ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃ ទី២៦ មិថុនា កើតឡើងចំនួន ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ និងរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៤លើក (យប់ ២លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ១នាក់ (ស្រី ០នាក់), រងរបួសសរុប ... Read More »

លោករដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។  ក្នុងកិច្ចប្រជុំនេះលោករដ្ឋមន្ត្រី ... Read More »

លោក​ឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ ថ្លែង​ប្រសាសន៍សំខាន់ៗ​ពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា

ភ្នំពេញ​៖​ លោក​ កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ នៅរសៀលថ្ងៃទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានធ្វេី​សន្និសីទសារព័ត៌មានស្ដីពី “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា”  ពីមូលដ្ឋានច្បាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ... Read More »

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ២៦ មិថុនា ចំនួន ១៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤០នាក់

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤០ នាក់ (ស្រី ៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី២៦ ខែមិថុនា ... Read More »

សារៈសំខាន់នៃដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រីឥណ្ឌាទៅកាន់ប្រទេសរុស្ស៊ី

សម្រាប់ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រី Narendra Modi ទៅកាន់ទីក្រុងម៉ូស្គូ លោក Nandan Unnikrishnan ប្រធានផ្នែកសិក្សាអឺរ៉ាស៊ីនៅមូលនិធិស្រាវជ្រាវ Observer បាននិយាយថា ឥណ្ឌាចង់បញ្ជាក់ឡើងវិញនូវទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួនជាមួយរុស្ស៊ី។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ លោកម៉ូឌីត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចទៅប្រទេសរុស្ស៊ីនិងជួបជាមួយលោកប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីននៅដើមខែកក្កដា ។ ... Read More »

លោក រដ្ឋលេខាធិការក្រសួងកសិកម្មដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលស្ថានភាពដង្កូវហ្វូងកំពុងរាតត្បាតស៊ីបំផ្លាញស្រូវបងប្អូនប្រជាពលរដ្ឋនៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោក គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក សរ សុដានី អភិបាលរងខេត្ត តំណាង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នាថ្ងៃទី២៦ ... Read More »

🔥បុរសម្នាក់ត្រូវភ្លើងឆេះស្លាប់ ដោយសារករណីអគ្គិភ័យឆាបឆេះផ្ទះ

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋសង់ពីថ្មក្រោមឈើលើយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យបុរសវ័យ៥៦ឆ្នាំម្នាក់ស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានរួមទាំងសមត្ថកិច្ចបង្ការពន្លត់អគ្គិភ័យយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍ ។  គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤ នៅត្រង់ចំណុចខាងក្រោយវិទ្យាល័យ ជាសុីម សាមគ្គី សិ្ថតនៅតាមបណ្តោយផ្លូវលេខ៦៥៦ ភូមិ១២ ក្នុងសង្កាត់ទឹកល្អក់ទី០៣ ... Read More »

សិង្ហបុរី បោសសម្អាតលុយខ្មៅ រឹបអូសបានជាង៤ពាន់លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០១៩

សារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា រដ្ឋាភិបាលសិង្ហបុរី បានឱ្យដឹងនៅថ្ងៃពុធនេះថា គិតចាប់តាំងពីឆ្នាំ២០១៩មក បុរីរដ្ឋមួយនេះរឹបអូសបានទ្រព្យសម្បត្តិសរុបចំនួន ៦ពាន់លានដុល្លារសិង្ហបុរី ស្មើនឹង៤.៤ពាន់លានដុល្លារអាមេរិក ដែលជាប់ពាក់ព័ន្ធសកម្មភាពឧក្រិដ្ឋកម្ម និងការលាងសម្អាតលុយកខ្វក់។ ... Read More »

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ៖​ ប្រកាសចុះចេញពីតំណែងប្រសិនបើជនល្មើស ស្រី ស៊ីណា ជាប់គុកពីរបីឆ្នាំហើយដោះលែងវិញ​

ភ្នំពេញ៖ ថ្លែង​នៅចំពោះមុខអ្នកសារព័ត៌មាន​ នាឱកាសក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ​ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រកាសនឹងចុះចេញពីតំណែងប្រសិន បើឧក្រិដ្ឋជន ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សយ៉ាងកាចសាហាវ ... Read More »

អូទ្រីសកសាងកំណត់ត្រាឡើងវគ្គ១៦ក្រុម ខណៈបារាំងបានត្រឹមស្មើប៉ូឡូញ

អូទ្រីសបានកសាងសមិទ្ធផលដ៏គួរឱ្យចាប់អារម្មណ៍ដែលនឹងធ្វើឱ្យអ្នកផ្សេងទៀតមានការកោតសរសើរនៅ Euro 2024 នៅពេលដែលក្រុមនេះបានផ្តួលហូឡង់ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុងលទ្ធផល ៣ទល់២ ក្នុងនាមជាអ្នកឈ្នះក្នុងពូល D ។ ទោះបីជាត្រូវបានផ្តល់លទ្ធផលស្មើជាមួយហូឡង់ និងបារាំងក៏ដោយក៏ក្រុមរបស់លោក Ralf Rangnick បានឈ្នះពីរប្រកួតក្នុងចំណោម៣ប្រកួតរបស់ពួកគេដើម្បីបញ្ចប់ចំណាត់ថ្នាក់លេខ១ក្នុងពូល។ រីឯហូឡង់បានធានាការឈានទៅវគ្គ១៦ក្រុមចុងក្រោយរួចហើយដែរ ... Read More »

រដ្ឋបាលខេត្ដក្រចេះធ្វើតេស្តរហ័សស្វែងរកសារធាតុញៀនក្នុងទឹកមូត្រ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា

ខេត្តក្រចេះ ៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្ដក្រចេះ បានរៀបចំការត្រួតពិនិត្យស្វែងរកសារធាតុញៀនក្នុងទឹកមូត្រដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ដែលបម្រើការងារនៅរដ្ឋបាលខេត្តក្រចេះ ។ ការធ្វើតេស្តរហ័សស្វែងរកសារធាតុញៀនក្នុងទឹកមូត្រ ដោយមានមន្ត្រីការិយាល័យគ្រឿងញៀន នៃស្នងការនគរបាលខេត្ត ... Read More »

ជណ្តើរ និងកម្រាលជុំវិញដំបូលទទឹក ភាគខាងកើត ខាងជើង និងខាងលិចរបស់ប្រាសាទនាគព័ន្ធ កំពុងដំណើរការជួសជុល

ខេត្តសៀមរាប៖ ក្រុមអ្នកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាអនុវត្តន៍គម្រោងជួសជុលជណ្ដើរ និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងកើត ខាងជើង និងខាងលិចរបស់ប្រាសាទនាគព័ន្ធ ដែលកំពុងទទួលរងការខូចខាតធ្ងន់ធ្ងរឱ្យប្រសើរឡើងវិញ។ លោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការជួសជុលចាប់ដំណើរការតាំងពីដើមខែឧសភា ... Read More »

រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ បង្ហាញការកោតសរសើរចំពោះ គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលបានចូលបកស្រាយ ពាក់ព័ន្ធនឹង «ករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា»

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បង្ហាញការកោតសរសើរចំពោះ គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Vongchan Reaksmeidara ដែលបានចូលបកស្រាយ ពាក់ព័ន្ធនឹង «ករណីឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ... Read More »

រុស្ស៊ីសងសឹក ដោយបិទប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុបចំនួន៨០

សារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ រុស្ស៉ីបាននិយាយថា ខ្លួននឹងធ្វើការបិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយជាច្រើនរបស់សហភាពអឺរ៉ុប (EU) រួមមានទាំងវេបសាយរបស់ AFP ផងដែរ ខណៈវាជាចំណាត់ការឆ្លើយតបវិញចំពោះការដាក់បម្រាមផ្សព្វផ្សាយរបស់ ... Read More »

កម្ពុជា-UN និងបណ្តាប្រទេសMOU ចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តបកែវ (ត្រីកោណមាស)

ប្រទេសឡាវ៖ ប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា នៅថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២៤នេះ​ បានចូលរួមជាមួយUNODC និងបណ្តាប្រទេសហេត្ថលេខីនៃមហាអនុតំបន់ទន្លេមេគង្គបានអញ្ជើញចូលរួមការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តបកែវ ប្រទេសឡាវ( ត្រីកោណមាស)។  ឧត្តមសេនីយ៍ឯក នាក់ ... Read More »

ប្រាក់រង្វាន់រាជរដ្ឋាភិបាលជាង ៤២៣លានរៀល បានប្រគល់ជូនដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីម្ចាស់មេដាយកីឡាអាស៊ី ជើងឯកពិភពលោក-អាស៊ី-អាស៊ីអាគ្នេយ៍

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៤២៣ ៧០០ ០០០ រៀល ... Read More »

ប្រេស៊ីលនៅតែមិនអាចបង្ហាញទម្រង់លេងល្អប្រសើរក្នុងព្រឹត្តិការណ៍ Copa America

ទម្រង់លេងមិនល្អរបស់ប្រេស៊ីលក្នុងលទ្ធផលស្មើដោយគ្មានគ្រាប់បាល់ទល់នឹងកូស្តារីកាក្នុងការប្រកួតបើកឆាក Copa America របស់ពួកគេកាលពីថ្ងៃអង្គារបានបង្អាក់ការសាទរជុំវិញអ្នកចាត់ការថ្មីរបស់ពួកគេ និងក្រុមដែលត្រូវបានកែលម្អឡើងវិញដែលមានការផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែប្រយុទ្ធ Vinicius Jr.។ បន្ទាប់ពីឈ្នះអង់គ្លេស ១-០ នៅកីឡដ្ឋាន Wembley និងស្មើ ៣-៣ ជាមួយអេស្ប៉ាញនៅ Bernabeu ... Read More »

រថភ្លើង Kiha-183 ចំនួន២ទូចុងក្រោយ បើកតេស្តសាកល្បងលើផ្លូវដែក ព្រះសីហនុ-ភ្នំពេញ ដោយជោគជ័យ

ភ្នំពេញ៖ រថភ្លើង Kiha-183 ចំនួន២ទូចុងក្រោយ ដែលទើបកែកុនរួចលើប្រព័ន្ធជើងក្រោម និងបរិក្ខារសម្រាប់ដឹកអ្នកដំណើរ បានបើកបរធ្វើតេស្តសាកល្បងលើផ្លូវដែកភាគខាងត្បូង (ព្រះសីហនុ-ភ្នំពេញ) នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានដោយជោគជ័យ។ លោក ប៉េង ... Read More »

ការតវ៉ាបានក្លាយទៅជាហិង្សានៅប្រទេសកេនយ៉ា ដែលបង្កការព្រួយបារម្ភពីសហគមន៍អន្តរជាតិ

រដ្ឋាភិបាលកេនយ៉ាកាលពីម្សិលមិញ (២៥ មិថុនា) បានសន្យាថានឹងស្តារសណ្តាប់ធ្នាប់ឡើងវិញ បន្ទាប់ពីកុបកម្មដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅអគារសភារបស់ប្រទេសនេះ ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់។ ហេតុការណ៍នេះត្រូវបានគេនិយាយថា កើតចេញពីការតវ៉ាប្រឆាំងនឹងការដំឡើងពន្ធក្នុងប្រទេសអាហ្វ្រិកនេះ។ ការវិវឌ្ឍធ្ងន់ធ្ងរនៅប្រទេសកេនយ៉ាបានបង្កឱ្យមានការព្រួយបារម្ភជាសាធារណៈ។ នៅក្នុងសុន្ទរកថាជាតិតាមទូរទស្សន៍ លោកប្រធានាធិបតីកេនយ៉ា William Ruto បានសម្តែងការព្រួយបារម្ភអំពីកុបកម្មកាលពីម្សិលមិញ។ ប៉ូលិសត្រូវបានបង្ខំឱ្យបើកការបាញ់ប្រហារ ... Read More »

កម្ពុជា និងម៉ាឡេស៊ី នឹងពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ... Read More »

រថយន្តអគ្គិសនីចិនរួមចំណែកមិនអាចខ្វះបានក្នុងការអភិវឌ្ឍបៃតង

អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានផ្សាយថា ៖ក្រោយពីពេលដែលពិភពលោកឈានចូលយុគសម័យទំនើប ផលប៉ះពាល់ចំពោះបរិស្ថានដែលបណ្តាលមកពីការអភិវឌ្ឍជ្រុលនូវឧស្សាហកម្មប្រពៃណីបានក្លាយជាកង្វល់រួមរបស់សហគមន៍អន្តរជាតិ ដូចនេះ ... Read More »

តំណាងអយ្យការ សម្រេចចោទប្រកាន់លើក្រុមក្មេងទំនើង ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យម្នាក់ និងបក្ខពួក ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចខាងមុខមណ្ឌលប្រល័យពូជសាសន៍ជើងឯក ផ្លូវបេតុង ក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ... Read More »

សមត្ថកិច្ច​ទូទាំងប្រទេស ​៖​ បន្តផាកពិន័យយានយន្តល្មើសចំនួន ២៧៥គ្រឿងទៀត​ តាមអនុក្រឹត្យលេខ៣៩​ នាថ្ងៃទី២៦មិថុនានេះ!

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ២៧៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។  ក្នុងប្រតិបត្តិការនោះ​ ចំនួនគោលដៅសរុប ... Read More »

សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា

ភ្នំពេញ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ថា​ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់អតីតយុទ្ធជន កម្ពុជា តាមរយៈ ការផ្តល់កិត្តិយស ការផ្តល់កិច្ចគាំពារដល់ជីវភាពរស់នៅ និង ការផ្តល់ ឱកាសដល់ក្រុមគ្រួសាររបស់អតីតយុទ្ធជន ឱ្យចូលរួមក្នុងកិច្ចការបម្រើជាតិមាតុភូមិ ... Read More »

លោក ស៊ូ ម៉ុល ចុះពិនិត្យស្ថានភាពដង្កូវហ្វូង បំផ្លាញដំណាំស្រូវ របស់កសិករនៅឃុំចំនួន២ ក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក និងក្រុមការងារនាព្រឹក ថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះ ពិនិត្យស្ថានភាពដង្កូវហ្វូង បំផ្លាញដំណាំស្រូវ របស់កសិករ នៅឃុំចំនួន២ ក្នុងស្រុករមាសហែក។ ការចុះពិនិត្យស្ថានភាពដង្កូវហ្វូង ... Read More »

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖​ លើកឡើងពីមូលដ្ឋានច្បាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា

ភ្នំពេញ​៖​ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា” នៅថ្ងៃទី២៦ ខែមិថុនា២០២៤ លោក​ កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងពីមូលដ្ឋានច្បាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងឃាតកម្មប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ... Read More »

បុរសម្នាក់មានអាការៈមិនស្រួលខ្លួន បានជិះម៉ូតូមកដួលស្លាប់លេីដងផ្លូវ បង្កការភ្ញាក់ផ្អេីលជាខ្លាំង

ភ្នំពេញ ៖ បុរសម្នាក់មានវ័យ៥៩ឆ្នាំ បានជិះម៉ូតូមួយគ្រឿងតាមដងផ្លូវព្រះនរោត្ដម និងមានអាការ:មិនស្រួលក៏ដួលដោយខ្លួនឯងដេកស្លាប់ លេីដងផ្លូវ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងអាជ្ញាធរមូលដ្ឋាន កាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៤ នៅចំណុចមុខអតីតសណ្ឋាគារតាយម៉េង តាមបណ្ដោយផ្លូវព្រះនរោត្ដម ... Read More »

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចេញសេចក្តីប្រកាសព័ត៌មានពាក់ព័ន្ធដី ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក និងភូមិវត្តនិងភូមិបុស្ស ឃុំត្រស់ ស្រុករមាសហែក

ខេត្តស្វាយរៀង៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធដី ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក និងភូមិវត្តនិងភូមិបុស្ស ឃុំត្រស់ស្រុករមាសហែក។ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបអំពី៖ (១). ករណី ឈ្មោះ ប៊ុន ... Read More »

គ្រឿងញៀនជាង៧០០គីឡូក្រាម ត្រូវបានដុតបំផ្លាញចោលនាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ អភិបាលរងខេត្តស្ទឹងត្រែងលោក ធូ ចាន់ពៅ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៤ នាឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន ខេត្តស្ទឹងត្រែងបានរៀបចំពិធីដុតកម្ទេចគ្រឿង ញៀនចំនួន៧០២គីឡូក្រាម និង១៣៦,១៨ក្រាម តាមអំណាចសាលក្រម ... Read More »

សម្ដេចតេជោ​ ហ៊ុន​ សែន ​៖​ ព័ត៌មានមិនពិត (Fake News)

ភ្នំពេញ​៖​ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធាន​ព្រឹទ្ធសភា​ និងជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ នៅថ្ងៃទី​២៦​ ខែមិថុនា​ ឆ្នាំ​២០២៤នេះថា៖​ ព័ត៌មានមិនពិត (Fake News)។  សម្ដេចតេជោ​ ហ៊ុន​ ... Read More »