ព័ត៌មានទាន់ហេតុការណ៍៖

បច្ចេកវិទ្យា

Google ដាក់ឱ្យប្រើប្រាស់មុខងារតេជាសំឡេង និងវីដេអូជាមួយកម្មវិធី Gmail

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២១  អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុន Google បានប្រកាសថា បានបន្ថែមមុខងារតេជាសំឡេង និងវីដេអូ តាមរយៈ Google ... Read More »

WhatsApp បន្ថែមជម្រើសមួយចំនួនជាមួយនឹងមុខងារលុបសារដោយស្វ័យប្រវត្តិ

ភ្នំពេញ ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ៨ ខែធ្នូឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា, កាលពីឆ្នាំកន្លងទៅ WhatsApp បានដាក់ឱ្យប្រើប្រាស់មុខងារលុបសារដោយស្វ័យប្រវត្តិ ដែលលុបសារ រូបថត និងវីដេអូ បន្ទាប់ពីរយៈពេល ៧ថ្ងៃ។ ... Read More »

ក្រុមហ៊ុនបង្កើតកម្មវិធី Life360 បានលក់ទិន្នន័យទីតាំងជាក់លាក់របស់អ្នកប្រើប្រាស់រាប់លាននាក់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១  អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, Life360 គឺជាកម្មវិធីតាមដានដែលអាចដំឡើងបាននៅលើទូរសព្ទស្មាតហ្វូន ដែលមានប្រព័ន្ធប្រតិបត្តិការ iPhone និង Android  ហើយដែលអ្នកប្រើប្រាស់រាប់លាននាក់ចូលចិត្តប្រើដើម្បីអាចឱ្យសមាជិកគ្រួសារដឹងពីទីតាំងរបស់ពួកគេទៅវិញទៅមក។ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ... Read More »

ដើម្បីផ្ដល់ភាពងាយស្រួល និងរហ័សដល់អតិថិជន ក្រុមហ៊ុនវីរៈ ប៊ុនថាំអេចប្រេស រួមបញ្ចូលគ្នាទៅលើសេវាកម្មទាំងអស់ក្នុងកម្មវិធីថ្មី 𝐕𝐄𝐓 𝐄𝐱𝐩𝐫𝐞𝐬𝐬 ! (មានវីដេអូ​)

ភ្នំពេញ៖ ក្រុមហ៊ុនវីរៈ ប៊ុនថាំអេចប្រេស នៅតែឈានមុខនៅកម្ពុជា លើសេវាកម្មដឹកជញ្ជូនគ្រប់បែបយ៉ាង ។ អស់លោកជាអតិថិជន ពិតជាមិនពិបាកអីទេ គឺក្រុមហ៊ុនវិរៈ ប៊ុនថាំអេចប្រេស បានបង្កើនសេវាថ្មី គឺការរួមបញ្ចូលគ្នាទៅលើសេវាកម្មទាំងអស់របស់ក្រុមហ៊ុនវិរៈ ប៊ុនថាំអេចប្រេសក្នុងកម្មវិធីថ្មី 𝐕𝐄𝐓 𝐄𝐱𝐩𝐫𝐞𝐬𝐬 ... Read More »

នោះ! ក្រុមហ៊ុន Tesla ទាមទារឱ្យអ្នកប្រើប្រាស់កម្មវិធីសាកល្បង ‘Full Self Driving’ ត្រូវតែឯកភាពផ្ដល់រូបភាពវីដេអូក្នុងការប្រើប្រាស់រថយន្ត

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះក្រុមហ៊ុន Tesla បានធ្វើការផ្លាស់ប្ដូរលក្ខខណ្ឌក្នុងការប្រើប្រាស់កម្មវិធី ‘Full Self Driving-FSD’ ដោយទាមទារឱ្យអ្នកប្រើប្រាស់កម្មវិធីសាកល្បង ត្រូវតែឯកភាពផ្ដល់រូបភាពវីដេអូ ... Read More »

ភាពរអាក់រអួលជាមួយនឹងកម្មវិធី Tesla បានធ្វើឱ្យអ្នកបើកបរមួយចំនួនមិនអាចបើកសោទ្វាររថយន្តបាន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់អោយដឹងថា, កាលពីយប់ថ្ងៃសុក្រ (ព្រឹកថ្ងៃសៅរ៍នៅប្រទេសកម្ពុជា) អ្នកបើកបររថយន្ត Tesla មួយចំនួននៅសហរដ្ឋអាមេរិកមិនអាចបើកសោទ្វារឡានរបស់ពួកគេបាន ដោយសារតែម៉ាស៊ីនមេសម្រាប់ដំណើរការកម្មវិធី Tesla ... Read More »

អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដាន (Tracking) និងមុខងារទីតាំង (Location Sevices) របស់ទូរស័ព្ទវៃឆ្លាត

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ ការទាញយកនិងលក់ទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់គឺជាពាណិជ្ជកម្មដ៏ធំមួយដែលក្រុមហ៊ុនអាចរកចំណូលបានដល់ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយពួកគេលក់ទិន្នន័យនេះទៅឱ្យក្រុមហ៊ុនទី៣ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម និងស្វែងយល់អំពីអាកប្បកិរិយារបស់អតិថិជន ថែមទាំងអាចឱ្យរដ្ឋាភិបាលតាមដានបុគ្គលណាមួយនោះបានទៀតផង។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការព្រមានកាលពីឆ្នាំមុន ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដានទីតាំងរបស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ... Read More »

ស្មាតហ្វូនកំពូល Xiaomi 11T និង Xiaomi 11 LITE 5G NE បង្ហាញខ្លួនជាផ្លូវការនៅប្រទេសកម្ពុជា

ភ្នំពេញ​៖​ គួរអោយភ្ញាក់ផ្អើល! យប់នេះ Xiaomi ក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេរបស់ពិភពលោក  បានបើកបង្ហាញវត្តមាន Xiaomi 11T ស្មាតហ្វូនលំដាប់ Flagship ចុងឆ្នាំ២០២១ និង Xiaomi 11 LITE ... Read More »

📱Flagship ថ្មីរបស់ Xiaomi បោះជំហ៊ានចូលទីផ្សារកម្ពុជា

ភ្នំពេញ​៖​ កាលពីឆ្នាំ២០២០ Xiaomi បានប្រកាសបញ្ចេញនូវស្មាតហ្វូនដែលជា Flagship របស់ខ្លួនគឺ Mi 10T Series ដោយផ្តោតទៅលើ “Power Your Creativity” ជាមួយនឹង បទពិសោធន៍គុណភាពកាមេរ៉ាដ៏អស្ចារ្យ ... Read More »

Visa អញ្ជើញអាជីវកម្មដែលទើបបង្កើតថ្មី (Startups) នៅអាស៊ីប៉ាស៊ីហ្វិក ចូលរួមបង្កើតសមត្ថភាពទូទាត់ឌីជីថលជំនាន់ក្រោយ

ភ្នំពេញ៖ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១  Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ​នៅក្នុង​ពិភពលោក បាននឹងកំពុងជ្រើសរើសបណ្តាម្ចាស់អាជីវកម្មវដែលទើបបង្កើត​ថ្មី (Startups) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុង“កម្មវិធី ពន្លឿនអាជីវកម្ម” សម្រាប់ឆ្នាំទីពីររបស់ខ្លួន។ សម្រាប់ កម្មវិធីពន្លឿនអាជីវកម្មរបស់ Visa ... Read More »

សហរដ្ឋអាមេរិកហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនសន្តិសុខ NSO Group ជុំវិញ Pegasus spyware

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ បានបញ្ជាក់ឲ្យដឹងថា, ក្រុមហ៊ុនបង្កើតកម្មវិធីតាមដាន NSO Group អាចនឹងជួបបញ្ហាជាមួយនឹងការធ្វើពាណិជ្ជកម្មរបស់ពួកគេបន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ចូលក្រុមហ៊ុននេះទៅក្នុងបញ្ជីហាមឃាត់។ ការដាក់ចូលទៅក្នុងបញ្ជីនេះមានន័យថា ក្រុមហ៊ុនអាមេរិក ... Read More »

Meta នឹងបិទប្រព័ន្ធ Face Recognition (សម្គាល់​មុខ​) របស់កម្មវិធីហ្វេសប៊ុកក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, មិនយូរប៉ុន្មានបន្ទាប់ពីក្រុមហ៊ុន Facebook បានធ្វើការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនពី Facebook ទៅ Meta ក្រុមហ៊ុនបានប្រកាសថានឹងបិទប្រព័ន្ធ Face Recognition ... Read More »

ជនខិលខូចបានប្រើកម្មវិធីជំរិតទារប្រាក់ ដើម្បីវាយប្រហារប្រព័ន្ធកុំព្យូទ័ររបស់សាលារៀនជាច្រើននៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ឲ្យដឹងថា,  ការវាយប្រហារតាមរយៈកម្មវិធីជំរិតទារប្រាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកាលពីមុនមក ការវាយប្រហារភាគច្រើនគឺផ្ដោតទៅលើអ្នកប្រើប្រាស់ទូទៅ ឬក្រុមហ៊ុន ប៉ុន្តែបច្ចុប្បន្ននេះ ពួកជនខិលខូចបានងាកមកធ្វើការវាយប្រហារទៅលើប្រព័ន្ធកុំព្យូទ័ររបស់រដ្ឋាភិបាលនិងមន្ទីរពេទ្យវិញ ដែលធ្វើឱ្យពួកគេអាចរកចំណូលបានច្រើនជាងមុន។ ទោះជាយ៉ាងណាក្ដី ... Read More »

Facebook បានធ្វើការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនខណៈដែលប្រជាប្រិយភាពរបស់ក្រុមហ៊ុនមានការថយចុះ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, Facebook ដែលធ្លាប់ជាក្រុមហ៊ុន និងកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមដ៏ធំមួយនឹងលែងប្រើឈ្មោះហ្វេសប៊ុកដើម្បីសម្គាល់ក្រុមហ៊ុនហើយបានងាកមកប្រើឈ្មោះ Meta ជំនួសវិញ ខណៈដែលកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមានការថយចុះជុំវិញពិភពលោកក្នុងពេលថ្មីៗនេះ។ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, ... Read More »

សូមមានការប្រុងប្រយ័ត្នជាមួយនឹងកម្មវិធីដែលទាមទារឱ្យលោកអ្នកបញ្ចូលលេខទូរស័ព្ទដើម្បីទទួលសារ SMS

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា វាមិនមានជារឿងចម្លែកទេ ដែលក្រុមជនខិលខូចបានបង្កើតកម្មវិធីក្លែងក្លាយដើម្បីលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ ប៉ុន្តែកាលពីពេលថ្មីៗនេះក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីការពារមេរោគ Avast បានរកឃើញថា ក្រុមជនខិលខូចបានបង្កើតកម្មវិធីក្លែងក្លាយជាច្រើន ដែលមានមុខងារផ្សេងៗគ្នាមានដូចជា custom keyboards, QR ... Read More »

កម្មវិធីបន្ថែមចំនួន២ សម្រាប់កម្មវិធី Firefox មានបង្កប់មកជាមួយនូវមុខងារដែលអាចរាំងខ្ទប់ការធ្វើបច្ចុប្បន្នភាពកម្មវិធី

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ក្រសួង​មហាផ្ទៃ​ នៅរសៀល​ថ្ងៃ​ពុធ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹង​ថា៖​ កាលពីដើមសប្តាហ៍នេះក្រុមហ៊ុន Mozilla បានប្រកាសថា បានបិទការទាញយកកម្មវិធីបន្ថែម (Firefox add-ons) ចំនួន២ បន្ទាប់ពីក្រុមហ៊ុនបានរកឃើញថាកម្មវិធីទាំងនោះមានបង្កប់មកជាមួយនូវមុខងារដែលអាចរាំងខ្ទប់ការធ្វើបច្ចុប្បន្នភាពកម្មវិធី។ ... Read More »

ទិន្នន័យរបស់អ្នកប្រើប្រាស់ទូរសព្ទវៃឆ្លាតមួយចំនួនអាចត្រូវបានទាញយកតាមរយៈកម្មវិធី ‘stalkerware’

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ខ្លះអាចត្រូវបានទាញយក តាមរយៈការលួចបញ្ចូលកម្មវិធីសម្រាប់តាមដាន ឬជនខិលខូចអាចលួចចូលទៅក្នុងទូរសព្ទអ្នកប្រើប្រាស់តាមរយៈភាពចន្លោះប្រហោងមួយចំនួនដែលមាននៅក្នុងកម្មវិធីទាំងនោះ។ ទិន្នន័យដែលពួកគេអាចលួចទាញយកនោះមានដូចជា បញ្ជីលេខទូរសព្ទក្នុងការហៅចេញ សារ រូបភាព ទិន្នន័យក្នុងការប្រើប្រាស់គេហទំព័រ និងទីតាំងរបស់អ្នកប្រើប្រាស់ជាដើម។ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវបានបង្ហាញឱ្យឃើញថា ... Read More »

សូមមានការប្រុងប្រយ័ត្នជាមួយនឹងភាពចន្លោះប្រហោងដែលមាននៅក្នុងកម្មវិធី Nitro Pro PDF

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ក្រសួង​មហាផ្ទៃ​ នៅព្រឹកថ្ងៃ​ពុធ​ទី​២០​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ Nitro Pro PDF គឺជាកម្មវិធីដែលអ្នកប្រើប្រាស់មួយចំនួននិយមប្រើដើម្បីបង្កើតឯកសារប្រភេទ PDF ឬដើម្បីធ្វើការកែតម្រូវឯកសារប្រភេទ PDF។ ប្រភពដដែល​ ... Read More »

តោះ! ស្វែងយល់អំពីមុខងារតាមដានត្រួតពិនិត្យលេខសម្ងាត់ដែលមាននៅក្នុងទូរស័ព្ទ iPhone

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, លេខសម្ងាត់គឺជាគន្លឹះដ៏សំខាន់ក្នុងការការពារគណនីអនឡាញរបស់អ្នកប្រើប្រាស់ ដូច្នេះក្នុងករណីដែលលេខសម្ងាត់ត្រូវបានបែកធ្លាយ លោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរលេខសម្ងាត់នោះឱ្យបានឆាប់រហ័សបំផុតម្យ៉ាងវិញទៀតអ្នកប្រើប្រាស់គួរតែចៀសវាងប្រើលេខសម្ងាត់ដែលងាយនឹងស្មាន មានដូចជាលេខទូរស័ព្ទ និងថ្ងៃខែឆ្នាំកំណើតជាដើម។ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ... Read More »

ការប្រើប្រាស់កម្មវិធី Oracle Exadata នៅតាមបណ្តាធនាគារជាច្រើន ក្នុងប្រទេសកម្ពុជាមានការកើនឡើង

រាជធានីភ្នំពេញ៖ ថ្ងៃទី១៨    ខែតុលា ឆ្នាំ២០២១ – ធនាគារធំៗមួយចំនួននៅកម្ពុជាដែលកំពុងតែមានការកើនឡើង បានឹងកំពុងងាកមករកក្រុមហ៊ុន Oracle Exadata ដើម្បីជួយធ្វើទំនើបកម្មធនធានមូលដ្ឋានទិន្នន័យ Oracle Database របស់ខ្លួនដោយទទួលបានតម្លៃបន្ថែមពីទិន្នន័យកាត់បន្ថយការចំណាយថ្លៃប្រតិបត្តិការសរុប (TCO) និងបង្កើនផលចំណេញពីការវិនិយោគ។ ... Read More »

អ្នកប្រើប្រាស់អាចបញ្ចូលហត្ថលេខានៅលើឯកសារប្រភេទ PDF ជាមួយនឹងកម្មវិធីបន្ថែមថ្មី

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងតែរីករាលដាល ក្រុមហ៊ុនជាច្រើនបានអនុញ្ញាតឱ្យបុគ្គលិករបស់ពួកគេធ្វើការពីចម្ងាយ ដែលនេះទាមទារឱ្យពួកគេធ្វើការចុះហត្ថលេខានៅលើឯកសារមួយចំនួនដើម្បីផ្ញើត្រឡប់ទៅឱ្យក្រុមហ៊ុនវិញ។  អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា, បច្ចុប្បន្នសម្រាប់អ្នកប្រើប្រាស់ដែលប្រើកុំព្យូទ័រដែលមានប្រព័ន្ធប្រតិបត្តិការ Windows ពួកគេត្រូវទិញ ... Read More »

Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីកែសម្រួលភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Photos

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធី iOS ជំនាន់ 15.0.2 ដើម្បីកែសម្រួលភាពចន្លោះប្រហោងនៅក្នុងកម្មវិធី ... Read More »

សិស្សនិស្សិតត្រៀមខ្លួនដើម្បីរៀបចំគម្រោងក្នុងក្តីស្រម៉ៃរបស់ខ្លួនក្នុងវគ្គBootcamp ក្រោមការសហការរវាង សែលកាតនិងSabaiCode ឆ្នាំ ២០២១នេះ

ភ្នំពេញ៖ ថ្ងៃទី ៤ ខែតុលាឆ្នាំ ២០២១សិស្សនិស្សិតរបស់កម្មវិធី Full Stack Developer ដំបូងគេក្រោមការសហការរវាងសែលកាតនិងSabaiCode បានបញ្ចប់ដោយជោគជ័យសំរាប់វគ្គ Module1 នៃកម្មវិធីសិក្សារយៈពេល ១២ ខែ ដោយផ្តល់ឱ្យពួកគេនូវមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៏គេហទំព័រ ... Read More »

កម្មវិធីមេរោគ FluBot កំពុងតែត្រូវបានចែកចាយតាមរយៈសារក្លែងក្លាយ

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះ អាជ្ញាធរនៅប្រទេសនូវែលសេឡង់បានចេញសេចក្ដីប្រកាសឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងការចែកចាយកម្មវិធីមេរោគ FluBot តាមរយៈសារក្លែងក្លាយ ដែលអាចវាយលុកចូលទៅក្នុងទូរស័ព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ កម្មវិធី FluBot ... Read More »

នោះ! អ្នកប្រើប្រាស់ iOS 15 និង Messages សូមមានការប្រុងប្រយ័ត្ន

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា , កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ខ្លះបានធ្វើការរអ៊ូរទាំនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម Twitter ដោយសារតែរូបភាពរបស់ពួកគេដែលបានទាញយកពីកម្មវិធី Messages ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ។ ភាពចន្លោះប្រហោងនេះកើតឡើងនៅពេលដែលអ្នកប្រើប្រាស់បានទាញយករូបភាពពីកម្មវិធី Messages ... Read More »

ជនខិលខូចអាចប្រើមុខងារស្វែងរក AirTag ដែលបានបាត់ ដើម្បីឱ្យអ្នកប្រើប្រាស់ចូលទៅក្នុងគេហទំព័រក្លែងក្លាយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, AirTag គឺជាឧបករណ៍សម្រាប់ស្វែងរកវត្ថុដែលលោកអ្នកងាយនឹងបាត់ ឬភ្លេច មានដូចជាកូនសោរ និងកាបូបជាដើម។ ម្យ៉ាងវិញទៀតឧបករណ៍នេះក៏មានមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ស្វែងរក AirTag នៅពេលដែលពួកគេបានភ្លេចនៅកន្លែងណាមួយនោះ។ ជាមួយនឹងមុខងារនេះ ... Read More »

អ្នកប្រើប្រាស់ iPhone 13 មួយចំនួនមិនអាចប្រើមុខងារបើកសោទូរស័ព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, មិនទាន់ទាំងបានប៉ុន្មានថ្ងៃផងបន្ទាប់ពីក្រុមហ៊ុន Apple បានចាប់ផ្ដើមដាក់លក់ទូរស័ព្ទ iPhone 13 ជាផ្លូវការ អ្នកប្រើប្រាស់មួយចំនួនបានធ្វើការរអ៊ូរទាំនៅក្នុងប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមទាក់ទងទៅនឹងបញ្ហាដែលពួកគេមិនអាចប្រើមុខងារបើកសោទូរស័ព្ទជាមួយនឹងនាឡិកាវៃឆ្លាត Apple Watch។ ... Read More »

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៖​ TikTok នឹងដាក់ការកំណត់មិនឱ្យកុមារនៅក្នុងប្រទេសចិនប្រើកម្មវិធីលើសពី ៤០នាទីក្នុងមួយថ្ងៃ

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ បានឱ្យដឹងនៅរសៀលថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា​៖​ បន្ទាប់ពីប្រទេសចិនបានចេញបទបញ្ជា ដែលកំណត់មិនឱ្យក្មេងៗក្រោមអាយុ ១៨ឆ្នាំលេងហ្គេមអនឡាញលើសពី ៣ម៉ោងក្នុងមួយសប្តាហ៍មក ក្រុមហ៊ុន ByteDance បានដាក់ចេញលក្ខខណ្ឌ ដើម្បីកំណត់ការប្រើប្រាស់ទាក់ទងទៅនឹងកម្មវិធី Douyin ដែលជាកម្មវិធីស្រដៀងគ្នាទៅនឹងកម្មវិធី ... Read More »

ការប្រើឈ្មោះរបស់កម្មវិធី ‘Tesla’s Full Self Driving’ ចាត់ទុកថាជាការបោកបញ្ឆោត

ភ្នំពេញ៖ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, បើតាមការផ្សព្វផ្សាយកាលពីពេលថ្មីៗនេះរបស់សារពត៌មាន The Wall Street Journal ដែលបានជួបសម្ភាសលោកស្រី Jennifer Homendy ... Read More »

ជនខិលខូចបានបន្លំជាអតិថិជនរបស់ធនាគារនៅប្រទេសសិង្ហបុរី ដើម្បីលួចយកលេខសម្ងាត់ OTP

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីពេលថ្មីៗនេះអាជ្ញាធរនៃប្រទេសសិង្ហបុរីបានប្រកាសអំពីល្បិចដែលជនខិលខូចបានបន្លំធ្វើជាអតិថិជនរបស់ធនាគារហើយបានធ្វើការផ្លាស់ប្ដូរការទទួលសារដើម្បីលួចយកលេខសម្ងាត់ OTP។ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើង , ក្រុមអ្នកវាយប្រហារដែលរស់នៅបរទេសទាំងនេះបានបន្លំធ្វើជាអតិថិជនសរុបចំនួន ៧៥នាក់ហើយបានលួចប្រើប័ណ្ណឥណទានដែលមានទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លារ។ នៅក្នុងការវាយប្រហារនេះពួកគេបានធ្វើការផ្លាស់ប្ដូរសេវាកម្មទូរសព្ទ ដែលអាចឱ្យពួកគេទទួលបានសារនៅក្រៅប្រទេស។ ... Read More »