ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ក្នុងឆ្នាំ២០២៣៖​ កម្ពុជា-អឺរ៉ុប សម្រេចបានទំហំពាណិជ្ជកម្មជាង ៤.៦ពាន់លានដុល្លារ

ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ ក្នុងរយៈពេល​មួយឆ្នាំ២០២៣ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងតំបន់អឺរ៉ុប សម្រេចបាន ៤ ៦១៥លានដុល្លារ ក្នុងនោះកម្ពុជានាំចេញជាង ៣ ៦៦៦ លានដុល្លារ​ ថយចុះ៤.៩៧% ... Read More »

អុីរ៉ង់បានបាញ់មីស៊ីលទៅកាន់មជ្ឈមណ្ឌលចារកម្មអុីស្រាអែលនៅអុីរ៉ាក់ ក្បែរស្ថានកុងស៊ុលអាមេរិក

ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានបង្ហោះវីដេអូដែលបង្ហាញពីកងឆ្មាំបដិវត្តន៍អុីស្លាមរបស់អុីរ៉ង់បានបាញ់មីស៊ីលទៅកាន់ “មជ្ឈមណ្ឌលចារកម្ម” របស់អុីស្រាអែលក្នុងប្រទេសអុីរ៉ាក់ ក្បែរស្ថានកុងស៊ុលអាមេរិក និងនៅ “មូលដ្ឋាន IS” នៅក្នុងប្រទេសស៊ីរី។ ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់បានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ិស្លាម (IRGC) របស់អុីរ៉ង់ កាលពីថ្ងៃទី១៦ ខែមករា បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយមួយគ្រាប់ ... Read More »

ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០៣នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​ ០៣នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ មានអ្នកឆ្លងថ្មី​​ ០៣នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​ ០៣នាក់​ ​ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

លោក កែ​ គឹមយ៉ាន​ ជួបសំណេះសំណាលជាមួយសមាជិក​ ក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ខេត្ត​បន្ទាយមានជ័យ​៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យអមដោយក្រុមការងារគ្រប់ថ្នាក់​ នាថ្ងៃទី​១៧​ ខែមករា​ ឆ្នាំ​២០២៤នេះ បានអញ្ជេីញសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែង (CPP) ដែលជាអង្គបោះឆ្នោតអសកល ... Read More »

ជនសង្ស័យម្នាក់​ ចូលកាច់សោ​.កម៉ូតូមិនបានសម្រេច​ ត្រូវពលរដ្ឋដេញតាមចាប់បានប្រគល់ឱ្យសមត្ថកិច្ច​

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពចូលកាច់សោ​.កម៉ូតូម៉ាកហុងដាឌ្រីម​ មួយគ្រឿងមិនបានសម្រេច​ ត្រូវបានម្ដាយជនរងគ្រោះឃេីញ​ និងស្រែកឆោឡោផ្អេីលដល់អ្នកជិតខាងដេញតាមចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង១២​ និង៣០នាទីរសៀល​ ថ្ងៃទី១៧​ ខែមករា​ ឆ្នាំ​២០២៤​ ស្ថិតក្នុងភូមិព្រះសណ្ដាយ​ សង្កាត់ពងទឹក​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន Goldman Sachs ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា

ប្រទេស​ស្វីស​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ​ បានអនុញ្ញាតឱ្យលោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman ... Read More »

អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់អ្នកបើកបរយានយន្តដឹកភ្ញៀវទេសចរ ចូលរួមរក្សាសណ្ដាប់ធ្នាប់ចតយានយន្តនៅក្នុងចំណតត្រឹមត្រូវ

ខេត្តសៀមរាប៖ ពេលបច្ចុប្បន្ននេះ អ្នកបើករថយន្តគ្រប់ធុន និងរ៉ឺម៉កដឹកភ្ញៀវទេសចរខ្លះមិនព្រមចូលទៅចតយានយន្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅទីនោះឱ្យបានត្រឹមត្រូវឡើយ បែរជាទៅចតនៅតាមចិញ្ចើមផ្លូវដើម្បីចាំទទួលភ្ញៀវនិងចតខុសកន្លែងជាដើម។  បញ្ហានេះ វាមិនត្រឹមតែធ្វើឱ្យមានគំរូអាក្រក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាក៏បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គ្មានរបៀបរៀបរយ ព្រមទាំងបង្កឱ្យមានភាពកកស្ទះចរាចរណ៍នៅតាមដងផ្លូវ នឹងក៏អាចបង្កឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍ផងដែរ។ អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ ... Read More »

ក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យសកម្មភាពប្រជានេសាទ ប្រមូលផលជលផលរដូវត្រូវត្រីជាលើកទី២

ខេត្តកណ្តាល៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ  ក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះទៅពិនិត្យសកម្មភាពប្រជានេសាទកំពុងប្រមូលផល ក្នុងខ្នើតទី២ និងថ្ងៃប្រមូលផលទី២ នៅដាយត្រីលេខ១៥ ក្នុងភូមិសាស្រ្តឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ ការប្រមូលផលត្រីនៅដាយត្រីលេខ១៥ ... Read More »

អនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់សេវាកម្មរបស់មជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក រវាងក្រសួង បរិស្ថាននិងមជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូម៉េឌីក

ភ្នំពេញ៖លោកជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញចុះអនុស្សរណៈនៃការយោគយល់ ស្តីពីការ (ផ្តល់សេវាកម្មរបស់មជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េឌីក)រវាងក្រសួង បរិស្ថាននិងមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូម៉េនឌីក ដើម្បី លើកកម្ពស់ការពិនិត្យសុខភាពគ្រប់ មុខតាមរយៈការផ្តល់សេវាកម្មផ្នែករូបភាពវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រ ... Read More »

ចំនួនពលរដ្ឋចិនបន្តថយចុះ២,០៨ លាននាក់ក្នុងឆ្នាំ២០២៣

ទិន្នន័យផ្លូវការដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិរបស់ប្រទេសចិននៅថ្ងៃទី 17 ខែមករា បានបង្ហាញថា ចំនួនប្រជាជនរបស់ប្រទេសនេះបានកត់ត្រាការធ្លាក់ចុះសម្រាប់ឆ្នាំទីពីរជាប់ៗគ្នាក្នុងឆ្នាំ 2023។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែលដកស្រង់ទិន្នន័យផ្លូវការ ចំនួនប្រជាជនសរុបរបស់ប្រទេសចិនក្នុងឆ្នាំ 2023 បានថយចុះចំនួន 2.08 លាននាក់ ស្មើនឹង ... Read More »

ប្រធានក្លិប Hertha Berlin លោក Bernstein ទទួលមរណភាពក្នុងវ័យត្រឹម៤៣ឆ្នាំ

ប្រធានក្លិប Hertha Berlin នៅលីកទី២អាល្លឺម៉ង់លោក Kay Bernstein ដែលជាអតីតអ្នកគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានឡើងកាន់តំណែងជាប្រធានក្លិបក្នុងឆ្នាំ២០២២បានទទួលមរណភាពក្នុងអាយុ៤៣ឆ្នាំ។ នេះបើយោងតាមក្លិបបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ។ លោក Bernstein គឺជាអ្នកគាំទ្រជ្រុលនិយមយូរមកហើយ ហើយការឈ្នះការបោះឆ្នោតប្រធានក្លិបរបស់គាត់ ដែលជាលើកទីមួយសម្រាប់ក្លិប Bundesliga ​2 ... Read More »

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ... Read More »

🔥អគ្គិភ័យឆាបឆេះតូបលក់ដូរក្នុងផ្សារពោធិ៍ចិនតុងផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ៖​ អគ្គិភ័យមួយបានឆាបឆេះតូបលក់ដូរក្នុងផ្សារពោធិ៍ចិនតុងយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងអាជីវកររាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍កាលពីវេលាម៉ោង១១និង៥០នាទីព្រឹក​ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជេីង​ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។  តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញមានផ្សែងហុយចេញពីតូបលក់មាសផ្នែកខាងលេីយ៉ាងសន្ធោរសន្ធៅភ្លាមនោះបងប្អូនអាជីវករបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានទេីបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។  ក្រោយពីទទួលបានព័ត៌មានភ្លាមក្រុមមន្ត្រីបង្ការនិងពន្លត់គ្រោះអគ្គិភ័យជាច្រេីនអង្គភាពបានចុះទៅដល់ចំណុចកេីតហេតុដេីម្បីបាញ់ពន្លត់ទប់ស្កាត់មិនឱ្យរាលដាលដល់តូបផ្សេងទៀត។  សមត្ថកិច្ចបានបញ្ជាក់ថា​ ... Read More »

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក

ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី លោក វង្សី ... Read More »

អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តបាត់ដំបង៖ យោងតាមកងរាជអាវុធហត្ថខេត្តបាត់ដំបងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះបានអោយដឹងថា,នាយសេនាធិការរង និងលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ បង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពី លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម ... Read More »

អគ្គិភ័យឆាបឆេះបង្គោលភ្លើងនៅក្រុងប៉ោយប៉ែតតែពលរដ្ឋថាបង្គោលនីមួយៗសំបូរខ្សែអុបទិចនិងសំណូមពរជួយរៀបចំឱ្យបានល្អ

ខេត្តបន្ទាយមានជ័យ៖ ឆ្លងចរន្តអគ្គិសនី ឆេះបង្គោលភ្លើងកាត់យប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ត្រង់ចំណុច ផ្លូវចូលសាលាអូរជ្រៅ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។  នៅក្នុងហេតុការណ៍ខាងលើគេឃើញមានពលរដ្ឋសហការគ្នាបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ទាន់ដើម្បីទប់ស្កាត់មិនឲ្យរីករាលដាលដល់លំនៅឋានពលរដ្ឋនៅក្បែរទីតាំងខាងលើ ហើយបានរលត់ទៅវិញភ្លាមៗផងដែរមិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋណាម្នាក់ឡើយ។  ពលរដ្ឋបានលើកឡើងថាៈកត្តាឆេះបង្គោលភ្លើងមានច្រើនករណីហើយនៅក្នុងក្រុងប៉ោយប៉ែត ជួនពេលខ្លះកម្លាំងសមត្ថកិច្ចរួមទាំងអាជ្ញាធរបានសហការគ្នាចូលរួមពន្លត់ដោយបានជោគជ័យប៉ុន្តែកន្លែងខ្លះទៀតករណីឆាបឆេះបង្គោលភ្លើងក៏អាចរីករាលដាលរហូតឆេះផ្ទះពលរដ្ឋផងដែរ ដោយសារតែអគ្គិភ័យឆាបឆេះមានល្បឿនលឿន បើទោះមានការចូលរួមរបស់រថយន្តពន្លត់អគ្គិភ័យមានការរហ័សរហួនក៏ដោយ។ ... Read More »

ក្រុមហ៊ុនជំនាញកសិកម្មឈានមុខនៅអាស៊ី ស្វែងរកឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅ នៅកម្ពុជា

ប្រទេស​ស្វីស​៖​ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar ... Read More »

មន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបង្ក្រាបជនជាតិចិនម្នាក់ពីបទរក្សាទុកនិងជួញដូរគ្រឿងញៀន

ខេត្តកំពង់ស្ពឺ៖ បុរសជនជាតិចិនម្នាក់ត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាងគ្រឿងញៀន នៅភូមិធ្លក ឃុំស្វាយរំពារ ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៦ខែមករាឆ្នាំ២០២៤។    លោកវរសេនីយ៍ឯក ចន  សុភិត អធិការនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថាលោកឧត្តមសេនីយ៍ឯក ឃឹម សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយលោកឧត្តមសេនីយ៍ត្រី ម៉ាត់ ... Read More »

បញ្ជូនខ្លួន បុរសម្នាក់អ្នកបើករថយន្តបុកម៉ូតូ២គ្រឿងបណ្តាលឱ្យ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ទៅកាន់តុលាការហើយ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យភាគីម្ខាង ស្លាប់និងរងរបួស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ សូមបញ្ជាក់ថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យចំណែកឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់ខណៈពេលជិះម៉ូតតាមផ្លូវត្រូវរថយន្តម៉ាកTOYOTA TACOMA ពាក់ផ្លាកលេខខេមរភូមិន្ទ បើកដោយបុរសម្នាក់ទាំងស្ថានភាពស្រវឹងលឿនបុករះពីក្រោយម៉ូតូពេញទំហឹង រួចមានជនឆក់ឱកាសលើកយកម៉ូតូជនរងគ្រោះម៉ាកscoopy ... Read More »

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម។ ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅថ្ងៃទី១៥ ... Read More »

ប្រសិនបើគំរូនៃសង្រ្គាមបែបនេះនៅតែបន្ត អ៊ុយក្រែនប្រឈមនឹងការវាយប្រហារទ្រង់ទ្រាយធំ

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៉ីបាននិយាយថា ឋានៈជាប្រទេសមួយសម្រាប់អ៊ុយក្រែន អាចទទួលរងនូវការវាយលុកដែលមិនអាចជួសជុលបាន ប្រសិនបើគំរូនៃសង្រ្គាមនៅតែបន្ត ហើយគេនឹងមិនអាចបង្ខំឱ្យរុស្ស៉ី ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ បន្តឃាត់​ខ្លួន​មនុស្ស ៤១នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននាថ្ងៃទី១៦ ​ខែមករាម្សិលមិញនេះ!

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែង​ឱ្យដឹងនៅថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០២៤​នេះថា៖​ កម្លាំងសមត្ថកិច្ច​ទូទាំងប្រទេស​ បានឃាត់ខ្លួន​ជនសង្ស័យចំនួន​ ៤១នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា​ម្សិលមិញនេះ។ ... Read More »

មន្ត្រីអធិការកិច្ចម្ហូបអាហារ ក.ប.ប. បន្តអនុវត្តសកម្មភាពចុះអង្កេតទីផ្សារ និងអប់រំផ្សព្វផ្សាយ

ភ្នំពេញ​៖​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី១៧ ខែមករា​ ឆ្នាំ​២០២៤នេះថា​៖ មន្ត្រីស៊ើបអង្កេត​ និងមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខារាជធានី ខេត្ត បានខិតខំបន្តអនុវត្តតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការធានាឱ្យបាននូវការចរាចរទំនិញដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ។  ជាក់ស្ដែង​មន្ត្រីជំនាញ​ កាលពីថ្ងៃទី១៦ ខែមករាម្សិលមិញនេះ​ ... Read More »

មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាម្នាក់​ ត្រូវ​បានបណ្តេញចេញពីក្របខ័ណ្ឌ​ ក្រោយរកឃើញប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ​៖​ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានសម្រេចបណ្តេញនាយទាហានចំនួនពីរនាក់ទៀត ចេញពីក្របខ័ណ្ឌយោធា ក្រោយរកឃើញពួកគេប្រើប្រាស់គ្រឿងញៀន។ នេះបេី​យោងតាម​ប្រភពព័ត៌មាន​ពី​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​ ដែល​ទើប​ទទួល​បាន​នៅព្រឹកថ្ងៃពុធទី​១៧​ ខែមករា​ ឆ្នាំ​២០២៤។  ប្រការ១: សម្រេចលុបឈ្មោះ ... Read More »

ឃាត់ខ្លួន​ជនជាតិបង់ក្លាដេស២នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់

ភ្នំពេញ​៖​ កម្លាំងសមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បា​នឃាត់ខ្លួនជនជាតិបង់ក្លាដេសចំនួន២នាក់ ក្រោយរកឃើញថា ពួកគេ​ជាប់ពាក់ព័ន្ធនឹងករណីនាំមនុស្សចំនួន៥៦នាក់ចេញឆ្លងដែនដោយខុសច្បាប់។​ នេះបេី​យោង​តាមការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។  ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការចុះឃាត់ខ្លួនជនជាតិបង់ក្លាដេសជាមេខ្លោងក្នុងករណីនាំមនុស្សឆ្លងដែនខុសច្បាប់នេះ គឺអនុវត្តតាមបណ្ដឹងអន្តរគមន៍ជួយសង្គ្រោះ ពីជនជាតិបង់ក្លាដេស កាលពីដើមសប្ដាហ៍កន្លងទៅនេះ ហើយដោយមានការឯកភាពពីលោក ... Read More »

បុរសចំណាស់ម្នាក់ ជួសជុលអណ្តូងស្នប់ភ្ជាប់ម៉ូទ័របូមទឹក មិនប្រយត្ន័ ឆក់ស្លាប់

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ ជួសជុលអណ្តូងស្នប់ភ្ជាប់ម៉ូទ័របូមទឹក មិនប្រយ័ត្ន ឆក់ស្លាប់កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៤ ភូមិ ព្រៃភ្នៀត ឃុំសំឡី ស្រុក កំពង់រោទ៍ ខេត្តស្វាយរៀង ... Read More »

សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនក្មេងទំនើង ១២០នាក់ លើ ​៥១ករណី ​រយៈពេល២សប្ដាហ៍ឆ្នាំថ្មី២០២៤!

ភ្នំពេញ ៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា  ៖ យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងពីរសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែ​មករា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស ... Read More »

ភ្លើងប្រចណ្ឌ បាញ់សម្លាប់នារីជាសង្សាររួចបាញ់សម្លាប់ខ្លួនឯង នៅក្រុងព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖​ បុរសម្នាក់​ព្រោះ​តែភ្លើងប្រចណ្ឌ បាន​ធ្វើ​សកម្មភាព​បាញ់សម្លាប់នារីជាសង្សាររួចបាញ់សម្លាប់ខ្លួនឯង បង្កការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ កាលពីល្ងាចថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្រោយសាលាបូស្គូ នៅក្រុមទី១៨ ភូមិ៥ ក្រុង/ខេត្តព្រះសីហនុ។ យោងតាម​ប្រភពព័ត៌មាន​ពី​មន្រ្តី​នគរបាល​ក្រុងព្រះសីហនុ​ បានឱ្យដឹងថា​ តាមការបំភ្លឺរបស់ឈ្មោះ ... Read More »

តោះស្វែងយល់ដើម្បីការពារសុខភាព គ្រោះថ្នាក់នៃការបរិភោគទាំងគ្រាប់នូវផ្លែឈើដែលមានគ្រាប់ធំៗ!

ភ្នំពេញ ៖ ជាក់ស្តែងមានអ៊ុំប្រុសម្នាក់អាយុ ៤៨ឆ្នាំ មកពីខេត្តតាកែវ បានចូលមកមន្ទីរពេទ្យកាល់ម៉ែត ដោយមានអាការៈឈឺចុកឆ្អល់នៅចុងដង្ហើម និងក្អួតជាច្រើនដង ដែលអាការៈនេះមានប្រហែលជិតមួយខែហើយ គឺបន្ទាប់ពីគាត់បានពិសា ផ្លែម៉ាក់ប្រាង ដោយមិនបានយកគ្រាប់ចេញ។    តាមរយៈការសាកសួរ អ្នកជំងឺផ្ទាល់ ... Read More »

ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២០°C

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា ៖ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤៖ ... Read More »