ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

«ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ»

«ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ» ជាសុភាសិតខ្មែរមួយ ដាស់តឿនសតិកូនខ្មែរឱ្យប្រតិបតិ្តវប្បធម៌ដឹងគុណ។ មានន័យថា ប្រសិនបើយើងទទួលបានភោគផល លទ្ធផលល្អ ការអភិវឌ្ឍ សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុដុមភាព សុខុមាលភាព ឬសុភមង្គលហើយនោះ យើងតែត្រូវនឹកគុណដល់អ្នកដែលផ្ដួចផ្ដើមគំនិត ... Read More »

ឃាត់ខ្លួនក្រុមក្មេងទំពាំងស្អុយ៧នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខបានឱ្យដឹងថា នៅ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមបានឃាត់ខ្លួនជនសង្ស័យ៧នាក់ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងដីឡូត៍ទុកចោល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ ជនសង្ស័យទាំង ... Read More »

លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបន្តដឹកនាំកម្លាំងដាក់គោលដៅត្រួតពិនិត្យបម្រាមគោចរដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ បានបន្តដឹកនាំកម្លាំងដាក់គោលដៅត្រួតពិនិត្យបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ លោកអភិបាលខណ្ឌបានឱ្យដឹងថា៖ គោលដៅដែលត្រូវដាក់ត្រួតពិនិត្យនោះគឺមានពីរ៖ ទី១-គោលដៅផ្លូវលេខ១០១៩ មុខទីតាំងបណ្តុះកូនឈើ ... Read More »

ការប្រកួតបាល់ទាត់ក្រុម Real Madridនឹងវិលត្រឡប់មកកាន់កីឡដ្ឋាន Bernabeu វិញក្នុងរយៈពេលមួយខែទៀត

ការអភិវឌ្ឍន៍ឡើងវិញនូវកីឡដ្ឋាន Estadio Santiago Bernabeu ជិតបញ្ចប់ហើយដោយការប្រកួតបាល់ទាត់នឹងវិលត្រឡប់មកកាន់កីឡដ្ឋាននេះវិញក្នុងរយៈពេលមួយខែ។ ដោយបានចាប់ផ្តើមសាងសង់យ៉ាងឆាប់រហ័សនៅពេលដែលជំងឺរាតត្បាតកូវីដ-១៩បានផ្ទុះឡើងនៅឆ្នាំ២០២០ ក្រុម Real Madrid បានឃើញគម្រោងកីឡដ្ឋានរបស់ពួកគេដំណើរការលឿនជាងកាលវិភាគ ហើយឥឡូវនេះពួកគេកំពុងផ្តោតការយកចិត្តទុកដាក់លើការងារសាងសង់សម្រាប់ការបើកឡើងវិញនៅថ្ងៃទី១២ ខែកញ្ញាខាងមុខ។ ទោះយ៉ាងណាក៏ដោយនៅតែមានការងារជាច្រើនដែលត្រូវធ្វើមុនពេលការប្រកួតបាល់ទាត់ចាប់ផ្តើមលេងនៅទឹកដី Los Blancos ... Read More »

ក្រុមមន្រ្តីឧទ្យានុរក្ស​​ ដកហូត​និងរឹបអូសកំណាត់ឈើប្រណីតខុសច្បាប់ជាង ៩តោន

ភ្នំពេញ៖ បេី​យោង​តាមរយៈ​ផេកផ្លូវការ​របស់​ក្រុមអ្នកអភិរក្សនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា​ បានអះអាងនៅថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ​២០២១ថា៖ ក្រុមមន្រ្តីឧទ្យានុរក្សរឹបានបអូសកំណត់ឈើប្រណីត ជាង ៩តោន កាលពីពេលថ្មីៗកន្លងទៅនេះ ។​ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា​ បានបន្តថា ក្រុមមន្ត្រីឧទ្យានុរក្សបានដកហូតឈើខុសច្បាប់ចំនួន៩តោនជាងរួមមាន៖​ ឈើប្រណីត​ធ្នង់ និង ... Read More »

អធិការនគរបាលខណ្ឌសែនសុខ: ចាស់ៗលើកថា, រពឹសដៃពោះឆ្អែត ! តែក្មេងៗសមយ័នេះមួយចំនួនតូចរពឹសដៃជាប់ខ្នោះម៉ង !

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានឱ្យដឹងថា, នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃមិនបានសម្រេច) នៅចំណុចមុខធានាគារកាណាឌីយ៉ា ផ្លូវណតប្រ៊ីត ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ... Read More »

ប្រទេសដាណឺម៉ាកវិលត្រឡប់មកកាន់ជីវភាពរស់នៅធម្មតាវិញក្រោយកូវីដ-១៩

ប្រទេសដាណឺម៉ាកបានសម្រេចលុបចោលវិធានការរឹតត្បិតចុងក្រោយបង្អស់គឺការបង្ខំឲ្យពាក់ម៉ាស់ជួយឱ្យពលរដ្ឋវិលត្រឡប់មកកាន់ជីវភាពរស់នៅធម្មតាដូចសម័យមិនទាន់មានកូវីដ-១៩។ សារព័ត៌មាន NDTV បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងចរាចរណ៍ ដាណឺម៉ាក លោក Benny Engelbrecht ដែលបាននិយាយថា «ភាគច្រើនពលរដ្ឋដាណឺម៉ាកទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយយើងកំពុងតែវិលត្រឡប់មកកាន់ជីវភាពរស់នៅធម្មតាវិញចាប់ពីថ្ងៃទី១៤ខែកក្កដាមក។ យើងមិនចាំបាច់ពាក់ម៉ាស់ពេលធ្វើដំណើរតាមរថយន្តក្រុង រថភ្លើង…នោះឡើយ ។ មន្ត្រីសុខាភិបាលដាណឺម៉ាកបានឱ្យដឹងថា ... Read More »

យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ដេកស្លាប់ក្នុងលូនៅមុខអាហារដ្ឋានស្រីអូនស៊ុបគោទាំងអាក្រាតកាយនិងដងខ្លួនមានស្នាមរបួសដោយមិនទាន់ដឹងពីមូលហេតុ

ភ្នំពេញ ៖ យុវជនមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់បានដេកស្លាប់ក្នុងលូទាំងអាក្រាតកាយ និងដងខ្លួនមានស្នាមរបួស ស្ថិតនៅចំណុចមុខអាហារដ្ឋានស្រីអូនស៊ុបគោ ដោយករណីនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ... Read More »

ខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយ២៧ស្រី១៤នាក់ស្លាប់២នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន២៨នាក់ស្រី១៤នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១៣ខែសីហាឆ្នាំ២០២១

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១៣ខែសីហាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបាន បង្ហាញអត្តសញ្ញាណអ្នកជាសះស្បើយ២៧ស្រី១៤នាក់ស្លាប់២នាក់ រកឃើញអ្នកកូវីដ-១៩ថ្មីចំនួន២៨នាក់ស្រី១៤នាក់តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី១៣ខែសីហាឆ្នាំ២០២១។ ការបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩នេះរដ្ឋបាលខេត្តស្វាយរៀងក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ហើយក្នុងករណីមានអាការខុសប្រក្រតីត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៣ខែសីហា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៥.៣០២នាក់ស្រី២៩១០នាក់, ... Read More »

អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា​ ជួយ​សង្រ្គោះ​កូនសត្វឆ្មាដាវមួយក្បាល​ ផុតពី​ការស្លាប់ខណៈស្រមោចកំពុងរោម

ភ្នំពេញ៖ កូនសត្វឆ្មាដាវមួយក្បាល​ ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា​ ជួយសង្រ្គោះទាន់ពេលវេលា​ ខណៈស្រមោចជាច្រេីនកំពុងឡោមព័ទ្ធរោមពេញខ្លួនវា។ បេី​តាមអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា​ បានឱ្យដឹងថា​៖​ កូនសត្វដ៏តូចមួយក្បាលនេះ ត្រូវបានបុគ្គលិកនៅជំរុំតង់តំបន់ជួរភ្នំក្រវាញ ប្រទះឃើញ​ហេីយ​ជួយសង្គ្រោះតែម្តង។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា​ បានបន្ថែមទៀតថា​ កូនសត្វ ឆ្មាព្រៃញីមួយក្បាលនេះ​ បន្ទាប់ពី​បុគ្គលិកម្នាក់ប្រទះឃេីញ ... Read More »

ក្រុម Bayern Munich ជួបការលំបាកក្នុងការបើករដូវកាលក្រោមការដឹកនាំរបស់លោក Nagelsmann

ក្លិប Bayern Munich កំពុងត្រៀមខ្លួនសម្រាប់រដូវកាលថ្មីនៃក្របខ័ណ្ឌ Bundesliga ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Julian Nagelsmann ប៉ុន្តែអ្វីៗមិនមែនសុទ្ធតែមានភាពរីករាយដូចអ្វីដែលរំពឹងទុកនៅក្លិបនោះទេ។ ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់កំពុងចាប់ផ្តើមយុទ្ធនាការមុនរដូវកាលដ៏អាក្រក់មួយ ខណៈដែលក្រុម Bayern Munich ធ្វើដំណើរទៅប្រកួតក្របខ័ណ្ឌ Bundesliga ... Read More »

អ្នកល្មើសវិធានការសុខាភិបាល​ និងវធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៣ ខែសីហា!​ មានចំនួន ១,៤០៩​ករណី៖​ឃាត់ខ្លួន ៣,២១៨នាក់ (បញ្ជូនទៅតុលាការម្នាក់)​, ឃាត់យានយន្ត​ ១,៣២៦គ្រឿង​ និងពិន័យជាប្រាក់ ៥៣,៨០០,០០០រៀល

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​ ​និងជាអ្នកនាំពាក្យក្រសួង​យុត្តិធម៌​ នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​១៤ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៣ ខែសីហា​ ឆ្នាំ​២០២១​។ លោក​ ... Read More »

លោក​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ ចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរក្នុងភូមិសាស្ត្រខេត្តតាកែវ

ខេត្ត​តាកែវ​៖​ លោក​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ អមដំណើរដោយ លោក ខាន់ សុខា​ អភិបាលរងខេត្ត និងអាជ្ញាធរពាក់ព័ន្ធ យប់ថ្ងៃសុក្រទី​១៣ ខែសីហា​ ឆ្នាំ២០២១​ បានចុះត្រួតពិនិត្យការអនុវត្តបំរាមគោចរនៅស្រុកទ្រាំង ... Read More »

អាមេរិកព្រមានពីការវាយប្រហារភេរវកម្មមុនខួប១១ខែកញ្ញា ថ្ងៃវាយប្រហារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក

ក្រសួងសន្តិសុខជាតិអាមេរិក បានព្រមានពីការវាយប្រហារភេរវកម្ម ទ្រង់ទ្រាយធំ ក្នុងឱកាសនៃទិវា១១ខែកញ្ញាថ្ងៃដែលក្រុមភេរវកម្ម អាល់កៃដា វាយប្រហារទៅលើអគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងញូវយ៉ក ។ ក្រសួងសន្តិសុខជាតិអាមេរិក បានលើកឡើងថា ការគំរាមកំហែងវាយប្រហារភេរវកម្មស្ថិតនៅក្នុងកម្រិតខ្ពស់ពីក្រុមភេរវកម្មនៅក្នុងស្រុក និងក្រុមដែលទទួលឥទ្ធិពលពីខាងក្រៅនូវទស្សនៈជ្រុលនិយម »។ ក្រុមជ្រុលនិយម នឹងប្រើប្រាស់វេទិកាអនឡាញ ... Read More »

វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ប្រទេសគុយបាមានប្រសិទ្ធភាពទប់ស្កាត់វីរុសបំប្លែងថ្មីដែលតា ដល់ទៅ ៩៩,៩៩%

ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ និងឱសថគុយបា(BioCubaFarma) បានឱ្យដឹងថា វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ផលិតដោយប្រទេសគុយបាផ្ទាល់មានប្រសិទ្ធភាពទប់ស្កាត់វីរុសកូវីដ-១៩បំប្លែងថ្មីដល់ទៅជិត ១០០%។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍ជាតិគុយបា អគ្គនាយក BioCubaFarma លោក Eduardo Martínez បានឱ្យដឹងថា តាមតួលេខរបស់ក្រុមឯកទេសសុខាភិបាលរបស់ប្រទេសគុយបា បញ្ជាក់ថា ... Read More »

បណ្តេញជនបរទេសអន្តោប្រវេសន៍ជនជាតិវៀតណាមដែលទើបចូលមកស្នាក់នៅថ្មីលើផ្ទៃទឹកក្នុងស្រុកលើកដែក

ខេត្តកណ្តាល៖ យោងតាមបទបញ្ជាពី លោកចាប ចន្ទវិទ្យា អភិបាលនៃគណអភិបាលស្រុកលើកដែក និងជាប្រធានគណបញ្ជាការឯកភាពស្រុក និបានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលកាលពីព្រឹកថ្ងៃសុក្រ៥កើតខែស្រាពណ៏ឆ្នាំឆ្កូវត្រីសក័ពុទ្ធសករាជ២៥៦៥ត្រូវថ្ងៃទី១៣ខែសីហាឆ្នាំ២០២១សេចក្តីរាយការណ៍បានឲ្យដឹងថាកម្លាំងផ្នែកជំនាញ អន្តោប្រវេសន៍ បានចុះ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្អមសំណរ ... Read More »

ក្រសួងបរិស្ថាន បានដំឡើងឡដុតសំរាម ១គ្រឿង ស្ថិតនៅភូមិស្តៅកន្លែង ស្រុកគៀនស្វាយ ដែលមាន ទំហំពី(១-២តោន)

ខេត្តកណ្តាល៖ ក្រសួងបរិស្ថាន បានដំឡើងឡដុតសំរាម ១គ្រឿង ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល ក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ទំហំពី(១-២តោន) ដើម្បីជំរុញភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ ... Read More »

ការប្រកួតជម្រុះកម្មវិធី US Open ឆ្នាំ២០២១ នឹងត្រូវលេងដោយបិទទ្វារ

អ្នកគាំទ្រនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតវាយតឺន្នីសវគ្គជម្រុះកម្មវិធី US Open ឡើយ ដើម្បីធានាសុខភាព និងសុវត្ថិភាពទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ដែលការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែសីហាខាងមុខ។ សប្តាហ៍ក្នុងវគ្គជម្រុះនឹងឃើញចំនួនដ៏ច្រើនបំផុតនៃកីឡាករ និងបុគ្គលិកគាំទ្រនៅនឹងកន្លែងដោយអ្នករៀបចំបានប៉ាន់ប្រមាណថា មានមនុស្សជាង២.៥០០នាក់។ អ្នករៀបចំកម្មវិធីបាននិយាយថា “នេះគឺជាការសម្រេចចិត្តដ៏តឹងតែង ជាពិសេសសម្រាប់ស្ថាប័ន USTA ... Read More »

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បង្ហាញពីវិធានការចម្រុះគ្រប់គ្រងដង្កូវហ្វូងប្រភេទថ្មីលើដំណាំពោត (Fall Armyworm-Spodoptera frugiperda)

ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍លើកឡើងថា, វិធានការចម្រុះគ្រប់គ្រងដង្កូវហ្វូងប្រភេទថ្មីលើដំណាំពោត (Fall Armyworm-Spodoptera frugiperda) ៖ ការប្រើប្រាស់ភ្នាក់ងារជីវសាស្ត្រ Telenomus ... Read More »

ថ្ងៃ​នេះ​​កម្ពុជា​​!​ បន្តរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៥៩៨នាក់ និង​​អ្នក​ជាសះស្បើយ​ ៦៨២នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១២នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសៅរ៍ទី​១៤ ខែសីហា​​​ ឆ្នាំ២០២១នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ចំនួន​ ៥៩៨នាក់ ខណៈ​ឣ្នកជាសះស្បើយចំនួន ៦៨២នាក់ និងករណីស្លាប់​ ១២នាក់​។​ សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី​១៣ ខែសីហា​​​​ ... Read More »

លោកអែត សារិទ្ធ អភិបាលរងក្រុងកំពត អញ្ជើញចុះដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋប្រកបដោយជោគជ័យ

ខេត្តកំពត៖ ក្រោមការបញ្ជារបស់លោកលាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងកំពត លោកអែត សារិទ្ធ អភិបាលរងក្រុងបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធអញ្ជើញចុះសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យ។ នេះមិនមែនជាលើកទីមួយនោះទេដែលរដ្ឋបាលក្រុងកំពត ខេត្តកំពត បានខិតខំសម្របសម្រួលគ្រប់វិធីសាស្ត្រក្នុងការដោះស្រាយទំនាស់ផ្សេងៗប្រដោយតម្លាភាពនិងទទួលបានលទ្ធផលឈ្នះ= ឈ្នះ ទាំងអស់គ្នា។ ជាក់ស្តែនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១កន្លងមកនេះ ... Read More »

បច្ចុប្បន្នភាព៖ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) សរុប៤៩៤នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ដែលទទួលបានពីក្រសួងសុខាភិបាលនៅរាត្រីថ្ងៃសុក្រនេះបង្ហាញថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើងហោះហើរ ... Read More »

ស្រវឹងស្រាជោក​ជិះម៉ូតូទៅបុករថយន្តស៊េរីទំនេីបរងការខូចខាត​ រួចលុតជង្គង់សុំទោសចប់រឿង

ភ្នំពេញ​ ៖​ បុរសម្នាក់បានផឹកស្រាស្រវឹងហេីយជិះម៉ូតូគុបជ្រុងទៅបុករថយន្តស៊េរីទំនេីបមួយគ្រឿងដែលកំពុងបើកឆ្លងផ្លូវបណ្ដាលឲ្យរងការខូចខាត​ ឯម្ចាស់ម៉ូតូរងរបួសស្រាល​ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៩​ និង៤០នាទីយប់​ ថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ​២០២១​ នៅចំណុចភ្លើងស្តុបក្បាលថ្នល់​ តាមបណ្ដោយផ្លូវលេខ២៧១​ កែងផ្លូវ៦០ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ ... Read More »

រដ្ឋបាលខេត្ត បញ្ជាក់បន្តដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កែន QR-Code ទប់ស្កាត់កូវីដ-១៩ ចំពោះការធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

ខេត្តសៀមរាប៖ នៅវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា, រដ្ឋបាលខេត្ត បន្តដាក់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កែន QR-Code ទប់ស្កាត់កូវីដ-១៩ ចំពោះការធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ ខែសីហា ... Read More »

នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤៩នាក់,ជាសះស្បើយចំនួន ១០៦នាក់

ខេត្តព្រៃវែង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៤៩នាក់,ជាសះស្បើយចំនួន ១០៦នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ដូចខាងក្រោម ៖ ១- ក្រុងព្រៃវែង ... Read More »

លោកស្រីមេធាវី អ៊ុំ ស្រីពៅវល័ក្ខ អត្តលេខ ១៨១៦ បានទទួល មរណភាព នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១:៣០នាទីរសៀល ក្នុងជន្មាយុ ៣០ឆ្នាំ ដោយរោគាពាធ

ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពជាមានទុក្ខដ៏ក្រៀមក្រំដោយទទួលព័ត៌មានមកថាលោកស្រីមេធាវី អ៊ុំ ស្រីពៅវល័ក្ខ អត្តលេខ ១៨១៦ បានទទួល មរណភាពនៅថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ... Read More »

ក្រសួងសុខាភិបាលប្រកាស រកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ៦៥ករណី នៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ !

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាម លទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B 1, 617-2 (Delta) នៅក្នុងប្រទេសកម្ពុជា ... Read More »

សាហាវព្រៃផ្សៃណាស់!! កូនប្រសាជាទាហានជេីងទឹកម្នាក់ចាក់ឪក្មេកជាច្រេីនកាំបិតបណ្ដាលឲ្យស្លាប់​បន្ទាប់ពីជនរងគ្រោះចូលទៅឃាត់ជនដៃដល់កុំឱ្យប្រេីហិង្សាលេីកូនស្រីរបស់គាត់

ភ្នំពេញ ៖​ ប្ដីប្រពន្ធមួយគូបានឈ្លោះប្រកែកគ្នាស្ទេីរតែរាល់ថ្ងៃ​ និងកេីតមានហិង្សាធ្វេីឲ្យបុរសជាឪពុកចូលទៅឃាត់​ តែត្រូវកូនប្រសាប្រុសជាទាហានជេីងទឹកចាក់ជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ​ កាលពីវេលាម៉ោង៣​និង៤០នាទីរសៀលថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០២១​ ស្ថិតក្នុងផ្ទះល្វែងមួយកន្លែង​ ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។ ​   ... Read More »

ទាហានថៃឃាត់ខ្លួនជនជាតិថៃ៣នាក់និងមេខ្យល់ជនជាតិថៃម្នាក់ឆ្លងដែនមកធ្វើការនៅកាស៊ីណូ ក្នុងក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត៖ កម្លាំងទាហានឈុតខ្មៅ សហការជាមួយកម្លាំងរបស់ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ បានចាប់ឃុំខ្លួនជនជាតិថៃ៣ ខណៈកំពុងលួចឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសកម្ពុជា ព្រមទាំងបុរសមេខ្យល់ម្នាក់ នៅបរិវេណភូមិណង យ៉ាកែវ ឃុំ/ស្រុកគោកឃ្យូង ខេត្តស្រះកែវកាលពីយប់រំលងអធ្រាត្រថ្ងៃទី១២សីហា ឈានចូលថ្ងៃទី១៣សីហា នេះមុនហ្នឹងនាំខ្លួនជនជាតិថៃទាំងនោះទៅសួរនាំនៅទីបញ្ជារការកងរយទី៤។ សមត្ថកិច្ខតាមព្រំដែនប្រាប់ថាៈ ... Read More »

លោក ហេង រតនា ៖ វាសនាប្រជាជនអាហ្គានីស្ថាន​ត្រូវធ្លាក់ចូលសង្គ្រាមសុីវិល!

ភ្នំពេញ, វាសនាប្រជាជនអាហ្គានីស្ថាន​ត្រូវធ្លាក់ចូលសង្គ្រាមសុីវិល! ក្រុមតាលីបង់ត្រូវបានទម្លាក់ពីអំណាចនៅឆ្នាំ២០០១​ពោលរយ:ពេល២០ឆ្នាំ​បានក្លាយជាក្រុមឧទ្ទាមប្រឆាំងជាមួយកងទ័ពសម្ពន្ធ័មិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិក។ នេះជាការលើកឡើង ពី លោក ហេង រតនា អគ្គនាយកសូនីម៉ាកកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែសីហាឆ្នាំ២០២១។ លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាកបានថ្លែងបន្តថា, ឥឡូវនេះក្រុមតាលីបង់កំពុងតែប្រកាសជ័យជំនះលេីកងទ័ពសម្ពន្ធ័មិត្ត​ហេីយ! ។ លោកលើកឡើងថា, ... Read More »