណៈសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន

Daniil Medvedev ជាកីឡាករវាយតឺន្នីសជនជាតិរុស្ស៊ី និង ArynaSabalenka ជាកីឡាការិនីវាយតឺន្នីសជនជាតិបេឡារូស បានអំពាវនាវឱ្យមានសន្តិភាពចំពេលមានជម្លោះដែលកំពុងបន្តក្នុងប្រទេសអ៊ុយក្រែន ដែលបណ្តាលឱ្យមន្ត្រីកីឡាវាយតឺន្នីសដកចេញដោយសារតែពួកគាត់មានប្រទេសកំណើតរុស្ស៊ី និងបេឡារូសពីការប្រកួតកម្មវិធី Indian Wells ។ រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈនៅក្នុងការវាយលុកដ៏ធំបំផុតលើរដ្ឋអឺរ៉ុបមួយចាប់តាំងពីឆ្នាំ១៩៤៥។ រុស្ស៊ីហៅសកម្មភាពនេះថាជា ... Read More »

Cristiano Ronaldo កាន់តែមានចេតនាចង់ចាកចេញពី Man Utd នៅរដូវក្តៅនេះបន្ទាប់ពីជួបពិភាក្សាជាមួយភ្នាក់ងារ

ខ្សែប្រយុទ្ធ Cristiano Ronaldo បានជួបពិភាក្សាជាមួយភ្នាក់ងារលោកJorge Mendes អំពីអនាគតរបស់គាត់នៅក្លិបបិសាចក្រហម Manchester United។ លោក Mendes បានព្យាយាមធ្វើឱ្យកីឡាកររូបនេះស្ងប់ចិត្ត បន្ទាប់ពីគាត់មិនបានបង្ហាញខ្លួនឲ្យក្រុមបិសាចក្រហមពេលប៉ះក្រុម Manchester City ក្នុងការប្រកួត ... Read More »

អ្នកជំនួញជនជាតិអង់គ្លេសលោក Nick Candy កំពុងរៀបចំការដេញថ្លៃទិញយកក្លិប Chelsea

អ្នកជំនួញជនជាតិអង់គ្លេសលោក Nick Candy កំពុងស្វែងរកយ៉ាងសកម្មនូវជម្រើសមួយចំនួនសម្រាប់ការដេញថ្លៃដ៏មានសក្តានុពលដើម្បីទិញក្លិបតោខៀវ Chelsea។ លោក Candy ដែលជាអ្នកគាំទ្រក្រុម Chelsea កាលពីកុមារភាពកំពុងព្យាយាមបង្កើតសម្ពន្ធភាពជាមួយនឹងអ្នកវិនិយោគអន្តរជាតិមួយចំនួន។ មហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich បានដាក់លក់ក្លិបនេះកាលពីសប្តាហ៍មុនចំពេលមានវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។ លោក ... Read More »

លោក Gordon Lee អតីតអ្នកចាត់ការទូទៅរបស់ក្លិប Everton បានទទួលមរណភាពក្នុងវ័យ៨៧ឆ្នាំ

ក្លិបអង់គ្លេសបានប្រកាសថា អតីតអ្នកចាត់ការក្លិប Everton លោក Gordon Lee បានទទួលមរណភាពក្នុងអាយុ៨៧ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែល CNA យកមកផ្សាយកាលពីថ្ងៃពុធ ទី៩ ខែមីនា ឆ្នាំ២០២២។ លោក ... Read More »

Murray បរិច្ចាគប្រាក់រង្វាន់ពីការប្រកួតដើម្បីជួយកុមារអ៊ុយក្រែន

Andy Murray អតីតកីឡាករវាយតឺន្នីសលេខ១ពិភពលោកបាននិយាយថា គាត់នឹងបរិច្ចាគប្រាក់រង្វាន់របស់គាត់ដែលបានទទួលពីការប្រកួតកីឡាវាយតឺន្នីសក្នុងឆ្នាំ២០២២ឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយដល់កុមារដែលរងផលប៉ះពាល់ដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយកាលពីថ្ងៃពុធថា មនុស្សចំនួន២លាននាក់ដែលភាគច្រើនជាស្ត្រី និងកុមារឥឡូវនេះបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយរុស្ស៊ី​ហៅ​សកម្មភាព​របស់​ខ្លួន​នៅ​អ៊ុយក្រែន​ថា​ជា “ប្រតិបត្តិការ​ពិសេស”។ Murray ដែលជាឯកអគ្គរដ្ឋទូតរបស់ UNICEF ... Read More »

ដោយសារមានវិបត្តិនៅអ៊ុយក្រែន FIFA ឲ្យកីឡាករបរទេសអាចចាកចេញពីរុស្ស៊ី

កីឡាករ​បាល់ទាត់​បរទេស​ដែលកំពុង​លេង​ក្នុង​ប្រទេស​រុស្ស៊ី​អាច​ផ្អាក​កុងត្រា ​និង​ចាក​ចេញ​ពី​ប្រទេសនេះ​ជា​បណ្ដោះ​អាសន្ន។ នេះបើយោងតាមការប្រកាសរបស់ FIFA ដែលបានមើលពី​លទ្ធផល​នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ជា​បន្តបន្ទាប់។ ក្លិបបាល់ទាត់រុស្ស៊ី និងក្រុមជម្រើសជាតិរុស្ស៊ីត្រូវបានផ្អាកពីការប្រកួតទាំងអស់កាលពីសប្តាហ៍មុន “រហូតដល់មានការជូនដំណឹងបន្ថែម”ដោយ FIFA និង UEFA។ ស្ថាប័ន​នេះ​បាន​អះអាង​ថា “ FIFA ចង់​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ថ្កោល​ទោស​របស់​ខ្លួន​ចំពោះ​ការ​ប្រើ​កម្លាំង​បន្ត​ដោយ​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន”។ ... Read More »

Benzema រកបាន៣គ្រាប់ជួយឲ្យ Real Madrid ឡើងវគ្គ៨ក្រុមនៅ Champions League

ខ្សែប្រយុទ្ធ Karim Benzema បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យក្នុងតង់ទី២ចំនួន៣គ្រាប់ម្នាក់ឯង ជួយឲ្យក្រុម Real Madrid បានបង្កើតការវាយបកដ៏គួរឱ្យភ្ញាក់ផ្អើលនៅឯទឹកដី Bernabeu ដើម្បីឈានទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ ឬវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ... Read More »

ការ​ប្រកួតវគ្គ Play-off ​ជម្រុះ World Cup 2022 របស់ក្រុម​វែល​ជាមួយ​នឹង​អូទ្រីស​នឹង​បន្ត​នៅ​ខែ​មីនា បើទោះបីមានសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែន

ការប្រកួតវគ្គ Play-off ដើម្បីស្វែងរកកៅអីទៅកាន់វគ្គជម្រុះ World Cup 2022 របស់វែលទល់នឹងក្រុមអូទ្រីសនឹងប្រព្រឹត្តទៅនៅខែនេះ បើទោះបីជាមានការពន្យារពេលនៃការប្រកួតរវាងស្កុតឡែននឹងអ៊ុយក្រែនក៏ដោយ។ ក្រុមដែលឈ្នះនៃការប្រកួតទាំង២ខាងលើនឹងត្រូវប្រឈមមុខដាក់គ្នានៅទីក្រុង Cardiff នៅថ្ងៃទី២៩ ខែមីនា សម្រាប់កន្លែងនៅប្រទេសកាតាដែលធ្វើជាម្ចាស់ផ្ទះសម្រាប់ World Cup ... Read More »

Real Madrid ត្រូវការឈ្នះ PSG នៅជើងទី២ ខណៈ Man City មានសង្ឃឹមច្រើនឡើងវគ្គ៨ក្រុមនៅ Champions League នាត្រីនេះ

ក្រុម Real Madrid នឹង​សម្លឹង​រក​ការ​សង្គ្រោះ​ពី​ការ​ប្រកួត​ជើង​ទី១​ក្នុង​ការ​ប្រកួត UEFA Champions League វគ្គ១៦ នៅ​ពេល​ដែល​ក្រុមនេះ​ស្វាគមន៍ក្រុមខ្លាំងមកពីបារាំង Paris Saint-Germain នៅកីឡដ្ឋាន Estadio Santiago Bernabéu ... Read More »

កីឡាករមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះភាពមិនច្បាស់លាស់របស់អ្នកចាត់ការទូទៅក្លិប Manchester United

កីឡាកររបស់ក្លិប Manchester United កាន់តែមានការព្រួយបារម្ភខ្លាំងឡើងចំពោះភាពមិនច្បាស់លាស់អ្នកចាត់ការទូទៅនៅ Old Trafford ខណៈដែលរដូវកាលរបស់ក្រុមនេះនៅតែបន្តរអាក់រអួល។ ការចាញ់ ៤ទល់១ របស់ Man Utd នៅលើទឹកដីក្រុម Manchester City ... Read More »

Bayern Munich ឈ្នះ Salzburg ទាំង២ជើងរហូតដល់៨ទល់២ ខណៈហង្សក្រហមមានឱកាសឡើងវគ្គ៨ក្រុមចុងក្រោយ

ខ្សែប្រយុទ្ធ Robert Lewandowski បានស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុងការប្រកួតបើកឆាក២៣នាទីដំបូង ខណៈដែលក្រុម Bayern Munich បានយកឈ្នះលើក្រុម Red Bull Salzburg ដើម្បីឈានទៅដល់វគ្គ៨ក្រុមចុងក្រោយ ឬវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ ... Read More »

ការប្រកួតរវាងស្កុតឡេននិងអ៊ុយក្រែនវគ្គ Play-off ជម្រុះ World Cup ត្រូវបានពន្យារពេល

    ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ World Cup ក្នុងវគ្គ Play-off រវាងក្រុម​ស្កុតឡេននឹងក្រុមជម្រើសជាតិ​អ៊ុយក្រែន​ត្រូវ​បាន​ពន្យារពេលដោយសារមានសង្រ្គាមកើតឡើងរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ប្រទេស​ទាំង​នេះ​គ្រោង​នឹង​ជួប​គ្នា​នៅកីឡដ្ឋាន Hampden នៅ​ថ្ងៃ​ទី២៤ខែ​មីនា ប៉ុន្តែ​អ៊ុយក្រែន​បាន​ស្នើ​សុំ FIFA ជំរុញ​ឱ្យ​មាន​ទំនាក់ទំនង​គ្នា​ក្រោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​ប្រទេសរបស់ខ្លួន។ ជាលទ្ធផល ... Read More »

Tottenham បំបាក់ Everton ៥ទល់០ ប្រជែងកៀកតំបន់ Top 4

ក្រុមមាន់ខ្នាយមាស Tottenham បានបង្កើនក្តីសង្ឃឹមក្នុងការប្រជែងយកតំណែងក្រុមកំពូលទាំង៤ (Top 4)  និងដាក់សម្ពាធលើក្រុម Everton ដែលកាន់តែធ្លាក់ជិតដល់តំបន់កាត់ចោល ខណៈដែលក្រុមរបស់លោក Frank Lampard បានបង្ហាញទម្រង់លេងអន់ និងរងការបរាជ័យជាប់ៗគ្នានៅ Premier League។ ... Read More »

មនុស្ស​២៦​នាក់របួសក្នុងហេតុការណ៍ហិង្សាអ្នក​គាំទ្រ​វាយ​តប់គ្នា​នៅ​ការ​ប្រកួតលីគកំពូលប្រទេសម៉ិចស៊ីកូ

យ៉ាងហោចណាស់មនុស្ស២៦នាក់បានរងរបួសនៅពេលដែលអំពើហិង្សាបានផ្ទុះឡើងក្នុងចំណោមហ្វូងមនុស្សនៅឯការប្រកួតក្របខ័ណ្ឌកំពូលក្នុងប្រទេសម៉ិកស៊ិក។ ការជួបគ្នាក្នុងក្របខ័ណ្ឌ Liga MX រវាងក្រុមQueretaro នឹងក្រុម Atlas ត្រូវបានលុបចោលបន្ទាប់ពីលេងបាន៦៣នាទី នៅពេលដែលការប្រយុទ្ធបានផ្ទុះឡើងលើទីលាននៅកីឡដ្ឋាន La Corregidora ។ កីឡាករខ្លះព្យាយាមធ្វើឱ្យអ្នកគាំទ្រស្ងប់ មុនពេលពួកគេត្រូវបានបញ្ជូនទៅបន្ទប់សុវត្ថិភាព។ មនុស្ស​៣​នាក់​បាន​រង​របួស​ធ្ងន់​ក្នុង​នោះ​មាន​អ្នក​គាំទ្រ​សរុប​២៦​នាក់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ... Read More »

Dayana Yastremska របស់អ៊ុយក្រែនចាញ់កីឡាការិនី Zhang Shuaiក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Lyon Open

កីឡាករ Dayana Yastremska របស់ប្រទេសអ៊ុយក្រែន ដែលបានរួចផុតពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីកាលពីជាងមួយសប្តាហ៍មុននោះ បានបាត់បង់តំណែងក្នុងការប្រកួតដណ្តើមពានរង្វាន់ដ៏គួរឱ្យកត់សម្គាល់ក្នុងព្រឹត្តិការណ៍ប្រកួតវាយតឺន្នីស Lyon Open បន្ទាប់ពីត្រូវបានផ្តួលដោយកីឡាកការិនី Zhang Shuai នៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាការិនី​វ័យ២១ឆ្នាំ​ដែល​បាន​មក​ដល់​ទីក្រុង Lyon កាល​ពី​ថ្ងៃ​សៅរ៍​មុន ហើយ​បាន​និយាយ​ពី​ការ​ភ្ញាក់​ពី​ដំណេក​ដោយ​គ្រាប់​បែក​នៅ​ពេល​ដែល​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​៣ថ្ងៃ​មុន​នោះ ... Read More »

Man City មានសង្ឃឹមលើកពានកាន់តែខ្ពស់ ក្រោយបំបាក់ Man Utd ខណៈដែលកាំភ្លើងធំ Arsenal ឡើងឈរលេខ៤

    ក្រុមមេឃខៀវ Manchester City បានយកឈ្នះលើក្រុមបិសាចក្រហមManchester United ៤ទល់១ ដើម្បីរក្សាការគ្រប់គ្រងការប្រណាំងប្រជែងដណ្តើមជើងឯក Premier League ជាមួយនឹងជ័យជម្នះដ៏អស្ចារ្យនៅកីឡដ្ឋាន Etihad កាលពីរាត្រីថ្ងៃទី៦ ខែមីនាម្សិលមិញ។ ... Read More »

Manchester City បើកកីឡដ្ឋានស្វាគមន៍ Manchester United ដែលជាការប្រកួតដ៏សំខាន់រាត្រីនេះ

ក្រុមខ្លាំងដែលធ្លាប់ជាម្ចាស់ជើងឯក Premier League ចំនួន២នឹងធ្វើការប្រកួតនៅកីឡដ្ឋាន Etihad នៅថ្ងៃអាទិត្យ ខណៈដែល Manchester City ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester United ក្នុងការប្រកួតដ៏សំខាន់មួយនៅរាត្រីនេះ។ Manchester City ... Read More »

ក្លិបនៅ Premier League បន្តដឹកនាំសារគាំទ្រអ៊ុយក្រែន “បាល់ទាត់ឈរជាមួយគ្នា”

ក្លិបបាល់ទាត់, កីឡាករ និងអ្នកគាំទ្រទូទាំងប្រទេសអង់គ្លេសបានមករួមគ្នាដើម្បីផ្ញើសារ និងកាយវិការនៃការគាំទ្រសម្រាប់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ក្នុងការប្រកួតនៅលីគកំពូលអង់គ្លេស។ ផ្ទាំងបដា, កាត, កាក់ និងអេក្រង់ទូរទស្សន៍ត្រូវបានគេមើលឃើញមានពាក់កណ្តាលពណ៌ខៀវ និងពណ៌លឿងនៃទង់ជាតិអ៊ុយក្រែនដែលប្រកាសថា “បាល់ទាត់ឈរជាមួយគ្នា” ត្រូវបានបង្ហាញនៅក្នុងការប្រកួតក្របខ័ណ្ឌPremier League ។ កម្រងផ្កាពណ៌ខៀវ និងលឿងចំនួន២ត្រូវបានដាក់នៅលើទីលានដោយក្រុម ... Read More »

Chelsea លុត Burnley ៤គ្រាប់ ខណៈ Mane ជួយឲ្យហង្សក្រហម Liverpool តាមប្រកៀកក្រុមកំពូលតារាង

គ្រាប់​បាល់​ចំនួន៤គ្រាប់​ក្នុង​រយៈពេល២២នាទី​ក្នុង​តង់​ទី២បាន​ជួយ Chelsea ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត Premier League ជា​លើក​ដំបូង​របស់​ពួក​គេ ចាប់​តាំង​ពី​ម្ចាស់​ក្លិបលោក Roman Abramovich បាន​និយាយ​ថា ​គាត់​នឹង​លក់​ក្លិបនេះ​ចេញ។ អ្នកចាត់ការទូទៅក្រុមតោខៀវលោក Thomas Tuchel បានសារភាពថាព័ត៌មាននៃការសម្រេចចិត្តរបស់មហាសេដ្ឋីរុស្ស៊ីគឺជាការរំខានមួយ ... Read More »

Inter Milan ត្រូវការឈ្នះនៅរាត្រីនេះដើម្បីឡើងឈរកំពូលតារាងនៅSerie A

ក្រុម Inter Milan ដែលជាគូប្រជែងដណ្តើមពាន Serie A បានសម្លឹងរកការបន្ថែម៣ពិន្ទុទៀតនៅរាត្រីថ្ងៃសុក្រនេះនៅឯកីឡដ្ឋាន Stadio Giuseppe Meazza ខណៈដែលក្រុមនេះធ្វើជាម្ចាស់ផ្ទះទទួលក្រុម Salernitana ដែលចង់បានឱកាសល្អក្នុងការឡើងឈរកំពូលតារាង ហើយក្រុម Salernitana ... Read More »

ប្រធាន UEFA លោក Ceferin ណែនាំ FIFA គួរតែបោះបង់គំនិតកែប្រែការប្រកួត World Cup រាល់២ឆ្នាំម្តង

ប្រធានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA លោក Ceferin បានណែនាំទៅសហព័ន្ធបាល់ទាត់ពិភពលោក FIFA គួរតែបោះបង់គំនិតដែលចង់ឲ្យមានការប្រកួតបាល់ទាត់ពិភពលោក World Cup រៀងរាល់២ឆ្នាំម្តងទៅ។ លោក Ceferin បាននិយាយដែលសារព័ត៌មាន Financial Times ... Read More »

Formula 1 បញ្ចប់កិច្ចសន្យាជាមួយកម្មវិធីប្រណាំងរថយ​ន្ត Russian Grand Prix

ក្របខ័ណ្ឌប្រណាំងរថយន្តកំពូលរបស់ពិភពលោក Formula 1 បាន​បញ្ចប់​កិច្ច​សន្យា​របស់​ខ្លួន​ជាមួយ​នឹងការប្រកួតពានរង្វាន់ Russian Grand Prix។ដៃពាណិជ្ជកម្មរបស់កីឡាដែលគ្រប់គ្រងការប្រកួតបានសម្រេចចិត្តថា ការប្រណាំងនៅក្នុងប្រទេសរុស្ស៊ីគឺមិនអាចទៅរួចទេ បន្ទាប់ពីមានការឈ្លានពានលើប្រទេសអ៊ុយក្រែន។ ការ​ប្រណាំង​នៅ​ទីក្រុង Sochi ដែល​គ្រោង​ធ្វើ​នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ​ត្រូវ​បាន​លុប​ចោល​ហើយ។ ឥឡូវនេះនឹងលែងមានការប្រណាំងនៅទីក្រុង St Petersburg ... Read More »

អារ៉ាប៊ីសាអ៊ូឌីតនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គចែកពូលក្នុងពានរង្វាន់Asian Champions League

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី៣ខែមីនាថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតក្រុមទាំង៥មកពីភាគខាងលិចទ្វីបអាស៊ីនៃពានរង្វាន់ Asian Champions League ។ ទីក្រុង Riyadh នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតដែលពាក់ព័ន្ធនឹងក្រុមការពារតំណែងជើងឯក Al Hilal នៅក្នុងទីក្រុងកំណើតរបស់ពួកគេក្នុងពូល A ដែលមានក្រុម Istiklol ... Read More »

អត្តពលិករុស្ស៊ី និងបេឡារូសត្រូវបានដាក់កម្រិតឲ្យប្រកួតជាអព្យាក្រឹតក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកឆ្នាំ២០២២ បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន

អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារូសនឹងត្រូវបានអនុញ្ញាតឱ្យប្រកួតប្រជែងជាអព្យាក្រឹតនៅឯព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវរងាឆ្នាំ២០២២ នៅទីក្រុងប៉េកាំង បន្ទាប់ពីការលុកលុយរបស់រុស្សុីទៅលើអ៊ុយក្រែន។ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) បានប្រកាសថា ប្រទេសទាំង២នឹងប្រកួតប្រជែងក្រោមទង់ជាតិប៉ារ៉ាឡាំពិក ហើយមិនត្រូវបានបញ្ចូលក្នុងតារាងមេដាយទេ។ ពិធីបើកកីឡាមួយនេះគឺធ្វើឡើងនៅថ្ងៃសុក្រ ដោយការប្រកួតចាប់ផ្តើមនៅថ្ងៃសៅរ៍។ ប្រធាន IPC លោក Andrew ... Read More »