ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានថ្មី

យានយន្តល្មើសចំនួន ៤៥១គ្រឿងទៀត​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី០១​ ធ្នូ​នេះ!

ភ្នំពេញ​៖​ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០១ ធ្នូនេះ រកឃើញយានយន្តល្មើសចំនួន ៤៥១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។  ប្រភពដដែលបន្តថា​ ... Read More »

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២៣​ បានឱ្យដឹងថា​ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់​ត្រូវ​បាន​កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និង​ឃាត់ខ្លួនជនសង្ស័យម្នាក់​ពាក់ព័ន្ធពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។     ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ... Read More »

អុីស្រាអែលបន្តសង្គ្រាមវាយប្រហារនៅហ្គាហ្សា ក្រោយបទឈប់បាញ់អស់សុពលភាព

នៅក្នុងសេចក្តីប្រកាសកាលពីព្រឹកថ្ងៃទី ១ខែធ្នូ កម្លាំងការពារអុីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសបំពានបទឈប់បាញ់ ដោយបានបាញ់ប្រហារទៅលើទឹកដីអុីស្រាអែល។ សង្គ្រាមរវាងក្រុមហាម៉ាសប៉ាឡេស្ទីន បានបន្តសាឡើងវិញក្រោយការសម្រាកឈប់បាញ់ ៧ថ្ងៃ។អុីស្រាអែលបានចោទថា ក្រុមហាម៉ាសបានបំពាននឹងកិច្ចឈប់បាញ់គ្នា ដោយការបាញ់គ្រាប់រ៉ុក្កែត ដាក់លើទឹកដីអុីស្រាអែលជាមុន។ ក្រុមអ្នកសម្របសម្រួលអន្តរជាតិ រួមទាំងប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកកំពុងតែជំរុញរកការបន្តសម្រាកឈប់បាញ់គ្នាជាបន្ថែមទៀត ... Read More »

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក មានសមត្ថភាពអាចច្រោះទឹកកខ្វក់បានចំនួន ៥០០០ម៉ែត្រគូបក្នុង១ថ្ងៃ

ភ្នំពេញ៖ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅថ្ងៃទី០១ ខែធ្នូ​ ឆ្នាំ២០២៣នេះថា៖ សិក្ខាកាមបរទេសចម្រុះជាតិសាសន៍ដែលមានជំនាញលើវិស័យប្រព័ន្ធទឹកស្អាត និងទឹកកខ្វក់ កាលពីម្សិលមិញនេះ​បានចុះទស្សនកិច្ចស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ បឹងជើងឯក ដឹកនាំដោយលោកស្រី Magana Caceres Maria ជានាយិការទទួលបន្ទុកលើការអប់រំផ្សព្វផ្សាយនៃវិទ្យាស្ថាន ... Read More »

ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​ជិត​ ៧០ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនាអង្គរ​ រកចំណូលជាង ៣២លានដុល្លារ​ គិតត្រឹម​រយៈពេល​ ១១ខែ​ឆ្នាំនេះ!

 ខេត្ត​សៀមរាប៖ បើតាមរបាយការណ៍របស់គ្រិះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី១​ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ បានបង្ហាញថា​ ភ្ញៀវទេសចរអន្ដរជាតិ ទិញសំបុត្រចូលទស្សនាអង្គរ រយៈពេល១១ខែឆ្នាំ២០២៣នេះ មានចំនួនជិត ៧០ ម៉ឺននាក់ កើនឡើងជាង ២១០ ភាគរយ និងទទួលថវិកាពីការលក់សំបុត្រជាងជាង ... Read More »

លោក ប៉ែន បូណា៖ កម្ពុជាជាប្រទេសតូច តែមេដឹកនាំមានឆន្ទៈខ្ពស់ក្នុងការការពារបរិស្ថាន

ភ្នំពេញ​៖ ប្រធាន​អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាល​កម្ពុជា លោក​ ប៉ែន បូណា បានកត់សម្គាល់ថា នយោបាយ​អភិវឌ្ឍ​ប្រទេស​ដែល​ផ្សារ​ភ្ជាប់​ជាមួយនឹងការគិតគូរខ្ពស់ដល់បរិស្ថានដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី​បាន​ប្រកាស​នៅ​ថ្ងៃនេះ ឆ្លុះបញ្ចាំងពីឆន្ទៈ​ដ៏មោះមុត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​អភិវឌ្ឍ​ប្រទេស​ដោយ​ចីរភាពតាមរយៈការយកចិត្តទុកដាក់ដល់ផលប៉ះពាល់លើបរិស្ថាន។ លោក​ ប៉ែន​ បូណា​ បានគូសរម្លឹកថា ពីខេត្តកោះកុងនៅថ្ងៃនេះ សម្តេចធិបតី ... Read More »

រដ្ឋមន្ត្រីក្រសួងអប់រំ៖​ នឹង​រៀបចំ​ឱ្យមានពានរង្វាន់សាលាគំរូសម្ដេចធិបតី ដើម្បីឱ្យសាលា​នៅ​ទូទាំង​ប្រទេស​ចូល​រួមប្រឡងប្រណាំង

ភ្នំពេញ​៖​ លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា​ បានថ្លែង​ថា៖​ ដើម្បីពង្រឹងគុណភាពនៅតាមសាលារៀនទូទាំងប្រទេសឱ្យកាន់តែប្រសើរថែមទៀតនោះ ក្រសួង​ក៏​នឹង​រៀបចំ​ឱ្យមានពានរង្វាន់សាលាគំរូសម្ដេចមហាបវរធិបតី ដើម្បីឱ្យសាលា​នៅ​ទូទាំង​ប្រទេស​ចូល​រួមប្រឡងប្រណាំង។  ការថ្លែងបែបនេះ​របស់​លោករដ្ឋមន្ត្រី​ បានធ្វេី​ឡើង​នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១ ខែធ្នូ ... Read More »

Fati និង Lamptey អាចអវត្តមានយូរសម្រាប់ Brighton

អ្នកចាត់ការទូទៅលោក Roberto De Zerbi បាននិយាយថា ខ្សែប្រយុទ្ធ Brighton & Hove Albion កីឡាករ Ansu Fati និងខ្សែការពារ Tariq ... Read More »

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល៖ ស្នើសុំបុគ្គលិកពេទ្យជិត ១០០០នាក់បន្ថែម និងត្រៀមរថយន្តសង្គ្រោះ ២៤ម៉ោង

ភ្នំពេញ​៖​ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា​ បានថ្លែងថា៖​ ដើម្បី​ឱ្យការងារពង្រឹងសេវាសុខាភិបាលកាន់តែប្រសើរថែមទៀត ក្រសួងក៏បានស្នើសុំគ្រូពេទ្យជិត ១០០០ នាក់បន្ថែមទៀត ដើម្បីពង្រាយនៅគ្រប់តំបន់ និងមានគ្រូពេទ្យប្រចាំការជាប្រចាំ ដើម្បីរ​ង់​ចាំ​ជួយសង្គ្រោះ និងព្យាបាលជំងឺជូនពលរដ្ឋ។ ជាក់ស្ដែង​ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ... Read More »

កូរ៉េខាងជើងលែងខ្វល់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកជុំវិញ ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣បានផ្សាយថា សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតមួយកាលពីសប្ដាហ៍មុន ដែលទីក្រុងវ៉ាស៊ីនតោន និងសម័្ពន្ធមិត្តថ្កោលទោសដោយចាត់ទុកថា ជាទង្វើរំលោភបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN។ ក្រសួងហិរញ្ញវត្ថុអាមេរិក ... Read More »

ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​ មានអ្នកឆ្លងថ្មី​​ ០១នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​ ០២នាក់​ និងគ្មាន​អ្នកជំងឺស្លាប់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី​០១​ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ ​មានអ្នកឆ្លងថ្មី​​ ០១នាក់,​ មានអ្នកជាសះស្បើយ​​​​​​​​​​​​​​ ០២នាក់​ ខណៈអ្នកជំងឺស្លាប់​​គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់គ្នា​។  សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ ... Read More »

ឃាត់រថយន្ត​មួយគ្រឿង​ដឹកសត្វទា​ចំនួន ២៥០០ក្បាល​ នាំចូលពីវៀតណាម​ ក្រោយរកឃើញគ្មានលិខិតអនុញ្ញាត

ភ្នំពេញ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា​ មន្ត្រីជំនាញ​ បានចុះស្ទាក់ចាប់រថយន្ត១គ្រឿង ម៉ាកHYUNDIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ ១.៥តោន ស្លាកលេខភ្នំពេញ3E-0042 ពណ៌ស ដឹកសត្វទារស់ចំនួន២៥០០ ក្បាល។ ក្នុងប្រតិបត្តិការចុះបង្ក្រាប​ខាងលេីនេះ​ ... Read More »

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា៖​ ​សាំង​ធម្មតា(ឡើងថ្លៃ ៥០៛) ត្រូវ​លក់តម្លៃ​៤,៣០០រៀល ខណៈម៉ាស៊ូត (ឡើងថ្លៃ ៥០៛)លក់៤,៣០០រៀលក្នុង១លីត្រ​ ចាប់ពីថ្ងៃទី០១-១០ ខែ​ធ្នូ​នេះ!

​ភ្នំពេញ​៖​ បើយោងតាម​សេចក្តីជូនដំណឹងរបស់ក្រសួង​ពាណិជ្ជកម្ម​ នៅ​ព្រឹកថ្ងៃ​ទី០១​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ​​​​​​ ឆ្នាំ២០២៣នេះ​ ​សាំង​(ឡើងថ្លៃ ៥០៛)ខណៈ​ប្រេងម៉ាស៊ូត (ឡើងថ្លៃ ... Read More »

Liverpool កក់កៅអីវគ្គ១៦ក្រុម Europa League ក្រោយបំបាក់ LASK៤ទល់០

ក្រុមហង្សក្រហម Liverpool បានឡើងដល់វគ្គ១៦ក្រុមចុងក្រោយនៃ Europa League ក្នុងនាមជាក្រុមឈ្នះជាមួយនឹងជ័យជម្នះលើក្រុម LASK នៅ Anfield ក្នុងលទ្ធផល៤ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ធ្នូនេះ។ Luis Diaz និង ... Read More »

កាដូពិសេសចំនួន ៧មុខ របស់សម្ដេចធិបតី ត្រូវបាននាំយកទៅចែកជូនអ្នកចូលរួមកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ

ប្រទេសឥណ្ឌា ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកំពុងដឹកនាំប្រតិភូអន្តរក្រសួងកម្ពុជាធ្វើដំណើរទៅចូលរួមកិច្ចប្រជុំ G77 + China ក្នុងកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ... Read More »

អភិបាលខេត្តព្រះវិហារ មានមោទនភាពដែលទូក ង ខេត្តព្រះវិហារ ទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ២០ ទូទាំងប្រទេស

ខេត្តព្រះវិហារ ៖ បន្ទាប់ពីក្រុមកីឡាករ ប្រណាំងទូក ក្រុមការងារដឹកនាំទូក ទៅចូលរួម ក្នុងព្រះរាជពិធីបុណ្យ អុំទូក អកអំបុកសំពះព្រះខែ នៅរាជធានីភ្នំពេញ ទទួលបានជោគជ័យនោះ លោក គីម រិទ្ធី អភិបាល ... Read More »

ខេត្តស្វាយរៀងមានអ្នកផ្ទុកមេរោគអេដស៍ ចំនួន ១.៦១៦ នាក់ ជាក់ស្តែង អ្នកជំងឺអេដស៍មកទទួលសេវាមានចំនួន ១.៤៦២ នាក់ និង ១៥៤ នាក់ ដែលត្រូវ ស្រាវជ្រាវរកដើម្បីអោយពួកគាត់ចូលសេវាទាន់ពេលវេលា

ខេត្តស្វាយរៀង៖ លោកវេជ្ជ. ថោង អ៊ុំសុធា អនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានថ្លែងថានៅឆ្នាំ ២០២៣ នេះខេត្តស្វាយរៀងមានអ្នកផ្ទុកមេរោគអេដស៍ ចំនួន ១.៦១៦ នាក់។ ជាក់ស្តែង អ្នកជំងឺអេដស៍មកទទួលសេវាមានចំនួន ១.៤៦២ នាក់ និង ... Read More »

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ ឃាត់ខ្លួន​មនុស្ស ៤៨នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅថ្ងៃទី០១ ខែធ្នូ​ ឆ្នាំ២០២៣​នេះថា៖​ កម្លាំងសមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​កម្ពុជា​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យចំនួន​៤៨នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣០ វិច្ឆិកាម្សិលមិញនេះ។ ... Read More »

ប្រធានាធិបតីពូទីនបានអំពាវនាវឱ្យស្ត្រីរុស្ស៊ីបង្កើតកូនឲ្យបានច្រើន

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានអំពាវនាវឱ្យស្ត្រីនៅក្នុងប្រទេសនេះ មានកូនច្រើន ដើម្បីទប់ស្កាត់ការថយចុះចំនួនប្រជាជន ។ យោងតាមសារព័ត៌មាន Daily Mail និង MSN នៅក្នុងសុន្ទរកថាវីដេអូទៅកាន់សភាប្រជាជនរុស្ស៊ីកាលពីថ្ងៃទី 28 ខែវិច្ឆិកា ... Read More »

Update ៖​ ជនជាតិបង់ក្លាដេស​ និងខ្មែរជាង​ ១០នាក់​ ចាប់បង្ខាំងជនជាតិចិន​ ០២នាក់​ ត្រូវ​កម្លាំងកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចុះស្រាវជ្រាវ​ឃាត់ខ្លួនបាននៅខណ្ឌ​ជ្រោយចង្វា​

ភ្នំពេញ៖ ក្រុមជនជាតិបង់ក្លាដេស​ចំនួន​ ១២នាក់​ និងស្រ្តីជនជាតិខ្មែរ​ម្នាក់​ ត្រូវ​បាន​​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា​ ចុះស្រាវជ្រាវ​និងឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​​ចាប់បង្ខាំងជនជាតិចិន​ ០២នាក់​។ ក្នុង​ប្រតិបត្តិការ​នោះ​ កម្លាំងសមត្ថកិច្ច​ក៏បានបាញ់ការពារខ្លួនជាច្រើនគ្រាប់ បន្ទាប់ពីចូលទៅឡោមព័ទ្ធផ្ទះវីឡាមួយកន្លែងនៅមូលដ្ឋាន​ខណ្ឌ​ជ្រោយ​ចង្វា​។  ក្នុងប្រតិបត្តិការចុះបង្ក្រាបខាងលើនេះដែរ ធ្វើឡើងម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ០១ខែធ្នូឆ្នាំ ... Read More »

ឃាត់ខ្លួនជនសង្ស័យ៨នាក់នេសាទខុសច្បាប់ក្នុងតំបន់ទំនប់វារីអគ្គិសនីសេសានក្រោម២ បញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យចំនួន៨នាក់ដែលឃុបឃិតគ្នា លួចធ្វើនេសាទខុសច្បាប់នៅក្នុងតំបន់ហាមឃាត់អាងទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយមន្ត្រីឆ្មាំនិងមន្ត្រីជំនាញផ្នែកជលផលឃាត់ខ្លួនបាន។ បន្ទាប់ពីបានឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង។ ក្នុងសកម្មភាពបញ្ជូនជនសង្ស័យទៅតុលាការ នៅព្រឹកថ្ងៃទី៣០ខែ វិច្ឆិកាឆ្នាំ ២០២៣ នេះ លោក ដេត ចំណាន នាយខណ្ឌលផលស្តីទីស្ទឹងត្រែងបានបញ្ជាក់ថា ... Read More »

សម្ដេចធិបតីហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទាំងអស់ រួមមានកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ

ភ្នំពេញ ៖ មុននឹងចាប់ផ្ដើមបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឆ្លៀតយកឱកាសនេះ ធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរដល់ក្រុមការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ទាំងអស់ រួមមានកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ... Read More »

កិច្ចប្រជុំគណៈកម្មការដឹកនាំកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតី ក្នុងការដឹកនាំកិច្ចប្រជុំដំបូង ... Read More »

Everton នឹងប្តឹងឧទ្ធរណ៍ទៅកាន់ Premier League នៅថ្ងៃសុក្របន្ទាប់ពីការកាត់១០ពិន្ទុ

ក្លិប Everton នឹងដាក់បណ្តឹងឧទ្ធរណ៍ជាផ្លូវការទៅកាន់គណៈកម្មការឯករាជ្យដែលបានផ្តល់ឱ្យពួកគេនូវការកាត់ចេញពី Premier League ចំនួន១០ពិន្ទុដែលមិនធ្លាប់មានពីមុនមកត្រឹមថ្ងៃផុតកំណត់នៃថ្ងៃសុក្រនេះ។ ក្លិបមួយនេះបានទទួលទណ្ឌកម្មកីឡាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ Premier League បន្ទាប់ពីត្រូវបានរកឃើញថាបានបំពានច្បាប់ហិរញ្ញវត្ថុ។ ក្លិប​បាន​ទទួល​ស្គាល់​ការ​បំពាន​នេះ ប៉ុន្តែ​បាន​និយាយ​ថា​ពួក​គេភ្ញាក់ផ្អើល និង​ខក​ចិត្តចំពោះ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ពិន័យ។ បណ្តឹង​ឧទ្ធរណ៍​នឹង​ត្រូវ​បាន​ស្តាប់ ​និង​បញ្ចប់​មុន​ដំណាច់​រដូវ​កាល​នេះ។ ... Read More »

គ្លីនិកពន្លឺសុខភាពនៅកណ្តាលក្រុងបានលុងព្យួរសេរ៉ូមអស់៥ប្លោកបណ្តាលឱ្យបុរសម្នាក់ស្លាប់សង្ស័យប្រតិកម្មថ្នាំ

ខេត្តរតនគិរី៖ សំឡេងទ្រហោយំទួញសោកបោកខ្លួនរបស់សាច់ញាតិសពឈ្មោះ ប្រាក់ សុភាព មិនអស់ចិត្តទៅនឹងការស្លាប់បាត់បង់ជីវិតត្រឹម៤ម៉ោងអស់សេរ៉ូម៤ប្លោកយ៉ាងសង្វេគបំផុត។ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អ្នកស្រី ឈួន ស្រីរ័ត្ន បានទៅកាន់ការិយាល័យជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ដើម្បីដាកពាក្យបណ្ដឹងពីបទធ្វើឱ្យមនុស្សស្លាប់។ សូមរំលឹកផងដែរថា ករណីខាងលើនេះ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

ភ្នំពេញ ៖ នៅព្រឹកថៃ្ងសុក្រ ទី០១ ខែ ធ្នូ ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ... Read More »

សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»

ភ្នំពេញ ៖ សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ​ហម​កម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អបអរសាទរ ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍”

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សូម អបអរសាទរ ពិធីបុណ្យសមុទ្រលើកទី១០ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍” ។  សូមបញ្ជាក់ថា៖ ... Read More »

កម្លាំងអាវុធហត្ថចុះបង្ក្រាបជនសង្ស័យជាច្រើននាក់ និងរំដោះជនរងគ្រោះ២នាក់ សង្ស័យករណីបង្ខាំងមនុស្សខុសច្បាប់

ភ្នំពេញ៖ សំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលកណ្តាលរាត្រី គេឃើញវត្តមានកម្លាំងអាវុធហត្ថ បំពាក់ទៅដោយអាវក្រោះជាច្រើននាក់ ចុះធ្វើការឡោមព័ទ្ធទីតាំងផ្ទះវីឡាមួយកន្លែង ព្រមទាំងរំដោះមនុស្ស និងឃាត់ខ្លួនជនបរទេសដែលជាជនសង្ស័យច្រើននាក់ទៀតផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១២នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។ ទីតាំងកើតហេតុ ស្ថិតនៅត្រង់ចំណុចបរិវេណដីឡូត៍ ... Read More »

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍”

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមអបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ “សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” ... Read More »