ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

ថ្ងៃ​នេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០៣នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា​​ ឆ្នាំ២០២៤នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​  មានអ្នកឆ្លងថ្មី​​ ០៣នាក់, មានអ្នកជាសះស្បើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ០២នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា ​។  សូមជម្រាបថា​ ... Read More »

អបអរសាទរ ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុត លំដាប់ទី ១២ លើពិភពលោកដោយ TripAdvisor’s Traveler Choice Awards.

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ សូមអបអរសាទរ ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុត លំដាប់ទី ១២ លើពិភពលោកដោយ TripAdvisor’s Traveler Choice ... Read More »

សម្តេចធិបតី ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានឆន្ទៈនិងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា មានឆន្ទៈនិងការប្តេជ្ញាមោះមុតក្នុងការបន្តអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ត្រូវជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិរភាពសង្គម និងរួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន

ភ្នំពេញ ៖ ក្នុងការចូលរួមអបអរសាទរ – ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ឆ្នាំ២០២៤» ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់កំណើនកាន់តែប្រសើរ Better MSMEs ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ខកចិត្តចំពោះជនឆ្លៀតឱកាសមួយចំនួនដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត បង្កឱ្យមានការភ័ន្តច្រឡំ

ភ្នំពេញ ៖ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ករណីឃាតកម្មប្រព្រឹត្តដោយជនល្មើស ឈ្មោះ ស្រី ស៊ីណា នៅទីស្តីការក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានអរគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ ... Read More »

អាជ្ញាធរជាតិអប្សរា នឹងកាប់ដកហូតដើមឈើ និងកាត់ក្រីមែកឈើមានហានិភ័យខ្ពស់ នៅតាមបរិវេណប្រាសាទ និងទីតាំងសំខាន់ៗក្នុងរមណីយដ្ឋានអង្គរ

ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់មន្ទីរ ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ ភ្ញៀវជាតិ-អន្តរជាតិ សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ព្រម ទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភណភាពនៅតាមដងផ្លូវ និងតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយ ... Read More »

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ ចូលសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ លោក Maris SANGAMPONGSA រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ ចូលសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា ... Read More »

លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Phạm Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ៖ នារសៀលថ្ងៃទី ២៦ ... Read More »

ផ្ទះលក់ចាប់ហួយ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះ ដោយមិនដឹងមូលហេតុ

ខេត្តបាត់ដំបង៖ ផ្ទះតៀមលក់ចាប់ហួយ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ០៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចផ្ទះលេខ ៧៤៧ ក្រុមទី២៣  ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ករណីអគ្គិភ័យខាងលើនេះដែរបណ្តាលឲ្យឆេះផ្ទះតៀមលក់ចាប់ហួយ០១ខ្នងទំហំ ៩ម៉ែត្រ ... Read More »

ដុតបំផ្លាញគ្រឿងញៀនជាង២២គីឡូក្រាមក្រោយយុទ្ធនាការបង្ក្រាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

  ខេត្តបាត់ដំបង៖ នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លើទឹកដីខេត្តបាត់ដំបង លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអានសារលិខិតទាំងស្រុងរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ... Read More »

ឧត្តមសេនីយ៍ឯក ចេវ ហាក់ ៖ «ការត្រួតពិនិត្យជាតិស្រវឹងពេលយប់អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ»

ភ្នំពេញ៖ ការត្រួតពិនិត្យជាតិស្រវឹងចំពោះអ្នកបើកបរយានយន្ត អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ នៅពេលយប់ ហើយកម្លាំងសមត្ថកិច្ចចម្រុះនឹងបន្តការត្រួតពិនិត្យជាតិស្រវឹងដូចភ្លៀងរលឹមចំពោះអ្នកបើកបរនាពេលយប់ ទូទាំងប្រទេស ជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញដែលមានចរាចរណ៍មមាញឹក។ នេះបើតាមការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានលើកទីពីរ ... Read More »

ប្រេីដៃនិងខ្សែក្រវ៉ាត់វាយជនរងគ្រោះបណ្តាលឱ្យមាន របួសស្នាម ត្រូវនគរបាលខណ្ឌមានជ័យចាប់ឃាត់ខ្លួន០៣នាក់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលស្ទឹង មានជ័យទី១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចាប់ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (ប្រេីដៃនិង ខ្សែក្រវ៉ាត់ វាយបណ្តាល ឲ្យមានរបួសស្នាម) ។ នេះបេីយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ... Read More »

សេដ្ឋកិច្ចបៃតងលំនាំចិនជាមគ្គុទេសក៍នៃការអភិវឌ្ឍសកលប្រកបដោយគុណភាពខ្ពស់ក្នុងយុគសម័យថ្មី

អន្តរជាតិ ៖ គោលការណ៍សេដ្ឋកិច្ចបៃតងលំនាំចិនដែលជាការរួមបញ្ចូលគ្នានៃកត្តាទាំងបីគឺ សេដ្ឋកិច្ច បរិស្ថាន និងសង្គមបានរំលេចពីលក្ខណៈនិរន្តរភាពឆ្ពោះទៅរកការលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សជាតិ និងកំពុងជំរុញការអភិវឌ្ឍឧស្សាហកម្មបៃតង និងថាមពលបៃតង ដោយរួមចំណែកបង្កើនល្បឿនអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ២០៣០ដែលជាទិសដៅដាក់ចេញដោយអង្គការសហប្រជាជាតិ។ នេះជាការផ្សាយដោយ គេហទំព័រ «CCFR China state-controlled media ... Read More »

ឃាត់ខ្លួននសង្ស័យម្នាក់ពាក់ព័ន្ធករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិពលរដ្ឋ

ភ្នំពេញ៖​ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានឱ្យដឹង​នៅព្រឹកថ្ងៃទី២៧​ ខែមិថុនា​ ឆ្នាំ២០២៤នេះថា​ កម្លាំងនគរបាលបានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់យកមកសួរនាំពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិ។  ​     ជនសង្ស័យឈ្មោះ​ អឿន ធី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ... Read More »

តើបណ្ណបើកបរដែលហួសសុពលភាពបន្តបានដែរឬទេ? តម្រូវឯកសារអ្វីខ្លះ តម្លៃសេវាប៉ុន្មាន?

ភ្នំពេញ​៖​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ នៅព្រឹកថ្ងៃ​ទី​២៧​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ តើបណ្ណបើកបរដែលហួសសុពលភាពបន្តបានដែរឬទេ? តម្រូវឯកសារអ្វីខ្លះ តម្លៃសេវាប៉ុន្មាន? ក្រសួងសាធារណការ​ បានឱ្យដឹងទៀតថា​ ឈ្វេងយល់ពីបណ្ណបើកបរដែលហួសសុពលភាព អាចស្នើសុំបន្តឡើងវិញបាន ដោយតម្រូវភ្ជាប់នូវឯកសារដូចជា ... Read More »

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យ ការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

ភ្នំពេញ ៖ នាព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ចាំង ជេគីលី (Thang Jacky ... Read More »

បូលីវី៖ ឧត្តមសេនីយ៍ Zuniga ត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ

អគ្គមេបញ្ជាការថ្មីនៃកងទ័ពបូលីវី លោក Jose Wilson Sanchez ជំនួសឱ្យមេទ័ពដែលធ្វើរដ្ឋប្រហារ ឧត្តមសេនីយ៍ Zuniga បានបញ្ជាឱ្យទាហានដែលដឹកនាំដោយឧត្តមសេនីយ៍ Zuniga ដែលបានដកចេញពីតំណែង។ ប្រព័ន្ធផ្សព្វផ្សាយបូលីវី និងសាក្សីមួយចំនួនបាននិយាយថា អាជ្ញាធរបូលីវីបានចាប់ខ្លួនឧត្តមសេនីយ៍ Juan ... Read More »

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា លើកឡើងពីការបេ្តជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់សមភាព Gender ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ភ្នំពេញ ៖ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោក ឧបនាយករដ្ឋមន្ត្រី សុខ ... Read More »

Foden ចាកចេញពីជំរុំហ្វឹកហាត់អង់គ្លេស ដោយសារជាប់កាតព្វកិច្ចគ្រួសារ

ខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេស Phil Foden បានចាកចេញពីជំរុំហ្វឹកហាត់របស់ក្រុមតោកំណាចអង់គ្លេសនៅ Euro 2024 ប្រទេសអាឡឺម៉ង់ ហើយត្រឡប់ទៅចក្រភពអង់គ្លេសវិញសម្រាប់កំណើតកូនទី៣របស់គាត់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាគមបាល់ទាត់អង់គ្លេសបានប្រកាសថា កីឡាកររបស់ក្រុម Manchester City វ័យ២៤ឆ្នាំរូបនេះ ត្រូវការត្រឡប់ទៅផ្ទះវិញ ... Read More »

រថយន្តដឹកដែកធុនធំបុកម៉ូតូកិនស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុចំណែកឯបុរសម្នាក់ទៀតរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខណៈពេលជិះម៉ូតូឆ្លងកាត់ទទឹងផ្លូវត្រូវរថយន្តដឹកដែកធុនធំបើកមកលឿនកិនម៉ូតូជាប់ក្រោមរថយន្ត​ កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅ លើផ្លូវចោមចៅ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ បានជិះម៉ូតូ ម៉ាកHONDA SCOOPY ពណ៌សមួយគ្រឿងពាក់ ... Read More »

ទីក្រុងព្យុងយ៉ាងប្រកាសថា ទទួលបានជោគជ័យ ការសាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់ជាច្រើន

សារព័ត៌មាន Reuters បានដកស្រង់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនានេះបានរាយការណ៍ថា កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដដ៏សំខាន់មួយ ប្រកបដោយជោគជ័យ ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលដែលអាចពាំក្បាលគ្រាប់បានច្រើនគ្រាប់។ តាម KCNA ការធ្វើតេស្ដខាងលើ បានធ្វើឡើងកាលពីថ្ងៃពុធ ទី២៦ ... Read More »

លោក ឃឹម ហ្វីណង់ ៖ ដីស្រែដែលមានផ្ទុះករណីដង្កូវហ្វូងគឺជាដីស្រែដែលកំពុងខ្វះទឹក គ្មានវត្តមានក្តាមខ្យងត្រីស្រែនោះទេ

ភ្នំពេញ ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហោះឆ្លើយតប ... Read More »

រកឃើញក្រុមទាំង១៦ ប្រជែងគ្នាក្នុងព្រឹត្តិការណ៍យូរ៉ូ២០២៤

ការប្រកួតពានរង្វាន់ប្រចាំទី្វបអឺរ៉ុប Euro 2024 នៅប្រទេសអាល្លឺម៉ង់ឆ្នាំនេះបានប្រកួតបញ្ចប់ក្នុងវគ្គជម្រុះតាមពូលទាំង៦ហើយ ពោលគឺពូល A B C D E និង F។  នោះគេរកឃើញ១២ក្រុមដែលឈរលខ១និងលេខ២តាមពូល និង៤ក្រុមទៀតជាក្រុមលេខ៣ល្អតាមពូលនីមួយៗ នឹងត្រូវប៉ះគ្នានៅវគ្គ១៦ក្រុមនេះ។ ... Read More »

កម្លាំងនគរបាលជំនាញ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បន្តចុះពិនិត្យវឌ្ឍនភាព ពង្រឹងពន្លឿនប្រសិទ្ធភាពការងារ តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល

ខេត្តព្រៃវែង ៖ កម្លាំងនគរបាលការិយាល័យជំនាញ ចំណុះស្នងការដ្ឋាននគរបាខេត្តព្រៃវែង បន្តចុះពិនិត្យមើលវឌ្ឍនភាព និងពង្រឹង ពន្លឿនប្រសិទ្ធភាពការងារ តាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តព្រៃវែង។ នេះជាការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។  ការចុះពិនិត្យវឌ្ឍនភាព ពង្រឹងពន្លឿនប្រសិទ្ធភាពការងារ ... Read More »

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលបានទទួលស្វាគមន៍ លោករដ្ឋមន្ត្រី ជាលើកទី២

ភ្នំពេញ​៖​ លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ... Read More »

លោកបណ្ឌិត អ៊ាង សុផល្លែត ៖ ការបញ្ជូលសមាជិកសមាជិកាថ្មី គឺជាកម្លាំងសាមគ្គីយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត

ខេត្តត្បូងឃ្មុំ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ស្រុកពញាក្រែក  និងស្រុកត្បូងឃ្មុំ បានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានរំដោះ ... Read More »

សេចក្តីណែនាំ ស្តីពីការត្រៀមរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤

ភ្នំពេញ ៖ ការប្រារព្ធពិធីខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤ នា ឆ្នាំនេះ ស្របនឹងការអនុវត្តកម្មវិធីនយោបាយ, យុទ្ធសាស្ត្របញ្ចកោណ ... Read More »

ស្វែងយល់អំពី សញ្ញាគ្រោះថ្នាក់អំពីជំងឺដុំសរសៃប្រសាទបញ្ជា ស្ថិតនៅនឹងឆ្អឹងកងខ្នង!

ភ្នំពេញ ៖ សញ្ញាគ្រោះថ្នាក់អំពីជំងឺដុំសរសៃប្រសាទបញ្ជា ស្ថិតនៅនឹងឆ្អឹងកងខ្នង! ជាដុំដែលកើតចេញពីស្រោមនៃសរសៃបញ្ជា(Neurinome Rachidien) ដែលជាទូទៅវាជាដុំសាច់ស្លូត និងរីកលូតលាស់យឺត។ ក) រោគសញ្ញា៖    – ឈឺចាប់ដៃ ជើង    ... Read More »

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងារផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពង្រឹងគុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ

ភ្នំពេញ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងទីស្ដីការគណៈរដ្ឋមន្រ្តី នាថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ... Read More »

ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃ ដី១០%

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់បោកបក់គ្របដណ្តប់លើផ្ទៃ ដី១០%  ។ នេះបើយោងតាម ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ... Read More »